សភាតំណាងប្រជាជនកម្ពុជា
សភាតំណាងប្រជាជនកម្ពុជា, ហៅកាត់បានថា សតបក (ឬអាចហៅម៉្យាងទៀតបានថា៖ សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា) គឺជាឈ្មោះផ្លូវការរបស់សភាឯកនីតិបញ្ញត្តិនៃប្រទេសកម្ពុជានៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។[១] វាត្រូវបានបង្កើតឡើងជាអង្គនីតិប្បញ្ញត្តិផ្លូវការនៃប្រទេសកម្ពុជានៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ដោយមានសមាជិកសរុបចំនួន ២៥០ រូប។
សភាតំណាងប្រជាជនកម្ពុជា Assemblée représentative du peuple kampuchéen (បារាំង) | |
---|---|
ប្រភេទ | |
ប្រភេទ | ឯកនីតិបញ្ញត្តិ |
ប្រវត្តិ | |
បង្កើត | ៥ មករា ១៩៧៦ |
រំលាយ | ៧ មករា ១៩៧៩ |
សភាមុន | រដ្ឋសភានៃសាធារណរដ្ឋខ្មែរ |
សភាស្នង | រដ្ឋសភាជាតិ |
ថ្នាក់ដឹកនាំ | |
គណៈប្រធានរដ្ឋ | ខៀវ សំផន |
ប្រធាន | នួន ជា |
អនុប្រធានទីមួយ | ឈិត ជឿន |
អសនៈ | ២៥០ |
ការបោះឆ្នោត | |
ប្រព័ន្ធបោះឆ្នោត | បោះឆ្នោតជាសម្ងាត់ |
បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ អាសនៈចំនួន ១៥០ គឺត្រូវកាន់កាប់ដោយអ្នកតំណាងកសិករ អាសនៈចំនួន ៥០ ទៀតគឺសម្រាប់កម្មករនិងពលករ និង ៥០ អាសនៈចុងក្រោយគឺសម្រាប់កងទ័ពបដិវត្តន៍កម្ពុជា។ អ្នកតំណាងទាំងអស់គឺត្រូវបានជ្រើសតាំងដោយការឆ្នោតជាសម្ងាត់សម្រាប់រយៈពេល ៥ ឆ្នាំដោយការបោះឆ្នោតលើកដំបូងនិងចុងក្រោយបង្អស់ត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។
សភាតំណាងប្រជាជនកម្ពុជាបានបើកសម័យប្រជុំពេញអង្គជាលើកដំបូងនិងចុងក្រោយបង្អស់នៅថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែមេសា ដោយក្នុងកិច្ចប្រជុំនេះ គេបានចាប់តាំង'គណៈប្រធានរដ្ឋ'ដែលមាន៖ ប្រធានសភា អនុប្រធានទីមួយ អនុប្រធានទីពីរ "សមាជិករដ្ឋាភិបាល" និងគណៈកម្មាធិការអចិន្ត្រៃយ៍។ ផែនការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាត្រូវបានពិគ្រោះពិភាក្សា ប៉ុន្តែមិនដែលឃើញបានអនុវត្តអ្វីឡើយ ដោយសមាជិកសភាទាំង ២៥០ រូបត្រូវបានជ្រើសតាំងផ្ទាល់ពីគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តកម្ពុជានិងអ្នកថ្នាក់លើរបស់បក្ស។[២]
សភាតំណាងប្រជាជនកម្ពុជាត្រូវបានរំលាយចោលជាផ្លូវការបន្ទាប់ពីកងកម្លាំងវៀតណាមបានសម្រេចកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លទ្ធផល
កែប្រែបញ្ជី | អាសនៈ |
---|---|
ក្រុមតំណាងនៅក្នុងសភា
|
៥០ ៥០ ១៥០ |
សរុប | ២៥០ |
ប្រភព: |
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា៖
- នួន ជា, ១៣ មេសា ១៩៧៦ – ៧ មករា ១៩៧៩
ឯកសារយោង
កែប្រែ- ↑ "Archived copy". Archived from the original on 2007-03-28. Retrieved 2007-06-20.
{{cite web}}
: CS1 maint: archived copy as title (link) - ↑ Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia[តំណភ្ជាប់ខូច]