វេយ្យាករណ៍នៃភាសាខ្មែរ

ឡុក វិចិត្រ ការពិពណ៌នាអត្ថបទវេយ្យាករណ៍នៃភាសាខ្មែរ នៅកន្លែងណារឺទីកន្លែងណាមានអក្សរខ្មែរគឺ

យោង៖ សម្គាល់យានយន្តមានស្លាកលេខ:………………….….. ចុះថ្ងៃទី…....ខែ……..ឆ្នាំ……...

ចេញដោយមន្ទីសាធារៈការ និងដឹកជញ្ជូន រាជធានី/ខេត្ត……………….។


កិច្ចសន្យានេះធ្វើឡើងរវាង

ក្រុមហ៊ុន............................................. មានតាំងស្ថិតនៅ.................... ភូមិ/ឃុំ/សង្កាត់.................... ខណ្ឌ/ស្រុក.................... រាជធានីភ្នំពេញ/ខេត្ត.................... តំណាងដោយឈ្មោះ..................................................

លេខអត្តសញ្ញាណប័ណ្ណ/​លិខិតឆ្លងដែន .............................ដែលតទៅហៅកាត់ថាជាភាគី (ក) ជាម្ចាស់ថ្មក្រានីត/ម្ចាស់រណ្តៅថ្មក្រានីត។

និង

ឈ្មោះ.....................................ភេទ...................សញ្ជាតិ..................ទីលំនៅបច្ចុបន្បន្នផ្ទះលេខ៖..................ផ្លូវលេខ..................ភូមិ/ឃុំ/សង្កាត់..................ខណ្ឌ/ស្រុក..................រាជធានីភ្នំពេញ/ខេត្ត...........................

លេខអត្តសញ្ញាណប័ណ្ណ/​លិខិតឆ្លងដែន.....................................លេខប័ណ្ណបើកបរ...............................ទូរសព្ទទំនាក់ទំនង.....................................ដែលតទៅហៅកាត់ជាភាគី (ខ) ម្ចាស់រថយន្ត/អ្នកបើកបរឡានដឹក


ភាគីទាំងពីរបានព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោមៈ

ប្រការ១. កម្មវត្ថុ៖

-      ភាគី(ក)យល់ព្រមអោយភាគី(ខ)​ធ្វើសេវាកម្មដឹកជញ្ជូនថ្មក្រានីតពីទីតាំងរបស់ខ្លួនទៅកាន់ទីតាំងដែលកំណត់តាមជាក់ស្តែងដែលបានឯកភាពគ្នាមុនការដឹក ហើយភាគី(ខ)បានយល់ព្រមទទួលនិងផ្តល់សេវាដឹកជញ្ជូនថ្មក្រានីតរបស់ភាគី(ក)ដោយផ្សារភ្ជាប់នូវលក្ខណ្ឌទំនួលខុសត្រូវដូចខាងក្រោម៖

ប្រការ២.​​ ទំនួលខុសត្រូវរបស់ភាគី(ក)

-      ផ្តល់ថ្មក្រានីតពីទីតាំងរបស់ខ្លួន អោយទៅភាគី(ខ)​ធ្វើការដឹកជញ្ចូនទៅកាន់ទីតាំងដែលបានកំណត់និងឯកភាពគ្នា។

-      រាប់ចំនួនរថយន្តដឹកក្នុងប្រតិបត្តិការដឹកថ្មក្រានីត និងផ្តល់ប័ណ្ណដឹកថ្មក្រានីតដឹកចេញពីទីតាំងរបស់ខ្លួនអោយទៅភាគី(ខ)ដើម្បីរក្សាទុកនិងទូទាត់ប្រាក់ឈ្នួលដឹក។

-      ទទួលខុសត្រូវលើការលើក និងទំលាក់ចុះថ្មក្រានីតពីលើរថយន្តរបស់ភាគី(ខ)មុនពេលចេញនិងទៅដល់គោលដៅកំណត់។

ប្រការ៤. ទំនួលខុសត្រូវរបស់ភាគី(ខ)

-      ភាគី(ខ)ត្រូវមានឡានសមស្រប និងស្របច្បាប់មកទទួលដឹកថ្មក្រានីតពីទីតាំងរបស់ភាគី(ក)ហើយធ្វើការដឹកជញ្ចូនទៅកាន់ទីតាំងដែលបានកំណត់របស់ភាគី(ក)​អោយទាន់ពេលវេលានិងប្រកបដោយសុវត្តិភាព។

-      ភាគី(ខ)​ធានាដឹកតែថ្មក្រានីតពីទីតាំងរឺរណ្តៅរបស់ភាគី(ក)​ទៅ​កាន់គោលដៅដែលបានឯកភាពគ្នានិងកំណត់ដោយភាគី(ក)ហើយយល់ព្រមធានាទទួលខុសត្រូវទាំងស្រុងលើរាល់បញ្ហាដែលកើតមានឡើងចំពោះការផ្តល់សេវាកម្មដឹកជញ្ចូននេះ។

-      ក្នុងករណីមានការផ្លាស់ប្តូរតៃកុងរថយន្ត/អ្នកបើកបររថយន្តដឹក ភាគី(ខ)ត្រូវជូនដំណឹងមកភាគី(ក)អោយបានមុនរយៈពេល............ ដើម្បីរៀបចំកិច្ចសន្យាសារជាថ្មីមុននឹងធ្វើការដឹកបាន។

ប្រការ៥. ការរំលាយកិច្ចសន្យា

-      ភាគីទាំងពីរមានសិទ្ធិលុបចោលកិច្ចសន្យានេះបានដោយត្រូវមានការជូនដំណឹងមុនរយៈពេល............។

-      ក្នុងកណីរភាគីណាមួយមិនបានអនុវត្តការដឹកជញ្ជូនលើសពីរយៈពេល​១៥ថ្ងៃដោយមិន​មាន

មូលហេតុ​​ រឺគ្មានការជូនដំណឹងមកកាន់ភាគីម្ខាងទៀត កិច្ចសន្យានេះនឹងត្រូវបានចាត់ទុកជាមោឃៈ។

ប្រការ៦. សុពលភាពនៃកិច្ចសន្យា

កិច្ចសន្យានេះមានសុពលភាពអនុវត្តចាប់ពីថ្ងៃដែលភាគីទាំងពីរនៃកិច្ចសន្យាចុះហត្ថលេខារឺផ្តិតមេដៃនេះតទៅ។ កិច្ចសន្យានេះធ្វើឡើងជាភាសាខ្មែរមានចំនួនពីរ(០៣)ច្បាប់ដើម មានអានុភាព អនុវត្តដូចគ្នាដោយ៖

- ប្រគល់ជូន ភាគី(ក) ចំនួនមួយ(ច្បាប់ដើម)។

- ប្រគល់ជូន ភាគី(ខ) ចំនួនមួយ(ច្បាប់ដើម)។

តំណាងក្រុមហ៊ុន ភាគី (ក)  


       


ឈ្មោះ.......................................  កាលបរិចេ្ឆទ............................

សាក្សី


       


ឈ្មោះ.......................................  កាលបរិចេ្ឆទ............................

អ្នកដឹក ភាគី (ខ)


       


ឈ្មោះ.......................................  កាលបរិចេ្ឆទ............................

- ប្រគល់ជូន សាក្សី​ ចំនួនមួយ(ច្បាប់ដើម)។ សម្លឹងមើលទៅក្រោយនឹកដល់អតីតកាលដ៏កម្សត់ ឆ្នាំ២០១០ សម័យកាលនោះ ដំណើរគ្មានគោលដៅ ចេះតែត្រាច់ចរផ្សងព្រេង

អក្សរ

កែប្រែ

អក្ខរៈ ឬអក្សរ ឬវណ្ណៈមានពីរយ៉ាងគឺ៖ ស្រៈ ឬសរៈ និងព្យព្ជានៈ។ ស្រៈមានពីរពួក ស្រៈពេញតួ និងស្រៈនិស្ស័យ។ ហើយវាមានទម្រង់ និងទ្រង់នៃការសរសេរខុសប្លែកពីគ្នាដូចជា៖

  • អក្សរត្រង់
  • អក្សរជ្រៀង
  • អក្សរមូល
  • អក្សរខម

អក្សរត្រង់

កែប្រែ

អក្សរត្រង់គឺជាទម្រង់នៃប្រភេទអក្សរដែលគេសរសេរឱ្យមានជំហរត្រង់ទៅលើ តាមទំនងបន្ទាត់បញ្ឈរ។ បន្តែគេកម្រឃើញទម្រង់អក្សរ សរសេរទ្រេតទៅឆ្វេងណាស់(ទ្រេតទៅ ក្រោយ)។

អក្សរជ្រៀង

កែប្រែ

គឺជាប្រភេទអក្សរដៃ ដែលមានជំហររាងទ្រេតទៅមុខ។

អក្សរមូល

កែប្រែ

គឺជាប្រភេទអក្សរដែលមានទម្រង់មូល។ គេច្រើនសរសេរអក្សរមូល នៅក្នុងសៀវភៅធម៌ ជាភាសាបាលីឬ សំស្ក្រឹត។ ម្យ៉ាងទៀតការសរសេរមន្តអាគមគាថា លើកន្សែងយ័ន្តលើអាវតេជះ សាក់លើខ្លួនប្រាណ ក៏គេនិយមប្រើអក្សរមូលដែរ។ ហើយនៅទូទាំងស្រុកសៀម(ថៃ) កាលណាគេសរសេរបាលីគាថា មន្តអាគម គឺគេសរសេរអក្សរមូលខ្មែរទាំងអស់។ គេនិយមយល់ថា កាលណាគេសរសេរអក្សរ(សៀម) នៅលើយ័ន្ត មន្តអាគមគាថា នោះមិនពូកែស័ក្តិសិទ្ធិ ដូចសរសេរអក្សរមូលខ្មែរទេ។

  • ករណីលើកលែង


ប៉ុន្តែជាករណីពិសេស ដែលជាទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាកយីហោផ្ទះជំនួញ ស្លាករបស់មន្ទីរក្រសួងនានា ឈ្មោះចំណងជើងសៀវភៅ ឈ្មោះអ្នកនិពន្ធ... នោះគេច្រើនតែសរសេរអក្សរមូលផងដែរ។
ឧទាហរណ៍
រោងចក្រស្បែកជើង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វចនានុក្រមខ្មែរ ដោយព្រះឃោសាចារ្យ ជួន ណាត។

អក្សរខម

កែប្រែ

អក្សរខមមានទម្រង់ទ្រង់ទ្រាយមូល ប្រហាក់ប្រហែលនឹងអក្សរមូលដែរ។ អក្សរទាំងនោះមាន អក្សរ ឝ អក្សរ ឞ ប៉ុន្តែមានចំណុចប្លែកគ្នាខ្លះៗដូចជា៖

  • គ្រប់តួអក្សរច្រើនមានងៀងជ្រុងបន្តិចនៅចុងមុំ។
  • អក្សរ “ឝ”ឬ “ឞ” មានបន្ទាត់វះពោះភ្ជាប់ពីម្ខាងទៅម្ខាង “គ”ឬ “ម”។


បញ្ជាក់​ ឞ តួនេះពុំមែនជាព្យព្ជានៈ ម ទេ គឺជាតួព្យព្ជានៈ ឞ (ហៅថា សប)ជាព្យពា្ជនៈសម្រាប់ភាសាសំស្ក្រឹត ពុំមានក្នុងភាសាបាលីខ្មែរទេ។ ក្នុងភាសាសំស្ក្រឹតមានព្យពា្ជនៈ “ស” បីតួ(បញ្ចេញសម្លេងខុសគ្នា)គឺ ឝ (ហៅថា សក) ឞ (ហៅថា សប) និង ស (អាចហៅ សល)បាន។ ខ្មែរធ្លាប់ប្រើ ឝ និងឞ តាំងពីសម័យមុនអង្គររហូតដល់ សម័យក្រោយអង្គរ។
គេប្រើសរសេរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែគេមិនសរសេរនៅក្នុងយ័ន្ត គាថានោះទេ។ គេច្រើនសរសេរសម្រាប់ ចុះចំណងជើងសៀវភៅ ចំណងជើងអត្ថបទ ឈ្មោះជំពូក វគ្គ ផ្នែកនៃសៀវភៅមួយ។ ដោយចង់ថែរក្សាទម្រង់អក្សរ បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះពីសិលាចារឹក ក្រោយសម័យអង្គរខ្លះពីសាស្ត្រាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្ត្រកុំឱ្យបាត់បង់។ភាសាខ្មែរហ្វេកប៊ុក

ព្យព្ជានៈ

កែប្រែ

ប្រវត្តិព្យញ្ជនៈ ព្យញ្ជនៈដែលគេប្រើពីសម័យដើមជាព្យញ្ជនៈសំស្ក្រឹតមានចំនួនលើសពីចំនួនព្យញ្ជនៈបច្ចុប្បន្នពីរតួគឺ ឞ និង ឝ ហៅថា ស-ប (ឞ) ស-ឝ (ឝ) ឯ ស ដែលយើងប្រើសព្វថ្ងៃហៅថា ស-ល។

  • ឞ និង ឝ គេប្រើនៅសតវត្សទី ១៧ ហើយមកដល់ គ.ស ១៧៤៧ ឃើញថាគេប្រើតួអក្សរ ស ជំនួសវិញលើកលែងតែពីសម័យអង្គរទៅ។

ក្នុងសម័យបុរាណ ព្យញ្ជនៈមុទ្ធជៈ ដ ឋ ឌ ឍ ណ ឡ និង ឞ ឝ ទុកសម្រាប់ប្រើតែពាក្យមកពីបាលី សំស្ក្រឹត ក្នុងពាក្យខ្មែរសុទ្ធលោកមិនប្រើទេ។ លោកយក៖

  • ត ប្រើជំនួស ដ ឧទាហរណ៍ តល (ដល់)
  • ន ប្រើជំនួស ណ ឧទាហរណ៍ ឯនាម្យួ (ឯណាមួយ)
  • ល ប្រើជំនួស ឡ ឧទាហរណ៍ លេយ (ឡើយ)។


ព្យព្ជានៈគឺជាតួអក្ខរៈឬអក្សរដែរប្រើសម្រាប់ប្រកបជាមួយស្រៈដ៏ទៃដែលបង្កើតបានទៅជាសូរសម្លេងឬពាក្យដ៏ទៃដែរមានន័យគ្រប់គ្រាន់អាចស្តាប់បាន។ ព្យព្ជានៈទាំងនោះមាន ៣៣តួ បានបែងចែកចេញជា ៦វគ្គឬពួក ហើយក្នុងនោះមានសេស ១វគ្គ និងគូ ៥វគ្គ។ វគ្គនីមួយៗ មានតួអក្សរ ៥តួ ឯសេសវគ្គមានអក្សរ ៨តួ។ វគ្គទាំងនោះមានដូចជា៖

ព្យព្ជានៈទាំង៣៣តួ និងជើង
ព្យព្ជានៈ
វគ្គទី១ ក្ក ខ្ខ គ្គ ឃ្ឃ ង្ង
វគ្គទី២ ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
វគ្គទី៣ ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ
វគ្គទី៤ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន
វគ្គទី៥ ប្ប ផ្ផ ព្ព ភ្ភ ម្ម
វគ្គទី៦(វគ្គសេស) យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ អ្អ
  • សម្គាល់ នៅក្នុងព្យព្ជានៈថៃគ្មានសម្លេង “អ៊” ទេមានតែសម្លេង “អ” ទាំងអស់។ ហើយគ្រប់ព្យព្ជានៈថៃដែលមានសញ្ញា ៎ នៅពីលើព្យព្ជានៈណាមួយតួនោះត្រូវអានបង្អូសសម្លេងធំឡើងទៅលើ ក្រៅពីនោះត្រូវអានបញ្ចេញសម្លេង ដូចភាសាខ្មែរយើងទាំងអស់។ នៅក្នុងព្យព្ជានៈរបស់ថៃមានទាំងអស់ ៤៤តួចែកចេញជា ៣គឺ៖

+ អក្សរមានសម្លេងខ្ពស់មាន ១១តួ (អានសម្លេងខ្ពស់ឡើងទៅលើ)
+ អក្សរសម្លេងខ្ពស់មាន ៩តួ(អានក្នុងបំពង់ក)
+ អក្សរសម្លេងទាប ២៤តួ(អានសម្លេងធម្មតា)។ ក៏ប៉ុន្តែនៅក្នុងភាសាខ្មែរ ព្យព្ជានៈទាំងឡាយមានសព្ទជា ពីរពួកគឺ ពួកសម្លេងតូចហៅថា អឃោសៈ(អ) និងពួកសម្លេងធំហៅថា ឃោសៈ(អ៊)។

ព្យព្ជានៈប្លែកផ្ជើង

កែប្រែ

ប្លែកផ្ជើងគឺជាវិធីយកជើងព្យព្ជានៈមួយ ទៅផ្សំជាមួយនឹងព្យព្ជានៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីបញ្ចូលគ្នា ឱ្យលាន់ឮក្នុងព្យាង្គតែមួយ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលគ្នាមកតែមួយព្យាង្គ សម្រាប់អាន និយាយចេញមកភា្ជប់គ្នាដូជាសំឡេងភ្លោះ។
ឧទាហរណ៍

  • ក ្ប = ក្ប មានក្នុងពាក្យ ក្បាល
  • ខ ្ស = ខ្ស មានក្នុងពាក្យ ខ្សត់។

របៀបយកជើងទៅផ្ញើ(ផ្សំ) ជាមួយព្យព្ជានៈ គោល គឺព្យព្ជានៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា÷

ក.យកជើងផ្សំដាក់ពីក្រោមតួព្យព្ជានៈគោល។ជើងនោះមាន ្ក ្ខ ្គ ្ង ្ច ្ឆ ្ជ ្ញ ្ដ ្ឋ ្ឌ ្ណ ្ត ្ថ ្ទ ្ធ ្ន ្ផ ្ព ្ភ ្ម ្ល ្វ ្ហ ្អ។

ឧទាហរណ៍ ក្លាយ ខ្លា គ្នា ឃ្លា។

ខ. យកជើងផ្សំដាក់ពីឆ្វេងតួព្យព្ជានៈ។ ជើងនោះមាន រ្រ។

ឧទាហរណ៍ ក្រ គ្រា ច្រាំង ជ្រាល ទ្រ។

គ.យកជើងផ្សំដាក់ពីក្រោម និងខាងស្តាំ។ ជើងនោះមាន ្ឃ ្ឈ ្ឍ ្ប ្យ ្ស។ សង្ឃ អភិវឌ្ឍ សប្បាយ រក្សា។

ការប្រើប្រាស់ជើងអក្សរខ្មែរ

កែប្រែ

ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងជើងព្យព្ជានៈខ្មែរយើងនោះ សូមជម្រាបថា៖
១. ជើង ត្ត និងជើង ដ្ត មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពក្យ ស្ដូកស្ដឹង ផ្តិល(ទឹក) ផ្ដាច់ផ្ដិល។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ការប្រើជើង(ត្ត) នៅផ្ញើពីក្រោមអក្សរ(ន) វាមានសំឡេងជាជើង(ត្ត) ទាំងអស់ដូចជាពាក្យ ប៉ុន្តែ កន្តែរ៉ែ កន្តាំង អន្តរាយ បន្តិចបន្តួច។ល។ លើកលែងតែពាក្យ ៤ម៉ាត់ចេញដែលជើង(្ត) យកទៅផ្ញើនឹង(ន) ទៅជាមានសំឡេងនោះគឺ សន្ដោសសន្ដាន ចិន្តា អន្ដរធាន។ ប៉ុន្តែបើជើង(ត) នៅផ្ញើពីក្រោមតួព្យព្ជានៈ(ណ) វិញនោះវាមានសំឡេងជា ដ វិញ ដូចជាពាក្យ សណ្ដែក សណ្ដាន់ កណ្ដៀវ កណ្ដុរ កណ្ដាល អណ្តូង អណ្តើក។ល។
២. ចំពោះជើង ញ បើកាលណាត្រូវយកជើង(ញ) ទៅផ្ញើនឹងព្យព្ជានៈ(ញ)នោះ អក្សរ(ញ) ខាងលើត្រូវកំបុតជើង(ខ្នែង ្ញ)។ រីឯជើង(ញ) ដែលយកទៅផ្ញើនឹងតួ(ញ)នោះមានសិទ្ធិអាចរក្សាជើង(ខ្នែង ញ្ញ)នេះបាន។ ឧទាហរណ៍ បញ្ញើក្អែក បញ្ញត្តិ អនុញ្ញាត កញ្ញា សញ្ញា។
៣. ជើង ឡ គេមិនដែលប្រើវាទេ។
៤. ជើង(្ព) និងជើង(្វ) អាចប្រើចូលគ្នាបាន ដោយយកជើង(្វ) ទោផ្ញើក្រោមព្យព្ជានៈ(ព) ដូចជា និព្វាន។

  • សូមគូសបញ្ជាក់ថា

បុព្វបុរសយើងផ្លាស់បប្តូរ(ពៈ) ជា(វៈ) គឺប្រើជាមួយគ្នាជំនួសបាន ប៉ុន្តែគេមិនអាចយកជើង(ព) ទៅផ្ញើនឹងតួ(វ)ឡើយ។

ទីតាំងសូរព្យញ្ជនៈខ្មែរ

កែប្រែ

អក្ខរៈកើតមកពីហេតុ ៣ យ៉ាង គឺ ឋានៈ ករណៈ បយតនៈ ដូចសំឡេងរគាំឮឡើង ព្រោះហេតុ ៣ យ៉ាង គឺ រគាំង អន្លូង និង អ្នកវាយ ។ ឋានៈ បានដល់ ទីកើតរបស់អក្ខរៈ មាន ៦ គឺ

  • កណ្ឋ ក
  • តាលុ ពិដាន
  • មុទ្ធ អញ្ចាញ
  • ទន្ត ធ្មេញ
  • ឱដ្ឋ បបូរមាត់
  • នាសិកា ច្រមុះ
  1. កណ្ឌជៈ អ-វណ្ណៈ ក-វគ្គ និង ហ កើតត្រង់ ក ហៅថា កណ្ឋជៈ (សំលេងក្នុងឋានបំពង់ក) មាន​ ក, ខ, គ, ឃ, ង, ហ, អ
  2. តាលុជៈ ឥ-វណ្ណៈ ច-វគ្គ និង យ កើតត្រង់ ពិដាន ហៅថា តាលុជៈ (សំលេងត្រង់ពិដាន គឺ ត្រង់ក្រអូមមាត់) មាន ច, ឆ, ជ, ឈ, យ
  3. កណ្ឋតាលុជៈ ឯ កើតត្រង់ ក និង ពិដាន ហៅថា កណ្ឋតាលុជៈ
  4. សកដ្ឋាននាសិកដ្ឋានជៈ ំ កើតត្រង់ ច្រមុះ ហៅថា នាសិកដ្ឋានជៈ ង ញ ណ ន ម កើតត្រង់ឋានៈរបស់ខ្លួន និង ច្រមុះ ហៅថា សកដ្ឋាននាសិកដ្ឋានជៈ ។ (សំលេងត្រង់ពីឋាន) មាន ញ, ណ, ន, ម
  5. មុទ្ធជៈ ដ-វគ្គ និង រ ល កើតត្រង់ អញ្ចាញ ហៅថា មុទ្ធជៈ (សំលេងកើតក្នុងក្បាល) មាន ដ, ឋ, ឌ, ឍ, រ
  6. ទន្តជៈ​​ ត-វគ្គ និង ល ស កើតត្រង់ ធ្មេញ ហៅថា​ ទន្តជៈ (សំលេងកើតត្រង់ ប្រទល់ធ្មេញ) មាន ដ, ថ,​ ទ, ធ, ល, ស, ឡ
  7. ឱដ្ឋជៈ ឧ-វណ្ណៈ និង ប-វគ្គ កើតត្រង់ បបូរមាត់ ហៅថា ឱដ្ឋជៈ (សំលេងកើតត្រង់រឹមបបូរមាត់) មាន ប, ផ, ព, ភ
  8. កណ្ឋោដ្ឋជៈ ឱ កើតត្រង់ ក និង បបូរមាត់ ហៅថា កណ្ឋោដ្ឋជៈ
  9. ទន្តោដ្ឋជៈ វ កើតត្រង់ ធ្មេញ និង បបូរមាត់ ហៅថា ទន្តោដ្ឋជៈ មាន វ។

ហ អក្សរដែលផ្សំនឹងព្យញ្ជនៈចុងវគ្គ ៥ តួ គឺ ង ញ ណ ន ម និង អន្តដ្ឋអក្សរ ៤ តួ គឺ យ រ ល វ លោកថា កើតត្រង់ទ្រូង ប៉ុន្តែបើ ហ មួយតួកើតត្រង់ក ដូចជា បញ្ហា, តុណ្ហី, ន្ហានំ, អម្ហិ, វុល្ហោ, (វុឡ្ហោ) ជិវ្ហា ជាដើម សម្រាប់ ង្ហ និង រ្ហ មិនមានប្រើក្នុងភាសាបាលីទេ។

ព្យព្ជានៈទាំង៣២តួ
ព្យព្ជានៈ
កណ្ឌជៈ (សំលេងក្នុងឋានបំពង់ក)
តាលុជៈ (សំលេងត្រង់ពិតាន គឺ ត្រង់ក្រអូមមាត់)
សកដ្ឋាននាសិកដ្ឋានជៈ (សំលេងត្រង់ពីឋាន)
មុទ្ធជៈ (សំលេងកើតក្នុងក្បាល)
ទន្តជៈ​​ (សំលេងកើតត្រង់ ប្រទល់ធ្មេញ)
ឱដ្ឋជៈ (សំលេងកើតត្រង់រឹមបបូរមាត់)
ទន្តោដ្ឋជៈ(សំលេងកើតត្រង់ច្រមុះ)

ប្រវត្តិស្រ អក្សរឥណ្ឌាប៉ែកខាងត្បូង ជាអក្សរសម្រាប់សរសេរភាសាក្លិង្គ និងភាសាសំស្ក្រឹតដែលជាភាសាពហុព្យាង្គ។ តាមធម្មតាភាសាពហុព្យាង្គប្រើស្រៈតិចណាស់។ ដើមឡើយខ្មែរយើងប្រើស្រៈដែលមានក្នុងតួអក្សរគឺស្រៈសំស្ក្រឹត ១៤ តួមាន៖ អ អា ឥ ឦ ឧ ឩ ឫ ឬ​ ឭ​​ ឮ ឯ ព្ធ ឱ ឪ និងនិគ្គហិត​ វិសជនីយ៍។

  • នៅក្នុងសតវត្សទី ១៤ ដែលយើងមានចម្លាក់សិលាចារឹកក៏ឃើញថាចំនួនស្រៈនៅដដែល។ តែក្រោយមកដោយសារភាសាយើងជាភាសាមានពាក្យឯកព្យាង្គ និងទ្វិព្យាង្គច្រើន ដែលត្រូវការប្រើតួស្រៈច្រើនដើម្បីកុំឲ្យច្រឡំពាក្យគ្នា តែខ្មែរយើងនៅសម័យបុរាណនៅតែទ្រាំប្រើចំនួនស្រៈតិចអស់រយៈរាប់រយឆ្នាំ ដោយការប្រកាន់យកទំនៀមដើមតាមលំអានឥណ្ឌា។ ដូច្នេះហើយទើបយើងឃើញថា ចាស់បុរាណសរសេរពាក្យ ម្វាយ (មួយ) តាមលំនាំដើមរហូតមក។
  • ដល់សតវត្សទី ១០ តែនៅដើមសតវត្សទី ១១ មកទើបលោកកែប្រែមកសរសេរជា ម្វយ៑ វិញ។ រហូតមកដល់សតវត្សទី ១៨ ទើបមានស្រៈ អួ ហើយក៏នៅសរសេរ ម្យួ ទៀត។​

ប្រការមួយទៀតតាំងពីយើងទទួលអរិយធម៌ឥណ្ឌារហូតមកដល់ផុតសម័យសិលាចារឹក (ស.វទី ១៤) ភាសាខ្មែរជាភាសាទី២ គឺជាភាសាសម្រាប់ជនសាមញ្ញ ឯភាសាសម្រាប់ប្រើជាផ្លូវការក្នុងរាជការ ប្រើជាភាសាកាទូត និងកត់ត្រាវិទ្យាផ្សេងៗជាដើម គេប្រើភាសាសំស្ក្រឹត។ ភាសាសំស្ក្រឹតជាភាសាពិបាករៀនណាស់ ត្រូវចំណាយពេលរាប់សិបឆ្នាំទើបអាចចេះចាំប្រើការបាន។ ប៉ុន្តែជាភាសាដែលមានក្បួនខ្នាតហ្មត់ចត់ប្រើការសម្រាប់សម្តែងការនឹកគិតរបស់មនុស្សបានដោយច្បាស់លាស់។ ដូច្នេះហើយទើបអ្នកសិក្សាខំប្រឹងរៀនសូត្រតែភាសាសំស្ក្រឹត ហើយខំតុបតែងថែទាំចម្លងទូកសំស្ក្រឹត តែធ្វេសប្រហែសមិនបានរៀប​ចំ​​ផ្ចិតផ្ចង់កំពង់ខ្មែរផងទេ។ ដោយយល់ភាសាខ្មែរខ្វះគ្រឿងសម្គាល់ខ្លះដាក់តាងសំឡេងមិនគ្រប់គ្រាន់ក៏មិនជាអ្វីដែរ ព្រោះគេមិនប្រើភាសាខ្មែរក្នុងការណ៍សំខាន់ៗផង។

  • មកដល់ពាក់កណ្តាលសតវត្សទី១៤ ខ្មែរត្រូវជួបគ្រោះកាចដោយពួកសៀមដែលធ្លាប់ជាខេត្តចំណុះខ្មែរ បានលើកទ័ពមកច្បាំងហើយយកជ័យជម្នះ និងយកបានក្រុងអង្គរ។ ពួកវាបានកេណ្ឌប្រមូលអ្នកប្រាជ្ញ គម្ពីរសិល្ប៍សាស្ត្រនានារបស់ខ្មែរទៅស្រុកសៀមអស់គ្មានសល់។ ឯខ្មែរយើងខំតែរត់គេចពួនដើម្បីបានរស់ មិនបានគិតគូរក្បួនខ្នាតអ្វីទាំងអស់ សមនឹងគ្មានគ្រូទៀតផង ភាសាសំស្ក្រឹតក៏រលត់សូន្យក្នុងប្រទេសខ្មែររវាងមួយតមនុស្ស ព្រមទាំងវិជ្ជាការដែលយើងធ្លាប់អាស្រ័យភាសានោះផង។
  • មកដល់ដើមសតវត្សទី ១៥ រាជការបានចាកចោលក្រុងយសោធបុរៈ ភាសាសំស្រ្កឹតរលាយបាក់បែក ដោយឡែកនៅភាសាខ្មែរដែលវល្លិ៍ព័ទ្ធ ដុះព្រៃមើលមិនយល់ ក៏ត្រូវបានគេមកកាប់ឆ្ការរៀបចំឡើងវិញ។ ការរៀបចំភាសាខ្មែរក្នុងគ្រាដំបូង បានធ្វើឡើងនៅសម័យលង្វែកក្នុងរជ្ជកាលព្រះបាទ អង្គចន្ទរាជា និងព្រះបាទបរមរាជា ( ស.វទី ១៦) គឺធ្វើឡើងដោយយកតម្រាប់តម្រាខ្លះដែលសល់ពីសម័យអង្គរ។
  • នៅចុងសតវត្សទី ១៦ យើងមានស្រៈ អែ ថែមមួយទៀត ដោយពីមុនសរសេរជា កម្រតេង៑ លេង៑ (កម្រតែង លែង) ។ សំឡេង អៀ សរសេរជា អ្យា ដូចពាក្យ ទ្យាន​ (ទៀន) ទៀតហើយបែរមកសរសេរជា អៀ វិញដូចជា បៀតបៀន រៀង...។
    • សំឡេង អួ សរសេរដោយយកអឌ្ឍស្រៈ វ និងស្រៈ អូ ផ្សំគ្នា ឧ. វ៌ូច ឫ វ៌្វូច (រួច)​។ ក្នុងសម័យនោះឯង សៀមបានមកវាយកម្ទេចក្រុងលង្វែក ហើយប្រមូលយកគម្ពីរ ក្បួនខ្នាត អ្នកចេះដឹងទាំងឡាយយកទៅអស់។ តាំងពីនោះមក ខ្មែរយើងសរសេរពាក្យដែលកម្ចីពីបាលី សំស្ក្រឹត លែងត្រូវទៀតហើយ។

រហូតមកដល់ចុងសតវត្សទី ១៧ នៅរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ភាសាខ្មែរបានលូតលាស់ឡើងវិញ​ ដោយកាលព្រះរាជានៅកុមារភាព ទ្រង់យាងទៅសិក្សានៅប្រទេសសៀម ទើបឱវាទអារ្យធម៌សៀមបានផ្សាយចូលមកក្នុងស្រុកខ្មែរតាំងពីនោះមក។

  • មកដល់ឆ្នាំ ១៧០១ ទើបយើងមានស្ ** អឺ (គឺ)
    • អួ (ព្រួយ)
    • អើ (កើត)[2]
    • អឿ (តឿ)[3]
    • អៀ (តេះដៀល)[4]

ប៉ុន្តែស្រៈថ្មីទាំងនេះជួនកាលក៏ប្រើ ជួនកាលក៏នៅសរសេរបែបពីដើម ដូចជា

    • គិ (គឺ) ព្រូយ (ព្រួយ)
    • បើកេត (បើកើត) ...។​
    • ស្រៈ អឹ កើតក្រោយគេបង្អស់ តែមិនប្រាកដថាកើតនៅរជ្ជកាលណាទេ។ ក្នុងសម័យអង្គរយើងឃើញមានប្រើនិគ្គហិតដាក់ពីលើស្រៈ អិ មួយគ្រាដែរ តែឲ្យអានទៅតាមសំស្ក្រឹតគឺ និគ្គហិតបញ្ចេញសំឡេងដូចខ្យល់ ម ដូចពាក្យថា ថ្នឹ ដែលមានក្នុងសិលាចារឹកប្រាសាទកំផឹស (K.668 គ.ស ៩៧២) ។ ពាក្យ ថ្នឹ នេះត្រូវនឹងពាក្យខ្មែរបច្ចុប្បន្ន ធ្នឹម ក្នុងធ្នឹមអំពរ។

និគ្គហិតក្នុងសម័យបុរាណមានការប្រើច្រើនយ៉ាងជាងសព្វថ្ងៃ។ ឯសំឡេងដូចខ្យល់ ម ទាំងអស់ក្រៅពីដាក់លើស្រៈ៖

  • អ ជា អំ (សំល = សម្ល )
  • អា ជា អាំ (ប្រាំ)
  • អុ ជា អុំ (ខ្ញុំ)
  • ដូចក្នុងសម័យបច្ចុប្បន្ននេះ នៅមានដាក់់លើស
    • អិ ( ថ្នឹ = ធ្និម ) **អេ (តេំ =​ដើម)

ស្រៈនិស្ស័យ

កែប្រែ
ស្រៈនិស្ស័យ
- -ា -ិ -ី -ឹ -ឺ -
-ុ -ូ -ួ េ-ី -
េ- ែ- ៃ- េ-ា - -
-ុំ -ំ -ាំ -ះ -ះ ុ េ-ះ េ-ាះ

ស្រៈពេញតួ

កែប្រែ
ស្រៈពេញតួ
អា អិ - -
ព្ធ
ឪ ​ - - -

ឧទាហរណ៍

  • អ អប្បបរិមា
  • អា អាគ្នេយ៍
  • អិ
  • ឥ ឥសី
  • ឦ ឦសាន
  • ឭ ឭលឹក
  • ឮ ឮសូរ
  • ឰ ឰអាកាស
  • ឬ ឬស្សី

សទ្ទជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន សម្រាប់ចូលរួមបង្កើតពាក្យ ហើយគ្មានន័យដោយខ្លួនឯងទេ។

ឧទាហរណ៍៖

  • កា [ ka: ] មានសទ្ទពីរគឺ [ k ] និង[ a ]
  • ស្រួប [sro:p] មានសទ្ទបួនគឺ [ s ], [ r ], [ o: ] និង[ p ]
  • សទ្ទអាចជាស្រៈ និងព្យញ្ជនៈ។

រូបសទ្ទ

កែប្រែ

ជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន ព្រមទាំងបានចូលរួមបង្កើត ជាពាក្យ ហើយមានន័យ។

ឧទាហរណ៍៖ - គ្មាន = គ + មាន=មិនមានឬ អត់មាន។ ដូចនេះ គ [ k ] មានន័យថា មិនឬ អត់។ - ម្ហូប = ម + ហូប=គ្រឿងឬរបស់សម្រាប់ហូប។ដូចនេះ ម [ m ] មានន័យថា គ្រឿងឬរបស់សម្រាប់ហូប។

កំណត់សម្គាល់ រូបសទ្ទចែកចេញជាពីរគឺ៖

- រូបសទ្ទមិនឯករាជ្យ(រណប)៖ ដូចជាពាក្យ ផ្តួល = ផ + ដួល=ធ្វើឱ្យដួល។ មានន័យថាធ្វើឱ្យ កាលណាវាផ្សំជាមួយ ដួលក្នុងពាក្យផ្តួល។ តែវាគ្មានន័យទេកាលណាវានៅតែ ឯង។

- រូបសទ្ទឯករាជ្យ៖ វាអាចមានរូបរាងជាពាក្យ ដូចជាៈ តុ ទូ សៀវភៅ ...។

ព្យាង្គ

កែប្រែ

ព្យាង្គគឺជាសូររួមសទ្ទដែលបន្លឺឡើងតែមួយបន្យាយសម្លេង។ ព្យាង្គនីមួយៗស្ថិតនៅក្នុងទម្រង់ ពស ពសព ពពស ពពសព។ នៅក្នុងព្យាង្គនីមួយៗមានសទ្ទដើមព្យាង្គ សទ្ទកណ្តាលព្យាង្គ និងសទ្ទចុងព្យាង្គ។ ចូរពិនិត្យព្យាង្គខាងក្រោម៖

  • ព្យាង្គមានទម្រង់៖

· បើ ទម្រង់ ពស · មួយ ទម្រង់ ពសព · ធ្វើ ទម្រង់ ពពស · ត្រូវ ទម្រង់ ពពសព

ព្យាង្គទោល

កែប្រែ

ព្យាង្គគឺជាសូររួមនៃសទ្ទដែលបន្លឺឡើងតែមួយបន្សាយសម្លេង។

ឧទាហរណ៍៖

  • យើង រីក រាយ នឹង ជោគ ជ័យ បងៗ កងទ័ព។
  • ចូរ ថែ ទាំ សួរ ច្បារ។

សូរដែលបន្លឺឡើងដូចជាៈ យើង ថែ.....ហៅថាព្យាង្គ។ ព្យាង្គនីមួយៗស្ថិតនៅក្នុងទម្រង់ដូចនេះ៖

  • ពស ឧ. តោ ស។
  • ពសព ឧ. មាំ មួន។
  • ពពស ឧ. ស្ពៃ ល្អ។
  • ពពសព ឧ. ក្រិត ក្រម។

សទ្ទនៅក្នុងព្យាង្គ

កែប្រែ

សទ្ទនៅក្នុងព្យាង្គវាអាចជា សទ្ទដើមព្យាង្គ សទ្ទកណ្តាលព្យាង្គ និងសទ្ទចុងព្យាង្គ។

ក. សទ្ទដើមព្យាង្គ ក្នុងទម្រង់ ពសឬ ពសព។ ហើយវាអាចជា សទ្ទទោល និងសព្ទផ្សំ។

  • សទ្ទទោល

ឧទាហរណ៍៖ ជីក ដី ដាំ ដូង។ ជ ដ ជាព្យញ្ញនៈទោលដើមព្យាង្គ។

  • សទ្ទផ្សំ ឧទាហរណ៍៖ ប្រឹង ប្រែង ព្រមៗ គ្នា។ ប្រ គ្ន ជាព្យញ្ជនៈផ្សំដើមព្យាង្គ។

ខ. សទ្ទកណ្តាលព្យាង្គ គឺសូរស្រៈក្នុងទម្រង់ ពសពឬ ពពសព

ឧទាហរណ៍៖ រាប់ អាន មិត្ត នឹងមិត្ត ជិតស្និទ្ធ។ ស្រៈ[ អ៊័ ] [ អា ] [ អ៊ិ ] ជាស្រៈ របស់ព្យាង្គ។

គ. សទ្ទខាងចុងព្យាង្គ អាចជាសូរស្រៈឬសូរព្យព្ជានៈ ៖ · សូរស្រៈក្នុងទម្រង់៖ ពសឬ ពពស

ឧទាហរណ៍ គោ ក្របី។ ស្រៈ[ អ៊ោ ] [ អ ] [ អី ] ជាសទ្ទចុងព្យាង្គ។ · សូរព្យព្ជានៈក្នុងទម្រង់ ពសពឬ ពពសព

ឧទាហរណ៍ រួម មិត្ត ចិត្ត មួយ។ ព្យញ្ជនៈ[ ម ] [ ត ] [ យ ]ជាសទ្ទចុង ព្យាង្គ។

លក្ខណៈរបស់ព្យាង្គ

កែប្រែ

ក្នុងភាសាខ្មែរគេសម្គាល់ព្យាង្គពួក ឬ ពួក អ៊ តាមរយៈមូលភេទ អ អ៊

  • អក្សរអឃោសៈ(អ)

អឃោសៈ(អ) គឺជាព្យព្ជានៈដែលមានព្យព្ជានៈផ្តើមដោយអក្សរ [អ] ហើយការអានបញ្ចេញសម្លេងចេញខ្យល់ជាសម្លេង ។ ព្យព្ជានៈទាំងនោះមាន៖

  • ក ខ
  • ច ឆ
  • ដ ឋ ណ
  • ត ថ
  • ប ផ
  • ស ហ
  • ឡ​ អ

សម្គាល់ ព្យព្ជានៈដែលមានសម្លេង តែងស្ថិតនៅ លំដាប់ទី១ និងទី២នៃវគ្គនីមួយ លើកលែងតែ វគ្គទី៦ជាវគ្គសេស វាស្ថិតនៅលំដាប់ទី៥ ដល់ទី៨។

ឧទាហរណ៍ ចង់ ចេះ ឱ្យ សំលាប់ អាចារ្យ។ ព្យញ្ញនៈ[ច] [អ] [ស] ជាពួក [អ]។ ដូច្នេះ ចង់ ឱ្យ សំជាព្យាង្គ [អ]។

  • អក្សរឃោសៈ(អ៊)

ឃោសៈ(អ៊) គឺជាព្យព្ជានៈដែលមានព្យព្ជានៈផ្តើមដោយអក្សរ [អ៊] ហើយការអានបញ្ចេញសម្លេង ចេញខ្យល់ជាសម្លេង អ៊។ ព្យព្ជានៈទាំងនោះមាន៖

  • គ ឃ ង
  • ជ ឈ ញ
  • ឌ ឍ
  • ទ ធ ន
  • ព ភ​ ម
  • យ រ ល វ

អក្សរនៅខាងចុវគ្គទាំង៥ នឹងនៅចុងសេសវគ្គឈ្មោះ និគ្គហិត(ការបញ្ចេញខ្យល់ឬការរកនឹក)គឺ ង ញ ណ ន ម។ តួព្យព្ជានៈទាំងឡាយមានសម្លេងខុសប្លែកពីគ្នា តួខ្លះវាមានសម្លេងតែមួយតួខ្លះមានសម្លេងផ្សំ។

សម្គាល់ ព្យព្ជានៈដែលមានសម្លេង អ៊ តែងស្ថិតនៅ លំដាប់ទី៣ ទី៤ និងទី៥ជានិច្ចនៃវគ្គនីមួយ លើកលែងតែ វគ្គទី៦ជាវគ្គសេស វាស្ថិតនៅលំដាប់ទី១ ដល់ទី៤។

ឧទាហរណ៍៖ ពាក្យ ពិត រែង សែ្លង។ ព្យញ្ជនៈ [ព] [រ] ជាពួក [អ៊]។ដូច្នេះ ពិត រែង ជាព្យាង្គ [អ៊]។

អក្សរអឃោសៈ(អ)
វគ្គទី១ - - -
វគ្គទី២ - - -
វគ្គទី៣ -
វគ្គទី៤ - - -
វគ្គទី៥ - - -
វគ្គទី៦(វគ្គសេស) - - - - ឡ​
អក្សរឃោសៈ(អ៊)
វគ្គទី១ - -
វគ្គទី២ - -
វគ្គទី៥ - -
វគ្គទី៤ - -
វគ្គទី៣ - - -
វគ្គទី៦(វគ្គសេស) - - - -

ព្យាង្គរាយ

កែប្រែ

ព្យាង្គរាយ គឺជាព្យាង្គទាំងឡាយណាដែលសរសេរជាទំរងរាយព្យាង្គ ហើយមានរឹសនៃពាក្យមកពីព្យាង្គរាយ និងប្រកបជាមួយទំរង់ ពស- ; ពសព- ជាដើម បង្កើតបានជាពាក្យថ្មី។

  • ឧទាហរណ៍

ខ្ពស់ + កម- > កំពស់ ត្រូវ + តម- > តំរូវ

ព្យាង្គតម្រួត

កែប្រែ

ព្យាង្គតម្រួត គឺជាវិធីសាស្ត្រនៃការសរសេរនៃពាក្យខ្មែរ ដែលត្រូវបាន រក្សានូវទម្រង់ផ្នត់ដើមបង្កប់នៅការសរសេរនោះ ដោយរបៀបសរសេរគឺ

  • ក្ដៅ + [កម] -> កម្ដៅ
  • ខ្ពស់ + [កម] -> កម្ពស់
  • ជ្រៅ + [ជម] -> ជម្រៅ
  • ប្រើ + [បម] -> បម្រើ

សិថិល​ និងធនិត

កែប្រែ
ឱដ្ឋជៈ ទន្តជៈ Alveolar មុទ្ធជៈ តាលុជៈ កណ្ឋជៈ Glottal
(bilabial) (labiodental) central lateral central lateral
ព្យញ្ជនវគ្គ នាសិក [m] [n̪] [ɳ] [ɲ] ( [ŋ])
អឃោសៈ សិថិល [p] [t̪] [ʈ] [tʃ] [k]
ធនិត [pʰ] [t̪ʰ] [ʈʰ] [tʃʰ] [kʰ]
ឃោសៈ សិថិល [b] [d̪] [ɖ] [dʒ] [ɡ]
ធនិត [bʱ] [d̪ʱ] [ɖʱ] [dʒʱ] [ɡʱ]
ព្យញ្ជនអវគ្គ ឧសុម [s] [h]
សិថិល [ʋ] [l] [ɻ] ( [ɭ]) [j]
ធនិត ( [ɭʱ])

សិថិល

កែប្រែ

គឺជាព្យព្ជានៈដែលមានសម្លេងស្រាល ប្រមូលផ្តុំចេញសម្លេងដាច់តែមួយពុំមានខ្យល់ផ្សំ ដែលមានសម្លេងឮតែមួយគេហៅថា សិថិល(ធូរឬស្រាល)។ ព្យព្ជានៈរបស់សិថិលរួមមានព្យព្ជានៈទី១ និងទី៣ក្នុងវគ្គទាំង៥ រួមមាន ១០តួ គឺ ក គ -ច ជ - ដ ឌ - ត ទ - ប ព ជាអក្សរមានសម្លេងធូរមិនមានសូរអក្សរ ហ លាយផ្សំផងជាគូគ្នានឹងអក្សរ ធនិត។

រាល់ព្យព្ជានៈដែលមានគួបផ្សំដោយសម្លេង “ហ” មានដូចជាតួអក្សរដែលមានសម្លេងផ្សំហើយមានលក្ខណៈតឹងគេហៅថា “ធនិត”។ ព្យព្ជានៈរបស់ធនិតមាន១០តួ នៅក្នុងវគ្គទាំង៥ គឺ ខ ឃ - ឆ ឈ - ឋ ឍ - ថ ធ - ផ ភ ហើយមានសូរ ហ លាយចូលជាមួយផង។ ខ < ក + ហ, ឆ < ច + ហ, ឋ < ដ + ហ, ថ < ត + ហ, ផ < ប + ហ, ឃ <គ + ហ, ឈ < ជ + ហ៊, ឍ < ឌ + ហ៊, ធ < ទ + ហ៊, ភ < ព + ហ៊។

លក្ខណៈខ្យល់

កែប្រែ

ព្យាង្គមានបួនយ៉ាង គឺ ព្យាង្គបើក ព្យាង្គបិទ ព្យាង្គវែង និងព្យាង្គខ្លី។

  • ព្យាង្គបើក មានស្រៈនៅខាងចុង ពសឬ ពពស។

ឧទារហណ៍ ដើរ ទៅ ធើ្វ ការ ឯ ស្រែ។ ស្រៈ [អើ] ស្រៈ [អៅ] នៅខាងចុងព្យាង្គ នាំឱ្យ ដើរ ទៅ ជាព្យាង្គបើក។

  • ព្យាង្គបិទ មានព្យញ្ជនៈនៅខាងចុង ពសពឬ ពពសព។

ឧទាហរណ៍ តក់ៗ ពេញ បំ ពង់។ ព្យញ្ជនៈ[ក] [ញ] នៅខាងចុងព្យាង្គ នាំឱ្យ តក់ ពេញ ជាព្យាង្គបិទ។

  • ព្យាង្គវែង មានស្រៈវែង។

ឧទាហរណ៍ សូម ធើ្វ ការងារ ឱ្យបានល្អ។ សូរ [អូ] ស្រៈវែង នាំឱ្យ សូម ជាព្យាង្គបិទវែង។ សូរ [អ៊ើ] ស្រៈវែង នាំឱ្យ ធើ្វ ជាព្យាង្គបើកវែង។

  • ព្យាង្គខ្លី មានស្រៈខ្លី។

ឧទាហរណ៍ សុំប្រឹង បំពេញ ភារកិច្ចនេះទៅ។ សូរ [អុ] ស្រៈខ្លី នាំឱ្យ សុំ ជាព្យាង្គបិទខ្លី។ សូរ [អ៊ៅ] ស្រៈខ្លី នាំឱ្យ ជាព្យាង្គបើកខ្លី។

ខ្យល់ព្យព្ជានៈ

កែប្រែ

ការបញ្ចេញខ្យល់របស់ព្យព្ជានៈ វាអាស្រ័យទៅលើពាក្យ រឹព្យព្ជានៈប្រកបបញ្ចូលគ្នា។ ហើយការបញ្ចេញខ្យល់របស់ព្យព្ជានៈ ត្រូវបានបែងចែកជា​ ៣ប្រភេទគឺ៖

  • ព្យព្ជានៈខ្យល់ស្ទៈ គឺជាការអាននូវពាក្យមួយ ដោយមានលក្ខណៈខ្លីឬដាច់នៅត្រង់បំពង់ក។

ព្យព្ជានៈស្ទៈខ្យល់ទាំងនោះមាន ប៉-ព, ប-ប៊, ដ-​ឌ, ច-ជ, ក-គ, ផ-ភ, ថ-ធ, ឆ-ឈ, ខ​ - ឃ, អ​ - អ៊។

ឧទាហរណ៍ ប៉ះ, ពៅ បាន ប៊ុន...។

  • ព្យព្ជានៈខ្យល់ច្រមុះ គឺជាការអាននូវពាក្យមួយ ដោយមានលក្ខណៈរដំ និងញំនៅក្នុងច្រមុះ។

ព្យព្ជានៈខ្យល់ច្រមុះទាំងនោះមាន ម - ម៉, ណ - ន, ញ​ - ញ៉, ង - ង៉។

ឧទាហរណ៍ មីង ម៉ាក ណាង នាវា...។

  • ព្យព្ជានៈខ្យល់បង្ហូរ គឺជាការអាននូវពាក្យមួយ ដោយមានលក្ខណៈបង្អូស និងការធ្វើសម្លងវែងនៅក្នុងមាត់។

ព្យព្ជានៈទាំងនោះរួមមាន វ - វ៉, ស - ស៊, ល - ឡ, រ - រ៉, យ - យ៉, ហ - ហ៊។

ឧទាហរណ៍ វាស់ វ៉ៃ ស៊ី លលា...។​

  • ព្យព្ជានៈប្តូរសំឡេង

ដើម្បីមានពាក្យបប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃបំប្លែងសំឡេងព្យព្ជានៈខ្លះៗពី ឃោសៈ ទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត ៉ មកដាក់សម្លាប់ពីលើ មាន៧តួគឺ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉។

ឧទាហរណ៍ ង៉ុយ ញ៉ែញ៉ ប៉ះ ម៉ី យ៉ុង រ៉ុង វ៉ាន់។ រីឯសញ្ញាត្រីសព្ទ( ៊)នេះ លោកយកទៅដាក់ពីលើព្យព្ជានៈ អឃោសៈ មួយចំនួនបំប្លែកសំឡេង ឱ្យទៅជាឃោសៈវិញ មាន៤គឺ ប៊ ស៊ ហ៊ ​អ៊។ ឧទាហរណ៍ ប៊ន ស៊ន ហ៊ុល អ៊ុត។

° កំណត់សម្គាល់

អក្សរណាដែលដាក់សញ្ញាត្រីសព្ទ( ៊) ហើយបើកាលណាអក្សរណាមកជួបប្រទះនឹងស្រះ - ិ - ី - ឹ - ឺ េ-ី នោះគេផ្លាស់ប្តូរត្រីសព្ទចេញហើយដាក់ ( ៊) ជំនួសវិញវាងការទើសទែង។

ឧទាហរណ៍ ស៊ិន ស៊ី ស៊ឹម ស៊ឺន ហ៊ីហា ស៊ើប...។

ករណីពិសេស ក្នុងការសរសេរ ប៊ិច ប៊ិម គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ុ” មកប្រើតាក្បួនខាងលើ វាច្រឡំពាក្យ ប៉ិច និងប៉ិម។

អញ្ញត្រសព្ទ

កែប្រែ

គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតដោយ អក្ខរាវិរុទ្ធមិនចំណុះ និងសូរសំឡេង។

ឧទាហរណ៍

អញ្ញត្រសព្ទ
ពាក្យ អានថា សរសេរថា ន័យ
អ្នក នាក់ អ + ្ន + ក សំដៅចំនួនមនុស្ស (១នាក់)
អញ អាញ់ អញ សំរាប់ហៅខ្លួនឯង (អង្គអញ)
លិច(ទិស) ឡិច លិច ទិសដែលព្រះអាទិត្យលិច
មាតា មាដា មាតា = ត → ដ បាលីមាតា(មា + តា) ម៉ែ
មណ្ឌប មាន់ដប់ មណ + ឌប វិមាន រោង
ភ្នំព្រះសុមេរុ ព្រះសុម៉ែ សុ + មេ + រុ ភ្នំដែលខ្ពស់ជាងគេក្នុងលោក
ខេត្ត ខែត ម.ព បាលី ខេ + ត្ត ស្រែ
វិសេស វិសែស ម.ព បាលី វិសេស ភាពប្លែក
សេពគប់ សែបគប់ សេព គប់ ទាក់ទងរាប់អាន
តេមិយៈ ឌីម៉ែ”ឬ “ព្រះឌីម៉ែ តេ + មិ + យៈ រឿងទី១ ក្នុងទសជាតក
តេជោ ដែជោ ម.ព បាលី តេ + ជោ អំណាច
បណ្ឌិត អន្ទិត ម.ព បាលី បណ់ + ឌិត ជនអ្នកមានប្រាជ្ញា
បេតី ប៉េតី ក្លាយ ម.ព បីតិ បេ + តី ចិត្តសោមនស្ស
ចេតិយ ចែដី ចេ + តិយ ទីដែលគេគោរពបូជា
ចេស្ដា ចែស្ដា ម.ព សំស្ត្រឹត ចេ + ស្ដា សង្វាតប្រឹងប្រែង
ចេតនា ចែតាណា ចេត + ណា ផ្តួចគិត ផ្ដោតចិត្ត
ព្រះធរណី ព្រះធរនី ម.ព បាលី សំស្រ្តឹត ព្រះ + ធរ + ណី ផែនដី
ប្រពៃណី ប្រពៃនី ម.ព បាលី ទំនៀម ពូជពង្ស
អនុលោម អនុឡោម ម.ព បាលី បណ្តោយតាម យល់តាម

ស្រង់ពាក្យ អញ្ញត្រសព្ទខ្លះៗប៉ុណ្ណោះ យកមកបង្ហាញជូនគា្រន់បានជាគំរូប៉ុណ្ណោះ។ នៅមានពាក្យប្រភេទនេះច្រើនទៀត។ សូមជួយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមការគួរ។

សង្កេត៖ ក្នុងចំណោមអញ្ញត្រីសព្ទទាំងអស់នេះ យើងសង្កេតឃើញមាលក្ខណៈពិសេស ៥យ៉ាងគឺ៖

១. ពាក្យទាំងនេះ ច្រើនតែក្លាយមកពីពាក្យបាលី និងសំស្ត្រឹត។

២. យកសម្លេង ដ មកជំនួស សំឡេង ត។

ឧទាហរណ៍ មាតាបិតា។

៣. យកស្រៈ ែ មកជំនួសស្រៈ េ។

ឧទាហរណ៍ ចេតិយ។

៤. យកព្យព្ជានៈសំឡេង “អ៊” មកជំនួសព្យព្ជានៈសំឡេង “អ”។

ឧទាហរណ៍ ប្រពៃណីព្រះធរណី។

៥. យកព្យព្ជានៈសំឡេង “អ” មកជំនួសព្យព្ជានៈសំឡេង “អ៊”។

ឧទារណ៍ ទិសខាងលិច។

បាតុភូតអញ្ញត្រសព្ទគឺជា “សោភ័ណភាសា” ដែលទាំងអ្នកសរសេរ ទាំងមហាជនព្រមព្រៀងគ្នាប្រឌិតឡើង សម្រាប់សម្រួលការនិយាយស្តីឱ្យស្រួលមាត់ ដោយមិនវែកញែកនូវព្យព្ជានៈផ្សេងៗ។ ចំនៃកការសរសេរវិញនៃពាក្យវិញ ត្រូវគោរពតាមអក្ខរាវិរុទ្ធដោយអនុលោមទៅតាមឃជាតិសព្ទរបស់ពាក្យ។

អក្សរព្យព្ជានៈផ្លាស់ប្តូររូប

កែប្រែ

តួអក្សរផ្លាស់ប្តូររូបកើតឡើងអំពីពាក្យបាលី ដែលក្លាយជាពាក្យសំស្ត្រឹត ពាក្យទាំងនោះខ្មែរប្រើទាំងបាលីទាំងសំស្ត្រឹត។ ន័យរបស់ពាក្យដូចគ្នា។ សព្ទ និងរូបអក្សរដូចគ្នា។ តួផ្លាស់ប្តូររូបទាំងឡាយនោះ នឹងសម្រេចជាក្បួនដាច់ស្រាច់ ពុំបានមានតួខ្លះផ្លាស់ខុសរបៀបក៏មាន ប៉ុន្តែការផ្លាស់ប្តូរតួជាញឹកញយនោះដូចមានពាក្យនោះគឺ៖

  • ពាក្យបាលីប្រែជាសំស្ត្រឹត

វិធីស្វាធ្យាយចាំមាត់

កែប្រែ

ជាពាក្យដែលអ្នកសិក្សា លោកអាចារ្យ ទាំងឡាយធ្វើការទន្ទេញចាំមាត់ពាក្យនោះមានដូចជា៖

មានពាក្យខ្លះបានកើតពីអក្សរ វ និងព ហើយបានផ្លាស់ប្តូរគ្នាដូចជាពាក្យ៖

  • មិនទាន់បញ្ចូល

ទំនាញសូរ

កែប្រែ

គឺជាការប្រកបឬជាការអាននូវពាក្យទាំងឡាយណា ដែលមានសូរ និងគ្មានសូរបង្កប់នៅខាងក្នុងពាក្យទាំងនោះ។

ទំនាញសូរបែងចែកទំនាញសូរជា ២ ប្រភេទគឺ៖

១. មានទំនាញសូរ គឺជាប្រកបនូវពាក្យឬព្យង្គបញ្ចូលគ្នាដែលបានបង្វែសូរនៃពាក្យពីពួក អ៊ ទៅជាពួក អ។

ឧទាហរណ៍

ក + ង → ក/ង៉ → ក្ង = ក្ងក់ ក្ងាន ក្ងិច ក្ងុក។

ក + រ → ក/រ៉ → ក្រ = ក្រង ក្រប ក្រម ក្រុម។

ខ + ញ → ខ/ញ៉ → ខ្ញ = ខ្ញី ខ្ញែរ ខ្ញុំ។

ខ + ម →ខ/ម៉ → ខ្ម = ខ្មែរ ខ្មៅ ខ្មាស់។

ស + ង → ស/ង៉ → ស្ង = ស្ងប់ ស្ងោរ ស្ងើច។

ស + យ → ស/យ៉ → ស្យ = ស្យាម។

២. គ្មាទំនាញសូរ គឺជាប្រកបនូវពាក្យឬព្យង្គបញ្ចូលគ្នា ដែលនៅពេលសូរនៃព្យព្ជានៈពួក អ៊ ជួបជាមួយខ្យល់នៃព្យព្ជានៈ អ ទៅជាពួក អ។ ហើយនៅពេលសូរនៃព្យព្ជានៈខ្យល់ស្ទះ អឬ បង្ហូរ អ “ស” ប្រកបជាមួយខ្យល់ស្ទះ អ៊ វាទៅជាពួក អ៊។

រូបមន្ត ព្យព្ជានៈខ្យល់ អ៊ ប្រកបជាមួយព្យព្ជានៈខ្យល់ អ ធាតុទី១ ធាតុទី២ ធាតុផ្សំ

ឧទាហរណ៍

ម + ក → ម/ក → ម្ក = ម្កាក់ ម្កាល ម្កុដ។

ម + ង៉ → ម/ង៉ → ម្ង៉ = ម្ង៉ៃ ម្ង៉ិកម្ង៉ក់។

ម + យ៉ → ម/យ៉ → ម៉្យ = ម្យ៉ាង ម្យ៉ែម្យ៉។

ល + ខ → ល/ខ → ល្ខ = ល្ខោន។

ល + ម៉ → ល/ម៉ → ល្ម = ល្មម ល្មើ ល្មើស។

រូបមន្ត ព្យព្ជានៈខ្យល់ស្ទះ អ “ស” ប្រកបជាមួយខ្យល់ស្ទះ អ៊ វាទៅជាពួក អ៊ ធាតុទី១ ធាតុទី២ ធាតុផ្សំ

ស្ទះ អ ព្យព្ជានៈខ្យល់ + ស្ទះ អ៊ → អ៊

បង្ហូរ អ“ស”

ឧទាហរណ៍

ខ + ជ → ខ/ជ → ខ្ជ = ខ្ជិល។

ឆ + គ → ឆ/គ → ឆ្គ = ឆ្គង។

ថ + ព → ថ/ព → ថ្ព = ថ្ពាល់។

ផ + គ → ផ/គ → ផ្គ = ផ្គង។

ស + ទ → ស/ទ → ស្ទ = ស្ទាំង។

ស្រៈនិស្ស័យ

កែប្រែ

គឺជាតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យព្ជានៈ។ បើសរសេរតែរូបវាដាច់តែឯងនោះនឹង “ព”។មានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ។ ដូចជាស្រៈ“ា” ស្រៈ “ៅ” មានតែរូប និងសំឡេងផ្សំតែពុំមានសារៈសំខាន់អ្វីទេ។ ស្រៈនិស្ស័យមាន ២១តួគឺ៖ -ា - ិ - ី - ឹ - ឺ - ុ - ូ - ួ េ-ី ឿ​ ៀ េ- ែ- ​ៃ- េ-ា ៅ -ុំ - ំ -ាំ -ះ -ុះ េ-ះ េ-ាះ។ ស្រៈនិស្ស័យគឺជាស្រៈដែលអាស្រ័យទៅនឹងតួនៃព្យព្ជានៈទើបប្រើបាន ដូចជាពាក្យថា តាម ដឹង ចុង កុដិ សូម លេង កាំបិត ចង្រៃ កន្តើយ ព្រងើយ សម្បើម ខ្មែរ។

ឧទាហរណ៍ កា សីល កៅ កោះ...។

ស្រៈពេញតួ

កែប្រែ

អ្នកប្រាជ្ញជំនាន់មុនចែងថា​ ស្រៈពេញតួមាន ១៥តួ ដោយរាប់យក អ អា មកបញ្ចូលផង។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យព្ជានៈ ដែលត្រូវរាប់បញ្ចូលទៅក្នុងក្រុមព្យព្ជានៈ ទាំង៣៣តួនោះវិញ។ ឯ “អា” គឺតួព្យព្ជានៈបំបែកយកតួ “អ” មកផ្សំជាមួយស្រៈ “ា” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ៖ ឥ ឦ ឧ ឩ ឳ ឫឬ ឭ ឮ ឯ ឰ ​ឱ​ ឪ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង ១៣នេះ ស្រៈ “ឩ” គេមិនសូវប្រើទេ ដូច្នេះគួរាប់យកត្រឹមតែ ១២តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ ព្រះឩរូ មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “រាជសព្ទ” មានន័យថា “ភ្លៅស្តេច”។ ស្រៈពេញតួ ទាំងនោះគឺជាស្រៈប្រោះជាតួអក្ខរៈដូចជាតួព្យព្ជានៈដែរ ដូចជាពាក្យថា អរគុណ អាច ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឳឡោកឬក្សឬទ្ធិ ឮឬទេ ឯគ ឯនោះ ព្ធដ៏ ព្ធរា ឱ្យ ឳដ្ឋ ឳស្ឋ អក អត់ អាចម៍ ក្រឳ អាវ ឥត។

ឧទាហរណ៍ ឦសាន ឧត្តម ឯណា...។

សូរស្រៈ

កែប្រែ

គឺជាការបញ្ចេញនូវសម្លេងតាមលក្ខណៈនៃពពួកព្យព្ជានៈ និងស្រៈឱ្យមានសូរខុសប្លែកពីគ្នា។ ហើយសូរស្រៈនេះគេចែកចេញជា ២ប្រភេទគឺ៖ សូរស្រៈវែង និងសូរស្រៈខ្លី។

សូរស្រៈវែង

កែប្រែ

គឺជាពពួកសូរស្រៈដែលបញ្ចេញសម្លេងបង្អូសវែង ដោយសង្កត់ទៅលើព្យព្ជានៈ និងស្រៈណាមួយរហូតដល់អស់ខ្យល់នៅលើពាក្យនោះ។ ហើយសូរទាំងនោះមានដូជា អ អា អូ អើ អេ អែ អោ អ៊ អ៊ា អ៊ី អ៊ឺ អ៊េ អ៊ែ អ៊ោ អំ អួ អៀ។

ឧទាហរណ៍ ដើរ ដោយ គ្រង ទទា ហើរ គ្នា សេក ​ជាដើម។

សូរស្រៈខ្លី

កែប្រែ

គឺជាពពួកសូរស្រៈដែលបញ្ចេញសម្លេងខ្លី ដោយធ្វើការសង្កត់ទៅលើព្យព្ជានៈ និងស្រៈ ដែលនៅខាងដើមពាក្យមាន ២ព្យាង្គ និងមិនសង្កត់ទៅលើពាក្យខាងចុងព្យាង្គនោះទេ។ ហើយសូរទាំងនោះមានដូចជា អ អា អិ អី អឹ អុ អេ អៅ អ៊ អ៊ា ​អ៊ិ អ៊ឹ អ៊ុ អ៊ែ អ៊ៃ អ៊ៅ។

ឧទាហរណ៍ ព្រៃ រំលង ជ្រៅ នៅ ចំ នឹម សសៀរ ...។

តួអក្សរ

កែប្រែ

នៅក្នុវគ្គនីមួយៗ មានអក្សរជាគូគ្នាពីរគូនោះគឺ៖ វគ្គទី១

ឯអក្សរនៅសេសវគ្គជាតួ សិថិល ទាំងអស់ឥតមានគូឡើយ និងអក្សរនៅខាងចុងវគ្គទាំង៥ ក៏ជាសិថិលឥតមានគូដូចគ្នាដែរ។

អក្សរឥតគូឬអក្សរទោលទាំងនោះគឺ ង ញ ណ ន ម យ រ ល វ ស​ ហ ឡ អ។ ហើយនៅក្នុងវគ្គនីមួយៗមានអក្សរសេសគឺ៖

តួព្យព្ជានៈបន្ថែម

កែប្រែ

ការប្រើប្រាស់ភាសាខ្មែររបស់យើង ដើម្បីប្រើការឱ្យបានគ្រប់គ្រាន់ បុរាណាចារ្យលោកបន្ថែមតួព្យព្ជានៈដោយបន្ថែមនូវ វណ្ណយុត្តិឬមូសិកទន្ត និងត្រីសព្ទពីលើព្យព្ជានៈខ្លះ តួព្យព្ជានៈទាំងនោះគឺ ង៉ ញ៉ ប៉ ម៉ យ៉​ រ៉ វ៉ ប៊ ស៊ ហ៊ អ៊។ តួព្យព្ជានៈទាំងនេះកាលណាបើមានស្រៈនិស្ស័យ ិ ី ឹ ឺ ើ ភ្ជាប់ពីលើតួគេផ្លាស់ វណ្ណយុត្តិ (៉ឬ ៊) ដូចជាពាក្យ ប៉ិន ម៉ឺន វ៉ី ប៉ី ស៊ី ហ៊ីង អ៊ី។

វណ្ណយុត្តិ

កែប្រែ

គឺជាសញ្ញាដែលប្រើបន្ថែមពីលើតួអក្សរ ដើម្បីនឹងលំអៀងសូរសព្ទវែង ជាសព្ទខ្លីឬលំអៀងសព្ទឱ្យប្លែកពីសព្ទដើមឬកាត់ពាក្យក្នុងប្រយោគជាសង្កាត់ដើម្បីឱ្យលះសេក្តីណាមួយហៅថា វណ្ណយុត្តិ។ វណ្ណយុត្តិទាំងនោះគឺ បន្តក់( ់ ) មូសិកទន្ត( ៉ ) ត្រីសព្ទ( ៊ ) សំយោគសញ្ញា( ័ ) របាទ( ៌ ) អស្តា( ៏ ) ទណ្ឌឃាត( ៍ ) វិសជ្ជនីយ( ះ ) យុគលពិន្ទុឬចុចពី(ៈ) ទ្វិពន្ទុលេខឬចំណុចពីរគូស(៖) កាកបាទ( ៎ ) កុក្កដនេត្រឬភ្នែកមាន់(៙) វង់ក្រចក((...)) អព្ភន្តរ(ʻ...ʼ) អញ្ញប្រកាស(“...”) ខណ្ឌឬសញ្ញាខណ្ឌ (។ ) ខណ្ឌចប់(៕) គោមូត្រឬបរិយោសាន (។៚) រជ្ជសញ្ញាឬសហសញ្ញា(-) លេខទោ(ៗ) ក្បៀសឬ កណ្តកសញ្ញា(,) បុច្ឆនសញ្ញា(?) មច្ឆណ្ឌសញ្ញាឬពងត្រី(...)វង់តង្កៀប[...] រ៉ាត់ឬឃ្នាប(}ឬ{...}) បេយ្យលៈឬលៈ(។ល។) អាទិសង្កេត(.)។

វិធីប្រើប្រាស់វណ្ណយុត្តិ

កែប្រែ

រស្សសញ្ញាឬបន្តក់( ់)

កែប្រែ

សញ្ញានេះប្រើសម្រាប់ដាក់បន្ថែមលើតួប្រកប ដែលព្យាង្គពាក្យកើតឡើងពីស្រៈ អ និងស្រៈអ៊ ហើយកាត់សព្ទវែងជាសព្ទខ្លី ដែលត្រូវអានលឿនរហ័សដូចជាពាក្យថា៖

រស្សសញ្ញាឬបន្តក់( ់)
សព្ទវែង សព្ទខ្លី
កង កង់
ចង ចង់
បត បត់
បន បន់
ដល ដល់
ចប ចប់

ចំនែកឯអក្សរជាតួប្រកបរបស់ព្យាង្គពាក្យ ហើយទទួលសញ្ញាបន្តក់( ់ ) បានមានតែអក្សរទាំងនេះគឺ ក​ ង ច ញ ត ន ប ល ស​។ អក្សរក្រៅពីនោះទោះកាត់សព្ទវែងជាខ្លីក៏ដោយ មិនដែលទទួលវណ្ណយុត្តិឬបន្តក់ ( ់ )ឡើយ ដូចជាពាក្យ បទ បថ សព្វ ភព ..។ ប៉ុន្តែបើពាក្យណាដែលចេញមកពីបាលីឬសុំស្រ្តឹតទោះអក្សរដែលត្រូវទទួលសញ្ញាបន្តល់( ់ )បានក៏ពុំត្រូវដាក់សញ្ញាបន្តក់( ់ )ឡើយដូចជាពាក្យ កុសល ផល លាមក ធនធាន ជន សត្វ ខត្ត ក្សត្រ។
ឧទាហរណ៍ កក់ ខ្វាក់ គាស់...។

សម្គាល់

ក. ចំពោះតួព្យព្ជានៈប្រកបនឹងអក្សរ “ម” ត្រង់សម្លេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ”ឬបន្តក់ទេ។
ឧទាហរណ៍ ចាម់ = ចាម។

ក្នុងករណីនេះ គេប្រើនិគ្គហិត(៙)ឬស្រៈ “ាំ” “ចាំ” ជំនួសវិញ។

ខ. រីឯតួព្យព្ជានៈប្រកបនឹងអក្សរ “យ” ត្រង់សម្លេងប្រកបលំដាប់ទី២ នោះក៏មិនបាច់ប្រើ រស្សសញ្ញាឬបន្តក់ដែរ ដូចជាពាក្យ “ចាយ់” ក្នុងករណីនេះគេយកស្រៈ “ៃ” មកជំនួសវិញព្រោះមានសម្លេងដូចគ្នា។
ឧទាហរណ៍ ចាយ់ = ចាយ។

គ. ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្ត្រឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ សព ភព កុសល ផល កិច្ចកល ធនធាន រសជាតិ លាមក... ពាក្យទាំងនេះមានសម្លេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលី និងសំស្ត្រឹត។

វិធីហាត់

កែប្រែ

ពាក្យមានបន្តក់មាន៖ កង់ កត់ កប់ ខ្វល់ ទល់ សក់ យល់ ពន់ ទក់ ធន់ បត់ បង់ ចង់ ហត់ ព្រនង់ កំពង់ បំពង់ ពន្យល់ ទំនប់ កញ្ចក់ បង្កង់ ជំពាក់ គំរប់ ទំរង់ ចំណង់ កង្វល់ បង្អស់ បន្តក់ បំរត់ បន្ទប់ សំណល់ កញ្ឆក់ កាត់ ខាត់ សាត់ ចាត់ ផាត់ រ៉ាត់ ហាត់ អាត់ ណាត់ បង្ហាត់ បំបាត់ សំខាន់ សម្លាប់ សំគាល់(សម្គាល់) កំណាញ់ បន្ទាល់ ភា្នល់ ទំនាស់ ប្រញាប់ប្រញាល់ កន្តាល់ អីវ៉ាន់ រហាត់ ចំឡាក់(ចម្លាក់) រួសរាន់ ប្រញាប់ ណាស់ កំចាត់កំចាយ។

ពាក្យឥតបន្តក់នោះគឺ៖ កល កុសល ផល គន្ធ គណ​ ចក្ក ឆត្ត គដទន្ត ជនបទ ជប ថលបទ កម្មបថ ថលយាន ខណ្ឌ បព្វជ្ជា បញ្ញត្ត បព្វតរាជ និម៌ល ពលកាយ ភក្ត្រ ភត្តកាល កាលបក្ស ប្រាកដ ប្រយ័ត្ន ប្រភព បក្ខគណនា មណ្ឌល តមល មាណព រក្ខ រក្ស ក្សត្រ ហរិរក្ស។

មូសិកទន្តឬធ្មេញកណ្តុរ(៉)

កែប្រែ

មូសិកទន្ត រឺ ធ្មេញកណ្ដុរ គឺជាសញ្ញាប្រើសម្រាប់សម្លាប់ បំបែរសម្លេងព្យាព្ជានៈ ៧តួ ដែលមានសម្លេង ឃោសៈ ឱ្យទៅជា អឃោសៈគឺ ង ញ ប ម យ រ វ ឱ្យទៅជាសម្លេងអឃោសៈវិញ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉។ ប្លែកតែតួ ប មួយដែលមានសម្លេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែ លម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ។ អក្សរប្តូរសម្លេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង ញ៉ែងញ៉ង ប៉ប៉ាច់ប៉ប៉ោច ម៉ែឪ យ៉ាប់យ៉ឺន រឿងរ៉ាវ វ៉ូងវ៉ាង។ បន្ថែមលើអក្សរនៅខាងដើមព្យាង្គនៃពាក្យ កាលណាពាក្យនោះគ្មានព្យាង្គឯណាទៀតបង្អោនមកឬព្យាង្គនោះទោលគឺដាច់តែឯង ដូចជាពាក្យ ប៉ុន្តែ ម៉ត់ ញ៉ាំញ៉ើ បើកាលណាមានសព្ទព្យាង្គដើមឬតួអក្សរដើមបង្អោនមកមិនត្រូវដាក់មូសិកទន្ត(៉)ឡើយ ដូចជាពាក្យ ប្រមោយ ស្រវឹង ចម្បា ចម្លែក ប្រមាទ សង្វាត ក្នុង ខ្លឹម ថ្ម ត្មាត ក្ងេះ ក្ងាន ក្ងោក...។

ឧទាហរណ៍ ក្ងក់ ង្ងង់...។

ចំណាំ កាលណាពាក្យទាំងនេះទៅជួបប្រទះនឹងស្រះ - ិ - ី - ឹ - ឺ េ-ី។

ឧទាហរណ៍ ផ្ទះប៉ិត យ៉ាប់យ៉ឺន...។

គេត្រូវយកសញ្ញា(ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឱ្យវណ្ណយុត្តិនេះ ទើសទេងគ្នាជាមួយស្រៈខាងលើ។

ឧទាហរណ៍ ប៉ឹង ប៉ើង ម៉ិ ម៉ី...។

ត្រីសព្ទ

កែប្រែ

ត្រីសព្ទវិធីសាស្ត្រនៃការប្រើវណ្ណយុត្តិត្រីសព្ទ មានលំនាំដូចគ្នានឹង មូសិកទន្តដែរតែវាដាក់នៅលើព្យព្ជានៈ ៤តួ ជាអឃោស ប ស ហ អ ឱ្យទៅជាឃោសៈវិញ ប៊ ស៊ ហ៊ អ៊។ ព្យព្ជានៈប្ដូរសម្លេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ សាប៊ូ សម្លស៊ុប ហ៊ាន ទ្រអ៊ូ។ កាលណាសញ្ញាត្រីសព្ទនេះជួបប្រទះនឹងស្រៈ - ិ - ី - ឹ - ឺ េ-ី ក៏ត្រូវប្រែប្រួលរូបមកជា( ុ) ដូចករណីខាងលើដែរ។

ឧទាហរណ៍ ស៊ីបាយ លេងហ៊ី... លើកលែងតែពាក្យ ប៊ិច អ៊ីចុះ អ៊ីចឹង...។

ដូចជាពាក្យ ទ្រហឹង គ្រឹហា វិហារ ទាហាន ស៊ី ហ៊ឹងត្រចៀក អ៊ុត ហ៊ាន ស៊ុន ស៊ើបការ ហ៊ុន ប៊ុន ...។

ឧទាហរណ៍ ហ៊ោរ ហ៊ុត...។

សំយោគសញ្ញា

កែប្រែ

វណ្ណយុត្តិ នេះលំអៀងសព្ទបាលីឬសំស្ត្រឹតមកជាសព្ទខ្មែរ។ ដូចជាពាក្យ

សព្ទបាលី និង សំស្ត្រឹត សព្ទខ្មែរ
ភយ ភ័យ
ជយ ជ័យ
ខយ រឺ ក្សយ ខ័យក្ស័យ
ពន្ធ ព័ន្ធ
ពទ្ធ ព័ទ្ធ
យន្ត រឺ យន្ត្រ យ័ន្ត
យ័ន្ត្រ រឺ យន់ យន្ត
សម្បទ សម្ប័ទ
សម្បត្តិ រឺ បច្ចយ បច្ច័យ
អាលយ អាល័យ
សមយ សម័យ
សំសយ សង្ស័យ
ហទយ រឺ ហឫទយ ហទ័យ រឺ ហ្ឫទ័យ

សញ្ញានេះប្រើនូវពាក្យខ្មែរខ្លះ ដែរមានសម្លេងស្ទើរស្រៈ អឬ អា ដើម្បីឱ្យមានសូរសម្លេងមួយត្រូវចំនឹងសម្លេងពិតនៃពាក្យនោះ គឺ ញ័រ ជ័រ ទំព័រ..។ហើយអក្សរ រ ជាតួប្រកប ដូចជាពាក្យថា ជ័រ ញ័រ ទំព័រ ទទីទទ័រ ព្រវីព្រវ័រ សាសន៍ព័រ ញញាក់ញញ័រ ...។ វាសម្រាប់ប្រើសម្រួលសម្លេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា កុងទ័រ ប៉ាស្ទ័រ អាំងហ្សេនឺញ័រ កុំព្យូទ័រ ត្រាក់ទ័រ...។ ឧទាហរណ៍ មាល័យ សម័យ អនាម័យ...។

របាទ(៌)

កែប្រែ

ជាសញ្ញានេះជំនួស រ កាលណា រ ជាជំនួសតួអក្សរតម្រួត។ វាជាវណ្ណយុត្តិសម្រាប់ដាក់នូវពាក្យសំស្ត្រឹតក្លាយមកពីបាលី។ ជាធម្មតាតួអក្សរណាដែលពុំសូវប្រើជាផ្ញើជើងជាគ្រវ៉ាត់ តួតម្រួតអក្សរនោះផ្លាស់ជារបាទ។ បើតួអក្សរណាធ្លាប់ប្រើគ្រវ៉ាត់ក្នុងផ្ញើជើង តួតម្រួតនោះផ្លាស់ជាគ្រវ៉ាត់។ តួតម្រួតផ្លាស់ជា រ ក៏បានដូចជាពាក្យទាំងនេះជាច្រើនបែបយ៉ាង៖ ពាក្យដើម ពាក្យផ្លាស់ជា ណ្ណ ណ៌ ម្ម ម៌ ព្ព ព៌ ព្ភ ព៌ ពណ្ណ ពណ៌ ធម្ម ធម៌ គព្ភ គភ៌ បុព្វា បុព៌ា បរិបុណ្ណ បរិបូណឬបរិបូរណ៍

មានពាក្យខ្លះដែលធ្លាប់មានផ្ញើជើងគ្រវាត់ ជាប់ដោយសញ្ញារបាទខ្លះក៏មានដែរ ដូចជាពាក្យ៖ ពាក្យដើម ទៅជាពាក្យ កក្កដ កកិដ វិសជ្ជនីយ វិសជិនីយ មគ្គុទេស មគ្គុទិស មគ្គ មាគ៌ា មារយាទ មាយ៌ាទ

កំណត់សម្គាល់៖ ពាក្យតម្រួតជើង ក្លាយទៅជា ពាក្យតម្រួត ក្លាយទៅជាពាក្យ ក្ក ក្រ ចក្ក ចក្រ គ្គ គ្រ ឧបសគ្គ គ្រោះ ត្ត ត្រ ខត្ត ខេត្ត ក្សត្រ ខេត្រ ទ្ទ ទ្រ សមុទ្ទ សមុទ្រ

ប៉ុន្តែតួអក្សរដទៃពីរតួ ដូចពោលខាងលើនេះមិនផ្លាស់ប្តូតម្រួតជា រ ឡើយ។

ឧទាហរណ៍ ព្រះធម៌ សមធម៌ ...។

អស្តា(៏)

កែប្រែ

ជាសញ្ញាដែលប្រើសម្រាប់ដាក់ពីលើអក្សរ និង ហើយ និង ចំនែកអក្សរ គេប្រើអស្តានេះពេលបព្ចេញអារម្មណ៍ ភ្ញាក់ផ្អើល ភ័យជាដើម។ នោះជាពាក្យនិបាត គឺពាក្យនោះមិនមែនជានាម ជាគុណនាមឬជាកិរិយាសព្ទ។ ដូចជាពាក្យថា ទោះហាមដូចវាក៏មិនស្តាប់។ អ្នកចេះធម៌ដ៏ប្រសើរ រមែងរួចកាចពីអបាភូមិ។ ប្រសើរដ៏ឧត្តម។ ក្នុងពាក្យឧទានសព្ទ គឺជាពាក្យថាដោយភ្ញាក់ផ្អើល សញ្ញានេះមានប្រើខ្លះដែរ។

ដូចជាពាក្យ ឳហ៏្ឋ! ឳន៏! នុះហ្ឋ៏ឬន៏!។

កំនត់សម្គាល់ ក៏ ដ៏ សូមបញ្ជាក់ឱ្យខ្លីកុំច្រលំពាក្យ ដទៃ ដរាប(គ្មានអស្តាទេ)។

ឧទាហរណ៍ ក៏ ដ៏ នុះហ្ន៏...។

ទណ្ឌឃាត(៍)

កែប្រែ

ប្រើសម្រាប់បដិសេធន៍តួអក្សរដែលមានលើសពីការអាន។ គេប្រើដើម្បីដាក់លើអក្សរព្យព្ជានៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យព្ជានៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិសព្ទរបស់ពាក្យ។

ឧទាហរណ៍ ទូរទស្សន៍ ប្រយោជន៍ គមនាគមន៍ ព្រឹត្តការណ៍ វេព្យាករណ៍ ពាក្យពេចន៍ ត្រ័យរតន៍...។ គេដាក់ទណ្ឌឃាត ដូចជាពាក្យថា រ័តន៍ ចោទក៍ រោទ៍ ប្រយោជន៍ ចរាចរណ៍ បដិសេធន៍ អភិវឌ្ឍន៍ អនុវត្តន៍ ..។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមនៃពាក្យទាំងនោះដូចជា ស៊ីម៉ង់ត៍ អេដស៍ អាល់ប៊ែរត៍...។

វិសជ៌នី(ះ)

កែប្រែ

វិសជ្ជនិយ សញ្ញានេះគឺប្រើសម្រាប់ប្រកបជំនួសខ្យល់ “ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ រិះ ចុះ ចង្កើះ(ចង្កឹះ) ឈ្មោះ ទះ ដោះដូរលោតផ្លោះ។ល។ វាមានសូរសម្លេងស្រដៀងនឹងពាក្យ ដែលប្រកបនឹងព្យព្ជានៈ “ស” ដែរ។ សព្ទខ្លីមានពាក្យដូចជា នេះ ព្រោះ ជិះ ។

យុគលពិន្ទុឬចុចពីរ(ៈ)

កែប្រែ

គេប្រើសម្រាប់ដាក់នៅចុងពាក្យមានកំណើតពីបាលីឬសំស្ត្រឹត ដែលមានសូរ “អាក់”ឬ “អ៊ាក់”។ ហើយវាក៏អាចជា នាមឬកិរិយាស្នូរ នាមឬកិរិយាបង្គោល និងអាចជាសមាសនាមនាម ដូចជា លោភៈ ទោសៈ មោហៈ...។

ចំណាំ

គេអាចកំណត់នូវការប្រើយុគពិន្ទុ កាលណាបើពាក្យខាងដើមវាជា នាមឬកិរិយាស្នូរ គេអាចសរសេរដោយដាក់សញ្ញា “ៈ ”។ ក៏ប៉ុន្តែកាលណាបើពាក្យដើមវាជា សមាសនាម ហើយពាក្យបន្ទាប់ជា នាមឬកិរិយាស្នូរវិញគេសរសេរមិនចាំបាច់ដាក់សញ្ញា “ៈ ”ទេ។

ឧទាហរណ៍

  • អាជីវកម្ម ពាក្យថា អាជីវ វាជា ពាក្យស្នូរឬពាក្យបង្គោល។ អាជីព មានន័យថា ជាមុខរបរចញ្ចឹមជីវិត ជំនាញមួយច្បាស់លាស់ សម្រាប់ចញ្ចឹមជីវិត។ រីឯពាក្យថា កម្ម មានន័យថា ជាអំពើឬដំណើរនៃការប្រព្រឹត្តតាមកាលពេលា។ ហើយវាជា សមាសនាម។ ការសរសេរមិនចាំបាច់ដាក់យុគលពិន្ទុទេ។ ហើយការធ្វើអាជីវកម្មនៅក្នុងសង្គមខ្មែរសព្វថ្ងៃឃើញថា មានការវាយប្រហារគ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ហើយមានការឃោសនានូវផលិតផល ដែលប៉ះពាល់ដល់សុខភាព ដូចជាសុរាជាដើមមានរង្វាន់ច្រើន ផឹកទៅមានរសជាតិឆ្ងាញ់ និងសុភាពល្អ។
  • គណៈប្រតិភូ ពាក្យថា គណៈ ជាសមាសនាម មានន័យថា ក្រុម ពួក ហើយពាក្យថាប្រតិភូ វាជានាមបង្គោលឬកិរិយាស្នូរ មានន័យថា អ្នកជំនួយ អ្នកធានា។ និយាយជារួម ជាក្រុមមនុស្សមួយពួកឬមួយក្រុមដែលជាតំណាងប្រទេសឬតំណាងស្ថាប័នណាមួយ។ មិនមែនដូចសង្គមខ្មែរសព្វថ្ងៃគណៈប្រតិភូមកចូលរួមប្រជុំអ្វីមួយមកជួបជុំគ្នាចង់អស់មួយក្រសួង មិនគិតថាសុំស្នើរជនណាមួយនៅក្នុងក្រសួងដែលពាក់ព័ន្ធនោះឡើយ។ ហើយការអនុវត្តនៅក្នុងសង្គមខ្មែរ វាមិនដូចជាពាក្យដែលមាននៅក្នុងវចនានុក្រមនោះទេ។

បើពាក្យទាំងនេះខាងដើម ដូចជា ពលកម្ម វណ្ណកម្ម សច្ចភាព ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម។ ហើយវាលើកលែងតែពាក្យ គណៈ ដែលទោះបីជាវានៅដើមគេឬកណ្តាលគេក្តី ក៏ត្រូវប្រើយុគលពិន្ទុជាដរាប។

ឧទាហរណ៍ គណៈមេប្រយោគ គណៈប្រធានរដ្ឋ គណៈប្រតិភូ គណៈកម្មការ គណៈសង្ឃ គណៈរដ្ឋមន្ត្រី...។ ព្រោះថានៅក្នុងពាក្យទាំងនេះ គណៈ មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេព្យាកណ៍បាលី។

លើកលែងតែពាក្យថា គណបក្ស គណនា គណនេយ្យ... ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ។ រីឯពាក្យ“កាលៈទេសៈ” គេត្រូវប្រើយុគលពិន្ទុទាំងពីរម៉ាត់តែម្តង។ ប៉ុន្តែគេសរសេរពាក្យនេះ “បញ្ច្រាស”​ មកវិញ “ទេសកាល” នោះគេមិនត្រូវប្រើយុគលពិន្ទុឡើយ។ ក្នុងសម័យនេះគេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរសម្រាប់រាយរាប់ឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិកម្ពុជាមាន ៣ ពណ៌គឺ ខៀវ ក្រហម ស។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ ទ្វិពិន្ទុលេខ ក្នុងករណីរៀបរាប់ឧទេ្ទស បង្ហាញវត្តមាន... ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង។

ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ៖ ស្នើសុំអាហាររូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េយោងៈ លិខិតលេខ.... ចុះថ្ងៃទី...។

កំណត់សម្គាល់អំពីការប្រើឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា”៖

ក. មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ ថា ណាដែលជានិបាតសព្ទ ដែលអាចប្រៀបនឹងភាសាបារាំង “Que” បានដល់ពាក្យដែលត្រូវកត់ត្រាមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង “Style indirect” របស់ភាសាបារាំង ដូចជាពាក្យ៖ ពោលថា និយាយថា ទំនាយទាយថា តិះដៀលថា ជេថា ប្រាប់ថា ដូចជា ដូចខាងក្រោម ... ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ(ៈ)ពីមុខទេ។

ខ. ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ(ៈ) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា “Style direct”។

ទ្វិពិន្ទុលេខឬចំណុចពីរគូស(៖)

កែប្រែ

សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនោះ គេប្រើសម្រាប់៖

ក. ដាក់នៅចុងបញ្ចប់នៃប្រយោគក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“...”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះច្រើនតែប្រើក្នុង ទម្រង់ឬរចនាបថប្រយោគពណ៌នានៅក្នុងរឿងពេង រឿងនិទាន ការនិយាយប្រាប់គ្នាពីហហេតុការណ៍អតីតកាល។ល។

ខ. សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក ជាផ្នែក។

សម្គាល់៖ មិនត្រូវច្រឡំយុគលពិន្ទុ(ៈ) ជាមួយ និង ទិ្វពិន្ទុលេខ(៖)ទេ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើករោមប៉ុណ្ណោះ។ រីឯទ្វិពិន្ទុលេខគឺមាន សូន្យលើ(◦) និងសូន្យខាងក្រោម(◦)។ ហើយមានរជ្ជសញ្ញាខណ្ឌចំកណ្តាលគឺយ៉ាងនេះ(៖)។ សព្វថ្ងៃនេះយើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន(font Limon)ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រជំនួសឱ្យតែបានៗ សិនរង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទិ្វពិន្ទុលេខ នោះនឹងយកមកប្រើឱ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។ ចំនែក ពុម្ពអក្សរយ៉ូនីកូដ(font Unicode)បានប្រើជាស្តង់ដារហើយ ក៏នៅមានការរចនាខុសដែលដោយសារ font ខ្លះមានការរចនាប្លែកៗ(៖) តែករណីនេះអាចលើលែងបាន។

កុក្កដនេត្រឬភ្នែកមាន់(៙)

កែប្រែ

សញ្ញានេះប្រើសម្រាប់ផ្តើមនូវតួនៃសេក្តីរបស់ឃ្លាឬប្រយោគ។ តាំងពីដើមមកអ្នកនិពន្ធបានប្រើសញ្ញានេះក្នុងការចាប់ផ្តើម សរសេរអត្ថបទឬសាច់រឿងអ្វីមួយ។ មកដល់ពេលបច្ចុប្បន្នអ្នកនិពន្ធលែងប្រើសញ្ញានេះហើយ។ ពិសេសនៅពេលដែលគេចាប់ផ្តើមសរសេរកំណាព្យ នោះអ្នកកវីបុរាណយើងច្រើនប្រើសញ្ញា(៙)ដូច្នេះ។

ឧទាហរណ៍

៙ មាន់ ទា ក្របី សេះ មានច្រើនយ៉ាងនេះ។

កាកបាទឬជើងក្អែក (៎)

កែប្រែ

ជាបន្ទាត់ខ្លីខ្វែងពីរ មួយផ្តេកមួយទៀតបញ្ឈរគូសកាត់ខ្វែងគ្នាចំពាក់កណ្តាល។ ប្រើសម្រាប់ដាក់លើពាក្យឧទានសព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្ហូសឬត្អូញថ្ងូរ ដូចជាពាក្យវិសេសសព្វនាមខ្លះ ច៎! ចា៎! ច៎ាះ! ប៎ាទ! ណ៎ា! ណ៎ះ ហ៎្ន ន៎ អូ៎ អ៎ា្ហ...។

ឧទាហរណ៍

នុះន៎ ចា៎លោកពូ...។

វង់ក្រចក((...))

កែប្រែ

វង់ក្រចក សញ្ញាវង់ក្រចកប្រើសម្រាប់ដាក់គៀបពាក្យណាឬឃ្លាណាមួយដែលមិនមានទាក់ទងចូលក្នុងអត្ថបទនោះទេ គ្រាន់តែជាសព្ទពន្យល់នៃពាក្យណាមួយ ដែលមាននៅក្នុងអត្ថបទនោះ។ ដូចជាពាក្យថាលោកពុកខ្ញុំអញ្ជើញទៅប្រទេសថៃឡង់ដ៏(ប្រទេសសៀម)នៅសប្តាហ៍ខាងមុខនេះ។

ឧទាហរណ៍ ទៅលេងខេត្តព្រះវិហារ(ប្រាសាទព្រះវិហារ)។

អញ្ញប្រកាស(“...”)

កែប្រែ

ជាសញ្ញាឃ្នាបម្យ៉ាងដែលនៅខាងដើមមានរាងកោងខ្វឹកកួចឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោងកួចទម្លាក់ចុះក្រោម។ គេប្រើសញ្ញានេះសម្រាប់៖

ក. គាបឬកត់ត្រាដកស្រង់សេក្តីសំខាន់របស់ជានណាម្នាក់ ទុកជាសេក្តីពិសេសដោយឡែក ជាការរំលេចឬបញ្ជាក់ឱ្យប្លែកពីន័យរបស់បរិបទ។

ខ. ដកស្រង់តួអង្គណាមួយ ដែលមានកិតិ្តសព្ទល្បីល្បាញ។

គ. ដកស្រង់សេក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ។

អព្ភន្តរសញ្ញា(ʻ...ʼ)

កែប្រែ

សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅដើម និងក្បៀសសញ្ញាមួយនៅចុង។ របៀបប្រើអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែកពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស។

សូមជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់។ ជួនកាលគេប្រើអព្ភន្តរសញ្ញាឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា។ នៅក្នុងសៀភៅវេព្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថាជាសញ្ញាអញ្ញប្រកាស (សៀវភៅវេព្យាករណ៍ ពូវ អ៊ុម ទំព័រ ៨) ចំណែកនៅក្នុងវចនានុក្រម សម្តេចជួនណាត ទំព័រ ១៦៥៦ -៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “...” មានរូបសណ្ឋានយ៉ាងនេះដែរ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេព្យករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យឬសេក្តីមានរូបសណ្ឋានពីរបែបនេះគឺ (“...”)ឬ (‍«...»)។

ដូច្នេះ ដោយយល់ឃើញថាកិច្ចការសរសេរតែងនិពន្ធ នាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញាដែលមានរូបសណ្ឋានបែបនេះ(ʻ...ʼ)មកប្រើបន្ថែមទៀតដោយបំបែកចេញពីអញ្ញប្រកាស(“...”)

បេយ្យាលៈ(។ល។)

កែប្រែ

គឺជាវណ្ណយុត្ត ដែលគេប្រើសម្រាប់បង្រួមន័យសេក្តី ពីវែងឱ្យទៅជាខ្លីឬច្រើនឱ្យទៅជាតិច។

ឧទាហរណ៍

សត្វព្រៃនៅក្នុងប្រទេសកម្ពុជាមាន ជ្រូកព្រៃ ក្តាន់ ទន្សោង ខ្លា រម៉ាំង។ល។៕

សញ្ញាខណ្ឌ (។)

កែប្រែ

សញ្ញានេះប្រើសម្រាប់រាំងឃាំងប្រយោគឬសង្កាត់នៃសេក្តីនីមួយៗឱ្យដាច់ស្រលះពីគ្នា។ កាលណាប្រយោគមួយចាប់ផ្តើមហើយ គេត្រូវដាក់សញ្ញា(។)នេះ មុននឹងបន្តទៅប្រយោគមួយទៀត។ សញ្ញាខណ្ឌធ្វើឱ្យងាយយល់ វាអាចញែកសេក្តីដាច់ពីប្រយោគមួយទៅប្រយោគមួយ មិនឱ្យច្រឡំន័យនាំច្របូកច្របល់។ ហើយនៅចន្លោះសញ្ញាខណ្ឌ ការដកឃ្លា ក៏ជួយសម្រួលឱ្យអ្នកអានងាយយល់ ងាយចាប់សេក្តីបាន។ ប៉ុន្តែកាលណាគេត្រូវប្ដូរគំនិតចូលទៅវគ្គឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅខាងចុងនៃប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះបន្ទាត់ថ្មី ជាមួយនឹងការចោលចំហបន្តិចដែលគេហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ផ្តើមបន្ទាត់(នេះជាការប្រាប់ជាដំណឹងរបស់អ្នកសរសេរតាមសូត្រ)។ សញ្ញាខណ្ឌនេះប្រើសម្រាប់ដាក់សេក្តីជាសង្កាត់ៗ ដើម្បីធ្វើឱ្យសេក្តីនោះមានភាពល្អស្តាប់។

ឧទាហរណ៍ កូនអ្នកមានហូបបាយផ្សារ។ រីឯកូនអ្នកចម្ការហូបបាយកក។

ខណ្ឌចប់(៕)

កែប្រែ

ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្តបទឬរឿងមួយតែត្រឹមនេះពុំមានតសេក្តីឬរឿងរ៉ាវទៅមុខទៀតឡើយ។

គោមូត្រឬបរិយោសាន (។៚)

កែប្រែ

គោមូត្រឬបរិយោសាន គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឱ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មត យកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសានឬ បរិយានឬគោមូត្រនេះ សម្រាប់បញ្ចប់សេក្តីនិយាយរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ។ សព្វថ្ងៃនេះអ្នកនិពន្ធមួយចំនួនបានប្រើសញ្ញាពីរគឺ៖ឬមួយ។ឬមួយ។៚។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឱ្យបានគង់វង្ស។ ឃើញមានកាសែតមួយចំនួនប្រើសញ្ញានេះផងដែរ។

រជ្ជុសញ្ញាឬសហសញ្ញា(-)

កែប្រែ

ប្រើសម្រាប់ភ្ជាប់ឬបំបែកព្យាង្គនៃពាក្យកណ្តាលមួយ កុំឱ្យអាបច្រឡំជាប្រកប នាំឱ្យខុសពាក្យដូចជា ទូក-ង កុក-ស សម្បុរ-ស ខ្សែ-ក មានន័យស្តាប់បាន(មានន័យថាភ្ជាប់សម្ព័ន្ធ)។ ម្យ៉ាងទៀតប្រើពាក្យកាព្យ ដែលកវីបំបែកព្យាង្គពីឃ្លាមួយ ទៅកាន់់ឃ្លាមួយទៀត។

ឧទាហរណ៍ ដី-ស ត្រី-ខ..

លេខទោ​ឬអាមេណ្ឌិតសញ្ញា(ៗ)

កែប្រែ

សញ្ញានេះគេប្រើសម្រាប់ ផ្ទួនពាក្យដែលតម្រូវឱ្យថាឬអានពីរដង និងសម្រាប់បញ្ជាក់អំពីចំនួនច្រើនឬ ពហុវចនៈ។

ចំណាំ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះទេ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី។ ដូចជាពាក្យថា ឯហិមម...?។ បើប្រើជាមួយគុណនាម និយាយ អំពីពណ៌នោះ។

ពាក្យស្ទួនដោយប្រើលេខទោចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ។ ចំពោះពាក្យខ្មែរខ្លះ ដែលមានសម្លេងដដែលៗពីរដង ដូចជា បបរ កករ ត្រូវសរសេរពីរដងជាន់គ្នាដូច្ចេះជាដរាប។ ហាមដាច់ខាត មិនឱ្យសរសេរ បរៗ ករៗ បែបនេះឡើយ។ ហើយគេអាចប្រើវាក្នុងករណីដូចជា៖

  • លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប
  • លេខទោប្រើជាមួយពាក្យមួយព្យាង្គ
  • លេខទោប្រើជាមួយពាក្យពីរម៉ាត់
  • លេខទោប្រើជំនួសពាក្យបៅម៉ាត់ឬច្រើនព្យាង្គ
  • មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង។

ចំណាំ លេខទោមិនអាចប្រើផ្ទួន បាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុស្ស ឬសត្វ​ដូចជា កូនក្មួយនេះធាត់ទ្រលុកលុកមុខឡើងកំប្លង់ប្លង់ដូចវង់ចន្ទ្រា ស្គមឡើងកំព្រឹងព្រឹង។

ក្បៀសឬកណ្តកសញ្ញា(,)

កែប្រែ

សញ្ញានេះ ប្រើស្រាប់ញែកពាក្យក្នុងប្រយោគឱ្យដាច់ពីគ្នា ទាំងពាក្យរៀបរាប់នោះ ជានាមក្តី ជាគុ​ណនាមក្តី ជាកិរិយាសព្ទក្តី។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការបប្រើក្បៀសរបស់ប្រទេសលោកខាងលិចដែរ។​ ហើយយើងអាចប្រើសម្រាប់៖

  • ការប្រើក្បៀសក្នុងកាពិពណ៌នា រៀបរាប់ជំពូកនាម
  • ការពិពណ៌នារៀបរាប់អសាធារណនាម
  • ការពិពណ៌រៀបរាប់គុណនាម
  • ការពិពណ៌នារៀបរាប់កិរិយាសព្ទ

កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដទៃដូចជា ភាសាបារាំង អង់គ្លេស​ អេស្ប៉ាញជាដើមនោះ ប្រយោគល្បៈណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់។ នេះអាចជាទម្លាប់ភាសាគេឬក៏ធ្វើទៅតាមការតម្រូវការចាំបាច់ នៃក្បួនច្បាប់វេព្យាករណ៍របស់គេ។ អត្ថបទខ្មែរយើងពីបុរាណ ដែលបានចារនៅលើក្រាំងក្តី សាស្ត្រាស្លឹករឹតក្តី នៅក្នុងឃ្លាប្រយោគទាំងនោះ ពុំមានប្រើក្បៀសទាលតែសោះ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេស ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្តើមប្រើក្បៀសជារៀងរហូតមក។ ប៉ុន្តែទោះជាយ៉ាងនេះក្តីយើងសង្កេតឃើញមានទំនោរពីរគឺ៖

១.ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស

២. ប្រភេទជានដែលតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មរតកពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ។ និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀសឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង។

សញ្ញាសួរ រឺ បុច្ឆនសញ្ញា(?)

កែប្រែ

ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ ឃ្លា ល្បៈ ចោទជានិច្ច។ នៅក្នុងពាក្យ ល្បៈ ឃ្លា ប្រយោគដែលចោទសួរ គេតែងតែប្រើជាចាំបាច់នូវពាក្យឬរូបមន្តផ្សេងមានជាអាទិ៍ តើ ព្រោះអ្វី ហេតុអ្វី ដូចម្តេច(ក៏ឬ បានជា...) យ៉ាងម្តេចក៏... អ្វីទៅ ស្អីគេ អង្កាល់ កាលណា ...។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លាឬនៅខាងចុងឃ្លាក៏បាន។ ជួនកាលគេមិនបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ។

ល្បៈ ឃ្លា ពាក្យសំណួរខ្លីៗ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់? ពេលណា? កន្លែងណា?។

ឧទាហរណ៍

តើអ្នកទើបមកពីណា?

ពេលណាអ្នកមកដល់?

គួរកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឱ្យន័យឬរំលងន័យខុសគ្នាដែរ។ ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បៈដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសម្លេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ។

មច្ឆណ្ឌសញ្ញាឬពងត្រី(...)

កែប្រែ

ជួនកាលគេអាចហៅថា(ចំណុចរាយ)ផងក៏មាន។ សញ្ញាដែលមានចំណុចបី បន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះប្រាប់ជាទុកជាដំណឹង។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ៖ · ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឱ្យដាច់កណ្តាលនៃឃ្លា · ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឱ្យគូសន្ទនាយល់ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា..

វង់តង្កៀប[...]

កែប្រែ

នៅក្នុងភាសាខ្មែរគេមិនសូវប្រើសញ្ញាវង់តង្កៀបនេះទេ ព្រោះយើមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់ទាំងអស់ ហើយ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពិជគណិត យើងយកមកប្រើតាមពួកអឺរ៉ុប។

រ៉ាត់ឬឃ្នាប(}ឬ{...})

កែប្រែ

សញ្ញានេះខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ។ ការប្រើនៅសញ្ញានេះមាន៖ · ប្រើនៅក្នុងមុខវិជ្ជាពិជគណិត របៀបប្រើឃ្នាបឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀបឬវង់ក្រចកដែរ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក({) និងរ៉ាត់មួយទៀតសម្រាប់បិទ(}) គឺបែបនេះ{...}។ · រ៉ាត់បើក និងរ៉ាត់បិទនេះប្រើសម្រាប់គាបពាក្យពីរឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចជា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល។

អាទិសង្កេត(.)

កែប្រែ

គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា(សហរដ្ឋអាមេរិច) អ.ស.ប(អង្គការសហប្រជាជាតិ) គ.ជ.ប(គណៈកម្មារជាតិរៀបចំការបោះឆ្នោត) ជួនកាលគេបប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិតាដែលរៀបរាប់ចំណងជើងរងដូចជា៖

  • មង្គលការ អបមង្គល
  • ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
  • ចង់រត់ចេញពីសង្គមដែលគ្មានយុតិ្តធម៌...

ជួនកាលក្នងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា(-)ខ្លះៗដែរ។

កាព្យនៃវណ្ណយុត្តិ

កែប្រែ

កាព្យអំពីវណ្ណយុត្តិ

កែប្រែ
វណ្ណយុត្តិ

អ្នកអើយរីសញ្ញា ត្រូវសិក្សាចេះឱ្យមុត

ឱ្យស្គាល់គ្រឿងវណ្ណយុត្តិ ចូរឧស្សាហ៍គិតរំពឹង។

សញ្ញាបន្តក់(់)

សញ្ញាមួយនោះណា រាងរូបាទ្រង់ដូចស្នឹង

បន្តក់វណ្ណយុត្តិហ្នឹង កាត់សព្ទវែងជាសព្ទខ្លី។

មូសិកទន្ត(៉)

ស្នឹងពីរដាក់ទឹមគ្នា លើអក្ខរាប្រែសម្តី

ឈ្មោះមូសិកទន្តី ធ្មេញកណ្តុលចូលចាំទុក។

សំយោគសញ្ញា(័)

វណ្ណយុត្តិមួយនោះនៃ រាងឧបមេយ្យដូចជាភ្លុក

គជសារ “ង ” ទៅមុខ ហៅថាសំយោគសញ្ញា។

របាទ(៌)

របាទជាវណ្ណយុត្តិ តួសន្មត់ជំនួស “រ ”

ទ្រង់ទ្រាយក្រងក់ “រ ” ដូចលំនាំកក្រសារ។

អស្តា(៏)

សញ្ញាមួយវិញនោះ អស្តាស្មោះរាងកាយ

អ្នកប្រាជ្ញបញ្ញត្តិថា ឱ្យប្រើលើ “ដ ”នឹង “ក ”។

ទណ្ឌឃាត(៍)

ទណ្ឌឃាតសម្លាប់បង់ តួមួយអង្គនៃអក្ខរា

ដែលលើសពីសព្ទថា តាមតម្រាគេឥតពោល។

វិសជ៌នីយ(ះ)

វសជ៌នីយសញ្ញា នោះរុញសព្ទជា “អះ”

ដូចប្រើពាក្យ “ទោះ” “ខ្លះ” “មោះ” “សោះ” “បោះ” សឹងក្បិលពីរ។

កុក្កុដនេត្រ(៙)

សញ្ញាវង់ភ្នែកមាន់ ចូរកុំកាន់ក្នុងដួងចៃ

អ្នកប្រាជ្ញលោកកែខៃ ទុកជាដើមផ្តើមសេក្តី។

កាកបាទ(៎)

កាកបាទខ្វែងជើងក្អែក ជាចំណែកសញ្ញាទោល

ឋិតលើពាក្យពំនោល ដូចថា ច៎ាះ នុ៎ះ ណា៎នៃ។

វង់ក្រចក((...))

អ្នកខ្លះគួរបដិសេដ តែដោយហេតុលុបមិនបាន

ច្នោះហើយទុកឱ្យបាន ដាក់នៅក្នុងវង់ក្រចក។

អព្ភន្តរៈ(“...”)

សញ្ញាជាក្រោមនេះ នាមជាអព្ភន្តរៈ

ប្រត្ឈ៍ក្សពាក្យក្នុងទី ដែលត្រូវឃើញយល់ជាក់ស្តែង។

(។ល។ លៈ)

មាតិកាសម្តែងវែង គេចាចែងទុកលៃលក

ដាក់បង្រួមពាក្យនោះ តំណាងជាសញ្ញាលៈ។

បរិយោសាន(៚)

បរិយោសានសោត ឬគោមូត្រចប់សម្តី

សម្តែងរឿងអ្វីៗ ចូរយើងដឹងដោយដំណើរ។

យុតិកង្ក័(-)

សញ្ញាជាបណ្តាប់ ក្រោយសំរេចមួយនេះឯង

ភ្ជាប់បាទកាព្យចាចែង ដែលព្យាង្គបែកចេញពីគ្នា។

រីឈ្មោះសញ្ញានោះ

ចូរចាំចុះកុំកង្ខា យតិភង្គនាមាដរាបទៅកុំបីធ្លោយ។

ខណ្ឌ(។)

រីខណ្ឌសញ្ញាកាត់ ជាសង្កាត់ចាកស្ទាក់ស្ទើរ

ឱ្យសេចក្តីប្រសើរ ឯរូបភាពដូចឈើច្រាន។

សំដីសំដែងនូវឈ្មោះ ជាគ្រឿងសំគាល់ឱ្យហៅបានដូចជាពាក្យជា៖ មនុស្ស សត្វ ដី ទឹក ខ្យល់ ឈើ ទន្លេ សមុទ្រ ...ពាក្យទាំងឡាយនោះហៅថា នាម។ នាម មានពីរយ៉ាងគឺ៖

  • នាមសារណនាម
  • អសាធារណនាម។

នាមសាធារណ៍

កែប្រែ

វត្ថុទាំងឡាយដែលមានបែបសណ្ឋានលំនាំគ្នាប្រហែលគ្នា ជាសារធារណនាមដូចជាពាក្យហៅថា ផ្ទះ វត្ថុឯណាដែលមានភាពបែបប្រហែលនឹង គេហស្ថាននោះហៅថាផ្ទះដូចគ្នា។ ស្រែ វត្ថុណាមានភាពដូចដីនោះហៅថាស្រែដូចគ្នា។ ឆ្កែ សត្វឯណាមានភាពដូចគ្នាហៅថាឆ្កែ។ ជើងតាំង វត្ថុមាភាពដូចជើងម៉ានោះហៅថាជើងតាំង។ ពាក្យហៅថា ផ្ទះ ស្រែ ឆ្កែ ជើងតាំង ជាសាធារណនាម។

នាមអសាធារណ៍

កែប្រែ

នាមអ្វីសម្រាប់តែមនុស្សម្នាក់ សត្វមួយ ឬវត្ថុមួយផ្សេងម្នាក់ឯងដទៃទៀត ហៅថាអសាធារណនាម ព្រោះនាមនោះមិនចំពោះទូទៅឡើយ ដូចជានាមថា រាជាធានីភ្នំពេញ ទន្លេមេកុង ខេត្តកណ្តាល ព្រះជ័យវរ្ម័នទី៧...។ ឈ្មោះភ្នំពេញសម្រាប់តែក្រុងខ្មែរ ឈ្មោះទន្លេមេកុង សម្រាប់តែទន្លេមួយនៅស្រុកខ្មែរ នៅផ្នែកខាងជើងឈៀងខាងលិច ខេត្តកណ្តាល ជាខេត្តមួយដែលស្ថិតនៅជុំវិញរាជាធានីភ្នំពេញ ព្រះបាទជ័យវរ្ម័នទី៧ ជាមហាបុរសមួយអង្គ ដែលបានកសាងប្រាង្គអង្គរ។

ឧទាហរណ៍

ក្រុងតាខ្មៅជាទីរួមខេត្តកណcock

លិង្គរបស់នាម

កែប្រែ

នាមទាំងឡាយមានភេទផ្សេងគ្នា ភេទរបស់នាមនោះហៅថា លិង្គ។ លិង្គមាន៣ យ៉ាងគឺ៖ បុំលិង្គ(ប៉ុងលឹង) ឥត្ថីលិង្គ នបុំសកលិង្គ។

  • បុំលិង្គ គឺភេទសម្រាប់មនុស្សប្រុស សត្វឬវត្ថុឈ្មោល។

ឧទាហរណ៍

ឧបាសក(មនុស្សប្រុសកាន់ព្រះពុទ្ធសាសនា)។

  • ឥត្ថីលិង្គ គឺភេទសម្រាប់សម្គាល់ មនុស្សស្រី សត្វឬវត្ថុញី។

ឧទាហរណ៍

ទារិកា(កូនក្មេងស្រី)។

  • នបុំសកលិង្គ ជាភេទសម្គាល់ មនុស្ស សត្វឬវត្ថុ ខ្ទើយ គឺភេទមិនមែនប្រុសឬជាស្រី ជាឈ្មោលឬញី។

ឧទាហរណ៍

ខ្មោច(អមនុស្ស)

តាមដោយបញ្ញត្តិនៃក្បួនហោរានាមរបស់មនុស្សប្រុស ងាររបស់នាមមន្ត្រីសឹងជាបុំលិង្គ។ នាមរបស់មនុស្សស្រី នាមរបស់ ស្រុក ភូមិ នគរ វត្ត ខេត្ត សឹងជាឥត្ថីលិង្គ។ នាមរបស់មនុស្សខ្ទើយជា នបុំសកលិង្គ។ ឯក្នុងល្បែងខ្លះវត្ថុដែលជាគ្រឿងលេងសឹងជា ឥត្ថីលិង្គ​ដូចជា អង្គញ់ មេច្រប៉ឹក ...។

លិង្គប្រើជាពាក្យសម្រាប់ប្រុសស្រី ដូជាពាក្យថា មា ឪ វាទិន ភិក្ខុ សាមណេរ គោ ពានរ ...ជាពាក្យសម្រាប់ បុំលិង្គ។ ដូចជាពាក្យថា មីង ម៉ែ យាយ អយ្យិកា មាតុច្ឆា កុមារី យក្សិណី(យក្ខិន) ចោរី វាទិនី ភិក្ខុនី ភិក្សុណី សាមណេរី គាវី ពានរី ព្រាហ្មណី ..ជាពាក្យសម្រាប់ ឥត្ថីលិង្គ។ ឧទាហរណ៍

  • បុំលិង្គ(ប៉ុងលឹង)
  • ឥត្ថីលិង្គ
  • វិនាយក(អ្នកដឹកនាំគេឱ្យប្រព្រឹត្តល្អ)
  • វិជ្ជាទាយក(អ្នកឱ្យចំណេះ)
  • យក្ស(អសុរៈប្រុស)
  • ភិក្ខុ(អ្នកខ្លាចបាបជានិច្ច)
  • ឧបាសក(មនុស្សប្រុសកាន់ព្រះពុទ្ធសាសនា)
  • យុវ័ន(ប្រុសកំលោះ)
  • កុមារ(ក្មេងប្រុស)
  • ទាយក(បុរសអ្នកឱ្យទាន)
  • ទារក(កូនក្មេងប្រុស)
  • វិនាយិកា
  • វិជ្ជាទាយិកា
  • យក្ខិនីឬ យក្សិណី
  • ភិក្ខុនី
  • ឧបាសិកា
  • យុវតី
  • កុមារី
  • ទាយិកា
  • ទារិកា

នាមរូបី និងនាមអរូបី

កែប្រែ

នាមរូបី

កែប្រែ

គឺជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ វត្ថុ ទីកន្លែង ដែលយើងអាចដឹងបានដោយចក្ខុវិញ្ញាណ និងកាយវិញ្ញាណ។

ឧទាហរណ៍

វិស្វករ កីឡាករ មាន់ ទា សារមន្ទីរ ការិយាល័យ រថភ្លើង ភាពត្រជាក់ កំដៅ..។

នាមអរូបី

កែប្រែ

គឺជានាមសម្គាល់ឈ្មោះអ្វី ដែលគ្មានរូបរាងច្បាស់លាស់ហើយមនុស្សមិនអាចប៉ះពាល់ឬមើលឃើញមានទាំងនេះ តាមរយៈកាយវិញ្ញាណ ​ឬចក្ខុវិញ្ញាណបានឡើយ។

ឧទាហរណ៍

កំហឹង សម្ភស្ស ការអប់រំ សំណើច បញ្ញា ស្នេហា យុត្តិធម៌ ទង្វើរ អំនួត...។

នាមជីវចល និងនាមអជីវចល

កែប្រែ

នាមជីវចលគឺជានាមសម្រាប់សម្គាល់ឈ្មោះមួយ ដែលមានជីវិតពីធម្មជាតិ ដូចជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ និងរុក្ខជាតិ។ ឧទាហរណ៍

កែប្រែ

ឪពុក ពូ មា មីង ក្មួយ យាយ​ តា គោ ក្របី សេះ មាន់ ទា មេរោគ មីក្រុប តោ ខ្លា ត្នោត ដូង ស្វាយ អំពៅ ចេក...។

នាមអជីវចល

កែប្រែ

គឺជានាមសម្រាប់សម្គាល់ឈ្មោះអ្វីមួយ​ ដែលគ្មានជីវិត គ្មានវិញ្ញាណដូចជានាម សម្គាល់ឈ្មោះ វត្ថុ ទីកន្លែង ស្ថានភាព សកម្មភាព និងគំនិតអ្វីមួយ។

ឧទាហរណ៍ តុ ទូ​ កៅអី ក្តារខៀន ដីស ប៊ិក អគារ កែវ កាបូប ភាពត្រជាក់ កម្តៅ ទុក្ខវេទនា ភាពក្រីក្រ សន្តិភាព........។

នាមករណ៍ និងនាមការណ៍

កែប្រែ

នាមការណ៍

កែប្រែ

ជានាមដែលសម្តែងសម្ថភាព ឬសកម្មភាព។ នាមករណ៍កើតពីកិរិយា និងគុណនាម។

ពាក្យទាំងនោះមាន៖ ទង្វើរ ការសង្កេត ការប្រព្រឹត្ត ការគោរព បណ្តូរ កំទេច កំណាច កំហូច...។

ឧទាហរណ៍

ការសង្កេតការនាកាបោះនៅអាណត្តិទី៥ មានសភាពមិនសូវម្មត់ចត់ ដោយសារអ្នកអង្កេតការ យកស្រាជាត្រីមុខ។

នាមករណ៍

កែប្រែ

គឺជានាមសម្តែងអ្នកធ្វើអំពើឬអ្នកមានសភាពលក្ខណៈបែបណាមួយ។ នាមទាំងនោះមាន៖ អ្នកនិពន្ធ អ្នកពោល អ្នកយាម អ្នក្រ អ្នកក្លាហាន ​អ្នកខ្សោយ អ្នកស្រុក អ្នកស្រែ អ្នកព្រៃ...។ នៅក្នុងភាសាខ្មែរយើង ពុំមានលក្ខណៈរូបរាងសម្គាល់ភេទឬវចនៈឡើយ ប៉ុន្តែយើងមានពាក្យសម្រាប់បញ្ជាក់វចនៈឬភេទឱ្យនាមមួយបាន។ នាមមួយអាចជាប្រុសឬភេទស្រីបានអាស្រ័យនឹងពាក្យសម្រាប់បញ្ជាក់ភេទ ដែលប្រើប្រាស់ជាមួយវា។យើអាចសម្គាល់ភេទរបស់នាមមួយជាមួយ ភេទបុរសឬស្ត្រីបានតាមរយៈពាក្យបញ្ជាក់ភេទ។

ឧទាហរណ៍

អ្នកនិពន្ធខ្មែរដ៏ល្បីល្បាញគឺសម្តេចសង្ឈរាជ ជួន ណាត។


គុណនាម

កែប្រែ

ពាក្យដែលសម្តែងលក្ខណៈរបស់នាម ឬធ្វើនាមឱ្យមានបទពាក្យដូចជា ពាក្យថា ថ្មរឹង មនុស្សចាស់ ដែកស្វិត កែវស្រួយ ...។ ចំនែកឯពាក្យថា រឹង ចាស់ ស្វិត ស្រួយ ប្រាប់លក្ខណៈ ថ្ម មនុស្ស ដែក កែវ ហៅថា គុណនាម។ នាមមានលក្ខណៈសម្រេចហើយហៅថា គុណបទ។ គុណនាមមានបីយ៉ាងគឺ បកតិគុណនាម វិសេសគុណនាម អតិវិសេសគុណនាម។ ហើយនៅក្នុងគុណ លំអានជាប្រក្រតី ដូចជាពាក្យថា៖ ភ្នំធំ ទន្លេវែង ស្លឹកស្តើង វង់មូល ដីខ្ពស់ សេះធាត់ សំពត់ម៉ដ្ឋ ស្រមោចតូច អាវខ្លី ក្តារក្រាស់ប្រាក់រៀលសំប៉ែត ក្មេងទាប គោស្កម មនុស្សកំសោយ ជាងប្រសប់ កប៉ាល់លឿន ផ្លែទុំសក់ស្កូវ ខ្នុរស្រគាល ច្រាំងចោត ភ្លើងក្តៅ ទឹកត្រជាក់ ខ្យល់រងា ត្បូងភ្លឺ តុរលោង មេឃងងឹត ឆ្កែកាច ...។

ឧទាហរណ៍

មេឃងងឹតរកកលចង់ភ្លៀង។

វិសេសគុណនាម

កែប្រែ

ជាគុណនាមដែលសម្តែងលក្ខណៈរបស់នាមឱ្យវិសេសឡើង ដូចជាពាក្យថា៖ ផ្លូវត្រង់ជាង ឆ្កែនេះកាចជាង គោនេះធំជាង មនុស្សប្រសប់ជាង កាំបិតមុតជាង ឈើខ្ពស់ប្លែក ...។

ឧទាហរណ៍

ឆ្កែរបស់ពូសៅវាកាចជាង ឆ្កែរបស់ខ្ញុំទៅទៀត។

អតិវិសេសគុណនាម

កែប្រែ

ជាគុណនាមដែលសម្តែងលក្ខណៈឱ្យវិសេសបំផុត ដូចជាពាក្យថា ស័ង្ខសផង កំបោរសក្បុស ស្បែកខ្មៅយង់ កាំបិតមុតណាស់ គោយឺតណាស់ កូនឧស្សាហ៍ណាស់។

ឧទាហរណ៍

កូននេះវាឧស្សាហ៍ណាស់។

កម្រិតគុណនាម

កែប្រែ

គឺជាពាក្យប្រើប្រាស់ សម្រាប់ធ្វើការប្រៀបធៀប មនុស្ស សត្វ និងវត្ថុ។ ការប្រៀបធៀបគុណនាមមាន ៤យ៉ាងគឺ កម្រិតវិជ្ជមាន កម្រិតស្មើ កម្រិតលើស និងកម្រិតផ្តាច់

១. កម្រិតវិជ្ជមាន គឺជាគុណនាមសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម។

ឧទាហរណ៍

  • គាត់ជាសិស្សល្អ។
  • គាត់ជាមនុស្សស្លូត។

ពាក្យ “ល្អ ស្លូត” ជាគុណនាមកម្រិតវិជ្ជមានសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម “សិស្ស មនុស្ស”។

២. កម្រិតស្មើ គឺជាគុណនាមដែលបង្ហាញគុណភាពរបស់មនុស្ស សត្វឬ វត្ថុពីដូចគ្នាដោយប្រើគុណកិរិយា “ដូច” នៅខាងស្តាំជាប់នឹងនាម។

ឧទាហរណ៍

  • ចៅចិត ស្អាតដូច ប៊ុនធឿន។
  • នាងវិធាវី ឆ្លាតដូច នាងឃុននារី។

គុណកិរិយា “ដូច” បង្ហាញកម្រិតស្មើឱ្យគុណនាម “ស្អាត ឆ្លាត” នៅក្នុងល្បៈ។

៣. កម្រិតលើស គឺជាគុណនាមដែលបង្ហាញគុណភាពរបស់នាមឬសព្វនាមពីរខុសគ្នា ដោយប្រើគុណកិរិយា “ជាង លើស” នៅខាងស្តាំជាប់នាម។

ឧទាហរណ៍

  • សត្វដំរី ស្លូតជាង សត្វខ្លា។
  • ផ្ទះពូសុខណា ថ្មីជាង ផ្ទះពូសៅ។

គុណកិរិយា ជាង បង្ហាញកម្រិតលើសឱ្យគុណនាម ស្លូត ថ្មី នៅក្នុងល្បៈ។

៤. កម្រិតផ្តាច់ គឺជាគុណនាម ដែលបង្ហាញគុណភាពកម្រិតខ្ពស់បំផុតរបស់នាមមួយ ដោយគ្មានអ្វីយកមកប្រៀបប្រដូចជាមួយវាបានឡើយ។យើងប្រើគុណកិរិយា សម្រាប់បង្ហាញកម្រិតផ្តាច់របស់គុណនាមដូចជា៖ ជាងគេ លើសគេ ណាស់ ខ្លាំងណាស់ ជាងគេបំផុត លើសគេបំផុត... នៅខាងស្តាំជាប់នឹងនាម។

ឧទាហរណ៍

  • គាត់ជាសិស្ស ពូកែជាងគេ នៅក្នុងថ្នាក់។
  • លក្ខិណាជានារី ស្អាតខ្លាំងណាស់ នៅក្នុងភូមិ។
តារាងសង្ខេបកម្រិតគុណនាម
កម្រិតវិជ្ជមាន កម្រិតស្មើ កម្រិតលើស កម្រិតផ្តាច់
ល្អ ល្អដូច ល្អជាង ល្អជាងគេបំផុត
អាក្រក់ អាក្រក់ដូច អាក្រក់ជាង អាក្រក់ជាងគេបំផុត
ស្អាត ស្អាតដូច ស្អាតជាង ស្អាតជាងគេបំផុត
ស្លូត ស្លូតដូច ស្លូតជាង ស្លូតជាងគេបំផុត
ឧស្សាហ៍ ឧស្សាហ៍ដូច ឧស្សាហ៍ជាង ឧស្សាហ៍ជាគេបំផុត
ខ្ជិល ខ្ជិលដូច ខ្ជិលជាង ខ្ជិលជាងគេបំផុត
ខ្មៅ ខ្មៅដូច ខ្មៅជាង ខ្មៅជាងគេបំផុត
ក្រហម ក្រហមដូច ក្រហមជាង ក្រហមជាងគេបំផុត
ពូកែ ពូកែដូច ពូកែជាង ពូកែជាងគេបំផុត
ឆ្លាត ឆ្លាតដូច ឆ្លាតជាង ឆ្លាតជាងគេបំផុត

ការប្រើគុណនាម

កែប្រែ

នាម គុណនាមពណ៌ គុណនាមប្រក្រតី គុណកិរិយា គុណនាមចំនួន

ឧទាហរណ៍

នៅទីនេះមានផ្ទះតូចមួយស្រាប់ តែដំបូលរហែកអស់។

នាម គុណនាមចង្អុល នាម គុណនាមប្រក្រតី គុណនាមចំនួន

ឧទាហរណ៍

សីហាបេះម្លូបីត្របកមកជូនអ៊ុំ។

សព្វនាម

កែប្រែ

សព្វនាមជាពាក្យតំណាងនាមដូចជាពាក្យថា៖ ខ្ញុំ អ្នក ឯង វា គេ នាង លោក ព្រះអង្គ ... ជាសព្វនាម។ សព្វនាមមានពីរយ៉ាងគឺ បុរិសសព្វនាម វិសេសសព្វនាម។

បុរិសសព្វនាម

កែប្រែ

បុរិសសព្វនាមចែកជា៖ បឋមបុរិសៈ មជ្ឈិមបុរិសៈ ឧត្តមបុរិសៈ

  • បឋមបុរិសៈ គឺវា គាត់ គេ នាង លោក ព្រះអង្គ ...។
  • មជ្ឈិមបុរិសៈ គឺជាសព្វនាមសម្រាប់ប្រើជំនួសឈ្មោះបុគ្គល ដែលគេកំពុងតែនិយាយទៅរកក្នុងទីចំពោះមុខ ហើយនិយាយមិនចេញឈ្មោះឡើយ​​យកសព្ទនេះជំនួស ដូចជាពាក្យចំពោះមុខ ឯង លោក អ្នក នាង អា ហង ...តាមពាក្យទាប ខ្ពស់ កណ្តាល។
  • ឧត្តមបុរិសៈ គឺ ខ្ញុំ ខ្ញុំបាទ ខ្ញុំឯង អញ អញខ្ញុំ អាត្មាភាព យើងខ្ញុំ យើង ... តាមពាក្យទាប ខ្ពស់ កណ្តាល។

ឧទាហរណ៍៖

កូនខ្ញុំបាទអាយុ ...ដឹងក្តីបន្តិចហើយឥឡូវនេះវាទៅរៀនឯសាលា។

មារបស់ខ្ញុំនៅភូមិឯស្រុកស្រែ គាត់បានឱ្យដំណឹងមកថា គាត់នឹងមកលេងនឹងខ្ញុំនៅថ្ញៃខានស្អែក។

សត្វពាហនៈ គឺ៖ គោ ក្របី ដំរី សេះ សត្វ ទាំងនោះធ្វើប្រយោជន៍ឱ្យយើងចូរយើងថែទាំវាឱ្យល្អ។ ទេវីម្នាក់ឈ្មោះបទុមកេសរ រត់ចេញពីនរគជាមួយនឹងស្វាមីទៅកាន់កណ្តាលព្រៃ នាងក៏ប្រសូតបុត្រ។ ហ្លួងយាងកមប្រថាប់ក្នុងបុណ្យនេះ ទ្រង់នឹងយាងមកដោយយានសិវិកា នាម៉ឺនសព្វមុខមន្ត្រីនៅរងចាំថ្វាយបង្ខំព្រះអង្គ។

អ្នកអញ្ជើញទៅកំពត នោះអ្នកនឹងទៅដោយអ្វីហ្ន៎!។ កាលណាឯងទៅទីក្រុង ឯងកុំដើរលេងយប់ ឯងកុំមានភឿននឹងមនុស្សអាក្រក់។

អាឯងឈ្មោះអ្វី? អាដែលលួចគេប៉ុន្មានដងហើយ? អាឯងមានប្រពន្ធកូនឬទេ?។

នៅថ្ងៃទំនេរពីថ្ងៃរៀន ខ្ញុំឆ្លៀតទោសួរឪពុកម្តាយរបស់ខ្ញុំ។

ល្ងាចនេះគេនិមន្តអាត្មាភាពទៅទេសនា។ យើងរាល់រូបតែងតែមានសេក្តីស្លាប់ជាធម្មតានឹងជៀសពុំបាន៕

វិសេសនសព្វនាម

កែប្រែ

វិសេសនសសព្វនាម គឺជាសព្ទសម្រាប់ប្រើជំនួសឱ្យនាម មានលំនាំជាបទវិសេសនដើម្បីឱ្យនឹងមិនឱ្យច្រឡំសេក្តីក្នុងសង្កាត់នៃប្រយោគមួយៗ។ វិសេសនសព្វនាម មានពីរយ៉ាងគឺ៖

  • វិសេសនសព្វនាមនិយម

វិសេសនសព្វនាមដែលសំដែងសេក្តីដាច់ស្រេចរួចទៅហើយហៅថា និយម។ វិសេសនសព្វនាមនិយមមាន៖ នោះ នុះ ហ្នឹង នេះ មាក់ មួយទៀត ឯនេះ ឯណោះ

  • វិសេសនសព្វនាមអនិយម

វិសេសនសព្វនាមដែលសំដែងសេក្តីមិនដាច់ស្រេចទេនោះហៅថា អនិយម។ វិសេសនសព្វនាមអនិយម៖ ឯណា ដទៃ ណាមួយ ផ្សេង ទៀត ដូចម្តេច ពួកខ្លះ អ្នកខ្លះ ខ្លះ ទាំងពួង ទាំងអស់ ទាំងមូល ទាំងស្រុង អ្ននកណា អ្វី ឯទៀត

វចនសព្វនាម

កែប្រែ

វចនសព្វនាមមាន ឯកវចនបឋមបុរិស ពហុវចនបឋមបុរិស ឯកវចនមជ្ឈិមបុរិស វចនឧត្តមបុរិស វិសេសនសព្វនាម

  • ឯកវចនបឋមបុរិស មាន៖ វា គេ នាង លោក ព្រះអង្គ អា មេ ...។
  • ពហុវចនបឋមបុរិស មាន៖ វាទាំងឡាយ គេទាំងឡាយ អស់នាង អស់លោក ...។
  • ឯកវចនមជ្ឈិមបុរិសសព្វនាម មាន៖ អ្នក នាង លោក ឯង អា ហង ...។
  • ពហុវចនមជ្ឈិមបុរិសសព្វនាម មាន៖ អស់អ្នក អស់នាង អស់លោក ឯងទាងអស់គ្នា អាទាំងឡាយ ...។
  • វចនឧត្តមបុរិសសព្វនាម មានដូចជា៖ ខ្ញុំ(ឯកវចន) យើង(ពហុវចន) យើងខ្ញុំ(ពហុវចន)។
  • វិសេសនសព្វនាម អាចមានវចនៈដូចជា៖ នេះ(ឯកវចនៈ) នោះៗ(ពហុវចនៈ) ណា(ឯកវចនៈ) ណាៗ(ពហុវចនៈ) ម្នាក់ៗ(ពហុវចនៈ)។

កន្សោមនាម

កែប្រែ

កន្សោមនាម ជាពាក្យឬកន្សោមនាមពាក្យ ដែលមានមុខងារជាប្រធានឬកម្មបទនៅក្នុងល្បៈ។

១. កន្សោមនាមកើតឡើងពី នាម ​ឬសព្វនាមតែមួយ(កន = ន,ឬកន = សព្វនាម)

ឧទាហរណ៍

សំ ទៅសាលារៀន។

ម្តាយឪពុក តែងតែគិតពី វាសនារបស់កូនជានិច្ច។

ពាក្យ “សំ ឪពុក” ជាកន្សោមនាម មានមុខងារជាប្រធានទោល របស់ល្បៈ។

២. កន្សោមនាមកើតឡើងពីនាម និងគុណនាម(កន = នាម + គុណនាម)

ឧទាហរណ៍

សិស្សពូកែ តែងតែប្រលងជាប់។

កុមារនេះ ចង់ក្លាយជា វេជ្ជបណ្ឌិតដ៏ចំណានម្នាក់។

ពាក្យ ពូកែ នេះ ជាគុណនាម ផ្សំជាមួយនាម សិស្ស កុមារ បង្កើតបានជា កន្សោមនាមប្រធានរបស់ល្បៈខាងលើ។ ចំនែកកន្សោមពាក្យ ដ៏ចំណានម្នាក់ ជាគុណនាម បញ្ជាក់លក្ខណៈឱ្យនាម វេជ្ជបណ្ឌិត ដើម្បីបង្កើតបានជាកន្សោមនាមគុណប្រធានក្នុងល្បៈ។

៣. កន្សោមនាមកើតឡើងពីនាម និងកន្សោមនាមធ្នាក់(កន = នាម + កន្សោមនាមមានធ្នាក់)

ឧទាហរណ៍

កសិកម្មក្នុងប្រទេសកម្ពុជា មានលក្ខណៈបុរាណនៅឡើយ។

សេដ្ឋកិច្ចនៃកម្ពុជា រីកចម្រើនបានអាស្រ័យទៅ ដោយគោលនយោបាយរបស់ រាជរដ្ឋាភិបាល។

កន្សោមនាម “កសិកម្មក្នុងប្រទេសកម្ពុជា” កើតឡើងពីនាម “កសិកម្ម” និងកន្សោមនាមមានធ្នាក់ “នៃប្រទេសកម្ពុជា”។ កន្សោមនាមនេះមានមុខងារជាប្រធានល្បៈ។

៤. កន្សោមនាមកើតឡើងពីកន្សោមនាមទី១ ឈ្នាប់ចង និងកន្សោមនាមទី២ (កន = កនទី១ + ឈ្នាប់ចង + កនទី២)។ កន្សោមនាមបែបនេះគេហៅថា កន្សោមនាមក្រង។

ឧទាហរណ៍

អ្នកដឹកនាំ និងប្រជាជនខ្មែរ ត្រូវសហការគ្នាដើម្បីការពារប្រទេសជាតិ។ កូនរបស់ខ្ញុំចូលចិត្តរៀន ភាសាខ្មែរ និងគណិតវិទ្យា។

៥. កន្សោមនាមកើតឡើងពីនាម និងឃ្លាគុណនាម (កន = នាម + ឃ្លាគុណនាម)

ឧទាហរណ៍

សិស្សដែលរៀនពូកែជាងគេ ត្រូវទៅទស្សនកិច្ចនៅឯបរទេស។

សៀវភៅដែលខ្ញុំបានឃើញពីម្សិលមិញ ត្រូវបានគេលក់អស់ហើយ។

៦. កន្សោមនាមកើតឡើងពីនាម និងកន្សោមកិរិយា (កន = នាម + កកិ)

ឧទាហរណ៍ សិស្សនាំគ្នាសិក្សា។

៧. កន្សោមនាមកើតឡើងពីនាម និងនាមកំនត់ (កន = នាម + នាមកំណត់)

ឧទាហរណ៍ មេរៀននេះ សាលានេះ កុំព្យូទ័រមួយ...។

៨. កន្សោមនាមកើតឡើងពីនាម និងនាមពង្រីក (កន = នាម + នាមពង្រីក)

ឧទាហរណ៍ សិស្សឧហ្សាហ៍ ក្មេងខ្ជិល...។

៩. កន្សោមនាមកើតឡើងពីនាម ជាមួយនាមពង្រីក និងនាមកំនត់ (នាម + ពង្រីក + កំនត់)

ឧទាហរណ៍ សិស្សក្លាហានម្នាក់ យុវជនក្លាហានមួយក្រុម...។

១០. កន្សោមនាមកើតឡើងពីនាម ជាមួយនាមកំនត់ និងនាមពង្រីក (នាម + កំនត់ + ពង្រីក)

ឧទាហរណ៍ យុវជនមួយរូបដ៏ក្លាហាន...។

១១. ​កន្សោមនាមកើតឡើងពីនាម ផ្សំជាមួយឈ្នាប់ និងនាម (កន = នាម + ឈ្នាប់ + នាម)

ឧទាហរណ៍ គោ និងក្របី...។

១២. កន្សោមនាមកើតឡើងពីសព្វនាម ជាមួយឈ្នាប់ និងកន្សោមនាម (សព្វនាម + ឈ្នាប់ + កន្សោមនាម)

ឧទាហរណ៍ ខ្ញុំ និងម្តាយខ្ញុំ...។

ពាក្យ

កែប្រែ

ពាក្យគឺជាឯកតានៃល្បះ។

ឧ. សិស្សទៅសាលា។ ក្នុងល្បះនេះមាន បី ឯកតាគឺ សិស្ស ទៅ សាលា។ ដែលឯកតានីមួយៗហៅថាពាក្យ។

១. ពាក្យឬស

គឺជាពាក្យដែលពុំកើតចេញពីពាក្យដ៏ទៃ។ ឧ. សេះ គោ ចាប ទូ.....។

២. ពាក្យក្លាយ គឺជាពាក្យបង្កើតដែលចេញមកពីពាក្យឬស ដោយបន្ថែមលើពាក្យឬសនោះនូវផ្នត់ដើមឬ ផ្នត់ចែក។

  • កម្លាយតាមផ្នត់ដើមៈ ជាប់ → ខ្ជាប់ , បូត → ច្បូត និង គាប់ → ផ្គាប់។
  • កម្លាយតាមផ្នត់ជែកៈ កើយ → ខ្នើយ , ចាំ → ឆ្នាំ , រាំង → រនាំង។

សមាសនាម

កែប្រែ

នាមមានច្រើនយ៉ាង។ នាមដែលកើតឡើងឯងៗហៅថា បកតិនាម ដូចជាពាក្យ ផ្ទះ សេះ ដី ...។ នាមដែលបែកចេញពីកិរិយាឬពីគុណនាមហៅថា នាមក្រិតឬកិតនាមដូចជាពាក្យៈ ដំណើរ ទម្ងន់(មកពី ដើរ ពីធ្ងន់)។

នាមដែលភ្ជាប់គួបគ្នាពីពាក្យឬច្រើនពាក្យជានាមមួយហៅថា សមាសនាម។ សមាសនាមជានាមគួបគ្នាដោយនាមនឹងនាមក៏មាន ដោយនាមនឹងគុណនាមក៏មាន ដោយនាមនឹងកិរិយាក៏មាន ដោយកិរិយានឹងកិរិយាក៏មាន សមាសនាមមានពីរយ៉ាងគឺៈ នាមសមាសបាលី១ នាមសមាសខ្មែរ១។ នូវនាមសមាសបាលី បើកាលណាពាក្យដែលយកមកភ្ជាប់ ជាពាក្យកើតឡើងអំពីស្រៈពេញតួត្រូវផ្លាស់ស្រៈនោះទៅជាស្រៈនិស្ស័យ ឧបមាដូចជាពាក្យៈ គជ ឥន្ត្រ ទៅជា គជេន្ត្រ ពាក្យថា ជន អធិបតី ជាជនាធិបតី។ សមាសនាមទាំងឡាយគឺៈ ដង្កូវនាង ពស់វែកក្រដាសប៉ុយ ជើងម៉ា ត្រប់ស្រួយ គោសៀម ថ្នាំកុឡា ជណ្តើរ ជនានុជន សិក្សាធិការ លោកុត្តរ សាសនោបាយ ទេវិន្ទ..។

កិរិយា

កែប្រែ

ជាពាក្យពោលនូវអំពើធ្វើ ឬពោលនូវដំណើរជាអ្វីហៅថា កិរិយាសព្ទ ដូចជាពាក្យថា៖ ដើរ ឈរ អង្គុយ ដេក ស៊ី ផឹក ងូត លាង និយាយ ស្តី ហ៊ោ យំ ស្រែក វាយ ដំ ជីក គាស់ ឈូស ចាំង ភ្ជូរ រាស់ កាប់ កាត់ អាន សរសេរ តែង ធ្វើ ...។

ពាក្យជាកិរិយាសព្ទមានប្រធានកាលណាគេចងជាប្រយោគដូចជាពាក្យ ខ្ញុំដើរ...ខ្ញុំ គឺជាប្រធានរបស់កិរិយាដើរ។ យើងដេក គេឈូស វាធ្វើ កូនសិស្សសរសេរ អ្នកស្រែភ្ជួរ ...។ កិរិយាមានពីរយ៉ាងគឺ៖ សកម្មកិរិយា និងអសកម្មកិរិយា។

សកម្មកិរិយា

កែប្រែ

គេហៅថាកម្មគឺ ពាក្យដែលប្រើសម្រាប់ បំពេញអំពើរបស់កិរិយាគេ ហៅថាសកម្មកិរិយាគឺជាកិរិយាដែល ត្រូវមានពាក្យមកបំពេញអំពើទើប គ្រប់គ្រាន់ដូចជាពាក្យថា ខ្ញុំឈូសឈើ គេទិញសំពត់ អ្នកនេសាទស្ទូចត្រី ចោរលួចទ្រព្យ ...។ ពាក្យឈើ សំពត់ ត្រី ទ្រព្យ ជាកម្មរបស់កិរិយា ឈូស ទិញ ស្ទូច លួច។ កាលរបស់កិរិយា(បច្ចុប្បន្នកាល និងអតីតកាល)។

ការរបស់កិរិយា គឺជាពេលវេលា ដែលជាអំពើរបស់កិរិយាប្រព្រឹត្តឡើង។ នៅក្នុងភាសាខ្មែរយើង កិរិយាជំនួយ និងកិរិយាប្រាប់កាល មានមុខងារសំខាន់ណាស់ សម្រាប់បង្ហាញកាលរបស់កិរិយានៅក្នុងល្បៈ។ កាលរបស់កិរិយាមាន បច្ចុប្បន្នកាល អតីតកាល និងអនាគតកាល។

  1. បច្ចុប្បន្នកាល គឺជាពេលវេលាឬខណៈពេលដែលអំពើរបស់កិរិយាប្រព្រឹត្ត នៅក្នុងពេលបច្ចុប្បន្ន។ បច្ចុប្បន្នកាលរបស់កិរិយា នៅក្នុងភាសាខ្មែរយើងចែកចេញជាពីរគឺ៖
    1. បច្ចុប្បន្នកាល បង្ហាញអំពើរបស់កិរិយា ដែលប្រព្រឹត្តឡើងដដែលៗ នៅក្នុងខណៈមួយច្បាស់លាស់។

ឧទាហរណ៍

  • ប្រជាជនកម្ពុជាដាំស្រូវរៀងរាល់ឆ្នាំ។
  • ប្រជាជនកម្ពុជាភាគច្រើនជឿលើព្រះពុទ្ធសាសនា។

ពាក្យ ដាំ ជឿ ជាកិរិយា ដែលអំពើរបស់វាប្រព្រឹត្តនៅក្នុងបច្ចុប្បន្នកាល និងក្នុងអនាគតកាល ព្រោះអំពើរបស់កិរិយាទាំងនេះអាចប្រព្រឹត្តបន្តទៅទៀត នៅក្នុងអនាគតកាល។

    1. គុណកិរិយាដែលប្រើជាមួយនឹងបច្ចុប្បន្នកាលមាន៖ ជានិច្ចកាល រៀងរាល់ថ្ងៃ រៀងរាល់ខែ រៀងរាល់ឆ្នាំ មិនដែល ញឹកញាប់ ជាធម្មតា ម្តងក្នុងមួយឆ្នាំ ...។

ចំពោះជំនួយកិរិយា នៅ សម្រាប់ចង្អុលអំពើរបស់កិរិយាបន្តប្រព្រឹត្តនៅពេលខាងមុខទៀត។

ឧទាហរណ៍

  • ខ្ញុំ នៅ ត្រូវការសៀវភៅនេះនៅឡើយ។
  • ជនជាតិនេះ នៅ មានឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិនៅឡើយ។
       ខ. បច្ចុប្បន្នកាល បង្ហាញពីពេលវេលានៃអំពើរបស់កិរិយាដែលកំពុងប្រព្រឹត្ត ក្នុងខណៈមួយច្បាស់លាស់ ហើយអំពើនោះមិនទាន់ចប់សព្វគ្រប់នៅឡើយ។ បច្ចុប្បន្នកាលកំពុងប្រព្រឹត្ត កើតឡើងដោយប្រើជំនួយកិរិយាបច្ចុប្បន្នកាល “កំពុង” + កិរិយាស្នូល។
   ឧទាហរណ៍

- គាត់ កំពុង អានកំនាព្យ ដែលសរសេរដោយលោកតាក្រមង៉ុយ។ - ឥឡូវនេះ ប្អូនរបស់ខ្ញុំ កំពុង សិក្សាភាសាអង់គ្លេស។

       គុណកិរិយាកាលប្រាប់អំពីអតីតកាលកំពុងប្រព្រឹត្តមាន៖ ឥឡូវនេះ ពេលនេះ ថ្ងៃនេះ ព្រឹកនេះ ល្ងាចនេះ ខណៈនេះ គ្រានេះ ...។
       ២. អតីតកាល គឺជាពេលវេលាដែលអំពើរបស់កិរិយាបានប្រព្រឹត្តចប់សព្វគ្រប់ក្នុងអតីតកាល។ តាមការប្រើប្រាស់ យើងអាចចែកអតីតកាលដូចខាងក្រោមនេះ ៖
       ក. អតីតកាល បង្ហាញអំពើរបស់កិរិយា ដែលបានប្រព្រឹត្តចប់សព្វគ្រប់នៅក្នុងខណៈមួយច្បាស់លាស់ ដោយប្រើកិរិយាស្នូលជាមួយនឹងគុណកិរិយាអតីតកាល។
   ឧទាហរណ៍

- ប្រាសាទព្រះវិហារត្រូវបានបញ្ជូល ជាសម្បត្តិវប្បធម៌មនុស្សជាតិ នៅក្នុងឆ្នាំ ២០០៨។ - ម្សិលមិញ ខ្ញុំជួបលោកគ្រូរបស់ខ្ញុំ នៅក្បែមាត់ទន្លេ។

       ខ. អតីតកាល បង្ហាញអំពើរបស់កិរិយា ដែលបានប្រព្រឹត្តចប់សព្វគ្រប់នៅក្នុង ខណៈមួយច្បស់លាស់ ដោយប្រើកិរិយាស្នូលជាមួយនឹងគុណកិរិយាអតីតកាល។
   ឧទាហរណ៍

- ម្សិលមិញ ខ្ញុំបានទៅបណ្ណាល័យជាមួយមមិត្តភក្តិរបស់ខ្ញុំ។ - ខ្ញុំ បាន ទៅសិក្សានៅឯមហាវិទ្យាល័យ ចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៤។

       ពាក្យ បាន ជាជំនួយកិរិយាសម្រាប់ប្រាប់ពីអតីតកាលរបស់កិរិយា ទៅសិក្សា។ ចំពោះកន្សោមពាក្យ “ម្សិលមិញ ,ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៤” ជាគុណកិរិយាអតីតកាល បញ្ជាក់ពេលវេលានៃអំពើរបស់កិរិយាខាងលើ ឱ្យកាន់តែច្បាស់លាស់ឡើងថែមទៀត។
       គ. អតីតរកាល បង្ហាញអំពើរបស់កិរិយាដែលប្រព្រឹត្តនៅក្នុងអតីតកាល ប៉ុន្តែអំពើរបស់ កិរិយានៅតែប្រព្រឹត្តនៅអនាគតកាលតទៅទៀត។ កាលនេះ កើតឡើងដោយកិរិយាជំនួយ “នៅ” និងពាក្យ “នៅឡើយ”។
   ឧទាហរណ៍ 

- ថ្ងៃអាទិត្យមុន ពេលមិត្តភក្តិរបស់ខ្ញុំបានមករកខ្ញុំ។ ខ្ញុំនៅចម្ការនៅឯទន្លេនៅឡើយ។ - យប់មិញម្តាយរបស់ខ្ញុំសំរាន្តលក់អស់ ចំនែកខ្ញុំនៅធ្វើលំហាត់នៅឡើយ។

   សំគាល់ យើងអាចប្រើជំនួយកិរិយា កំពុង សំដែងអំពើរបស់កិរិយាដែលបានប្រព្រឹត្តនៅក្នុង អតីតកាល និងអនាគតកាលបានផងដែរ។
   ឧទាហរណ៍

- ថ្ងៃស្អែកថ្មើរនេះ ម្តាយខ្ញុំប្រហែល កំពុង ទិញរបស់របរនៅឯផ្សារ។ - ម្សិលមិញ នៅពេលដែលឪពុកខ្ញុំបានមកដល់ ខ្ញុំ កំពុង មើលសៀវភៅរឿងកូនកំព្រាឪពុក។ - ឆ្នាំទៅមិញ ពេលថ្មើរនេះ ពូរបស់ខ្ញុំ កំពុង ដាំសណ្តែក និងចេកនៅចំការតាមដងទន្លេបាសាក់។

       ៣. អនាគតកាល គឺជាពេលវេលាដែលអំពើរបស់កិរិយាឬ ភាវៈនឹងកើតមាននៅនាពេលខាងមុខ(អនាគតកាល)។ តាមការប្រើប្រាស់អនាគតកាលរបស់កិរិយា យើងចែកអនាគតកាលជា បីយ៉ាង៖
       ក. អនាគតកាល បង្ហាញអំពើរបស់កិរិយា ដែលនឹងប្រព្រឹត្តនៅពេលខាងមុខមិនច្បាស់លាស់ដោយប្រើកិរិយាជំនួយ “នឹង” នៅខាងដើមកិរិយាស្នូរ។
   ឧទាហរណ៍

- ប្រជាជនកម្ពុជា និងជួបវិបត្តិសេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាលមិនកែទម្រង់គោលនយោបាយរបស់ខ្លួន។ - ទន្លេបាសាក់ នឹង មានការបាក់ដីកោះជាបន្តបន្ទាប់ បើសិននៅតែមានការបូបខ្សាច់ឥតឈប់ឈរយ៉ាងនេះ។

       ខ. អនាគតកាល បង្ហាញអំពើរបស់កិរិយា ដែលនឹងប្រព្រឹត្តនៅក្នុងពេលមួយច្បាស់លាស់ ដោយប្រើកិរិយាជំនួយ “នឹង”  និងគុណកិរិយាអនាគតកាល។
   ឧទាហរណ៍

- ស្អែក ឪពុករបស់ខ្ញុំ នឹង ទៅខេត្តសៀមរាប។ - ប្អូនរបស់ខ្ញុំ នឹង ប្រលងមធ្យមសិក្សាបឋមភូមិ នៅឆ្នាំក្រោយ។

       ពាក្យ នឹង ជាកិរិយាជំនួយសម្រាប់ប្រាប់ពីអនាគតកាលរបស់កិរិយា ទៅខេត្តសៀមរាប, ប្រលង។ ចំពោះពាក្យឬកន្សោមពាក្យ ស្អែក, នៅឆ្នាំក្រោយ ជាគុណកិរិយាអនាគតកាល បង្ហាញពេលវេលានៃអំពើរបស់កិរិយាខាងលើ ឱ្យកាន់តែច្បាស់លាស់ ដោយគ្រាន់តែប្រើគុណកិរិយាអនាគតកាលជាមួយនឹងកិរិយាស្នូលតែប៉ុណ្ណោះ។
   ឧទាហរណ៍

- ស្អែក គាត់បញ្ចប់ការងាររបស់គាត់។ - នៅសប្តាហ៍ក្រោយ ខ្ញុំសរសេរសំបុត្រទៅសួរសុខទុក្ខលោកយាយរបស់ខ្ញុំ នៅឯគៀនស្វាយ។

       គុណកិរិយាដែលប្រាប់អនាគតកាលមាន៖ ស្អែក ខានស្អែក សប្តាហ៍ក្រោយ បន្តិចទៀត ខែក្រោយ ឆ្នាំក្រោយ គ្រាក្រោយ នាពេលក្រោយ ថ្ងៃខាងមុខ ថ្ងៃបន្ទាប់ ឆ្នាំខាងមុខ...។

អកម្មកិរិយា

       កិរិយាដែលមានអំពើគ្រប់គ្រាន់ នឹងខ្លួនឯងហើយហៅថា អកម្មកិរិយា ដូចជាពាក្យថា ខ្ញុំកើត យើងទៅ វាស្លាប់ កប៉ាល់ចេញ ក្លើខ្ញុំមក ប្អូនមកដល់ ឈឺងាប់ សត្វហើរ គែឈរ ទឹកហូរ គោបោល ឆ្កែលូ គោរោទ៍ ព្រាបថ្ញូរ ខ្លាគ្រហឹម សំពត់ជ្រុះ លោកមានប្រសាសន៍។ កិរិយាមានឈ្មោះហៅថា ហេតុកិរិយា គឺជាកិរិយាដែលធ្វើអំពើទៅគេដូចជាពាក្យថា៖ បង្រៀន គឺធ្វើអំពើទៅគេ។
       កិរិយាហៅថាសុទ្ធកិរិយា គឺជាកិរិយាដែលធ្វើចំពោះខ្លួនឯងដូចជាពាក្យថា៖ រៀន គឺជាការធ្វើអំពើចំពោះខ្លួនឯង។
   ឧទាហរណ៍

- លោកតាកំពុងអប់រំចៅឱ្យប្រព្រឹត្តអំពើល្អ។

       ពាក្យ “កំពុងអប់រំ” ជាហេតុកិរិយា ដែលធ្វើអំពើទៅលើ “ចៅ”។

- ខ្ញុំខិតខំសិក្សាដើម្បីអនាគតរបស់ខ្ញុំ។

       ពាក្យ “ខិតខំសក្សា” ជាសុទ្ធកិរិយា ដែលធ្វើអំពើទៅ “អនាគតរបស់ខ្ញុំ”។
 

ជំនួយកិរិយា

កែប្រែ

ជាពាក្យដែលប្រើសម្រាប់បង្គប់ន័យសេក្តីរបស់កិរិយាបង្គោល ណាមួយនៅក្នុងល្បៈឱ្យមានន័យកាន់តែច្បាស់។ ហើយយើងអាចប្រើកិរិយាមួយជាមួយកិរិយាដទៃទៀត ដើម្បីបង្ហាញកាលឬបន្ថែមន័យឱ្យកិរិយាផ្សេងទៀតហៅថា “ជំនួយកិរិយា”។

  1. ជំនួយកិរិយាប្រាប់កាលឱ្យកិរិយាបង្គោល។
   ឧទាហរណ៍
  • សិស្ស កំពុង រៀនភាសាអង់គ្លេស។

ពាក្យ “កំពុង” ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “រៀន” នៅក្នុងល្បៈ។

  • គាត់ បាន និយាយអង់គ្លេសជាមួយខ្ញុំ។

ពាក្យ “បាន” ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “និយាយ” នៅក្នុងល្បៈ។

  • និស្សិតទាំងអស់ នឹង ទៅលេងប្រាសាទព្រះវិហារក្នុងសប្តាហ៍ក្រោយ។

ពាក្យ “នឹង”ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “ទៅ” នៅក្នុងល្បៈ។

  • គាត់នៅត្រូវការខ្ញុំនៅឡើយ។

ពាក្យ “នៅ” ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “ត្រូវការ” នៅក្នុងល្បៈ។

  1. ជំនួយកិរិយាបន្ថែមន័យឱ្យកិរិយាស្នូល។
   ឧទាហរណ៍

- អ្នក អាច រៀនលេងភ្លេងខ្មែរបាន។ - អ្នក ត្រូវតែ ហ្វឹកហាត់លេងវារៀងរាល់ថ្ងៃ។ - អ្នក គួរ ខិតខំរៀនវាបន្តិច។

       ពាក្យ “អាច ត្រូវតែ គួរ” ជាកិរិយាជំនួយសម្រាប់បន្ថែមន័យឱ្យកិរិយាស្នូល “រៀនលេង ហ្វឹកហាត់ ខិតខំរៀន” នៅក្នុងល្បៈខាងលើ។
       ជំនួយកិរិយាមាន៖

- កំពុង សម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល។ - បាន សម្រាប់ប្រាប់អតីតកាលរបស់កិរិយាស្នូល។ - នឹង សម្រាប់ប្រាប់អនាគតកាលរបស់កិរិយាស្នូល។ - អាច សម្រាប់ប្រាប់លទ្ធភាពរបស់កិរិយាស្នូល។ - ត្រូវតែ សម្រាប់ប្រាប់ភាពចាំបាច់របស់កិរិយាស្នូល។ - គួរតែ សម្រាប់ប្រាប់សំណូមពររបស់កិរិយាស្នូល។ - ចូរ សម្រាប់ជួយកិរិយាស្នូល ក្នុងពេលធ្វើសំណូមពរ។ - សូម សម្រាប់ជួយកិរិយាស្នូល ក្នុងការធ្វើសំណូមពរ។

គុណកិរិយា

កែប្រែ
       គុណកិរិយាគឺជាពាក្យ ដែលបញ្ជាក់លក្ខណៈឱ្យអំពើរបស់កិរិយាឬកំរិតរបស់គុណនាមឬគុណកិរិយាខ្លួនឯង។ គុណកិរិយាទាំងនោះមាន គុណកិរិយាបំណែប គុណកិរិយាកន្លែង គុណកិរិយាកាល គុណកិរិយាសំណួរ និងគុណកិរិយាបរិមាណ។
   ឧទាហរណ៍ វិរៈញ៉ាំបាយច្រើន។ ពាក្យ វិរៈជាគុណនាម រីឯពាក្យ ញ៉ាំបាយច្រើន ជាគុណកិរិយា។
  

គុណកិរិយាបំណែប

កែប្រែ
       គឺជាគុណកិរិយាប្រាប់ពីបែបបទនៃអំពើរបស់កិរិយា។ គុណកិរិយាបំណែបមានដូចជា លឿន យឺត ឆាប់ រហ័ស រឿយៗ ...។
   ឧទាហរណ៍

- រថយន្ដដឹកអ្នកដំណើរនៅតាមផ្លូវជាតិនានា ធ្វើដំណើរ លឿន ណាស់។ - កុំព្យូទ័ររបស់មិត្តភក្តិខ្ញុំដើរ យឺត។

គុណកិរិយាកន្លែង

       គឺជាគុណកិរិយាប្រាប់ទីកន្លែងនៃអំពើរបស់កិរិយា។ គុណកិរិយាកន្លែងមានទាំងនោះមានដូចជា៖

ខាងលើ ខាងក្រោម ខាងក្នុង ខាងក្រៅ ឆ្ងាយ ជិត អាយ ទីនេះ ក្បែទីនោះ ...។

   ឧទាហរណ៍

- លីដាចេញទៅខាងក្រៅហើយ។ - គាត់បានទៅឆ្ងាយហើយ។

គុណកិរិយាកាល

       គឺជាគុណកិរិយាប្រាប់ពេលវេលា នៃអំពើរបស់កិរយា។ គុណកិរិយាកាលមានដូចជា ស្អែក ម្សិលមិញ ឆ្នាំទៅ ខានស្អែក អំបាញ់មិញ ...។
   ឧទាហរណ៍

- ស្អែក ដានីនឹងមកដល់។ - ម្សិលមិញ ភ្លៀងធ្លាក់មួយមេធំ។

គុណកិរិយាសំណួរ

       គឺជាគុណកិរិយាសម្រាប់សួររកទីកន្លែង កាល បែបបទ បំនង របស់កិរិយា។ គុណកិរិយាសំណួរមាន៖ 

- សម្រាប់សួរទីកន្លែង ណា កន្លែងណា កន្លែងណាខ្លះ ឯណា ទីណា ...។ - សម្រាប់សួររកកាល ពេលវេលា គ្រាណា នៅពេលណា ពេលណាខ្លះ កាលណា ពីអង្កាល់ ម៉ោងប៉ុន្មាន ថ្មើរម៉ាន ...។ - សម្រាប់សួរហេតុ ហេតុអ្វី មូលហេតុអ្វី ហេតុដូចម្តេច ...។ - សម្រាប់សួររកបែបបទ ដូចម្តេច យ៉ាងដូចម្តេច ដូចម្តេចខ្លះ ...។ - សម្រាប់សួររកបំនង ដើម្បីអ្វី ក្នុងបំនងអ្វី ...។

   ឧទាហរណ៍

- តើអ្នកកំពុងស្ថិតនៅទីណា? - ពេលណាដែលអ្នកមកដល់? - ហេតុអ្វីបានជាអ្នកមិនទៅរៀន? - តើនៅក្នុងសង្គមយុវជនត្រូវធ្វើដូចម្តេចខ្លះ? - តើអ្នកមកទីនេះក្នុងបំនងអ្វី?

គុណកិរិយាបរិមាណ

       គឺជាគុណកិរិយាបញ្ជាក់ន័យឱ្យកិរិយា គុណនាមឬគុណកិរិយា។ គុណកិរិយាបរិមាណមាន៖ ណាស់ ពេក ច្រើន តិច ហួស ល្មម ...។
   ឧទាហរណ៍ សិស្សឆ្លាត ណាស់។

កិរិយាវិសេសន៍

       ជាសព្ទបន្ថែមលើកិរិយាដើម្បីឱ្យកិរិយាមានសព្ទវិសេសឡើងឬប្លែកឡើងទៀត។ កិរិយាវិសេសន៍បន្ថែមសព្ទរបស់គុណនាមឱ្យប្លែកឡើងដែរ ដូចបានអធិប្បាយរយហើយនៅខាងលើអំពីអតិវិសេសគុណនាមនេះឯង។ បើកាលណាគេញែកពាក្យក្នុងបទសម្ព័ន្ធនោះគុណនាម នឹងកិរិយាវិសេសន៍ចងភ្ជាប់គ្នាជាបទ ហើយហៅថាអតិវិសេស គុណនាមក៏បានឬហៅថាញែកពីគ្នាចេញក៏បាន។  
       កិរិយាវិសេសន៍ទាំងឡាយគឺ៖ ឆាប់ ណាស់ យឺត លឿន មួយៗ រឿយៗ ទន្ថើន ណឹមណុម ឋិតឋេរ ស្លេវ រេវ៉ ភ្លែត ភ្លាម ថ្លៃ តាន់តាប់ ខ្នាន់ខ្នាប់ ញើបៗ លបៗ ណេះណោះ តតាក់តតាំ នឹង នែលនល ដរាប នៅ បណ្តាច់ បន្តោក បន្តុប បន្តិច បន្ថែម ប៉ោចៗ ប៉ុក ប្រកិត ប្រកឹង តូង ស្រូស ព្រូត ព្រងើយ រម៉ាំងរម៉ាក គ្រេង ប្រូង ព្រឺស បុ័ង គ្រាំង តឺង ...។
   ឧទាហរណ៍៖ ទៅឆាប់ មកភ្លាម ដើរយឺត មើលខ្នាន់ខ្នាប់ ធ្វើមារយាទច្រឹមច្រុម មានជីវិតឋិតឋេរ ដេញប្រកិត ប្រកឹងទារ ដួលតូង ទៅរម៉ាំងរម៉ោក រលំគ្រេង ទៅណេះ ទៅណោះ មកដរាប ជម្ងឺពុំទាន់ជានៅឡើយ និយាយប៉ោចៗ ដាក់ប៉ុក រៀបបន្តុប អ្នកទិញមកថ្លៃបន្តិចហើយ ដំរីរត់លឿនស្លេវ ...។

វចនៈ

វចនៈ ជាពាក្យសម្រាប់សម្គាល់វត្ថុតែមួយឬវត្ថុច្រើន។ ពាក្យដែលតំណាងវត្ថុតែមួយហៅថា វចនៈ។ ពាក្យដែលតំណាងរបស់ច្រើនហៅថា ពហុវចនៈ។ ក្នុងវចនៈទាំងពីរយ៉ាងមិនជាការសំខាន់ពេកឡើយ កាលណាគេចង់ប្រើជាពហុវចនៈ គេផ្ទួនពាក្យឬក៏ថែមពាក្យទៀតដូចថា ប្រុសៗ ស្រីៗ ក្មេងៗ កូនទាំងឡាយ ឈើទាំងឡាយអស់ទាំងសត្វ និងរុក្ខជាតិ។ នាមមួយមានជាឯកវចនៈឬពហុវចនៈបានអាស្រ័យការប្រើប្រាស់របស់ វាជាមួយ នឹងពាក្យសម្រាប់បញ្ជាក់វចនៈឱ្យនាមនោះ។

       ១. ឯកវចនៈ ជាពាក្យសម្រាប់បញ្ជាក់ឯកវចនៈមាន៖ ម្នាក់ ទោល មួយ។
   ឧទាហរណ៍ កូនទោល មនុស្សម្នាក់ ម៊ិចមួយ គោមួយ សិស្សម្នាក់...។
      ២. ពហុវចនៈ ជាពាក្យសម្រាប់បញ្ជាក់ពហុវចនៈមាន ទាំងអស់ ទាំងឡាយ ទាំងហ្វូង ច្រើន នានា ​ពីរ បី បួន...។
   ឧទាហរណ៍ មនុស្សទាំងអស់ គោទាំងអស់ សត្វទាំងហ្វូង តុច្រើន ប្រទេសនានា ប្រជាជននានា ស្រីៗ ក្មេងៗ...។
       តែមានពាក្យខ្លះដែលចេញពី បាលីឬសំស្ត្រឹត មានសម្គាល់វចនៈខ្លះដែរដូចជាពាក្យថា៖

ឯកវចនៈ ពហុវចនៈ រក្ខ រុក្ខា យក្ស យក្សា កុមារ កុមារា បុរស បុរិសា មនុស្ស មនុស្សា យក្ខ យក្ខា

អាយតនិបាត

កែប្រែ

អាយតនិបាត មានអត្ថប្រព្រឹត្តទៅតាមទំនងសេក្តីដូចមានតទៅ៖

អាយតនិបាតទី១ “ រី ”

កែប្រែ

សម្រាប់ប្រើជាបទប្រធានឬដើមបទ។ ឧទាហរណ៍ៈ រីបុណ្យនឹងបាបអំពើសុភាពនោះវាតែងតាម ...។ រីគ្រូបាធ្យាយប្រដូចនូវម្តាយអាពុកឯងហោង។ រីអំពើជាកុសលជនគម្បីធ្វើ។

អាតនិបាតទី២

កែប្រែ

មានអត្ថ ៥យ៉ាងគឺ៖

១. “នូវ” សម្រាប់ភ្ជាប់កម្មរបស់កិរិយាសកម្ម។

   ឧទាហរណ៍ៈ កេស្គាល់នូវធម៌ ព្រះសង្ឃសំដែងនូវព្រះធម៌។ ប៉ុន្តែក្នុងភាសាដែលគេនិយាយជាធម្មតាគេច្រើនកាត់ពាក្យ “នូវ” ដូចជាគេនិយាយថាៈ គេស្តាប់ធម៌ លោកសំដែងព្រះធម៌។
       

២. “កាន់” សម្រាប់ភ្ជាប់កម្មទៅតាមកិរិយាអកម្ម។

   ឧទាហរណ៍ៈ គេទៅកាន់ផ្ទះវាមកកាន់ផ្ទះ។ ប៉ុន្តែតាមភាសាធម្មតាគេច្រើនតែនិយាយកាត់បទដូចជាៈ ខ្ញុំទៅផ្ទះ គេមកផ្ទះ។
       

៣. “ញ៉ាំង” ជាទីទទួលសម្រេចនូវអំពើដែលគេឱ្យធ្វើ។

ឧទាហរណ៍ៈ ពពួកសត្វផងសាហាវយង់ឃ្នងប្រយ័ត្នញ៉ាំងបាន ព្រះពុទ្ធត្រាស់ដឹងនូវអរិយសច្ច ហើយញ៉ាំងអ្នកដទៃឱ្យត្រាស់ដឹងផង គ្រូប្រដៅទូន្មានសិស្សញ៉ាំងសិស្សឱ្យរៀន។

៤. “អស់” ប្រព្រឹត្តទៅរហូតដល់។ ឧទាហរណ៍ៈ គេទៅអស់យោជន៍បី គេទៅអស់មួយយប់ គាត់អស់ជីវិតបាត់ទៅហើយ គាត់អស់សង្ឃឹមនៅក្នុងជីវិត។

៥. “នឹង”ឬ “ចំពោះ” ទទួលពាក្យដែលគេនិយាយចំពោះខ្លួន។ ឧទាហរណ៍ ខ្ញុំបាទនិយាយនឹងអ្នក ចំពោះអ្នក គេផ្តាំមកនឹងខ្ញុំ។

អាយតនិបាតទី៣

កែប្រែ

មានអត្ថ ៦យ៉ាងគឺ៖

១. “ដោយ” ជាគ្រឿងសម្រេចនូវអំពើ។

   ឧទាហរណ៍ៈ គេធ្វើអំពើដោយកាយ គេកាន់អ្វីៗដោយដៃ។
       

២. “ដោយនូវ”ឬ “តាម”ឬ “ដោយសារ”ជាផ្លូវជាលំអានដែលប្លែកពីការសម្រេចនូវអំពើ។ ឧទាហរណ៍ៈ ព្រះពុទ្ធរុងរឿងដោយនូវតេជៈ ចូរធ្វើតាមពាក្យនៃអញ វារស់នៅដោយសារសេក្តីទំនុកបំរុងនៃខ្ញុំ។

៣. “គឺ”ឬ “ដែល” ជាអ្នកសម្រេចនូវអំពើខ្លួនឯង។ ឧទាហរណ៍ៈ ធម៌ គឺភាវៈដែលទ្រទ្រង់ ពាក្យនេះដែលខ្ញុំបានប្រាប់ហើយ គឺអ្នកឯងមិនត្រូវធ្វើយ៉ាំងនេះទៀតទេ ព្រះសាស្តា គឺអ្នកទាំងឡាយគម្បីឱ្យអត់ទោស។

៤. “ហេតុ”ឬ “ព្រោះ”ឬ “ព្រោះតែ” ជាហេតុ ជាទំនង ជាដំណើរ។ ឧទាហរណ៍ៈ បានជាគាត់នៅក្នុងទីនោះព្រោះតែសក្ការៈ សត្វលោកមានចិត្ត ខ្ពស់ឡើងព្រោះលាភ មានចិត្តទ្រោមចុះព្រោះខាតលាភ។

៥. “មាន” ជាអាការៈឬសេក្តីដែលកើតចេញពីចិត្ត។ឧទាហរណ៍ៈ បើបុគ្គលមានចិត្តគឺទោសប្រទូសហើយ ពោលក្តី ធ្វើក្តី ...។

៦. “ដោយ” ប្រកបជាមួយ។ ឧទាហរណ៍ៈ ចូរព្រមព្រាងមួយអន្លើ ដោយដំណើរនោះ។

អាយតននិបាតទី៤

កែប្រែ

មានអត្ថ ៣យ៉ាងគឺ៖

១. “ដល់” ជាទីទទួលនូវអំណោយ។ ឧទាហរណ៍ៈ ទាយកឱ្យនូវទានដល់ព្រះសង្ឃ ក្រលំបាកឱ្យផលដល់អ្នកកំជិល។

២. “ដើម្បី”ឬ “បំរុង” ជាទីផ្ញើ បញ្ជូន។ ឧទាហរណ៍ៈ គេបង្គាប់មនុស្សឱ្យក្រាលនូវអាសនៈទាំងឡាយ ដើម្បីឬបំរុងភិក្ខុសង្ឃ អាពុកផ្ញើទៅនូវសំលៀកបំពាក់ទាំងឡាយដើម្បីកូន។

៣. “ចំពោះ”ឬ “នឹង” ជាទីត្រូវគេបៀតបៀន។ ឧទាហរណ៍ៈ អ្នកណាប្រទូស្ត ចំពោះឬនឹងមនុស្សដែលមិនប្រទូស្ត។

អាយតនិបាតទី៥

កែប្រែ

មានអត្ថ ៣យ៉ាងគឺ៖

១. “អំពី”ឬ “ចាក” ជាការលៈបង់ឬវៀចាក។ ឧទាហរណ៍ៈ ភ័យអំពីសេក្តីស្លាប់បុគ្គលគម្បីឃាត់នូវចិត្តចាកបាប គឺថាបុគ្គលគម្បី លៈបង់បាប។

២. “ជាង” ជាដែនប្រៀបធៀបឱ្យថាលើសឬថយជាងគ្នា។ ឧទាហរណ៍ៈ សីលជាគុណជាតិ មានផលច្រើនជាងទៀន។

៣. “ហេតុ”ឬ “ព្រោះ”ឬ “ព្រោះតែ” ជាទីមូលហេតុ ដើមចម។ ឧទាហរណ៍ៈ សង្ខារទាំងឡាយកើតព្រម ព្រោះសេក្តីល្ងង់នាំអាទិ៍ឱ្យកើត។

អាយតនិបាតទី៦

កែប្រែ

មានអត្ថ ៥យ៉ាងគឺ៖

១. “នៃ”ឬ “របស់” ជាគ្រឿងជាប់ដោយម្ចាស់។

   ឧទាហរណ៍ៈ ផ្ទះនៃអ្នកស្រែឬរបស់អ្នកស្រែ ជាត្រកូលនៃអ្នកក្រទ្រព្យ។
       

២. “នៃ” ជាគ្រឿងជាប់ដោយពួក ដោយក្រុម។

   ឧទាហរណ៍ៈ ប្រជុំនៃជនទាំងឡាយ ហ្វូងនៃគោទាំងឡាយ ជននៃបាតសង្គម។
       

៣. “នៃ” ជាគ្រឿងជាប់ដោយភាវសព្ទខាងដើម។

   ឧទាហរណ៍ៈ ភាវនៃអត្ថ គឺកុលបុត្រគម្បីដឹងបានដោយកម្រ កិច្ចដោយប្រទិបមិនបានឡើយព្រោះភាវៈនៃពន្លឺព្រះអាទិត្យមានក្នុងកាលឥឡូវនេះ បុគ្គលដែលប្រព្រឹត្តនូវអំពើល្អតែង  ផ្តល់ផលវិជ្ជមាននៃសង្គម។ 
       

៤. “កាល”ឬ “កាលបើ”ឬ “កាលដែល” ជាសេក្តីជ្រែកចូលមកប្រហែលជាបទប្រធានដោយឡែក។

   ឧទាហរណ៍ៈ កាលដែលទារកកំពុងយំបិតាចេញទៅហើយ អ្នកទាំងឡាយចូររង់ចាំក្នុងទីនុះបន្តិចសិនកាលបើខ្ញុំនិយាយាថា អ្នកទាំងឡាយចូរចូលមកចុះចូរមកឱ្យឆាប់។
       

៥. “ជំនុំ”ឬ “បណ្តា” ជាសេក្តីដកញែកចេញឱ្យដាច់ដោយឡែកអំពីចំនួនដែលរួម ដែលប្រមូល។

   ឧទាហរណ៍ៈ មនុស្សទាំងឡាយ ក្សត្រីក្លៀវក្លាបំផុត។

អាយតនិបាតទី៧

កែប្រែ

មានអត្ថ ៩យ៉ាងគឺ៖

១. “ក្នុង” ជាទីកំបាំង។

   ឧទាហរណ៍ៈ គេអង្គុយក្នុងខាងក្នុងនៃបន្ទប់។
       

២. “ក្នុង” ជាទីជ្រួតជ្រាបឬលាយគ្នា។

   ឧទាហរណ៍ៈ ប្រេងស្ថិតនៅក្នុងល្ងទាំងឡាយ ទឹកដោះស្រស់ស្ថិតនៅក្ននុងទឹក។
       

៣. “ក្នុង”ជាទីអាស្រ័យ។

   ឧទាហរណ៍ៈ ត្រីទាំងឡាយនៅក្នុងទឹក។
       

៤. “ក្នុង” ជាកាល ជាពេល។

   ឧទាហរណ៍ៈ កុសលចិត្ត ជាចិត្តកើតឡើងហើយមានក្នុងសម័យឯណា។
       

៥. “លើ”ឬ “ព្ធដ៏”ឬ “ត្រង់”ឬ “នា” ជាទីរង ទ្រផ្ទាប់ ជ្រៀតជ្រែក។

   ឧទាហរណ៍ៈ ព្រះដ៏មានព្រះភាគគង់ហើយលើអាកាសដែលក្រាលហើយ រោមទាំងឡាយព្ធដ៏ទ្រូងឬត្រង់ទ្រូង។
       

៦. “នាកាល”ឬ “កាលបើ”ឬ “កាលដែល” ជាសេក្តីជ្រែកចូលប្រហែលដូចជាបទប្រធាន។

   ឧទាហរណ៍ៈ នាកាលព្រះអាទិត្យអស្តង្គតហើយ ព្រះចន្ទរះឡើង កាលបើយ៉ាងនេះមានតែយើងកុំទៅ កាលដែលមាណពនោះនិយាយច្រើនៗទៅសរីរៈទាំងអស់នៃព្រាហ្មណ៍ ពេញផ្សព្វផ្សាយហើយដោយបីតិ។
      

៧. “និមិត្ត” ជាគ្រឿងចំណាំ ជាហេតុ។

   ដំរីគឺគេសម្លាប់ និមិត្តភ្លុក(ព្រោះភ្លុក ព្រោះតែភ្លុក)។
       

៨. “ជំនុំ”ឬ “បណ្តា” ជាសេក្តីដកញែកចេញឱ្យដាច់ដោយឡែកអំពីចំនួនដែលរួម ដែលប្រមូលគ្នា។

   ឧទាហរណ៍ៈ ជំនុំឬបណ្តាភិក្ខុទាំងឡាយពីររូបនោះ ភិក្ខុមួយរូបដល់ហើយនូវសោតាបគ្គិផល។
      

៩. “ជិត”ឬ “ទៀប” ជាទីជិត ប្រប។

   ឧទាហរណ៍ៈ ស្រុកទាំងឡាយជិតក្រុងឬទៀបក្រុង ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពនជិតក្រុងសាវត្ថី។

អាលបនៈ

កែប្រែ

អាលបនៈ ជាពាក្យសម្រាប់ប្រើជាសំដីស្រែកហៅឬពោលចំពោះមានអាការៈដូចស្រែកហៅ ដូចពាក្យ “បពិត្រ ម្នាលព្រះស្តែង នៃ ហែ” តាមសេក្តីគោរពឬពាក្យគោរព។

   ឧទាហរណ៍ៈ បពិត្រមហារាជ សូមព្រះអង្គដ៏ចម្រើនទ្រង់ ឈ្នះម្នាល ឬនែកូនចូរកុំទៅ ...។

និបាតសព្ទ

កែប្រែ

និបាត គឺជាសព្ទសម្រាប់ផ្សំសម្តីត្រង់ឃ្លាល្បៈមួយៗ ជាជំនួយនាមសព្ទនឹងកិរិយាសព្ទ ឱ្យមានសេក្តីស្រឡះច្បាស់លាស់ ពិរោះស្រួលស្តាប់ដូចពាក្យថា ក៏ ក៏ដោយ ក៏ដែរ ដែរ ផង ឯ បើ ទោះ ទោះបី បើទុកជា ទើប ពុំនោះសោត កាល លឹ្គកតែ ព្រោះ ត្បិត ជាដើម។ និបាតសព្ទមានច្រើនយ៉ាងគឺ៖ អាយតនិបាតជាសព្ទសម្រាប់ចងក្រងពាក្យ ដែលជាកម្មរបស់កិរិយាឬជាពាក្យបំពេញបទរបស់នាមដូចជាពាក្យថា ខ្ញុំស្តាប់នូវពាក្យ វាទៅកាន់ផ្ទះ កូនរបស់ខ្ញុំ ភូមិផងយើង... ពាក្យថា នូវ កាន់ របស់ នៃ ... ជាអាយតនិបាត។

អាយតនិបាតទាំងឡាយគឺៈ ហេតុ ព្រោះ ដល់ បំរុង អំពី របស់ នៃ កាលបើ ទៀប ជិត និមិត្ត។ (ដូចមានពិស្តារក្នុងខាងលើ)។

និបាតប្រាប់កាល ប្រាប់ពេល(កាលត្ថាចកៈ)

កែប្រែ

គ្រានោះលំដាប់នោះ ដងនោះ កាលនោះ ក្សិណនោះ ព្រឹក អំពីព្រឹក ថ្លៃ ក្នុងវេលាថ្ងៃ ល្ងាច វេលាល្ងាច ម្សិល ម្សិលមិញ ពីម្សិលមិញ ស្អែក ខានស្អែក ខាស្អែកមួយ អម្បាញ់មិញ ភ្លាម រំពេច សិន តទៅ ក្នុងខាងមុខ។ល។

   ឧទាហរណ៍ រំពេចភ្លាមនោះលោកពូខ្ញុំក៏មកដល់។
 

និបាតប្រាប់ទី(ឋានត្ថវាចកៈ)

កែប្រែ
       ខាងលើ ខាងក្រោម ខាងក្រោម ខាងក្នុង ខាងក្រៅ ចន្លោះ រវាង ស្ងាត់ ទីស្ងាត់ កំបាំង កំបាំងពីមុខ ចំពោះមុខ នៅមុខ ដទៃ ឯមុខ ឯនាយ ឯអាយ ខាងនាយ អាយ។ល។។
   ឧទាហរណ៍ នៅទីនោះមានភ្នំមួយយ៉ាងខ្ពស់។
 

និបាតប្រាប់សេក្តីប្រៀបប្រដូច(បរិច្ឆេទត្ថវាចកៈ)

កែប្រែ
       ដូច ដូចជា បីដូច ហាក់ដូច ប្រដូច ប្រហែលដូច យ៉ាងណា យ៉ាងណាមិញ  យ៉ាងណា យ៉ាងណាមិញ យ៉ាងនេះ យ៉ាងនោះ ដូច្នេះ ដូច្នោះ ដូចម្តេចមិញ។ល។។
   ឧទាហរណ៍ ខ្ញុំហាក់ដូចជាស្គាល់លោកពីមុនមក។

និបាតប្រាប់ប្រការ(បការត្ថវាចកៈ)

កែប្រែ
       ម្តេច ដូចម្តេច ដោយប្រការដូចម្តេច ដោយប្រការនោះ។ល។ 

និបាតប្រាប់សេក្តីឃាត់ហាមដាច់ខាត(បដិសេធនត្ថវាចកៈ)===

   កុំ ពុំ មិន ឥត ខាន ពិត មែន តែប៉ុណ្ណោះ ក្រាន់តែ មិនមែន មែនពិត វៀរលែង

វៀរលែងតែ លើកលែងតែ កុំឡើយ ណ្ហើយ ល្មមហើយ។ល។។

   ឧទាហរណ៍ អ្នកជាឪពុកខ្ញុំមែន អ្នកមានគុណចំពោះខ្ញុំមែន តែអ្នកមិនមានទំនួលខុសត្រូវចំពោះខ្ញុំទេ។
   ចំណាំ មានកន្លែងទីសាធារណៈខ្លះមានសរសេរពាក្យថា “ហាមមិនឱ្យចតយាន្តយន្តនៅទីនេះ”។
       ពាក្យថា ហាម ជាប្រយោគបដិសេដ ហើយវានៅក្បែរពាក្យ មិន ដែលជាប្រយោគបដិសេដដូចគ្នា វាអាចក្លាយទៅជាសំនួនស្រប។

=និបាតប្រាប់សេក្តីតាមបានឮ(អនុស្សវនត្ថវាចក)

កែប្រែ
       ឮថា បានឮថា មានដំណាលថា។ល។។
   ឧទាហរណ៍ ខ្ញុំបានឮថាគាត់ជាឪពុកឯងមែនឬ?

និបាតប្រាប់សេក្តីសញ្ជឹង ប្រមើល ស្មាន ណាត់(បរិកប្បត្ថវាចកៈ)

កែប្រែ
       បើ បើថា ប្រសិនបើ ទោះបី ល្គឹកតែ បើដូច្នោះ ធ្វើដូច ម្តេចហ្ន៎ឬឬក៏ឬទេ ដូចម្តេច ដែរឬ យ៉ាងដូចម្តេច យ៉ាងណា ទេដឹង យ៉ាងណានេះ អេះ ហ៏ ហ្ន៏។ល។។
   ឧទាហរណ៍ ខ្ញុំមកយូរណាស់ហើយគាត់ប្រហែលជាបារម្ភហើយមើលទៅ។

និបាតប្រាប់សេក្តីសួរដំណឹង(បុច្ឆនត្ថវាចកៈ)

កែប្រែ
       ឬក៏ ឬអ្វី ឬទេ ដូចម្តេច ដែរឬ យ៉ាងដូចម្តេច យ៉ាងណា ដឹងទេ យ៉ាងណានេះ អេះ ហ៏ ហ្ន៏។ល។។
   ឧទាហរណ៍ ម្តាយខ្ញុំទៅលេងខេត្តសៀមរាបមិនដឹងគាត់សុខជាយ៉ាងណាទេ?
  

និបាតប្រាប់សេក្តីឆ្លើយ ទទួល(សម្បដិច្ឆនត្ថវាចកៈ)=

កែប្រែ
       អើ បាទ ព្រះបាទ ព្រះបាទម្ចាស់ ករុណា ករុណាពិសេស ច៎ាះ ច៎ះ ពរម្ចាស់ មែ ព្រះមែម្ចាស់ ចម្រើនពរ ថ្វាយព្រះពរ។ល។។
   ឧទាហរណ៍ បាទលោកពូខ្ញុំទើបនឹងមកពីភ្នំពេញ។    

និបាតប្រាប់សេក្តីតឿន(ឧយ្យោជនត្ថវាចកៈ)

កែប្រែ
       ហ៏ ដូចជាតឿន ឆាប់ៗ។ល។។
   ឧទាហរណ៍ សូមម៉ែវិលត្រលប់មកវិញឆាប់ៗមក។
   

និបាតប្រាប់សេក្តីច្រើនយ៉ាង(អនេកត្ថវាចក)

កែប្រែ
       ក៏ ឯ ដ្បិត ក្តី ផង មួយ ខ្លះឬ ពិត មែន ដែរ អើក៏ មែនពិត ពីព្រោះ ក៏ដោយ ក៏បាន ពុំនោះ សោតឬមួយវិញទៀត ចំណែកខាង ប៉ុន្តែ ប៉ុន្តែថា ថ្វីបើ ក្រែង ដូចជា ម្យ៉ាងទៀត។ល។។
   ឧទាហរណ៍ ទោះបីខ្ញុំជាកូនអ្នកក្រមែនពិតតែចិត្តខ្ញុំមាន។
   

និបាតប្រាប់សេក្តីគ្រាន់តែបំពេញបទ(បទបូរណត្ថវាចកៈ)

កែប្រែ
       ហ្ន ហ៏ ហៈ យី យើ ឯង ទ យីអើ។ល។។
   ឧទាហរណ៍ យីអើស្មានថាគ្រាន់បើជាឪពុកគេ ដែលគ្មានភាពទទួលខុសត្រូវសោះ។
  

និបាតប្រាប់សេក្តីផ្សេងៗ(នានត្ថវាចកៈ)

កែប្រែ
       មែន ខុស ទទេ ទៀត វិញ ខ្ពស់ ទាប ប្រាកដ ដោយពិត មួយវិញទៀត ក្រៃពេក ក្រៃលែង រឿយៗ ញឹកញយ ជាក់លាក់ ពីចម្ងាយ ក៏មែនហើយ សូម្បី តិចតួច ចាប់ផ្តើម តាំអពី បីដូច កុហក មួយគ្រា ម្តង តិចៗ សន្សឹម សំរៀម ថ្នមៗ ញើបៗ មួយរយដង មួយអន្លើ ជាមួយ ខ្លួនឯង។ល។។
   ឧទាហរណ៍ ខ្ញុំបាទសូមក្រាបប្រណិប័តន៍ពីចំងាយ(ប្រើចំពោះសំបុត្រឬក៏តាមទូរសព្ទ)។
   

និបាតប្រាប់សេក្តី(ជាអាលបនៈ)

កែប្រែ
       សម្រាប់អ្នកគ្មានតេចៈ ទៅកាន់អ្នកមានតេជៈ ឬអ្នកមានតេជៈ ទៅកាន់អ្នកគ្មានតេជៈ។ សូមព្រះតេជៈ សូមព្រះតេជៈ ដំកល់លើត្បូង សូមទ្រង់មេត្តាប្រោស សូមទានមេត្តាប្រោស ទានប្រោស បពិត្រព្រះអង្គ បពិត្រព្រះករុណា បពិត្រលោកដ៏ចម្រើន នែនាយ នែចៅ ព្រះស្តែង វ៉ី វ៉ឺយ នែះអ្នកដ៏មានអាយុ នែះអ្នកដ៏ចម្រើន អស់លោកទាំងឡាយ។ នាង អានាង ...។ល។។
   ឧទាហរណ៍ សូមទានមេត្តាប្រោសដល់រូបទូលបង្គំផង។

ឧទានសព្ទឫឧទានសញ្ញា(!)

កែប្រែ
       ជាសញ្ញាបង្គោលបញ្ឈរដែលមានចំណុច(!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើល តក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាក់ដាច់ខាត បែបន់ អធិដ្ឋាន សម្រែក ជយឃោស គំរាមកំហែង។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោសឬ ជេរផងដែរ។ សព្ទសម្រាប់ត្រាប់សូរសម្លេងឬជាសម្លេងភ្លាត់មាត់ដោយភ្ញាក់ផ្អើល ព្រោះមានភ័យឬមានសេក្តីត្រេកអរក្រៃ។ 

មានពាក្យៈ ម៉ក! ប៉ុង! គ្រាំង! ប្រឹបៗ! ភឹង! វ៉ក! បាំង! ទូង! ពុទ្ធោ! កម្ម!។ល។។

   ឧទាហរណ៍ ពុទ្ធោ!ផ្ទះគាត់ត្រូវភ្លើងឆេះអស់បាត់ទៅហើយ។

បរិវារសព្ទ

កែប្រែ
       ពាក្យខ្លះឥតសព្ទប្រែ សម្រាប់តែបង្ហើយសំដី ពាក្យទាំងនោះហៅថាបរិវារសព្ទ។ ជាធម្មជាបរិវារសព្ទភ្ជាប់នឹងនាមឬនឹងគុណនាម មានលំនាំដូចអតិវិសេសគុណនាម។ ពាក្យទាំងនោះគឺៈ ប្រអប់ប្រអូង ចានក្បាន ផ្ទះសម្បែង ស្លស្លុក ចំណីចំណុក ព្រៃផ្សៃ     គោអំពែ មនុស្សម្នា ចិនព្រិន យួនព្រួន ម្ល៉េះម្ល៉ា ក្មេងក្មាំង ថ្នាំសង្កូវ ស្មៅព្រៅ ដំណាំដំណោច សត្វពន្លាត់ នំនែក ឧស្សាហ៍អាសាញ់ ស្គុះស្គាយ ស្គោកស្គាំង ភ្លេងភ្លាត់ ដំបងព្រនង់។

បរិវារសព្ទ​ក្នុង​ភាសា​ខ្មែរ បរិវារសព្ទ គឺ​ជា បរិវារ + សព្ទ = សព្ទ​ហែហម ភ្ជាប់​នឹង​សព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​សព្ទ​ដើម​ឱ្យ​មាន​សភាព​ ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណសព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង។ សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ៖ ក. ពាក្យ​ដើម​ផ្សំ​គ្នា​នឹង​បរិវារសព្ទ ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់​កាស ព្រៃ​ផ្សៃ។ល។ សមាសនាម ​ដូច​ខាង​លើ​នេះ សុទ្ធ​សឹង​ជា​ពាក្យ​មាន​ន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ។ល។ ពាក្យ​ថា “ផ្សៃ” មួយ​ម៉ាត់​នេះ​ប្រហែល​ជា​អស់​លោក​អ្នក​អាន​ខ្លះ​ពុំ​ដែល​ស្គាល់​ឡើយគឺ ​ជា​ពាក្យ ជួន​ព្រៃ​ភ្នំ ប្រែ​មក​ថា សត្វ​ពស់។ ដូច្នេះ ព្រៃ​ផ្សៃ បាន​សេចក្ដី​ថា ព្រៃ​ពស់ ព្រោះ​ស្អូច កាល​សម័យ​ដើម ប្រទេស​យើង​មាន​ព្រៃ​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​សម្បូណ៍​ទៅ​ដោយ​សត្វ​ព្រៃ​ ដូចជា ពស់ ក្អែប​ភ្នំ ជាអាទិ៍ ពាក្យ “ផ្សៃ” មាន​ពន្យល់​នៅ​ក្នុង​សៀវភៅ​សាវតារ​ខេត្ត​កំពត​របស់​លោក ម៉េណែទ្រីយេ និង​ពាក្យ​ “ស្អូច” មាន​ពន្យល់​ក្នុង​សៀវភៅ​វាក្យសព្ទ​របស់​លោក ម៉ូរ៉ា។

     ខ. ពាក្យ​ដើម​ផ្សំ​នឹង​បរិវារសព្ទ         ដូចជា​ពាក្យ សម្ល​សម្លុក ប្ដី​សី បី​បាច់ ជាតិ​ជៅ។ល។ ពាក្យ ​ទាំង ២ ​ម៉ាត់ ​ក្នុង​ចំណោម​សមាសនាម​ ខាង​លើ​នេះមាន​តែ​ពាក្យ​ដើម​ទេ ដែល​មាន​អត្ថន័យ​ចំហ រីឯ​បរិវារសព្ទ​វិញ​ពុំ​ឃើញ​មាន​អត្ថន័យ​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ឡើយ។ តែ​បើ​យើង​ពិចារណា​ឱ្យ​ជ្រៅជ្រះ ​ដើម្បី​រិះរក​ហេតុ​ផល​ឱ្យ​សព្វ​គ្រប់​ យើង​អាច​រក​ឃើញ​គោលដៅ​សំខាន់ៗ​នៃ​បរិវារសព្ទ​​ទាំង​នេះ ដែល​មាន​អត្ថន័យ​ជ្រៅ​ហើយ​សំខាន់​ទៀត​ផង ដោយ​ប្រើ​ជា​គុណសព្ទ បង្ហាញ​យ៉ាង​ច្បាស់​ឱ្យ​ឃើញ​នូវ​លក្ខណៈ​នៃ​ពាក្យ​ដើម​នីមួយៗ។
       បុព្វហេតុ​ដែល​បណ្ដាល​ឱ្យ​ខ្មែរ​យើង​ប្រើ​បរិវារសព្ទ         មុន ​នឹង​ធ្វើ​អត្ថាធិប្បាយ​វែកញែក​រឿង​នេះ សូម​ឆ្លៀត​ឱកាស​ជម្រាប​ដោយ​សង្ខេប​នូវ​ប្រពៃណី​ខ្មែរ​យើង​សម័យ​បុរាណ​ដែល​ មាន​សារៈ​សំខាន់​ទាក់ទង​គ្នា​ជា​លំនាំ​ដើម​ក្នុង​ការ​ប្រើ​បរិវារសព្ទ​រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ។
       កាល​នោះ​ប្រទេស​ ខ្មែរ​យើង​ជា​មហា​ប្រទេស​មួយ​ក្នុង​ពិភពលោក​ មាន​ព្រំប្រទល់​ធំធេង​ទូលំទូលាយ​ណាស់​ព្រម​ទាំង​មាន​ប្រទេស​រណប​យើង​ជាច្រើនផង។ អរិយធម៌ និង​វឌ្ឍនធម៌​យើង​ក្ដី សឹង​មាន​ពន្លឺ​រស្មី​ត្រចះត្រចង់​ ប្រកប​ដោយ​កិត្តិសព្ទ​ និង​ឥទ្ធិពល​ល្បីល្បាញ​ខ្ទរខ្ទារ​ពាស​ពេញ​នៅ​ចុង​បូព៌ា​ប្រទេស​នៃ​ទ្វីប​ អាស៊ី​ទាំង​មូល។ ធនធាន​យើង​ទៀតក៏​សម្បូណ៌​ច្រើន ​ជា​អនេកប្បការ​គ្រាន់​ តែ​សម្ភារៈ​សម្រាប់​ភ្ញៀវ​កិត្តិយស​ នៅ​ប្រាសាទ​តាព្រហ្ម​តែ​មួយ​ប៉ុណ្ណោះ​ ឃើញ​ថា យើង​មាន​ចាន​ជា​ច្រើន​ធុន​ធ្វើ​អំពី​មាស​សុទ្ធ​ពណ៌​ក្រហម​ឆ្អៅ មាន​ទម្ងន់​ទាំង​អស់​ដល់​ទៅ​ប្រាំ​តោន ប្រកប​ដោយ​ក្បាច់​ចម្លាក់​រចនា​ផ្សេងៗ និង​ដាំត្បូង​ពេជ្រ​ទាំង​គ្រាប់​តូច​ធំ និង​ត្បូង​ពណ៌​ឯ​ទៀត​ឆ្លុះ​តាម​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​នៅ​លើ​ចាន​នីមួយៗ​ នោះ។ល។
       ព័ត៌មាន​ប្រភេទ​នេះ សូម​អាន​កំណត់​ហេតុ​លោក ជីវ តាក្វាន់ ស្ដី ​អំពី​ប្រពៃណី​អ្នក​ស្រុក​ចេនឡា ប្រែ​ពី​ភាសា​ចិន​មក​ជា​ភាសា​បារាំង​ដោយ​លោក ប៉ូល ប៉េលីយ៉ូ ប្រែ​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ​ដោយ​លោក ឌឹក គាម និង ​សូម​អាន​សៀវភៅ ២ ​ទៀត​ដែល​និពន្ធ​ដោយ​លោក ហ្សក សឺដែស (George Coeds) ដែល​មាន​ចំណងជើង ៖
       ១. វឌ្ឍនធម៌​ឥណ្ឌូនិយម​នៃ​ប្រទេស​ឥណ្ឌូចិន និង​ប្រទេស​ឥណ្ឌូនេស៊ី។
       ២. សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ដើម្បី​ងាយ​ស្គាល់​ប្រាសាទ​អង្គរវត្ត
       ជា​​បញ្ចប់ ​សូម​អាន​សៀវភៅ​លោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពី​ប្រាសាទ​បុរាណ​ទាំងអស់​ក្នុង​ចំណោម​ប្រាសាទ​អង្គរវត្ត​ទំព័រ​ ១៨៤។

ក្រុមអក្សរ ក

កែប្រែ
       កញ្ឆក់កញ្ឆែង :ចាប់ទាញកន្ត្រាក់ដោយឥតគួរប្រណី។
       បរិវារសព្ទៈ កញ្ឆែងដោយឥតកោតក្រក់ គឺកញ្ឆក់ដោយឥតកោតក្រែង។
       កណ្តោចកណ្តែង :ត្រមោចឯកឯងក្នុងទីស្ងាត់។
       បិរវារសព្ទៈកណ្តែងតែម្នាក់អោចគឺកណ្តោចតែម្នាក់ឯង។
       កម្ទេចកម្ទី :កម្ទីជាធូលិចគឺកម្ទេចជាធូលី។
       កាក់កប :កាក់គ្រប់ដំណបគឺកបគ្រប់ដំណាក់។
       កៀនកោះ :កោះចន្លៀនគឺកៀនចន្លោះ។
       កំប្លុកកំប្លែង :កំប្លុកថ្លែងគឺកំប្លែងថ្លុក។
       កំព្រីកំព្រា :កំព្រីដោយឥតមេជាគឺកំព្រាដោយឥតមេជី។
       ក្តីក្តាំ :ក្តាំព្រោះប្រកាន់រៀងខ្លួនតាមចំណី គឺក្តីព្រោះប្រកាន់រៀងខ្លួនតាមចំណាំ។   
       ក្បាច់ក្បូរ�: គេច្រើនប្រើពាក្យនេះក្នុងវគ្គ "មិនដឹងជាក្បាច់ក្បូរអ្វីទេ!ឬចេះតែក្បាច់ក្បូរណាស់" ដែលយើងអាចបកស្រាយថា ពុំមានការចាំបាច់អ្វីឡើយ!ឬពុំចាំបាច់ទេ! ដូច្នេះបរិវាសព្ទ ក្បូរអាចគន្លាស់បានជាពាក្យ ក្បូរចាំដាច់ គឺក្បាច់ចាំដូរ។
       ក្បាលក្បូង :ក្បូងដូចលលាដ៏ដាលគឺក្បាលដូចលលាដ៏ដូង។
       ក្មេងក្មាង :ក្មាងអ្នកជិតខេងគឺក្មេងអ្នជិតខាង។
       ក្រវេក្រវូ�: ជាគ្រាមភាសាមានន័យថារវល់ ឈឺឆ្អាល។ ក្រវេរឿងរបស់កូ គឺក្រវូរឿងរបស់គេ។
       ក្រីក្រ�: ជនក្រីក្រជាជនខ្សត់ខ្សោយលំបាកណាស់ មិនថាតែសម្បត្តិទេ គឺរហូតដល់តំរិះវិជ្ជាផង។ល។
       បរិវារសព្ទ�: ក្រីអប្រ គឺក្រអប្រិយ ពោលគឺជនក្រខ្សត់លំបាកដែលជាជនមិនគួរស្រឡាញ់រាប់អាន។

ក្រុមអក្សរ ខ

       ខខិតឬ ខងខិត :តាមវចនានុក្រមខ្មែរបានសេចក្ដីថា ប្រកាន់ទុក ចំណាំទុកនូវរបស់អ្វីមួយថាជារបស់ខ្លួន ដោយដាក់សញ្ញាជាសម្គាល់។ ឃ្មុំនេះមានគេខខិតហើយ។ មានអ្នកស្រុកខ្លះប្រើពាក្យ ខខិត នេះថា ខងខិត វិញ។ ពាក្យ ខងខិត ដូចជាសមរម្យជាងពាក្យ ខខិត ព្រោះបរិវារសព្ទ "ខង" អាចគន្លាស់បានជាពាក្យ "ខងទុកជាទ្រព្យក្នុងមួយរបិត" គឺ "ខិតទុកជាទ្រព្យក្នុងមួយរបង" ពោលគឺជាទ្រព្យជាប់បំណង មានម្ចាស់គេហាក់ដូចជាទ្រព្យមួយនៅក្នុងរបងផ្ទះ។
       ខាប់ខណ្ឌ ឬខណ្ឌខាប់�: តាមវចនានុក្រមខ្មែរបានសេចក្ដីថា ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា។ ទីចង្អៀតខាប់ខណ្ឌ មនុស្សច្រើនពាន់ឈរខាប់ខណ្ឌតាន់តាប់។ បរិវារសព្ទ “ខាប់” អាចគន្លាស់បានជាពាក្យ “ខាប់ច្រើនពាន់ចង្អៀតតាប់តាន់” គឺ “ខណ្ឌច្រើនពាន់ចង្អៀតតាន់តាប់”។
       ខិតខំ�: ខិតធ្វើការឱ្យអស់ពីចំ គឺខំធ្វើការឱ្យអស់ពីចិត្ត។
       ខ្ជះខ្ជាយ�: ខ្ជាយជះចោលដោយរាត់រះ គឺខ្ជះជះចោលដោយរាត់រាយ។
       ខ្នល់ខ្នើយ�: ខ្នល់សម្រាប់កើយ គឺខ្នើយសម្រាប់កល់។
       ខ្លាំងក្លា�: ក្លាគ្រប់ប្រកាំង គឺខ្លាំងគ្រប់ប្រការ។
       ខ្វល់ខ្វាយ�: ខ្វាយក្នុងរូបកល់ គឺខ្វល់ក្នុងរូបកាយ។
       ខ្វាយរកមធ្យោបល់ គឺខ្វល់រកមធ្យោបាយ។

ក្រុមអក្សរ គ

       គិតគូរ : គូរដើម្បីឱ្យធិត គឺគិតដើម្បីឱ្យធូរ។
       គំរោះគំរើយ : គំរើយព្រៃផ្សៃយ៉ាងជម្លោះ គឺគំរោះព្រៃផ្សៃយ៉ាងជម្លើយ។
       គ្រាំគ្រា : ដែលចាស់ណាស់ ទ្រេតទ្រោម ទ្រុឌទ្រោម។ បរិវារសព្ទ : គ្រាដោយចាស់ជរាំ គឺគ្រាំដោយចាស់ជរា។

ក្រុមអក្សរ ឃ

       ឃោរឃៅ : កាចខ្លាំងឥតមេត្តាប្រណី។ បរិវារសព្ទ : ឃៅដោយចិត្តអាស្រូ គឺឃោរដោយចិត្តអាស្រូវ។

ក្រុមអក្សរ ង

       ងងឹតងងល់ : ងងល់មើលមិនយឹត គឺងងឹតមើលមិនយល់។
       ងរងក់ : ងក់មួយសំប៊រ គឺងរមួយសំបក់។

ក្រុមអក្សរ ច

       ចង្អៀតចង្អល់ : ចង្អល់តប់ប្រមៀត គឺចង្អៀតតប់ប្រមល់។
       ចានក្បាន : ក្បានគ្នាតែនឹងចែ គឺក្បែរគ្នាតែនឹងចាន។
       ចែចង់ : ចែល្បូងឱ្យព្រមដោយតាមដោយផ្លូវស្នង់ គឺចង់ល្បួងឱ្យព្រម ដោយតាម ដោយផ្លូវស្នេហ៍។
       ចែចូវ : ចូវដើម្បីបើកផ្លែ គឺចែដើម្បីបើកផ្លូវ។
       ចំណីចំណុក : ចំណុកច្រើនគ្រប់ម៉ី គឺចំណីច្រើនគ្រប់មុខ។

ក្រុមអក្សរ ឆ

       ឆោមឆាយ : ឆាយល្អល្បីទៅឆ្ងោម គឺឆោមល្អល្បីទៅឆ្ងាយ។
       ឆ្មើងឆ្មៃ : ឆ្មៃវាយឫកឱ្យមានតម្លើង គឺឆ្មើងវាយឫកឱ្យមានតម្លៃ។
       ឆ្លេឆ្លា : ឆ្លេដោយស្ទុះហា គឺឆ្លាដោយស្ទុះហេ។
       ឆ្អែតឆ្អន់ : ឆ្អន់គ្រប់ក្រែត គឺឆ្អែតគ្រប់គ្រាន់។

ក្រុមអក្សរ ជ

       ជាតិជៅ : រសជាតិសំខាន់ដែលមានប្រចាំក្នុងអាហារ ក្នុងគ្រឿងបរិភោគគ្រប់ប្រភេទឬក្នុងតម្រេក។ល។ សម្លនេះមានជាតិជៅណាស់។ បរិវារសព្ទ : ជៅនេះអ្នកប្រាជ្ញបុរាណ ប្រហែលជាមានគំនិតប្រដូចទៅនឹងរសជាតិដ៏សំខាន់ ពិសេសជាងគេក្នុងលោក ពោលគឺ រសជាតិឆ្ងាញ់មួយប្រភេទ ក្នុងតម្រេក ដូច្នេះ បរិវារសព្ទ ជៅនេះយើងអាចដោះស្រាយបានជាវគ្គមួយថា ៖ ជៅនៅកៀនភ្លាត គឺជាតិនៅកៀនភ្លៅ ពោលគឺមានតែរសជាតិកន្លែងនេះហើយដែលមានឱជារសសំខាន់ជាងគេក្នុងលោក។
       ជ្រុលជ្រួស : ជ្រួសដើរហ៊ុល គឺជ្រុលដើរហួស។
       ជ្រោមជ្រែង : ជ្រោមដោយចោមរែង គឺជ្រែងដោយចោមរោម។

ក្រុមអក្សរ ឈ

       ឈូឆរ : ឆរដោយអរអ៊ូ គឺឈូដោយអ៊ូអរឬឆរទៅស្រ៊ូ គឺឈូទៅស្រ។

ក្រុមអក្សរ ញ

       ញាប់ញ័រ : ញាប់ដោយសន្ធ័រ គឺញ័រដោយសន្ធប់។
       ញញឹមញញែម : ញញែមសប្បាយចិត្តដោយផ្អែមល្ហឹម គឺញញឹមសប្បាយចិត្តដោយផ្អែមល្ហែម។

ក្រុមអក្សរ ដ

       ដាច់ដោច : ដោចល្ហាច់ គឺដាច់ល្ហោចឬដាច់ហិនហោច។
       ដំណែដំណឹង : ដំណែដោយហូរហឹងគឺដំណឹងដោយហូរហែ។

ក្រុមអក្សរ ឋ

       ឋិតថេរ : ថេរបានយូរជាកាលកិត គឺឋិតបានយូរជាកេរកាល។

ក្រុមអក្សរ ត

       តាក់តែង : តាក់ឱ្យបានល្អចែង គឺតែងឱ្យបានល្អជាក់។
       តឹងតែង : តែងឱ្យដូចខ្សែខ្លឹងគឺតឹងឱ្យដូចខ្សែខ្លែង។
       តូចតាច : តាចមែនតែច្រើនកូច គឺតូចមែនតែច្រើនកាច។តាចគ្មានអំណូច គឺតូចគ្មានអំណាច។
       ត្រាណត្រើយ : ត្រាណអវសោយ គឺត្រើយអវសាន។
       ត្រួតត្រា : ត្រាមើលពិនិត្យគួត គឺត្រួតមើលពិនិត្យការ។
       ត្អូញត្អែរ : ត្អែរចែប៉ប្រូញ គឺត្អូញចែប៉ប្រែ។

ក្រុមអក្សរ ថ

       ថ្កុំថ្កើង : ថ្កុំឧត្តមឧត្តើង គឺថ្កើងឧត្តុង្កឧត្តម។
       ថ្នាក់ថ្នម : ថ្នាក់មិនឱ្យអម គឺថ្នមមិនឱ្យអាក់។
       ថ្លោះធ្លោយ :ធ្លោយដោយមានការបណ្តែតបណ្តោះគឺ ថ្លោះដោយមានការបណ្តែតបណ្តោយ។

ក្រុមអក្សរ ទ

       ទាក់ទង : ទងឱ្យត្រូវតាមទំនាក់ គឺទាក់ឱ្យត្រូវតាមទំនង។
       ទូលំទូលាយ : ទូលំធាយ គឺទូលាយធំ។

ក្រុមអក្សរ ធ

       ធនធាន : ធានដែលជាសម្បត្តិអ្នកមុន គឺធនដែលជាសម្បត្តិអ្នកមាន ពោលគឺសម្បត្តិដែលគង់វង់នៅឬកំពុងទ្រទ្រង់នៅ។
       ធ្ងន់ធ្ងរ : ធ្ងរដូចនៅក្រោមគំនន់ គឺធ្ងន់ដូចនៅក្រោមគំនរ។

ក្រុមអក្សរ ន

       នឹកនា : នារកគ្នីគ្នឹក គឺនឹករកគ្នីគ្នា។
       នែបនិត្យ : និត្យឱ្យជែប គឺនែបឱ្យជិត។

ក្រុមអក្សរ ប

       បន្លែបន្លុក : បន្លុកគ្រប់ម៉ែ គឺបន្លែគ្រប់មុខ។
       បីបម : បមដោយថ្នី គឺបីដោយថ្នម។
       ប្រែប្រួល : ប្រួលព្រោះមានការមិនស្រែ គឺប្រែព្រោះមានការមិនស្រួល។

ក្រុមអក្សរ ផ

       ផូរផង់ : ផង់ដោយត្រចូរ គឺផូរដោយត្រចង់។
       ផ្កេកផ្តិត : ផ្តិតស្រឡាញ់ដោយជាប់ចេក គឺផ្តេកស្រឡាញ់ដោយជាប់ចិត្ត។

ក្រុមអក្សរ ព

       ពោះពង់ :មានផ្ទៃពោះមានគភ៌។
       ពង់មូលធ្លោះ គឺពោះមូលថ្លុង។

ក្រុមអក្សរ ភ

       ភ្លើតភ្លើន : ភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអ៊ើន គឺភ្លើនសប្បាយភ្លេចខ្លួនដោយភាន់ចិត្តក្រអើត។

ក្រុមអក្សរ ម

       មនុស្សម្នា : ម្នាចាំការពុះ គឺមនុស្សចាំការពារឬម្នាជាបរិពុះគឺមនុស្សជាបរិពារ។
       មមើមមាយ : មមាយនិយើ គឺមមើនិយាយឬមមាយរាយមើ គឺមមើរាយមាយ។
       ម៉ឹងម៉ាត់ៈ ម៉ាត់ដោយដាច់ណឹង គឺម៉ឹងដោយដាច់ណាត់។

ក្រុមអក្សរ យ

       យូរយា : យារហួសច្រើនវេលូរ គឺយូរហួសច្រើនវេលា។
       យំយែក : យែកស្រុម គឺយំស្រែក។

ក្រុមអក្សរ រ

       រវើរវាយ : រវាយនិយាយផ្តេសផ្តាសរាយមើ គឺរវើនិយាយផ្តេសផ្តាសរាយមាយ។
       រួសរាយ : រាយមាត់យ៉ាងពព្រួស គឺរួសមាត់យ៉ាងពព្រាយ។

ក្រុមអក្សរ ល

       លះលែង :លះគ្នាដាច់ជ្រះស្រឡែង គឺលែងគ្នាដាច់ជ្រះស្រឡះឬលះគ្នាដោយដាច់សង្វែងគឺលែងគ្នាដោយដាច់សង្វាស។
       ល្អល្អាច់ :ល្អាច់ដ គឺល្អដាច់។

ក្រុមអក្សរ វ

       វាងវៃ ​ :វាងដោយជំនាញយ៉ាងរហ័សពុំមានលំអ៊ៃ គឺវៃដោយជំនាញយ៉ាងរហ័សពុំមានលំអៀង។
       វិសេសវិសាល :វិសាលល្អប្រសើរត្រកេស គឺវិសេសល្អប្រសើរត្រកាល។

ក្រុមអក្សរ ស

       សងសឹក :សឹកតបវិញដោយអំពើអាក្រក់ពន់ឡង គឺសងតបវិញដោយអំពើអាក្រក់ពន្លឹក។
       សមសួន :សួននឹងខ្លំ គឺសមនឹងខ្លួន ពោលគឺឫកពារសមតាមវណ្ណៈខ្លួន មិនហួសប្រមាណ។
       សម្លសម្លុក :សម្លុកបង់ប្រហគឺសម្លបង់ប្រហុក។
       ស្នេហ៍ស្នង :ស្នងនៃមាសបែគឺស្នេហ៍នៃមាសបង។
       ស្បថស្បែ :ស្បែដោយពាក្យសច្ចាប្រកាសថាមិនកត់ គឺស្បថដោយពាក្យសច្ចាថាមិនកែ។
       ស្លេកស្លាំ :ស្លេកប៉ាំង គឺស្លាំងពេក។

ក្រុមអក្សរហ

       ហួងហែង  :ហែងសម្បត្តិទុកសម្រាប់ខ្លួនអួងគឺហួងសម្បត្តិទុកសម្រាប់ខ្លួនឯង។

ក្រុមអក្សរឡ

       ឡូឡា :ឡាដោយអានាចូរ គឺឡូដោយអានាចារ។

ក្រុមអក្សរ អ

       អានាចារ :ការប្រព្រឹត្តខុសបែបបទសណ្តាប់ធ្នាប់។
       អាចារ្យអាចុំ :អាចុំលោកគ្រូខ្ញារ គឺអាចារ្យលោកគ្រូខ្ញុំ។

គន្លាស់កាត់

កែប្រែ
       គឺជាសិល្បិ៍វិធីក្នុងការបណ្តូរសម្លេងនៃពាក្យមួយឱ្យមានសូរ និងន័យខុស ពីសូរ និងន័យដើមទាំងស្រុង ដោយមិនឱ្យបាត់នូវតួព្យព្ជានៈណាមួយនោះទេ។ ហើយវាមានលក្ខណៈជាល្បែងកំសាន្តប្រជាប្រិយខ្មែរពីសម័យបុរាណ មានទម្រង់ស្រដៀងនឹងបរិវារសព្ទដែរ។ ក្នុងករណីពាក្យនោះពីព្យាង្គ ការគន្លាក់គឺ យកព្យព្ជានៈ ឬស្រៈនៃព្យាង្គទី១ ទៅជំនួសព្យព្ជានៈឬស្រៈនៅក្នុងព្យាង្គទី១ ក៏ប៉ុន្តែបើជាបីព្យាង្គវិញការគន្លាស់នៃគឺ ព្យាង្គកណ្តាលមិនមានការផ្លាស់ប្តូរ ឬប្រែប្រួលទេគឺនៅដដែល។ រីឯបួនព្យាង្គគេមិនផ្លាស់តួអក្ខរានៅព្យាង្គទីពីរ និងទីបីនោះទេ។
   ឧទាហរណ៍
       ពាក្យពីព្យាង្គ      
         កន្ទួយមុយ            កន្ទុយមួយ
         ដេកចាំ                ដាំចេក     
         ចានបាយ             ចាយបាន  
         សាយកុក             សុកកាយ
         ចារែខ្មឹក               ចារឹកខ្មែរ
         កែខ្មូន                 កូនខ្មែរ
         បុកសាន              បានសុខ
         ចៅខ្មិត                ចិត្តខ្មៅ
         ឆ្នាយបាំង             ឆ្នាំងបាយ
         សិតចុខ               សុខចិត្ត
       ពាក្យបីព្យាង្គ
         ខ្មន់ចារឹកអែ          ខ្មែរចារឹកអន់
         ខ្មួយពុករលែ         ខ្មែរពុករលួយ
       ពាក្យបួនព្យាង្គ
         ឡាយមានសាហួច   លួចមានសាហាយ។

សំខ្យាសព្ទ

កែប្រែ

សព្ទសម្រាប់រាប់នាមហៅថា“សំខ្យាសព្ទ”។​​​សំខ្យាសព្ទមានពីរយ៉ាងគឺ បកតិសំខ្យា និងបូរណសំខ្យា។

បកតិសំខ្យា

កែប្រែ
       ជាសំខ្យាដែលរាប់តាមប្រក្រតីឱ្យដឹងចំនួនរបស់នាមថា ប៉ុណ្ណេះ ប៉ុណ្ណោះ ដូចរាប់ថាៈ មួយ ពីរ បី បួន ប្រាំជាដើមហៅថា បកតិសំខ្យា។

បូរណសំខ្យា

កែប្រែ
       ជាសំខ្យាដែលរាប់នាមបង្គ្រប់ជាជាន់ៗ តាមលំដាប់ តាមថ្នាក់ ដូចជាពាក្យថា ដំបូង(ទីមួយ) គំរប់ពីរ គំរប់បី គំរប់បួន គំរប់ប្រាំ ជាដើម និងដូចជាពាក្យ បឋម ទុតិយ ចតុត្ថៈ បញ្ចឹមៈ  ឆដ្ឋៈ ហៅថា បូរណសំខ្យា។

បកតិសំខ្យា

កែប្រែ

មានពីរពួកគឺៈ សំខ្យាសព្ទនាម១ សំខ្យាគុណនាម១។ សំខ្យាសព្វនាមមានបួនគឺៈ មួយ ពីរ បី បួន។

       សំខ្យាសព្ទតាំងពីប្រាំតទៅសឹងជាគុណនាមទាំងអស់។ ឯបូរណសំខ្យាជាគុណនាមទាំងអស់ដែរ។
       វិធីប្រើសំខ្យាសព្ទ នឹងរាប់រត្ថុអ្វីៗ គេដាក់សំខ្យារៀងភ្ជាប់ពីក្រោយនាមឬភ្ជាប់ខាងមុខនាម តាមដោយទំនងស្រួលថាក្នុងភាសា។ ដូចរាប់ថា ១រៀល ពីរៀល មួយពាន់ម៉ែត្រ មួយសែនហាប មួយលាននាក់ ... គោពីរ សេះហុកសិប ឥដ្ឋមួយម៉ឺនដុំ ទាហានមួយកោដិ ស្វាយប្រាំស្លឹក... កូនដំបូង ថា្នក់បន្ទាប់ សេក្តីគំរប់ប្រាំពីរ បឋមជ្ឈាន បឋមាសាធ ទុតិយវិជ្ជា បញ្ចមីឧបោសថ។ល។។

ឧបសគ្គ

កែប្រែ
      អ (សម្រាប់បដិសេដ) សព្ទ អ ជាសព្ទប្រើសម្រាប់បដិសេដ។ អ បដិសេដនេះសម្រាប់រៀងភ្ពាប់នឹងសព្ទដទៃ សេក្តីមានន័យថា ពុំ មិន ឥត មិនមែន ដូចជាពាក្យថា អកតញ្ញូ អភ័ព្វ អកុសល អភ័យ អទុក្ខ អរោគ អនត្តា អកម្ម អគតិ អគោចរ ...ជាដើម។                   

អ បដិសេដនេះប្រើជាបុព្វបទហៅថា អ បុព្វបទ។ មានបុព្វបទពួកមួយទៀត សម្រាប់រៀងភ្ជាប់ខាងដើមពាក្យ។ បុព្វបទទាំងនោះមានន័យថាៈ ឱ្យ... ធ្វើឱ្យ... ដូចជាពាក្យថាៈ កកាយ បញ្ចូល បណ្តេញ បង្វិល បន្ធូរ បន្ថយ បន្ថែម បណ្តើរ ទទាស់ទទែង បង្ហូរ បំបោល បញ្ឈប់ បង្រៀន ... ជាដើម សឹងជាពាក្យជាប់ដោយបុព្វបទ ទក បញ បណ បន ញ ទ ចំបង ...។​ ហើយបុព្វបទអាចធ្វើឱ្យន័យរបស់ពាក្យណាមួយកាន់តែមានភាពខ្លាំងក្លាឡើង។ បុព្វបទទាំងនោះមានដូចជា ក គ ង ច ជ ញ ដ ត ទ ន ប ព ម ល ស អ។

   ឧទាហរណ៍ កកាយ គគ្រឹក ងងុយ ចចឹក...។ 
ឧបសគ្គ
       ជានិបាតនឹងជាអព្យយសព្ទ(ពាក្យមិនផ្លាស់ប្តូររូបនឹងសព្ទ) ដូចជានិបាតនានាដែរតែយកនិបាតដែលហៅថា ឧបសគ្គៈនោះ មានចំនួនតែ២០ សព្ទហើយមានរបៀបបែបផែនក្នុងវិធីចងក្រងពាក្យដោយឡែកផ្សេងពីនិបាតនានា។ ក្នុងការចងក្រងភ្ជាប់ពាក្យគេដាក់ឧបសគ្គៈជាខាងដើមនាមសព្ទ នឹងកិរិយាសព្ទ។
    ឧបសគ្គៈទាំង២០សព្ទគឺ៖
       អតិ ប្រែថា កន្លង ក្រៃ ក្រៃពេក ពេក ...
       អធិ ប្រែថា ក្រៃលែង ក្រៃពេក លើសលុប លើសលែង សង្កត់
       អនុ ប្រែថា តាម តូច បន្ទាប់ រង ក្រោយ បណ្តោយ លំដាប់
       អប ប្រែថា ប្រាស គេច ជៀស ...
       អភិ ប្រែថា ក្រៃពេក ធំ ចំពោះ ឆ្ពោះ ខាងមុខ ...
       អវឬឳ ប្រែថា ចុះ ចុះក្រោម ទាប ស្រេច ...
       អា ប្រែថា ទូទៅ សព្វ ក្រៃលែង ...
       ឧ ប្រែថា ឡើង ខ្ពស់ ក្រៅ ...
       ឧប ប្រែថា ជិត ចូលទៅជិត មាំ ស៊ប់ ...
       ទុ ប្រែថា អាក្រក់ ក្រ កម្រ លំបាក ...
       អ ប្រែថា ចេញ មិនសល់ មិនមាន ឥត ...
       ន៎ ប្រែថា ចេញ ចូល ចុះ ...
       ប ប្រែថា ទូទៅ ខាងមុខ ចេញ មុខ ...
       បដិឬបតិ ប្រែថា ចំពោះ តប ត ច្រាស ត្រឡប់ ...
       បរា ប្រែថា ខាងមុខ ...
       បរិ ប្រែថា ជុំ ជុំវិញ គ្រប់គ្រាន់ ស្រេច ...
       វិ ប្រែថា ផ្សេង ប្លែក ច្បាស់ ជាក់ ប្រាកដ ណាស់ណា...
       សំ ប្រែថា ព្រម ជាមួយ ល្អ ប្រពៃ ...
       សុ ប្រែថា ងាយ ស្រួល ស្រណុក ល្អ ប្រពៃ ណាស់ ម្ល៉េះ ...
      ពាក្យដូចមា​នតទៅសឹងជាពាក្យមានឧបសគ្គៈ បរិបូណ៌ ទុរគត(ទុគ្កត) បរាជ័យ អនុគ្រោះ អភិបាល អធិការ អវសាន (បរ ឧសាន)បរិយោសាន ឧបរាជ និរភ័យ អធិបតី វិកាល វិបរិត សុវិជ្ជា ទុវិជ្ជា អបរាជ័យ និរន្តរ និរទេស អថិជ័យ អនុនាយក អនុស្សវនា សុគតិ សុគន្ធ វិជ័យ ទុព្ភិក្ខ ...។
       គឺជាពាក្យដែលគេអាចញែកព្យាង្គ និងសំរាប់សំរាយបាន ហៅថាអាគម។ អក្សរចុះថែមត្រង់ចន្លោះដូចជាពាក្យ ចតុរង្គ និរន្តរ បរិយាសាន ចតុរារិយសច្ច...។
   * ចតុរង្គ

ពាក្យអាគម ពាក្យញែកព្យាង្គ ពាក្យសំរាយ ចតុរង្គ ចតុរ អង្គ ចតុ អង្គ

  * និរន្តរ

ពាក្យអាគម ពាក្យញែកព្យាង្គ ពាក្យសំរាយ និរន្តរ នរ អន្តរ និ អន្តរ

  * បរិយោសន

ពាក្យអាគម ពាក្យញែកព្យាង្គ ពាក្យសំរាយ បរិយោសាន បរិយ ឧសាន បរិ ឧសាន

  * ចតុរារិយសច្ច

ពាក្យអាគម ពាក្យញែកព្យាង្គ ពាក្យសំរាយ ចតុរារិយសច្ច ចតុរ អរិយសច្ច ចតុ អរិយសច្ច

       អក្សរ រ យ ដែលយកមកថែមដើម្បីសម្រួលសព្ទអានហៅថា អាគម។ អាគម សម្រាប់ប្រើតែនៅក្នុងភាសាបាលី នឹងភាសាសំស្ត្រឹត នោះអក្សរដែលយកមកប្រើជាអាគមមានចំនួនសម្រេច។
   ឧទាហរណ៍ អច្ឆរិយ = អស្ចារ្យ...។

សម្ព័ន្ធ

កែប្រែ
       ជាគ្រឿងដែលចងបទឬក៏ចងឃ្លានៃប្រយោគ។ ដើម្បីតភ្ជាប់ពាក្យចងជាបទក្នុងសង្កាត់នីមួយៗឬក្នុងប្រយោគមួយត្រូវឱ្យដឹងថាបទណា គួរចូលទៅរកបទណាតាមលំអានវេព្យាករណ៍។
   ឧទាហរណ៍ៈ ១ ឈ្មួញដឹកស្រូវ

- ឈ្មួញ ជា នាម សាធារណៈ ឯកវចនៈ បឋមបុរិសៈជាប្រធានរបស់កិរិយា ដឹក។ - ដឹក ជាសកម្មកិរិយា បច្ចុប្បន្នកាល ឯក។ - ស្រូវ ជានាម សាធារណៈ កម្មរងអំពើ់ ដឹក។

   ឧទាហរណ៍ ២ ស្ត្រីៗទូលបន្លែដោយកញ្ជើ 

- ស្ត្រីៗ ជានាម សាធារណៈ ពហុវចនៈ បឋមបុរសៈជាប្រធានរបស់កិរិយា ទូល។ - ទូល ជាសកម្មកិរិយា បច្ចុប្បន្នកាល ពហុវចនៈ។ - បន្លែ ជានាម សាធារណៈ ពហុវចនៈ កម្មរងអំពើកិរិយា ទូល។ - កញ្ជើ ជានាម សាធារណៈ ឯកចនៈ អកម្មរងអំពើ​ ទូល។

ឋានៈរបស់ពាក្យ

កែប្រែ

ក. ចំពោះព្រះសង្ឃ និងព្រះរាជា

កែប្រែ
       ដើម្បីរាប់កំណត់ចំនួនព្រះរាជា គេត្រូវប្រើពាក្យភ្ជាប់ថា អង្គ។
   ឧទាហរណ៍ ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧អង្គ។
       ដើម្បីកំណត់ចំនួនព្រះសង្ឃ គេប្រើពាក្យភ្ជាប់ថា អង្គ។

ឧទាហរណ៍ ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០អង្គ។

   បញ្ជាក់៖ ពាក្យសង្ឃ និងរាជសព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់។ ពាក្យថា ព្រះរាជាឈឺ និងព្រះសង្ឃឈឺ ហៅថា អាពាធ ដូចគ្នាបានតែចំពោះព្រះរាជា មានម្យ៉ាងទៀតថា ប្រឈួន។
     ខ្មែរយើងប្រើពាក្យេពិសេសៗ សម្រាប់តម្រូវការនឹងឋានៈមនុស្សនៅក្នុងសង្គម។ ដូច្នេះព្រះសង្ឃ និងព្រះរាជាជាជនមានឋានៈខ្ពង់ខ្ពស់យកមកប្រើ ឱ្យត្រូវទៅតាមឋានៈតួនាទីក្នុងសង្គមដូចជម្រាបខាងលើ។

ខ. ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់

       ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញគេប្រើពាក្យ រូប។
   ឧទាហរណ៍ នៅក្នុងពិធីសម្ភោធការដ្ឋាន នៅខេត្តកណ្តាល មានអស់លោកមន្ត្រីតំណាងរាស្ត្រចូលរួមប្រមាណ ៣០រូប។

គ. ចំពោះមនុស្សសាមញ្ញធម្មតា

       ក្នុងការរាប់អានកំណត់ចំនួនមនុស្សសាមញ្ញធម្មតាគេប្រើពាក្យ នាក់។
   ឧទាហរណ៍ 
       នៅក្នុងពិធីបុណ្យ សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រីក្មេងចាស់ចំនូនប្រមាណជាង ៥០០នាក់ចូលរួម។
       តែបើ របស់ ឬសំភារៈប្រើប្រើប្រាស់វិញ ក៏គេហៅថា ក្បាល សៀភៅ ១០ក្បាល(ដែរ)។
   ឧទាហរណ៍ 
       សៀវភៅនៅលើតុចំនួន ២ក្បាល។
       គោរត់ទៅទិសខាងលិច ១ក្បាល។

ឃ. ចំពោះវត្ថុផ្សេងៗ

       ផ្ទះ គេប្រើពាក្យ ខ្នង យកមកភ្ជាប់ក្រោយ។
   ឧទាហរណ៍ ផ្ទះ ៣ខ្នង។
       ឥដ្ឋ គេប្រើពាក្យ ដុំ យកមកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ ឥដ្ឋ ២០០ដុំ។
       ក្បឿង គេប្រពាក្យ សន្លឹក យកមកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ ក្បឿង ៥០០០សន្លឹក។
       ស័ង្កសី គេប្រើពាក្យ សន្លឹក យកមកភ្ពាប់ពីក្រោយ។
   ឧទាហរណ៍ ស័ង្កសី ៧០សន្លឹក។
       ក្តារ គេប្រើពាក្យ សន្លឹក យកមកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ ​ក្តារ ១៨០សន្លឹក។
       ក្រដាស គេប្រើពាក្យ សន្លឹក យកមមកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ ក្រដាស ១០០០សន្លឹក។
       គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ ផ្លាន យកមកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ រនូត រត ប្រម៉េ ផ្ទោង ៤០ផ្លាន។
       រថយន្ត កប៉ាល់ ទូក គេប្រើពាក្យ គ្រឿង យកមកភ្ជាប់ពីក្រោយ។ 
   ឧទាហរណ៍ រថយន្ត ៣គ្រឿង កប៉ាល់ ២គ្រឿង ទូក ៥គ្រឿង។

ង. ចំពោះរុក្ខជាតិ

       ដំណាំដើមឈើធំៗគេប្រើពាក្យ ដើម យកមកប្រើភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ ខ្នុរ ៣០ដើម ដូង ៥០ដើម។

ច. ចំពោះសត្វទូទៅ

       ដើម្បីកំណត់ចំនួនសត្វសម្រាប់ទឹម គេតែងយកពាក្យ នឹម មកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ គោ ១នឹម។ 

ឆ. ចំពោះដំណាំវារ ទ្រើងតូចតាច

       ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ គុម្ព មកភ្ជាប់ពីក្រោយ។
   ឧទាហរណ៍ កសិករគំរូនៅភូមិព្រែកតាព្រីង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
   ឧទាហរណ៍
       ត្រឡាច ២០គុម្ព។
       ស្ពៃខ្មៅ ១០០គុម្ព។
       ខាត់ណា ៥០គុម្ព។

ជ. ចំពោះដំណាំយកស្លឹក ផ្លែ ជាវល្លិ៍

       ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ ជន្លង់ ពីក្រោយ។
   ឧទាហរណ៍ ពូសុខៈ ដែលមានចម្ការជាប្រភេទដីក្រហម គាត់ដាំម្រេច ៥០០ជន្លង់ នៅដីមួយងារនៅខាងក្រោយផ្ទះ គាត់ដាំ ម្លូក្រហម ២០ជន្លង់។

ឈ. ចំពោះសម្លៀកបំពាក់ឬវត្ថុផ្សេងៗទៀត

       បើរាប់ខោមួយ អាវមួយឬសំពត់មួយ អាវមួយ គេថា ប្រដាប់។ គឺខោអាវ សំពត់អាវ ប្រដាប់។
   ឧទាហរណ៍ ខោអាវ ១កុំប្លេ។
       បើរាប់ឬគណនាសំពត់ គេប្រើពាក្យ ក្បិន។
   ឧទាហរណ៍ សំពត់ ១ក្បិន។
       បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា អាវ។ 
   ឧទាហរណ៍ កំណាត់ ១អាវ។
       បើរាប់គណនាស្បែកជើង គេប្រពាក្យ សម្រាប់។ 
   ឧទាហរណ៍ ស្បែកជើង ១សម្រាប់។
       បើរាប់គណនាចង្កឹះ គេប្រើពាក្យ គូ។ 
   ឧទាហរណ៍ ចង្កឹះ ១គូ។
       បើរាប់ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ កន្ទុយ ពីខាងក្រោយ។
   ឧទាហរណ៍ ខ្សែគោ ១កន្ទុយ។
       បើរាប់ឬគណនាចានវិញ គេភ្ជាប់ពាក្យ ស្រាក់ឬ ឡូ ពីខាងក្រោយ។
   ឧទាហរណ៍ ចាន ១ស្រាក់ឬ ចាន ១ឡូ។

ញ. ចំពោះផ្លែឈើ

       បើរាប់ឬគណនាផ្លែឈើ គេភ្ជាប់ពាក្យជាច្រើនប្រភេទដូចខាងក្រោម៖
       បើផ្លែឈើ ៤ គេថាផ្លែឈើ ១ដំប។
       បើផ្លែឈើ ៤០ គេថាផ្លែឈើ ១ផ្លូន។
       បើផ្លែឈើ ៤០០ គេថាផ្លែឈើ ១ស្លឹក។
       របៀបរាប់សំណាប់ដែលដកចងជាកណ្តាប់បម្រុងយកស្ទូច ក៏គេគិតជា ដំប ផ្លូន ស្លឹក ដូចផ្លែឈើដែរ។
       បើរាប់ផ្លែស្លា គេគិតជា ដៃ។ ក្នុង ១ដៃមាន ១០ផ្លែ(ស្លា)។
       បើរាប់ស្លា គិតជា ធ្លាយឬ ស្មែង គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ។
   ឧទាហរណ៍ ដូង ១ធ្លាយ ស្លា ១ស្មែង។
       បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ឬ២ បង្វេច។
   ឧទាហរណ៍ សម្លៀកបំពាក់ ១បង្វេច។
       បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១​ឬ២ សម្ពាយ។
   ឧទាហរណ៍ ខោអាវ ១សម្ពាយ។
       បើរាប់អ្វីដែលគេយកមកឆ្វាយបានគេហៅថា ខ្សែមួយចង្វាយ។
   ឧទាហរណ៍ ខ្សែគោ ១ចង្វាយ។
       បើរាប់របស់អ្វីដែលគេយកមកយួរបានគេហៅថា មួយយួរ។
   ឧទាហរណ៍ ទឹកបរិសុទ្ធ ១យួរ។

ដ. ការវាស់ពេលវេលាតាមបែបបុរាណ

       កាលដើមឡើយខ្មែរយើង ពុំទាន់មានវិធីសាស្ត្រ ឬឧបករណ៍សម្រាប់វាស់ពេល(លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ។ ហេតុនេះចាស់បុរាណលោកកំណត់ពេលខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះនៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា៖
       យាម៖ ក្នុង២៤ម៉ោង លោកចែកជា ៦ឬ៨យាមក្នុងមួយយាមៗមានប្រមាណពី ៣ម៉ោង ទៅ៤ម៉ោង។ គេគិតរាមយាម១ ចាប់ពីថ្ងៃរះគិតជាយាម៣ឬយាម៤នៅពេលថ្ងៃលិច។ ក្នុង១យប់ គិតជា ៤យាមគឺពីព្រលប់គិតជាយាម ៤... ដល់ភ្លឺគិតជាយាម ៨។
       ខួប៖ ការគិតអាយុក្មេងគេរាប់ពីខែដែលវាកើត ​រហូតដល់ថ្ងៃដដែលនេះវិញ គេហៅថា មួយខួបគឺត្រូវជា ១២ខែ។
   ឧទាហរណ៍ 
       ក្មេងកើតនៅថ្ងៃ ២កើត ខែមាឃ... លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២កើត

ខែមាឃនេះ គេសន្មតថា ក្មេងនេះអាយុបាន ១ខួបហើយ។ ការរាប់ឆ្នាំកំណើតខ្មែរយើង មិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២គឺ ឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់មមី មមែ វក រកា ច កុរ។ ក្នុង ១ជុំ ខួបមាន ១ឆ្នាំ...។

       មួយសន្ទុះ៖ ជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ម៉ោង។
   ឧទាហរណ៍ដើរបានមួយសន្ទុះក៏ចូលដល់ព្រៃធំមួយ...។
       មួយបោក​៖ ជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង។ 
   ឧទាហរណ៍ ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម។
       មួយបារី៖ ជារយៈពេលប្រមាណ ១៥នាទី។ 
   ឧទាហរណ៍ច្រកថ្នាំចំនួនពេល ១បារី អ្នកជំងឺក៏ដឹងខ្លួនវិញ។
       មួយសាបស្លា៖ ជារយៈពេលប្រហែល ២០នាទី។ 
   ឧទាហរណ៍ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំគេត្រូវដើរ តែ១សាបស្លាប៉ុណ្ណោះ នឹងបានទៅដល់ហើយ។
   ចំណាំ៖ ពេល ១បារី គឺជារយៈពេលដែលគេជក់ថ្នាំអស់ ១បារី ឯពេល ១ស្លាបស្លាគឺជារយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លា។
       មួយស្រឡេត៖ គឺរយៈពេលខ្លីប្រមាណ ៥ ទៅ ១០នាទី។ ឧទាហរណ៍ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ...។
       មួយភ្លែត៖ ស្មើនឹងរយៈពេល ៥នាទី។ 
   ឧទាហរណ៍កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមមកវិញហើយ។

រាជសព្ទ

កែប្រែ

ព្រះ​ថេរៈ គឺព្រះ​មហា​ព្រហ្មមុន នាម អ៊ូ ព្រះ​ភិក្ខុ ធម្មសិរិ នាម សុវណ្ណ ពួក​ឧបាសក គឺព្រះ​វរវោហារ នាម កែវ ក្រុម​រាជ​បណ្ឌិត្យ អាចារ្យ ម៉ូត រាជលេខានុការ ក្នុង​សម្ដេច​ព្រះរាជ​អយ្យកា។ មហា ទិន ហួត ក្រុម​ពុទ្ធសាសនបណ្ឌិត្យ មក​ជួយ​រើស​សព្ទ​ណា គួរ​ប្រើ​ឲ្យ​សម​បែប​ខ្លី​ម្ដងទៀត​ជា​គ្រា​ទី​៣។ ក៏​ឯ​ពាក្យ​ដែល​ហៅថា​រាជសព្ទ​នោះ ពុំ​ចំពោះ​តែ​យក​មគធភាសា និង​សំស្ក្រឹត​ភាសា​មក​ប្រើ​ទេ សូម្បី​ខេមរភាសា លោក​បុរាណាចារ្យ​ក៏​មាន​យក​មក​ប្រើ​ដែរ ក៏ប៉ុន្តែ​មក​សន្មត​ហៅ​ឲ្យ​ខុស​នឹង​ពាក្យ​ប្រើ​ធម្មតា ដូច​ពាក្យ​ថា ផ្ទំ និង ស្រង់ ជាដើម។ ឯ​រាជសព្ទ​ដែល​បោះពុម្ព​ក្នុង​ព្រះពុទ្ធ​សករាជ ២៤៨៥ (គ.ស ១៩៤១) នេះ​ពុំ​បាន​ផ្លាស់​ផ្លែង​សព្ទ​ដើម ឬ​បញ្ញត្ត​ថែម​សព្ទ​ថ្មី​ទៀត​ទេ គ្រាន់តែ​កែ​អក្សរ​ឲ្យ​ត្រឹមត្រូវ និង​រៀប​ពាក្យ​ឲ្យ​រៀង​តាម​លំដាប់​អក្សរ តាម​សំដី​ដែល​ប្រើ​ធម្មតា ដើម្បី​ឲ្យ​ងាយ​រក​រាជសព្ទ​ដែល​ត្រូវការ។ ពាក្យ​ជា​រាជសព្ទ​នោះ បើ​នឹង​បញ្ញត្ត​ឲ្យ​គ្រប់​សម្ដី​ដែល​ត្រូវ​ការ​និយាយ​ទាំងអស់ ក៏​នឹង​ក្លាយ​ទៅ​ជា​ភាសា​មួយ​ដោយ​ឡែក នាំ​ឲ្យ​ចេះ​មិន​ចប់ នឹង​នាំ​ឲ្យ​ពួក​លោកអ្នក​មិន​ប៉ិនប្រសប់​រាជសព្ទ ធុញទ្រាន់​ ខ្លាច​មិន​ហ៊ាន​ចូល​មក​កាន់​ព្រះរាជ​សំណាក់​ផង។ ជា​ទំនៀម​របស់​ភាសា​គ្រប់​ជាតិ តែង​មាន​បញ្ញត្ត​សព្ទ​ខ្លះ​ជាពិសេស សម្រាប់​និយាយ​គោរព​ដល់​ក្សត្រ​ខត្តិយត្រកូល ឬ​លោកអ្នក​មាន​សក្ដានុពល​ធំ​ជាង​ជា​ដរាប។ កាល​បើ​ពាក្យ​ជា​រាជសព្ទ ឬ​ពាក្យ​ខ្ពស់​សម្រាប់​ជាតិ​ត្រូវ​តែ​និយាយ​ខានមិនបាន ដូច្នេះ​ហើយ​ បានជា​អញ​ខ្ញុំ​ព្យាយាម​រៀបចំ​ក្បួន​រាជសព្ទ​នេះ ទុកជា​សម្បត្តិ​ជួយ​ឲ្យ​ងាយ​ដល់​អ្នក​ត្រូវ​ការ។ ក្នុង​ក្បួន​រាជសព្ទ​នេះ បាន​កាត់​ចោល​ពាក្យ​ណា​ដែល​មិន​សូវ​ត្រូវ​ការ​ប្រើ​ញឹកញយ​បន្ថយ​ឲ្យ​តិច​ចុះ ដើម្បី​ឲ្យ​ងាយ​សិក្សា ប្រសិនបើ​ពាក្យ​ណាមួយ​ជា​ខេមរភាសា​ក្ដី ភាសា​អ្នក​បរទេស​ក្ដី ដែល​គ្មាន​បញ្ញត្តិ​ក្នុង​ក្បួន​រាជសព្ទ​នេះ​ទេ ត្រូវ​និយាយ​តាម​សម្ដី​ដែល​ធ្លាប់​និយាយ​ដដែល តែ​ត្រូវ​ថែម​ពាក្យ​ថា ទ្រង់ ឬ ព្រះ នាំ​មុខ​ពាក្យ ដូច​កិរិយាសព្ទ​ថា ឈ្ងោក, ងាក ថា ទ្រង់​ឈ្ងោក, ទ្រង់​ងាក ឬ​ពាក្យ​ជា​នាមសព្ទ ថា រូប, អង្គ ថា ព្រះ​រូប ឬ​ព្រះ​បរម​រូប, ព្រះអង្គ ជាដើម តាម​សម​គួរ​ដល់​ពាក្យ​ដែល​គួរ​ថែម។ មាន​ពាក្យ​ខ្លះ​ដូច នាឡិកា, សៀវភៅ, ផើង​ផ្កា នឹង​ប្រើ​ពាក្យ ព្រះ នាំ​មុខ​មិន​ពីរោះ​ត្រូវ​ប្រើ​ពាក្យ ព្រះរាជទ្រព្យ ភ្ជាប់​ខាងក្រោយ​ថា នាឡិកា​ព្រះរាជទ្រព្យ បើ​ជា​ត្រី​សាច់​បន្លែ ត្រូវ​ភ្ជាប់​ពាក្យ​ថា ព្រះស្ងោយ ដូច បន្លែ​ព្រះស្ងោយ… វិញ ចំណែក​ឈ្មោះ​រោគ​ផ្សេងៗ ខ្លះ​នឹង​ប្រើ​ពាក្យ ព្រះ ឬ ព្រះរាជទ្រព្យ ក៏​មិន​សម គួរ​និយាយ​ថា ប្រឈួន​ព្រះរោគ….. វិញ។ ន័យ​មួយ​ទៀត តាម​ទំនៀម​រាជសព្ទ បើ​ពាក្យ​ណា​ជា​នាមសព្ទ ច្រើន​ប្រើ​ពាក្យ ព្រះ នាំមុខ ពាក្យ​ណា​ជា​កិរិយាសព្ទ ច្រើន​ប្រើ​ពាក្យ ទ្រង់ នាំមុខ តែ​គង់​លើក​ទុក​ពាក្យ​ខ្លះ ដូច​ពាក្យ​ថា ស្វេតច្ឆត្រ… មិន​មាន​ពាក្យ ព្រះ នាំមុខ​ពាក្យ​ថា ស្រង់ មិន​មាន​ពាក្យ ទ្រង់ នាំមុខ​ក៏​បាន។ នាមសព្ទ​រួម​ចូល​គ្នា​ពីរ​ម៉ាត់​ដូច ក​ព្រះហស្ត, ស្នាប់ព្រះសិរ ជាដើម មិន​ប្រើ​ពាក្យ ព្រះ ពីរ​ដង​ថា ព្រះ​ក​ព្រះហស្ត, ព្រះ​ស្នាប់ព្រះសិរ ក៏​មាន ព្រះ​ក​និច្ឆា​ព្រះ​ឱស្ឋ នៅ​ប្រើ​ពាក្យ ព្រះ ទាំង​ពីរ​ក៏​មាន។ នាមសព្ទ​ណា ប្រើ​ជា​កិរិយាសព្ទ​ត្រូវ​ថែម​ពាក្យ​ថា ទ្រង់ ដូច​ពាក្យ​ថា ទ្រង់​ព្រះនិច្ចា តែ​ពាក្យ​ខ្លះ​ដូចជា ទ្រង់ក្រោធ, ទ្រង់ប្រហារ… មិន​បាន​មាន​ពាក្យ ព្រះ ទេ ដោយ​ហេតុ​មិន​ស្រួល​ស្ដាប់​មិន​ពីរោះ​ត្រចៀក អ្នក​ត្រូវ​ការ​គួរ​សង្កេត​និង​លៃលក​ ប្រើ​ឲ្យ​សមគួរ​តាម​សេចក្ដី​នោះៗ ដូច​បាន​អធិប្បាយ​ពន្យល់​មក​ខាងលើ​នោះ​ចុះ។ វរចក្ររណរិទ្ធិ វាចា​អ្នក​វាយ​អក្សរ​សាឡើងវិញ

៙ ក ៚ ក = ព្រះសុរង កជើង = ព្រះនិពន្ធបាទ, កព្រះបាទ កដៃ = ព្រះករ, កព្រះហស្ត កង = ព្រះវល័យ កងកន់ = ព្រះពាហុរ័ក្ស, ព្រះពាហុរ័តន៍ (ព្រះពាហុរត្ន) កង្វេរ = ព្រះអង្កុសា កញ្ចក់​ឆ្លុះ = ព្រះឆាយ កញ្ជ្រឹល = ព្រះទទ្ទុ កន្តើយ​ព្រងើយ = ទ្រង់ព្រះឧបេក្ខា កន្ត្រៃ = ព្រះទម្រង់សុក័ន្ត កន្ថោរ​តូច = ព្រះសុពណ្ណស្រី កន្ថោរ​ធំ = ព្រះសុពណ្ណរាជ កន្ទក់​លាងដៃ = ព្រះកុណ្ឌកី កន្ទូតអូង = ព្រះគីវង្គ កន្លើត = ព្រះតាលុ កន្សែង​ទ្រាប់​ថ្វាយបង្គំ = ព្រះកនិច្ឆាបង្គំ កន្សែង​ជូត​ខ្លួន = ព្រះកនិច្ឆាព្រះអង្គ កន្សែង​ជូត​ដៃ = ព្រះកនិច្ឆាព្រះហស្ត កន្សែង​ជូត​មាត់ = ព្រះកនិច្ឆាព្រះឱស្ឋ កន្សែងជូតមុខ = ព្រះកនិច្ឆាព្រះភក្ត្រ កន្សែង​ជួត​ក្បាល = ស្នាប់ព្រះសិរ កម្រាល, កន្ទេល, ចៀមចំ, ព្រំ = ព្រះនិសជ្ជនីយ៍ កាត់សក់ = ចម្រើនព្រះកេសា កាល់ចិញ្ចើម = វិចិត្រព្រះភូមោ កាវ​ពាក់​ត្រចៀក = ព្រះកុណ្ឌល កុណ្ឌី​ទឹក = ព្រះសុវណ្ណភិង្គារ កូនប្រសា​ប្រុស = ព្រះធីតុបតី កូនប្រសា​ស្រី = ព្រះសុណិសា កូប​ដំរី = ព្រះនាគាសនៈ កើតទុក្ខ = ទ្រង់សោយទុក្ខ កោរសក់ = ដាក់ព្រះកេសា កៅអី = ព្រះសុវណ្ណកោច្ឆៈ កាំបិតកោរ = ព្រះទម្រង់ខុរៈ កាំបិតបត់ = ព្រះទម្រង់បិប្ផលី កាំបិតបន្ទោះ = ព្រះទម្រង់ដងវែង (ដងង) កាំបិតព្រា = ព្រះទម្រង់វាសី កាំបិតស្នៀត ឬ​ក្រឹស = ព្រះទម្រង់ឆុរិកា កាំបិតស្លា = ព្រះទម្រង់បូគៈ កំភួនជើង = កំភួនព្រះបាទ កំភួនដៃ = កំភួនព្រះហស្ត កម្លាំងកាយ = ព្រះកាយពល កំហាក = ព្រះខេឡាសុចិ កម្អួត = ព្រះអាចៀន, ព្រះវមកៈ កាំភ្លើង = ព្រះទម្រង់អគ្គី ក្នាញ់ = ទ្រង់បដិឃៈ ក្បាល = ព្រះសិរ ក្បាលជង្គង់ = ព្រះជានុ ក្មួយប្រុស = ព្រះភាគិនេយ្យ ក្មួយស្រី = ព្រះភាគិនេយ្យា ក្រចក = ព្រះនខា -ក្រដាស ​ប្រោះ​ទឹកមាស​បិទភ្ជាប់​នឹង​ព្រែ ឬ​ក្រដាស​បារាំង​សរសេរ​តាំង​តំណែង​យស​មន្ត្រី​ទាំងពួង តាំងពី​ឧកញ៉ា​ដរាប​ដល់​ឃុន ម៉ឺន = សញ្ញាប័ត្រ។ -ក្រដាស​សេនាបតី​ធ្វើ​តាំង​តំណែង​យស ឲ្យ​ក្រមការ = ត្រាតាំង។ -ក្រដាស​សរសេរ​តាំង​តំណែង​យស​ព្រះភិក្ខុ​សង្ឃ​ទាំងពួង = សមណប័ត្រ។ ក្រមា​បង់ក = ព្រះសុភាក់ ក្រពះ = ព្រះបិហកៈ ក្រមួនមាត់ = នួនព្រះឱស្ឋ ក្រយៅ = ព្រះបទរាជី ក្រលៀន = ព្រះអនុជង្គ ក្រឡេកមើល = ទ្រង់ឆ្មៀងព្រះនេត្រ ក្រាស = ព្រះសម្អាងកេសី ក្រោកពីដេក = ទ្រង់តើន, ទ្រង់បពុជ្ឈនាការ ក្លស់ = ព្រះក្លស់ ក្លាហាន = ព្រះវិសារទៈ ក្លៀក = ព្រះកច្ឆៈ ក្អក = ព្រះកាសៈ ក្អមពួច = ព្រះសុវណ្ណកុម្ភៈ ក្អួត = ទ្រង់អាចៀន ក្អែល = ព្រះរជ្ជោជល _____________________________________________


៙ ខ ៚


ខាក = ទ្រង់កក្ខារី ខឹងច្រើន = ទ្រង់ក្រោធ, ទ្រង់ពិរោធ ខឹងតិច = ទ្រង់ខ្ញាល់ ខឹមខាត់, ខ្សែក្រវាត់ = ព្រះកាយពន្ធន៍ ខួរក្បាល = ព្រះមត្ថលុង្គ ខោជើងវែង = ស្នាប់ព្រះជង្ឃ ខោស្នាប់ភ្លៅ = ស្នាប់ព្រះឧរូ (ឧរុ) ខ្ជិល = ទ្រង់កោសជ្ជៈ ខ្នង = ព្រះប្រឹស្ដាង្គ ខ្នើយ = រងព្រះបាទ ខ្នើយផ្អែក = ព្រះខ្នល់ ខ្នើយរងស្មង = រងព្រះជង្ឃ ខ្នើយឱប = នែបព្រះអង្គ ខ្នៀរអាចម៍ = ព្រះខ្នាច់ ខ្ពុរមាត់ = ទ្រង់វិក្ខាលនៈ ខ្មាស​របស់​ប្រុស = ព្រះសិដ្ឋលិង្គ ខ្មាស​របស់​ស្ត្រី = ព្រះយោនី ខ្មៅដុស = ព្រះមសិ ខ្យល់ចាប់ = ព្រះវាយុរោគ ខ្លាច = ទ្រង់ព្រះភិរុកា ខ្លាញ់ខាប់ = ព្រះមេទោ ខ្លាញ់រាវ = ព្រះវសា ខ្លួន = ព្រះកាយ ខ្សៀ = ព្រះទំរង់ធុមវដ្ដី _____________________________________________

៙ គ ៚

គក់ (វាយ) = ទ្រង់ប្រហារ គិត = ទ្រង់ព្រះចិន្ដា គជ, តេជ, នប់, កុយ, គាថា = ព្រះគ្រូ គូរ = ទ្រង់ព្រះលេខា គោ = ព្រះទីន័ងឧសភរាជ គោម = ព្រះឃរបទីប គុំកួន = ទ្រង់អាឃាដ គុម្ពត្រចៀក = ព្រះកាណ៌ គ្រឿងក្រអូប​សម្រាប់​លាប = ព្រះសុគន្ធវិលេបនៈ គំហក = ទ្រង់តជ្ជនាការ គ្រហែម = ទ្រង់ព្រះឧក្កាសិត គ្រុន = ព្រះទាហរោគ, ឌាហរោគ គ្រូ = រាជគ្រូ គ្រែ = ព្រះមញ្ចៈ គ្រែដេក = ព្រះទែនបន្ទំ គ្រែ​យាន = ព្រះរាជយាននុម៉ាត គ្រែ​យាន​មាស = ព្រះសុវណ្ណរាជយាន គ្រែ​អង្គុយ = ក្រឡាព្រះគំនាល់ _____________________________________________

៙ ឃ ៚

ឃើញ = ទ្រង់ទស្សនាការ ឃ្លង់ = ព្រះកុដ្ឋរោគ ឃ្លាន = ទ្រង់ជិឃច្ឆា _____________________________________________

៙ ង ៚

ងងុយ = ទ្រង់ព្រះថីនៈ ងូតទឹក = ស្រង់ព្រះវារី ងោកងុយ = ទ្រង់ព្រះមិទ្ធៈ _____________________________________________

៙ ច ៚

ចង្កា = ព្រះហនុកា ចង្កើះ = ព្រះយមកា ចង្កៀង = ព្រះតេលបទីប ចង្កៀល​ក្រចក = ព្រះទម្រង់សុពណ្ណនខា ចង្កួយស្មា = ព្រះអង្សកូដ ចង្កៀលត្រចៀក = ព្រះទម្រង់សុវណ្ណកាណ៌ ចង្កេះ = ព្រះអង្កៈ, ព្រះកដី ចន្ទាស = ព្រះសណ្ឌាស ចង្អុល​ម្រាមដៃ = ព្រះតជ្ជនាបាទ ចារុ៍​ចងដៃ = កែមព្រះករ ចិញ្ចើម = ព្រះភូមោ, ព្រះភមុកា ចិញ្ចៀន = ព្រះទម្រង់ ចិត្ត = ព្រះហឫទ័យ ចិត្តជា (បាត់ខឹង) = ទ្រង់ក្សាន្តព្រះហឫទ័យ ចូលចិត្ត = ទ្រង់សន្និដ្ឋាន ចែងថ្ងៃ = ព្រះខុទ្ទកបិឡកា ចៅស្រី-ប្រុស = ព្រះរាជនត្តា ចំណី​បង្អែម = ព្រះឱជា ចំឡក = ព្រះបស្សការ ច្របាច់ = សម្ពាហណៈ ច្រមុះ = ព្រះនាសា ច្រូច​ទឹក = ទ្រង់ទក្សិណោទក ច្រៀង = ទ្រង់គីតាភិរម្យ _____________________________________________

៙ ឆ ៚

ឆត្រ = ព្រះក្លស់ ឆ្លាក់ = ទ្រង់រចនា ឆ្អឹង = ព្រះអដ្ឋិ ឆ្អឹងដងកាំបិត = ព្រះអក្ខកា _____________________________________________

៙ ជ ៚

ជក់ = ទ្រង់សោយ ជញ្ជឹង = ទ្រង់ព្រះវិចារណ៍ ជន្លួញ = ព្រះបដោទ ជាន់ = ទ្រង់អក្កមៈ ជណ្ដើរ = ព្រះអឌ្ឍចន្ទ ជីដូន = ព្រះអយ្យិកា ជីដូនទួត = ព្រះអយ្យិកាទួត ជីតា = ព្រះអយ្យកោ ជីតាទួត = ព្រះអយ្យកោទួត ជិនឆ្អន់ = ទ្រង់និព្វិទា ជុក = ព្រះមោលី ជុះ​អាចម៍ = ទ្រង់ចូល​ព្រះបង្គន់ធំ ជម្រះ​ធ្មេញ = ទ្រង់សោយព្រះស្ទន្ត _____________________________________________

៙ ឈ ៚

ឈរ = ទ្រង់ស្ថិត ឈមមុខ​ត្រង់ = ទ្រង់ឆ្ពោះព្រះភក្ត្រ ឈានជើង = ស្ដេចឈានព្រះបាទ ឈាម = ព្រះលោហិត ឈឺ = ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក ឈើខ្នាត = ព្រះរាជមានៈ ឈើខ្នោសអណ្ដាត = ព្រះជីវ្ហាវិសោធន៍ ឈើចាក់ធ្មេញ = ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ ឈើច្រត់ = ព្រះទណ្ឌៈ ឈ្នួត = ព្រះវេដ្ឋនៈ ឈ្លី = ទ្រង់បរិមទ្ទៈ _____________________________________________

៙ ញ ៚

ញញឹម = ទ្រង់ព្រះសិតាការៈ ញើស = ព្រះសេទោ _____________________________________________

៙ ដ ៚

ដន្លាប់ = ព្រះក្នក់ ដប​កែវ = ព្រះករណ្ឌកៈ ដប​តែ = ព្រះបានកោសៈ ដាវ = ព្រះទម្រង់អសិ ដាវ​វែង = ព្រះទម្រង់អសិដងវែង ដីខ្មៅ​សរសេរ = ព្រះកាឡមត្តិកា ដីស = ព្រះបុស្សមត្តិកា ដឹង = ទ្រង់ជ្រាប ដើមទ្រូង = ព្រះឧរា ដើរ = ទ្រង់យាងព្រះបាទ ដើរដំណើរ = ទ្រង់ព្រះរាជដំណើរ ដេក = ទ្រង់ផ្ទំ ដេកលក់ = ទ្រង់ផ្ទំស្កល់ ដៃ = ព្រះហស្ត ដំបង = ព្រះទម្រង់គទាវុធ ដំរី​សម្រាប់​គង់ = ព្រះទីន័ងគជេន្ទ្រ ដោះ = ព្រះថ័ន _____________________________________________

៙ ត ៚

តម = ទ្រង់ព្រហ្មចេត តោក = ព្រះសុដ្ឋិការ តាំង = ព្រះបីថំ តែងរឿង-កាព្យ = ទ្រង់និពន្ធ ត្បាល់បុក​ស្លា = ព្រះសុវណ្ណទន្ត, ស្នងព្រះទន្ត ត្រកូល = រាជត្រកូល, ខត្តិយត្រកូល ត្រចៀក = ព្រះស្រោត ត្រា = ព្រះរាជវលញ្ឆករ ត្រិះរិះ = ទ្រង់ព្រះតំរិះ _____________________________________________

៙ ថ ៚

ថើប = ទ្រង់ចុម្ពិត ថ្ងាស = ព្រះនលាត ថ្ងូរ = ទ្រង់អដ្ដសរៈ ថ្នាំ​រក្សា​រោគ = ព្រះឱសថ ថ្ពាល់ = ព្រះគណ្ឌៈ ថ្លើម = ព្រះយកនៈ _____________________________________________

៙ ទ ៚

ទាច = ព្រះវក្កៈ ទិកោទឹក = ព្រះបានភិង្គារ ទឹកកាម = ព្រះអសុចិ ទឹកដោះ = ព្រះក្សីរ ទឹកតែ = ព្រះបានរស ទឹកត្រជាក់ = ព្រះសីតរស ទឹកនោម = ព្រះមូត្រ ទឹកភ្នែក = ព្រះអស្សុ ទឹកមាត់ = ព្រះខេឡៈ ទឹករំអិល = ព្រះលសិកា ទឹកលាងអាចម៍ = ព្រះធារាបង្គន់ ទឹកអប់ = ព្រះសុគន្ធ ទឹកអប់សម្រាប់ងូត = ព្រះសុគន្ធវារី ទូ = ព្រះកុញ្ជិកកោសៈ ទូកគង់ = ព្រះទឺន័ងនាវា ទួញ = ទ្រង់សោក ទៀន = ព្រះសិខាទីប ទៅលេង = ស្ដេចប្រពាត ទ្រគាក = ព្រះសុសោណី ទ្រហោយំ = ទ្រង់ពិលាប ទ្វារជុះ = ព្រះវច្ចមគ្គ ទ្វារនោម = ព្រះបស្សាវមគ្គ _____________________________________________

៙ ធ ៚

ធ្នូ = ព្រះទម្រង់កៅទណ្ឌ ធាត់ = ព្រះថូលោ, មានព្រះអង្គ ធូប = ព្រះធូប ធ្មេញ = ព្រះទន្ត _____________________________________________

៙ ន ៚

និយាយ = ទ្រងមានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី) និយាយ​ការ = ទ្រង់មានព្រះរាជឱង្ការ និយាយ​ចំពោះ, ផ្ដើម​ឡើង, និយាយ​បន្លឺ​ឲ្យដឹង = ទ្រង់ប្រារព្ធ ផ្សាយ​ទូទៅ = ព្រះបន្ទូលសុរសីហនាទ នោម = ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ នៅ = គង់ នៅផ្ទះ = គង់ព្រះដំណាក់ _____________________________________________

៙ ប ៚

បបោសអង្អែល = ទ្រង់បរាមាស បង = ព្រះរាម, ព្រះជេដ្ឋា បង្គាប់ = ទ្រង់បញ្ជា បង្អួច​មាន​គន្លឹះ = ព្រះសីហបញ្ជរ បង្អួច​បើក​ទល់ = ព្រះកវាតា បន្ទាត់ = ព្រះតន្តិ (ព្រះតន្តី) បារី = ព្រះធុមវដ្ឋី, ព្រះស្រីសួង បាយ = ព្រះក្រយាស្ងោយ បេះដូង = ព្រះហទយៈ ប្ដី = ព្រះស្វាមី, ព្រះភស្ដា ប្រជុំចិញ្ចើម = ព្រះឧណ្ណាលោម ប្រពន្ធ = ព្រះមហេសី, ព្រះជាយា ប្រមាត់ = ព្រះបិត្តៈ ប្រជ្រុយ = ព្រះតិលកា ប្រឡែង (ប្រលែង) ​ឬ​លេង = ទ្រង់ក្រសាល ប្រាប់ = ទ្រង់ត្រាស់ ប្រេង = ព្រះតេលៈ ប្អូន = ព្រះអនុជ _____________________________________________

៙ ផ ៚

-ផែន​ប្រាក់​ចារិក​អក្សរ​តាំង​តំណែង​យស​សេនាបតី​នូវ​ព្រះភិក្ខុ​រាជាគណៈ​ធំ = ហិរញ្ញបត្រ។ -ផែន​មាស​ចារិក​អក្សរ​ទាំង​ព្រះនាម​ម្ចាស់​ផែនដី​នូវ​ក្សត្រិយ៍​ទាំងពួង និង​ព្រះសង្ឃនាយក = ព្រះសុវណ្ណប័ត្រ។ ផើម (ស្ដេចស្រី) = ទ្រង់ព្រះគភ៌ ផើម (ស្ត្រី​ទាំងពួង​ជា​ម្នាង​ស្ដេច) = មានគភ៌ ផឹក = ទ្រង់សោយ ផ្កា = ព្រះបុប្ផា ផ្ចិត = ព្រះនាភី ផ្ដាសាយ = ទ្រង់ព្រះបិនាសា ផ្តិល = ព្រះស្រាពក៍ ផ្នត់​ជង្គង់ = ផ្នត់ព្រះជានុ ផ្ទះ = ព្រះទីន័ងដំណាក់ ផ្លិត​កោង = ព្រះវីជនី ផ្លិត​ដង​ង = ព្រះពាតវីជនី ផ្លិត​ស្លឹក​ត្នោត = ព្រះតាលប័ត្រ ផ្លិត​ស្លាប​សត្វ = ព្រះវាលវិជនី _____________________________________________

៙ ព ៚

ពក = ព្រះបីឡកា ពុកមាត់ = ព្រះមស្ស ពងស្វាស = ព្រះអណ្ឌៈ ពាន = ព្រះពាន ពានស្លា = ពានព្រះស្រី ពិតាន = ព្រះពិតាន ពូថៅ = ព្រះទម្រង់ផរសុ ពូក = ព្រះសុខសេយ្យាស ពែង​ផឹកទឹក = ព្រះមណិថាលកៈ ពែងតែ = ព្រះបានថាលកៈ ពោះ = ព្រះឧទរ ពោះវៀនតូច = ព្រះអន្តគុណៈ ពោះវៀនធំ = ព្រះអន្តៈ ព្យាយាម = ទ្រង់ឧស្សាហ៍ ព្រួញ = ព្រះទម្រង់កាំសរ ព្រួយចិត្ត = ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ) ព្រះខាន់ = ព្រះខាន់ _____________________________________________

៙ ភ ៚

ភាជន៍​ព្រះស្ងោយ = ព្រះសុវណ្ណភាជន៍ ភូមិ​មាន​ផ្ទះ​ដាក់​ស្វេតច្ឆត្រ = ព្រះបរមរាជវាំង ភូមិ​មាន​ផ្ទះ​ឥត​ស្វេតច្ឆត្រ = ព្រះរាជនិវេសន៍ ភូមិ​ស្ដេច​ទី​ព្រះអង្គ​ម្ចាស់​គង់ = វាំង ភួយ = ព្រះឧណ្ហសុភាក់ ភ្នែក = ព្រះនេត្រ ភ្នែកគោ = ព្រះគោប្ផកៈ ភ្លេច = ទ្រង់សម្មោសា _____________________________________________

៙ ម ៚

មកុដ = ព្រះមកុដ មា​ ឬ​អាពុក​ធំ​ខាង​អាពុក = ព្រះបិតុលា មាត់ = ព្រះឱស្ឋ មុខ = ព្រះភក្ត្រ មុង = ព្រះសុកល់ប្រសើរ មុន (រោគ) = ព្រអសា មួក = ព្រះមាលា មើល = ទ្រង់ទត មេជើង = ព្រះអង្គុដ្ឋបាទ ម្ដាយ​ជា​ស្ដេច​ទី​ព្រះអង្គម្ចាស់ = ព្រះមាតា ម្ដាយ​ជា​សាស្ត្រ​កូន​ជា​ស្ដេច​ទ្រង់​រាជ្យ = សម្ដេចព្រះរាជជននី ម្ដាយ​ជា​ស្ដេច​កូន​ជា​ស្ដេច​ទ្រង់រាជ្យ = សម្ដេចព្រះវររាជជននី ម្ដាយមីង​ខាង​អាពុក = ព្រះបិតុច្ឆា ម្ដាយមីង​ខាង​ម្ដាយ = ព្រះមាតុច្ឆា ម្រាម​កណ្ដាល​ដៃ = ព្រះមជ្ឈិមមង្គុលី ម្រាម​កូនជើង = ព្រះអនុជបាទ ម្រាម​កូនដៃ = ព្រះអនុជង្គុលី ម្រាមជើង​កណ្ដាល = ព្រះមជ្ឈិមបាទ ម្រាមនាង​ជើង = ព្រះកនិដ្ឋបាទ ម្រាម​នាងដៃ = ព្រះកនិដ្ឋង្គុលី ម្រាម​មេដៃ = ព្រះអង្គុដ្ឋង្គុលី ម្លូ​បាយ = ព្រះស្រីសន្លឹក ម្លូ​លឿង = ព្រះស្រីបណ្ឌា ម្សៅ = នួនព្រះភក្ត្រ ម្សៅ​រមៀត = ព្រះហលិទ្ទចុណ្ណ ម្ហូប = ព្រះឱជារស _____________________________________________

៙ យ ៚

យំ = ទ្រង់ព្រះកន្សែង _____________________________________________

៙ រ ៚

រទេះ = ព្រះទីន័ងរាជរថ របស់​ទ្រព្យ​ស្ដេច​ទ្រង់រាជ្យ = ព្រះរាជទ្រព្យ របស់​ទ្រព្យ​ស្ដេច​ទី​ព្រះអង្គម្ចាស់​និង​​អ្នកអង្គម្ចាស់ = ព្រះធនទ្រព្យ រង = ព្រះសថា រង​ដាក់គ្រឿង​តែ = ព្រះបានភាជន៍ រង​ដាក់គ្រឿង​បូជា = ព្រះសក្ការភាជន៍ រាប់អាន = ទ្រង់ព្រះមេត្តា រាស្ត្រ​ជា​ម្ដាយ​ក្សត្រ​ទី​ព្រះអង្គម្ចាស់ = ព្រះមាតា រួម​ប្រវេណី = ទ្រង់ព្រះសយុម្ពរ, សយម្ពរ រោង​សំណាក់ = ព្រះពន្លា រោង​ទទួល​ភ្ញៀវ = ព្រះរាជរោង រោមក្លៀក = ព្រះលោមកច្ឆៈ រោមភ្នែក = ព្រះលោមនេត្រ រោម​អស់ទាំង​ខ្លួន = ព្រះលោមា រាំ = ទ្រង់ព្រះនច្ចា _____________________________________________

៙ ល ៚

លុប ឬ​លាង = ទ្រង់ស្រប់ លម = ព្រះថវិកា លាជ = ព្រះលាជ លេងល្បែង​ផ្សេងៗ = ទ្រង់ក្រសាល, ទ្រង់កីឡា លំពែង = ព្រះទម្រង់អសុឡី វធម្មតា = ព្រះវ វរចនា = ព្រះទីន័ងសិរិកា វាយ = ទ្រង់ព្រះរាជទណ្ឌ វាវ = ព្រះកិលោមកៈ វែក​រាប់បាត្រ = ស្នងព្រះហស្ត វាំងនន = ព្រះសាណិយា វ៉ែនតា = ស្នងព្រះនេត្រ _____________________________________________

៙ ស ៚

សក់ = ព្រះកេសា សម = ស្នងព្រះអង្គុលា សលៀង = ព្រះសលៀង, ព្រះរាជយាន សរសេរ = ទ្រង់លិខិត សើច = ទ្រង់ព្រះសម្រួល សរសៃ = ព្រះនហារូ ស៊ង = ព្រះសុពណ៌កោស សង្វារ = ព្រះកេយុរា សង្ស័យ = ទ្រង់វិចិកិច្ឆា សន្លប់ = ទ្រង់ព្រះវិសញ្ញី សន្លាក់​កដៃ = ព្រះសន្ធិករ សារពើ​បន្លែ = បន្លែព្រះស្ងោយ សារពើ​អន្លក់ = អន្លក់ព្រះស្ងោយ សាច់ = សាច់ព្រះស្ងោយ សាច់ធ្មេញ (អញ្ចាញធ្មេញ) = អញ្ចាញព្រះទន្ត សិតសក់ = ទ្រង់សិតព្រះកេសា ស៊ី = ទ្រង់សោយ សួត = ព្រះបប្ផាសៈ -សេចក្ដី​ដែល​ម្ចាស់​ដែនដី​តាំង​ទុក​ឲ្យ​មហាជន​ប្រព្រឹត្ត​តាម = ព្រះរាជបញ្ញាត្តិ។ -សេចក្ដី​ដែល​ម្ចាស់​ផែនដី​តែង​ដោយ​ព្រះអង្គ​ឯង = ព្រះរាជនិពន្ធ។ -សេចក្ដី​បម្រាម​ឬ​បង្គាប់​ដល់​ខ្ញុំ​រាជការ​ឬ​អាណា​ប្រជាជន = ព្រះរាជប្រកាស។ សេះគង់ = ព្រះទីន័ងអស្សតរ ស៊ែ = ព្រះកសា សម្ដី = ព្រះរាជតម្រាស់ -សំបុត្រ​ធម្មតា​ដែល​ប្រើ​ទៅ​មក​រក​គ្នា ឬ​ថ្វាយ​ម្ចាស់ផែនដី​និង​ក្សត្រិយ៍​ទាំងពួង = ចុតហ្មាយ។ -សំបុត្រ​បុគ្គល​គ្រង​នគរ​ប្រទេស​រាជ = អក្សរសារ។ -សំបុត្រ​បុគ្គល​គ្រង​ប្រទេស​ឯករាជ្យ មាន​អំណាច​ដូច​ក្សត្រិយ៍​ម្ចាស់ផែនដី​ប្រើ​ចេញ​ទៅ​ប្រទេស​ក្រៅ = សុភអក្សរសារ។ -សំបុត្រ ​មេទ័ព ឬ​ព្រះរាជ​អាជ្ញា​ហ្លួង​នូវ​ចៅហ្វាយស្រុក​ក្រមការ​ខេត្ត​ធ្វើ​ទៅ​ថ្វាយ​ ម្ចាស់ផែនដី ឬ​សេនាបតី​អំពី​រាជការ​ផ្សេងៗ = សំបុត្របក។ -សំបុត្រ​ម្ចាស់ផែនដី​ចេញ​ឲ្យ​ដឹង​ទូទៅ​គ្រប់គ្នា = ព្រះរាជឱង្ការ​នូវ​ព្រះបន្ទូល​សុរសីហនាទ។ -សំបុត្រ​ម្ចាស់ផែនដី​ផ្ញើ​ទៅ​មក​ដល់​ម្ចាស់ផែនដី​ដូចគ្នា = ព្រះបរមរាជសាសន៍។ -សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ពុំ​មែន​ជា​ផ្លូវ​រាជការ = ព្រះបរមរាជហត្ថលេខា។ -សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ក្នុង​កិច្ចរាជការ = ព្រះរាជឱង្ការលេខា។ -សំបុត្រ​រាជការ​ឲ្យ​កាន់​ទៅ​កោះ​មនុស្ស​ឬ​កេណ្ឌ​រាស្ត្រ​ឲ្យ​ធ្វើការ​ផ្សេងៗ = ហ្មាយ។ -សំបុត្រ​សរសេរ​សូម​បើក​របស់​ផ្សេងៗ ឬ​ធ្វើ​សេចក្ដី​ទុក​ថ្វាយ​ម្ចាស់ផែនដី = ដីកា។ -សំបុត្រ​សេនាបតី​ឬ​មេទ័ព ឬ​ព្រះរាជអាជ្ញា​ហ្លួង = ទងត្រា។ -សំបុត្រ​ព្រះ​រាជជននី ឬ​សម្ដេច​ព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។ -សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ប្រើ​ជា​ធម្មតា = ព្រះរាជបន្ទូលលេខា។ -សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ធ្វើ​ទៅ​ថ្វាយ​ម្ចាស់ផែនដី​ដទៃ​ក្រៅ = ព្រះបវររាជសាសន៍។ -សំបុត្រ​អគ្គមហាសេនាបតី ឬ​មេទ័ព​ធំ = សារត្រា។ សម្បុរ = ព្រះឆវី សំបោរ = ព្រះសិង្ឃានិកា សំពត់ = ព្រះពស្ត្រ សំពត់​ងូតទឹក = ព្រះឧទកសាដក, សុក្ខសាដក សំពត់​ចាប់​ទឹក = ព្រះតេមិយសាដក សំពត់​អង្កាញ់ = ព្រះបព្វកៈ សម្រាលកូន = ទ្រង់ប្រសូត, ទ្រង់សម្ភព សម្លក់ = ទ្រង់ឱលោកនៈ សម្លឹង = ទ្រង់ឧលោកនៈ សំឡេង = ព្រះសុរសៀង ស្គម = ព្រះកីសោ ស្ងៀម = ទ្រង់តុស្នី ស្ដោះ = ទ្រង់នុដ្ឋហា ស្ទាប = ទ្រង់អាមសនៈ ស្និត (ក្រាស​ធ្មេញ​ល្អិត) = ព្រះសម្អាងកេសា ស្បែក = ព្រះតចៈ ស្បែកជើង = ព្រះសុពណ៌បាទ ស្បៃ​ជ្រលក់​ទឹក = ព្រះសីតសុភាក់ ស្បៃ​ដណ្ដប់ = ព្រះសុភាក់ ស្ពាយឆៀង = ទ្រង់ព្រះសោវត្ថិកា ស្មងជើង = ព្រះជង្ឃ ស្មា = ព្រះអង្សា ស្រឡាញ់ = ទ្រង់​សព្វព្រះរាជហឫទ័យ ស្រា = ព្រះចណ្ឌរស ស្រេក = ទ្រង់បិបាសា ស្រែង = ព្រះកិលាសៈ ស្រោមជើង = ព្រះសុពណ៌កោសបាទ ស្លាក្រក = ព្រះស្រីខណ្ឌក៍ ស្លាជីគ្រប (ស្លាជីប) = ព្រះបិធាន ស្លា​ខ្ចី = ព្រះស្រីហរិត ស្លាតម្ពុល = ព្រះស្រីតម្ពុល ស្លា​បុក = ព្រះស្រីចុណ្ណៈ ស្លាស្លឹង = ព្រះស្រីសុក្ខ ស្លាបប៉ាកកា = ព្រះគរុកំ ស្លាបប្រចៀវ = ព្រះវង្សកុបាត ស្លាបព្រា = ស្នងព្រះអង្គុលី ស្លាប់ (លោកសង្ឃ) = អនិច្ចកម្ម ស្លាប់ (ស្ដេច​ទ្រង់រាជ្យ) = សោយព្រះទិវង្គត ស្លាប់ (ស្ដេច​ទី​ព្រះអង្គម្ចាស់) = សុគត ស្លាប់ (ស្ដេច​ទី​អ្នកអង្គម្ចាស់) = ក្ស័យព្រះជន្ម ស្លាប់ (អគ្គមហេសី) = សោយព្រះវិលាល័យ ស្លេស្ម = ព្រះសេម្ហៈ ស្វេតច្ឆត្រ = ស្វេតច្ឆត្រ ស្អូច = ព្រះកិបិលកា _____________________________________________ ៙ ហ ៚ ហិត = ទ្រង់ឃាយី ហឹប = ព្រះមញ្ជូសា ហឺត = ព្រះសាសរោគ ហែម​ស្លា​ព្រះពរ = ស្រាពក៍ព្រះស្រី _____________________________________________

៙ អ ៚

-អក្សរ​ក្សត្រិយ៍​ខត្តិយត្រកូល​ផង​ទាំងពួង = ឡាយព្រះហស្តលេខា។ -អក្សរ​ម្ចាស់ផែនដី​ទ្រង់​សរសេរ ដោយ​ព្រះហស្ត​ឯង​ទុកជា​ចំណាំ​នៃ​ព្រះអង្គ = ព្រះរាជហត្ថលេខា។ អង្គុយ = ទ្រង់គង់, ទ្រង់និសីទនាការ អង្អែល = ទ្រង់បរាមាសៈ អណ្ដាត = ព្រះជីវ្ហា អផ្ទង់ = ព្រះសិទ្ធលិង្គរោគ អផ្ទាញ = ព្រះរោគសិទ្ធលិង្គ អំបែងក្បាល = ព្រះមត្ថកៈ អាណិត = ទ្រង់ព្រះករុណា អាចម៍ = ព្រះករីសៈ អាចម៍ច្រមុះ = ព្រះឃានមលៈ អាចម៍រុយ (ប្រជ្រុយ) = ព្រះកាឡកៈ អាជ្ញា = ព្រះរាជអាជ្ញា អាវ = ព្រះភូសា អុតធំ = ព្រះគណ្ឌរោគ អុតស្វាយ = ព្រះគណ្ឌយា ឧស្សាហ៍ = ព្រះឧស្សាហ៍ ឪពុកធំ ឬ​មា​ខាងម្ដាយ = ព្រះមាតុលា ឱប = ទ្រង់អាលិង្គនៈ អំពល់​ចិត្ត = ទ្រង់អនីឃៈ បើ​ម្ចាស់ផែនដី​ទ្រង់​យក​ស្ត្រី​ទាំងពួង ក្រៅ​ចាក​អំពី​ក្សត្រ​ខត្តិយកញ្ញា​មក​ជា​បាទបរិចារិកា ហើយ​បាន​ទ្រង់​ព្រះ​មេត្តាប្រោស​ព្រះរាជទាន​ទឹក​ស័ង្ខ​ដោយ​ព្រះហស្ត​ឯង រី​ស្ត្រី​នោះ​ហៅថា ចៅចម ឯ​ចៅចម​មាន ៦ ជាន់ ដូច​មាន​នាម​ដូច្នេះ ៖ ទី១ – ព្រះបិយា ងារ​ជា​ព្រះបរម ទី២ – ព្រះស្នំ ងារ​ជា​ព្រះម្នាង ទី៣ – ព្រះស្រីង្គារ ងារ​ជា​ព្រះម៉ែនាង ទី៤ – ព្រះក្រុមការ ងារ​ជា​ព្រះនាង ទី៥ – ព្រះស្រីការ ងារ​ជា​អ្នកម្នាង ទី៦ – ព្រះ​កំណាន់ ងារ​ជា​អ្នកនាង

ពាក្យកម្ចី

កែប្រែ

ពាក្យកម្ចីបាលីសំស្ត្រឹត

កែប្រែ

ការសម្គាល់ពាក្យកម្ចីពីបាលីសំស្ក្រឹត

កែប្រែ

នៅក្នុងភាសាខ្មែរ គេអាចសម្គាល់ពាក្យកម្ចីពីបាលីសំស្ក្រឹតបានតាមបែបបទខាងក្រោម៖

ឧទាហរណ៍៖ គមនាគមន៍ ពិសោធន៍ ព្រឹត្តិការណ៍ សម័យ សព៌ាង្គកាយ ទុយ៌ស គភ៌ ... ។

  • ពាក្យអានមិនប្រើបន្តក់។

ឧទាហរណ៍៖ ជន ធន ... ។

  • ពាក្យមិនប្រើសញ្ញាលេខទោ

ឧទាហរណ៍៖ នានា ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈ ទ ណ គ ឌ ព ធ

ឧទាហរណ៍៖ ប្រមាទ ប្រមាណ នាគ ភាគ គ្រុឌ ទ្រុឌ ភាព អាពាធ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈត្រួតជើង បូកស្រៈ។

ឧទាហរណ៍៖ សម្បត្តិ ប្រតិបត្តិ ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈ បូកស្រៈ។

ឧទាហរណ៍៖ ជាតិ មាតុ ហេតុ ... ។

  • ពាក្យប្រកបនឹងព្យញ្ជនៈត្រួតជើង។

ឧទាហរណ៍៖ មិត្ត បរិសុទ្ធ អង្គ ចន្ទ កម្ម បក្ស ... ។

តោងចាំថា '''ត្រួតជើងខ្លួនឯងបាលី ត្រួតជើងអ្នកដទៃសំស្ក្រឹត'''

ឧទាហរណ៍៖

  • ពាក្យមិត្តជាបាលី ឯពាក្យមិត្រជាសំស្ក្រឹត

ជាភាសាគ្រឹះរបស់ខ្មែរនាសម័យដើមក្នុងនោះ ហើយខ្មែរយកមកសំយោគទៅជាភាសារបស់ជាតិផងដែរ។

   ឧទាហរណ៍ ទុក្ខ មេត្តា វិចារណ៍ សីល សីមា លង្កា លតា លទ្ធិ។

ពាក្យកម្ចីបារាំង

កែប្រែ

យើងបានដឹងហើយថាព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលស្ថិតនៅក្រោមអាណានិគមនិយមបារាំងតាំងពីស.ទ.វទី ១៦មកម្លេះ។

       ពាក្យកំចីទាំងនោះរួមមាន៖ បេតុង កុង្សីយ៍ កុងតាក់ កុងស៊ុល (consul) ស៊ីម៉ង់ ស៊ីក្លូ រ៉ឺម៉ក ស៊ីញេ ស៊ីរ៉ូ ស៊ីហ្លេ ឡាវហាវ ការាត់ កាសែត ក្រាម  កៅស៊ូ ក្រែប ឡូ អាវ៉ូកាចេរ (avocatie) អាស៊ី អាហ្រ្វិច អូសេអានី អូស្ត្រាលី គីមី គីឡូ គីឡូស៊ីក គីឡូម៉ែត្រ គីឡូវ៉ុល ហ្រ្វង់ ហ្រ្វាំង ភ្លើងហ្វារ  ឆែកឆេរ ឆែកែវ សង់ទីម៉ែត្រ។

ពាក្យកម្ចីសៀម

កែប្រែ

ភាសាដែលខ្មែរបានយកពីសៀមមកប្រើមានដូចជា៖ ចៃ ចោងហោង យាយ យីថោ យីស៊ុន យីហ៊ុប យោក យោក្ប័ត្រ យោនយាន យ៉ យ៉ាក យ៉ាដាំ យ៉ាប់ឆា កាប៉ៅ កាពិ កាពិផៅ កាឡៃ ឡាំ ឡក ឡត ឡប់ឡែ ឡាក ឡាយឡុង ឡិន ឡឺត ឡុងបុត ឡុងសុង ឡេវ ឡេវឡៃ ឡោ ឡោម ឡៅ អង្វរ អាប៉ោង អាប់ចុន អារីអារ៉ប ខៅតាក ខ្វាន់នាគ ខ្វាម អុង ហ្មត់ចត់ ហ្មត់ហ្មង ហ្មប ហ្មាយ ហ្លាក់ ហ្លាក់ហ្លាំង ហ្លួង ហ្វឹក ហ្វួង ហ្លួងដិន ហ្វូងហ្វាយ លវោ អយុធ្យា ពញ្ញា ផាប៉ា ផាប់ ផាមួង ផាយោង ផាហ៊ុម ផិត ផូក ផឿក ផែន ផៅ ណាំ ណាំនួន ណែណន តាប់ ណាំយ៉ា ស៊ុម ឆាន់ ង៉ាវ ចក ដើមចម សាមសិប សែសិប ហាសិប ហុកសិប ចិតសិប ប៉ែតសិប កៅសិប លយ លយកែវ លយឆាយ ក្រនៀវកែវ ក្រសែ បៀលៀង បែន បៃដីកា បៃតង បៃមន់ មាក់ប្រេង មាក់ប្រាង មាក់ដោក សក្លាត សងខាង សង៉ា សង់ខ្យា សង្វារ សង្វៀន​ (สังเวียนมวย) សជី សណ្ដាន់ សន្លប់ សប សាដៀវ សានណូវ ពិន ពិនតូ ពិផាត ពិភេក សាវ សាវកែ សាំ សាវឡិក សាវជៃ សាំម៉ា​សាំប៉ៃ (สัมมาสัมไป)។

ចំណាំ៖ អ្នកនិពន្ធបទចម្រៀងខ្មែរមួយចំនួនបានប្រើពាក្យខ្លះមិនត្រឹមត្រូវ ដូចជាពាក្យថា ដូងចៃ (ดวงใจ) ព្រោះពាក្យ “ចៃ” មាន​ន័យ​ថា “ចិត្ត” រួចហើយ ។

ពាក្យកម្ចីចិន

កែប្រែ

ភាសា ដែលក្លាយមកពីពាក្យចិនដូចជាពាក្យ៖ កុង កុងស៊ី យីហោ កាវ កៅយក់ កៅសិប កៅឡាក់ កៅឡៅ កៅអី កៅអូរ ឡាំសាំ ឡុងចុង ឡៅតេង អាំងយី អុងប៉ាង អាំឡូ អៀម គុយទាវ ផាវ ផូយ ផួយ ផេង ទឹកស៊ីអ៊ីវ ឆា ឆាឆៅ ឆាប ឆុង ឆែ ឆៃថាវ ឆៃប៉ូវ ងីវ ចាប់ឆាយ ចិក។

ពាក្យកម្ចីយួន

កែប្រែ

ជាភាសា ដែលក្លាយមកពីភាសយួនដូចជា៖ បាយក្តាំង កំពង់ដរ ឡុកឡាក់ ឡាញ់ ឡាំប៉ា ឡូ អុង ខ្វែវ ហ្វេ ផឹង ណែម ណែវ ងឿក។

  • ចំណាំ ចំពោះការប្រើពាក្យ “ទូកដរ” វាមានលក្ខណៈខុសដោយសារតែពាក្យ “ដរ”របស់វៀតណាមជាត្រូវនឹងពាក្យ“ចម្លង”របស់ខ្មែរ។ គួរតែប្រើពាក្យថា“កំពង់ចម្លង” វិញទើបមានភាពត្រឹមត្រូវ។

ពាក្យកម្ចីឡាវ

កែប្រែ

ជាពាក្យដែលក្លាយមកពីពាក្យឡាវដូចជា៖ ឡាប អាប៉ោង អាប់ចុន អុង ខៅតាក ហ្លាក់ ហ្លួង ពញ្ញា។

អក្សរកាត់

កែប្រែ

នៅពេលការសរសេរអត្ថបទផ្សេងៗជួនកាលគែសរសេរពាក្យនៅក្នុងឃ្លាណាមួយដោយប្រើពាក្យពេញលេញទាំងស្រុងតែម្តង។

   ឧទាហរណ៍ អង្គការសុខភាពពិភពលោក(អ.ស.ព)។
       ជួនកាលក្នុងកាលៈទេសៈខ្លះទៀត ដោយគេចង់ចំណេញពេល ចំណេញក្រដាស

គេតែងតែរិះរកវិធី បំព្រួញសង្ខេបពាក្យពេញលេញនោះឱ្យខ្លី ប៉ុន្តែនៅតែរក្សាបាននូវអត្ថន័យសារវាទាំងស្រុងដដែល។

   ឧទាហរណ៍
       * អង្គការសហប្រជាជាតិ រួមមកនៅត្រឹម អ.ស.ប
       * សហរដ្ឋអាមេរិច ស.រ.អា
       * គណកម្មាធិការជាតិខ្មែរ គ.ជ.ខ
       * សេក្តីជូនដំណឹង ស.ជ.ណ
       * អនុក្រិត អ.ន.ក្រ
       * ប្រកាស ប្រ.ក

វិធី៖ គេជ្រើសរើសយកព្យព្ជានៈក្នុងពាក្យណាមួយធ្វើជាគោល។​ពាក្យគោលនៅឃ្លាណាមួយនោះ ត្រូវបានកំណត់ជ្រើសរើសយកមកដាក់តម្រៀបជាបន្តបន្ទាប់ រហូតដល់អស់ពាក្យគោល ដូចមានបញ្ជាក់ជូននៅក្នុងឧទាហរណ៍ខាងលើស្រាប់។

ប្រវត្តិនៃពាក្យ និងការវិវត្ត

       បញ្ហាប្រភពភាសាមនុស្សលោកនិយាយរួម រហូតដល់សព្វថ្ងៃនេះមិនទាន់មានចម្លើយណាមួយ ច្បាស់លាស់ទេ គឺគ្រាន់តែជាទ្រឹស្តីឬយោបល់រួមរហូតដល់សន្មត់ ប៉ុណ្ណោះ។ រូបនិយមបដិសំយោគ បានចែងថា ភាសាកើតឡើងអាស្រ័យ ដោយតំរូវការរបស់សង្គម។ ដូចនេះ ភាសា គឺជាបាតុភូតរបស់ សង្គម។

ពលកម្មបងើ្កតនូវភាសា

      ផើ្តមពីពលកម្ម ពិសេសពលកម្មរួម ក្រុមមនុស្សបុព្វកាលបានបងើ្កតឱ្យកើតឡើងនូវ បំណងក្នុងទំនក់ទំនង និងការត្រិះរិះ ពិចារណា។ ជាបណើ្តរៗស្របជាមួយនឹងការរីកចំរើននៃបាតដៃ និងដំណាក់កាលពលកម្ម មនុស្សបានចាប់ផើ្តម គ្រប់គ្រងត្រួតត្រា លើមជ្ឈដ្ឌានធម្មជាតិ។ ក្នុងទិសដៅធម្មជាតិ ជានិច្ចកាលមនុស្ស បានរកឃើញលក្ខណៈពិសេសថ្មី ដែលពីដើមរហូតដល់សព្វថ្ងៃនេះ ពុំធ្លាប់បានយល់ដឹង។ ម្យ៉ាងទៀតការរីកចំរើននៃពលកម្មបានផ្តល់នូវលទ្ធផលសំខាន់ៗ និងចាំបាច់គឺ ចំណង ទំនាក់ទំនង រវាងសមាជិតនៃសង្គមដោយវិធីបងើ្កតឡើង នូវករណីជាច្រើនដើម្បីឱ្យមនុស្សជួយ សហប្រតិបត្តិការនោះ។ រួមសេចក្តីមកមនុស្សកំពុង ទទួលបាននូវ រូបភាពនោះដល់កំរិតមួយដូចគ្នា ហើយគេក៏មានប្រការច្រើនទៀត ដែលគប្បីត្រូវនិយាយ “ភាសា” ទើបអាចយល់គ្នាបាន។

ពលកម្មបងើ្កតលទ្ធភាពឱ្យភាសានូវរូបភាព

      ភាសា គឺជាប្រព័ន្ធសញ្ញា បានន័យថាភាសាត្រូវតែមានឧបករណ៏សូរផង និង ផ្នែក ន័យផង។ ដូចនេះ ចង់បាន”ភាសា” មនុស្សចាំបាច់ត្រូវតែមានគ្រឿងប្រដាប់ បន្លឺសំលេងគ្រប់គ្រាន់ និងកត្តាបង្ហាញន័យផង។ ជាដំបូងពលកម្មជាបណើ្តរៗ បានធើ្វឱ្យ គ្រឿងប្រដាប់សំលេងរបស់មនុស្សបានល្អ សុក្រិត។ បន្ទាប់មកពលកម្មជំរុញកំរិតមនុស្ស ឱ្យវិវត្តឡើងនោះ គឺជាសភាពការណ៏ពីរយ៉ាង ដែលនាំឱ្យមនុស្ស សំរេចចិត្តបង្កើតនូវភាសាបាន។ 
   ឧទាហរណ៍ ស្នូរជួរម៉ោង៧ និងស្នូរជួរ ម៉ោង១១ មានន័យខុសគ្នា។

ភាសាផ្លាស់ប្តូរទៅតាមតម្រូវការរបស់សង្គម

      ក្នុងសង្គមដែលមានវណ្ណៈ ជាន់ថ្នាក់ផ្សេងៗ ប៉ុន្តែវណ្ណៈ ជាន់ថ្នាក់សង្គមតែងតែ ប្រើប្រាស់រួមនូវ ភាសាមួយដែលបំរើឱ្យគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ ក្នុងដំណាក់កាលមួយសង្គមអាច ផ្លាស់ប្តូរ រូបភាពសេដ្ឋកិច្ចនយោបាយជា ច្រើនដង ប៉ុន្តែ តែងតែប្រើប្រាស់នូវភាសារួមមួយដូចគ្នា។ ត្រង់នេះហើយដែលជា ភាសាមិនដូចគ្នានឹង បាតុភូតសង្គមផ្សេងៗគ្នានេះទេ ភាសាខ្លួនឯងផ្ទាល់ គ្មានលក្ខណៈ វណ្ណះទេ ប៉ុន្តែការប្រើប្រាស់ភាសា អាកប្បកិរិយានៃការប្រើប្រាស់ភាសារបស់បុគ្គល ដែលនៅក្នុងស្រទាប់វណ្ណៈណាមួយ ពេលនោះហើយដែលគេឃើញថា ភាសា មានចរិតវណ្ណៈច្បាស់លាស់។ ភាសាមានរូបភាព អាស្រ័យដោយសំណូមពរទំនាក់ទំនង របស់មនុស្សក្នុងសង្គម។ ភាសាវិវត្តវាអាស្រ័យដោយសង្គមវិវត្ត  និងកាន់តែមានរូបភាពប្លែកៗ សំបូរឡើងថែមទៀត។ ប៉ុន្តែកាលណាភាសាមានការវិវត្តខ្លាំង ពេលខ្លះភ្លេចគិតដល់ការបាត់បង់នៃភាសាខ្លួន។ ស្របគ្នានឹងវប្បធម៌ខ្មែរខដែលនាអំឡុងស.វទី១៩ ដល់ ២១នេះសង្កេតឃើញថា ខ្មែរមានការទទួលយកនូវវប្បធម៌បរទេស មកទាំងស្រុងដោយមិនបានយកមកសំយោគឱ្យស្របនឹងវប្បធម៌ជាតិខ្លួន មុនចេញផ្សាយទៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ វត្តមានរបស់ទាំងនោះមាន(ម៉ូតសក់ សម្លៀកបំពាក់ ការតុបតែងខ្លួន អត្តចរិត និងការនិយាយស្ដី)ជាដើម។

មុខងារភាសា

       ភាសាមានមុខងារសំខាន់បីគឺ៖

- មុខងារបម្រាប់ព័ត៌មាន (បា្រប់ព័ត៌មានផ្សែងៗឱ្យដឹង) - មុខងារសំណើរបញ្ជា (ជំរុញអ្នកដ៏ទៃឱ្យបំពេញកិច្ចការអ្វីមួយ) - មុខងារសំដែងផ្លូវចិត្ត (បា្រប់ព័ត៌មានផងសំដែងមនោសព្ចោតនាផង)

       ភាសាជាមធ្យោបាយនៃបណ្តូរទំនាក់ទំនង សំខាន់ជាងគេបំផុតរបស់មនុស្ស ប៉ុន្តែ មនុស្សមានមធ្យោបាយបណ្តូរទំនាក់ទំនងផ្សេងៗទៀតដូចជា៖ កាយវិការលំញាក់គឺ ជាមធ្យោយបាយខ្សត់ខ្សោយមិនជាក់លាក់ហើយមិនអាចសំដែង សញ្ញាណ អរូបិយបានទេ។ សិល្បះ (គ្មានសំដី ) ដូចជា ភ្លេង គំនូរ របាំ ជាដើមគឺជាមធ្យោបាយសំដែង សព្ចោតនា រំភើបហើយពុំអាចបញ្ជាក់ឱ្យបានច្បាស់លាស់ដែរ។ បែបនៃភាសាគេអាចចែកភាសាទៅតាមប្រវត្តិឬតាមបំរើបំរាស់ដូចជា៖
      ក. ភាសាមេ គឺជាភាសាដើមឱ្យកំណើត ដល់ភាសាច្រើនទៀតក្នុងការវិវត្តខ្លួននៃប្រវត្តិសាស្រ្ត។
   ឧទាហរណ៍់៖ អំបូរខ្មែរមន ជាភាសាមេ នៃភាសាខ្មែរ។
      ខ. អំបូរញាតិ គឺជាភាសាទំាងទ្បាយណា ដែលបែកចេញមកពីភាសាមេជាមួយគ្នា។ 
   ឧទាហរណ៍់៖ ភាសាខ្មែរ  និងភាសាមនជាភាសាញាតិនឹងគ្នា។
      គ. ភាសាកំណើត (មាតុភាសា) គឺភាសាដែលគេប្រើប្រាស់ ក្នុងប្រទេសកំណើតអ្នកនិយាយ ហើយអ្នកនិយាយបានចេះចាំតាំងពីកុមារមក។ ឧទាហរណ៍៖ សុក កើតនៅស្រុក ខ្សាច់កណា្តល។ សុកនិយាយ ភាសាតាំងពីដឹងក្តីមកភាសាខ្មែរជាភាសា កំណើតរបស់សុក(នៅក្មេងជួបនឹងបរិយាកាសជុំវិញបែបណាគឺវាទទួលបែបនោះ)។
      ឃ. ភាសារស់ ឬជីវភាសា គឺជាភាសាយាន្ត ដែលគេប្រើសព្វថ្ងៃក្នុងការប្រាស័យទាក់ទងគ្នា មាត់ក្តី តាមអក្សរក្តី នៅក្នុងប្រទេសផ្សេងៗ។ ភាសាខ្មែរជាភាសារស់ព្រោះពលរដ្ឋកម្ពុជាទូទំាងប្រទេសប្រើភាសានេះ ដើមី្បបា្រស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។ ឯភាសាវៀតណាម ភាសាទ្បាវ ភាសាសូវៀត ភាសាអាឡឺម៉ង់ -ល- ក៏ជាភាសារស់ដែរ។ តែបើយើងយកភាសាទាំងនោះមកគិត ក្នុងក្របខ័ណ្ឌប្រជាជាតិខ្មែរយើង ហៅថាជីវភាសាបរទេសទៅវិញ ព្រោះជាសំដីរបស់បរទេសគឺ ពុំមែនជាភាសារបស់ជនជាតិកម្ពុជាយើងទេ។
       ង. ភាសាស្លាប់ គឺជាភាសាដែលគេពុំយកមកប្រើ ជាមធ្យោបាយទាក់ទងគ្នាទេ ទាំងក្នុងការសរសេរក្តី ទាំងក្នុងការនិយាយស្តីក្តី។ ប៉ុន្តែភាសាទាំងនេះជាភាសាបុរាណ ដែលគេប្រើយូរយាណាស់មកហើយ។ 
   ឧទាហរណ៍់៖ ភាសាបាលី សំស្រ្កឹត ឡាតាំង -ល-។
      ច. ភាសាយាន គឺជាភាសាដែលប្រជាជាតិណាមួយ យកមកប្រើជាឧបករណ៏ ជាយានក្នុងការ សិក្សាយកវិជ្ជាផ្សេងៗ។ ឧទាហរណ៍់៖ ក្នុងសម័យអាណានិគមនិយមបារាំង ភាសាបារាំងជាភាសាយាន សំរាប់ប្រទេសយើង។ សព្វថ្ងៃនេះភាសាខ្មែរជាភាសាយានក្នុងការសិក្សា។ នៅក្នុងភាសានីមួយៗ ការប្រើបា្រស់តែងប្រែប្រួលទៅតាមល្បាក់ភាសាឬបញ្ជីកាភាសា ភាសា-ធម្មតា ភាសាសំរិតសំរាំង ភាសាអក្សរសាស្រ្ត ភាសាអ្នកបា្រជ្ញ ភាសាបចេ្ចកទេស....។ ហើយភាសា ក៏អាចត្រូវគេប្រើខុសគ្នាខ្លះៗ ទៅតាមតំបន់ថែមទៀត។ តាមរយះភាសាគេចែកមធ្យោបាយបណ្តូរ ទំនាក់ទនងគ្នាជាពីរយ៉ាង ហើយមធ្យោបាយនីមួយៗ មានប្រព័ន្ធមួយផ្ទាល់របស់ខ្លួន គឺជាភាសានិយាយ  និងជាភាសាសរសេរ។
      ឆ. គ្រាមភាសា គឺជាភាសាតំបន់ ដែលប្រើឃ្លាតពីគ្នាបន្តិចៗ តែមិនខុសគ្នារហូតដល់ស្តាប់ រកអ្នក មកបកស្រាយនោះទេ។ ភាសាតំបន់ល្អៀងគ្នាដោយសារ៖   
       µ សំនៀងសំលេង                µ ពាក្យសូរផ្សេងគ្នា តែមានន័យដូចគ្នា។
   ឧទាហរណ៍់៖តំបន់ខ្លះ ដូចជា បាត់ដំបង ប្រើពាក្យ “សោ” ក្នុងន័យ អស់កំលាំង។ ឯតំបន់ខ្លះ ទៀតដូចជា កណា្តល ប្រើពាក្យ“ហេវ”ក្នុងន័យដដែល។ 
   ឧទាហរណ៍៖
    សោ
                        អស់កម្លាំង
    ហេវ
       ពាក្យសូរដូចគ្នាតែមានន័យផ្សេងគ្នា
   ឧទាហរណ៍៖ តំបន់ស្វាយរៀងជាដើមប្រើពាក្យ ឈ្នួត ក្នុងន័យក្រមា។ ឯតំបន់ខ្លះទៀតប្រើពាក្យ ឈ្នួតក្នុងន័យ អ្វីដែរគេជួតក្បាល។
    ក្រមា
                          អ្វីដែលសម្រាប់ជួតក្បាល
    ឈ្នួត 

ការវិវត្តនៃភាសាខ្មែរ

      ភាសាខ្មែរកើតឡើងតំាងពីយូរយារណាស់មកហើយ។ តាមកំណាយបុរាណវិទ្យានៅ ល្អាងស្តានភ្នំទាបទ្រាំង”៥គ.ម ពីអណើ្តតហែប”ខេត្តបាត់ដំបង អ្នកបុរាណវិទ្យាបានរកឃើញថាធ្យូរស្រទាប់ទី៤ នៃកំណាយនោះមានអាយុ ៤២៩០ឆ្នាំ មុនគ.ស.។ បានសេចក្តីថា នៅលើទឹកដីខ្មែរយើងមនុស្សរស់នៅយ៉ាងហោចណាស់ក៏ តំាងពី៤ពាន់ឆ្នាំមុនគ.ស.មកម៉្លេះ។ ភាសាវិទូនៅក្នុងលោកភាគច្រើនបានចាត់ទុកភាសាខ្មែរជាភាសានៃអំបូរខ្មែរ-មន។ ហើយអំបូរខ្មែរ-មន នេះចេញមកពីអំបូរធំមួយទៀតគឺ អំបូរ “អូស្រ្តូអាស៊ី”
       µ ភាសាខ្មែរមនការវិវត្តធំៗ៣លើកគឺ៖
       µ ភាសាខ្មែរបុរាណ(ចាប់ពីកំណកំណើតដល់ស.វទី១៦)
       µ ភាសាខ្មែរកណ្តាល(ស.វទី១៦ដល់ស.វទី១៩)
       µ ភាសាខ្មែរបច្ចុប្បន្ន(ចាប់ពីស.វទី២០មក)
       លក្ខណៈពិសេសនៃភាសាខ្មែរ
       ដើមី្បស្គាល់ភាសាយើងឱ្យបានច្បាស់លាស់ យើងគួរតែស្គាល់លក្ខណៈពិសេសខ្លះៗរបស់ភាសាយើងសិន។
      ក. ការបន្លឺសំឡេង
       ក្នុងការបន្លឺសំឡេង សូរព្យាង្គខ្មែរពុំមាន ”ស្នៀង”ទេ។ គឺថាក្នុងភាសាខ្មែរពុំមានបម្រែបម្រួលកំពស់ សូរទាបឬខ្ពស់ ដើម្បីបង្កើតពាក្យច្រើនម៉ាត់ផ្សេងគ្នា(មានន័យផ្សេងគ្នា)នោះទេ។ ភាសាវៀតណាម ឡាវ សៀម ចិន ជាដើមតែងប្រើ ”ស្នៀង” នេះដើម្បីបង្កើត ពាក្យឱ្យកាន់តែច្រើនទៀត។ ជាន័យរបស់ពាក្យប្រែប្រួលទៅតាម “ស្នៀង”នេះឯង។ ចំណែកភាសាខ្មែរមានលក្ខណៈសម្គាល់ ខុសប្លែកពីភាសាដទៃ ដូចជា៖
      ការបន្លឺសំឡេងពុំមានការឡើងចុះ មានសំឡេងស្មើមានការបង្រួមព្យាង្គច្រើនមកព្យាង្គតិច។
      ភាសាខ្មែរយើងមានទំនោរទៅរក ការបង្រួញព្យាង្គនេះជាមូលហេតុ ដែលនាំឱ្យបុព្វបុរស យើងយកជាមធ្យោបាយខ្មែរនីយកម្ម ពាក្យពហុព្យាង្គ បាលីសំស្រឹ្កតឬ ពាក្យបរទេសឯទៀត។
   ឧទាហរណ៍៖ 
      សមាជិ  → ស្មាធិ៍
      ប្រសាសន  → ប្រសាសន៍ 
      ប្រយោជន  → ប្រយោជន៍។
      ខ. ការបង្កើតពាក្យ
       ក្នុងការបង្កើតពាក្យ ខ្មែរមានវិធីកម្លាយពីរយ៉ាងគឺ វិធីកម្លាយដោយផ្នត់ដើម  និងវិធីកម្លាយដោយផ្នត់ជែក។

ផ្នត់ដើម

ផ្នត់ដើម

កែប្រែ

គឺជាវិធីសាស្ត្រមួយសម្រាប់ធ្វើការញែកព្យាង្គឬក៏ព្យពា្ជនៈនៅក្នុងអក្សរសាស្ត្រខ្មែរដែលចេញមកពីពាក្យឫសជាច្រើន ហើយគេបានបែងចែក ជា៤ទម្រងង់៖ ផ្នត់ដើម ឋិតនៅខាងដើមពាក្យឫស។ ផ្នត់ដើមមានទំរង់គឺ ៖ - ព្យព្ជានៈទោល(ព-) - ព្យព្ជានៈ + ស្រៈ ( ពស-)

- ព្យព្ជានៈ + ស្រៈ + ព្យព្ជានៈ (ពសព-)

កម្លាយផ្នត់ដើម

- ទម្រង់(ព-)

    ទម្រង់(ព-) មានប្រាំគឺ [ក-] [ច-] [ប-] [ត-]  និង[ស-]។ 
   ផ្នត់ដើម[ក-] 
      ង៉ក  → ក្ងក់ ជា (គុ.) កោងកាច់ចូល មិនត្រង់ កក្ងក់, កោងក្ងក់ ជាដើម។
      ងាក  → ក្ងៀក ជា (គុ.) ដែលក្ងៀងផ្អៀងទន់ទៅម្ខាង។
      ង៉ុក  → ក្ងុក ជា (គុ.) ដែលកោងដូចជាតម្ពក់។
      ចប់  → ខ្ចប់ ជា (កិ.) រុំឬវេចជាកញ្ចប់, ធ្វើឱ្យមានជាកញ្ចប់(ខ្ចប់បាយមួយកញ្ចប់ទៅបរិភោគនៅសាលារៀន)។
       ជាប់  → ខ្ជាប់ ជា (គុ.) ឋិតឋេរ, មាំមួន,ជាប់លាប់។
       ញោច  → ខ្ញូច ជា (កិ.វិ) ពាក្យសម្រាប់ចម្រើនពាក្យញាក់ ភ្ញាក់ដោយរសើប, ពាក្យកម្រើក, ពាក្យញោចឱ្យប្លែកឡើង ញាក់ខ្ញូច កម្រើកខ្ញូច ញោចខ្ញូច។
       ទប់  → ខ្ទប់ ជា (កិ.) បិទស្ទះ ដូចជា ខ្ទប់ទ្វារ, ខ្ទប់រន្ធសត្វ។
       ទាស់  → ខ្ទាស់ ជា (កិ.) ធ្វើឱ្យជាប់គ្នាដោយក្លាស់នឹងកន្លាស់ឬម្ជុលជាដើម ខ្ទាស់កន្ទោងដោយកន្លាស់។ 
       បើជានាម ជាម្ជុលបត់មួយយ៉ាង សម្រាប់ខ្ទាស់អ្វីៗ ម្ជុលខ្ទាស់។
       ទើត  → ខ្ទើត ជា (កិ.) ប្រឹងឡើង, ចំកោងឡើង, មិនងាយចុះទៅក្រោមដោយបោះដោយវាយ : វាយមិនចុះ សង្កត់មិនចុះ ចេះតែខ្ទើតឡើង។
       បាំង  → ក្បាំង ជារបាំងមុខ : ក្បាំងណា, ក្បាំងទូ , ក្បាំងមុខ ជាដើម។
       មូរ  → ខ្មូរ ជា(កិ.ឬគុ.) រួញក្រញង់់ដូចគេមួរ :ស្លឹកត្រចៀកខ្មួរ។ មនុស្សខ្មូរមុខ។
       រាប  → ក្រាប ជា(កិ.) ឱនខ្លួន, ឱនក្បាលរាបដល់ទីទាបបំផុត : ក្រាបក្បាលដល់កន្ទេល, ក្រាបថ្វាយបង្គំ។
       លប  → ខ្លប ជា(គុ.) ដែលស្របទន់បណ្តោយ :ស្លឹកត្រចៀកខ្លប។
       លាយ  →ក្លាយ ជា(គុ.) មិនសុទ្ធ, មិនដូច, ប្រែប្រួល។
       លូត  → ខ្លូត ជា(ន.) ផ្លែត្រសក់, ឪឡឹក, ត្រឡាច, ល្ពៅ, ឃ្លោកឬននោងខ្ចីៗ ដែលធំជាងក្តឹបតូចជាងចាស់ :ខ្លូតត្រសក់ ...។ វាអាចជាគុណនាមក៏មាន ត្រសក់ខ្លូត។
       វល់  → ខ្វល់ ជា(គុ.) វិលវល់, ច្របល់ :ខ្វល់ចិត្ត, ខ្វល់គំនិត, ទឹកល្អក់ខ្វល់។
       សោះ  →ខ្សោះ ជា(គុ.) ដែលស្ងួតសោះ, ផ្អោះឥតរសជាតិ, ឥតឆ្ងាញ់ពិសារ :បាយខ្សោះ, អំពៅខ្សោះ។
   ផ្នត់ដើម[គ-]
       វៀន  → ខ្វៀន ជា(កិ.ឬកិ. វិ.) វៀចជាប់ជាវង់ :កន្ទុយខ្វៀន, ឆ្មាដេកខ្វៀន។
       វិល  → ខ្វិល ជា(កិ.វិ) ពាក្យសម្រាប់ចម្រើនពាក្យវិល, ដើរឱ្យប្លែកឡើង :វិលខ្វិល, ដើរខ្វិល។
       វាង  → ឃ្វាង ជា(កិ.ឬកិ. វិ) ដើរជ្រួស, ដើរជ្រួសគ្នា :ដើរឃ្វាងគ្នា, ឃ្វាងផ្លូវ, ឃ្វាងសេក្តី។
       មាន  → គ្មាន ជា(កិ.) ពាក្យបដិសេដប្រាប់សេក្តីថា មិនមាន, ឥត។
       លាត  → ឃ្លាត ជា(កិ.) ងាកចេញផុតពីគ្នាឬបែកពីគ្នាទៅឆ្ងាយ :អង្គុយឱ្យឃ្លាតពីគ្នា, បងប្អូនឃ្លាតគ្នាយូរឆ្នាំហើយ។
   ផ្នត់ដើម[ច-]
       បូត  → ច្បូត ជា(កិ.) ចាប់បូត, ចាប់ច្របាច់បូត :ច្បូតសក់។
       ហ្នឹង   → ច្នឹង ជា(ន.) ហ្នឹង, ប៉ុណឹ្ណង(ក្លាយមកពីដូចហ្នឹង) មិនសូវប្រើ, ប្រើក្នុងពាក្យកាព្យ។ 
       បិច  → ច្បិច ជា(កិ.) ចាប់យកបន្តិចៗ ដោយម្រាមដៃ។
       រ៉ិច   → ច្រិចៗ ជា(ឧ.) សូរទឹកចេញពីប្រហោងតូចៗ មានអាក់ៗម្តងៗ។
       រ៉ិល   → ច្រិល ជា(កិ. វិ) រអិលឥតទាក់, រលេញស្រួល :ក្មេងរត់ច្រិល។
       រឹង   → ច្រឹង ជា(គុ.) ដែលរឹងដោយប្រឹង(មិនសូវប្រើ)។
       រុះ  → ជ្រុះ ជា(កិ.) ធ្លាក់ដោយរបេះ, របូត :ផ្លែឈើជ្រុះ។
       កាង  → ឆ្កាង ជា(កិ.) ដោតនឹងឈើអណ្តោតឱ្យលាចំកោង :ឆ្ពាងមាន់។ បើជា គុណកិរិយាក៏បាន មាន់ឆ្កាង។
       កូត  → ឆ្កូត ជា(កិ.) ជាស្នាមឬឆ្នូតនៅលើរបស់អ្វីមួយ។
       កៀស  →ឆ្កៀស ជា(កិ.) កៀសឆ្កៀស :ឆ្កៀសអំបុក។
       គង  → ឆ្គង ជា(គុ.)ដំណើរខុសទំនង, មិនគប្បី, មិនសម :សំដីឆ្គងមនុស្សឆ្គង។
       ង៉ក់  → ឆ្ងក់ ជា(កិ. វិ) ដែលមានដំណើរត្រង់ហើយរលាក់ផង :ដើរឆ្កក់ៗ។
       ងើយ  → ឆ្ងើយ ជា(គុ.) ដែលងើយឆ្គង, ដែលឆ្វេងឥតសណ្តាប់, ឥតបែបបទ :គាត់ហ្នឹងជាមនុស្សឆ្ងើយណាស់។
       ងោក  → ឈ្ងោក ជា(កិ.) បង្អោន, បន្ទោរក្បាលទាំងខ្លួនទៅមុខ :ឈ្ងោកតាមបង្អួច, ឈ្ងោកមើលមុខ។
       នេះ  → ច្នេះ ជា(និ.) នេះ, ប៉ុណ្ណេះ(ក្លាយមកពីដូចនេះ) មិនសូវប្រើ, ប្រើខ្លះតែក្នុងកាព្យ។
       នោះ  → ច្នោះ ជា(និ.) នោះ, ប៉ុណ្ណោះ(ក្លាយមកពីដូច្នោះ) មិនសូវប្រើ, ប្រើខ្លះតែក្នុងកាព្យ។
       បង   → ច្បង ជា(គុ.) ដែលជាបងបង្អស់, ដែលជាដើមបង្អស់, ដែលជាប្រធានធំជាងគេ :កូនច្បង។
       បាំង   → ច្បាំង ជា(កិ.) បប្រណាំងយកជ័យជំនះ ដោយគ្រឿងសាស្ត្រាវុធ។
       មូល  → ឆ្មូល ជា(កិ.) ប្រមូលឱ្យមូលជាដុំ :ឆ្មូលសំពត់។
       មៀង  → ឆ្មៀង ជា(កិ.) បែរមើលចំហៀង :ឆ្មៀងមើល, ឆ្មៀងភ្នែកមើល។
   ផ្នត់ដើម[ជ-]
       បូត   → ច្បូត មាននៅខាងលើ។
       មូល  →ឆ្មូល មាននៅខាងលើ។
       មៀង  → ឆ្មៀង មាននៅខាងលើ។
       រាល  → ជ្រាល ជា(គុ.) ទេរ, ទាបម្ខាង ខ្ពស់ម្ខាង :ដីជ្រាល។
       រាវ  → ជ្រាវ ជា(កិ.) កកូរច្របល់, រាវរក។ បើជានាម ឈ្មោះភ្នំ១, ឈ្មោះភូមិ១, ក្នុងស្រុកថ្ពងក្នុងខេត្តកំពង់ស្ពឺ។
       រ៉ាវ   → ច្រាវ ជា(ឧ.) សូរសម្លេងលាន់ឮបែបស្រួយ :កែវបែក, សូរប្រាក់ធ្លាក់។ 
       រុល  → ជ្រុល ជា(កិ.ឬ កិ. វិ) ហួសកំណត់ :ជ្រុលពេក, ដើរជ្រុល, ដេកជ្រុល។
       រួញ  → ជ្រួញ ជា(កិ.) ដំណើរនៃស្បែកដែលមានសណ្ឋានជាផ្នត់ៗ :មុខជ្រួញ។
       រើស  → ជ្រើស ជា(កិ.) រើសរក, ស្រាល់រក, រើសសម្រាំង។
       រេ  → ជ្រេ ជា(គុ.)ដែលទេរ, ងាកបែរ មិនចំកណ្តាល ដែលល្អៀង :ថ្ងៃជ្រេរៀបនឹងលិច។
       រែក  → ជ្រែក ជា(កិ.) ជែកវែលចូល, ញែកចូល :ជ្រែកចូល, មារជ្រែក។
       លប  → ឈ្លប ជា(កិ.) លបមើលដោយស្ងាត់, លបស្តាប់។         
       លេច  → ឈ្លេច ជា(កិ.) ចាប់ច្របាច់ឱ្យបែក, ឱ្យពៀច, ឱ្យទ្រុឌ, ឱ្យទ្រោម។
   ផ្នត់ដើម[ត-]
       បក  → ត្បក ជា(កិ.) ខោកដោយក្រញរដៃ :ត្បកក្បាល។
       ឡើង  → ថ្លើង ជា(ន.) អ្នកដែលឡើងចាង, ដែលប្រហើន, មហាត។ ពួកល្មើសច្បាប់ឬអាជ្ញា)(ឧទ្ទាមបះ)។
       បារ  →  ត្បារ ជា(កិ.) មូរបង្វិល, ដុសខាត់រន្ធឬប្រហោងដោយតម្បារ :ត្បារត្រចៀក, ត្បាខ្ទុះបួស។
       រុល  → ត្រុល ជា(កិ. វិ) ដែលចេះតែរអិលទើសទាក់ :និយាយត្រុល។
       រួត  → ត្រួត ជា(កិ.) ពិនិត្យមើលឱ្យដឹងជាត្រឹមត្រូវឬមិនត្រឹមត្រូវទេ ហើយបង្គាប់បញ្ជាឱ្យធ្វើថែមទៀតដោយត្រឹមត្រូវ :ត្រួតមើល, ត្រួតបញ្ជី, ត្រួតពល។ 
       កល់  → ថ្កល់ ជា(កិ.ឬកិ. វិ) តម្កល់ឬនឹងណាស់, ដែលនឹងដូចគេតម្កល់។ 
       រៀប  → ត្រៀប ជា(កិ. វិ) ដែលដេរដាសដោយមានរបៀប ហាក់ដូចគេតម្រៀប :ឈរមើលត្រៀប, មើលទៅឃើញត្រៀប។
       រង  → ត្រង ជា(កិ.) ច្រោះ, ទ្រ, រងដោយតម្រង :ត្រងទឹក, ត្រងត្រី។    
   ផ្នត់ដើម[ទ-]
       រាប  → ទ្រាប ជា(ន.) បង្អែបធ្វើដោយអង្ករដំណើបឬល្ងឬដូង លាយកូរនឹងទឹកស្ករស្អិត រួចយកទៅសង្កត់ជាផែនៗ :ទ្រាបលាជ, ទ្រាបល្ង, ទ្រាបបាយ។ រីឯជា(កិ.) ផ្កាប់មុខគ្របសង្កត់ពីលើឬសង្កត់ដោយបាតដៃលើឈ្នក់ដាក់ផ្កាប់ទៅផ្ទាល់នឹងផ្ទៃភក់ក្នុងទឹក :ទ្រាបត្រី។
       នឹម  → ធ្នឹម ជាគ្រឿងគេហដ្ឋានជាមេផ្ទឹមសរសរទ្រជើងគកឬទោះឥតជើងគកក៏អាចប្រើបាន។
       រឹង  → ទ្រឹង ជា (កិ.) ឈប់ស្ងៀម, ដំអក់, ក្រាញដោយរឹងត្អឹង :ទ្រឹងមួយស្របក់, ឈរទ្រឹងដល់ណាទៀតម្តេចក៏មិនទៅ?
       រេល  → ទ្រេល ជា (កិ.ឬ កិរិ.) ធ្លាយជ្រាលចេញមក  :គំនរស្រូវទ្រេល, ធ្លាយទ្រេល។ រីឯជា (ន.) គំនរអ្វីៗដែលកើតដោយធ្លាយឬដោយស្រាវដាក់ :ពោះវៀនមួយទ្រេល, ស្រូវមួយទ្រេលជាដើម។
       លុង  → ធ្លុង ជា (ន.) តួសរសៃខ្មាញ់ដែលត្រកួញឬធ្លូញ : វេញបញ្ចូលធ្លុង, ខ្សែពីធ្លុង, ខ្សែមីធ្លុង។ ព. ប្រ. ធ្លុងមួយឬត្រូវធ្លុងគ្នា គឺរួមគំនិតគ្នា, វេញគំនិតចូលគ្នាគេវេញខ្សែបញ្ចូលធ្លុង។ រីឯជា (កិ.) ដែលច្រហឥតមានទើស : ទ្វារច្រហធ្លុង, មើលទៅឃើញធ្លុង(ធ្លួង)។ 
   ផ្នត់ដើម[ប-]
       ដឹង  → ប្ដឹង ជា (កិ.) ចោទប្រកាន់, តវ៉ា, ពោលទោសដោយមិនសុខចិត្ត ឱ្យអ្នកធំឬតុលាការបានជ្រាប, ជូនដំណឹង។ ប្តឹងផ្តល់ឬប្ដឹងផ្តល់ ប្ដឹងញូយៗឬប្ដឹងពីគ្នាទៅវិញទៅមក។
       ងូត  → ផ្ងូត ជា (កិ.) ញ៉ាំងឱ្យងូត, ងូតទឹកឱ្យ :ម្តាយងូតទឹកកូន។ តាមប្រភពពាក្យ ងូត (ញ៉ាំងអ្នកដទៃឱ្យ ងូត) គួរតែប្រើ ភ្ងួត ប៉ុន្តែធ្លាប់តែប្រើ ផ្ងូត យូរហើយ,ឬបើត្រូវការប្រើ ភ្ងូត ក៏សឹកតែបាន។
       អូន  → ប្អូន ជា (ន.) អ្នកដែលទីទៃពីបទ គឺអ្នកកើតក្រោយ ដែលឃើញពន្លឺព្រះអាទិត្យក្រោយដែលមានអាយុតិចជាងបង :ប្អូនប្រុស, ប្អូនស្រី, ប្អូនបង្កើត, ប្អូនបង្កើតពោះមួយ, ប្អូនបង្កើតម្តាយទីទៃ, ប្អូនបង្កើតឪពុកទីទៃ, ប្អូនថ្លៃស្រី, ប្អូនជីដូនមួយ, ប្អូនជីទួតមួយ, ប្អូនជីលួតមួយ, ប្អូនធម៌, ប្អូនសុំ ...។ពាក្យទំយើយថា អូន  និងបង។
       គូ  → ផ្គូ ជា (កិ.) ធ្វើជាគូ គឺផ្សំអ្វីៗដែលធៀប, ដែលផ្ទឹមនឹងគ្នាឱ្យបានជាមួយគូ :ផ្គូចំបាច់, ផ្គូទូកប្រណាំង។
       គួប  → ផ្គួប ជា (កិ.) ធ្វើឱ្យគួបគ្នា :ផ្គួបចេស, ផ្គួបខ្សែ, ផ្កួបដៃ។
       ងំ  → ផ្ងំ  ជា (ក.) ធ្វើឱ្យងំ, ដាក់បង្អង់ទុកឱ្យងំចំហាយក្តៅ :ផ្ងំបាយ។
       ងើយ  → ផ្ងើយ ជា (កិ.) ធ្វើឱ្យងើល, ចាប់ឱ្យងើល :ផ្ងើយឡើង, ចាប់ផ្ងើយ។
       ចាញ់  → ផ្ចាញ់ ជា (កិ.) ធ្វើឱ្យចាញ់។ ផ្ចាញ់ផ្ទាល់ឬផ្ទាលផ្ចាញ់ ធ្វើឱ្យចាញ់ឱ្យរាងចាលលែងហ៊ានទៅទៀតឬផ្តន្ទាបង្អស់បង្អោនឱ្យមានអៀនអន់រាងចាល។
       ញ៉ាច់  →   ផ្ញាច់ ជា (ឧ.) សូរឮដោយទំពា :ទំពាផ្ញាច់ៗ។
       ញ៉ុក  → ផ្ញុក ជា (កិ.ឬកិ. រិ.) រុញដាក់ឱ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក :ផ្ញុកផែមទៀត, ដាក់ប៉ុណ្ណឹងល្មមហើយ កុំយកទៅផ្ញុកច្រើនពេក។
       ដុំ  → ផ្ដុំ ជា (កិ.) ធ្វើឱ្យជាដុំ, ប្រមូល, រួបរួមឱ្យជាដុំឬជាពួក :ផ្តុំគ្នានៅមុខសាលារៀន។
       ដូរ  → ប្ដូរ ជា (កិ.) ផ្លាស់ពីមួយទៅមួយ, ផ្លាស់យកមួយមកឱ្យមួយទៅ, ផ្លាស់ពីនេះដាក់ទៅនោះ, ដូរ។ ប្តូរជីវិត ប្រថុយស្លាប់។
       ដួច  → ផ្ដួច ជា (កិ.) ដូចឡើង, កកើតឡើង, តាំងឡើងជាងមុន។ ផ្តួចផ្តើម តាំងកកើតឡើងជាមុនបង្អស់, ដូចឡើងដើមដំបូង។
       ដេក  → ផ្ដេក ជា (កិ.) ញ៉ាំងអ្នកដទៃឱ្យដេកឬរបស់អ្វីមួយឱ្យដេក :ផ្តេកកូន, ផ្តេកសសរ។ ផ្តេកចិត្ត បង្អោនចិត្តឱ្យស៊ប់ទៅរក។
       ទាត់  → ផ្ទាត់ ជា (កិ.) រលាស់, វាត់, ខ្ចាតចេញឬលោតដោយកម្លាំងដែលប្រឹងចំកោងផ្ទាត់ម្រាមដៃ, កំពឹសផ្តាត់លោតព្រាត ...។ ផ្ទៀងផ្ទាត់ ផ្ទៀងឱ្យទៀងទាត់។
       ទីង  → ផ្ទីង ជា (កិ.) ធ្វើឱ្យដាំទីង, គំហុក, ចាប់លើកផ្អៀងឬផ្កាប់សម្រេងទឹកឱ្យអស់ឥតសំចៃ :ផ្ទីងឱ្យអស់, ចាក់ផ្ទីង។
       រាំង  → ប្រាំង (គ.ឬ ន.) ឈ្មោះរដូវក្តៅរាំងឥតទឹកភ្លៀង, ដែលមាននៅក្នុងសម័យរាំងភ្លៀងឬទាក់ទងដោយរដូវរាំង ឥតមានទឹកភ្លៀង :រដូវប្រាំង, ពោតប្រាំង។ ស្រែប្រាំង ស្រែសម្រាប់ស្ទូងបានតែក្នុងរដូវប្រាំង។ មនុស្សប្រាំង ជាមនុស្សដែលកំណាញ់ស្វិតស្វាញ សូម្បីមានស្មូមមកឈរស្រែសូមទាននៅមុខផ្ទះ ក៏ឥតដែលឱ្យទានដល់តិចតួចឡើយ។
       រាវ  → ប្រាវ ជា (ឧ.) សូរឮដោយកាច់, ជាន់, សង្កត់អ្វីៗដែលស្ងួតស្រួយឬវត្ថុនោះបាក់, ធ្លាក់ជាដើម។     
       លោត  → ប្លោត (កិ.រិ.) ដែលមានអាការរលាតរំលងឬបោលលោតៗផ្លោះៗ ដោយរហ័សភ្លែតកង្កែបលោតប្លោត, ទន្សាយលោតប្លោត, លោតប្លោតចុះ ប្លោតឡើង។
       សាយ  → ផ្សាយ (កិ.) ធ្វើឱ្យសាយចេញទៅ, ចេញសាយទៅទៅៈ ផ្សាយដំណឹង, ផ្សាយពាក្យ។
       សឹក  → ផ្សឹក (កិ.) បង្ខំឱ្យសឹកចេញចាកផ្នួស។ ធ្វើឆ្នាំងដីដែលនៅថ្មីមិនទាន់ប្រើសោះឱ្យស្និទ្ធសាច់ ដើម្បីនឹងប្រើកុំឱ្យជាប់ទឹកចេញបានៈ ផ្សឹកឆ្នាំងទឹក។
       អួ   → ផ្អួរ (គុ.) ដែលខួចរសជាតិមិនបប្រក្រតី ព្រោះអាប់អួ, ព្រោះទុកយូរហួសកាលកំណត់ៈ អង្ករផ្អួរ។ ដែលមានក្លិនក្តឹះបនន្តិចព្រោះអាប់អួៈ ក្លិនផ្អួរ, ធុំផ្អួរ។
       ដូរ  → ប្ដូរ (កិ.) ផ្លាស់ពីមួយទៅមួយ, ផ្លាស់យកមួយរួចយកមួយទៀត, ផ្លាស់ពីទីនេះទៅដាក់ទៅនោះ, ដូរ។ 
       ដឹង  → ប្ដឹង(កិ.) ចោទប្រកាន់, តវ៉ា, ពោលទោសដោយមិនសុខចិត្ត ឱ្យអ្នកធំឬតុលាការបានជ្រាប, ជូនដំណឹង។ ប្តឹងផ្តល់ ប្តឹងញយៗឬប្តឹងពីគ្នាទៅវិញទៅមក។
       ដាច់  → ផ្ដាច់(ក.) ធ្វើឱ្យដាច់។ ផ្ដាច់ផ្ដិលឬផ្ដិលដាច់ ផ្តិលឱ្យដាច់លែងមានតទៅទៀត។
       ជុំ  → ភ្ជុំ(កិ.) ធ្វើឱ្យជុំ, ឱ្យជួបជុំគ្នា, ឱ្យប្រជុំគ្នាៈ ភ្ជុំគ្នា, ភ្ជុំពល។
   ផ្នត់ដើម[ព-]
       រិញ   → ព្រិញ(កិ. វិ.ឬគុ.) ដែលរលើបរលងឬរលាបៗ, ស្តើងស្តួច, ច្រើននិយាយថា ព្រិញៗជា (វត្ថុរាវ) ទឹកហូរព្រិញៗ, ឈាមចេញព្រិញៗ។
       រិច  → ព្រិច(កិ.) ញាក់ទទាក់ស្លាបឬទទះស្លាបខ្លាំងដោយអំណាចកម្លាំងក្លៀវក្លារកញី (និយាយចំពោះតែលលកឈ្មោលមួយប្រភេទ) លលកព្រិច។ រីឯជា(ន.) ឈ្មោះរុក្ខជាតិព្រៃមួយប្រភេទ ស្លឹកប្រជាបន្លែ(អ្នកស្រុខ្លះហៅថា ស្លឹកប្រិច)។
       រុល  → ព្រុល(កិ.) ផ្អើលជ្រួលឡើង, ខ្ពុរឬហុយឡើងខ្ជោលទ្រលោមឡើង មូលព្រុលគឺមូសផ្អើលហើរមីរដេរដាស់, រំកាច់ភ្លើងព្រុលឡើង គឺរំកាច់ភ្លើងខ្ពុរខ្ជោលឡើងដោយបុករុក។ រីឯជា(ន.) ឈ្មោះសត្វចតុប្បាទព្រៃមួយប្រភេទ មានរូបរាងស្រដៀងនឹងជ្រូក ប៉ុន្តែមានមាឌតូចជាងច្រើន ជាសត្វរហ័សរហួនណាស់ ហៅថា ជ្រូកព្រុល គេយកខ្លាញ់ វាធ្វើជាឱសថឬតរម្ងោប់រោគងាស់សរសៃៈ ខ្លាញ់ជ្រូកព្រុល។
       ងក់  → ភ្ងក់(កិ. វិ.) អំពីដំណើរងក់ងើយរឿយៗ ដោយមានអាការនៃជរាបៀតបៀន ជាដើមៈ ដើរផ្ងក់ៗ, ធ្វើការផ្ងក់ៗ។
       ងប់  → ភ្ងប់(កិ.) ធ្វើឱ្យងប់ចុះ, ឱ្យទោរទៅមុខៈ ផ្ងុបចុះ, ចាប់ផ្ងុប។
       ងូត  → ភ្ងូត(កិ.) ញ៉ាំងអ្នកដទៃឱ្យងូត ម្តាយងូតទឹកឱ្យកូន។
       យួរ  → ព្យួរ(ក.) ពាក់, ថ្កក់, ចងបន្តោក, បន្តោងៈ ព្យួរសម្លៀកបំពាក់, ព្យួរសម្ពាយនឹងមែកឈើ។ ព្យួរទោស កាត់ទោសផ្អាកទុកមានកំណត់កាល។
       រួត  → ព្រួត(កិ.) ផ្គួបគ្នាឱ្យមាំ, បន្ថែមរួមគ្នា, ចោមជួយគ្នាៈ ប្រួតខ្សែជាពីរ, ប្រួតគ្នាវាយ។ រីឯ(ន.) ឈ្មោះភមរជាតិមួយបប្រភេទរូបថ្លោសជាងមេឃ្មុំផ្លិត តូចជាងមេឃ្មុំធំ សម្បុរ សបន្តិច ច្រើនកសំបុកជាផ្លិតស្រទាប់ៗ សម្បុរ ស នៅអាស្រ័យក្នុងប្រហោងរូងឈើ, ពាង, ក្អមជាដើម មានទឹកផ្អែមឡមៗ។
       រួម  → ព្រួម(កិ.) ធ្វើឱ្យមានរាងរួមជមតូចខាងចុងៈ ប្រួមបន្ទោះ ប្រួមធាងត្នោត, បិទបន្ទោះប្រួមខាងចុងឱ្យតូចជាងខាងគល់។
       រែក  → ព្រែក(ន.) ជ្រលងឬប្រឡាយធំជាងផ្លូវទឹកទន្លេទៅបឹងឬពីទីឯទៀតចូលមកទន្លេ, សមុទ្រ, បើកើតដោយជីកហៅថា ព្រែកជីក។ រីឯជា(គុ.) ដែលរយមឬភ្លោះជាប់គ្នាពីកំណើតៈ ម្រាមដៃព្រែក, ម្រាមជើងព្រែក, ផ្លែចេកព្រែក។ ចិត្តព្រែក ចិត្តដែលជាប់ដោយក្តីស្រឡាញ់បែកជាពីរងាកបែររកតែមួយចោលមួយក៏ពុំកើត។
   ផ្នត់ដើម[ម-]
       ង៉ក់  → ម្ងក់(កិ. វិ.ឬគុ.) ដែលធ្វើឬកមាយាង៉ិកង៉ក់ៈឬកម្ង៉ិកម៉្ងក់, ធ្វើម្ង៉ិកម្ង៉ក់(ច្រើនតែស្ត្រីឬកូនក្មេងតូច)។
       រីក  → ម្រីក(ន.) ដែលចេញអាការរិកៗរឿយៗ ធ្វើមុខម្រីកៗ, មេអំបៅធ្វើស្លាបម្រីកៗ។
       ចត់  → ម្ចត់(គុ.) ដែលមានរសចត់(ប្រើចំពោះតែគ្រឿងជ្រលក់ និងព័ណ៌) ទឹកម្ចត់, ព័ណ៌ម្ចត់ ទឹកជ្រលក់ដែលមានរសចត់ឬព័ណ៌ដែលកើតអំពីការជ្រលក់ដោយទឹកចត់ ដូចយ៉ាងទឹកជ្រលក់ចីវរឬព័ណ៌ចីវររបស់ពួកបព្វជិតពុទ្ធសាសនិក(បុរាណហៅថា អម្ចត់)។
       ជូរ  → ម្ជូរ(ន.)វត្ថុមានរសជូរ, ស្លឹក ឬផ្លែសម្រាប់ប្រើជាគ្រឿងជូរ ម្ជូរសណ្តាន់, ម្ជូរស្លឹកថ្នឹង, ម្ជូរក្រូចឆ្មា, ម្ជូរអំពិល។ល។ ឈ្មោះសម្លរដែលគេបង់ម្ជូរ សម្លរម្ជូរ។
       រោម  → ម្រោម(ន.) ឈ្មោះភមរជាតិពួកមួយ ស្រដៀងនឹងទឹកឃ្មុំតែតូចៗ, មិនចេះទិចទេ(ព្រោះគ្មានទ្រនិច) ចេះតែខាងរោមខាំបន្តិចៗ, ត្រឹបយកទឹកដម  និងលម្អងផ្កាដូចឃ្មុំ តែធ្វើសំបុកនៅក្នុងរន្ធឈើ មានទឹកផ្អែមឈ្ងុយ មានក្រមួនពណ៌ខ្មៅហៅថា ជ័រម្រោម, ម្រោមមានពីរយ៉ាងគឺ ម្រោមខ្សោយឬម្រោមតូចមានរូបរាងតូចៗបន្តិចមាន

មានទឹកផ្អែមឈ្ងុយស្រាល ម្រោមដំណើបឬម្រោមធំមារូបធំៗបន្តិច មានទឹកផ្អែមឈ្ងុយឆ្អិត។

       ហេប  → ម្ហេប(គុ.) ដំណើរហត់ហេវឬខ្សោយ ឈឺនិយាយម្ហេបៗ ដើរម្ហេបៗ។
       ហប  → ម្ហប(កិ. វិ.ឬគុ.) ដែលធ្វើមាត់ទុលហើបៗដោយមាត់ហបៗព្រោះខ្លាចឬព្រោះស្លន់ខ្លាំង។
       ហូប  → ម្ហូប(ន.) ភោជនមានសម្លជាដើមសម្រាប់ហូបគឺ សម្រាប់បរិភោគផ្សំនឹងបាយឬបបរឬក៏ផ្សំជាមួយនឹងនំដែលប្រើជាជំនួយបាយ ម្ហូបក្រៀម, ម្ហូបទឹក, ម្ហូបឆ្ងាញ់ពិសា, បរិភោគតែម្ហូបទទេ(ឥតបាយ)។
       ហើប  → ម្ហើប(កិ. វិ.) ដែលហើយៗរឿយៗ។
   ផ្នត់ដើម [រ-]
   ផ្នត់ដើម[ល-]
       កម  → ល្កម(គុ.) ដែផុយខ្លាំង ផុយល្កម។
       ហាច  → ល្ហាច(គុ.) ដែលរាចរាយឬសាយរាយពេញពាសមើលទៅឃើញស្ងាច ទឹកល្ហាច។ ព.ប្រ សម្តីល្ហាច សម្តីរាយពពាយឬភរភាយមិនចេះអស់មិនចេះហើយ។
       គង  → ល្គង(គុ.) ដែលតូចៗមូលៗរៀវចុងរៀបរៀងគ្នាឥតឆ្គង ម្រាមដៃរល្គង។ ដែលវាល្គងលើគ្នាស្រួលៗមើលទៅមិនទាស់ភ្នែក ទងត្រឡាចល្គងៗ(និយាយ រគងក៏បាន)។
       ងើ  → ល្ងើ(គុ.) ដែលមិនយល់សាច់ការអ្វីទាល់តែសោះឬមិនដឹងបែបបទ ល្ងើពកថ្ងាស់។
       បត់  → ល្បត់(ន.) កំណត់ឬកម្រិតដែលលត់លោហជាតិមានដែកជាដើម ជាងអ្នកស្គាល់ល្បត់ទើបរលត់កាំបិតមុតល្អ។ ដែកអស់ល្បត់ ដែលជាងលត់ច្រើនដងអស់សាច់មុតហើយ។ ព.ប្រ. មនុស្សអស់ល្បត់ មនុស្សដែលគេស្តីប្រដៅច្រើនលើកច្រើនដង ហើយនៅតែមិនកើតឬដែលអស់ទំនងអស់ឧបាយនឹងកែឱ្យល្អឡើងបាន អស់ល្បត់ប៉ុណ្ណឹងហើយ អស់ឧបាយនឹងស្តីប្រដៅទៅទៀតហើយ។
       បាក់  → ល្បាក់(ន.) ថ្នាក់ដែលពាត់របេះឬដែលមានសណ្ឋានដូចគេលាក់ឬដូច

ជាបាក់ ល្បាក់ច្រាំងទន្លេ, ល្បាក់ភ្នំ។

       មួត  → ល្មួត(គុ.) ដែលស្អិតជាប់គ្នាល្អួត ស្អិតល្មួត។(កិ. វិ.) ដែលចាប់ក្រណាន់ឬចាប់មាំស្អិតមិនងាយលែង ធ្វើការល្មួត, ចាប់គ្នាល្មួត, ចាប់សម្តីគ្នាល្មួត។
       វែង   → ល្វែង(ន.) ប៉ែកសង្កាត់ផ្ទះនៅត្រង់ចន្លោះជួរសរស ល្វែងផ្ទះ, ល្វែងសាលា, ល្វែងវិហារ, ផ្ទះប្រាំល្វែង។
       ហក់  → ល្ហក់(គុ.) (ពហុ.) ដែលសុទ្ធតែកំពុងលុតលាស់ឬដែលសុទ្ធតែកំពុងនៅក្មេងស្រលូតស្រឡះ ត្រឡាចចបោះទងល្ហក់, នៅក្មេងល្ហក់។
       ហាល  → ល្ហាល(ន.) លំហបឹង, លំហទឹក រហាលបឹង, រហាលទឹក។ (គុ.) ដែលស្រឡះត្លេវវាលរហោល(និយាយថា រហាលក៏បាន)។
       ហ៊ឹម  → ល្ហឹម(គុ.) ដែលវាធ្លុងត្លេវវែងលន្លឹម ទឹកឡើងចូលវាលល្ហឹម។
       ហែ  → ល្ហែ(ន.) ដំណើរនៅទំនេរដោយមានវេលាសម្រាក, ដំណើររយាលអំពីរវល់, អំពីសេក្តីនឿយហត់ នឿយឥតល្ហែ, ពេលល្ហែ។
       អៀច → ល្អៀច(គុ.) ដែលជ្រាយ, សើមប៉ផ្អៀចឬកខ្វក់គួរខ្ពើម ជ្រាយល្អៀច, ដីសើមល្អៀច។
   ផ្នត់ដើម[វ-]
       ហី  → វ្ហី(កិ. វិ.ឬគុ) ដែលសម្តែងអាការឆ្ងើយ, តោះតើយ, ព្រងើយកន្តើយធ្វើដូចមិនឃើញមិនឮ អង្គុយធ្វើវ្ហី។ វ្ហីទៅ(និ.) ក៏ដោយ,មិនរវល់ ឱ្យហើយ, បើគេមិនយក

វ្ហីទៅ!។

       ហ៊ើយ  → វ្ហើយ(កិ. វិ.ឬគុ.) ដែលតោះតើយ, ធ្វើព្រងើយ ធ្វើវ្ហើយ, ឬកវ្ហើយ។
   ផ្នត់ដើម[ស-]
       កក  → ស្ក(គ.) ដែលមិនដាក់គ្រាប់, ដែលឥតគ្រាប់ព្រោះស្ងួតទឹក ស្រូវស្កក, ពោតស្កក។ កិ.(ព. ប្រ.) នៅផ្អាកមិនហើយ, សំកកនៅ, ខកខានព្រោះមានឧបសគ្គណាមួយរារាំង ស្កកការ, ស្កកដំណើរឬការស្កក, ដំណើរស្កក។ ស្កកស្គឺ។
       កះ  → ស្កះ(គុ) ស្អេក, ដាសស្ទើរប្រគរលើគ្នា ផ្លែស្កះ, (មើលពាក្យ ស្អេក)។
       កាត់  → ស្កាត់(កិ.) ស្ទាក់ផ្លូវ, ស្ទាក់ដំណើរ ស្កាត់ផ្លូវ, ស្កាត់ច្រក។ និយាយស្កាត់ និយាយស្ទាក់ផ្តាច់តំណសម្តីមិនឱ្យមានតទៅទៀត។ល។
       កុន  → ស្កុន(កិ.) ទើសទាក់, ទាក់ការ, ទាស់ដំណើរ, នាំឱ្យរអាក់រអួលឬឱ្យអាក់ខាន, ឱ្យខកខាន, ឱ្យថ្លោះការ, ឱ្យខូចការ ស្កុនការ, ស្កុនគំនិត, ស្កុនដំណើរ។ ន. ការទើសទាក់, ឧបសគ្គ ប្រទះលើស្តុន។ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី។
       កុយ  → ស្កុយ(គុ.) ដូចគ្នានឹងឆ្កុយ(តាមទម្លាប់និយាយច្រើនតែប្រើឆ្កុយជាង)។
       ញ៉ុក  → ស្ញុក(ប.) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្ញែ ថា ស្ញែស្ញុក ស្ញែក្រៃពេក, ថ្ដែថ្ដុក ចង្អៀតស្ញែស្ញុក, ដើមទន្សែបែកកូនស្ញែស្ញុក។
       ញ៉ូញ  → ស្ញូញ(គុ.) ស្រពោនជូរហួញមិនរីករាយ, ស្រពាប់ស្រពោនជ្រួញជ្រីវ(ចំពោះតែមុខ) មុខស្ញូញ, ធ្វើមុខស្ញូញ។ ស្ញូញស្ញាញ ធ្វើមុខស្ញូញទួញទាញៗ រួញថយក្រញាងធ្វមុខស្ញូញ។
       ញេញ  → ស្ញេញ(កិ. វិ.ឬគុ.) ដែលហា, បែកប្រេះឃើញស្ញាញច្បាស់លាស់(ច្រើនសរសេរស្ញេញជាង) សើចស្ញេញ, ប្រេះស្ញេញ, មាត់ស្ញេញ។
       ញ៉ែ  → ស្ញែ(គុ.) ដែលញឹកស្អេកដេរដាស(ចំពោះតែអ្វីៗដែលតូចៗ, ល្អិតៗ) ដំបៅស្ញែ, ដើមទន្សែបែកកូនស្ញែ។(មើលពាក្យ ស្ញុក)។
       ដាច់  → ស្ដាច់  → ស្ដេច(ន.) ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍ ទីដែលសេ្ដចគង់, ជាតិស្ដេច។ ព. ផ្ទ. រាស្ត្រ។ 
       ដួច  → ស្ដួច(គុ.) រវៀវតូចមានថ្នាក់, មានគន្លាក់, មានលំដាប់, រាងធំគល់ស្ដួច    កណ្តាលតូចខាងចុង។ ស្ដួចស្តើង តិចពេក, មិនបរិបូរណ៌។
       តឹក  → ស្តឹក(កិ.) ស្រតឹកជ្រលៀក ដេកស្តឹក, ដួលស្តឹក។
       ទំ  → ស្ទំ(កិ. វិ.ឬគុ.) ដែលឈឺងំឬឈឺទំនោបន្តិចៗមិនបាត់ ឈឺពោះស្ទំ, ជំងឺស្ទំពោះ។
       ទក់  → ស្ទក់(គុ.) ដែលឡើងសាច់ស្ពោតឬស្ទីកស្គុយដោយបុក, ដោយទង្គិច, ដោយប៉ះដល់ត្រូវខ្លាំង អន្លូងក្បាលស្វាស្ទក់។ ដែលឡើងសាច់រលស្ពឹកមិនដឹងសម្ផស្សមិនស្រៀវមិនព្រឺជើងស្ទក់។
       ទង  → ស្ទង(ន.) ជាទងដែលទ្រទ្រង់ស្និតចេក(ដោយសញ្ជាតិ) ចេកមួយស្ទង។ (គុ.) ដែលមានសណ្ឋានវែងបន្តិចជាងទំហំ រាងស្ទង។
       ទាក់  → ស្ទាក់(កិ.) ស្កាត់មុខ, ស្កាត់រាំងឬខាំងពីមុខ ស្ទាក់គោ, ស្ទាក់ផ្លូវ, ស្ទាក់ដំណើរ។
       ទុល  → ស្ទុល(កិ. វិ.) ដែលទុលៗមិនឃើញរូប។ មាត់ប៉ោងស្ទុល។
       ទើង  → ស្ទើង(គុ.) ធំទើងមើង ដំរីស្តធំស្ទើង។
       ទើត  → ស្ទើត(កិ. វិ.ឬ គុ.) ដែល ងអើតឡើងឬដែលបះអើតខ្ពស់ឡើង ឯស្ទើត, រាងស្ទើត, ប៉ះស្ទើត។
       ប៉ឹម  → ស្ប៉ឹម(កិ. វិ.) ដែលស្ថិតនៅប៉ឹម, កំប្លឹម លៀនស្ប៉ឹម, កន្ទុយពស់ចេញស្ប៉ឹមពីក្នុងរន្ធ។
       ពុរ  → ស្ពុរ(កិ.វិ.ឬគុ.) ដែលឡើងសាច់ជ្រោកពពុរ, ស្ប៉ុរ សាច់ស្ពុរ, ហើមស្ពុល។
       លឹប  → ស្លឹប(គុ.) ដែលលឹបខ្លាំងតែមិនជិតពេក ត្របកភ្នែកស្លឹប។
       អាប់  → ស្អាប់(ប.) ពាក្យសម្រាប់និយាយផ្សំជាមួយនឹកពាក្យ ស្អុះ ថា ស្អុះស្អាប់ ព្រោះអួអាប់ស្អុះខ្លាំង ក្តៅខស្អុះស្អាប់។ ព. ប្រ. រង្កៀសចិត្ត, ស្កៀបរមាស់ចិត្ត ស្អុះស្អាប់នៅជាមួយមិនកើត, គួរនៅដោយខ្លួនពីគ្នាទៅ កុំឱស្អុះស្អាប់យូរ!។
       កាត់  → ស្កាត់(កិ.) មាននៅខាងលើរួចហើយ។
       កក  → ស្កក(គុ.) មាននៅខាងលើរួចហើយ។

ទំរង់[ពស-]

       ទម្រង់(ពស-) ក៏មានប្រាំគឺ [ក-] [ច-] [ប-] [ត-]  និង[ស-]។
   ផ្នត់ដើម[ក-]
       កាយ  → កកាយ(កិ.) កាយរឿយៗ, ជីកដីជារន្ធ, ជារូង, ជារង, ជារណ្តៅដោយដៃ(មនុស្ស), ដោយជើង(សត្វ) មនុស្សកកាយដី, មាន់កកាយដី, អណ្តើកកកាយដី។
       កិត  → កកិត(កិ.) ពាល់, ដដុស,ឬប៉ះយ៉ាងស្រួល។
       កិល  → កកិល(កិ.) ទៅដោយគុទពីកន្លែងមួយទៅកន្លែងមួយទៀត មនុស្សខ្វិនកកិលដូចកូនក្មេង។
       កូរ  → កកូរ(កិ.) កូរញយៗ កកូរត្រុំឬ សម្ល។ (ន.) ឈ្មោះសម្លខ្មែរមួយប្រភេទ សម្លកកូរ។
       កេះ  → កកេះ(កិ.) កេះរឿយៗ ដោយក្រចកជាដើម។
       កោក  → កកោក(កិ. វិឬឧ.) សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ និយាយកកោក។ គាត់និយាយកកោកកាលពីម្សិលមិញតែឥឡូវគាត់ស្លាប់បាត់។
       កោស  →កកោស(កិ.) កោសដោយធ្វេសប្រហែស ឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយ  និងវត្ថុមួយរបករបោចខូចខាតឡើយ។
       ក្អឹក  → កក្អឹក(កិ. វិឬ គុ.) ក្ងឹកៗច្រើនដងមិនដាច់សូរ សើចកក្អឹក។
       ក្អៀក  → កក្អៀក(កិ. វិឬ ឧ.) ក្អៀកៗច្រើនដងមិនដាច់សូរ សើចកក្អៀក។ 
       ខឹក  →កខឹក(កិ. វិឬ ឧ.) ខឹកៗច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់(សើច) សើចកខឹក។
   ផ្នត់ដើម[គ-]
       គឹក  → គគឹក(ឧ.) សូរឮដោយខ្យល់, ដោយទឹក ខ្យល់បក់គគឹកគឺ ខ្យល់បក់ឮសូរគឹកៗ។
       គ្រក់  → គគ្រក់(ឧ.) គ្រក់ៗ មិនដាច់សូរ(មើលពាក្យ គ្រក់ៗផង)។
       គ្រើម  → គគ្រើម(គុ.) ដែលនៅគ្រើមៗមិនល្អិតល្អ(មើលពាក្យ គ្រើមៗផង)។
       ឃូរ  → គឃូរ(ឧ.) សូរឮឃូរៗច្រើនដង ដូចជាហត់។
       គុក  → គគុក(គុ.) ដែលនៅក្តៅងំ ក្តៅគគុក។ សម្លនៅក្តៅគគុកមិនទាន់មាននរណាហូប។
       គ្រាំ  → គគ្រាំ(ឧ.) ដេលឮសូរគ្រាំងៗច្រើនដង រលកគគ្រាំង, វាទឹកគគ្រាំងគឺឮសូរគ្រាំងៗរឿយៗ(មើលពាក្យ គ្រាំងៗផង)។
       គ្រាំង  → គគ្រាំង(គុ.) ដែលមិនស្អាត មិនរលីង, ដែលមិនគម្រាំង, ដែលមាន

សភាវៈអ្វីប៉ះប្រឡាក់ហើយខះក្តាំង ស្បែកគគ្រាំង។

       គ្រឹក  → គគ្រឹក(ឧ.) សូរសន្ធឹកដើរច្រើនគ្នា មនុស្សដើរគគ្រឹក។
       គ្រុម  → គគ្រុម(ឧ.) គ្រុមៗមិនដាច់សូរ(មើលពាក្យ គ្រុមៗផង)។
       គ្រូក  → គគ្រូក(កិ. វិ.) ដែលឮសូរគ្រូកៗច្រើនដង យំគគ្រូក(ម.ព. គ្រូកផង)។
       គ្រួប  → គគ្រួប(ឧ.) ដែលឮគ្រួបៗ(ម.ព. គ្រួបៗផង)។
       ឃឹក  → គឃឹក(ឧ.) សូរឮឃឹកៗច្រើនដង(ម.ព. ឃឹកៗ)។
       ឃូស  → គឃូស(ឧ.) សូរឮឃូសៗច្រើនដង(ម.ព. ឃូសៗផង)។
   ផ្នត់ដើម[ង-]
       ងក់  → ងងក់(កិ. វិ.) ដែលងក់រឿយៗ ដើរងងក់, ធ្វើការងងក់, ច្រើននិយាយតែចំពោះមនុស្សចាស់ដែលដើរឬធ្វើការងើបៗ ងក់ដោយជរា។
       ងល់  → ងងល់(ប.) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យងងឹត ងងឹតងងងល់គឺ ងងឹតពពើម។
       ងុយ  → ងងុយ(ន.) សេក្តីសម្រាប់កើតដោយរួយស្រយង់ស្រយុតទន់ក្នុងកាយនាំឱ្យចង់ដេក ងងុយដេក, ថ្ងៃនេះខ្ញុំធ្វើការមិនកើត ព្រោះយប់មិញខ្ញុំអត់ងងុយ។ ជ្រប់ងក់ចង់ដេក(មិនសូវប្រើ, ច្រើនប្រើថា ងុយឬងុយដេក, ងុយទទួលទានដំណេក)។
       ងូស  → ងងូស(ឧ.) ងូសៗរឿយៗ ចុះខ្ជិលអីខ្ជិលម្ល៉េះ, សព្វបើជីរ, ស្លឹកគ្រៃ, ម្ទេសក៏មិនដាស៊ីដែរ, ចេះតែងងូសទៅសុំគេស្ទើររាល់ថ្ងៃ, មិននឹកខ្មាសគេទេឬ?។
       ង៉េស  → ងង៉េស(ឧ.) សូរសំឡេងដែលឮង៉េសៗរឿយៗ ឈឹងង៉េស(ម.ព. ង៉េសៗផង)។


   ផ្នត់ដើម[ច-]
       ចាក់  → ចចាក់(កិ.) និយាយចុចនាយ, ចុចអាយរឿយៗ ដើម្បីឱ្យគេយល់ស្របតាម ចាំទៅនិយាយចចាក់ចចុចលមើល ក្រែងលោកើតការ។
       ច្រូច  → ចច្រូច(កិ.) 
       ចាច  → ចចាច
       ចឹក  → ចចឹក(កិ.) ចឹកប្របេះរឿយៗ ត្រីចង្វាចចឹក, ត្រីចចឹកកន្ទុយ។
       ចុច  → ចចុច
       ចើង  → ចចើង(កិ.) សំដែងអាការនរនាទ, រនះរនាត់, ចើងម៉ើងដោយថ្កើងចិត្ត ចង់បុណ្យបានបាប ចចើងចង់លោភរែងបាត់ធនទៅ មានះបាត់មិត្រឥតអ្នកជាផៅខេរខឹងឃោរឃៅរមែងបាត់អង្គ។
       ច្រែត  → ចច្រែត
   ផ្នត់ដើម[ជ-]
       ជីក  → ជជីក(កិ.ឬ កិ. វិ.) ទទួលសួរ, សួរឈ្លេចឈ្លី, សួររកបាតរកជម្រៅឱ្យឃើញឬសឃើញគល់ ចុះជជីកធ្វើអ្វី? កុំសួរជជីកខ្លាំងពេក។
       ជុះ  → ជជុះ
       ជ្រក  → ជជ្រក(កិ.ឬ កិ. វិ.) ទៅរកឃើញញឹកញាប់ឥតអៀនខ្មាស់ ដើរជជ្រកពីផ្ទះមួយទៅផ្ទះមួយ។
   ផ្នត់ដើម[ញ-]
       ញ័រ  → ញញ័រ(កិ. វិ.ឬ គុ) ដែលញ័រទទ្រើកដោយរងាឬដោយខ្លាច, ដោយរងា

ញញ័រ, ដើរញញ័រ។

       ញាក់  → ញញាក់(កិ. វិ.ឬ គុ) ដែលញ័រកន្ត្រាក់រឿយៗ, ញាក់រឿយៗ។ ញញាក់ញញ័រដែលញ័រញាក់ទទ្រាក់ទ្រើក។
       ញឹម  → ញញឹម(គុ.) ជាដំណើរដែលមានដូចសើចតែមិនចេញធ្មេញ។
       ញោច  → ញញោច(ប.) ពាក្យសម្រាប់ប្រើនិយាយផ្សំជាមួយនឹងពាក្យញញាក់ ញញាក់ញញោច គឺ ញាក់ៗញោចៗ។
   ផ្នត់ដើម[ដ-]
       ដុស  → ដដុស(កិ.) ដុសរឿយៗ, កកិតរឿយៗ ក្របីដដុសបង្គោលក្នុងក្រោល។
       ដែល  → ដដែល(និ.) តែបទ១, តែទី១, ដូចដើម, ដូចមុន, ដូចពាក្យថា ការធ្វើ

ដដែលៗ, នៅកន្លែងដដែល, និយាយធម៌ដដែលដូចពីមុន។

   ផ្នត់ដើម[ត-]
       តះ  → តតះ(កិ. វិ.) តះៗញញាក់ញញ័រ។
       តេះតោះ  → តតេះតតោះ(កិ.ឬ កិ. វិ) តេះតោះរឿយៗមិនលែង រកស៊ីតតេះតតោះសោះតែនៅស្ងៀម។
       តែងតោង → តតែងតតោង(កិ. វិ.ឬ គុ.) ដែលតែងតោងរឿយៗ។
       តែតោ  → តតែតតោ(កិ. វិ.ឬ គុ.) ដែលតែតោរឿយៗ ដើរតែតតោ, ដំណើរតតែតតោ។
       ត្រុន  → តត្រុន
       ត្រឹក  → តត្រឹក
   ផ្នត់ដើម[ទ-]
       ទាក់  → ទទាក់(កិ.) អង្រួនរលាក់ ទទាក់ម្សៅ, ទទាក់កន្ទក់។
       ទះ  → ទទះ(កិ.) រលាត់ស្លាប, វាយស្លាបទន្ថើន ដូចគេទះដដែលៗ មាន់ទទះស្លាបរងាវ។
       ទាស់  → ទទាស់(កិ.) ជាដំណើរដែលទាស់ញយៗ ដដែលៗ។
       ទឹក  → ទទឹក(កិ.) ត្រូវទឹក ទទឹកភ្លៀង, ទទឹកជោក។ (គុ.) ដែលត្រូវទឹក, ដិតទឹក, ដាបជ្រាបជោកដោយទឹក សំពត់ទទឹក, អាវទទឹក។
       ទ្រប  → ទទ្រប(កិ.ឬ កិ. វិ) ទ្រមៗចូល។
       ទ្រឹប  → ទទ្រឹប(កិ.ឬ កិ. វិ.) ទ្រឹកៗបន្តិចៗ ខំដើរទទ្រឹកៗទៅ!។
       ទ្រេត  → ទទ្រេត()ទេទទាបទៅជិតទ្រេដួល ដើរទទ្រេតត្រូតដូចមនុស្សស្រវឹង។
       ធាក់  → ទធាក់(កិ. កិ. វិ.) ធាក់កន្ត្រាក់ឬធាក់កន្ត្រាក់រឿយៗ ទធាក់ជើង, ដេកទធាក់។
   ផ្នត់ដើម[ប-] [ប៉-]
       បក់  → បបក់(កិ.) យកកន្សែងឬសំបត់បក់បោយកោយចូលទៅដោយល្បូង, ដោយថ្នម, ដោយសោះអន្ទង, ដោយនឹករលឹក។ បោះខ្សែសន្ទូចវែងដែលចងឬដោតនុយទាញអូសលើទឹកល្បូងបញ្ឆោតមច្ឆជាតិ ឱ្យត្របាក់ហើយវាត់ឡើង បបក់ត្រីរ៉ស់។ បបក់ព្រលឹង បក់បោយហៅព្រលឹងឬយោងអន្ទងព្រលឹងកូនក្មេងតូចដែលដួលឬដែលភ្ញាក់ខ្លាច, ឱ្យស្រាកភ័យ, ដោយបញ្ចេញសូរពីម៉ាត់ឮ បក់ៗ។
       ប្លោត  → ប៉ប្លោត(កិ. វិ.) ប្លោតៗរឿងៗ កង្កែបលោតប៉ប្លោត។
       ផង់  → ប៉ផង់(គុ.) ដែលផង់ក្រៃពេក ខ្សាច់ប៉ផង់, សម្បុរប៉ផូរប៉ផង់ សម្បុរផង់ម៉ដ្ឋខៃ។
       ផស  → ប៉ផស(ឧ.) សូរឮផសៗរឿយៗ។
       ផាង  → ប៉ផាង(ឧ.) សូរឮផាងៗរឿយៗ, ឮផាងៗផ្ទួនៗ។
       ផុក  → ប៉ផុក(កិ. វិ.) ផុកៗផ្ទួនៗ ញ័រពោះប៉ផុក។
       ផុត  → ប៉ផុត(កិ. វិ.) ចាប់ផុតៗ, ខ្វះតែបន្តិចទៀតនឹងដល់នឹងទាន់ ដេញចាប់ប៉ផុត, មកប៉ផុតនឹងទាន់។ ប៉ផុតប៉ផើយឬប្រផុតប្រផើយ រលិបរលោងស្ទើរខ្វះស្ទើរគ្រាន់ ម្ហូបប៉ផុតប៉ផើយ។
       ផូង  → ប៉ផូង(ឧ.) សូរឮផូងៗផ្ទួនៗ។
       ផូស  → ប៉ផូស(ឧ.) សូរឮផូសៗរឿយៗ។
       ផែត  → ប៉ផែត(ឧ.) សូរឮផែតៗរឿយៗ ព្រួសប៉ផែត។
       ផ្ងើក  → ប៉ផ្ងើក(កិ. វិ.) ផ្ងើកៗរឿយៗ ងោកប៉ផ្ងើក។
       ផ្ចប់  → ប៉ផ្ចប់(ឧ.) សូរឮផ្ចប់ៗរឿយៗ ជញ្ជក់មាត់ប៉ផ្ចប់។
       ផ្ញាច់  → ប៉ផ្ញាច់(ឧ.) សូរឮផ្ញាច់ៗរឿយៗ ទំពាប៉ផ្ញាច់, ទំពាស្លាបប៉ផ្ញាច់មិនដាច់ពីមាត់(ម. ព.)។
       ផ្ញាញ  → ប៉ផ្ញាញ(កិ. វិ.) ផ្ញាញៗរឿយៗ ទំពាប៉ផ្ញាញ។
       ផ្ញោញ  → ប៉ផ្ញោញ(កិ. វិ.) ផ្ញោញៗរឿយៗ ទំពាបាយប៉ផ្ញោញ។
       ផ្ដឺត  → ប៉ផ្ដឺត(កិ. វិ.ឬ គុ.) ផ្ដឺតៗក្រៃពេក។
       ផ្អឹះ  → ប៉ផ្អឹះ(កិ. វិ.) ដែលផ្អឹះៗមិនដាច់ ព្រួយចិត្តប៉ផ្អឹះ នឹងព្រួយផ្អឹះមិនស្រាក។
       ផ្អឹប  → ប៉ផ្អឹប(កិ. វិ.) ដែលផ្អឹបៗ រឿយៗ។
       ផ្អុក  → ប៉ផ្អុក(កិ. វិ.) ដែលផ្ងុកៗរឿយៗព្រោះភ័យ, ព្រោះព្រួយ ភ័យប៉ផ្អុក។
       ផ្អូក  → ប៉ផ្អូក(កិ. វិ.) ដែលផ្អូកនឹករឿយៗ។
       ផ្អូស  → ប៉ផ្អូស
       ផ្អៀច  → ប៉ផ្អៀច(គុ.) ដែលសើមជ្រាយរអៀច, ដីសើមប៉ផ្អៀច, នំកូរជ្រាយ

ប៉ផ្អៀច(ប្រើជាប៉ផ្ដៀច (ជើង ដ) ក៏បានតាមទម្លាប់ប្រើផ្សេងគ្នា)។

       ផ្អេះ  → ប៉ផ្អេះ()
       ផ្អែប  → ប៉ផ្អែប(កិ. វិ.) ដែលផ្អែបៗរឿយៗ យំប៉ផ្អែប, បាយពុះប៉ផ្អែប។
       ប៉ាច់   → ប៉ប៉ាច់(គុ.) ដែលជ្រាយពពុលជាន់ទៅរអិលសូរប៉ាច់ៗ ដីសើមប៉ប៉ាច់, មិនដឹងជាបង្ខំទៅធ្វើអ្វីទេ បើដីរអិលប៉ប៉ាច់យ៉ាងនេះ!។
       ប៉ិល   → ប៉ប៉ិលមើលពាក្យ ប៉ប្រិល។
       ប៉ែះ  → ប៉ប៉ែះ(កិ. វិ.) ដែលបញ្ចេញសម្តីបែះៗរឿយៗ ឆ្លើយប៉ប៉ែះ, និយាយប៉ប៉ែះ។
       ប៉ោច  → ប៉ប៉ោច(កិ. វិ.) ដែលបញ្ចេញសម្តីប៉ោចៗ រឿយៗ និយាយប៉ប៉ោច, ប្រាប់ប៉ប៉ោច។
       បោស  → បបោស(កិ.) បោសថ្នមៗរឿយៗ។
       ប្រាច់  → ប៉ប្រាច់(ឧ.) សូរឮប្រាច់ៗរឿយៗ។
       ប្រាវ  → ប៉ប្រាវ(ឧ.) សូរឮប្រាវៗរឿយៗ។
       ប្រុយ  → ប៉ប្រុយ(កិ. វិ.) ប្រុយៗមិនដាច់ រលឹមប៉ប្រុយ។
       ប្រូង  → ប៉ប្រូង(ឧ.) សូរឮប្រូងៗរឿយៗ ដោយលុយទឹកឬកញ្ជ្រោកទឹក ខំដើរលុយទឹកប៉ប្រូង។
       ប្រូច  → ប៉ប្រូច(កិ. វិ.) ដែលចេញប្រូចៗជាបន្តៗគ្នាមិនដាច់ ចេញប៉ប្រូច។
       ប្រេះ  → ប៉ប្រេះ(គុ.) ដែលទើបប្រេះខ្លះបន្តិច(ចំពោះតែដើមស្រូវផើម) សូវប៉ប្រេះ គឺស្រូវដែលបែកដង្ហើមហៀបនឹងចេញផ្កា។
       ប្លក់  → ប៉ប្លក់(ឧ.) សូរឮប្លក់ៗរឿយៗ។ ប៉ប្លិកប៉ប្លក់ គុ. ប្លិកប្លក់ពន់ពេកឬកពាប៉ប្លិកប៉ប្លក់។
       ប្លឺម  → ប៉ប្លឺម(កិ. វិ.) ប្លឺមៗបាត់ឃើញៗ ដើរប៉ប្លឺមក្នុងព្រៃតែម្នាក់ឯង។
       ប្លូក  → ប៉ប្លូក(ឧ.) ដែលឮសូរប្លូកៗរឿយៗមមិនដាច់ លុយទឹកប៉ប្លូក។
       ប្លើក  → ប៉ប្លើក(កិ.វិ.) ប្លើកៗរឿយៗ, ប្លើកចុះប្លើកឡើង ដើរប៉ប្លាក់ប្លើក, ងោក

ប៉ប្លើក(ម. ព. សើកប៉ប្លើកទៀតផង)។

       ផ្ចប់  → ប៉ផ្ចប់(ឧ.) សូរឮផ្ចប់ៗរឿយៗ ជញ្ជក់មាត់ប៉ផ្ចប់។
       ផ្អែប  →ប៉ផ្អែប(កិ. វិ.) ដែលផ្អែបៗរឿយៗ យំប៉ផ្អែប, បាយពុះប៉ផ្អែប។
       ប៉ះ  → ប៉ប៉ះ(កិ.) ធ្វើឱ្យប៉ះ, ផ្សែផ្សំ។
       បក់  →បបក់(កិ.) យកន្សែងឬសំពត់បក់បោកកោយចូលហៅដោយល្បូង, ដោយថ្នម, ដោយសោះអន្ទង, ដោយនឹករលឹក។
       ប៉ប់   → បប៉ប់
       ប៉ាច់   → ប៉ប៉ាច់(គុ.) មាននៅខាងលើរួចហើយ។
       ប៉ិល   → ប៉ប៉ិល
       ប៉ុក  → ប៉ប៉ុក(កិ.) ននៀលឬក្រាប, ដេកនៅទីមានផង់ធូលី មាន់ប៉ប៉ុកដី, ក្មេងប៉ប៉ុកដី។
       ប៉ុប  → ប៉ប៉ុប មានរួចនៅខាងលើ។
       ប៉ែះ  → ប៉ប៉ែះមានរួចនៅខាងលើ
       ប៉ោច  → ប៉ប៉ោច មានរួចនៅខាងលើ
       បោស  → បបោស មានរួចនៅខាងលើ
       ប្រច  → ប៉ប្រច (ឧ.) សូរឮប្រចៗរឿយៗ រាកប៉ប្រច។
       ប្រស  → ប៉ប្រស(ឧ.) សូរឮប្រសៗរឿយៗ ពត់ខ្លួនលាន់សរសៃប៉ប្រស។
       ប្រាច់  → ប៉ប្រាច់ មានខាងលើរួចហើយ។
       ប្រាវ  → ប៉ប្រាវ មានខាងលើរួចហើយ។
       ប្រិច  → ប៉ប្រិច(កិ.) កម្រើកត្របកភ្នែកបើកបិទៗយ៉ាងរហ័ស ប៉ប្រិចភ្នែក។ (ឧ.)សូរឮប្រិចៗឬប្រិបៗរឿយៗ។ និយាយថា ប៉ប្រឹបឬ សស្រឹបក៏បាន(តាមសូរឮដែល កំណត់បានខុសគ្នា)។
       ប្រិញ  → ប៉ប្រិញ(គុ.) ដែលក្រហមរេញ ស្មៅក្រហមប៉ប្រិញ, សំណាបក្រហម

ប៉ប្រិញ។

       ប្រិល  → ប៉ប្រិល
       ប្រុន  → ប៉ប្រុន(កិ. វិ.ឬគុ.) ប្រុនៗរឿយៗ រងាប៉ប្រុន, ឈរឱបដៃប៉ប្រុនអាចហៅថា(ត្រុន)ក៏បាន។
       ប្រុយ  → ប៉ប្រុយ(កិ. វិ.) ប្រុយៗមិន
       ប្រូង  → ប៉ប្រូង(ឧ.) មាននៅខាងលើ។
       ប្រូច  → ប៉ប្រូច(ឧ.) មាននៅខាងលើ។
       ប្រូស  → ប៉ប្រូស(ឧ.) មាននៅខាងលើ។
       ប្រេះ  → ប៉ប្រេះ(គុ.) ដែលទើបប្រេះខ្លះបន្តិច(ចំពោះតែដើមស្រូវផើម) សូវប៉ប្រេះ គឺស្រូវដែលបែកដង្ហើមហៀបនឹងចេញផ្កា។
       ប្រោក  → ប៉ប្រោក(ឧ.) សូរឮប្រោកៗរឿយៗ។
       ប្លក់  → ប៉ប្លក់(ឧ.) សូរឮប្លក់ៗរឿយៗ។ ប៉ប្លិកប៉ប្លក់ គុ. ប្លិកប្លក់ពន់ពេកឬកពាប៉ប្លិកប៉ប្លក់។
       ប្លាច់  → ប៉ប្លាច់
       ប្លាញ  → ប៉ប្លាញ(កិ. វិ.ឬ គុ.) ដែលប្លាញៗពន់ពេកនិយាយប៉ប្លាយ, មាត់រអិលប៉ប្លាញ។
       ប្លិច  → ប៉ប្លិច
       ប្លឺម  → ប៉ប្លឺម(កិ. វិ.) ប្លឺមៗបាត់ឃើញៗ ដើរប៉ប្លឺមក្នុងព្រៃតែម្នាក់ឯង។
       ប្លុង  → ប៉ប្លុង(គុ.) ដែលប្លុងៗបាត់ឃើញៗឬដែលមើលទៅឃើញត្រឡុងម្តងៗ មើលទៅឃើញភ្លើងប៉ប្លុង។ 
       ប្លូក  → ប៉ប្លូក(ឧ.) ដែលឮសូរប្លូកៗរឿយៗមមិនដាច់ លុយទឹកប៉ប្លូក។
       ប្លើក  → ប៉ប្លើក(កិ. វិ.) ប្លើកៗរឿយៗ, ប្លើកចុះប្លើកឡើង ដើរទៅប៉ប្លើក,ងោក

ប៉ប្លើក(ម.ព. សើកប៉ប្លើកទៀតផង)។

       ប្លោញ  → ប៉ប្លោញ(កិ. វិ.) ប្លោញៗរឿយៗ ទំពាប៉ប្លោញ។
       ប្លោត  → ប៉ប្លោត(កិ. វិ.) ប្លោតៗរឿងៗ កង្កែបលោតប៉ប្លោត។
       ផង់  → ប៉ផង់(គុ.) ដែលផង់ក្រៃពេក ខ្សាច់ប៉ផង់, សម្បុរប៉ផូរប៉ផង់ សម្បុរផង់ម៉ដ្ឋខៃ។
       ផស  → ប៉ផស(ឧ.) សូរឮផសៗរឿយៗ។
       ផាង  → ប៉ផាង(ឧ.) សូរឮផាងៗរឿយៗ, ឮផាងៗផ្ទួនៗ។
       ផុក  → ប៉ផុក(កិ. វិ.) ផុកៗផ្ទួនៗ ញ័រពោះប៉ផុក។
       ផុត  → ប៉ផុត(កិ. វិ.) ចាប់ផុតៗ, ខ្វះតែបន្តិចទៀតនឹងដល់នឹងទាន់ ដេញចាប់ប៉ផុត, មកប៉ផុតនឹងទាន់។ ប៉ផុតប៉ផើយឬប្រផុតប្រផើយ រលិបរលោងស្ទើរខ្វះស្ទើរគ្រាន់ ម្ហូបប៉ផុតប៉ផើយ។
       ផូង  → ប៉ផូង(ឧ.) សូរឮផូងៗផ្ទួនៗ។
       ផូស  → ប៉ផូស(ឧ.) សូរឮផូសៗរឿយៗ។
       ផែត  → ប៉ផែត(ឧ.) សូរឮផែតៗរឿយៗ ព្រួសប៉ផែត។
       ផ្ងើក  → ប៉ផ្ងើក(កិ. វិ.) ផ្ងើកៗរឿយៗ ងោកប៉ផ្ងើក។
       ផ្ញាច់  → ប៉ផ្ញាច់(ឧ.) សូរឮផ្ញាច់ៗរឿយៗ ទំពាប៉ផ្ញាច់, ទំពាស្លាបប៉ផ្ញាច់មិនដាច់ពីមាត់(ព. ព.)។
       ផ្ញាញ  → ប៉ផ្ញាញ(កិ. វិ.) ផ្ញាញៗរឿយៗ ទំពាប៉ផ្ញាញ។
       ផ្ញោញ  → ប៉ផ្ញោញ(កិ. វិ.) ផ្ញោញៗរឿយៗ ទំពាបាយប៉ផ្ញោញ។
       ផ្ដឺត  → ប៉ផ្ដឺត(កិ. វិ.ឬ គុ.) ផ្ដឺតៗក្រៃពេក។
       ផ្អឹះ  → ប៉ផ្អឹះ(កិ. វិ.) ដែលផ្អឹះៗមិនដាច់ ព្រួយចិត្តប៉ផ្អឹះ នឹងព្រួយផ្អឹះមិនស្រាក។
       ផ្អឹប  → ប៉ផ្អឹប(កិ. វិ.) ដែលផ្អឹបៗ រឿយៗ។
       ផ្អុក  → ប៉ផ្អុក(កិ. វិ.) ដែលផ្ងុកៗរឿយៗព្រោះភ័យ, ព្រោះព្រួយ ភ័យប៉ផ្អុក។
       ផ្អូក  → ប៉ផ្អូក(កិ. វិ.) ដែលផ្អូកនឹករឿយៗ។
       ផ្អូស  → ប៉ផ្អូស
       ផ្អៀច  → ប៉ផ្អៀច(គុ.) ដែលសើមជ្រាយរអៀច, ដីសើមប៉ផ្អៀច, នំកូរជ្រាយ

ប៉ផ្អៀច(ប្រើជាប៉ផ្ដៀច (ជើង ដ) ក៏បានតាមទម្លាប់ប្រើផ្សេងគ្នា)។

       ផ្អេះ  → ប៉ផ្អេះ
       បោស  → បបោស(កិ.) បោសថ្នមៗរឿយៗ។
   ផ្នត់ដើម[ព-]
       ពាក់  → ពពាក់(កិ.) ពាក់តម្រួតលើគ្នា, ច្រើននិយាយផ្សំជាមួយនឹងពាក្យ ពព័ន្ធ,  និងពាក្យពពួនឬប្រពួន ថា ពពាក់ពព័ន្ធ គឺពាក់ព័ន្ធលើគ្នា, ពពាក់ពពូន គឺប្រមមូលគ្នា 

ឬភ្ជុំផ្ដុំគ្នាជុំជិតពូនចុះពូនឡើង រត់ពពាក់ពពូន រត់ពូនចុះពូនោឡើងស្ទើរប៉ះទង្គិចគ្នា។

       ពាន  → ពពាន(កិ.) ពានពារលើគ្នា, ពានតម្រួតលើគ្នា គោឡើងពពានគ្នា គឺគោមួយឡើងលើគោមួយ ហើយមានគោមួយទៀតឡើងពានលើគោទី២នោះទៀត គឺឡើងបានត្រួតៗលើគ្នា២តម្រួត(គោក្របី)។
       ពុះ  → ពពុះ(ន.)កម្សូលឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើងឬដោយកម្លាំងដេលពុះខ្ជោលឡើង ពពុះទឹក, ពពុះរលក, ពពុះបបរ, បែកពពុះមាត់, ទឹកត្នោតជុរឡើងពពុះស្កុល។ល។
       ពុរ  → ពពុរ(គុ.) ដែលពុរខ្លាំង គឺដែលពុរដោយបែកឬដោយជោរខ្លាំង, ដោយហើមខ្លាំង : ដីបែកភក់ពពុរ, បែកដីពពុរ, ស្វាយទុំជោរពពុរ, ហើមសាច់ពពុរ។ បើជា (ន.) ផងក៏បាន : ពពុរដី, ពពុរផេះឬ ពពុរដី, ពពុលផេះ។
       ពូន  → ពពូន(កិ.) ពូនចុះពូនឡើង : មនុស្សរត់ពពូន គឺពួកមនុស្សរត់ជ្រួលច្របល់ពូនស្ទើរប៉ះទង្គិចគ្នា(ប្រើជា ប្រពូន វិញក៏មាន)។
       ពួក  → ពពួក(ន.) ពួក, បន, ហ្វូង, ប្រជុំដោយមានចំនួនច្រើន ដោយឡែកៗ ទីទៃៗពីគ្នា : ពពួកសត្វ, ពពួកជនឬ ពពួកសត្វ, ពពួកជន។
       ពើម  → ពពើម(កិ. វិ.ឬគុ.) ដែលពើមៗព្រោះងងឹតមើលមិនច្បាស់លាស់ : ងងឹតពពើម, ដើររាវពពើម។ 
       ពៀច  → ពពាច(កិ.) អាចជាវត្ថុទន់ជ្រាយឱ្យរីកទំហំឱស្មើ : ពពាចម្សៅជ្រាយ។
       ពេន  → ពពេន(កិ.ឬកិ. វិ) ការពេនពាក់លើគ្នា, ដែលពេនលើគ្នា ឬពេនចុះពេនឡើង។
       ព្រាត  → ពព្រាត(គុ.) ដែលព្រាតៗរឿយៗ : រស្មីពព្រាត, ពន្លឺពព្រាត,។
       ព្រាយ  → ពព្រាយ(កិ. វិ.ឬគុ.) ដែលព្រាយៗរឿយៗ : ផ្កាភ្លើងពព្រាយ, ញញឹមពព្រាយ។
       ព្រិច  → ពព្រិចប
       ព្រឹម  → ពព្រឹម(កិ.) ដែលព្រឹមៗ, ដែលឃើញព្រឹមៗ : ភ្នែកពព្រឹម។
       ព្រឹស  → ពព្រឹស
       ព្រុស → ពព្រុស(គុ.) ដែលលាយចម្រុះពណ៌តែតូចៗ ផ្អុចៗ : សពព្រុស, ខ្មៅពព្រុស, ក្រហមពព្រុស។ ព.ប្រ. ចិត្តពព្រុស, សីលពព្រុស, ធម៌ពព្រុសចិត្ត, សីល, ធម៌ដែលសៅហ្មងផ្អុចៗ។
       ព្រូស  → ពព្រូស(ឧ.) សូរឮព្រូសៗរឿយៗ : មាន់បង្រះពព្រូស។
       ព្រួក  →  ពព្រួក(ឧ.) សូរឮព្រូកៗច្រើនដង(ម. ព. ប្រូកឬ ព្រូកផង)។ (គុ.) ដែលមានសាច់ពុកផុយឬស្រួយ ជាន់, ច្របាច់ឬចាក់ឮព្រួកៗឬដែលមានសាច់ព្រោក : សាច់ហើមពព្រួក។
       ព្រួច  → ពព្រួច(កិ.ឬកិ. វិ) ចេញព្រួចៗរឿយៗ, ដែលព្រួចៗច្រើនដង : ទឹកពុះពព្រួច។
       ព្រើត → ពព្រើត(កិ. វិ.) ព្រើតៗរឿយៗ : ញាក់ចិញ្ចើមពព្រើត។
       ព្រើម  → ពព្រើម(កិ.) ព្រើមខ្លាំង, ព្រើមឥតអាក់ : ធ្វើខ្លួនឱ្យនឹងធឹងបន្តិចទៅ កុំពព្រើមពេក!, ត្រីចង្វាជ្រើមពព្រើម ត្រីចង្វាច្រើនដែលជ្រើមក្នុងទឹកមើលទៅឃើញ។
       ព្រៀប  → ពព្រៀប(គុ.) ដែលពេញពៀបខ្លាំង : ទឹកឡើងពពៀបមាត់ច្រាំង។
       ភក់  → ពភក់(គុ.) ដែលមានសុទ្ធតែភក់ជ្រាយៗឥតមានទឹក : ដីភក់ៗ, ស្ទូងនៅស្រែពភក់ៗ។
       ភល  → ពភល(កិ. វិ.) ដែលចេញភលៗមក : ទឹកចេញពីររន្ធថ្មពភល។
       ភីង  → ពភីង(ឧ.) សូរឮភីងៗផ្ទួនៗ : ដេញចាប់ចោរពភីង, រត់ពភីង។
       ភឹប  → ពភឹប(ឧ.) សូរឮភឹបៗរឿយៗ : ស្លៀកសំពត់សម្លុយស្រុងហៀរកែងដើរឮសូរពភឹប គឺសំពត់ប៉ះនឹងស្មងជើងឮសូរភឹបៗ។
       ភឹល  → ពភឹល(ឧ.) សូរឮភឹលៗរឿយៗ : ហ្វូងព្រាបហើរពីដំបូលវិហារពភឹល គឺវាស្ទុះហើរបន្តគ្នាឮភឹលៗ។
       ភឺត  → ពភឺត(ឧ.) សូរឮភឺតៗផ្ទួនៗរឿយៗ : គោលង់ទឹកជំនន់ ដកដង្ហើមយ៉ាងពភឺត។
       ភឺស  → ពភឺស(ឧ.) សូរឮភឺសៗផ្ទួនៗរឿយៗ : គាត់ដកកូនឈើពភឺសអម្បាញ់មិញនេះសោះតើម្តេចក៏ថាគាត់ឈឺធ្ងន់?។
       ភុង  → ពភុង(ឧ.) សូរឮភុងៗរឿយៗ : សូរបំពង់ត្នោតរណ្តំគ្នាពភុង។
       ភូស  → ពភូស(ឧ.) សូរឮភូសៗរឿយៗ : ឮសូរធ្លាក់ឬទង្គិចអ្វីពភូសនៅត្រង់ខាងជើងផ្ទះ។
       ភ្លន  → ពភ្លន(កិ. វិ.) ភ្លនៗរឿយៗ : លេបពភ្លន។
       ភ្លឹះ  → ពភ្លឹះ(កិ. វិ.) ដែលភ្លឹះៗរឿយៗ : ធ្វើការពភ្លឹះ, អង្គុយពភ្លឹះទាល់ព្រឹក។
       ភ្លឹម  → ពភ្លឹម(គុ.) ដែលភ្លឹមៗ : ភ្នែកពភ្លឹម គឺភ្នែកដែលបើកព្រឹមៗ។
       ភ្លុក  → ពភ្លុក(ឧ.) សូរឮភ្លុកៗច្រើនដង។
       ភ្លុង  → ពភ្លុង(ឧ.) សូរឮភ្លុងៗរឿយៗ។
       ភ្លូក  → ពភ្លូក
       ភ្លើ  → ពភ្លើ(កិ. វិឬគុ.) ដែលភ្លើៗ ខុសបែបបទ :ឬកពភ្លើ, មនុស្សពភ្លើ, ដើរមកពភ្លើ។
       ភ្លើក  →ពភ្លើក(កិ. វិ.ឬគុ.) ដែលភ្លើកៗញើបៗ : ដំណើរពភ្លើក, ដើរពភ្លើក។
       ភ្លៀក  → ពភ្លៀក(កិ. វិ) ដែលភ្លៀកៗរឿយៗ : អង្គុយពពភ្លៀក, មើលពភ្លៀក។
       ភ្លែត  → ពភ្លែត(កិ. វិ.) ដែលភ្លែតៗរឿយៗ : ចេញអណ្តាតភ្លើងពភ្លែត។
       ភ្លែល  → ពភ្លែល(កិ. វិ.) ដែលភ្លែតៗរឿយៗ។

(សូមអធ្យាស្រ័យផងមិនអាចសម្រាយន័យនៃពាក្យទាំងអស់បានទេ មេត្តាស្វែងរកពាក្យនៅក្នុងវចនានុក្រមដើម្បីទុកជាចំណេះដឹងសម្រាប់អ្នកសិក្សាភាសាខ្មែរ សូមអរគុណ!!)

   ផ្នត់ដើម[ម-]
       មី  → មមី
       មឹះ  → មមឹះ
       មើក  → មមើក
       មៃ  → មមៃ
   ផ្នត់ដើម[រ-]
       កម  → រកម
       កឹក  → រកឹក
       កូត  → រកូត
       កៀស  → រកៀស
       ខក  → រខក
       ខក់  → រខក់
       ខាក  → រខាក
       ខិត  → រខិត
       ខូស  → រខូស
       ខែះ  → រខែះ
       គឹង  → រគឹង
       គើម  → រគើម
       ឃិកឃុក  → រឃិករឃុក
       ឃិងឃុង  → រឃិងរឃុង
       ឃុកឃាក់  → រឃុករឃាក់
       ឃុង  → រឃុង
       ឃុងឃាំង  → រឃុរឃាំង
       ងំ  → រងំ
       ងាក់ងើ  → រងាក់រងើ
       ង៉ាក់ង៉ើក  → រង៉ាក់រង៉ើក
       ងាប់  → រងាប់
       ង៉ឺត  → រង៉ឺត
       ងុម  → រងុម
       ង៉ូវ  → រង៉ូវ
       ងេងើ  → រងេរងើ
       ង៉ែ  → រង៉ែ
       ងោក  → រងោក
       ឆេតឆូត  → រឆេតរឆូត
       ញម  → រញម
       ញ៉ិបញ៉ុប  → រញ៉ិបរញ៉ុប
         ញ៉េចញ៉ាច  → រញ៉េចរញ៉ាច
       ញ៉េចញ៉ូច  → រញ៉េចរញ៉ូច
       ញ៉ែ  → រញ៉ែ
       ដាច់  → រដាច់
       ដាច់ដោច  → រដាច់រដោច
       ដឹក  → រដឹក
       ដុប  → រដុប
       ដោះ  → រដោះ
       ណិងណុង  → រណិងរណុង
       តិបតុប  → រតិបរតុប
       ទើស  → រទើស
       ហែក  → រហែក
       អៀច  → រអៀច
       អេចអូច  → រអេចរអូច
        អេះអុះ  → រអេះរអុះ            
   ផ្នត់ដើម[ល-]
       លៃ  → លលៃ
   ផ្នត់ដើម[ស-]
       សឹក  → សសឹក
       សុល  → សសុល
       សៀរ  → សសៀរ
       សោះ  → សសោះ
       ស្រិច  → សស្រិច
       ស្រិប  → សស្រិប
       ស្រឹង  → សស្រឹង
       ស្រុច  → សស្រុច
       ស្រ៊ុប  → សស្រ៊ុប
       ស្រូស  → សស្រូស
       ស្រោក  → សស្រោក
       ស្លក់  → សស្លក់
       ស្លន់  → សស្លន់
       ស្លើត  → សស្លើត
       ស្លោ  → សស្លោ
       សិត  → សសិត។
   ទម្រង់(ពស-)មានច្រើនបែបដូចជា៖ [ក្រ-], [គ្រ -], [ច្រ-], [ជ្រ-], [ត្រ-], [ទ្រ-] [ប្រ-], [ព្រ-], [ស្រ-], [វ្រ-], [អ'ង-], [អ'ញ-], [អ'ន-], [អ'ម-]។ 
   ផ្នត់ដើម[ក្រ-]
       ចាប់  → ក្រចាប់   
       វាត់  → ក្រវាត់
       វីវក់  → ក្រវិកក្រវក់
       ជាំ  → ក្រជាំ
       ញី  → ក្រញី
       ញ៉ឹង  →  ក្រញឹង
       ញឹប  → ក្រញឹប
       ញ៉ុច  → ក្រញ៉ុច
       ញ៉ុញ  → ក្រញុញ
       ទាំង  → ក្រទាំង
       ពង  → ក្រពង
       ពាត់  →ក្រពាត់
       ពុល  → ក្រពុល
       ពេញ  → ក្រពេញ
       ម៉ាច  → ក្រមាច
       មឹប  → ក្រមឹប
       ម៉ឺម  → ក្រមឺម
       ម៉ៅ  → ក្រម៉ៅ
       លឹប  → ក្រឡឹប
       វង់  → ក្រវង់
       វៀច  → ក្រវៀច
       វេច  → ក្រវេច
       ហល់  → ក្រហល់
       ឡែត  → ក្រឡែត
       អឺត  → ក្រអឺត               
       អុច  →ក្រអុច
   ផ្នត់ដើម[គ្រ-]
       ជូរ  → គ្រជូរ
       ជាំ  → គ្រជាំ
       ញេច  → គ្រញិច
       ញែង  → គ្រញែង
       លុក  → គ្រលុក
       វាត់  → គ្រវាត់
       វាស  → គ្រវាស
       វៀច  → គ្រវៀច
       វៀន  → គ្រវៀន
       ហ៊ឹម  → គ្រហឹម
       ហួច  → គ្រហួច
       ញឹក  → គ្រញឹក
       មើម  → គ្រមើម
   ផ្នត់ដើម[ច្រ-]
       ង៉ក់  → ច្រងក់
       ម៉ក់  → ច្រមក់
       មូល  → ច្រមូល
       លើស  → ច្រឡើស
       លោត  → ច្រឡោត
       វ៉ែប  → ច្រវែប
       ឡំ(លាយឡំ) → ច្រឡំ
       ឡឹង  → ច្រឡឹង
       ឡូក  → ច្រឡូក
       អូស  → ច្រអូស
       បល់  → ច្របល់
       បូក  → ច្របូក
       ពើង  → ច្រពើង
   ផ្នត់ដើម[ជ្រ-]
       ងក់  → ជ្រងក់
      ងំ  → ជ្រងំ
       មុជ  → ជ្រមុជ
   ផ្នត់ដើម[ត្រ-]
       កង  → ត្រកង
       បាញ់  → ត្របាញ់
       ងើល  → ត្រងើល
       ឈឹង  → ត្រឈឹង
       ដាប  → ត្រដាប
       ដុស  → ត្រដុស
       ដួច  → ត្រដួច
       ដោះ  → ត្រដោះ
       ដោក  → ត្រដោក
       បក  → ត្របក
       បាញ់  → ត្របាញ់
       ម៉ង់(ម៉ង់ៗ) → ត្រមង់
       មូល  → ត្រមុល
       មូល  → ត្រមោល
       មោង  → ត្រមោង
       សង  → ត្រសង
       សាយ  → ត្រសាយ
       សុល  → ត្រសុល
       សុស  → ត្រសុស
       ឡប់  → ត្រឡប់
   ផ្នត់ដើម[ទ្រ-]
       គោះ  → ទ្រគោះ
       មាំង  → ទ្រមាំង
       វះ  → ទ្រវះ
       វៀច  → ទ្រវៀច
       វែង  →ទ្រវែង
       ហ៊ឹង  → ទ្រហឹង
       ហោ  → ទ្រហោ
   ផ្នត់ដើម[ប្រ-]
       កប  → ប្រកប
       កល់  → ប្រកល់
       កាច់  → ប្រកាច់
       កាន់  → ប្រកាន់
       កាប់  → ប្រកាប់
       កុន  → ប្រកុន
       កើយ  → ប្រកើយ
       កៀក  → ប្រកៀក
       កោះ  → ប្រកោះ
       ខាំ  → ប្រខាំ
       គង  → ប្រគង
       គរ  → ប្រគរ
       ចាំ  → ប្រចាំ
       ចាក់ →ប្រចាក់
       ចាប់  → ប្រចាប់
       ចឹក  → ប្រចឹក
       ចួន/ជួន  → ប្រចួន/ប្រជួន
       ចួប  → ប្រចួប
       ចោម  → ប្រចោម
       ឆាំង  → ប្រឆាំង
       ជាប់  → ប្រជាប់
        ជុំ  → ប្រជុំ
       ជែង  →ប្រជែង
       ជ្រួស  → ប្រជ្រួស
       ជ្រៀត  → ប្រជ្រៀត
       ឈម  → ប្រឈម
       ឈ្លោះ  → ប្រឈ្លោះ
       ញាប់  → ប្រញាប់
       ញឹក  → ប្រញឹក
       ដំ  → ប្រដំ
       ដាល់  → ប្រដាល់
       ដិត  → ប្រដិត
       ដិត  → ប្រដិត
       ដូច  → ប្រដូច
       ដេញ  → ប្រដេញ
       ដោត  →ប្រដោត
       ដោល  → ប្រដោល
       តប់  → ប្រតប់
       តោក  → ប្រតោក
       តោង  → ប្រតោង
       ថួន  → ប្រថួន
       ទង់  → ប្រទង់
       ទល់  → ប្រទល់
       ទាក់  → ប្រទាក់
       ទាញ  → ប្រទាញ
       ទាល់  → ប្រទាល់
       ទាស់  → ប្រទាស់
       ទើស  →ប្រទើស
       ធាក់  → ប្រធាក់
       បិច  → ប្របិច
       បៀត  → ប្របៀត
       បេះ  → ប្របេះ
       បែក  → ប្របែក
       បោច  →ប្របោច
       ផាត់  → ប្រផាត់
       ផុត  → ប្រផុត
       ផូរ  → ប្រផូរ
       ផេះ  → ប្រផេះ
       ផ្នូល  → ប្រផ្នូល
       ពាក់  → ប្រពាក់
       ពាន  → ប្រពាន
       ពូន  → ប្រពូន
       ភើច  → ប្រភើច
       មុម  → ប្រមុម
       មូល  → ប្រមូល
       មើល  → ប្រមើល
       ម៉ោក  → ប្រមោក
       លង  → ប្រលង
       លូក  → ប្រលូក
       វាយ  → ប្រវាយ
       វែង  → ប្រវែង
       សាច  → ប្រសាច
       ហាក់  → ប្រហាក់
       ហែក  → ប្រហែក
       អូស  → ប្រអូស
       ឱប  → ប្រឱប
       កាក់  → ប្រកាក់
       កិត  → ប្រកិត
       ឆេះ  → ប្រឆេះ
       ជាប់  → ប្រជាប់
       ជួស  → ប្រជួស
   ផ្នត់ដើម[ស្រ-]
       កាក  → ស្រកាក
       ងាក  → ស្រងាក
       តឹក  → ស្រតឹក
       ទន់  → ស្រទន់
       បក់  → ស្របក់
       បាំង  → ស្របាំង
       ប៉ើក  → ស្រប៉ើក
       ពាប់  → ស្រពាប់
       ពិល  → ស្រពិល
       ពៀប  → ស្រពាប
       ម៉ុយ  → ស្រមុយ
       មូល  → ស្រមូល
       ម៉ើង  → ស្រមើង
       លះ  → ស្រលះ
       លាប  →ស្រលាប
       លឹប  → ស្រលឹប
       លុង  → ស្រលុង
       លូន  → ស្រលូន
       អាប់  → ស្រអាប់
       អែម  → ស្រអែម
   ផ្នត់ដើម[វ្រ-]
   ផ្នត់ដើម[អ'ង-]
       កុញ  → អង្កុញ
       ក្រត  → អង្ក្រត
       គប់  → អង្គប់
       គុល  → អង្គុល
       រុត  → អង្រុត
       វែង  → អង្វែង
       រូស  → អង្រូស
   ផ្នត់ដើម[អ'ញ-]
       ជុល  → អញ្ជុល
       ចង  →អញ្ចង
   ផ្នត់ដើម[អ'ន-]
       តយ(តយង៉យ)  → អន្តយ
       ត្រត  → អន្ត្រត
       ត្រឹក  → អន្ត្រឹក
       ត្រើក  → អន្ត្រើក
       ទ្រក់  → អន្ទ្រក់
       ទ្រត  → អន្ទ្រត
       ទ្រាក  → អន្ទ្រាក
       ដោត  → អណ្ដោត
       ត្រាក់  → អន្ត្រាក់
       ត្រុក  → អន្ត្រុក
       ត្រោក  → អន្ត្រោក
       ថម(ថមថយ) → អន្ថម
       ទាក់  → អន្ទាក់
       ទ្រក់  → អន្ទ្រក់
       ទ្រាក  → អន្ទ្រាក
       ទ្រឺត  → អន្ទ្រឺត
       ទ្រុក  → អន្ទ្រុក
       ទ្រើត  → អន្ទ្រើត
       ទ្រើម  → អន្ទ្រើម
       លង់  → អន្លង់
       លីង  → អន្លីង
   ផ្នត់ដើម[អ'ម-]
       បុក  → អំបុក
       ពាស → អំពាស
       ពុះ  → អំពុះ/អម្ពុះ
       ប៉ើក  → អំប៉ើក
       បែង  → អំបែង
       បោស  → អំបោស។      

ទម្រង់(ពសព-)

       មានច្រើនដូចជា [ក'ង-] [ក'ន-] [ក'ម-] [ប'ន-] [ប'ណ-] [ប'ញ-] [ប'ម-] [ព'ន-] [រ'ម-]។
   ផ្នត់ដើម​[ក'ង-]
       កុញ →  កង្កុញ
       កួច →  កង្កួច
       ខើញ → កង្ខើញ
       វល់ →  កង្វល់
       វៀច  → កង្វៀច
   ផ្នត់ដើម​[ក'ញ-]
       ចាស់ → កញ្ចាស់
       ឆត →  កញ្ឆត
       ច្រឹក →  កញ្ច្រឹក
       ច្រែង → កញ្ច្រែង
       ឆក់ →  កញ្ឆក់
       ឆិត →  កញ្ឆិត
       ឆែវ →  កញ្ឆែវ
       ឆោត → កញ្ឆោត
       ជួ →  កញ្ជួ
       ជ្រៀវ → កញ្ជ្រៀវ
       ឈូស → កញ្ឈូស
   ផ្នត់ដើម​[ក'ន-]
       ត្រង →  កន្ត្រង
       ដក់ →  កណ្ដក់
       ដាច →  កណ្ដាច
       ត្រាក → កន្ត្រាក
       ដាច់ →  កណ្ដាច់
       ទួល →  កន្ទួល
       ទ្រម →  កន្ទ្រម
       ទ្រុប →  កន្ទ្រុប
       ទ្រួក →  កន្ទ្រួក
       ធាត់ →  កន្ធាត់
       ធុច →  កន្ធុច
       ធុល →  កន្ធុល
       តើយ →  កន្តើយ
   ផ្នត់ដើម​[ក'ម-]
       បាប →  កំបាប
       ព្រើល → កំព្រើល
       ជាប់ →  កម្ជាប់
       បាក់ →  កំបាក់
       បាំង →  កំបាំង
       ប៉ាត →  កំប៉ាត
       បាប →  កំបាប
       ប៉េង → កំប៉េង
       បែក →  កំបែក
       ប៉ោង → កំប៉ោង
       ផិត → ​ កំផិត
       ពក →  កំពក
       ពក[ម-]​ + ព្រើល →កំព្រើល
       ពយ →  កំពយ
       ពុក →  កំពុក
       ពើង →  កំពើង
       ពៀច → កំពៀច
       ភរ →  កំភរ
       ភូត →  កំភូត
       រាប →  កម្រាប
       រើប →  កំរើប
       ហល់ → កំហល់
   ផ្នត់ដើម​[ក'ល-]
   ផ្នត់ដើម​[គ'ន-]
       លាក់ → គន្លាក់
       លាស់ → គន្លាស់
   ផ្នត់ដើម​[គ'ម-]
       រេច →  គំរេច
       រូ →  គំរូ
       រិះ →  គម្រិះ
       រឹល​  →  គំរឹល
   ផ្នត់ដើម​[ច'ង-]
       កៀស → ចង្កៀស
       វែក →  ចង្វែក
       គ្រោង → ចង្គ្រោង
       ហូរ →  ចង្ហូរ
       អូរ →  ចង្អូរ
   ផ្នត់ដើម​[ច'ន-]
       ទាស់ → ចន្ទាស់
       ទល់ → ចន្ទល់
   ផ្នត់ដើម​[ច'ម-]
       កាង → ចំកាង
       កោង → ចំកោង
       ខែង → ចំខែង
       តើត → ចំតើត​
       ទយ → ចំទយ
       ទាញ → ចំទាញ
       ទាស់ → ចំទាស់
       ទើត → ចំទើត
       ទើស → ចំទើស
       ទែង → ចំទែង
       បង → ចំបង
       ប្រាវ → ចំប្រាវ
       ពើប → ចំពើប
       ហុយ → ចំហុយ
       ហៀវ → ចំហៀវ
       អន់ → ចំអន់
       អាស → ចំអាស
       អើត → ចំអើត
   ផ្នត់ដើម​[ជ'ញ-]
       ជក់ → ជញ្ជក់
       ជាត់ → ជញ្ជាត់
       ជាន់ → ជញ្ជាន់
       ជូន → ជញ្ជូន
       ជែក → ជញ្ជែក
       ជ្រំ →  ជញ្ជ្រំ
       ជ្រាំង → ជញ្ជ្រាំង
   ផ្នត់ដើម​[ជ'ន-]
       ល →  ជន្ល
   ផ្នត់ដើម​[ជ'ម-]
       ទប់ →  ជំទប់
       ទយ → ជំទយ
       រឹត →  ជំរិត
       ទាញ → ជំទាញ
       រត់ →  ជំរត់
       រុញ →  ជំរុញ
       ទាស់ → ជំទាស់
   ផ្នត់ដើម​[ដ'ង-]
       កាប់ → ដង្កាប់
       កាវ →  ដង្កាវ
       គត់ →  ដង្គត់
       ហក់ →  ដង្ហក់
       ហែ →  ដង្ហែ
   ផ្នត់ដើម​[ដ'ន-]
       ដឹង  →  ដណ្ដឹង
       ដាំ →  ដណ្ដាំ
       ដើម →  ដណ្ដើម
   ផ្នត់ដើម​[ដ'ម-]
       ឡើង →  ដំឡើង
       បូក →  ដំបូក
   ផ្នត់ដើម​[ទ'ង-]
       គត់​  →   ទង្គត់​
   ផ្នត់ដើម​[ទ'ន-]
       ទាន់  →  ទន្ទាន់
       ទិញ​  →  ទន្ទិញ
       ទឹម  →  ទន្ទឹម
   ផ្នត់ដើម​[ត'ង-]
       [ត'ង-] + កៀប → តង្កៀប
   ផ្នត់ដើម​[ត'ល-]
   ផ្នត់ដើម​[ប'ង-]
       ក → បង្ក
       កុង → បង្កុង
       កើច → បង្កើច
       កើល → បង្កើល
       កឿង → បង្កឿង
       កេល → បង្កេល
       កែក → បង្កែក
       កោង → បង្កោង
       ក្រាប → បង្ក្រាប
       ក្រៀក → បង្ក្រៀក
       ខក → បង្ខក
       ខន → បង្ខន
       ខាក → បង្ខាក
       ខាត → បង្ខាត
       ខាន → បង្ខាន
       ខិត → បង្ខិត
       ខុស → បង្ខុស
       ខូង → បង្ខូង
       ខូច → បង្ខូច
       ខើច → បង្ខើច
       ខំ → បង្ខំ
       ខាំ → បង្ខាំ
       ខាំង → បង្ខាំង
       ខះ → បង្ខះ
       គង → បង្គង
       គរ → បង្គរ
       គាប់ → បង្គាប់
       គួរ → បង្គួរ
       គេច → បង្គេច
       គោះ → បង្គោះ
       គ្រប → បង្គ្រប
       គ្រប់ → បង្គ្រប់
       រួញ → បង្រួញ
       រួប → បង្រួប
       រួម → បង្រួម
       រៀន → បង្រៀន
       វិល → បង្វិល
       វឹក → បង្វឹក
       វៀន → បង្វៀន
       វៀះ → បង្វៀះ
       វែង → បង្វែង
       ហក → បង្ហក
       ហក់ → បង្ហក់
       ហត់ → បង្ហត់
       ហប → បង្ហប
       ហប់ → បង្ហប់
       ហល់ → បង្ហល់
       ហា → បង្ហា 
       ហាត់ → បង្ហាត់
       ហាប់ → បង្ហាប់
       ហិន → បង្ហិន
       ហិល → បង្ហិល
       ហុយ → បង្ហុយ
       ហូត → បង្ហូត
       ហូរ → បង្ហូរ
       ហួត → បង្ហួត
       ហួរ → បង្ហួរ
       ហួល → បង្ហួល
       ហួស → បង្ហួស
       ហើប → បង្ហើប
       ហើម → បង្ហើម
       ហើយ → បង្ហើយ
       ហើរ → បង្ហើរ
       ហៀរ → បង្ហៀរ
       ហេវ → បង្ហេវ
       ហែល → បង្ហែល
       ហោច → បង្ហោច
       ហោះ → បង្ហោះ
       អក → បង្អក
       អង់ → បង្អង់
       អត់ → បង្អត់
       អន់ → បង្អន់
       អរ → បង្អរ
       អស់ → បង្អស់
       អាក់ → បង្អាក់
       អាច → បង្អាច
       អាប់ → បង្អាប់
       អុរ → បង្អុរ
       អូន → បង្អូន
       អូស → បង្អូស
       អួត → បង្អួត
       អួល → បង្អួល
       អើត → បង្អើត
       អៀន → បង្អៀន
       អៀវ → បង្អៀវ
       អែន → បង្អែន
       អែប → បង្អែប
       អោត → បង្អោត
       ឱន → បង្អោន
       អៅ → បង្អៅ
       វេច → បង្វេច
       ហា → បង្ហា
       ហូរ → បង្ហូរ
       ហើម → បង្ហើម
       ហើយ → បង្ហើយ
       ហៀរ → បង្ហៀរ
       ហែប → បង្ហែប
       អាច → បង្អាច
       អែម → បង្អែម
       កើត → បង្កើត
       កើយ → បង្កើយ
       ហែ → បង្ហែ
       ការ → បង្ការ(បន្លែបង្ការ)
       កិន → បង្កិន(បង្កាច់បង្កិន)
       កៀរ →បង្កៀរ(បង្គោះបង្កៀរ)
        អែ →​ បង្អែ(បង្អែបង្អង់)
       គោល → បង្គោល
       កប់ → បង្កប់
       កាត់ → បង្កាត់
       កក → បង្កក
       កក់ → បង្កក់
       កាត់ → បង្កាត់
       ការ → បង្ការ
       កិន → បង្កិន
       កិល → បង្កិល
       កូក → បង្កូក
       កើត → បង្កើត
       កើន → បង្កើន
   ផ្នត់ដើម​[ប'ញ-]
        ចប់ →  បញ្ចប់
       ចាំ →  បញ្ចាំ
       ចាំង → បញ្ចាំង
       ចាច់ → បញ្ចាច់
       ចាល់ → បញ្ចាល់
       ចុះ →  បញ្ចុះ
       ចុក →  បញ្ចុក
       ចូល → បញ្ចូល
       ចៀស → បញ្ចៀស
       ចេះ →  បញ្ចេះ
       ចេញ → បញ្ចេញ
       ច្រក → បញ្ច្រក
       ច្រាស់ → បញ្ច្រាស
       ច្រិច → បញ្ច្រិច
       ច្រូច → បញ្ច្រូច
       ច្រោះ → បញ្ច្រោះ
       ឆាក → បញ្ឆាក
       ឆាច់ → បញ្ឆាច់
       ឆាប → បញ្ឆាប
       ឆិច →  បញ្ឆិច
       ឆិត →  បញ្ឆិត
       ឆឹក →  បញ្ឆឹក
       ឆុក →  បញ្ឆុក
       ឆួល → បញ្ឆួល
       ឆើត → បញ្ឆើត
       ឆៀង → បញ្ឆៀង
       ឆេះ →  បញ្ឆេះ
       ឆោត → បញ្ឆោត
       ជក់ →  បញ្ជក់
       ជច់ →  បញ្ជច់
       ជត →  បញ្ជត
       ជល់ → បញ្ជល់
       ជា →  បញ្ជា
       ជាក់ → បញ្ជាក់
       ជាន់ → បញ្ជាន់
       ជាប់ → បញ្ជាប់
       ជិះ →  បញ្ជិះ
       ជូន →  បញ្ជូន
       ជោះ → បញ្ជោះ
       ជោក → បញ្ជោក
       ជោរ → បញ្ជោរ
       ជ្រក → បញ្ជ្រក
       ជ្រាប → បញ្ជ្រាប
       ជ្រាល → បញ្ជ្រាល
       ជ្រិះ →  បញ្ជ្រិះ
       ជ្រុល → បញ្ជ្រុល
       ជ្រួស → បញ្ជ្រួស
       ឈប់ → បញ្ឈប់
       ឈរ → បញ្ឈរ
       ឈឺ →  បញ្ឈឺ
       ឈែល → បញ្ឈែល
       ញែម → បញ្ញែម
       ចង់ →  បញ្ចង់
       ចុក →  បញ្ចុក
       ជា →  បញ្ជា
   ផ្នត់ដើម​[ប'ន-]
       ទុំ →  បន្ទុំ
       ទាស → បន្ទាស
       ទាល → បន្ទាល
       ទាប → ​ បន្ទាប
       ទាន់ →  បន្ទាន់
       ទន់ →  បន្ទន់
       ទច់ →  បន្ទច់

​​ ទំ → បន្ទំ

       ថោក → បន្ថោក
       ថែម →  បន្ថែម
       ថុច →  បន្ថុច
       ថយ →  បន្ថយ
       តើត →  បន្តើត
       តូច →  បន្តូច
       តុះ →  បន្តុះ
       តឹង →  បន្តឹង
       តក់ →  បន្តក់
       ត →  បន្ត
       ទុល →  បន្ទុល
       ទូល →  បន្ទូល
       ទើត →  បន្ទើត
       ទើរ →  បន្ទើរ
       ទេរ →  បន្ទេរ
       ទ្រាន់ → បន្ទ្រាន់
       ទ្រេត → បន្ទ្រេត
       ទ្រោម → បន្ទ្រោម
       ធំ →  បន្ធំ
       ធាត់​ →  បន្ធាត់
       ធូរ →  បន្ធូរ
       លឺ →  បន្លឺ
       លៀន → បន្លៀន
       សះ →  បន្សះ
       សល់ → បន្សល់
       សាត់ → បន្សាត់

​​ សាប → បន្សាប

       សាល់ → បន្សាល់
       ស៊ី →  បន្ស៊ី
       សើម → បន្សើម
       សោះ → បន្សោះ
       ឡប់ →  បន្លប់
       ឡឹម →  បន្លឹម
       តម →  បន្តម

​​ តិច → បន្តិច

       តឹង →  បន្តឹង
       តើត →  បន្តើត
       តោង → បន្តោង

​ ​ ថើរ → បន្ថើរ

       ថែ →  បន្ថែ
       ថែម →  បន្ថែម
       ទាត់(ទៀងទាត់) → បន្ទាត់
       ទាន់ →  បន្ទាន់
       ទាល់ → បន្ទាល់
       ទុក →  បន្ទុក
       ស៊ាំ →  បន្សាំ
   ផ្នត់ដើម​[ប'ម-]
       បង់ →  បំបង់
       បះ →  បំបះ
       ប៉ះ →  បំប៉ះ
       បត់ →  បំបត់
       បាក់ →  បំបាក់
       បាំង →  បំបាំង
       បាត់ → ​ បំបាត់
       ប៉ាន់ →  បំប៉ន
       បាន →  បំបាន
       ប៉ាន់ →  បំប៉ាន់
       បិទ →  បំបិទ
       ប៉ឹម →  បំប៉ឹម
       បួស →  បំបួស
       បៀត → បំបៀត
       បែក →  បំបែក
       បែន →  បំបែន
       បែរ →  បំបែរ
       ប៉ោង → បំប៉ោង
       បោរ →  បំបោរ
       បោល → បំបោល
       បៅ →  បំបៅ
       ប្រួម →  បំប្រួម
       ប្លេង →  បំប្លេង
       ប្លែង →  បំប្លែង
       ប្លោង → បំប្លោង
       ផត →  បំផត
       ផាយ → បំផាយ
       ផឹក →  បំផឹក
       ផុង →  បំផុង
       ផុត →  បំផុត
       ផុយ →  បំផុយ
       ផុល →  បំផុល
       ផុស →  បំផុស
       ផូរ →  បំផូរ
       ផើម →  បំផើម
       ផ្លាង →  បំផ្លាង
       ផ្លើស → បំផ្លើស
       ពក់ →  បំពក់
       ពង → ​ បំពង
       ពត់ →  បំពត់
       ពម →  បំពម
       ពាក់ →  បំពាក់
       ពាំង →  បំពាំង
       ពាន →  បំពាន
       ពារ →  បំពារ
       ពុល →  បំពុល
       ពួន →  បំពួន
       ពើង →  បំពើង
       ពៀច → បំពៀច
       ពេញ → បំពេញ
       ពេន →  បំពេន
       ពោក → បំពោក
       ពោប → បំពោប
       ពោរ →  បំពោរ
       ព្រង →  បំព្រង
       ព្រាង → បំព្រាង
       ព្រាច → បំព្រាច
       ព្រាត់ → បំព្រាត់
       ព្រុល → បំព្រុល
       ព្រៃ →  បំព្រៃ
       ភ្លាំង →  បំភ្លាំង
       ភ្លាត់ →  បំភ្លាត់
       ភ្លូក →  បំភ្លូក
       ភ្លឺ →  បំភ្លឺ
       ភ្លេច →  បំភ្លេច
       រាប →  បម្រាប
       ប៉ឹម →  បំប៉ឹម
       ផុត →  បំផុត
       ពាក់ →  បំពាក់
       ពើត →  បំពើត
   ផ្នត់ដើម​[ព'ង-]
       រត់ →  ពង្រត់
       រាប →  ពង្រាប
       រាយ →  ពង្រាយ
       រឹល →  ពង្រឹល
       វក់ →  ពង្វក់
       វាង →  ពង្វាង
   ផ្នត់ដើម​[ព'ញ-]
       ញាក់ →  ពញ្ញាក់
   ផ្នត់ដើម​[ព'ន-]
       លាត់ →  ពន្លាត់
       លត់ →  ពន្លត់
       លង់ →  ពន្លង់
       យារ →  ពន្យារ
        យល់ →  ពន្យល់
   ផ្នត់ដើម​[រ'ង-]
       កៀក  →  រង្កៀក
       កៀស →  រង្កៀស
       គោះ →  រង្គោះ
       វះ →  រង្វះ
       វង់ →  រង្វង់
       វាល់ →  រង្វាល់
       វាស់ →  រង្វាស់
   ផ្នត់ដើម​[រ'ន-]
       ដំ →  រណ្ដំ
   ផ្នត់ដើម​[រ'ម-]
       ហោក → រំហោក
       ហូរ →  រំហូរ
       ហូត →  រំហូត/ រម្ហូត
       សាយ → រំសាយ/រម្សាយ

​ លុង → រំលុង

       យោល → រំយោល
       ពុះ →  រំពុះ
       ភើក → ​ រំភើក
       ពឹង →  រំពឹង
       ប៉ើក →  រំប៉ើក
       កាច់ →  រំកាច់
       អុក →  រំអុក
       ហោក → រំហោក
       ហួត → ​ រំហួត
       សោះ →  រំសោះ
       សុស →  រំសុស
       សាយ → រំសាយ/រម្សាយ
       លេប →  រំលេប
       លេច →  រំលេច
       លើង →  រំលើង/រម្លើង
       លើក →  រំលើក
       លូត →  រំលូត/រម្លូត
       លីង →  រំលីង/រម្លីង
       លាយ → រំលាយ/រម្លាយ
       លស់ →  រំលស់/រម្លស់
       លត់ →  រំលត់/រម្លត់
       ពឹង →  រំពឹង
       ពត់ →  រំពត់
       ដោះ →  រំដោះ/ រម្ដោះ
       ងាប់ →  រំងាប់/រម្ងាប់
       ខាន →  រំខាន
       កិល →  រំកិល
   ផ្នត់ដើម​[ល'ន-]

​ លង់ → លន្លង់

       លាម →  លន្លាម
       លឹម  →  លន្លឹម
   ផ្នត់ដើម​[ល'ម-]
       ឱន →  លំឱន
       ហោក → លំហោក
       នៅ →  លំនៅ
       នឹង →  លំនឹង
       នាច → លំនាច
   ផ្នត់ដើម​[វ'ល-]
   ផ្នត់ដើម​[ស'ង-]
       កាត់ →  សង្កាត់
       រួម →  សង្រួម
   ​    អន់  →  សង្អន់
       រែក​  →  សង្រែក
       វែង  →  សង្វែង
   ផ្នត់ដើម​[ស'ញ-]
       ជប់​  →  សញ្ជប
   ផ្នត់ដើម​[ស'ន-]
       សើម → សន្សើម
       លឹម → សន្លឹម
       ដាប → សណ្ដាប ​
       លឹម → សន្លឹម
       ដក →  សណ្ដក
       សឹម →  សន្សឹម
   ផ្នត់ដើម​[ស'ម-]
       អាង →  សំអាង
       រុក →   សំរុក
       ប៉ាត →  សំប៉ាត
       បក →   សំបក
       ដៅ →   សំដៅ
       ចត →   សំចត
       កុក →   សំកុក
       កាក →  សំកាក/សម្កាក
       កក →   សំកក/ សម្កក
       អាង →  សំអាង
       កក →   សំកក/សម្កក

ទម្រង់(ពពស-)

   ទម្រង់[ពពស-]មានតែពីរគត់ គឺ [ប្រ-]  និង[ស្រ-]។ 
       [ប្រ-] + ដាល់  → ប្រដាល់
       [ប្រ-] + ជល់  → ប្រជល់
       [ប្រ-] + កាន់  → ប្រកាន់
       [ស្រ-] + អាប់  → ស្រអាប់
       [ស្រ-] + លះ  → ស្រលះ
       [ស្រ-] + ទន់  → ស្រទន់
   ពាក្យបន្ថែមដើម
       ពាក្យបន្ថែមដើមជាពាក្យប្រើសម្រាប់បន្ថែមពីមុខនៃរបស់ពាក្យឬក៏សំនួនពាក្យមួយចំនួនដូចជាពាក្យ ការ សេក្តី ភាព។ ហើយគេបានបែងចែងជា ៣ទម្រង់គឺ៖
   ឧទាហរណ៍ ការសិក្សា សេក្តីសុខ ភាពជាមនុស្ស។

ផ្នត់ជែក

វិធីសាស្ត្រនៃការញែកព្យាង្គ

កែប្រែ

គឺជាវិធីសាស្ត្រមួយសម្រាប់ធ្វើការញែកព្យាង្គឬក៏ព្យពា្ជនៈនៅក្នុងអក្សរសាស្ត្រខ្មែរដែលចេញមកពីពាក្យឬសជាច្រើន ហើយគេបានបែងចែក ជា៤ទម្ងង់៖

លាយដោយផ្នត់ជែក

កែប្រែ

ផ្នត់ជែក ឋិតនៅកណ្តាលពាក្យរឹស។ ផ្នត់ជែកមានបីទំរង់គឺ៖

  1. ព្យព្ជានៈទោល(-ព-)
    1. ស្រៈ + ព្យព្ជានៈ(-សព-) និង(-ស/ព-)
    2. ស្រៈ + ព្យព្ជានៈ + ព្យព្ជានៈ(-ពស/ព-)

ទំរង់(-ព-)

កែប្រែ
   ទំរង់[-ព-]ផ្នត់ជែកសំខាន់ៗមាន៣គឺ ៖ [-ន-] [-ប-] [-ម-]
       [-ន-] + កើយ  → ខ្នើយ
       [-ន-] + ជាន់  → ឈ្នាន់
       [-ន-] + សែង  → ស្នែង
       [-ប-] + លាយ  → ល្បាយ
       [-ប-] + លេង  → ល្បែង
       [-ប-] + លឿន  → ល្បឿន
       [-ម-] + ជួញ  → ឈ្មួញ
       [-ម-] + ដើរ  → ថ្មើរ
       [-ម-] + ចាំ  → ឆ្មាំ
       [-ម-] + ខូច  → ខ្មោច
       [-ម-] + គោះ  → ឃ្មោះ។

ទម្រង់(-សព-)

កែប្រែ

ទំរង់[-សព-]មាន [-អ'ង-] [-អ៊'ង-] [-អ'ម-] [-អ៊ម-] [-អ'ន-] [-អ៊'ន-]។

       [-អ'ង-] + ខ្វះ  → កង្វះ
       [-អ'ង-] + ខ្វារ  → កង្វារ
       [-អ៊'ង-] + ព្រោះ  → ពង្រោះ
       [-អ៊'ង-] + ព្រាត់  → ពង្រាត់
       [-អ៊'ង-] + ឃ្វាល  → គង្វាល
       [-អ'ម-] + ស្លាប់  → សំលាប់
       [-អ'ម-] + ខ្លាំង  → កំលាំង
       [-អ៊ម-] + ឈរ  → ជំហរ
       [-អ'ន-] + ខ្លាស់  → កន្លាស់
       [-អ៊'ន-] + ភ្លឺ  → ពន្លឺ

ទម្រង់(-ស/ព-)

កែប្រែ

ទំរង់[-ស/ព-]មានពីរគឺ [-អ៊/ន-] និង[-អ៊/ប-]។

       [-អ៊/ន-] + រាប  → រនាប
       [-អ៊/ន-] + រាស់  → រនាស់
       [-អ៊/ប-] + រៀប  → របៀប
       [-អ៊/ប-] + រាំ  → របាំ

ទម្រង់(-សព/ព)

កែប្រែ

ទំរង់[-សព/ព-]មានពីរដូចគ្នាដែរគឺ [-អ'ម/ន-] និង[-អ៊'ម/ន-]។

       [-អ'ម/ន-] + កើត  → កំណើត
       [-អ'ម/ន-] + ចេញ  → ចំនេញ
       [-អ៊'ម/ន-] + គិត  → គំនិត
       [-អ៊'ម/ន-] + ទិញ  → ទំនិញ។

ពាក្យបន្ថែមចុង

កែប្រែ

ពាក្យបន្ថែមដើមជាពាក្យប្រើសម្រាប់បន្ថែមពីខាងចុងនៃពាក្យឬក៏សំនួនពាក្យឱ្យមានន័យកាន់តែច្បាស់លាស់ពាក្យទាំងនោះមានដូចជា កម្ម កិច្ច ធម៌ និយម។

   ឧទាហរណ៍ កសិកម្ម កាតព្វកិច្ច សប្បុរសធម៌។

ក្នុងសៀវភៅ តម្រា – ហោរាស្រាស្ត្រប្រចាំគ្រួសារ របស់លោក អ៊ឹម បុរិន្ទ ដែលចេញផ្សាយ នៅឆ្នាំ ១៩៩៩ ត្រូវនឹងពុទ្ធសករាជ ២៥៤៣ បានបកស្រាយយ៉ាងដូច្នេះថា ៖ ក្នុងឆ្នាំទាំងឡាយរបស់ហោរាសាស្ត្រខ្មែរ តែងតែប្រើជាមួយនឹងស័ក ផង ។

ស័ករបស់ឆ្នាំនៃហោរាសាស្ត្រមានចំនួន ១០
ស័ក១ ឯកស័ក
ស័ក២ ទោស័ក
ស័ក៣ ត្រីស័ក
ស័ក៤ ចត្វាស័ក
ស័ក៥ បញ្ចស័ក
ស័ក៦ ឆស័ក
ស័ក៧ សប្តស័ក
ស័ក៨ អដ្ឋស័ក
ស័ក៩ នព្វស័ក
ស័ក១០ សំរិទ្ធិស័ក

ស័កទី ១ គឺឯកស័ក ត្រូវបានចាប់ប្រើពីឆ្នាំកុររៀងមក គឺកុរ ឯកស័ក, ជូត ទោស័ក, ឆ្លូវ ត្រីស័ក ។ល។ ឧទាហរណ៍ៈ ក្នុងគ្រិស្តសករាជ ១៩៩៦ ចុល្លសករាជ ១៣៥៨នេះ គឺឆ្នាំ ជូត អដ្ឋស័ក ។ ឆ្នាំនេះ គ្រិស្តសករាជ ២០០៧ ត្រូវនឹងឆ្នាំ កុរ នព្វស័ក ព.ស ២៥៥១ ។ រៀបរៀងដោយ សុខគឹមហេង ឯកសារយោង