អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

(ត្រូវបានបញ្ជូនបន្តពី ព្រលានយន្តហោះអន្តរជាតិភំ្នពេញ)

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ស.ដ.អា.អ.: PNH, អ.អា.អ.អ.: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុងភ្នំពេញ តាមមហាវិថី​សហព័ន្ធរុស្ស៊ី។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

Phnom Penh International Airport

Aéroport International de Phnom Penh
Summary
ប្រភេទអាកាសយានដ្ឋានសាធារណៈ / យោធា
ប្រតិបត្តិករសេវាគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា
បម្រើការភ្នំពេញ កម្ពុជា
មជ្ឈមណ្ឌល
កម្ពស់ AMSL៤០ ft / ១២ m
កូអរដោនេ11°32′47″N 104°50′38″E / 11.54639°N 104.84389°E / 11.54639; 104.84389Coordinates: 11°32′47″N 104°50′38″E / 11.54639°N 104.84389°E / 11.54639; 104.84389
គេហទំព័រwww.cambodia-airports.com
ផ្លូវរត់
ទំព័រគំរូ:Infobox airport/datatable
Statistics (២០១៦)
ចំនួនអ្នកដំណើរ៣ ៣៨៨ ៥៥៣
បរិមាណឥវ៉ាន់ដឹកតាមអាកាស (គិតជាតោន)៤៥ ៦៥៥
ចំនួនជើងហោះហើរ៣៣ ៤៣៥


ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

កែប្រែ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំណើរ​បាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​នៅថ្ងៃទី ១៥ មករា ២០០៣។

ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន

កែប្រែ
 
អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ថតពីលើ
 
Cambodia Angkor Air Airbus A321
 
First Cambodian Airlines Airbus A320
 
Cambodia International Boeing 737
 
ATR 72 of Siem Reap Airways International
Airlines Destinations 
អ៊ែរអេស៊ា (AirAsia) Kuala Lumpur
អេស៊ាណា (Asiana Airlines) Seoul-Incheon
ក្រុមហ៊ុនអាកាសចរណ៏បាងកក Bangkok Airways Bangkok-Suvarnabhumi
ក្រុមហ៊ុនអាកាសចរណ៏​កម្ពុជាអង្គរ​ Cambodia Angkor Air Bangkok-Suvarnabhumi, Hanoi, Ho Chi Minh City, Siem Reap, Sihanoukville
ក្រុមហ៊ុនអាកាសចរណ៏ចិន China Airlines Taipei-Taoyuan
ក្រុមហ៊ុនអាកាសចរណ៏ចិនខាងកើត China Eastern Airlines Kunming, Nanning, Shanghai-Pudong
ក្រុមហ៊ុនអាកាសចរណ៏ចិនខាងត្បូង China Southern Airlines Beijing-Capital, Guangzhou
ក្រុមហ៊ុនអាកាសចរណ៏ដ្រាហ្គន Dragonair Hong Kong
ក្រុមហ៊ុនអាកាសចរណ៏អ៊ីវ៉ា EVA Air Taipei-Taoyuan
ក្រុមហ៊ុនអាកាសចរណ៏ចេតស្តារអេស៊ា Jetstar Asia Airways Singapore
កូរៀនអ៊ែរ (Korean Air) Seoul-Incheon
ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ី Malaysia Airlines Kuala Lumpur
ក្រុមហ៊ុនអាកាសចរណ៏មីយ៉ានម៉ាអន្តរជាតិ Myanmar Airways International Yangon
Qatar Airways Doha, Ho Chi Minh City
ក្រុមហ៊ុនអាកាសចរណ៏​ ស៊ីកអ៊ែរ SilkAir Siem Reap, Singapore
ថៃអ៊ែរអេស៊ា (Thai Asia) Bangkok-Don Mueang
ក្រុមហ៊ុនអាកាសចរណ៏ថៃអន្តរជាតិ Thai Airways International Bangkok-Suvarnabhumi
Tigerair Singapore
ក្រុមហ៊ុនអាកាសចរណ៏វៀតណាម Vietnam Airlines Hanoi, Ho Chi Minh City, Vientiane
ក្រុមហ៊ុនអាកាសចរណ៏បារាំង Paris-Charles de Gaulle

ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ

កែប្រែ
Airlines Destinations 
ក្រុមហ៊ុនអាកាសចរណ៏ទ្រី អេម ជី អ៊ីនត្រាអេស៊ា Bangkok-Suvarnabhumi, Ho Chi Minh City, Singapore

ស្ថិតិ

កែប្រែ
ស្ថិតិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ឆ្នាំ អ្នកដំណើរសរុប ជើង​យន្តហោះសរុប
១៩៩៨ 595,432 6,244
១៩៩៩ 738,115 7,239
២០០០ 860,614 8,625
២០០១ 917,367 17,364
២០០២ 948,614 18,082
២០០៣ 867,190 16,346
២០០៤ 1,022,203 17,543
២០០៥ 1,081,745 17,033
២០០៦ 1,322,267​​ 19,042
២០០៧ 1,598,424 20,881
២០០៨ 1,692,000 20,380
២០០៩ 1,588,000 20,350
២០១០ 1,673,421 20,156
២០១១ 1,839,892 21,365
២០១២ 2,077,282 22,534
២០១៣
២០១៤
២០១៥
២០១៦ 3,388,553 33,435

ទែរមីណាល់អន្តរជាតិ

កែប្រែ
  • ផ្ទៃក្រលា​២០០០០​ម២
  • បន្ទប់រង់ចាំ​២០០០​ម២
  • បន្ទប់VIP​៥០០ម២
  • អាហារដ្ឋាននិងភេសជ្ជៈ​៥០០ម២
  • ហាងទំនិញរួចពន្ឋ​១០០០ម២
  • បរិមាណកៅអី​៥០០
  • កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)​២០
  • កន្លែងគយ​អន្តោប្រវេសន៍​និងទិដ្ឋការ​២០
  • ចំនូនច្រកមានស្ពានឆ្លងចូលយន្តហោះ៥ច្រក ជាមួយ​នឹង​ឡានក្រុងផ្ទេរទៅយន្តហោះចំនួន​១០
  • ចំណតរថយន្ត​៣៨០

ទែរមីណាល់ក្នុងស្រុក

កែប្រែ

ផ្នែក​ចេញដំណើរ

  • ផ្ទៃក្រលា​១​២០០​ម២
  • ច្រកឡើង​៣

ផ្នែក​មកដល់

  • ផ្ទៃក្រលា​២​៤៧០​ម២
  • សួនច្បារ​៩០០​ម២

ផ្លូវរត់ឡើង

កែប្រែ
  • ប្រវែង​៣​០០០ម
  • ទទឹង​៥០​ម
  • ទំរង់​គ្រឹះបេតុងក្រាលបេទីម

មើលផងដែរ

កែប្រែ
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

ទំព័រភ្ជាប់

កែប្រែ

គេហទំព័រអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Archived 2007-12-18 at the វេយប៊ែខ ម៉ាស៊ីន.