ព្រះពុទ្ធសាសនានៅប្រទេសបារាំង

នៅក្នុងប្រទេសបារាំង ព្រះពុទ្ធសាសនាជាសាសនាធំទី៣ បន្ធាប់ពីសាសនាគ្រឹស្ត និងឥស្លាមសាសនា។ នៅក្នុងប្រទេសបារាំងមានពុទ្ធសាសនិក ប្រមាណជាពីររយនាក់នៅមណ្ឌលភាវនា ​រួមបញ្ចូលប្រហែល២០ភាគរយ ដែលនៅតាមជនបទស្រុកស្រែ។ ពុទ្ធសាសនិកច្រើនតែជាជនជាតិចិន និងវៀតណាមដែលដែលធ្វើអណ្តោប្រវេសន៏មក ហើយមានជនជាតិដើមរបស់បារាំងច្រើនគួសម ដែលជាអ្នកបរិវត្តន៏ និង ធ្វើការស្វែងយល់។ ព្រះពុទ្ធសាសនាមានប្រជាប្រិយភាពជាខ្លាំង នៅក្នុងប្រទេសបារាំង ហើយបើតាមការសង្កេតមើលឃើញថា មានប្រព័ន្ធផ្សព្វផ្សាយជច្រើនដែលលើក តំកើងពីព្រះពុទ្ធសាសនា នៅរៀងរាល់ថ្ងៃបុណ្យឆ្នាំថ្មី។

ឡឺរ៉ាប ឡីង​ នៅក្នុងម៉ុងភីលលៀ

ប្រជាសាស្រ្ត

កែប្រែ

នៅដើមឆ្នាំ១៩៩០ សហគមន៏ពុទ្ធសាស្រ្តនិកនៅបារាំង(UBF, founded in 1986)ដែលមានប្រមាណជា ៦00,000 ទៅ 650,000 នាក់ ហើយក្នុងចំនោមពួកគេទាំងនោះមាន ១៥០,០០០ បានធ្វើបដិវត្តន៏ដើម្បីបំលាស់សាសនា។ ក្នុងឆ្នាំ១៩៩៩ អ្នកនិយមសង្គមឈ្មោះ Frédéric Lenoir បានប៉ាន់ប្រមាណថាមានអ្នកផ្លាស់ប្តូសាសនាប្រមាណជា ១០០០០ នាក់ និង អ្នកដែលស្វែងយល់ពីព្រះពុទ្ធសាសនា ជាង៥០០០,០០០ ។ ឆ្នាំ ១៩៩៧ តាមគំនិតនៃការបោះឆ្នោតបាន បង្ហាញថាមានអ្នកស្វែងយល់ពីព្រះពុទ្ធសាសនា វ័យក្មេងជាច្រើនអ្នក ដែលមានអារម្មណ៏ប្រហែលៗគ្នាទាក់ទងនឹងព្រះពុទ្ធសាសនា និងបានសំដែងចិត្តជឿទៅលើព្រះពុទ្ធសាសនាយ៉ាងពេញទំហឹង។

ប្រវត្ត

កែប្រែ

អាឡិចសាន់ដ្រា ដេវីដណេអេល(Alexandra David-Néel )គឺជាអតីតពុទ្ធសាសនិកបារាំងដ៏សំខាន់ម្នាក់។ នាងជាមនុស្សម្នាក់ដែលធ្វើអោយមានភាពអស្ចារ្យ សំរាប់ខ្លួននាង នៅឆ្នាំ១៩២៩ បានទៅត្រួតពិនិត្យមើលទីក្រុង ឡាសាដែលជាទីក្រុងដ៏ធំរបស់ប្រទេស តាយបែត នៅទីនោះត្រូវបានហាមឃាត់ជនបរទេស ហើយមិនត្រឹមតែប៉ុនណោះនាងបាននិពន្ធសៀវភៅបានច្រើនជាង ៣០ក្បាលដែលនិយាយអំពី ព្រះពុទ្ធសាសនា ទស្សនវិជ្ជា និងការធ្វើដំណើរបស់នាង។ នៅឆ្នាំ១៩៩១ អាឡិចសាន់ដ្រា ដេវីដណេអេល បានធ្វើដំណើទៅប្រទេសឥណ្ឌាដេម្បីធ្វើអោយការសិក្សាពីព្រះពុទ្ធសាសនា មានលក្ខណ:កាន់តែប្រសើរ។ នាងត្រូវបានអញ្ជើញទៅវត្ត របស់ព្រះមហាក្សត្រមួយ កន្លែង នៃរដ្ឋ Sikkim ជាកន្លែងដែលនាងបានជួប Maharaj Kumar (crown prince) Sidkeon Tulku ។ នាងក៏បានជួបផងដែនូវកូនភ្លោះ Dalai Lama ទីដប់បីក្នុងឆ្នាំ ១៩១២ ជាឧកាសដែលនាងបានសួរសំនួរជាច្រើន ដល់គាត់ទាក់ទងនឹង ព្រះពុទ្ធសាសនា នេះជាភាពក្លាហានមួយដែលមិនធ្លាប់មានពីមុនមក សំរាប់ស្ត្រីជនជាតិ អឺរុបនៅពេលនោះ។ នៅចុងទស្សវត្ស ១៩៦០( 1960s) និង ដើមស្សវត្ស ១៩៧០(1970s) គ្រូជាច្រើនដែលជាពុទ្ធសានិក នៃប្រពៃណីផ្សេងៗគ្នា បានចាប់ផ្តើមធ្វើទស្សនកិច្ច នៅប្រទេសបារាំង

សហគមន៏ពុទ្ធសាសនិក​

កែប្រែ

តៃសេន ដែស្ហីមារូ(Taisen Deshimaru)ជាពុទ្ធសាសនិកកំពូលជនជាតិជប៉ុនម្នាក់ដែលបានស្វែងរកឃើញនូវ zendos យ៉ាងច្រើនក្នុងប្រទេសបារាំង ។ តិចណាត ហាញ(Thich Nhat Hanh) ជាពុទ្ធសាសនិក សញ្ជាតិវឿតណាមដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព បានរកឃើញ Unified Buddhist Church (Eglise Bouddhique Unifiée) នៅប្រទេសបារាំងឆ្នាំ ១៩៦៩។

សហគមន៏ពុទ្ធសានិនៅប្រទេសទីបេ​​

កែប្រែ
 

ការផ្សាយ និងចំណាប់អារម្មណ៏

កែប្រែ

ដោយយល់ទៅតាម ពុទ្ធសាសនិកនៅប្រទេសបារាំងកម្មវិធីព្រះពុទ្ធសានា មានផ្សាយរៀងរាល់សប្តាហ៏ នៅលើកម្មវិធីទូរទស្សន៏ បារាំងដែលឆ្លុះបញ្ចាំងអំពីទស្សន:ប្រហែល 250,000 ទស្សន:។ ទស្សន:វិទូ លូ ហ្វើរី ក្រសួងយុវជន និងការអប់រំ ក្នុងឆ្នាំ ២០០២ បានបោះពុម្ពនូវ អត្ថបទមួយក្នុង ទស្សនាវដ្តី លី ភ័ញ់ មានចំណងជើងថា" Why this Buddhist wave? And why particularly in France, a very Catholic country in the past?" ។

ភ្ជាប់ខាងក្រៅ

កែប្រែ