សមុទ្រជប៉ុន

(ត្រូវបានបញ្ជូនបន្តពី សមុទ្រខាងកើត)

សមុទ្រជប៉ុន(日本海) ឬ សមុទ្រខាងកើត(동해, 東海) ជាសមុទ្រស្ទើរបិទនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ វាហ៊ុមព័ទ្ឋដោយប្រទេសជប៉ុន កូរ៉េទាំង២និងរុស្ស៊ី។ សមុទ្រនេះត្រូវបានកូរ៉េទាំង២ហៅថាជាសមុទ្រខាងកើត។ ដូចគ្នានឹងសមុទ្រមេឌីទែររ៉ានេដែរ សមុទ្រជប៉ុនស្ទើរតែគ្មានបាតុភូតជំនោរនិងលំនាច ដោយសារស្ថានភាពស្ទើរបិទរបស់វា។

日本海 / 동해
សមុទ្រជប៉ុន
ផែនទីសមុទ្រជប៉ុន
ផ្ទៃទឹក ៩៧៨ ០០០គ.ម
ជំរៅ ៣ ៧៤២ម (អតិបរមា)
១ ៧៥២ម (មធ្យម)
ប្រភេទ សមុទ្រស្ទើរបិទ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក

ភូមិវិទ្យា

កែប្រែ

សមុទ្រជប៉ុនហ៊ុមព័ទ្ឋដោយរុស្ស៊ីដីគោកនិងកោះសាខាលីននៅខាងជើង ដោយឧបទ្វីបកូរ៉េនៅខាងលិច ដោយកោះហុកកៃដូ ហុងស្ស៊ឺ និងឃ្យឺស្ស៊ឺ របស់ជប៉ុននៅខាងកើត។ សមុទ្រជប៉ុនតភ្ជាបទៅសមុទ្រដទៃទៀតដោយច្រកសមុទ្ររាក់ៗ៥មាន៖

  1. ច្រកតារតារី៖ នៅចន្លោះរវាងទ្វីបអាស៊ីដីគោកនិងកោះសាខាលីន
  2. ច្រកឡាប៉េរូស៖ នៅចន្លោះកោះសាខាលីននិងកោះហុកកៃដូ
  3. ច្រកត្សឹហ្គារឹ៖ នៅចន្លោះរវាងកោះហុកកៃដូនិងកោះហុងស្ស៊ឺ
  4. ច្រកខាន់ម៉ុង៖ នៅចន្លោះរវាងកោះហុងស្ស៊ឺនិងកោះឃ្យឺស្ស៊ឺ
  5. ច្រកកូរ៉េ៖ នៅចន្លោះរវាងឧបទ្វីបកូរ៉េនិងកោះឃ្យឺស្ស៊ឺ។

ជំរៅជាមធ្យម ១៧៥៣ម ជំរៅជ្រៅជាងគេ ៣៧៤២ម ផ្ទៃទឹក ៩៧៨ ០០០គ.ម។ សមុទ្រជប៉ុនចែកចេញជា៣អាងគឺ អាងយ៉ាម៉ាតូនៅភាគអាគ្នេយ៍ អាងជប៉ុននៅភាគខាងជើង និងអាងត្សឹស្ស៊ីម៉ានៅភាគនិរតី។ អាងជប៉ុនមានជំរៅទឹកជ្រៅជាងគេ ខណៈអាងត្សឹស្ស៊ីម៉ាមានជំរៅទឹករាក់ជាងគេ។ ធ្នើរទ្វីបនៅភាគខាងកើតមានទំហំធំ ផ្ទុយនឹងភាគខាងលិចតាមបណ្ដោយឧបទ្វីបកូរ៉េដែលមានទំហំតូច (ទទឹងមធ្យម៣០គ.ម)។

តំបន់ខាងជើងនិងអាគ្នេយ៍ជាតំបន់នេសាទយ៉ាងសកម្ម។ សមុទ្រជប៉ុនក៏មានស្រទាប់រ៉ែជាពិសេសខ្សាច់ម៉ាញ៉េទីត ឧស្ម័នធម្មជាតិនិងប្រេងកាត។