ព្រះបាទរាមាធិបតីទី៣អង្គទង (រជ្ជកាលទី១៖១៧៥៤-១៧៤៨)និង(រជ្ជកាលទី២៖១៧៥៦-១៧៥៧)
កែប្រែ
រជ្ជកាលទី១៖នៅគ.ស១៧៤៧ នេះទៀត លោកឧកញ៉ានរេន្ទតុង ចៅហ្វាយស្រុកខេត្តបាសាក់ដែលត្រូវយួនចេះតែរំលោភលើអំណាច និងលើទឹកដីរបស់លោក ក៏បានលើទ័ពទៅប្រយុទ្ធនិងពួកនោះជ័យជំនះបានមកខ្មែរ ពួកយួនក៏បានមកជ្រកនៅកោះកាហុង នៅក្នុងទន្លេមេង្គ។ នៅគ.ស១៧៤៨ ដោយយកលេសថាដើម្បីបង្ក្រាខ្មែរបោះបោរដែលមាន ឧកញ៉ានរេន្ទតុងជាអ្នកដឹកនាំនោះ ព្រះចៅក្រុងវេទ្រុងបញ្ជសឱ្យមេទ័ពឈ្មោះ ង្វៀងហ៊ីវយនលើកទ័ពយួនដោយមានព្រះសត្ថាទី២ ចូលរួមផង មកច្បាំងឈ្នះឧកញ៉ានរេន្ទតុង ដុតបំផ្លាញសំពៅរបស់លោកនៅ មេសរហើយលើកទ័ពឆ្ពោះទៅដល់ទីក្រុងភ្នំពេញ។ ហ្លួងបញ្ជាឱ្យ ចៅហ្វ៊ាឯក លើកទ័ពចេញទៅទល់និងយួននៅត្រង់ ច្រាំងចំរេះ។ ទ័ពខ្មែរទន់ដៃជាង ត្រូវដកថយ យួនដេញតាម ឧដុង្គ។ ហ្លួងឧបរាជ និងព្រះអង្គស្ងួន(ស្រីជ័យជេដ្ឋា) ភៀសព្រះអង្គទៅប្រទេសសៀម។
រជ្ជកាលទី២៖ ព្រះបាទស្រីជ័យជេដ្ឋាអង្គស្ងួន សោយទីវង្គតនៅគ.ស១៧៥៥។ ព្រះមហាឧបភយោរាជអង្គទងត្រូវបានពួកមន្ត្រី និងព្រាហ្មណ៍បុរោហិតលើកឱ្យសោយរាជ្យជាលើកទី២នៅគ.ស១៧៥៦។ វិវាទរវាងឧបរាជ អង្គហ៊ីងនិងព្រះឧទ័យរាជា បានកើតឡើង។ ព្រះឧទ័យរាជាទ្រង់បានភៀសទៅនៅ ស្រុកពាមក្រោយមកទៅនៅ ខេត្តព្រះត្រពាំង។ នៅគ.ស១៧៥៧មុនពេលដែលសោយទីវង្គតទៅព្រះបាទរាមាធិបតីទី៣អង្គទងទ្រងយល់ព្រមលះបង់ឱ្យយួននូវ ខេត្តផ្សរដែក ស្រុកពីនៃខេត្តលង់ហោរនិង ខេត្តមាត់ជ្រូក[១]។
- ↑ ប្រត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២២៤និង២២៥។