មង្ឃុត
មង្ឃុត គឺជាផ្លែមួយប្រភេទ មកពីព្រៃទឹកភ្លៀង នៃ អាស៊ីអាគ្នេយ៍។
ឈើដំណាំមានស្លឹកស្រដៀងនឹងព្រូសឬព្រហូត ផ្លែចេញផ្ទាល់ពីមែកនិងដើម (ដូចល្វា) ផ្លែមូលៗសំបកក្រាស់ សម្បុរក្រហមចាស់មានរសចត់, សាច់ខាងក្នុងជាក្លែបៗ សម្បុរ-ស មានរសផ្អែមលាយជូរបន្តិចៗ សម្រាប់បរិភោគជាអាហរ; មានសម្បូណ៌នៅដែនកម្ពុជាក្រោមក្នុងតំបន់ខ្លះដោយអន្លើៗក្នុងកម្ពុជរដ្ឋក៏ដាំកើតដោយអន្លើៗដែរ ប៉ុន្តែមានផ្លែពុំសូវថ្លោស ។
ផ្លែមង្ឃុតគឺមានសំបករឹងៗ ប៉ុន្តែផុយ អញ្ចឹងសំបកមង្ឃុតគឺមានពណ៌រៀងក្រហមក្រមៅ ហើយសាច់របស់វាពណ៌ស ហើយសាច់មង្ឃុតយើងអាចញ៉ាំបានទាំងគ្រាប់ ញ៉ាំបានទាំងសាច់ ដែលមានរសជាតិជូរនិងផ្អែមតិចៗ ហើយសំបកមង្ឃុតគឺអាចចេញពណ៌ប្រឡាក់ខោអាវ អញ្ចឹងប្រសិនបើយើងធ្វើឲ្យខោអាវប្រឡាក់សំបកមង្ឃុតគឺពិបាកនឹងបោកណាស់ អញ្ចឹងយើងពិបាកនឹងបោកសម្អាតខោអាវយើងដែលប្រឡាក់សំបកមង្ឃុតណាស់ ដូច្នេះហើយនៅពេលដែលយើងញ៉ាំមង្ឃុតគឺយើងត្រូវមានការប្រុងប្រយ័ត្ន ម្យ៉ាងវិញទៀតមង្ឃុតគឺយើងអត់អាចញ៉ាំជ្រលក់ជាមួយស្ករសបានទេ ព្រោះវាអាចធ្វើឲ្យយើងពុលបានដែលបានមក។ វាដុះនៅលើ ដើមឈើបៃតង ។ វាគឺជាផ្លែឈើត្រូពិចដ៏ពេញនិយមបំផុតមួយ។
ត្រូវតែដាំដុះនៅសីតុណ្ហភាពលើសពី 4 °C (40 °F) ។ ប្រសិនបើវាត្រូវបានដាំដុះនៅសីតុណ្ហភាពទាបជាងនោះរុក្ខជាតិនឹងស្លាប់។
មានជាវិជ្ជាទ្រទ្រង់សុខភាពសំខាន់ៗដូចជា វីតាមីន សង្ក័សី ប្រតេអ៊ីន។[១]
ឯកសារយោង
កែប្រែ- ↑ អ៉ុន សុខឡា, មង្ឃយតអត្ថប្រយោជន៍ចំពោះសុខភាព, វាយោ, ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨