ពិធីហែអ្នកតា
ពិធីហែអ្នកតា ( ចិន: 乩童 អង់គ្លេស: Tongji (spirit medium)ថៃ: กี่ต๋อง , ร่างทรงพระจีน ) ប្រពៃណីហែអ្នកតា គឺពិធីរបស់សាសនាតាវនិងសាសនាអ្នកស្រុកចិន ។ នៅក្នុងលទ្ធិតាវនិងសាសនាអ្នកស្រុកចិននេះមានអទិទេពច្រើនអង្គណាស់ ដូចជា ព្រះម៉ែគង់ស៊ីអ៊ីម និងព្រះម៉ែនិងឡេងលឺនៀ(ធីតានាគ) ស្តេចនាគ ទេវរៈអឺឡាង ពឹងថាវកុង(អ្នកតាព្រះចៅ) សាមសួកុកអ័ង(ស្តេចនគរបីភ្នំ) កួនកុង(កួនអ៊ី) ប៉ាវសឹងតាទី(នៅតាខ្មៅ) ព្រះម៉ែម៉ាជូ ។ល។ មានច្រើនណាស់ ។ ចំពោះការហែអ្នកតានេះវិញគឺ គេនឹងហែអ្នកតាណាខ្លះ គឺស្រេចតែគេរៀបចំមក ប៉ុន្តែការពិតទៅគប្បីហែតែអ្នកណាដែលមានសាលមានវិហារមានគោរពសទ្ធា ឬក៏អ្នកតាណាដែលចំនុះឲ្យអ្នកតាម្ចាស់សាល(ក្នុងវិហារអ្នកតាមួយអាចមានដាក់ពីរ បីអ្នកតាជាមួយគ្នា)ដែលមានគេគោរពដែរ ។ ហើយចំពោះការយកម្ចុលយកកាំបិតដោតសាច់ យកកញ្ជក់អារសាច់ កាំបិតអារអណ្តាតជាដើមនោះគឺជាការយល់ថា អទិទេពឬអ្នកតាទាំងនោះជាពោធិសត្វ សុខចិត្តទទួលរងកម្មជំនួសសត្វលោក ដង្ហែរចេញមកប្រោសសត្វ ។ ហើយចំពោះកាយវិការមួយចំនួនដែលមើលទៅគួរខ្លាចនោះគឺគេសម្ដែងទៅចារឹកតួអង្គអទិទេព ដូចជាស្ដេចនាគ ស្ដេចខ្លាអីជាដើម ។ ភាពល្បីល្បាញនិងល្បីល្បាញគឺ ពិធីបុណ្យបួសខែទីប្រាំបួន នៅភូកេតស្រុកថៃ ។
-
ពិធីហែអ្នកតា.
-
ពិធីហែអ្នកតា.
ពិធីហែអ្នកតា | |
---|---|
ពិធីហែអ្នកតា |
ឯកសារយោង
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ពិធីហែអ្នកតា |