អ៊ូ វីរៈ
អ៊ូ វីរៈ (អង់គ្លេស: Virak Ou) (កើតនៅថ្ងៃទី៧ មករា ១៩៧៦) គឺជាសកម្មជនសិទ្ធិមនុស្សកម្ពុជាម្នាក់ ហើយក៏ជាប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា [១] ។ ក្រៅពីនេះលោក អ៊ូ វីរៈ ជាស្ថាបនិកសម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា ហៅកាត់ថាអាហ្វិក (AFEC) ហើយជាអ្នកទទួលបាន ពានរង្វាន់សិទ្ធិមនុស្សរីប៊ុក សម្រាប់យុទ្ធនាការដើម្បីសិទ្ធិសេរីភាពបញ្ចេញមតិ និងដើម្បីស្វែងរកការដោះលែងសកម្មជនសិទ្ធិមនុស្សដទៃទៀត។[២]
អ៊ូ វីរៈ | |
---|---|
កើត | កម្ពុជា | មករា 7, 1976
អង្គការ | មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា |
ត្រូវបានគេស្គាល់ថា | សកម្មជនសិទ្ធិមនុស្ស |
រង្វាន់ | ពាន់រង្វាន់សិទ្ធិមនុស្សរីប៊ុក (២០០៧) |
ជីវិតក្រោមរបបខ្មែរក្រហម
កែប្រែលោក អ៊ូ វីរៈ បានកើតនៅក្នុងរបបខ្មែរក្រហម ក្រោយពេលឪពុករបស់លោក ដែលជាទាហានក្នុងសម័យ លន់ នល់ ត្រូវបានខ្មែរក្រហមសម្លាប់។ លោកបានរស់នៅជាមួយម្ដាយ និងបងប្អូនប្រុសទាំងបួននាក់។ ក្រោយមក ដោយសារមានការធ្វើទុក្ខបុកម្នេញក្នុងកំឡុងពេលប្រទេសវៀតណាមកាន់កាប់កម្ពុជា គ្រួសាររបស់លោកបានភៀសខ្លួនទៅជំរុំឯប្រទេសថៃ រួចហើយក៏បន្តទៅរស់នៅឯសហរដ្ឋអាមេរិក។ [២]
អ៊ូ វីរៈ បានជំនះរាល់ឧបសគ្គទាំងឡាយក្នុងចំណាកស្រុកទាំងវ័យក្មេងទៅសហរដ្ឋអាមេរិក ហើយបានបន្តសិក្សាមុខវិជ្ជាសេដ្ឋកិច្ចនៅ សាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា (ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រ និង អនុបណ្ឌិត) ។ ស្របពេលដែលនៅសាកលវិទ្យាល័យ លោកគឺជាប្រធានសមាគមនិស្សិតកម្ពុជានៅទីនោះផងដែរ។
សិទ្ធិមនុស្សនៅកម្ពុជា
កែប្រែដោយធ្វើការក្នុងផ្នែកច្បាប់ និងសុខុមាលភាពសាធារណៈ លោក អ៊ូ វីរៈ បានត្រឡប់មកប្រទេសកម្ពុជាវិញ និងបានបង្រៀនផ្នែកសេដ្ឋកិច្ចនៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រ Archived 2023-01-20 at the វេយប៊ែខ ម៉ាស៊ីន., ភ្នំពេញ។ លោកបានចូលរួមជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងតួនាទីជានាយកផ្នែកតស៊ូមតិ និងទំនាក់ទំនងសាធារណៈ នៅឆ្នាំ២០០៥ ហើយបានក្លាយជាប្រធាននៅឆ្នាំ២០០៧។
លោកបានដឹកនាំសម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា (AFEC) ដោយធ្វើការជាមួយអង្គការផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយ និងការពារសេរីភាពនៃការបញ្ចេញមតិ ព័ត៌មាន និងការជួបជុំគ្នានៅកម្ពុជា។ លោកក៏ជាអនុប្រធានក្រុមការងារនៃអង្គការមិនមែនរដ្ឋាភិបាល (Cambodian NGO Working Group) ដើម្បីបង្កើតគណៈកម្មការសិទ្ធិមនុស្សជាតិ និងអង្គការសិទ្ធិមនុស្សអាស៊ាន ។
កំណត់ចំណាំ
កែប្រែ- ↑ "ជីវប្រវត្តិ", គេហទំព័រ CCHR: http://www.cchrcambodia.org/index.php?lang=khm Archived 2014-01-17 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ ២,០ ២,១ "We are trying to change the law", ពានរង្វាន់សិទ្ធិមនុស្សរីប៊ុក (2007), http://www.reebok.com/Static/global/initiatives/rights/awards/recipients/virak.html
មើលផងដែរ
កែប្រែតំណភ្ជាប់ខាងក្រៅ
កែប្រែ- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) Archived 2021-03-22 at the វេយប៊ែខ ម៉ាស៊ីន.