លក្ខណៈទូទៅ

កែប្រែ

ភ្លេងពិណពាទ្យគឺត្រូវបានគេជឿថាមានប្រភពដើម នៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ បន្ទាប់មកក្នុងសម័យអង្គរ មានសាក្សីខ្លះថាមានក្រុមមួយទៀតហៅថា កុងពិត ដែលត្រូវបានហៅមកពីឧបករណ៍តន្ត្រីកុង។ នៅពាក់កណ្តាលសម័យនោះមានក្រុមពីរ ដែលបម្រើឱ្យតាមអ្នកព្រហ្មញ្ញសាសនា និងអ្នកកាន់ព្រះពុទ្ធសាសនាក្នុងចំណោមភ្លេងខ្មែរទាំងអស់ តន្ត្រីពិណពាទ្យ គឺឆ្លុះបញ្ចាំងពីអំណាចក្នុងសម័យអង្គរ។ បច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជា ក្រុមវង់ភ្លេងព្រះរាជវាំង។ ភ្លេងពិណពាទ្យមានពីរវង់គឺ វង់តូច និងវង់ធំ។ មានប្រជាជនខ្មែរមួយចំនួន នៅតែហៅវង់ភ្លេងនេះថា វង់ភ្លេងសៀម ។ នេះជាការខុសឆ្គងមួយដែលប្រជាជនខ្មែរមិនយល់ពីប្រវត្តិនៃ ភ្លេងពិណពាទ្យ ខ្លួនបែរជាហៅវង់ភ្លេងនេះជារបស់សៀមទៅវិញ៕

ពិណពាទ្យវង់តូច

កែប្រែ

ពិណពាទ្យវង់តូច មានឧបករណ៍ទាំងអស់ចំនួន ០៥ឧបករណ៍ដូចជា៖

ពិណពាទ្យវង់ធំ

កែប្រែ

ប្រគុំក្នុងពិធីផ្សេងៗ

កែប្រែ

ភ្លេងពិណពាទ្យ មានប្រគុំក្នុងពិធីដូចជា÷

ប្រភេទភ្លេង

កែប្រែ

ភ្លេងពិណពាទ្យ មានច្រើនបទ

កែប្រែ
  • បទទី១ បទ​សព្វសាធុការ ភ្លេងគ្រូឲ្យពរ កិច្ចឲ្យជាមង្គល
  • បទទី២ បទត្រៈធំ ដំណើរសន្និបាត ភ្លេងអញ្ជើញគ្រូជាអធិបតី ជាកិច្ចប្រស់ព្រំ
  • បទទី៣ បទផ្លិត ដំណើរសាទរ ប្រើក្នុង (របាំផ្លិត - Hand-Held Fan Dance)
  • បទទី៤ បទពញាដើរ ភ្លេងស្ដេចយាង ដណើរប្រឡោមស្នេហ៍ ប្រើក្នុង (របាំ ទេពមនោរម្យ - Tep Monorom Dance)
  • បទទី៥ បទហោះ ភ្លេងនៃដំណើរហោះហើររបស់ទេវតា
  • បទទី៦ បទក្លុំ ភ្លេងនៃដំណើរបក្សី
  • បទទី៧ បទភពផាត់ ភ្លេងនៃដំណើរបិទពួន ឬ រត់គេចខ្លួន
  • បទទី៨ បទដំបងកណ្ឌ ភ្លេងបើកបាតនៃពពួក អាសុរា (យក្ស)
  • បទទី៩ បទកម្មាន់ ភ្លេងនៃដំណើរទស្សទាយ ប្រើដោយតួអង្គ ហោរ៉ា
  • បទទី១០ បទមហោរិទ្ធ
  • បទទី១១ បទរោទ៍សាម៉ាលា ដំណើរចុះមករបស់ពួកទេពនិករ ឬ ទេវតា
  • បទទី១២ សុីនួនបាចផ្កា ភ្លេងជូនពរ ប្រើក្នុង (របាំជូនពរ - Wishing Dance)
  • បទទី១៣ ខ្លងយោល ភ្លេងសោយសោក ដំណើរកើតទុក្ខ
  • បទទី១៤ បទក្រៅណៃ
  • បទទី១៥ បទព្រះបាទសក្កៈនី
  • បទទី១៦ បទរោទ៍បងរ៉ាប់រង
  • បទទី១៧ បទខែកបរមខាត់
  • បទទី១៨ បទជើត
  • បទទី១៩ បទជើតឈឹង ភ្លេងដំណើរគ្រូ ដំណើរមកដល់ ឬ ដំណើរយាត្រា ប្រើក្នុង (របាំ សុវណ្ណមច្ឆា - Sovann Machha Dance) English mean (Mermaid Dance)
  • បទទី២០ បទបាធំ
  • បទទី២១ បទរុករន្ធ
  • បទទី២២ បទជើតប្រចាប់ ភ្លេងនៃដំណើរដេញចាប់គ្នា ប្រើក្នុង (របាំ កែវមណីមេឃកាឡា ឬ មណីមេខលា - Keomoni Mekhala Dance)
  • បទទី២៣ បទមាជ័យ
  • បទទី២៤ បទផៃរឿង រឿងរណ្ដំ
  • បទទី២៥ បទលោ
  • បទទី២៦ បទភ្លុកតន់ម៉ាយ
  • បទទី២៧ បទត្រាសប្លែង
  • បទទី២៨ បទព្រាហ្មណ៍រើសជញ្ជៀន ឬ ព្រាហ្មណ៍កឹបវែន
  • បទទី២៩ បទឡុងសុង
  • បទទី៣០ បទសែនព្រេន
  • បទទី៣១ បទបាចលាជ
  • បទទី៣២ បទនាងនាគ ជ័យយន្តោ ភ្លេងនាគព័ន្ធ ប្រើជាកិច្ចបង្វិលទាន ឬ បង្វិលពពិល ប្រើក្នុង (របាំ ព្រះថោងនាងនាគ - Preah Thong Neang Neak Dance ) English mean Cambodia Royal Wedding Dance
  • បទទី៣៣ បទជើតសុង
  • បទទី៣៤ បទរោទ៍
  • បទទី៣៥ បទត្រាក់តូច
  • បទទី៣៦ បទលា ឬ ស្ដេចលា
  • បទទី៣៧ បទស្មិល
  • បទទី៣៨ បទជំនាញ
  • បទទី៣៩ បទឈប់
  • បទទី៤០ បទក្រាវណក
  • បទទី៤១ បទជ្វារាំបើកវាំងនន
  • បទទី៤២ បទជ្វារាំបិទវាំងនន
  • បទទី៤៣ បទឈុយឆាយ ភ្លេងថ្វាយព្រះពរ ប្រើក្នុង (របាំថ្វាយព្រះពរ - Blessing Dance)
  • បទទី៤៤ បទឡាំជ្វា ឬ បទរបាំជា
  • បទទី៤៥ បទខែកណាំង ឬ ជ្វារាំបើកល្ខោនស្បែក
  • បទទី៤៦ បទជ្វាបុមប៊ៃ
  • បទទី៤៧ បទខែកសៃ ឬ បទជ្វារាំដាក់ទ្រូ
  • បទទី៤៨ បទខែកសូក ឬ បទជ្វាសោកា
  • បទទី៤៩ បទជ្វាឡើងរោង
  • បទទី៥០ បទភូមាប្រាំថត
  • បទទី៥១ បទតាយ៉ែ ភ្លេងក្រសាល ដំណើរមកកំសាន្ត ប្រើក្នុង (របាំ បួងសួង - Prayer Dance) (របាំ ទេពអប្សារ៉ា - Tep Apsara Dance)
  • បទទី៥២ បទបារាំងវែង
  • បទទី៧៣ បទព្រះថោង
  • បទទី៨៩ បទនារីលង្វែក
  • បទទី៩០ បទសែនស្រណោះ
  • បទទី៩២ បទនាងណាយ
  • បទទី៩៥ បទតានៃ ឬ បទសុីវីល័យ
  • បទទី៩៧ បទស្វាហក់
  • បទទី៩៨ បទភ្ញាវ៉ា
  • បទទី៩៩ បទ ល្ខិន ឬ ល្ហិន

ប្រភព

កែប្រែ