ជាទូទៅ ល្បឿនជាទំហំសំរាប់វាស់ពីផលធៀបរវាងបំរែបំរួលមួយធៀបនឹងពេលវេលា។ ឧទាហរណ៍ ល្បឿននៃកំនរដីល្បាប់ ល្បឿនប្រតិកម្មគីមី ជាដើម។ នៅក្នុងស៊ីនេម៉ាទិច ល្បឿនជាទំហំវ៉ិចទ័រសំរាប់វាស់បំរែបំរួលចលនា និងជាផលធៀបរវាងចំងាយចរនិងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយជាចំបងទៅលើល្បឿនដែលប្រើនៅក្នុងស៊ីនេម៉ាទិច។


ល្បឿននិងវ៉ិចទ័រល្បឿន

កែប្រែ
  • តំលៃល្បឿន(ទំហំស្កាលែរ) ជាផលធៀបរវាងចំងាយចរ   ជាមួយរយៈពេល  ។ គេសរសេរ៖
 
  • វ៉ិចទ័រល្បឿនល្បឿនក្នុងលំហ ជាបំរែបំរួលនៃវ៉ិចទ័រទីតាំងធៀបនឹងរយៈពេល។ គេសរសេរ៖
 
ដែលណមរបស់វាមានតំលៃស្មើនឹងទំហំល្បឿន និងមានទិសដៅដូចបំលាស់ទីរបស់អង្គធាតុ។ នៅក្នុងរូបវិទ្យា គេប្រើពាក្យល្បឿនភាគច្រើនសំដៅទៅលើវ៉ិចទ័រល្បឿននេះឯង។

ខ្នាតអន្តរជាតិរបស់ល្បឿនគឺ ម៉ែត្រក្នុងមួយវិនាទី (m.s-1)។ សំរាប់យានយន្តនានា ខ្នាត គីឡូម៉ែត្រក្នុងមួយម៉ោង (km/h) ក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។ គេអាចវាស់ល្បឿនដោយប្រើកុងទ័រល្បឿន

ល្បឿនមធ្យមនិងល្បឿនខណៈ

កែប្រែ

គេត្រូវចែកអោយបានច្បាស់ពីប្រភេទទាំង២របស់ល្បឿន៖

  • ល្បឿនមធ្យម៖ ជាអ្វីដែលយើងបាននិយាយហើយនៅក្នុងនិយមន័យខាងលើ។ យើងអាចគណនាវាបានដោយគណនាផលធៀបរវាងចំងាយចរនឹងរយៈពេល។
  • ល្បឿនខណៈ៖ ជាល្បឿននៅត្រង់ខណៈណាមួយ។ គេអាចគណនាវាបានដោយធ្វើដេរីវេធៀបនឹងពេល នូវកូអរដោនេរបស់វ៉ិចទ័រល្បឿន៖
 

តំលៃល្បឿនគួរកត់សំគាល់មួយចំនួន

កែប្រែ
 
ពន្លឺប្រើពេលប្រហែល1.28s ដើម្បីចរពីផែនដីទៅព្រះច័ន្ទ

អត្ថបទទាក់ទិន

កែប្រែ