ព្រះអង្គម្ចាស់វីរកុមារ (អានថា:វី-រៈ-កុ-ម៉ា) រជ្ជកាល (ជយវម៌្មទី៨) គួរ​បញ្ជាក់ដែរថា សិលាចារឹក​បង្ហាញថាព្រះរាជបុត្រ​បង្កើត​របស់​ព្រះបាទ​ជយវម៌្ម​ទី​៨ និង​ព្រះ​អគ្គមហេសី​ជយរាជទេវីមាន​ ៤ អង្គដែល​ស្គាល់ព្រះនាម​ក្នុងចំណោម​ច្រើន​អង្គ ១-​សូយ៌កុមារ ទ្រង់​ជា​កវី​ឯក ១​ អង្គ​ក្នុង​ការ​តែង​កាព្យ​សំស្ក្រឹត នៅ​សិលាចារឹក​ប្រាសាទតាព្រហ្ម។ ២-​វីរ​កុមារ​ជា​កវី​តែង​កាព្យ​ជា​ភាសាសំស្ក្រឹត​បាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធនៅលើផ្ទាំងថ្មនៅ​ប្រាសាទ​ព្រះខ័ន។ ៣-​ឥន្ទ្រ​វម៌្មទី២ជា​ស្វាមិននៃលវបុរ​ និង ​៤-​ឝ្រីឥន្ទ្រកុមារ​ជា​ប្រមុខ​មេទ័ព។ ជយវម៌្មទី៨ព្រះអង្គឯងមានព្រះរាជបុត្រជាច្រើនអង្គ ដូចជាសូយ៌កុមារ និង វីរកុមារ ដែលជាម្កុដរាជកុមារ ប៉ុន្តែគ្មានអង្គណាបានស្នងរាជ្យឡើយ លើកលែងតែព្រះឥន្ទ្រវម៌្មទី២ចេញ។

វីរកុមារ
រជ្ជកាលរជ្ជកាល ជយវម៌្មទី៧
សន្តតិវង្សមហិធរបុរ
បិតាជយវម៌្មទី៧
មាតាជយរាជទេវី
ប្រសូតអង្គរ កម្វុជទេឝ
សុគតយឝោធរបុរ កម្វុជទេឝ
សាសនាពុទ្ធសាសនាមហាយាន