វិគីភីឌា:សុំធ្វើជាអភិបាល
ការណែនាំ
កែប្រែទំព័រនេះបង្កើតឡើងជាទីសម្រាប់សម្របសម្រួលដល់អ្នកប្រើប្រាស់ដែលចង់ស្នើសុំសិទ្ធិជាអភិបាល។
ប៉ុន្តែមុននឹងដាក់ស្នើសុំជាអភិបាល សូមពិចារណាអំពីកម្រិត ឬភាពសកម្មរបស់អ្នកនៅសហគមន៍យើង ថាតើអ្នកបានស្គាល់និងយល់បានជម្រៅប៉ុណ្ណាអំពីវិគីភីឌា ទស្សនៈវិស័យ ផ្នែកបច្ចេកទេសនានា ដូចជា ភាសា/កូដក្នុងការកែប្រែអត្ថបទ ឬទំព័រនានា។ លើសពីនេះ មុខងារជាអភិបាល មិនមែនជាអំណាចឬសិទ្ធិពិសេសដែលធ្វើអ្វីបានតាមអំពើចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងរឹតតែត្រូវប្រុងប្រយ័ត្នជាងមុន និងគោរពអ្នកប្រើប្រាស់ផ្សេងៗទៀត។
ដូចនេះ បើអ្នកចង់ក្លាយជាអភិបាលវិគីភីឌា សូមបង្កើតផ្នែកថ្មីមួយនៅក្នុងសំណើសុំជាអ្នកអភិបាលខាងក្រោម ដោយសរសេរឈ្មោះអ្នក(រួមទាំងមតិយោបល់ឬមូលហេតុជាដើម) យកលំនាំតាមគំរូខាងក្រោមនេះ។
អ្នកប្រើប្រាស់ដទៃទៀត ក៏អាចចូលរួមបញ្ចេញមតិរបស់អ្នកតាមរយ:ការគាំទ្រ ឬជំទាស់បេក្ខភាពនៃអ្នកស្នើសុំ ដោយសូមបញ្ជាក់អំពីមូលហេតុផង។
អ្នកអាចធ្វើការទាក់ទងមកសមាជិកណាមួយនៃបញ្ជីឈ្មោះក្រុមអ្នកអភិបាលយើង។
សូមមើលបន្ថែម វិគីភីឌា:អភិបាលជាភាសាអង់គ្លេស។
!!! សូមកុំសរសេរជាន់លើ(លុប)គំរូ នៅទីនេះ។ សូមបង្កើតផ្នែកថ្មីមួយនៅក្នុងសំណើសុំជាអ្នកអភិបាល
គំរូ៖
===អ្នកប្រើប្រាស់ [សូមវាយឈ្មោះអ្នកនៅទីនេះ]=== ==== (+) គាំទ្រ ==== # អ្នកគាំទ្រទី១ - [មតិយោបល់ និងមូលហេតុ] # អ្នកគាំទ្រទី២ - [មតិយោបល់ និងមូលហេតុ] ==== (-) ជំទាស់ ==== # អ្នកជំទាស់ទី១ - [មតិយោបល់ និងមូលហេតុ] # អ្នកជំទាស់ទី២ - [មតិយោបល់ និងមូលហេតុ] ==== ( ) អព្យាក្រឹត្យ ==== # អ្នកអព្យាក្រឹត្យទី១ - [មតិយោបល់ និងមូលហេតុ] # អ្នកអព្យាក្រឹត្យទី២ - [មតិយោបល់ និងមូលហេតុ] ==== ( ) មតិផ្សេងៗ ==== # ==== ( ) សេចក្ដីសម្រេច ==== #
សំណើសុំជាអ្នកអភិបាល
កែប្រែអ្នកប្រើប្រាស់ Willuconquer
កែប្រែសួស្ដី!តាំងពីឆ្នាំ ២០១៩ មកម្ល៉េះខ្ញុំបានតស៊ូដើម្បីអភិវឌ្ឍ វីគីភីឌា ជាភាសាខ្មែរនិងជាភាសាអង់គ្លេសជាពិសេសអំពីប្រធានបទដែលទាក់ទងជាមួយអរិយធម៌ខ្មែរ។ ខ្ញុំបានរៀបចំសិក្ខាសាលាកមួយចំនួន នៅមណ្ឌលសសិស្សនិងមណ្ឌលនិស្សិតច្រើនខេត្ត និងកម្មវិធីមួយសម្រាប់សហគមន៍វីគីភីឌាខ្មែរនៅទីក្រុងសៀមរាបនិងរាជធានីភ្នំពេញ។ឥឡូវខ្ញុំសូមមេត្តាអនុញ្ញាតិឲ្យខ្ញុំធ្វើ ជាអភិបាលដើម្បីចាប់ផ្ដើមសារជាថ្មីឡើងវិញបានជាមួយ វ័ណថារិទ្ធ និង ទេព សុវិចិត្រហ្នឹង ដើម្បើបន្ទោបំពេញបេសកកម្មនេះដោយប្រសិទ្ធភាពផង។ ។ --Willuconquer (ការពិភាក្សា) ម៉ោង១០:២៤ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ (UTC)
(+) គាំទ្រ
កែប្រែអ្នកប្រើប្រាស់ ទេព សុវិចិត្រ
កែប្រែសួស្ដី! ក្រោយពីខ្ញុំគ្មានសកម្មភាពមួយរយៈមក នៅឆ្នាំ២០១៨ ខ្ញុំត្រូវគេដកកម្រិតអភិបាលចេញពីគណនីរបស់ខ្ញុំ។ ដោយហេតុថាមួយរយៈនេះ ខ្ញុំមានពេលវេលាខ្លះៗដើម្បីធ្វើការលើវិគីភីឌាឡើងវិញ ទើបខ្ញុំចង់ស្នើសុំធ្វើជាអភិបាលឡើងវិញ។ អ្វីដែលខ្ញុំតែងតែចូលរួម គឺបកប្រែអត្ថបទ និងបង្កើត module, template, និងពិនិត្យមើលផ្នែកបច្ចេកទេសមួយចំនួនក្នុងវិគីភីឌា ដើម្បីធ្វើយ៉ាងណាឱ្យទំព័ររបស់យើងមានបច្ចុប្បន្នភាព។ លើសពីនេះ ខ្ញុំសង្ឃឹមថាយើងនឹងអាចរៀបចំការជួបជុំវិគីភីឌាភ្នំពេញ ដូចកាលពីឆ្នាំ 2011-2014 ឡើងវិញបានជាមួយ វ័ណថារិទ្ធ និង Willuconquer ។ ទេព សុវិចិត្រ (ការពិភាក្សា) ម៉ោង១០:០២ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ (UTC)
(+) គាំទ្រ
កែប្រែសួស្ដីបងៗ អភិបាលវិគីភីឌាភាសាខ្មែរ និង បងៗនៅលើវិគីភីឌាភាសាខ្មែរទាំងអស់គ្នា ខ្ញុំឈ្មោះ រស្មី។ ខ្ញុំជាសមាជិកដែលបានចូលរួមក្នុងវិគីភីឌាភាសាខ្មែរអស់មួយរយៈពេលរួចមកហើយ និងមានបទពិសោធន៍ច្រើនដែរអំពីវិគីភីឌាដូចជា Template, Module និងកូដផ្សេងៗទៀត។ ហើយខ្ញុំបានចូលរួម យកផ្នែកមួយចំនួនក្នុងការកែប្រែ និងបង្កើតអត្ថបទថ្មីៗសម្រាប់ប្រជាជនខ្មែរ។ ឥឡូវនេះ ខ្ញុំមានចំណាប់អារម្មណ៍ចូលរួមជាអភិបាល ដើម្បីជួយគ្រប់គ្រងអត្ថបទ ក៏ដូចជាផ្តល់យោបល់ ដើម្បីធានាបាននូវគុណភាពនៃមាតិកាដែលបានបង្កើតឡើង។ ខ្ញុំចង់អភិវឌ្ឍសហគមន៍វិគីភីឌាភាសាខ្មែរ ឱ្យកាន់តែរីកចម្រើន។ សង្ឃឹមថាបងៗអាចឲ្យខ្ញុំទទួលបានឱកាសនេះ ដើម្បីរួមចំណែកជាអភិបាល និងបន្តការងាររបស់ខ្ញុំក្នុងសហគមន៍នេះ សូមអរគុណសម្រាប់ការពិចារណា និងសង្ឃឹមថាបានទទួលការគាំទ្រពីបងៗ។ Khern Reaksmey (ការពិភាក្សា) ម៉ោង១៦:១៣ ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ (UTC)
(+) គាំទ្រ
កែប្រែ( ) មតិផ្សេងៗ
កែប្រែ- ក្នុងរយៈពេល ៧ ថ្ងៃ ប្រសិនបើគ្មានការជំទាស់ទេ អ្នកអាចស្នើសុំតំណែងនៅ meta:Steward requests/Permissions។ --Trezoo (ការពិភាក្សា) ម៉ោង០១:៤៤ ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤ (UTC)
សំណើកំពុងពិចារណា (Pending requests)
កែប្រែខាងក្រោមនេះគឺជាអ្នកប្រើប្រាស់ដែលបានដាក់ស្មើសុំសិទ្ធជាអ្នកអភិបាល។
ប៉ុន្តែដោយមិនទាន់បំពេញបាននូវលក្ខខ័ណ្ឌគ្រប់គ្រាន់-សមស្រប ដូចនេះហើយ សំណើទាំងនេះ នឹងរក្សាទុកសម្រាប់ការសម្រេចចិត្តពេលក្រោយពីក្រុមការងារយើង ខណៈពេលវេលាសមស្របណាមួយមកដល់។
សូមអរគុណ!
Povtula
កែប្រែពៅ តុលា , គ្រូនៅផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន នៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវះ ដុនបូស្កូ ខេត្ដកែប ហើយជាសមាជិកម្នាក់នៅក្នុងវីគីភីឌាខ្មែរ ដែលចូលរួមក្នុង ការបង្កើតអត្ថបទនៅលើទំព័រវីគីភីឌាខ្មែរ ។ ដើម្បីជួយការពារ និងធ្វើអោយវីគីភីឌា ខ្មែរ មានអត្ថបទច្រើន និង អ្វីដែលល្អត្រឹមត្រូវ សំរាប់យុវជនខ្មែរ ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវ នៅលើប្រព័ន្ទអ៊ីនធ័រណេត ជាភាសាខ្មែរ ។ ព្រោះនៅលើប្រព័ន្ធអ៊ីនធ័រណេតសព្វថ្ងៃនេះ ពុំសូវមានអត្ថបទដែលនិយាយជាភាសាខ្មែរ ច្រើននោះទេ ហេតុនេះ ហើយ យើងត្រូវតែជួយគ្នា ដើម្បីអោយមានភាសាខ្មែរ កាន់តែច្រើន នៅលើទំព័រ អ៊ីនធ័រណេត ។ជាពិសេស ធ្វើការត្រួតពិនិត្យ ចំពោះខ្លឹមសារអត្ថបទ ដែលបានសរសេរ ព្រោះជូនកាល បើការសរសេរ អត្ថបទមានកំហុស ឬខុសអត្ថន័យ ពីការពិត អាចធ្វើអោយមាន ការភាន់ ច្រលំ ជារៀងរហូត ។ សូមធ្វើការពិចារណា អោយខ្ញុំបានធ្វើជាអភិបាល តាមការគួរ ។ សូមអរគុណ ! --Povtula ម៉ោង០៨:៥៦ ថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០១១ (UTC)
គ្រឹះស្នា
កែប្រែខ្ញុំបាទឈ្មោះគ្រឹះស្នា៕ជាសិស្សនៅវិទ្យាលយ័ព្រះស៊ីសុវត្ថិ។ ខ្ញុំមានចំណេះដឹងគួរសមផ្នែកបច្ចេកវិទ្យា ភូមិសាស្រ្ត នយោបាយ និងអក្សរសាស្រ្តខ្មែរ ពិសេសខាងអក្ខរវិរុទ្ធ។ គ្រាន់តែកែតម្រូវនូវពាក្យនានាដែលខុសឆ្គងពីព្រោះខ្ញុំសង្កេតឃើញមានកំហុសឆ្គងផ្នែកអក្ខរវិរុទ្ធ។ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការជួយផ្នែកអក្ខរាវិរុទ្ធ និងបានចែករំលែកអត្ថបទជាច្រើនក្នុងវីគីភាសាខ្មែរ។ ខ្ញុំនឹងចូលរួមចែករំលែកចំណេះដឺងឲបានច្រើនតាមដែលអាចធើ្វទៅបាន។ អាចទាក់ទងខ្ញុំបានតាមលេខទូរសព្ទ័ 097 748 808 1 ខ្ញុំបានសិទ្ធិជាអ្នកគ្រប់គ្រង។ --គ្រឹះស្នា ម៉ោង០៤:១៣ ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១១ (UTC)
(+) គាំទ្រ
កែប្រែChhonLONG
កែប្រែខ្ញុំបាទឈ្មោះហោ ឈុនឡុងជាសិស្សផ្នែកទំនាក់ទំនងសង្គមនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ដោយឃើញថាទំព័រវីគីភីឌាភាសាខ្មែរនេះជាទំព័រមួយដែលមានអត្ថប្រយោជន៏ជាច្រើនអោយកូនខ្មែរសិក្សាស្រាវជ្រាវ នូវរាល់ឯកសារនានា ដូច្នេះខ្ញុំក៏បាន ចូលរួមបង្កើតនូវអត្ថបទមួយចំនួននៅក្នុងទំព័រនេះដែរ ប៉ុន្តែដោយឃើញថាអត្ថបទដែលខ្ញុំបានសរសេរគឺមានកំហុសឆ្គង ដូច្នេះខ្ញុំចង់ធ្វើការលុបវាចេញប៉ុន្តែ ដោយហេតុថាខ្ញុំ មិនមែនជាអភិបាលនៅក្នុងវីគីភីឌាភាសាខ្មែរនេះទើបខ្ញុំមិនអាចធ្វើការលុបវាបាន។ ហេតុនេះហើយខ្ញុំចង់ស្នើរសុំធ្វើជាអ្នកអភិបាលនៅក្នុងទំព័រវីគីភីឌាភាសាខ្មែរនេះ។--អ្នកប្រើប្រាស់:ហោ ឈុនឡុង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១
(+) គាំទ្រ
កែប្រែ១.អ្នកប្រើប្រាស់:rothanak 19 12 2011(UTC)
ភួង ភិរម្យ
កែប្រែខ្ញុំបាទឈ្មោះ ភួង ភិរម្យ ហៅភិរម្យធម្មភាសី
សូមគោរពជូន
លោក/លោកស្រី អ្នកគ្រប់គ្រងគេហទំព័រ វីគីភីឌា
កម្មវត្ថុៈ សំណើសុំជាអ្នកអភិបាល
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជំរាបជូនលោក/លោកស្រី អ្នកគ្រប់គ្រងមេត្តាជ្រាបថា ខ្ញុំបាទកន្លងមកគ្រាន់តែ ជាអ្នកទទួលផល ពីគេហទំព័រនេះតាមរយៈការស្រាវជ្រាវ ។ ប៉ុន្តែក៏ឃើញថា មានចំណេះដឹងសំខាន់ និង ចាំបាច់មួយចំនួន ពុំទាន់ត្រូវ បានបញ្ចូលទៅក្នុង គេហទំព័រមួយនេះនៅឡើយ ។ ម្យ៉ាងដោយខ្ញុំបាទមានចំណេះដឹង មួយចំនួនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា សង្គម អក្សរសាស្រ្តខ្មែរ ហើយមានចំណាប់អារម្មណ៍ចង់ជួយស្ថាបនា និង អភិវឌ្ឍន៍គេហទំព័រនេះឲ្យកាន់តែមានភាពប្រសើរឡើង និង បានជាទីពឹង ពំនាក់របស់កុលបុត្រកុលធីតាខ្មែរ អាចស្រាវជ្រាវដើម្បីសិក្សារៀនសូត្រ និង បំពេញសេចក្តីត្រូវការរបស់ពួកគេ ។
អាស្រ័យហេតុនេះសូមលោក/លោកស្រី មេត្តាពិនិត្យលទ្ធភាព និង អនុញ្ញាតដោយអនុគ្រោះ ។
សូមលោក/លោកស្រី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។
--ភិរម្យ ធម្មភាសី ម៉ោង០១:០១ ថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ (UTC)
Ta Pich
កែប្រែតាពេជ្រ , គ្រូនៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវះ ដុនបូស្កូ ខេត្ដកែប ហើយជាសមាជិកម្នាក់នៅក្នុងវីគីភីឌាខ្មែរ ដែលចូលរួមក្នុង បង្កើតអត្ថបទនៅលើទំព័រវីគីភីឌាខ្មែរ ។ខ្ញុំចង់បកប្រែ និង ដាក់បន្ថែបនូវអ្វីថ្មីៗសំរាប់អ្នកសិក្សានិងស្រាវជ្រាវដើម្បីពង្រីកនូវចំនេះដឹងពួកគេតាមរយៈការអាន ជាពិសេសដើម្បីអភិរក្សភាសាជាតិយើងផងដែរ ចំពោះរាល់កំហុសឆ្គងសូមមេត្តាជួយកែសំរួលខ្ញុំបាទផងព្រោះខ្ញុំជាសមាជិកថ្មី។ សូមអរគុណ ! --អ្នកប្រើប្រាស់:តាពេជ្រ ថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៣
ហម សាំងហ៊ី (Nisetpdajsankha)
កែប្រែខ្ញុំបានឈ្មោះ ហម សាំងហ៊ី។ ជានិស្សិតបញ្ចប់ខាង បរិញ្ញាបត្រ វិទ្យាសាស្ត្រកុំព្យូទ័រ។ ចំណេះដឹងដែលខ្ញុំមានទាក់ទង ភូមិសាស្ត្រនយោបាយ វិទ្យាសាស្ត្រកុំព្យូទ័រ អក្សរសាស្ត្រខ្មែរ និរុត្តិសាស្ត្រ ប្រវត្តិវិទ្យា ចេះវិជ្ជាខាង ប្រតិចារឹកអក្សរ (transliteration) ខាងអក្សរសៀម ថៃ មន សំស្ក្រឹត បាលី ចេះខាងវេយ្យាករណ៍ខ្មែរខ្លះដែរ។ ដោយសារតែខ្ញុំចង់បានសិទ្ធិព្រោះចង់ធ្វើអោយសហគមន៍វិគីភីឌាមានរបៀបរៀបរយជាងមុន នឹងជួយសម្របសម្រួលខ្លះដែរ ដល់អ្នកអភិបាលផ្សេងៗដែលជាប់រវល់ មួយទៀតក៏ចង់ជួយពង្រីកចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយដែលខ្ញុំមានផងដែរ ជាពិសេសបកប្រែអត្ថបទពីភាសាអង់គ្លេសដែលជាអត្ថបទដ៏សំបូរបែបក្នុងការជួយដល់សិស្សនិស្សិតខ្លះពិបាកស្វែងរកនាពេលបច្ចុប្បន្ននេះផង។ ទាក់ទងខ្ញុំតាម FB: Horm Sang Hy និង Gmail: hormsanghy@gmail.com រឺ 010 765 005។ (Nisetpdajsankha (ការពិភាក្សា) ម៉ោង១៥:១០ ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ (UTC))
(+) គាំទ្រ
កែប្រែ- អ្នកប្រើប្រាស់:RandomPoopedBoi ម៉ោង១:៥៨ ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ (UTC)
- Hes been helpful with translations WhisperToMe (ការពិភាក្សា) ម៉ោង១០:១១ ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ (UTC)
- Pichnat Thong ម៉ោង០៤:៤៨ ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ (UTC)
ខ្ញំុបាទឈ្មោះ កៅ ប៊ុនសុង(kao bun song) ដើម្បីចូលរួមចំណែកធ្វើអោយកាន់តែប្រសើរឡើង វិគិភីឌាជាភាសារខ្មែរ សំរាប់ជាប្រយោជន៏សាធុជនដែលសិក្សាស្រាវជ្រាវរៀនសូត្រ
ខ្ញុំសូមធ្វើជាអភិបាលដែលអាចមានសិទ្ធិសសេរចូលឬបញ្ចូលរូបភាព តាមចំណេះដឹងនឹងបទពិសោធន៏ដែលខ្ញុំមាន (ពេលនេះខ្ញុំចូលនិវត្តមានអាយុ៦៤ឆ្នាំ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ធ្លាប់ទទួលធ្វើប្រធានកំណែទំរង់ប្រព័ន្ធបៀវត្សកងកំលាំងប្រដាប់អាវុធខ្មែរនឹងជាសមាជិកតាក់តែងគោលនយោបាយគាំពារសង្គម នឹងការបែងចែកបេឡាជាតិសន្តិសុខសង្គម) ចង់យកបទពិសោធន៏នេះចែកជូនដល់អ្នកស្រាវជ្រាវតាមរយៈអត្ថបទឬរូបភាព ដែលអ្នកសិក្សាស្រាវជ្រាវយល់ថាជាប្រយោជន៏សំរាប់ការសិក្សារបស់ខ្លួន។ ហេតុនេះសូមលោកទទួលពិនិត្យនឹងសំរេចតាមការគួរ សូមទទួលនូវការគោរពកោតសសើរការបង្កើតវិគិភីឌានេះពីខ្ញុំ --Kao bun song 17:46, October 21, 2020(UTC)
សំណើផ្ដល់ជូនរួចរាល់
កែប្រែសុវិចិត្រ
កែប្រែសួស្ដី! ខ្ញុំឈ្មោះ ទេព សុវិចិត្រ សព្វថ្ងៃជាសិស្សនៅវិទ្យាល័យ។ ខ្ញុំមានចំណេះដឹងខាង បច្ចេកព័ត៌មានវិទ្យា (IT) គួរសមដែរ។ ខ្ញុំបានបង្កើតអត្ថបទចំនួនបីមកហើយដែលទាក់ទងនឹងផ្នែកនេះគឺ៖ Piding, moonOS (Moon OS) និង លីនុច ដែលមាននៅលើតំបន់បណ្ដាញ វិគីភីឌាភាសាខ្មែរនេះ។ ហើយរាល់ថ្ងៃខ្ញុំជាអ្នកគ្រប់គ្រងក្រុមបកប្រែកម្មវិធីកុំព្យូទ័រមួយគឺ៖ http://kmlangpack4soft.wordpress.com/ ។ អាចទាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទ៖ 097 9090 369 ឬ តាមរយ់អ៊ីមែល៖ sovichet.tep@gmail.com ។ ខ្ញុំចង់បានសិទ្ធិជាអ្នកគ្រប់គ្រងម្នាក់។ ហើយខ្ញុំក៏មានចំណេះដឹងអំពីខាងអ៊ីនធើនិត និង គេហទំព័រផងដែរ។ ដែលខ្ញុំអាចកែ និង ជួយរចនាគេហទំព័រវិគីភីឌាជាភាសាខ្មែរ។ អរគុណ។ --Sovichet ម៉ោង១៦:៣៤ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)
- ==== (+) គាំទ្រ ====
- វ័ណថារិទ្ធ ម៉ោង០០:២៧ ថៃ្ងព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)
- គីមស៊្រុន ម៉ោង១៦:១១ ថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១១ (UTC)
- ធារិត ម៉ោង១០:០៧ ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១១ (UTC)
- 🔙 36.37.142.68 ម៉ោង០៧:៥០ ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ (UTC)
Thank you very much for your efforts to develop this site in Khmer! монолит не любят ថ្ងៃ05ខែគុម្ភ 2011 ទៅលេងតើ សប្បាយទៀតផងឆ្នាំណុង 16.35
មើលផងដែរ
កែប្រែ- Archive 1