ប្រព័ន្ធខ្នាតអន្តរជាតិ

ប្រព័ន្ធ​ខ្នាត​អន្តរជាតិ (អង់គ្លេស៖ International System of Units) គឺ​ជា​ទ្រង់ទ្រាយ​ទំនើប​មួយ​នៃ​ប្រព័ន្ធម៉ែត្រ។ ឈ្មោះ​ប្រព័ន្ធ​នេះ​អាច​ហៅ​កាត់ថា SI មក​ពី​ពាក្យ​បារាំង Système International d'unités

ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​ប្រព័ន្ធ​រង្វាស់​មួយ​ដែល​ផ្អែក​លើ​ខ្នាត​គោល​ចំនួន​៧ ដូច​ជា៖ ម៉ែត្រ (ប្រវែង), គីឡូក្រាម (ម៉ាស), វិនាទី (ពេល​វេលា), អំពែរ (ចរន្ត​អគ្គិសនី), កែលវិន (សីតុណ្ហភាព), ម៉ូល (បរិមាណ), និង កង់ដេឡា (ពន្លឺ)។ គេ​អាច​ប្រើ​ខ្នាត​គោល​ទាំង​នេះ ដើម្បី​ផ្សំ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ផ្សំ​បែប​នេះ​បង្កើត​ឲ្យ​មាន​ជា ខ្នាត​កម្លាយ ដែល​គេ​អាច​យក​ទៅ​បក​ស្រាយ​បរិមាណ​ដទៃ​ទៀត​ដូច​ជា កម្រិត​សំឡេង, ថាមពល, អានុភាព, និង ល្បឿន

ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​សាកល ក៏​ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​មិន​ប្រើ​ប្រព័ន្ធ​នេះ​ជា​ខ្នាត​រង្វាស់​ផ្លូវ​ការ​ឡើយ ដូច​ជា មីយ៉ាន់ម៉ា, លីបេរៀ, និង សហរដ្ឋអាមេរិក[] នៅ​ក្នុង​ប្រទេស​ទាំង​នេះ គេ​តែង​ប្រើ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ​នៅ​ក្នុង​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ។

ប្រវត្តិ​និង​ការ​ប្រើ

កែប្រែ

ប្រព័ន្ធម៉ែត្រ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​បារាំង ក្រោយ បដិវត្តន៍បារាំង ក្នុង​ឆ្នាំ​១៧៨៩។ ប្រព័ន្ធ​ដើម​នេះ​មាន​តែ​ខ្នាត​គំរូ​ពីរ​ប៉ុណ្ណោះ​គឺ​គីឡូក្រាម និង​ម៉ែត្រ។ ប្រព័ន្ធ​ម៉ែត្រ​នេះ​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ចំណោម​អ្នក​វិទ្យសាស្ត្រ​ជាច្រើន។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៦០ James Clerk Maxwell និង William Thomson (ដែល​ក្រោយ​មក​ត្រូវ​គេ​ស្គាល់​ថា​ជា Lord Kelvin) បាន​ស្នើ​ប្រព័ន្ធ​មួយ​ទៀត​ដែល​មាន​ខ្នាត​គោល​ចំនួន​បី មាន​ប្រវែង ម៉ាស និង​ពេល​វេលា។ ចំណែក​ខ្នាត​ដទៃ​ទៀត គេ​បាន​ធ្វើ​កម្លាយ​ចេញ​ពី​ខ្នាត​គោល​ទាំង​បី​នោះ។ ក្រោយ​មក​ទៀត គេ​បាន​ប្រើ​សំណើ​នោះ ដើម្បី​ប្រព័ន្ធ​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា ប្រព័ន្ធ​ខ្នាត​សង់ទីម៉ែត្រ-ក្រាម-វិនាទី (centimetre–gram–second system of units ) ហៅ​កាត់​ថា CGS។ ខ្នាត​មួយ​នេះ​ប្រើ​សង់ទីម៉ែត្រ​ជា​ខ្នាត​គោល​សម្រាប់​ប្រវែង, ក្រាម​ជា​ខ្នាត​គោល​សម្រាប់​ម៉ាស និង​វិនាទី​ជា​ខ្នាត​គោល​សម្រាប់​ពេល​វេលា។ ក្នុង​នោះ​ក៏​មាន​រួម​បញ្ចូល​ខ្នាត ឌីន (dyne) ជា​ខ្នាត​គោល​សម្រាប់ កម្លាំងច្រាន និង អឺហ្កង់ ជា​ខ្នាត​គោល​សម្រាប់​ថាមពល។

នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ អេឡិចត្រូនិក និង ដែនម៉ាញេទិក ពួក​គេ​ក៏​បាន​នឹក​ឃើញ​ថា​ត្រូវ​មាន​ខ្នាត​គោល​ដទៃ​ទៀត ដែល​ត្រូវ​ការ​ចាំបាច់ ដើម្បី​បកស្រាយ​លើ​ប្រធានបទ​ទាំង​នោះ។ នៅ​ពាក់​កណ្ដាល​សតវស្ស​ទី​២០ កំណែ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ម៉ែត្រ​ត្រូវ​បាន​ប្រើ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ច្រើន។

នៅ​ក្នុង សន្និសីទសាកលស្ដីពីទម្ងន់និងរង្វាស់ (CGPM) ឆ្នាំ​១៩៥៤ គេ​បាន​បង្កើត​ឡើង​នូវ​កំណែ​ដំបូង​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ។ គេ​បាន​ប្រើ​ខ្នាត​គោល​ចំនួន​ប្រាំមួយ​រួម​មាន​ម៉ែត្រ គីឡូក្រាម វិនាទី អំពែរ កែលវិន និង​កង់ដេឡា។[] ខ្នាត​គោល​ទី​ប្រាំង​ពីរ គឺ​ម៉ូល ត្រូវ​បាន​បន្ថែម​នៅ​ឆ្នាំ​១៩៧១។[]

បច្ចុប្បន្ន​នេះ គេ​បាន​ប្រើ​ប្រព័ន្ធ​ខ្នាត​គោល​អន្តរជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភព​លោក លើក​លែង​តែ សហរដ្ឋអាមេរិក, លីបេរៀ និង មីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែល​គេ​នៅ​ប្រើ​ខ្នាត​ចាស់។ ប្រទេស​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ទៅ​នឹង ចក្រភពអង់គ្លេស មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជំនួស​ប្រព័ន្ធ​ចាស់​ដោយ​ប្រព័ន្ធ​ម៉ែត្រ ឬ​ក៏​ប្រើ​ទាំង​ពីរ​ក្នុង​ពេល​តែមួយ។

ខ្នាត​រង្វាស់

កែប្រែ

ខ្នាត​គោល

កែប្រែ

ខ្នាត​គោល​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​រង្វាស់ ដែល​អ្នក​វិទ្យាសាស្ត្រ និង​មនុស្ស​ជុំវិញ​ពិភព​លោក​យក​ទៅ​ប្រើ​ប្រាស់។ គេ​ក៏​អាច​សរសេរ​ខ្នាត​ផ្សេង​ទៀត ដោយ​រួម​ផ្សំ​ខ្នាត​គោល​ទាំង​ប្រាំ​ពីរ​នេះ​ក្នុង​វិធី​ផ្សេងៗ។ ខ្នាត​ផ្សេង​ទាំង​នោះ ហៅ​ថា ខ្នាត​កម្លាយ

ខ្នាត​គោល​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ
ឈ្មោះ​ខ្នាត សញ្ញាខ្នាត បរិមាណ​រង្វាស់ អត្ថន័យ​ទូទៅ
ម៉ែត្រ m ប្រវែង
  • Original (1793): 1/10000000 of the meridian through Paris between the North Pole and the Equator
  • Current (1983): The distance traveled by light in a vacuum in 1/299792458 second
គីឡូក្រាម [note ១] kg ម៉ាស
វិនាទី s ពេលវេលា
  • Original (Medieval): 1/86400 of a day
  • Current (1967): The time needed for 9192631770 periods or cycles of the radiation created by electrons moving between two energy levels of the caesium-133 atom.
អំពែរ A ចរន្តអគ្គិសនី
  • Original (1881): A tenth of the abampere, the unit of current used in the electromagnetic CGS.[]
  • Current (1946): The current passing through two very long and thin wires placed 1 m apart that produces an attractive force equal to ×10−៧ newton per metre of length.
កែលវិន K សីតុណ្ហភាព
  • Original (1743): The centigrade scale is obtained by assigning 0° to the freezing point of water and 100° to the boiling point of water.
  • Current (1967): The fraction 1/273.16 of the thermodynamic temperature of the triple point of water.
ម៉ូល mol ចំនួនសារធាតុ
  • Original (1900): The molecular weight of a substance in mass grams.
  • Current (1967): The same amount as the number of atoms in 0.012 kilogram of carbon-12.[note ២]
កង់ដេឡា cd អាំងតង់ស៊ីតេពន្លឺ
  • Original (1946): 1/60 of the brightness per square centimetre of a black body at the temperature where platinum freezes.
  • Current (1979): The luminous intensity, in a given direction, of a source that emits monochromatic radiation of frequency ៥៤០×10១២ hertz and that has a radiant intensity in that direction of 1/683 watt per steradian.
ចំណាំ
  1. The kilogram is the SI base unit of mass and is used in the definitions of derived units. However, units of mass are named using prefixes as if the gram were the base unit.
  2. When the mole is used, the substance being measured must be specified and may be atoms, molecules, ions, electrons, other particles, or specified groups of such particles.

ខ្នាត​កម្លាយ

កែប្រែ

ខ្នាត​កម្លាយ​ត្រូវ​បាន​បង្កើត​ដោយ​ការ​ផ្សំ​រវាង​ខ្នាត​គោល។ គេ​អាច​ធ្វើ​កម្លាយ គុណ ឬ​លើក​ជា​ស្វ័យគុណ។ ខ្នាត​កម្លាយ​ខ្លះ​មាន​ឈ្មោះ​ពិសេស។ ជា​ធម្មតា គេ​ខ្នាត​កម្លាយ​ទាំង​នេះ ដើម្បី​ឲ្យ​មាន​ការ​គណនា​ងាយ​ស្រួល។

ខ្នាត​ដែល​ក្លាយ​ចេញ​ពី​ខ្នាត​គោល​នៃ​ប្រព័ន្ធ SI
ឈ្មោះ សញ្ញា បរិមាណ ការ​សរសេរ​ក្នុង​ខ្នាត​ដទៃ ការ​សរសេរ​ក្នុង​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ
រ៉ាដ្យង់ rad plane angle
ស្តេរ៉ាដ្យង់ sr solid angle
អ៊ែក Hz frequency s−1
ញូវតុន N force, weight m∙kg∙s−2
ប៉ាស្កាល់ Pa pressure, stress N/m2 m−1∙kg∙s−2
ស៊ូល J energy, work, heat N∙m m2∙kg∙s−2
វ៉ាត់ W power, radiant flux J/s m2∙kg∙s−3
គូឡុំ C electric charge s∙A
វ៉ុល V voltage, electrical potential difference, electromotive force W/A& or J/C m2∙kg∙s−3∙A−1
ផារ៉ាត់ F electrical capacitance C/V m−2∙kg−1∙s4∙A2
អូម Ω electrical resistance, impedance, reactance V/A m2∙kg∙s−3∙A−2
ស៊ីមិន (siemens) S electrical conductance 1/Ω m−2∙kg−1∙s3∙A2
វេប៊ែរ Wb magnetic flux J/A m2∙kg∙s−2∙A−1
តេស្លា T magnetic field strength Wb/m2 or V∙s/m2 or N/A∙m kg∙s−2∙A−1
ហង់រី H inductance Wb/A or V∙s/A m2∙kg∙s−2∙A−2
អង្សាសេ °C temperature relative to 273.15 K TK − 273.15 K
លូម៉ង់ lm luminous flux cd∙sr cd
លុច lx illuminance lm/m2 m−2∙cd
បិកឺរ៉ែ Bq radioactivity (decays per unit time) s−1
ក្រេយ Gy absorbed dose (of ionizing radiation) J/kg m2∙s−2
ស៊ីវើត (sievert) Sv equivalent dose (of ionizing radiation) J/kg m2∙s−2
កាតាល់ kat catalytic activity s−1∙mol

បុព្វបទ

កែប្រែ

មិន​ថា​រង្វាស់​ធំ​ឬ​តូច សុទ្ធ​តែ​អាច​សរសេរ​បាន​ដោយ​ប្រើ​បុព្វបទ។ គេ​ប្រើ​សុព្វបទ​នៅ​ពី​មុខ​ខ្នាត ដើម្បី​បង្កើត​ខ្នាត​ថ្មី​មួយ។ ឧទាហរណ៍​ថា គីឡូ មាន​ន័យ​ថា "១០០០" ដង​នៃ​ខ្នាត​ដើម ហើយ មីល្លី មាន​ន័យ​ថា "០.០០១" ដង​នៃ​ខ្នាត​ដើម។ ដូច​ច្នេះ មួយគីឡូក្រាម ស្មើ​នឹង ១០០០ ម៉ែត្រ ហើយ​មួយមីល្លីក្រាម ស្មើ​នឹង​ទី ១០០០ នៃ​មួយ​ក្រាម

បុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ
Multiples ឈ្មោះ deca- hecto- kilo- mega- giga- tera- peta- exa- zetta- yotta-
បុព្វបទ da h k M G T P E Z Y
Factor 100 101 102 103 106 109 1012 1015 1018 1021 1024
 
Fractions ឈ្មោះ deci- centi- milli- micro- nano- pico- femto- atto- zepto- yocto-
បុព្វបទ d c m μ n p f a z y
Factor 100 10−1 10−2 10−3 10−6 10−9 10−12 10−15 10−18 10−21 10−24

មើល​ផង​ដែរ

កែប្រែ

ឯកសារ​យោង

កែប្រែ
  1. "Appendix G: Weights and Measures". The World Facebook. Central Intelligence Agency. 2013. Archived from the original on 6 មេសា 2011. Retrieved 5 April 2013.
  2. International Bureau of Weights and Measures (1954), Système pratique d'unités de mesure (Practical system of units), http://www.bipm.org/en/CGPM/db/10/6/ . 9th session, Resolution 6.
  3. International Bureau of Weights and Measures (1971), Unité SI de quantité de matière (SI unit of amount of substance), http://www.bipm.org/en/CGPM/db/14/3/ . 14th session, Resolution 3.
  4. McKenzie, A.E.E (1961). Magnetism and Electricity. Cambridge University Press. p. 322. http://books.google.co.uk/books?id=m7c6AAAAIAAJ&pg=PA322&lpg=PA322&dq=cgs+unit+of+current+1881&source=bl&ots=Lw5kV5-jd4&sig=mytqNION410y2qYnGEGn-Hcbu6o&hl=en&sa=X&ei=qaWkUKfiFeeZ0QXpvYC4CA&ved=0CCAQ6AEwADgK#v=onepage&q=cgs%20unit%20of%20current%201881&f=false.