វីរៈ ពន្លក
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
វីរៈ ពន្លក (ឈ្មោះក្នុងបញ្ជីជាតិ ណៃ ស៊ីនាង - NAI SINEANG) កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨៧ មានស្រុកកំណើតនៅភូមិពង្រ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សព្វថ្ងៃជាអ្នកនិពន្ធមួយរូបប្រចាំផលិតកម្ម SHARE Media ដែលស្នាដៃនិពន្ធរបស់លោកទទួលបានការគាំទ្រខ្លាំងក្នុងវិស័យសិល្បៈនិងសង្គម។ ភាគច្រើនការនិពន្ធរបស់លោក វីរៈ ពន្លក គឺផ្ដោតទៅលើផ្នត់គំនិតនិងការរឹងមាំផ្លូវចិត្ត ជាក់ស្ដែងគិតមកដល់សព្វថ្ងៃមានប្រមាណជាង៧០បទរួចមកហើយ ហើយជាអ្នកនិពន្ធផ្ទាល់របស់តារាចម្រៀង ជា សុភា ផងដែរ ដែលសុទ្ធសឹងជាបទ Original Song ១០០%។
ជីវប្រវត្តិ
កែប្រែលោក វីរៈ ពន្លក មានឪពុកឈ្មោះ ណៃ ស៊ីណា (ស្លាប់) និងម្ដាយឈ្មោះ ពឹង ថៃសង មានបងប្អូន៤នាក់ ស្រី២ ប្រុស២ ជាកូនច្បងគេក្នុងគ្រួសារ។ លោកបានរៀបអាពាហ៌ពិពាហ៌នៅឆ្នាំ២០០៨ ជាមួយលោកស្រី ប៊ិន ស្រីនាង និងសព្វថ្ងៃមានកូនប្រុសម្នាក់ឈ្មោះ ស៊ីណា រៀមរ៉ា។
អាសយដ្ឋាន
កែប្រែទីលំនៅអចិន្ត្រៃយ៍នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណង
កែប្រែការតែងនិពន្ធ គឺជាការងារមួយដែលអាស្រ័យលើ ចំណេះដឹង គំនិត និងសេចក្តីស្រលាញ់ក្នុងការសរសេរ។ វាមិនមែនជារឿងងាយ ដែលគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ អ្នកខ្លះ ប្រហែលជាគិតថា ឲ្យតែនឹកឃើញអ្វី ឬមើលឃើញអ្វី ក៏សុទ្ធតែសរសេរចេញមកបានភ្លាម។ តែធាតុពិតមិនមែនដូច្នោះទេ ព្រោះការសរសេរបាន និងការនិពន្ធកើត គឺជារឿងពីរខុសគ្នា។ ដើម្បីនិពន្ធស្នាដៃអ្វីមួយឲ្យកើតចេញជារូបរាង យើងត្រូវស្គាល់លំដាប់នៃការគិត ហើយសរសេរឲ្យអ្នកដទៃដឹងរឿងដឹងរ៉ាវ និងយល់នូវអ្វីដែលខ្លួនគិត ខ្លួនមើលឃើញ ប្រើភាសាបានពីរោះត្រឹមត្រូវតាមបំនិនប្រសប់ ទេពកោសល្យ និងក្បួនខ្នាត។
ដោយមើលឃើញពីការនិពន្ធនៅប្រទេសកម្ពុជាយើងមានកម្រិតនៅឡើយ និងមិនទាន់ស៊ីជម្រៅ លោកក៏សម្រេចចិត្តនិពន្ធសាច់រឿងបែបអបរំដាក់ក្នុងបទចម្រៀង ព្រោះគិតថាសព្វថ្ងៃវិស័យសិល្បៈជាពិសេសផ្នែកចម្រៀងតែម្ដងមានការរីកចម្រើនខ្លាំង ដូច្នេះមានតែការបញ្ជ្រាបផ្នត់គំនិតរបស់លោកទៅតាមបទចម្រៀងប៉ុណ្ណោះ ទើបឆាប់ឱ្យប្រជាពលរដ្ឋពិសេសប្អូនៗក្មេងៗជំនាន់ក្រោយបានយល់នូវអ្វីដែលហៅថាជីវិត អ្វីដែលហៅថាការរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងតំលៃពិត។
ស្នាដៃ
កែប្រែបទចម្រៀងដែលនិពន្ធចេញដំបូងគេបង្អស់គឺបទ "វាលអស់និស្ស័យ" ដែលច្រៀងដោយលោក ជា សុភា ក្នុងកំឡូងឆ្នាំ២០០៨ រហូតមកដល់ពេលនេះក៏នៅតែនិពន្ធជាបន្តបន្ទាប់ក្នុងផលិតកម្ម SHARE Media ។
បទចម្រៀងដែលទទួលបានការគាំទ្រ
កែប្រែចំណងជើង | អ្នកច្រៀង |
---|---|
អាចរួមទុក្ខម្ដេចមិនអាចរួមសុខ? | ជា សុភា |
សុភមង្គលមិនស្ថិតលើលុយតែមួយមុខ | ទូច ស្រីល័ក្ខ |
វាលអស់និស្ស័យ | ជា សុភា |
កាន់តែនឹកកាន់តែមិនហ៊ានរំខាន | ជា សុភា |
មិនសំខាន់ក្បែរបង សំខាន់អូនមានក្ដីសុខ | ជា សុភា |
ព្រាត់ស្រុកព្រាត់គូ | ហង្ស សុវណ្ណារិទិ្ធ |