ភាសាផ្លូវការរបស់ឥណ្ឌា

ប្រទេសឥណ្ឌាមានភាសានិយាយបានខុសគ្នាជាច្រើន នៅក្នុងក្រុមមនុស្សផ្សេងគ្នា មានភាសាយ៉ាងហោចណាស់ ៣០ ភាសា រួមទាំងគ្រាមភាសា ២០០០ ភាសាទៀត រដ្ឋធម្មនុញ្ញឥណ្ឌាបានកំណត់អោយភាសាហិណ្ឌីនិងភាសាអង់គ្លេស ជាពីរភាសាបានប្រើក្នុងការដោះស្រាយជាមួយរដ្ឋាភិបាលសហព័ន្ធ លើសពីនេះទៀត ២២ ភាសាផ្សេងទៀតត្រូវបានកំណត់គឺជា ភាសាកំណត់ (scheduled languages) ដែលជាភាសាដែលរដ្ឋអាចប្រើសម្រាប់រដ្ឋាភិបាល រាប់បញ្ចូលទាំងអន្តរការីក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាល រួមទាំងការប្រឡងជ្រើសរើសមន្ត្រីរាជការវេចខ្ចប់

ភាសាផ្លូវការ (រដ្ឋាភិបាលកណ្តាល)

កែប្រែ
  1. ភាសាហិណ្ឌី
  2. ភាសាអង់គ្លេស (ភាសាផ្លូវការបន្ថែម)

ភាសាផ្លូវការផ្សេងទៀតរបស់ឥណ្ឌា

កែប្រែ
  1. ភាសាកង្កណី (ភាសាកងកានី) (Konkani, ភាសាផ្លូវការបស់រដ្ឋគួរ)
  2. ភាសាកន្នដា (ភាសាខាណាដា) (Kannada, ភាសាផ្លូវការបស់រដ្ឋ​ករណាដ្ដកៈ)
  3. ភាសាគុចរាតី (ភាសាហ្គុយ៉ារ៉ាទី) (Gujarati, ភាសាផ្លូវការបស់ដាដ្រានិងនគរហវេលី ដាម៉ាននិងឌីអ៊ូ និងរដ្ឋគុជរាត)
  4. ភាសាកាស្មៀរី (Kashmiri)
  5. ភាសាដូគ្រី (Dogri, ភាសាផ្លូវការបស់រដ្ឋចាមមួនិងកាស្មៀរ (ជម្មូនិងកស្សមីរ))
  6. ភាសាទេលូគូ (ភាសាតេលុគុ) (Telugu,ភាសាផ្លូវការបស់រដ្ឋអានធរះប្រទេស)
  7. ភាសាទមិឡ (ភាសាតាមិល) (Tamil, ភាសាផ្លូវការបស់រដ្ឋតាមីលណាឌូនិងប៉ន់ឌីឆឺរី)
  8. ភាសានេប៉ាល់ (Nepali, ភាសាផ្លូវការបស់រដ្ឋស៊ិកឃីម)
  9. ភាសាបង់ក្លាដែស (Bengali ភាសាផ្លូវការបស់រដ្ឋតរិបុរះនិងរដ្ឋបេងហ្គាល់ខាងលិច)
  10. ភាសាបូរ៉ូ ឬ ភាសាប៉ូដូ (Bodo, ភាសាផ្លូវការបស់រដ្ឋអាសាម)
  11. ភាសាបឹនជាពិ (Punjabi, ភាសាផ្លូវការបស់រដ្ឋបឹនចាប)
  12. ភាសាម៉ារ៉ាធិ (មរាដ្ឋី) (Marathi, ភាសាផ្លូវការបស់រដ្ឋមហារាស្សដរះ)
  13. ភាសាមល្លះយាល្លម (ភាសាម៉ាឡាយ៉ាឡាម) (ភាសាផ្លូវការបស់រដ្ឋកេរឡះនិងលក្សទ្វីប)
  14. ភាសាមណីបុរះ (ភាសាមេតេ) (Manipuri, Meithei, ភាសាផ្លូវការបស់រដ្ឋមណីបុរះ)
  15. ភាសាម៉ៃធីលី (Maithili, ភាសាផ្លូវការបស់រដ្ឋពិហារ)
  16. ភាសាសាន់ថាលី (Santali)
  17. ភាសាសំស្ក្រឹត (Sanskrit)
  18. ភាសាសិន្ធី (Sindhi)
  19. ភាសាអាសាមីស (Assamese, ភាសាផ្លូវការបស់រដ្ឋអាសាម)
  20. ភាសាអ៊ូរឌូ (Urdu, ភាសាផ្លូវការបស់រដ្ឋចាមមួនិងកាស្មៀរ (ជម្មូនិងកស្សមីរ))
  21. ភាសាអូឌៀ (ភាសាឱរៀ) (Oriya, ភាសាផ្លូវការបស់រដ្ឋអូឌីសា)
  22. ភាសាហិណ្ឌី (Hindi, ភាសាផ្លូវការបស់ប្រជុំកោះអាន់ដាម៉ាន់និងនីកូបា, រដ្ឋពិហារ, រដ្ឋឆត្តីសគរហ៍, ទីក្រុងញូដេលី, រដ្ឋហរយាណា, រដ្ឋហិមាចលប្រទេស, រដ្ឋឈារខណ្ឌ, រដ្ឋមធ្យះប្រទេស, រដ្ឋរាជស្ថាន, រដ្ឋឧត្តរប្រទេស, និងរដ្ឋឧត្តរាខណ្ឌ)

ភាសា​ដ៏​ទៃ​ទៀតពេញនិយមនិយាយនៅ​ក្នុង​ប្រទេស​ឥណ្ឌា

កែប្រែ

(មនុស្សជាង ៥ លាននាក់និយាយ ប៉ុន្តែមិនមានឋានៈជាផ្លូវការទេ)

  1. ភាសាឃោនទី (ភាសាហ្គូនឌី) (Gondi, កុលសម្ព័ន្ធហ្គូនឌី)
  2. ភាសាកាណាវជី (Kanauji, ភាសារបស់រដ្ឋឧត្តរប្រទេស ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  3. ភាសាគុតឈី (Kutchi, ភាសារបស់ស្រុកគុច)
  4. ភាសាឆត្តីសគរហ៍ (ភាសាឆាត់ទីសាហ្គា) (Chhattisgarhi, ភាសារបស់រដ្ឋឆត្តីសគរហ៍ ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  5. ភាសាទូលូ (Tulu, និយាយដោយជនជាតិទូលូ Tule រប​ស់រដ្ឋ​ករណាដ្ដកៈនិងរដ្ឋកេរលះ)
  6. ភាសាប៊ុនដេលី (Bundeli, ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  7. ភាសាភោជបុរី (ភាសាបូចពុរី) (Bhojpuri, ភាសារបស់រដ្ឋពិហារ ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  8. ភាសាភិលិ (Bhili, កុលសម្ព័ន្ធភិលី Bhil)
  9. ភាសាមគធី (ភាសាម៉ាហ្គាឌី, ភាសាម៉ាហ្គាហ៊ី) (Magadhi, ភាសារបស់រដ្ឋពិហារខាងត្បូង ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  10. ភាសាម៉ារវ៉ារី (Marwari, ភាសារបស់រដ្ឋរាជស្ថាន ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  11. ភាសាហរិយន្វី (ភាសាហារយ៉ានវី) (Haryanvi, ភាសារបស់រដ្ឋហរយាណា ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  12. ភាសាអវធី (ភាសាអាវ៉ាឌី) (Awadhi, ត្រូវថាប្រភេទរងរបស់ភាសាហិណ្ឌី)
  13. ភាសាហិណ្ឌូស្តានី (Hindustani, លាយបញ្ចូលគ្នារវាងភាសាហិណ្ឌីនិងភាសាអ៊ូរឌូ ភាគច្រើននិយាយនៅភាគខាងជើងប្រទេសឥណ្ឌា)