ពិធីរៀបមង្គលការ

ពិធីរៀបមង្គលការ (អង់គ្លេស: Cambodian Wedding) ឬ អាចហៅបានថា ពិធីរៀបអាពាហ៍ពិពាហ៍ គឺ ជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស និង មនុស្សស្រី ឱ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដែលត្រូវធ្វើតាមលក្ខខ័ណ្ណ ដែលមានចែង ក្នុងច្បាប់ និង តាមគោលការណ៍ ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយផងដែរ ។ ហេតុអ្វីត្រូវរៀបមង្គលការ ? ពីព្រោះការរៀបមង្គលការ បង្ហាញ​ឱ្យឃើញ​ថា សេចក្ដី​ស្នេហា​រវាង​បុរស​ និង​ស្ត្រី​ដែល​តាក់​តែង​ឡើង​ដោយ​ធម្មជាតិ ត្រូវ​បាន​លាត​ត្រដាង​នៅ​ចំពោះ​មុខ​មហាជន និងដើម្បីធ្វើ​ឱ្យអ្នកដ៍ទៃទទួល​ស្គាល់ និងមិនអាចចូលមកពាក់ព័ន្ធ នូវជីវិតឯកជនភាព របស់អ្នកដែលបានរៀបការរួចនោះទេ ពីព្រោះសម្ព័នភាពស្នេហារបស់ពួកគេបានប្រកាសប្រាប់ទៅសាធរណៈជន ថាពួកគេបានការពេញយ័ស្ដតាមបែបប្រពៃណីជាតិរបស់ខ្លួន ហើយពួកគេត្រូវបានការពារពេញលេញដោយច្បាប់ ដូចនេះអាជ្ញាធរ​មូលដ្ឋាននៅ​តាម​ភូមិ ឃុំ សង្កាត់​បានទទួល​ស្គាល់មង្គលការរបស់ពួកគេទៅតាមផ្លូវ​ច្បាប់ ដែល​មិន​អាច​ឱ្យ​អ្នក​ដទៃ​មកពាក់ព័ន្ធ​នៃជីវិតដៃគូររបស់ឡើយ ។[១]

ពិធីរៀបមង្គលការ

ការចាប់ផ្ដើមដំបូង ស.វទី១
គ.សករាជ ៥២
សម័យកាល អាណាចក្រនគរភ្នំ
ព្រេងនិទាន ព្រះថោងនាងនាគ
រយៈពេលរៀបការ មានចំនួន ២ថ្ងៃ
ទំនៀមពិធី កិច្ចចូលរោងខាងស្រី
កិច្ចសែនក្រុងពាលី
កិច្ចហែរជំនូន
កិច្ចរៀបរាប់បណ្ដាការ
កិច្ចសែនព្រេនមេបា
កិច្ចបំពាក់ចិញ្ចៀន
កិច្ចកាត់សក់បង្កក់សិរី
កិច្ចសំពះផ្ទឹមចងដៃ
កិច្ចបង្វិលពពិល
កិច្ចបាចផ្កាស្លារ
កិច្ចព្រះថោងតោងស្បៃនាងនាគ
កិច្ចពិសារភោជនីហារនាពេលល្ងាច
កិច្ចបញ្ចុកនំអាពាហ៍ពិពាហ៍

ព្រេងនិទាន មង្គលការ កែប្រែ

Wedding Legends

 
Statue of Preah Thong and Neang Neak the legends of Cambodian Wedding 1st Century

ព្រេងនិទាន ពង្សាវតារ អំពីពិធីរៀបមង្គលការនៅកម្ពុជា ដែលមានដើមកំណើតនៅដើម សតវត្សរ៍ទី១ ក្នុងគ.សករាជ ៥២ នាសម័យកាល អាណាចក្រនគរភ្នំ ឬ អាណាចក្រហ្វូណន (Funan Kingdom) នៃកំណត់ត្រារបស់ចិន ដែលមានតំណាលរឿងព្រេងនិទានខ្មែរ ព្រះថោង និង នាងនាគ ។ ព្រះថោង គឺជាកូនស្ដេចមួយអង្គនៅក្នុង ប្រទេសឥណ្ឌា ដែលត្រូវបានឪពុករបស់ខ្លួនព្រះនាម អាទិច្ច និរទេស បណ្ដេញទ្រង់ឱ្យចេញពីព្រះនគរ ពីព្រោះទ្រង់បានមើលងាយពិធីសានាបូជាយញ្ញរបស់ខ្លួនមួយ ដោយទ្រង់មិនបានទៅចូលរួមពិធីសាសនានោះជាច្រើនលើកច្រើនសារ ដោយទង្វើរមាក់ងាយសាសនានេះ គណៈក្រុមមន្ត្រីជាច្រើនបានស្នើសុំឱ្យព្រះអាទិច្ចដែលជាបិតាទ្រង់ ឱ្យដាក់ទោសបន្ថែមទៀតដោយការកាត់សក់ទ្រង់ជា សក់កញ្ជើរ បញ្ចាក់ពីជនគ្មានពូជពង្ស ដោយសារតែព្រះអង្គជាក្សត្រដែលមានគំនិតថ្មីៗ ក្នុងការធ្វើបដិវឌ្ឍន៍សាសនា ដូចនេះហើយមានប្រជាជនមួយចំនួនគោរពស្រលាញ់ដល់ព្រះអង្គ និង ព្រមទៅបង្កើតនគរថ្មីជាមួយទ្រង់ ហើយពួកគេគ្រប់គ្នាសុទ្ធតែយល់ព្រមក្នុងការកាត់សក់មូដកញ្ជើរនេះ ប្រជាជនដែលស្ម័គ្រចិត្តទៅតាមព្រះថោង មានប្រមាណជាង ១សែននាក់ ប្រវត្តិនៃការកាត់សក់កញ្ជើរនេះហើយ ទើបពលរដ្ឋខ្មែរគ្រប់រូបនិយមកាត់សក់មូដខ្លី មកដល់ពេលបច្ចុប្បន្ននេះ ។ ក្រោយពេលព្រះថោង និង បក្សពួកបរិវារ ត្រេចចរណ៍ដោយសំពៅជាច្រើនរយគ្រឿង អស់រយៈពេលជាច្រើនថ្ងៃ បានមកដល់កោះមួយហៅថា កោះជ្វា (Java island) (បច្ចុប្បន្ន: ប្រទេសឥណ្ឌូនេសុី) ទ្រង់ក៏បានតាំងទីលំនៅ បង្កើតនគរនៅទីនេះ ។ នៅតំបន់កោះជ្វានេះពោពេញទៅដោយស្ដេចត្រាញ់ជាច្រើន និង សាសនាជាច្រើនពាសពេញតំបន់ ព្រះអង្គត្រូវធ្វើសង្គ្រាមគ្រប់ទិសទីក្នុងតំបន់នេះ ក្នុងថ្ងៃមួយដែលទ្រង់បានយល់សុបិនឃើញថា ទ្រង់បានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ម្នាក់ឈ្មោះ "អត្វាមនៈ" សម្រាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ហើយលំពែងនោះបានធ្លាក់ចំនគរមួយឈ្មោះថា គោកធ្លក ដែលមានន័យថា ព្រះអង្គត្រូវចេញទ័ពច្បាំងយកនគរនេះ ដើម្បីបានគ្រប់គ្រងនិងរៀបចំនគរនេះ ។ គ.សករាជ ៥២ ព្រះថោងបានដឹកនាំទ័ពរបស់ខ្លួន ដែលមានសំពៅជាច្រើនរយគ្រឿងមកធ្វើសង្គ្រាម និង នគរគោកធ្លក ដើម្បីច្បាំងយកនគរនេះ នៅទីបំផុតទ្រង់ក៏ច្បាំងឈ្នះកងទ័ពនគរនេះ មានថ្ងៃមួយព្រះថោង ទ្រង់បានមកយាងកំសាន្តនាទីឆ្នេរខ្សាច់ទន្លេ តាមដងទន្លេ ក៏បានទតឃើញ នាងនាដនាគី មានរូបឆោមលោមល្អ និង កំពុងរាំយ៉ាងស្រស់ស្អាត ទ្រង់ក៏មានព្រះទ័យប្រតិព័ទ្ធស្ម័គស្មោះ ចាប់ចិត្តស្រលាញ់និងចង់បាននាងយកមកធ្វើជាមហេសីផងដែរ តែទ្រង់មិនដឹងធ្វើយ៉ាងមិចសោះ ពីព្រោះប្រពៃណីខាងប្រទេសរបស់ទ្រង់ ភាគីខាងស្រី ជាអ្នកស្ដីដណ្ដឹងខាងប្រុស ដែលផ្ទុយនិងប្រពៃណីនៃនគរគោកធ្លកនេះ ដែលខាងប្រុសជាអ្នកចូលមកស្ដីដណ្ដឹងភាគគីខាងស្រីទៅវិញ ដើម្បីចង់បាននាងជាគូជីវិត ទ្រង់បានចាត់ក្រមការឱ្យទៅសើបសួរ ចំនួន ៣លើក ដែលត្រូវបានគេចាត់ទុកថាជាដំណាក់កាល នៃកិច្ចចូលចែចូវ មកដល់បច្ចុប្បន្ននេះ ។ ក្រោយពេលសើបសួរដំណឹង ពីនាងនាដនាគី ទ្រង់ក៏បានដឹងថា នាងត្រូវជាបុត្រីនៃស្ដេចនគរគោកធ្លកនេះ ដែលមាននាមថា កម្ពុជរាជ ដែលទ្រង់ទើបតែបានលើកទ័ពច្បាំងឈ្នះយកនគរនេះ ។ ព្រះថោងក៏សម្រេចចិត្តចូលទៅស្ដីដណ្ដឹងនាងនាគី ហើយបិតានាង កម្ពុជរាជ ក៏សម្រេចចិត្តព្រមលើកកូនស្រីរបស់ខ្លួនឱ្យធ្វើជាភរិយា (ប្រពន្ធ) របស់ព្រះថោង តែត្រូវតម្រូវឱ្យព្រះថោងរៀបភស្តភារបណ្ដារការ ៣៨មុខ តំណាងឱ្យអភិប្រាយមង្គលសូត្រ ៣៨ ប្រការ ដែលត្រូវបានគេចាត់ទុកថា ជាកិច្ចរៀបរាប់បណ្ដាការ មកដល់បច្ចុប្បន្ននេះ ។ ព្រះកម្ពុជរាជ បានកំណត់ឱ្យព្រះថោង ហែរជំនូនមកដំណាក់ របស់ទ្រង់នូវវេលាព្រឹក ដែលតម្រូវឱ្យព្រះថោងគ្រងអាវស្ដេច ហែរជំនូនបណ្ដារការជាពីរជួរ ជានិមិត្តសញ្ញា តំណាងឱ្យពូជពង្សនាគ វាចូលមកក្នុងល្អាង តាមច្បាប់ធម្មជាតិ ដូចនេះហើយ ការហែរជំនូនត្រូវហែរជាពីរជួរស្រប និង ទល់មុខរោងពិធីការមកដល់បច្ចុប្បន្ននេះ ។ បន្ទាប់មកព្រះថោងត្រូវរៀបចំ កិច្ចពិធីសែនព្រេនមេបា ពីព្រោះព្រះថោងគឺជាជនបរទេស ដែលមករួមមេត្រី និងនាងនាគ ដូចនេះព្រះថោង ត្រូវសែនព្រេនមេបា និងពាំនាំពាក្យពេចន៍របស់ខ្លួន ទៅប្រាប់ព្រលឹងដូនតារបស់ខ្លួន អំពីពិធីរៀបការតាមបែបបទប្រពៃណីនៃអ្នកស្រុកនគរគោកធ្លកនេះ ដើម្បីកុំឱ្យដូនតាប្រកាន់ខឹងយកទុក្ខទោសដោយប្រការផ្សេងៗ បន្ទាប់មកពិធីបំពាក់ចិញ្ចៀន ដៃគូរជីវិតត្រូវមានរបស់បញ្ចាំចិត្តឱ្យគ្នាទៅវិញមកដើម្បីតំណាងឱ្យភក្ដីភាពរបស់ពួកគេ ពិធីកាត់សក់បង្កក់សិរី ដែលតំណាលពីតួអង្គតំណាងជាទេវតា បាននាំយកកន្ត្រៃមាស ក្រាសប្រាក់ ចុះមកពីឋានសួគ៌ ដើម្បីឱលោកមេបា កាត់សក់ជូនកូនទាំងពីរ ដែលមានន័យថាកូនទាំងពីរ បានទទួលពរជ័យសិរីសួស្ដីពីពួកទេវតាផងដែរ ។ បន្ទាប់មកពិធីសំពះផ្ទឹមចងដៃ គូរស្វាមីភរិយា ត្រូវអង្គុយផ្ទឹម ដើម្បីទទួលយកចំណងដៃមួយជាអំបោះឆៅ ពណ៌ស ពីក្រុមសាច់ញាតិ ជិតឆ្ងាយ ដែលបានយកខ្សែរអំបោះឆៅចងនូវកដៃ ដើម្បីអាចឱ្យក្រុមសាច់ញាតិរបស់ពួកគេ ប្រាប់នៅប្រយោគពាក្យល្អណាមួយក្នុងពេលគូស្វាមីកំពុងសំពះផ្ទឹមនេះ ។ បន្ទាប់មកចូលដល់កិច្ចពិធីបង្វិលពពិល ដែលតម្រូវឱ្យគូស្វាមីភរិយា អង្គុយប្រណម្យផ្កាស្លារ ហើយក្រុមសាច់ញាតិរបស់ពួកគេ បានអង្គុយជុំវិញ ដើម្បីធ្វើកិច្ចបង្វិលពពិលនេះ ដែលមានន័យថា ជាពិធីដែលគេធ្វើកិច្ចព័ទ្ធសីម៉ា ការពារនូវការប្រើមន្តវិជ្ជាងងឹតផ្សេងៗក្នុងការបំបែកបំបាក់គូរស្វាមីភរិយាទាំពីរនេះ បន្ទាប់មកគេយកផ្កាស្លារ មកបាចជាកិច្ចដើម្បីប្រស់ព្រំដល់អ្នកទាំងពីរ ឱ្យទទួលបានពរជ័យទាំងអស់នេះ ហើយជាចុងក្រោយព្រះថោងត្រូវតោងស្បៃនាងនាគចូលរាជដំណាក់ ដែលជានិមិត្តសញ្ញាអត្ថន័យបញ្ចាក់ថា បុរសជាប្ដីត្រូវផ្ដល់សិទ្ធឱ្យមនុស្សស្រីជាអ្នកដឹកនាំ ក្នុងបែបផែនរស់នៅប្រចាំថ្ងៃ សិទ្ធក្នុងការទុកដាក់របស់ទ្រ័ព្យ សិទ្ធក្នុងការទុកដាក់កូនចៅផងដែរ ។[២]

ពន្យល់និទាន កែប្រែ

បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរមួយចំនួនតែងយល់ច្រឡំថា ពាក្យ សមុទ្រ មានន័យថា ទឹកសមុទ្រ ប៉ុន្តពាក្យនេះចំពោះខ្មែរបុរាណ បានសម្គាល់ចំពោះទឹកទន្លេផងដែរ ពង្សាវតារ ព្រះថោង អាចសន្មតថា ព្រះថោងបានលើកទ័ពជើងទឹកតាមដងទន្លេមេគង្គ វាយចូលរាជធានី នគរគោកធ្លក ហើយបង្កើតអាណាចក្រនគរភ្នំ ហើយសត្វនាគនៅក្នុងវប្បធម៌ដើមរបស់កម្ពុជា មិនសម្ដៅទៅលើសត្វនាគក្នុងទឹកសមុទ្រនោះទេ គឺសំដៅទៅលើសត្វនាគក្នុងទឹកទន្លេនោះឯង ។ រឿងព្រះថោង នាងនាគ គឺជាប្រវិត្តសាស្ត្រពិតរបស់កម្ពុជា ដែលត្រូវបានក្រុមអ្នកនិពន្ធមួយចំនួន យកទៅបន្ថែមឱ្យមានអភានិហារផ្សេងៗ ផងដែរ ដើម្បីឱ្យរឿងមួយនេះទទួលបានភាពល្បីល្បាញជាប្រភេទរឿងព្រេងអក្សរសីលបែបប្រវត្តិសាស្ត្រ ដូចជា នាងនាគ ដែលមានឈ្មោះពិតថា ព្រះនាងសោម៉ា (Soma) ឯព្រះថោង មានឈ្មោះពិតថា កៅណ្ឌិន្យ (Kauṇḍinya) ដែលត្រូវបានរកឃើញក្នុងកំណត់ត្រាសិលាចារឹក នៅមុីសឺង គ.សករាជ ៥០៣ នាដើមស.វទី៦ ។[៣]

ទំនៀមពិធីរៀបមង្គលការ កែប្រែ

Wedding traditions

ទំនៀមពិធីរៀបមង្គលការនៅកម្ពុជា ត្រូវបានតាក់តែងឡើងដោយក្រុមបុរាណាចារ្យ ដែលបានសិក្សាទៅលើសាសនាទំនៀមទម្លាប់ វប្បធម៌របស់កម្ពុជា ។ បែបផែននៃកិច្ចពិធីរៀបមង្គលការនៅកម្ពុជា មានច្រើនទម្រង់ទៅតាមទំនៀមនៃតំបន់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជាផងដែរ ។ ប៉ុន្តែដើម្បីកំណត់អត្តសញ្ញាណ នៃកិច្ចពិធីរៀបមង្គលការនៅកម្ពុជាឱ្យមានលក្ខណៈជារួមដើម្បីឱ្យពួកគេបានរៀបចំពិធីមង្គលទៅតាមក្រិតក្រមរបស់ជាតិ មានន័យថា ពលរដ្ឋកម្ពុជាគ្រប់រូបដែលបានរៀបពិធីមង្គលការនៅកម្ពុជា សុទ្ធតែបានអនុវត្តតាមក្រិតក្រមនៃកិច្ចទំនៀមពិធីរបស់ជាតិសាសន៍ខ្លួនយ៉ាងពិតប្រាកដ ។

តើការរៀបពិធីមង្គលការនៅកម្ពុជា មានរយៈពេលប៉ុន្មានថ្ងៃ ?

ជាការពិតណាស់ការរៀបពិធីមង្គលការនៅកម្ពុជា មានរយៈពេលតែ ២ថ្ងៃ ប៉ុនណោះ ដោយកំណត់ថ្ងៃទី១ ជាថ្ងៃចូលរោងជ័យ និង ថ្ងៃទី២ ជាថ្ងៃរៀបចំពិធីមង្គលការ ។ តើការរៀបចំពិធីមង្គលការរបស់របស់ខ្មែរពីបុរាណ មានរយៈពេលប៉ុន្មានថ្ងៃ ។ មានរយៈពេល ២ថ្ងៃដូចគ្នា ដោយគិតទៅលើអង្គហេតុនៃកិច្ចរៀបមង្គលការ តាមរយៈរឿងព្រេង ព្រះថោង និង នាងនាគ មិនមានកំណត់ត្រាច្បាស់លាស់ណាមួយថាពិធីមង្គលការនៅកម្ពុជា ធ្វើឡើងរយៈពេល ៣ថ្ងៃ ឬ ៧ថ្ងៃ តាមការប៉ាណស្មានរបស់មនុស្សមួយចំនួននោះទេ ការញាត់នូវកិច្ចទំនៀមរៀបមង្គលការនៅតាមតំបន់ផ្សេងៗនេះហើយទើបធ្វើឱ្យពិធីរៀបមង្គលការមានកម្មវិធីច្រើន ដែលធ្វើឱ្យពួកគេយល់ច្រឡំថា ខ្មែរបុរាណធ្វើពិធីរៀបការជាច្រើនថ្ងៃ ដែលអាចមានចំនួន ៣ថ្ងៃ ឬ ៧ថ្ងៃ តាមការយល់ឃើញនេះ ។

ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍? កែប្រែ

មនុស្សត្រូវតែរៀបការព្រោះមូលហេតុដូចខាងក្រោម៖

  • កសាងគ្រួសារមួយដោយមានការទទួលស្គាល់ ពីច្បាប់ ពីប្រពៃណី និងពីសង្គម
  • បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្តពូជពង្សវង្សត្រកូល
  • បំពេញតម្រូវការខាងជីវសាស្ត្រ មានមិត្តរួមជីវិត
  • ធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
  • រស់នៅដោយខ្លួនឯង មិនពឹងផ្អែកលើម្ដាយឪពុក។


ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំគឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។ ការរៀបការមានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។ គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖

  • រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល
  • រៀបចំ និងអនុវត្តផែនការគ្រួសារ
  • មានមុខជំនាញដើម្បីងាយរកការងារធ្វើ
  • ថែរក្សា និងរៀបចំគេហដ្ឋានឲ្យស្អាត មានអនាម័យ
  • រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ
  • លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ
  • គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា។

ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា កែប្រែ

អាយុ កែប្រែ

អាយុរៀបការ គឺជាបញ្ហាដ៏សំខាន់ក្នុងការយកមកគិតពិចារណានៅមុនពេលរៀបការ។ នៅក្នុងមាត្រាទី៥នៃច្បាប់អាពាហ៍ពិពាហ៍ចែងថា បុរសអាចរៀបការនៅអាយុ២០ឆ្នាំ ហើយស្ត្រីត្រូវតែមានអាយុចាប់ ពី១៨ឆ្នាំឡើងទៅ
មូលហេតុនៃការកំណត់អាយុនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលមានបំណងកសាងគ្រួសារឲ្យបានរឹងមាំ មានសុភមង្គល និងធានាការចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនរបស់គេបានល្អប្រសើរ។
ទោះជាយ៉ាងនេះក៏ដោយ ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល បុរសគួររៀបការក្នុងអាយុ ២៥ឆ្នាំ និងស្ត្រី ២១ឆ្នាំ។

ការជ្រើសរើសគូស្រករ កែប្រែ

ប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្ដីពីផែនការសកម្មភាពប្រជាករ និងអភិវឌ្ឍន៍ (ICPD ១៩៩៤)។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកមកអនុវត្តលើច្បាប់អាពាហ៍ពិពាហ៍នៅក្នុងប្រទេស តាមមាត្រាដូចខាងក្រោម៖

១. មាត្រាទី១៦ ការប្រកាសអំពីសិទ្ធិមនុស្ស កែប្រែ

បុរសស្ត្រីដែលមានអាយុរៀបការមានសិទ្ធិរៀបការ និងបង្កើតគ្រួសារដោយមិនប្រកាន់សញ្ជាតិ ជនជាតិ និងសាសនាឡើយ។ ពួកគេមានសិទ្ធិស្មើៗក្នុងការរៀបការ និងដំណោះស្រាយក្នុងជីវិតអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងពីរដោយគ្មានការគំរាមកំហែង និងបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។ គ្រួសារជាកោសិកាសង្គមតាមបែបធម្មជាតិ មានសារៈសំខាន់ និងមានសិទ្ធិទទួលការការពារពីសង្គម និងពីរាជរដ្ឋាភិបាល។

២. មាត្រាទី២៣ ស្ដីអំពីសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងនយោបាយ កែប្រែ

គ្មានការរៀបអាពាហ៍ពិពាហ៍ណាមួយដែលត្រូវធ្វើឡើងដោយគ្មានការព្រមព្រៀង និងដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងទេ ។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ទោះបីមានគ្រួសារមួយចំនួនជ្រើសរើសគូស្រករតាមរយៈម្ដាយឪពុកក៏ដោយ ក៏សាមីខ្លួនភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ក្នុងការជ្រើសរើសគូអនាគត។

ពិធីរៀបអាពាហ៍ពិពាហ៍ កែប្រែ

ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងតាមលំដាប់លំដោយដូចខាងក្រោម៖

  • ស្វែងយល់ថា តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
  • ដំណាក់ចែចូវ
  • ការកំណត់វេលាភ្ជាប់ពាក្យ
  • ពិធីរៀបមង្គលការ។


ពិធីដែលបានរៀបរាប់ខាងលើនេះ គេអាចធ្វើជាលក្ខណៈធំ ឬតូចទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ តែគេក៏មិនភ្លេចដែរថា អ្វីដែលសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ គឺសុភមង្គលក្នុងគ្រួសារ។ ការរៀបចំពិធីរៀបមង្គលការត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖

*ការរៀបចំមុន កែប្រែ

ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជនកម្ពុជា ត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងច្បាប់អាពាហ៍ពិពាហ៍
មាតាបិតាទាំងសងខាង និងសាមីខ្លួនទាំងពីរត្រូវរៀបចំឯកសារមួយចំនួន ដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន និងរៀបចំពិធីមង្គលការដូចខាងក្រោម៖

  • សំបុត្រកំណើតមួយច្បាប់
  • វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ និងនៅលីវ
  • សេចក្ដីប្រកាសពីកន្លែងរៀបការ
  • លិខិតយល់ព្រមពីរដ្ឋអំណាច ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១០ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
  • រៀបចំសម្លៀកបំពាក់រៀបការ និងវត្ថុចាំបាច់ដទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
  • រៀបចំបញ្ជីឈ្មោះភ្ញៀវ និងសំបុត្រអញ្ជើញ
  • រកអាចារ្យ និងនិមន្តព្រះសង្ឃ
  • រៀបចំកន្លែង និងអាហារសម្រាប់ទទួលភ្ញៀវ
  • រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច ៥ថ្ងៃមុនពេលរៀបការបើកបញ្ជីមេ

វិគីភីឌា ស្វែងរក ពិធីរៀបមង្គលការ ​ភាសា​ ទាញយកជាPDF តាមដាន កែប្រែ ពិធីរៀបមង្គលការ (អង់គ្លេស: Cambodian Wedding) ឬ អាចហៅបានថា ពិធីរៀបអាពាហ៍ពិពាហ៍ គឺ ជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស និង មនុស្សស្រី ឱ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដែលត្រូវធ្វើតាមលក្ខខ័ណ្ណ ដែលមានចែង ក្នុងច្បាប់ និង តាមគោលការណ៍ ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយផងដែរ ។ ហេតុអ្វីត្រូវរៀបមង្គលការ ? ពីព្រោះការរៀបមង្គលការ បង្ហាញ​ឱ្យឃើញ​ថា សេចក្ដី​ស្នេហា​រវាង​បុរស​ និង​ស្ត្រី​ដែល​តាក់​តែង​ឡើង​ដោយ​ធម្មជាតិ ត្រូវ​បាន​លាត​ត្រដាង​នៅ​ចំពោះ​មុខ​មហាជន និងដើម្បីធ្វើ​ឱ្យអ្នកដ៍ទៃទទួល​ស្គាល់ និងមិនអាចចូលមកពាក់ព័ន្ធ នូវជីវិតឯកជនភាព របស់អ្នកដែលបានរៀបការរួចនោះទេ ពីព្រោះសម្ព័នភាពស្នេហារបស់ពួកគេបានប្រកាសប្រាប់ទៅសាធរណៈជន ថាពួកគេបានការពេញយ័ស្ដតាមបែបប្រពៃណីជាតិរបស់ខ្លួន ហើយពួកគេត្រូវបានការពារពេញលេញដោយច្បាប់ ដូចនេះអាជ្ញាធរ​មូលដ្ឋាននៅ​តាម​ភូមិ ឃុំ សង្កាត់​បានទទួល​ស្គាល់មង្គលការរបស់ពួកគេទៅតាមផ្លូវ​ច្បាប់ ដែល​មិន​អាច​ឱ្យ​អ្នក​ដទៃ​មកពាក់ព័ន្ធ​នៃជីវិតដៃគូររបស់ឡើយ ។[១]

ពិធីរៀបមង្គលការ

Khmer wedding ceremony.jpg ការចាប់ផ្ដើមដំបូង ស.វទី១ គ.សករាជ ៥២ សម័យកាល អាណាចក្រនគរភ្នំ ព្រេងនិទាន ព្រះថោងនាងនាគ រយៈពេលរៀបការ មានចំនួន ២ថ្ងៃ ទំនៀមពិធី កិច្ចចូលរោងខាងស្រី កិច្ចសែនក្រុងពាលី កិច្ចហែរជំនូន កិច្ចរៀបរាប់បណ្ដាការ កិច្ចសែនព្រេនមេបា កិច្ចបំពាក់ចិញ្ចៀន កិច្ចកាត់សក់បង្កក់សិរី កិច្ចសំពះផ្ទឹមចងដៃ កិច្ចបង្វិលពពិល កិច្ចបាចផ្កាស្លារ កិច្ចព្រះថោងតោងស្បៃនាងនាគ កិច្ចពិសារភោជនីហារនាពេលល្ងាច កិច្ចបញ្ចុកនំអាពាហ៍ពិពាហ៍ ព្រេងនិទាន មង្គលការ កែប្រែ Wedding Legends


Statue of Preah Thong and Neang Neak the legends of Cambodian Wedding 1st Century ព្រេងនិទាន ពង្សាវតារ អំពីពិធីរៀបមង្គលការនៅកម្ពុជា ដែលមានដើមកំណើតនៅដើម សតវត្សរ៍ទី១ ក្នុងគ.សករាជ ៥២ នាសម័យកាល អាណាចក្រនគរភ្នំ ឬ អាណាចក្រហ្វូណន (Funan Kingdom) នៃកំណត់ត្រារបស់ចិន ដែលមានតំណាលរឿងព្រេងនិទានខ្មែរ ព្រះថោង និង នាងនាគ ។ ព្រះថោង គឺជាកូនស្ដេចមួយអង្គនៅក្នុង ប្រទេសឥណ្ឌា ដែលត្រូវបានឪពុករបស់ខ្លួនព្រះនាម អាទិច្ច និរទេស បណ្ដេញទ្រង់ឱ្យចេញពីព្រះនគរ ពីព្រោះទ្រង់បានមើលងាយពិធីសានាបូជាយញ្ញរបស់ខ្លួនមួយ ដោយទ្រង់មិនបានទៅចូលរួមពិធីសាសនានោះជាច្រើនលើកច្រើនសារ ដោយទង្វើរមាក់ងាយសាសនានេះ គណៈក្រុមមន្ត្រីជាច្រើនបានស្នើសុំឱ្យព្រះអាទិច្ចដែលជាបិតាទ្រង់ ឱ្យដាក់ទោសបន្ថែមទៀតដោយការកាត់សក់ទ្រង់ជា សក់កញ្ជើរ បញ្ចាក់ពីជនគ្មានពូជពង្ស ដោយសារតែព្រះអង្គជាក្សត្រដែលមានគំនិតថ្មីៗ ក្នុងការធ្វើបដិវឌ្ឍន៍សាសនា ដូចនេះហើយមានប្រជាជនមួយចំនួនគោរពស្រលាញ់ដល់ព្រះអង្គ និង ព្រមទៅបង្កើតនគរថ្មីជាមួយទ្រង់ ហើយពួកគេគ្រប់គ្នាសុទ្ធតែយល់ព្រមក្នុងការកាត់សក់មូដកញ្ជើរនេះ ប្រជាជនដែលស្ម័គ្រចិត្តទៅតាមព្រះថោង មានប្រមាណជាង ១សែននាក់ ប្រវត្តិនៃការកាត់សក់កញ្ជើរនេះហើយ ទើបពលរដ្ឋខ្មែរគ្រប់រូបនិយមកាត់សក់មូដខ្លី មកដល់ពេលបច្ចុប្បន្ននេះ ។ ក្រោយពេលព្រះថោង និង បក្សពួកបរិវារ ត្រេចចរណ៍ដោយសំពៅជាច្រើនរយគ្រឿង អស់រយៈពេលជាច្រើនថ្ងៃ បានមកដល់កោះមួយហៅថា កោះជ្វា (Java island) (បច្ចុប្បន្ន: ប្រទេសឥណ្ឌូនេសុី) ទ្រង់ក៏បានតាំងទីលំនៅ បង្កើតនគរនៅទីនេះ ។ នៅតំបន់កោះជ្វានេះពោពេញទៅដោយស្ដេចត្រាញ់ជាច្រើន និង សាសនាជាច្រើនពាសពេញតំបន់ ព្រះអង្គត្រូវធ្វើសង្គ្រាមគ្រប់ទិសទីក្នុងតំបន់នេះ ក្នុងថ្ងៃមួយដែលទ្រង់បានយល់សុបិនឃើញថា ទ្រង់បានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ម្នាក់ឈ្មោះ "អត្វាមនៈ" សម្រាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ហើយលំពែងនោះបានធ្លាក់ចំនគរមួយឈ្មោះថា គោកធ្លក ដែលមានន័យថា ព្រះអង្គត្រូវចេញទ័ពច្បាំងយកនគរនេះ ដើម្បីបានគ្រប់គ្រងនិងរៀបចំនគរនេះ ។ គ.សករាជ ៥២ ព្រះថោងបានដឹកនាំទ័ពរបស់ខ្លួន ដែលមានសំពៅជាច្រើនរយគ្រឿងមកធ្វើសង្គ្រាម និង នគរគោកធ្លក ដើម្បីច្បាំងយកនគរនេះ នៅទីបំផុតទ្រង់ក៏ច្បាំងឈ្នះកងទ័ពនគរនេះ មានថ្ងៃមួយព្រះថោង ទ្រង់បានមកយាងកំសាន្តនាទីឆ្នេរខ្សាច់ទន្លេ តាមដងទន្លេ ក៏បានទតឃើញ នាងនាដនាគី មានរូបឆោមលោមល្អ និង កំពុងរាំយ៉ាងស្រស់ស្អាត ទ្រង់ក៏មានព្រះទ័យប្រតិព័ទ្ធស្ម័គស្មោះ ចាប់ចិត្តស្រលាញ់និងចង់បាននាងយកមកធ្វើជាមហេសីផងដែរ តែទ្រង់មិនដឹងធ្វើយ៉ាងមិចសោះ ពីព្រោះប្រពៃណីខាងប្រទេសរបស់ទ្រង់ ភាគីខាងស្រី ជាអ្នកស្ដីដណ្ដឹងខាងប្រុស ដែលផ្ទុយនិងប្រពៃណីនៃនគរគោកធ្លកនេះ ដែលខាងប្រុសជាអ្នកចូលមកស្ដីដណ្ដឹងភាគគីខាងស្រីទៅវិញ ដើម្បីចង់បាននាងជាគូជីវិត ទ្រង់បានចាត់ក្រមការឱ្យទៅសើបសួរ ចំនួន ៣លើក ដែលត្រូវបានគេចាត់ទុកថាជាដំណាក់កាល នៃកិច្ចចូលចែចូវ មកដល់បច្ចុប្បន្ននេះ ។ ក្រោយពេលសើបសួរដំណឹង ពីនាងនាដនាគី ទ្រង់ក៏បានដឹងថា នាងត្រូវជាបុត្រីនៃស្ដេចនគរគោកធ្លកនេះ ដែលមាននាមថា កម្ពុជរាជ ដែលទ្រង់ទើបតែបានលើកទ័ពច្បាំងឈ្នះយកនគរនេះ ។ ព្រះថោងក៏សម្រេចចិត្តចូលទៅស្ដីដណ្ដឹងនាងនាគី ហើយបិតានាង កម្ពុជរាជ ក៏សម្រេចចិត្តព្រមលើកកូនស្រីរបស់ខ្លួនឱ្យធ្វើជាភរិយា (ប្រពន្ធ) របស់ព្រះថោង តែត្រូវតម្រូវឱ្យព្រះថោងរៀបភស្តភារបណ្ដារការ ៣៨មុខ តំណាងឱ្យអភិប្រាយមង្គលសូត្រ ៣៨ ប្រការ ដែលត្រូវបានគេចាត់ទុកថា ជាកិច្ចរៀបរាប់បណ្ដាការ មកដល់បច្ចុប្បន្ននេះ ។ ព្រះកម្ពុជរាជ បានកំណត់ឱ្យព្រះថោង ហែរជំនូនមកដំណាក់ របស់ទ្រង់នូវវេលាព្រឹក ដែលតម្រូវឱ្យព្រះថោងគ្រងអាវស្ដេច ហែរជំនូនបណ្ដារការជាពីរជួរ ជានិមិត្តសញ្ញា តំណាងឱ្យពូជពង្សនាគ វាចូលមកក្នុងល្អាង តាមច្បាប់ធម្មជាតិ ដូចនេះហើយ ការហែរជំនូនត្រូវហែរជាពីរជួរស្រប និង ទល់មុខរោងពិធីការមកដល់បច្ចុប្បន្ននេះ ។ បន្ទាប់មកព្រះថោងត្រូវរៀបចំ កិច្ចពិធីសែនព្រេនមេបា ពីព្រោះព្រះថោងគឺជាជនបរទេស ដែលមករួមមេត្រី និងនាងនាគ ដូចនេះព្រះថោង ត្រូវសែនព្រេនមេបា និងពាំនាំពាក្យពេចន៍របស់ខ្លួន ទៅប្រាប់ព្រលឹងដូនតារបស់ខ្លួន អំពីពិធីរៀបការតាមបែបបទប្រពៃណីនៃអ្នកស្រុកនគរគោកធ្លកនេះ ដើម្បីកុំឱ្យដូនតាប្រកាន់ខឹងយកទុក្ខទោសដោយប្រការផ្សេងៗ បន្ទាប់មកពិធីបំពាក់ចិញ្ចៀន ដៃគូរជីវិតត្រូវមានរបស់បញ្ចាំចិត្តឱ្យគ្នាទៅវិញមកដើម្បីតំណាងឱ្យភក្ដីភាពរបស់ពួកគេ ពិធីកាត់សក់បង្កក់សិរី ដែលតំណាលពីតួអង្គតំណាងជាទេវតា បាននាំយកកន្ត្រៃមាស ក្រាសប្រាក់ ចុះមកពីឋានសួគ៌ ដើម្បីឱលោកមេបា កាត់សក់ជូនកូនទាំងពីរ ដែលមានន័យថាកូនទាំងពីរ បានទទួលពរជ័យសិរីសួស្ដីពីពួកទេវតាផងដែរ ។ បន្ទាប់មកពិធីសំពះផ្ទឹមចងដៃ គូរស្វាមីភរិយា ត្រូវអង្គុយផ្ទឹម ដើម្បីទទួលយកចំណងដៃមួយជាអំបោះឆៅ ពណ៌ស ពីក្រុមសាច់ញាតិ ជិតឆ្ងាយ ដែលបានយកខ្សែរអំបោះឆៅចងនូវកដៃ ដើម្បីអាចឱ្យក្រុមសាច់ញាតិរបស់ពួកគេ ប្រាប់នៅប្រយោគពាក្យល្អណាមួយក្នុងពេលគូស្វាមីកំពុងសំពះផ្ទឹមនេះ ។ បន្ទាប់មកចូលដល់កិច្ចពិធីបង្វិលពពិល ដែលតម្រូវឱ្យគូស្វាមីភរិយា អង្គុយប្រណម្យផ្កាស្លារ ហើយក្រុមសាច់ញាតិរបស់ពួកគេ បានអង្គុយជុំវិញ ដើម្បីធ្វើកិច្ចបង្វិលពពិលនេះ ដែលមានន័យថា ជាពិធីដែលគេធ្វើកិច្ចព័ទ្ធសីម៉ា ការពារនូវការប្រើមន្តវិជ្ជាងងឹតផ្សេងៗក្នុងការបំបែកបំបាក់គូរស្វាមីភរិយាទាំពីរនេះ បន្ទាប់មកគេយកផ្កាស្លារ មកបាចជាកិច្ចដើម្បីប្រស់ព្រំដល់អ្នកទាំងពីរ ឱ្យទទួលបានពរជ័យទាំងអស់នេះ ហើយជាចុងក្រោយព្រះថោងត្រូវតោងស្បៃនាងនាគចូលរាជដំណាក់ ដែលជានិមិត្តសញ្ញាអត្ថន័យបញ្ចាក់ថា បុរសជាប្ដីត្រូវផ្ដល់សិទ្ធឱ្យមនុស្សស្រីជាអ្នកដឹកនាំ ក្នុងបែបផែនរស់នៅប្រចាំថ្ងៃ សិទ្ធក្នុងការទុកដាក់របស់ទ្រ័ព្យ សិទ្ធក្នុងការទុកដាក់កូនចៅផងដែរ ។[២]

ពន្យល់និទាន ទំនៀមពិធីរៀបមង្គលការ ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍? ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា ពិធីរៀបអាពាហ៍ពិពាហ៍ ឯកសារយោង បានកែប្រែចុងក្រោយ ៩ ថ្ងៃមុន ដោយ Pythontrials វិគីភីឌា ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 3.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ គោលការណ៍នៃ​ភាពឯកជន លក្ខខណ្ឌប្រើប្រាស់លើតុបើកបញ្ជីមេ វិគីភីឌា ស្វែងរក ពិធីរៀបមង្គលការ ​ភាសា​ ទាញយកជាPDF តាមដាន កែប្រែ ពិធីរៀបមង្គលការ (អង់គ្លេស: Cambodian Wedding) ឬ អាចហៅបានថា ពិធីរៀបអាពាហ៍ពិពាហ៍ គឺ ជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស និង មនុស្សស្រី ឱ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា ដែលត្រូវធ្វើតាមលក្ខខ័ណ្ណ ដែលមានចែង ក្នុងច្បាប់ និង តាមគោលការណ៍ ស្ម័គ្រចិត្ត ប្តីមួយ ប្រពន្ធមួយផងដែរ ។ ហេតុអ្វីត្រូវរៀបមង្គលការ ? ពីព្រោះការរៀបមង្គលការ បង្ហាញ​ឱ្យឃើញ​ថា សេចក្ដី​ស្នេហា​រវាង​បុរស​ និង​ស្ត្រី​ដែល​តាក់​តែង​ឡើង​ដោយ​ធម្មជាតិ ត្រូវ​បាន​លាត​ត្រដាង​នៅ​ចំពោះ​មុខ​មហាជន និងដើម្បីធ្វើ​ឱ្យអ្នកដ៍ទៃទទួល​ស្គាល់ និងមិនអាចចូលមកពាក់ព័ន្ធ នូវជីវិតឯកជនភាព របស់អ្នកដែលបានរៀបការរួចនោះទេ ពីព្រោះសម្ព័នភាពស្នេហារបស់ពួកគេបានប្រកាសប្រាប់ទៅសាធរណៈជន ថាពួកគេបានការពេញយ័ស្ដតាមបែបប្រពៃណីជាតិរបស់ខ្លួន ហើយពួកគេត្រូវបានការពារពេញលេញដោយច្បាប់ ដូចនេះអាជ្ញាធរ​មូលដ្ឋាននៅ​តាម​ភូមិ ឃុំ សង្កាត់​បានទទួល​ស្គាល់មង្គលការរបស់ពួកគេទៅតាមផ្លូវ​ច្បាប់ ដែល​មិន​អាច​ឱ្យ​អ្នក​ដទៃ​មកពាក់ព័ន្ធ​នៃជីវិតដៃគូររបស់ឡើយ ។[១]

ពិធីរៀបមង្គលការ

Khmer wedding ceremony.jpg ការចាប់ផ្ដើមដំបូង ស.វទី១ គ.សករាជ ៥២ សម័យកាល អាណាចក្រនគរភ្នំ ព្រេងនិទាន ព្រះថោងនាងនាគ រយៈពេលរៀបការ មានចំនួន ២ថ្ងៃ ទំនៀមពិធី កិច្ចចូលរោងខាងស្រី កិច្ចសែនក្រុងពាលី កិច្ចហែរជំនូន កិច្ចរៀបរាប់បណ្ដាការ កិច្ចសែនព្រេនមេបា កិច្ចបំពាក់ចិញ្ចៀន កិច្ចកាត់សក់បង្កក់សិរី កិច្ចសំពះផ្ទឹមចងដៃ កិច្ចបង្វិលពពិល កិច្ចបាចផ្កាស្លារ កិច្ចព្រះថោងតោងស្បៃនាងនាគ កិច្ចពិសារភោជនីហារនាពេលល្ងាច កិច្ចបញ្ចុកនំអាពាហ៍ពិពាហ៍ ព្រេងនិទាន មង្គលការ កែប្រែ Wedding Legends


Statue of Preah Thong and Neang Neak the legends of Cambodian Wedding 1st Century ព្រេងនិទាន ពង្សាវតារ អំពីពិធីរៀបមង្គលការនៅកម្ពុជា ដែលមានដើមកំណើតនៅដើម សតវត្សរ៍ទី១ ក្នុងគ.សករាជ ៥២ នាសម័យកាល អាណាចក្រនគរភ្នំ ឬ អាណាចក្រហ្វូណន (Funan Kingdom) នៃកំណត់ត្រារបស់ចិន ដែលមានតំណាលរឿងព្រេងនិទានខ្មែរ ព្រះថោង និង នាងនាគ ។ ព្រះថោង គឺជាកូនស្ដេចមួយអង្គនៅក្នុង ប្រទេសឥណ្ឌា ដែលត្រូវបានឪពុករបស់ខ្លួនព្រះនាម អាទិច្ច និរទេស បណ្ដេញទ្រង់ឱ្យចេញពីព្រះនគរ ពីព្រោះទ្រង់បានមើលងាយពិធីសានាបូជាយញ្ញរបស់ខ្លួនមួយ ដោយទ្រង់មិនបានទៅចូលរួមពិធីសាសនានោះជាច្រើនលើកច្រើនសារ ដោយទង្វើរមាក់ងាយសាសនានេះ គណៈក្រុមមន្ត្រីជាច្រើនបានស្នើសុំឱ្យព្រះអាទិច្ចដែលជាបិតាទ្រង់ ឱ្យដាក់ទោសបន្ថែមទៀតដោយការកាត់សក់ទ្រង់ជា សក់កញ្ជើរ បញ្ចាក់ពីជនគ្មានពូជពង្ស ដោយសារតែព្រះអង្គជាក្សត្រដែលមានគំនិតថ្មីៗ ក្នុងការធ្វើបដិវឌ្ឍន៍សាសនា ដូចនេះហើយមានប្រជាជនមួយចំនួនគោរពស្រលាញ់ដល់ព្រះអង្គ និង ព្រមទៅបង្កើតនគរថ្មីជាមួយទ្រង់ ហើយពួកគេគ្រប់គ្នាសុទ្ធតែយល់ព្រមក្នុងការកាត់សក់មូដកញ្ជើរនេះ ប្រជាជនដែលស្ម័គ្រចិត្តទៅតាមព្រះថោង មានប្រមាណជាង ១សែននាក់ ប្រវត្តិនៃការកាត់សក់កញ្ជើរនេះហើយ ទើបពលរដ្ឋខ្មែរគ្រប់រូបនិយមកាត់សក់មូដខ្លី មកដល់ពេលបច្ចុប្បន្ននេះ ។ ក្រោយពេលព្រះថោង និង បក្សពួកបរិវារ ត្រេចចរណ៍ដោយសំពៅជាច្រើនរយគ្រឿង អស់រយៈពេលជាច្រើនថ្ងៃ បានមកដល់កោះមួយហៅថា កោះជ្វា (Java island) (បច្ចុប្បន្ន: ប្រទេសឥណ្ឌូនេសុី) ទ្រង់ក៏បានតាំងទីលំនៅ បង្កើតនគរនៅទីនេះ ។ នៅតំបន់កោះជ្វានេះពោពេញទៅដោយស្ដេចត្រាញ់ជាច្រើន និង សាសនាជាច្រើនពាសពេញតំបន់ ព្រះអង្គត្រូវធ្វើសង្គ្រាមគ្រប់ទិសទីក្នុងតំបន់នេះ ក្នុងថ្ងៃមួយដែលទ្រង់បានយល់សុបិនឃើញថា ទ្រង់បានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ម្នាក់ឈ្មោះ "អត្វាមនៈ" សម្រាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ហើយលំពែងនោះបានធ្លាក់ចំនគរមួយឈ្មោះថា គោកធ្លក ដែលមានន័យថា ព្រះអង្គត្រូវចេញទ័ពច្បាំងយកនគរនេះ ដើម្បីបានគ្រប់គ្រងនិងរៀបចំនគរនេះ ។ គ.សករាជ ៥២ ព្រះថោងបានដឹកនាំទ័ពរបស់ខ្លួន ដែលមានសំពៅជាច្រើនរយគ្រឿងមកធ្វើសង្គ្រាម និង នគរគោកធ្លក ដើម្បីច្បាំងយកនគរនេះ នៅទីបំផុតទ្រង់ក៏ច្បាំងឈ្នះកងទ័ពនគរនេះ មានថ្ងៃមួយព្រះថោង ទ្រង់បានមកយាងកំសាន្តនាទីឆ្នេរខ្សាច់ទន្លេ តាមដងទន្លេ ក៏បានទតឃើញ នាងនាដនាគី មានរូបឆោមលោមល្អ និង កំពុងរាំយ៉ាងស្រស់ស្អាត ទ្រង់ក៏មានព្រះទ័យប្រតិព័ទ្ធស្ម័គស្មោះ ចាប់ចិត្តស្រលាញ់និងចង់បាននាងយកមកធ្វើជាមហេសីផងដែរ តែទ្រង់មិនដឹងធ្វើយ៉ាងមិចសោះ ពីព្រោះប្រពៃណីខាងប្រទេសរបស់ទ្រង់ ភាគីខាងស្រី ជាអ្នកស្ដីដណ្ដឹងខាងប្រុស ដែលផ្ទុយនិងប្រពៃណីនៃនគរគោកធ្លកនេះ ដែលខាងប្រុសជាអ្នកចូលមកស្ដីដណ្ដឹងភាគគីខាងស្រីទៅវិញ ដើម្បីចង់បាននាងជាគូជីវិត ទ្រង់បានចាត់ក្រមការឱ្យទៅសើបសួរ ចំនួន ៣លើក ដែលត្រូវបានគេចាត់ទុកថាជាដំណាក់កាល នៃកិច្ចចូលចែចូវ មកដល់បច្ចុប្បន្ននេះ ។ ក្រោយពេលសើបសួរដំណឹង ពីនាងនាដនាគី ទ្រង់ក៏បានដឹងថា នាងត្រូវជាបុត្រីនៃស្ដេចនគរគោកធ្លកនេះ ដែលមាននាមថា កម្ពុជរាជ ដែលទ្រង់ទើបតែបានលើកទ័ពច្បាំងឈ្នះយកនគរនេះ ។ ព្រះថោងក៏សម្រេចចិត្តចូលទៅស្ដីដណ្ដឹងនាងនាគី ហើយបិតានាង កម្ពុជរាជ ក៏សម្រេចចិត្តព្រមលើកកូនស្រីរបស់ខ្លួនឱ្យធ្វើជាភរិយា (ប្រពន្ធ) របស់ព្រះថោង តែត្រូវតម្រូវឱ្យព្រះថោងរៀបភស្តភារបណ្ដារការ ៣៨មុខ តំណាងឱ្យអភិប្រាយមង្គលសូត្រ ៣៨ ប្រការ ដែលត្រូវបានគេចាត់ទុកថា ជាកិច្ចរៀបរាប់បណ្ដាការ មកដល់បច្ចុប្បន្ននេះ ។ ព្រះកម្ពុជរាជ បានកំណត់ឱ្យព្រះថោង ហែរជំនូនមកដំណាក់ របស់ទ្រង់នូវវេលាព្រឹក ដែលតម្រូវឱ្យព្រះថោងគ្រងអាវស្ដេច ហែរជំនូនបណ្ដារការជាពីរជួរ ជានិមិត្តសញ្ញា តំណាងឱ្យពូជពង្សនាគ វាចូលមកក្នុងល្អាង តាមច្បាប់ធម្មជាតិ ដូចនេះហើយ ការហែរជំនូនត្រូវហែរជាពីរជួរស្រប និង ទល់មុខរោងពិធីការមកដល់បច្ចុប្បន្ននេះ ។ បន្ទាប់មកព្រះថោងត្រូវរៀបចំ កិច្ចពិធីសែនព្រេនមេបា ពីព្រោះព្រះថោងគឺជាជនបរទេស ដែលមករួមមេត្រី និងនាងនាគ ដូចនេះព្រះថោង ត្រូវសែនព្រេនមេបា និងពាំនាំពាក្យពេចន៍របស់ខ្លួន ទៅប្រាប់ព្រលឹងដូនតារបស់ខ្លួន អំពីពិធីរៀបការតាមបែបបទប្រពៃណីនៃអ្នកស្រុកនគរគោកធ្លកនេះ ដើម្បីកុំឱ្យដូនតាប្រកាន់ខឹងយកទុក្ខទោសដោយប្រការផ្សេងៗ បន្ទាប់មកពិធីបំពាក់ចិញ្ចៀន ដៃគូរជីវិតត្រូវមានរបស់បញ្ចាំចិត្តឱ្យគ្នាទៅវិញមកដើម្បីតំណាងឱ្យភក្ដីភាពរបស់ពួកគេ ពិធីកាត់សក់បង្កក់សិរី ដែលតំណាលពីតួអង្គតំណាងជាទេវតា បាននាំយកកន្ត្រៃមាស ក្រាសប្រាក់ ចុះមកពីឋានសួគ៌ ដើម្បីឱលោកមេបា កាត់សក់ជូនកូនទាំងពីរ ដែលមានន័យថាកូនទាំងពីរ បានទទួលពរជ័យសិរីសួស្ដីពីពួកទេវតាផងដែរ ។ បន្ទាប់មកពិធីសំពះផ្ទឹមចងដៃ គូរស្វាមីភរិយា ត្រូវអង្គុយផ្ទឹម ដើម្បីទទួលយកចំណងដៃមួយជាអំបោះឆៅ ពណ៌ស ពីក្រុមសាច់ញាតិ ជិតឆ្ងាយ ដែលបានយកខ្សែរអំបោះឆៅចងនូវកដៃ ដើម្បីអាចឱ្យក្រុមសាច់ញាតិរបស់ពួកគេ ប្រាប់នៅប្រយោគពាក្យល្អណាមួយក្នុងពេលគូស្វាមីកំពុងសំពះផ្ទឹមនេះ ។ បន្ទាប់មកចូលដល់កិច្ចពិធីបង្វិលពពិល ដែលតម្រូវឱ្យគូស្វាមីភរិយា អង្គុយប្រណម្យផ្កាស្លារ ហើយក្រុមសាច់ញាតិរបស់ពួកគេ បានអង្គុយជុំវិញ ដើម្បីធ្វើកិច្ចបង្វិលពពិលនេះ ដែលមានន័យថា ជាពិធីដែលគេធ្វើកិច្ចព័ទ្ធសីម៉ា ការពារនូវការប្រើមន្តវិជ្ជាងងឹតផ្សេងៗក្នុងការបំបែកបំបាក់គូរស្វាមីភរិយាទាំពីរនេះ បន្ទាប់មកគេយកផ្កាស្លារ មកបាចជាកិច្ចដើម្បីប្រស់ព្រំដល់អ្នកទាំងពីរ ឱ្យទទួលបានពរជ័យទាំងអស់នេះ ហើយជាចុងក្រោយព្រះថោងត្រូវតោងស្បៃនាងនាគចូលរាជដំណាក់ ដែលជានិមិត្តសញ្ញាអត្ថន័យបញ្ចាក់ថា បុរសជាប្ដីត្រូវផ្ដល់សិទ្ធឱ្យមនុស្សស្រីជាអ្នកដឹកនាំ ក្នុងបែបផែនរស់នៅប្រចាំថ្ងៃ សិទ្ធក្នុងការទុកដាក់របស់ទ្រ័ព្យ សិទ្ធក្នុងការទុកដាក់កូនចៅផងដែរ ។[២]

ពន្យល់និទាន ទំនៀមពិធីរៀបមង្គលការ ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍? ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា ពិធីរៀបអាពាហ៍ពិពាហ៍ ឯកសារយោង បានកែប្រែចុងក្រោយ ៩ ថ្ងៃមុន ដោយ Pythontrials វិគីភីឌា ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 3.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ គោលការណ៍នៃ​ភាពឯកជន លក្ខខណ្ឌប្រើប្រាស់លើតុ បូរ៉ា វន់ និស្សិតឆ្នាំទី១

ឯកសារយោង កែប្រែ

  1. Albert P. Blaustein, Gisbert H. Flanz (1971) Constitutions of the Countries of the World, Publisher: Oceana Publications ISBN: 0379004674, 9780379004670
  2. Pang Khat (1941) Magguddesk nagar, Volume 1, Publisher: Roṅ Bumb Braḥ Rāja Draby, Original from the University of Michigan, OCLC Number: 23578724
  3. Centre de documentation et de recherche sur la civilisation khmère (1981) Culture khmère, Issue 1, Publisher: CEDORECK, Paris, Original from the University of Michigan, OCLC Number: 9380536