សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ
សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី ឬ អង្គចូវ (ភាសាវៀតណាម: Công nữ Ngọc Vạn, ១៦០៥–១៦៥៦)គឺ សម្តេចព្រះរាជអគ្គមហេសីនៃព្រះបាទជ័យជេស្ឋាទី២ ព្រះមហាក្សត្រកម្ពុជាសម័យឧដុង្គ សម្តេចរាជបុត្រីស្ដេចអធិរាជអណ្ណាម ព្រះចៅក្រុងហ្វេ (Huế) ព្រះនាម "សៃវួង" (Sai Vuong) នាងមានរាជបុត្រីគឺ សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី)សម្តេចព្រះរាជអគ្គមហេសី នៃព្រះបាទបទុមរាជាទី១.[១]
សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី (អង្គចូវ) | |||||
---|---|---|---|---|---|
រជ្ជកាល | ១៦១៨-១៦២៧ | ||||
រាជ្យមុន | សម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី | ||||
រាជ្យបន្ត | អ្នកម្នាងយួរវត្តី ឬ បុប្ផាវត្តី | ||||
ស្វាមី/មហេសី | ព្រះបាទជ័យជេស្ឋាទី២ | ||||
បុត្រ | សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី) | ||||
| |||||
សាសនា | ព្រះពុទ្ធសាសនាមហាយាន |
សម្តេចព្រះរាជអគ្គមហេសី
កែប្រែព្រះបាទជ័យជេស្ឋាទី២ ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពីប្រទេសសៀម។ ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទជ័យជេស្ឋាទី២ បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពីប្រទេសសៀម ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។ ព្រះបាទជ័យជេស្ឋាទី២ ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ហើយលើកអ្នកអង្គចូវ ឲ្យឡើងជាអគ្គមហេសី ។ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។ ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីអាណ្ណាមឲ្យឡើងជាអគ្គមហេសី។ [២][៣]
ឯកសារយោង
កែប្រែ- ↑ Jacobsen, Trudy (2008). Lost Goddesses: The Denial of Female Power in Cambodian History. NIAS Press. ល.ស.ប.អ. 978-87-7694-001-0.
- ↑ https://wmc.org.kh/article/71007/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%96%E1%9E%8F%E1%9E%BE%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%81/
- ↑ https://lokbongrattanak.wordpress.com/2017/11/08/phreah-cheychetha-the-2nd-and-the-abandon-siam-after-lost-in-vietnam-trick/