វត្តលង្កា
វត្តលង្កា ឬ វត្តលង្កាកុសុមារាម (Wat Langka) គឺជាវត្តអារាមខ្មែរមួយបែបព្រះពុទ្ធសាសនាថេរវាទ ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា វត្តលង្ការមានទីតាំងស្ថិតនៅទិសនិរតីនៃវិមានឯករាជ្យ វិថីព្រះសីហនុ និងផ្លូវលេខ៥១។
វត្តលង្កា | |
---|---|
ពត៌មាន | |
បង្កើត | ឆ្នាំ ១៤២២ |
អាសយដ្ឋាន | ទិសនិរតីនៃវិមានឯករាជ្យ វិថីព្រះសីហនុ និងផ្លូវលេខ៥១, ក្រុងភ្នំពេញ |
ប្រទេស | កម្ពុជា |
អំពីឈ្មោះ
កែប្រែការកសាងដំបូងគឺជាទីបដិសរណដ្ឋាន(ជាទីសំរាប់ជ្រកកោន) សំរាប់ជាកន្លែងតំកល់គម្ពីរព្រះត្រៃបិតក និងជាកន្លែងជួបជុំនៃព្រះសង្ឃខ្មែរនិងព្រះសង្ឃស្រីលង្កា។ ដើម្បីជាការរំលឹកនៃពិធីជួបជុំនេះ គេក៏បានហៅវត្តនេះថាជាវត្តលង្កា។
ប្រវត្តិ
កែប្រែវត្តលង្កាកុសុមារាម គឺជាវត្តអារាមដ៏ចំណាស់មួយដែលមានដើមកំនើតក្នុងចំណោមវត្តអារាមចំនួន៥ទៀតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៤២២មកម្ល៉េះ។ ក្នុង សម័យខ្មែរក្រហម វត្តអារាមមួយនេះត្រូវបានប្រើជាឃ្លាំង ក្រោយពីសម័យខ្មែរក្រហមមក បានរួចនៃវត្តពីការបំផ្លិចបំផ្លាញទាំងស្រុងពីរបបខ្មែរក្រហម ។
សូមមើលផងដែរ
កែប្រែ• វត្តបុទម