រចនាបថភ្នំដា
រចនាបថភ្នំដា(សតវត្សរ៍ទី១-សតវត្សរ៍ទី៦)
កែប្រែដំបូងខ្មែរបានចោះភ្នំ ធ្វើប្រាសាទដូចនៅប្រទេសឥណ្ឌាដែរ។ បន្ទាហ្ងយងហយុហ៨៩យងយត៨៧យតយតតងថ៨៧យវរងវុិរយតតរយតររេរ៨៣តឹងរេងយេថយ៤ុតងថរត៨ឹ៧យិេរងតុរយងោរងិុេយងោហងុេងយងប់មកគេសង់ប្រាសាទដាច់ៗពីគ្នាមានរាងតូចៗធ្វើអំពីឥដ្ឋបូកកំបោរបាយអ ដែលផ្សំឡើងដោយកំបោរនិងស្ករ។ បាយអរបែបនេះមិនសូវជាប់បានយូរទេ ហើយបច្ចុប្បន្នវារបេះធ្លាក់ស្ទើតែទាំងអស់ទៅហើយ។ ចំណែកឯខ្លោងទ្វារ បង្អួច ផ្តែរ និងសសរពេជ្រធ្វើអំពីថ្មភក់អំពីថ្មភ្នំ[១]។ បើតាមការធ្វើការកំណាយនៅក្នុងអង្គរបុរី និងនៅកំពង់ផែអូរកែវ ស្ថិតនៅកម្ពុជាក្រោមបានបង្ហាញថា សិល្បៈនគរភ្នំ ដែលគេបញ្ចូលទៅក្នុងរចនាបថភ្នំដា ដោយយកប្រាសាទនៅភ្នំដាធ្វើជាគោល ។ ភ្នំដាស្ថិតនៅក្នុងស្រុកអង្គរបុរី នៃខេត្តតាកែវ ។ នៅក្នុងសម័យនគរភ្នំ ប្រទេសខ្មែរមានទំនាក់ទំនងជាច្រើនជាមួយ ប្រទេសឥណ្ឌាជាពិសេសក្នុងវិស័យសិល្បៈ សាសនា និងរបបនៃការគ្រប់គ្រងប្រទេសជាដើម។ ក្រៅពីស្ថាបត្យកម្មខ្មែរក្នុងសម័យនគរភ្នំ បានទុកស្នាដៃជាច្រើនខាងក្នុងរូបដិមា ដែលគេបានជួបប្រទះនៅ អង្គរបូរី និងទីកន្លែងដទៃជាច្រើនទៀតនៅក្នុងប្រទេសខ្មែរ ។ ចំណែកឯកំណាយនៅអូរកែវវិញ បានធ្វើឱ្យយើងស្គាល់គ្រឿងឧបករណ៍ និងគ្រឿងអលង្ការ ដែលខ្មែរយើងសម័យនោះបានប្រើប្រាស់នៅសម័យនោះ។ ប្រាសាទមួយចំនួនដែលមានរចនាបថភ្នំដាគឺប្រាសាទភ្នំដា។
ឯកសារយោង
កែប្រែ- ↑ សៀវភៅសិក្សាសង្គមថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២៣១