ពញាឯល៏ (ភូមា: ဗညားအဲလော, បញ្ចេញសំឡេង [bəɲá ʔɛ́ lɔ́]; ១៣០៨–១៣៤៨) គឺជាក្សត្រទីប្រាំពីរនៃហង្សាវត្តីបាគូ ដែលបានសោយរាជ្យចាប់ពីឆ្នាំ១៣៣០ ដល់ ១៣៤៨។ លើកឡើងឱ្យសោយរាជ្យដោយព្រះភគិនីរួមបិតារបស់ព្រះអង្គ ព្រះម្ចាស់ក្សត្រីចន្ទាមិនលុ ទ្រង់ជារាជបុត្រនៃព្រះបាទឃុនល ព្រះអង្គបានបង្ក្រាបការលុកលុយរបស់អាណាចក្រសុខោទ័យនៅឆ្នាំ១៣៣០ - ១៣៣១ ហើយបានរំដោះហង្សាវត្តីពីឋានៈជាសាមន្តរាជ្យរបស់សុខោទ័យ។ ព្រះអង្គបានរើរាជធានីទៅបាគូវិញ ហើយបានគ្រងរាជ្យអស់រយៈពេល ១៧ ព្រះវស្សា។[២]

ពញាឯល៏
ဗညားအဲလော
ក្សត្រនៃហង្សាវត្តី
រជ្ជកាលរ. ខែឧសភា ១៣៣០ – ១៣៤៨
អង្គមុនចៅឯ
អង្គក្រោយពញាឧ
ប្រសូត១៣ មីនា ១៣០៨ [១]
សុគត១៣៤៨ (៤០ វស្សា)
បាគូ
ជាយាចន្ទាមិនលុទី១
វង្សហ្វារ្យូ
បិតាឃុនល
សាសនាពុទ្ធសាសនាថេរវាទ

ព្រះរាជសាវតារ កែប្រែ

ពញាឯល៏ត្រូវជាព្រះបុត្រានៃព្រះបាទឃុនល ហើយជាព្រះភាគិនេយ្យនៃព្រះបាទហ្វារ្យូ ស្ថាបនិកនៃព្រះនគរនេះ។ ដូចនឹងបណ្ដាក្សត្រអង្គមុនដែរ ទ្រង់ក៏មានឈាមជ័រឝាន និងមនដូចគ្នាដែរ។[៣] (ព្រះអង្គយ៉ាងហោចណាស់ក៏មានខ្សែលោហិតឝានតាមបិតារបស់ទ្រង់ឃុនល ដែលមានព្រះលោហិតឝានពាក់កណ្ដាល។) ព្រះអង្គបានក្លាយជាចៅហ្វាយស្រុកខែត្របាគូនៅឆ្នាំ១៣៣០ បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទចៅជេន

រជ្ជកាល កែប្រែ

ពញាឯល៏ត្រូវបានលើកឱ្យឡើងសោយរាជ្យដោយព្រះម្ចាស់ក្សត្រី ចន្ទាមិនលុ ដែលទ្រង់បានធ្វើគត់ក្សត្រពីរអង្គមុនគឺ ព្រះបាទជេនបុន និង ចៅឯ ក្នុងរយៈពេលតែប៉ុន្មានខែ បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទចៅជេននៅខែ មេសា ១៣៣០។ ចន្ទាមិនលុ ដែលទ្រង់ក៏ជាព្រះមហេសីនៃចៅជេន ចៅឯ ហើយក៏ជាព្រះភគិនីរួមបិតារបស់ពញាឯល៏ផងដែរ។ (បិតារបស់ពួកទ្រង់គឺព្រះបាទឃុនល។)

ព្រះរាជកិច្ចជាបន្ទាន់របស់ទ្រង់ជាព្រះមហាក្សត្រគឺត្រូវបញ្ឈប់ការវាយប្រហារពីសុខោទ័យ។ ព្រះមហាក្សត្រនៃសុខោទ័យបានបញ្ជូនកងប្រដាប់អាវុធដើម្បីសងសឹកនឹងការធ្វើគត់របស់ព្រះនាងចន្ទាមិនលុលើចៅឯ ដែលជាព្រះនត្តារបស់ព្រះអង្គ។ ពញាឯល៏បានបង្ក្រាបកងទ័ពឈ្លានពានបាននៅក្បែរមុំហ៍។ ចាប់តាំងពីពេលនោះមក ហង្សាវត្តីបានបោះបង់ចោលឋានៈជារដ្ឋចំណុះមានតែឈ្មោះរបស់សុខោទ័យតទៅទៀត ហើយក៏លែងមានការវាយលុកពីខាងក្រៅចាប់ពីពេលនោះមក។[២]

ពញាឯល៏បានរើរាជធានីត្រឡប់ទៅបាគូវិញ (ដូចដែលចៅជេនបានធ្វើ) ហើយបានសោយរាជ្យរហូតដល់ចូលទិវង្គតនៅឆ្នាំ១៣៤៨។ ព្រះអង្គបានលើកព្រះភគិនីរួមបិតា ចន្ទាមិនលុជាព្រះអគ្គមហេសីរបស់ទ្រង់។ (ព្រះអង្គទំនងជាគ្មានជំរើសទេមើលទៅ។ តាមរយៈពង្សាវតារភូមា និង មនមួយចំនួន នៅពេលនោះទ្រង់ត្រូវបានកោះហៅដោយចន្ទាមិនលុឱ្យឡើងសោយរាជ្យ ពញាឯល៏បានយាងទៅមុំហ៍ ដោយគ្មានព្រះស្នំណាមួយទៅតាមឡើយ។ ចន្ទាមិនលុក៏បានធ្វើគត់ក្សត្រអង្គមុនចៅឯ ដោយត្រូវបានគេសន្និដ្ឋានថាព្រោះតែទ្រង់បានចំណាយពេលវេលាជាមួយពួកព្រះស្នំច្រើនពេក។)

ព្រះអង្គសោយទិវង្គតនៅព្រះជន្ម ៤០ វស្សា នៅឆ្នាំ១៣៤៨ (ភាគច្រើន ប្រហែលពាក់កណ្ដាលទីពីរនៃឆ្នាំ១៣៤៨)។[កំណត់ ១] ព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះភាគិនេយ្យរបស់ទ្រង់ពញាឧ

ឯកសារយោង កែប្រែ

  1. (Pan Hla 2004: 44): Wednesday, 5th waning of Old Tagu 669 ME = 13 March 1308
  2. ២,០ ២,១ Phayre 1967: 67
  3. Htin Aung 1967: 78–80

គន្ថនិទ្ទេសន៍ កែប្រែ

  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
ពញាឯល៏
ប្រសូត/កើត: ១៥ មីនា ១៣០៨ សុគត/ស្លាប់: ១៣៤៨
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ចៅឯ
ក្សត្រហង្សាវត្តី
១៣៣០–១៣៤៨
តដោយ
ពញាឧ

ទំព័រគំរូ:Burmese monarchs


Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found