សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងប៉ែន)

សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងប៉ែន) ឬ សម្តេចព្រះស្រីសុទ្ធានាធម្មចរិយា ព្រះអង្គគឺជាព្រះរាជអគ្គមហេសី នៃព្រះបាទអង្គដួង និងជាព្រះរាជមាតានៃព្រះបាទនរោត្តម ។ ព្រះអង្គទ្រង់ប្រសូតឆ្នាំវក សំរិទ្ធិស័ក ព.ស២៣៥៦ត្រូវនឹងគ.ស១៨១៣ ដែលមានបិតាគឺជាលោកអគ្គសុភាធិបតី ចាងហ្វាងក្រសួងយុត្តិធម៌ ។

សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងប៉ែន)
អ្នកម៉ែនាងប៉ែន
ព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ (អ្នកម៉ែនាងប៉ែន)

ព្រះអង្គទ្រង់សោយព្រះវិលាល័យ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំមមី ចត្វាស័ក ព.ស.២៤៣៨ ត្រូវនឹងគ.ស.១៨៩៥ ក្នុងព្រះជន្មាយុ៨២ព្រះវស្សារ នាព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ។ ព្រះបរមសពត្រូវបានដង្ហែរមកថ្វាយព្រះភ្លើងនៅវាលព្រះមេរុរាជខាងជើងព្រះបរមរាជវាំងរាជធានីចតុម្មុខមង្គលក្រុងភ្នំពេញ

សម្តេចព្រះបិយោ ជាព្រះរាជពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយព្រះអង្គក្នុងសម័យនោះ ។

គ្រឿងឥស្សរិយយស

កែប្រែ

នៅថ្ងៃអង្គារ ទី០៧ ខែមិនា ឆ្នាំមមែ សប្តស័ក ព.ស២៣៩១ ត្រូវនឹងឆ្នាំ១៨៤៨ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារតែងតាំងតំឡើងព្រះឋានៈពីទី«អ្នកម្នាង» ទៅជាទី«សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន» ។ ក្រោយមកទៀតហ្លួងប្រទានព្រះឋានៈឲ្យឡើងជាទី« សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាអ្នកម៉ែនាងប៉ែន» ។


កព


រាជវង្សានវង្ស

កែប្រែ

ព្រះអង្គមានព្រះរៀមនិងព្រះអនុជរួមព្រះឧទរចំនួន៣អង្គ៖

១.សម្តេចព្រះបិយោ ព្រះបរមទេវធីតា អ្នកម៉ែនាងពៅ( ជាមហេសីព្រះបាទអង្គដួង)

២. សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន

៣.សម្តេចព្រះបិយោព្រះបរមអច្ឆរាអក្សរអ្នកម៉ែនាងពៅឬពូ? (ព្រះមាតាហ្លួងស៊ីសុវត្ថិ)

- ព្រះរាជស្វាមី៖សម្ដេចព្រះហរិរក្សរាមាធិបតីព្រះអង្គដួងអភិសេកឆ្នាំបារាំង១៨៣៣។

ព្រះរាជបុត្រាបុត្រី

កែប្រែ

ព្រះអង្គមានព្រះរាជបុត្រាព្រះរាជបុត្រី ៣ព្រះអង្គ៖

១. ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម អតីតព្រះចៅក្រុងកម្ពុជាធិបតី( ប្រសូតគ.ស. ១៨៣៤)

២. សម្ដេច ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួងចង្កុលណី( ជាព្រះជាយាហ្លួងស៊ីសុវត្ថិ) ប្រសូតគ.ស. ១៨៣៦

៣. សម្ដេច ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួងកេសរណី( ប្រសូតគ.ស. ១៨៤០) ។

ឯកសារយោង

កែប្រែ

- នៅថ្ងៃអង្គារទី០៧ខែមិនាឆ្នាំមមែសប្តស័កព.ស. ២៣៩១ឆ្នាំបារាំង១៨៤៨ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារតែងតាំងតំឡើងព្រះឋានៈពីទី« អ្នកម្នាង» ទៅជាទី« សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន» ។

- ក្រោយមកទៀតហ្លួងប្រទានព្រះឋានៈឲ្យឡើងជាទី« សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាអ្នកម៉ែនាងប៉ែន» ។

- ព្រះអង្គទ្រង់សោយព្រះពិរាល័យនៅថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំមមីចត្វាស័កព.ស. ២៤៣៨ត្រូវនឹងគ.ស. ១៨៩៥ក្នុងព្រះជន្មាយុ៨២ព្រះវស្សានាព្រះបរមរាជវាំងក្រុងឧត្តុង្គមានជ័យ។ព្រះបរមសពត្រូវបានដង្ហែមកថ្វាយព្រះភ្លើងនៅវាលព្រះមេរុរាជខាងជើងព្រះបរមរាជវាំងរាជធានីចតុម្មុខមង្គលក្រុងភ្នំពេញ។

- ព្រះបរមឆាយាល័ក្ខណ៍នេះថតឆ្នាំឆ្លូវព្រះពុទ្ធសាសនារំលងបាន  ២៤០៩ត្រូវនឹងឆ្នាំបារាំង១៨៦៦ដោយÉmile Gsell ។

- ប្រភព៖Royalark.net

                Luminous-Lint.com

@រក្សាសិទ្ធគ្រប់យ៉ាងដោយគេហទំព័រ៖Colorise & Old Photos of Cambodia

By: Leak NCee

មើលផងដែរ

កែប្រែ