វិគីភីឌា:ការបំផ្លិចបំផ្លាញ

(ត្រូវបានបញ្ជូនបន្តពី វីគីភីឌា:ការបំផ្លិចបំផ្លាញ)
ផ្លូវកាត់s:
WP:VAND
WP:VANDAL
WP:VANDALISM
Green check.svg ទំព័រនេះកត់ត្រានូវឯកសារអំពីគោលការណ៍មូលដ្ឋានជាផ្លូវការនៃវិគីភីឌាភាសាខ្មែរ។ វាជាមូលដ្ឋានដែលបានទទួលស្គាល់យ៉ាងទូលំទូលាយ ដែលអ្នកប្រើប្រាស់គ្រប់រូបគប្បីគោរពតាម។ នៅពេលកែប្រែទំព័រនេះ សូមឲ្យច្បាស់ថាកំណែរបស់អ្នកមានលក្ខណៈស្របតាម consensus។ បើមានចម្ងល់ឬមិនច្បាស់ សូមពិភាក្សាជាមុនសិននៅទំព័រពិភាក្សា
គោលនយោបាយ
គោលការណ៍ និងគោលការណ៍ណែនាំនៅលើវិគីភីឌា
គោលការណ៍សកល
សសរស្តម្ភទាំងប្រាំ
អ្វីៗដែលវិគីភីឌាមិនអនុញ្ញាត
មិនអើពើនឹងច្បាប់ទាំងអស់
ឥរិយាបទ
វិគីភីឌា:ប្រព្រឹត្ត​ដូច​ជា​មនុស្ស​អរិយធម៌
គោលនយោបាយកែសម្រួល
សង្គ្រាមកែប្រែ
ភាពជាម្ចាស់របស់មាតិកា
មិនមានការវាយប្រហារផ្ទាល់ខ្លួន
មាតិកា
ទស្សនៈអព្យាក្រឹត
គ្មានការស្រាវជ្រាវដើម
ការផ្ទៀងផ្ទាត់
អនុសញ្ញា​ដាក់ចំណងជើងអត្ថបទ
ជីវប្រវត្តិរបស់មនុស្សរស់នៅ
ការលុប
គោលការណ៍លុប
លក្ខណៈវិនិច្ឆ័យនៃលុបជាបន្ទាន់
បទប្បញ្ញត្តិ
អ្នកអភិបាល
គោលនយោបាយទប់ស្កាត់
រូបយន្ត
គោលនយោបាយការពារ
អាយ៉ង
គោលនយោបាយឈ្មោះអ្នកប្រើប្រាស់
ការបំផ្លិចបំផ្លាញ
រក្សាសិទ្ធិ
រក្សាសិទ្ធិ
គោលការណ៍ប្រើប្រាស់រូបភាព
មាតិកាមិនឥតគិតថ្លៃ
សូម​មើល​ផង​ដែរ
បញ្ជីគោលនយោបាយទាំងអស់
បញ្ជីការណែនាំទាំងអស់

ការបំផ្លិចបំផ្លាញ គឺ ការបន្ថែម លុប ឬផ្លាស់ប្តូរមាតិកាដែលជាចេតនាប៉ុនប៉ងបំផ្លាញវិគីភីឌា​ ឧទាហរណ៍នៃការបំផ្លិចបំផ្លាញតាមលំនាំដូចជា បន្ថែមភាពល្ងង់ខ្លៅដែលមិនពាក់ព័ន្ធ និងកំប្លែងឆៅចូលទៅក្នុងទំព័រ​​ ធ្វើ​ទំព័រ​ទទេ​ដោយ​ខុសច្បាប់ និង​បញ្ចូល​រឿង​មិន​សមហេតុសមផលយ៉ាងច្បាស់ចូលទៅក្នុងទំព័រ​ ការបង្កើតឬការប្រើគណនី​អ្នកប្រើប្រាស់និងអាសយដ្ឋាន IP យ៉ាងបំពានអាចពេញលេញការបំផ្លិចបំផ្លាញបាន

ការបំផ្លិចបំផ្លាញគឺជាហាមឃាត់ ថែមទាំងលើកទឹកចិត្តអ្នកនិពន្ធឱ្យព្រមាន និងបណ្តុះបណ្តាលអ្នកបំផ្លិចបំផ្លាញ ប៉ុន្តែអ្នកអភិបាលមិនចាំបាច់ព្រមានមុនពេលទប់ស្កាត់ទេ​ (ទោះបីជាធម្មតាអ្នកអភិបាលនឹងទប់ស្កាត់បន្ទាប់ពីការព្រមានជាច្រើនដងប៉ុណ្ណោះ)

រាល់ការខិតខំប្រឹងប្រែងដោយស្មោះត្រង់ក្នុងការអភិវឌ្ឍន៍វិគីភីឌាមិនបង្កើតជាការការបំផ្លិចបំផ្លាញទេ​ ទោះបីជាវង្វេង ចេតនា​បំពាន​ដំណោះស្រាយ ឬ​ជ្រៀតជ្រែក​ក្នុង​សង្គ្រាមកែប្រែថា​ជុំវិញ​ខ្លឹមសារ​នេះ​មិន​មែន​ជា​ការ​បំផ្លិចបំផ្លាញ​ទេ ការពិចារណាដោយប្រុងប្រយ័ត្នអាចត្រូវបានទាមទារដើម្បីបែងចែករវាងការកែប្រែដែលមានប្រយោជន៍ ជាការដាក់ទណ្ឌកម្ម ប៉ុន្តែវាមានចេតនាល្អ ហើយការបំផ្លិចបំផ្លាញ ការ​កែប្រែដោយ​ជំនឿ​ល្អ​ដោយ​បង្ខូច​កេរ្តិ៍ឈ្មោះ​មិន​ពិត​អាច​មាន​គ្រោះថ្នាក់

អ្នក​គួរ​តែ​ត្រឡប់​ការ​កែប្រែ​ដែល​រំខាន​ណា​មួយ​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អ្នក​រក​ឃើញ​វា ដោយប្រើមុខងារបញ្ច្រាស ឬឧបករណ៍ប្រឆាំងការបំផ្លិចបំផ្លាញ ហើយដាស់តឿនអ្នកនិពន្ធដែលរបំផ្លិចបំផ្លាញ​​ បន្តជូនដំណឹងដល់អ្នកប្រើប្រាស់ដែលបំផ្លិចបំផ្លាញ​​ សូម្បីតែត្រូវបានព្រមានទៅកាន់អ្នកអភិបាលធតាមរយៈបញ្ជីការបំផ្លិចបំផ្លាញ ហើយអ្នកអភិបាលគួរតែធ្វើអន្តរាគមន៍ដើម្បីការពារខ្លឹមសារនិងការពារការជ្រៀតជ្រែកបន្ថែមទៀតដោយការទប់ស្កាត់អ្នកប្រើប្រាស់នោះពីការកែប្រែ គណនីដែលមានការប្រើប្រាស់បឋម ឬបំផ្លិចបំផ្លាញយ៉ាងច្បាស់លាស់ឬអនុវត្តសកម្មភាពហាមឃាត់ផ្សេងទៀតអាចត្រូវបានរារាំងដោយគ្មានការព្រមានដែលជាធម្មតាមិនកំណត់

ប្រភេទរបស់ការបំផ្លិចបំផ្លាញកែប្រែ

ប្រភេទខាងក្រោមគឺជាឧទាហរណ៍នៃការយាយីដែលត្រូវបានរកឃើញជាទូទៅនៅលើវិគីភីឌា សកម្មភាពផ្សេងទៀតដែលមិនមានក្នុងបញ្ជីខាងក្រោមក៏អាចចាត់ទុកថាជាការបំផ្លិចបំផ្លាញផងដែរ:

ធ្វើទំព័រទទេ
លុបផ្នែកទាំងអស់ ឬផ្នែកណាមួយនៃអត្ថបទ ដែលបណ្តាលឱ្យសារសំខាន់ត្រូវបានលុប ទោះយ៉ាងណាក៏ដោយ ការដកផ្នែកណាមួយនៃទិន្នន័យចេញ ជួនកាលមិនចាត់ទុកថាជាការបំផ្លិចបំផ្លាញទេ បើ​មាន​សារ​បំផ្លិចបំផ្លាញ​ពី​មុន​មក ឬវាជាការលុបសារដែលចម្លងយ៉ាងច្បាស់ជាមួយសារផ្សេងទៀត? ឬការដកអត្ថបទដែលបំពានចេញពីគេហទំព័រផ្សេងទៀត តាមគោលការណ៍រក្សាសិទ្ធិ
សារ​ឥត​បាន​ការ ឬស្ពែម (Spam)
ដោយបញ្ចូលតំណភ្ជាប់ដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅក្នុងអត្ថបទ ប្រហែល​ជា​ផ្សាយ​ពាណិជ្ជកម្ម​គេហទំព័រ​ផ្ទាល់​ខ្លួន
ការកែប្រែមិនសមហេតុសមផល
បញ្ចូលសារលេងសើច រួមទាំងអត្ថបទ និងតួអក្សរគ្មានន័យចុះ ពេលខ្លះការជួសជុលទាំងនេះគឺផ្អែកលើប្រអប់ខ្សាច់ពីអ្នកប្រើប្រាស់ថ្មី ដែលមិនអាចចាត់ទុកថាជាការបំផ្លិចបំផ្លាញដោយចេតនា
បញ្ចូលពាក្យស្បថ ឬពាក្យជេរ
រួមបញ្ចូលពាក្យប្រមាថ ឬពាក្យហាមឃាត់ សរសេររឿងដោយបញ្ចូលផ្នែកណាមួយនៃអត្ថបទ ការពិពណ៌នាសង្ខេប ឬដាក់ក្នុងទំព័រពិភាក្សា
ការបំផ្លិចបំផ្លាញដោយសម្ងាត់
ការបំផ្លិចបំផ្លាញប្រភេទនេះភាគច្រើននឹងកែសម្រួលព័ត៌មានក្នុងអត្ថបទដែលពិបាកកត់សម្គាល់ ដូចជាការកែសម្រួលចំនួនលេខ (ឧ. កែសម្រួលកាលបរិច្ឆេទដោយសម្ងាត់)
ការបំផ្លិចបំផ្លាញនៅទំព័រអ្នកប្រើប្រាស់
រួមបញ្ចូលពាក្យជេរ ឬការប្រមាថចំពោះអ្នកប្រើប្រាស់ នៅទំព័រអ្នកប្រើប្រាស់ ឬទំព័រពិភាក្សារបស់អ្នកប្រើប្រាស់ (សូមមើល វិគីភីឌា:មិនមានការវាយប្រហារផ្ទាល់ខ្លួនទេ) ការកែសម្រួលទំព័រអ្នកប្រើប្រាស់របស់អ្នកផ្សេងទៀត ដូចជាអក្ខរាវិរុទ្ធ មិនត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញទេ ប៉ុន្តែជាទូទៅយោងទៅតាមអាកប្បកិរិយានៅវិគីភីឌាគួរអនុញ្ញាតរបស់អ្នកប្រើប្រាស់គួរតែត្រូវបានស្នើសុំជាមុនសិន
ការបំផ្លិចបំផ្លាញលើរូបភាព
បង្ហោះរូបភាពមិនសមរម្យ រូបភាពអាសអាភាស រូបភាពខ្មោច រូបភាពមនុស្សស្លាប់ ហើយ​ការ​បញ្ចូល​វា​ទៅ​ក្នុង​អត្ថបទ​ដែល​មិន​ទាក់ទង​នឹង​ការបំផ្លិចបំផ្លាញនៅ​លើវិគីភីឌស ទោះយ៉ាងណាក៏ដោយនៅវិគីភីឌានោះ អត្ថបទមួយចំនួនស្តីពីការអប់រំផ្លូវភេទ ឬសិល្បៈអាចរួមបញ្ចូលការអាក្រាតកាយ
បង្ហោះរូបភាពដែលអាចរំលោភលើការរក្សាសិទ្ធិជាប់ៗគ្នា
បង្ហោះ ឬប្រើប្រាស់សម្ភារៈនៅលើវិគីភីឌា ដែលបំពានគោលការណ៍រក្សាសិទ្ធិ បន្ទាប់ពីត្រូវបានព្រមាន ចាត់ទុកថាជាការបំផ្លិចបំផ្លាញ ដោយសារតែអ្នកប្រើប្រាស់ប្រហែលជាមិនដឹងថាវាជាការរំលោភសិទ្ធិអ្នកនិពន្ធ ដែលសកម្មភាពបែបនេះនឹងត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ ប្រសិនបើអ្នកប្រើប្រាស់បន្តធ្វើសកម្មភាពបន្ទាប់ពីអ្នកប្រើប្រាស់ត្រូវបានជូនដំណឹង
ការដាក់ស្លាកទំព័រគំរូខុសដោយចេតនា
ការដាក់ស្លាកទំព័រគំរូខុសដោយចេតនា ដូចជា ស្លាកទំព័រគំរូលុប ឬលាកទំព័រគំរូព្រមានការបំផ្លិចបំផ្លាញ និងអ្នកប្រើប្រាស់ដែលមិនបំផ្លិចបំផ្លាញ នោះបង្កើតជាការរំខានដល់វិគីភីឌាទាំងមូល (សូមមើល វិគីភីឌា:មិនមានការវាយប្រហារផ្ទាល់ខ្លួនទេ)
ចេតនា​ដក​ស្លាកទំព័រគំរូ​ចេញ
ការលុបស្លាកទំព័រគំរូ​ {{លុបជាបន្ទាន់}} {{ការរំលោភសិទ្ធិអ្នកនិពន្ធ}} ឬ​ស្លាកទំព័រគំរូ​ផ្សេងទៀតស្រដៀងគ្នា ជាមួយនឹងចេតនាដើម្បីជៀសវាងការលុបអត្ថបទអាចចាត់ទុកថាជាការបំផ្លិចបំផ្លាញ សូមចំណាំថា អ្នកប្រើប្រាស់ថ្មីប្រហែលជាមិនយល់ពីប្រព័ន្ធរបស់វិគីភីឌាទេ ហើយគួរមានការអាណិតអាសូរ និងជូនដំណឹងដល់អ្នកប្រើប្រាស់ដោយនាំពួកគេទៅកាន់ទំព័រដែលពិពណ៌នាអំពីគោលការណ៍នេះ
ដោយចេតនាដាក់តំណខុស
ការកែសម្រួលតំណនៅក្នុងវិគីភីឌា ឬរួមបញ្ចូលតំណភ្ជាប់ដែលមិនពាក់ព័ន្ធ ពេលខ្លះការបង្ហាញគឺដូចគ្នា ប៉ុន្តែទំព័រគោលដៅមិនពាក់ព័ន្ធទេ
មានបំណងផ្លាស់ប្តូរចំណងជើងអត្ថបទ ឬបញ្ជូនបន្តទំព័រខុស
ការផ្លាស់ប្តូរចំណងជើងអត្ថបទ ឬបញ្ជូនបន្តទៅឈ្មោះផ្សេងទៀតដែលមិនពាក់ព័ន្ធ មិនសមរម្យ នោះអាចចាត់ទុកថាជាការយាយីដើម្បីបញ្ឆោតអ្នកប្រើប្រាស់ចូលទៅក្នុងទំព័រខុស។ ឬបង្កើតការយល់ច្រឡំ
បំភ្លៃគំនិតរបស់អ្នកដទៃ
ការកែសម្រួលអត្ថបទការពិភាក្សា ឬមតិរបស់អ្នកដទៃនៅលើទំព័រពិភាក្សា ដោយមានចេតនាបំភាន់អ្នកអាន លើក​លែង​តែ​ការ​ដក​ពាក្យជេរ ឬ​ជេរ​ស្តី​ពី​ការ​សន្ទនា อទោះជាយ៉ាងណាក៏ដោយ វិគីភីឌាមិនលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យកែកំហុសអក្ខរាវិរុទ្ធរបស់អ្នកប្រើប្រាស់ផ្សេងទៀតទេ
បង្កើត​ការបោកបញ្ឆោត
ការបង្កើតការបោកបញ្ឆោតដូចជា​ បុគ្គលដែលមិនមាន កន្លែងឬទីតាំងដែលមិនមាន ឬព័ត៌មានក្លែងក្លាយ សម្រាប់អ្នកអាន ឬអ្នកប្រើប្រាស់ផ្សេងទៀតយល់ខុសវាត្រូវបានគេចាត់ទុកថាជាការបំផ្លិចបំផ្លាញ លុះត្រាតែការបោកបញ្ឆោតលេចធ្លោគ្រប់គ្រាន់ដើម្បីបង្ហាញនៅលើវិគីភីឌា ឬរឿងបែបនេះលេចឡើងក្នុងប្រលោមលោកជីវិតពិតផ្សេងៗ

អ្វីៗដែលមិនមែនការបំផ្លិចបំផ្លាញកែប្រែ

ទោះយ៉ាងណាក៏ដោយ ពេលខ្លះអាចមានការយល់ច្រឡំគ្នាបានថាសម្រាប់អ្នកប្រើប្រាស់ភ្ញៀវដែលមានប្រហាក់ប្រហែលជាការបំផ្លិចបំផ្លាញ

ប្រអប់ខ្សាច់ ឬការសរសេរសាកល្បងពីអ្នកប្រើប្រាស់ថ្មី
ពេលខ្លះការកែប្រែពីអ្នកនិពន្ធសាកល្បងថ្មីៗ អាចហាក់ដូចជាការបំផ្លិចបំផ្លាញ ដែលគួរតែណែនាំថាអ្នកប្រើប្រាស់​ថ្មីសរសេរសាកល្បងក្នុងទំព័រ ប្រអប់ខ្សាច់ ដោយគួរតែត្រូវបានស្វាគមន៍អ្នកនិពន្ធថ្មីនិងបន្ថែមទំព័រគំរូ {{test}} ចូលទៅព្រមាន ដែលអ្នកប្រើប្រាស់ថ្មីដែលមានបំណងល្អនឹងបញ្ឈប់ការកែប្រែ និងអាចទៅទំព័រប្រអប់ខ្សាច់ជាមុនសិន
ប្រើពាក្យខុស និងប្រើពាក្យបញ្ជាខុស
អ្នកនិពន្ធថ្មីក្នុងវិគីភីឌាអាច​នឹង​ប្រើ​ពាក្យ​បញ្ជា​ខុស ឬការធ្វើទ្រង់ទ្រាយទំព័រខុស ដោយប្រហែលជាប្តូរផ្នែក "សូមមើលផងដែរ" និង "តំណ​ភ្ជាប់​ខាងក្រៅ" ឬអាចដាក់ពាក្យបញ្ជាធ្វើជាអក្សរដិតនិងធ្វើជាអក្សរទ្រេតខុស ដែលគួរតែត្រូវបានណែនាំសម្រាប់ការប្រើប្រាស់ ហើយអាចនឹងចង្អុលឱ្យចូលទៅអាន​បន្ថែមនៅ ជំនួយ:ការកែសម្រួលវិគីភីឌា:Cheatsheet
ការបញ្ចូលអត្ថបទមិនអព្យាក្រឹត
ការបញ្ចូលអត្ថបទមិនអព្យាក្រឹតដែលមិនត្រូវបានពិចារណាថាជាការបំផ្លិចបំផ្លាញក្នុងវិគីភីឌា លុះត្រាតែថាបញ្ចូលអត្ថបទម្តងហើយម្តងទៀតបន្ទាប់ពីត្រូវបានលុបចេញ
ការបញ្ចូលព័ត៌មានខុស
ពេលខ្លះអ្នកប្រើប្រាស់មួយចំនួនបញ្ចូលអត្ថបទមិនត្រឹមត្រូវដោយប្រហែលជាជឿថាព័ត៌មាននេះត្រឹមត្រូវ ដែលការកែប្រែនេះមិនត្រូវបានចាត់ទុកថាការបំផ្លិចបំផ្លាញ ដោយសារតែចង់កែលម្អវិគីភីឌាកាន់តែប្រសើរឡើង ដែលប្រសិនបើអ្នកមានព័ត៌មានត្រឹមត្រូវជាមួយនឹងឯកសារយោង គួរតែអាចការពិភាក្សាជាមួយភាគីទាំងពីរបាននិងកែប្រែឱ្យត្រឹមត្រូវ
បញ្ចូលអត្ថបទជាភាសាផ្សេង
ការបញ្ចូលអត្ថបទជាភាសាផ្សេងក្រៅពីភាសាខ្មែរបញ្ចូលក្នុងទំព័រពហុផ្នែកមិនត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ ដោយអ្នកនិពន្ធអាចមានបំណងដាក់ភាសាផ្សេងៗសម្រាប់​ជា​ឯកសារយោង លើកលែងតែនោះដាក់បញ្ចូលភាសាផ្សេងទៀតទាំងអស់ឬដាក់ភាសាផ្សេងៗជាភាសាចម្បងឬសំខាន់ក្នុងទំព័រនោះ