រាមាធិបតីទី៤

(ត្រូវបានបញ្ជូនបន្តពី អង្គដួង)

ព្រះបាទ ហរិរក្សរាមាឥស្សរ៉ាធិបតី ឬ ព្រះ អង្គឌួង (អង់គ្លេស: Reamea Thipadei IV) or (Ang Duong) (ប្រ.ស|គ.ស ១៧៩៦-១៨៦០) រជ្ជកាលគ្រងរាជ (គ.ស ១៨៤១-១៨៥៩) ក្រោយធ្វើព្រះរាជពិធី បរមរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជវាំងស្រះសារពើយុត្ត រាជធានីឧដុង្គ ព.សករាជ ២៣៨៩ ត្រូវនិង គ.សករាជ ១៨៤៥ ត្រូវនិង មហាសករាជ ១៧៦៨ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គឌួង ទ្រង់ជាបុត្រាពៅ នៃព្រះរាមាធិបតី អង្គអេង ហើយទ្រង់ឡើងសោយរាជ្យតពីព្រះភគនេយ្យ(ក្មួយស្រី) គឺព្រះមហារាជិនី ក្សត្រយ៍អង្គម៉ី និងមានការជ្រោមជ្រែងគាំទ្រពីសំណាក់ពួកសៀមផងដែរ ។[]

ព្រះបាទ អង្គឌួង

រជ្ជកាល ១៨៤១-១៨៥៩

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៨៤១
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គឌួង
មរណៈនាម សម្ដេច ព្រះបរមកោដ្ឋ
ក្សត្រមុន ស្រីសុរិយោពណ៌ទី២
រាជបន្ត នរោត្ដម
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៧៩៦
បុត្រ អង្គទ្រីម៉ាល់ (១៨៣១)
អង្គអ៊ូ (១៨៣៣)
អង្គច្រលឹង(នរោត្តម) (១៨៣៤)
អង្គសរ(ស៊ីវត្ថា?) (១៨៤១)
អង្គភឹម(ស៊ីសុវត្ថិ) (១៨៤០)
អង្គកំប្លាង (១៨៤៩)
ចូលទិវង្គត់ ១៨៦០
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសនា

កម្ពុជាក្រោមគំនាបសៀម

កែប្រែ

Cambodia under Siam pressure

ព្រះអង្គឌួងដែលបានឡើងសោយរាជផ្លូវការណ៍នៅកម្ពុជាក្នុងឆ្នាំ ១៨៤៥ ព្រះអង្គបាននាំយកស្ថាបត្យកម្ម ទំនៀមទម្លាប់សៀម ចូលមកក្នុងព្រះបរមរាជវាំងឧដុង្គ ហើយភាសាសៀមត្រូវបានក្រសួងព្រះបរមរាជវាំងលើកជាភាសាថ្នាក់ខ្ពស់ផងដែរ ដើម្បីឱ្យមន្ត្រីខាងសៀមឃើញថាកម្ពុជាគឺស្ថិតនៅជាចំណុះនគរសៀម ព្រះអង្គឌួងការដែលសោយរាជនៅកម្ពុជាទ្រង់ស្ទើរតែមិនអាចនិយាយភាសាខ្មែរបាននោះទេ ។ គ.សករាជ ១៨៤៧ មន្ត្រីទ័ពសៀមនាម ព្យាបឌិន (Pya Bodin) បានដកកងកម្លាំងរបស់ខ្លួន ដែលស្ថិតនៅក្នុងក្រុងឧដុង្គដែលមានចំនួនជាង ៦,០០០ (៦ពាន់នាក់) ឱ្យត្រឡប់ទៅកាន់ប្រទេសសៀមវិញ ក្រោយពេលកម្ពុជាយល់ព្រមថ្វាយនូវសួយសាអាករទៅកាន់នគរសៀម ។ ក្រោយការចាកចេញរបស់មន្ត្រីទ័ពកំពូលរបស់សៀម ព្រះអង្គឌួងបានរៀនភាសាខ្មែរឡើងវិញផងដែរ ទោះជាមន្ត្រីទ័ពសៀមចាកចេញក៏ពិតមែនប៉ុន្តែក៏នៅមានមន្ត្រីសៀម និង ពួកចារកិច្ចសៀមជាច្រើនទៀតនៅចាំផ្ដល់នូវពត៌មានផ្សេងៗទៅកាន់ស្ដេចសៀម ហើយក៏មានមន្ត្រីខ្មែរមួយចំនួនរណបសៀមដើម្បីផលប្រយោជន៍ផងដែរ ។ ព្រះបាទអង្គឌួង ទ្រង់មានមហេសី ១អង្គ ស្នំឯក១អង្គ ស្នំឯករង ៣អង្គ និង មានអ្នកម្នាងចំនួន ៣០០ អង្គ ដែលអ្នកម្នាងទាំងអស់នោះត្រូវបាននាំចូលមកថ្វាយចំពោះព្រះមហាក្សត្រ ដោយក្រុមគ្រួសាររបស់ពួកគេដែលមានមុខតំណែងជាមន្ត្រីផ្សេងៗ ។ ដើម្បីបម្រើឱ្យការដោះដូរទំនិញ ព្រះអង្គឌួង បានសម្រេចបោះនូវរូបបិយវត្ថុរបស់ជាតិ ដែលមានទម្រង់ជាប្រាក់កាស ដែលមានរូបសត្វហង្ស និង ម្ខាងទៀតជារូប ប្រាសាទ ដែលរូបបិយវត្ថុនេះត្រូវដាក់ឱ្យចរាចរណ៍នៅអំឡុងខែសីហា ឆ្នាំ ១៨៤៧ រូបិយវត្ថុនោះត្រូវបានហៅថា ប្រាក់ណែន ។[] []

ការរើខ្លួនពីឥទ្ធិពលសៀម

កែប្រែ

Moving from Siam influence

ព្រះបាទអង្គឌួងអំឡុងពេលទ្រង់គង់នៅក្រុងធន់បុរី (បាងកក) ទ្រង់បានមើលឃើញពីការរីកចំរើនរបស់នគរសៀម ដោយការការដោះដូរទំនិញតាមរយៈទូកសំពៅក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ហើយទ្រង់បានមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចនៃកំពង់ផែក្រុងធន់បុរីផងដែរ ដែលពោពេញទៅដោយទំនិញរបស់ពួកបរទេសលោកខាងលិច ដូចនេះហើយក្នុងឆ្នាំ ១៨៤៩ ព្រះអង្គឌួង ទ្រង់បានសំរេចសាងសង់ផ្លូវចំនួនពីរ ដែលចាប់ត្រួសត្រាយសាងសង់ ពីក្រុងឧដុង្គ ទៅ ខេត្តកំពត និង ចេញពីតំបន់ ភ្នំពេញ ទៅច្រកសមុទ្រ កំពង់សោម ផងដែរ ដើម្បីសំរេចបានការតភ្ជាប់ផ្លូវលំហូរសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ ការធ្វើផ្លូវលំហូរសេដ្ឋកិច្ចនេះត្រូវបានដឹងដល់ពួកមន្ត្រីចារកិច្ចនគរសៀម ដូចនេះពួកចារកិច្ចសៀមបានបញ្ចូនរបាយការណ៍អំពីរឿងនេះ ទៅកាន់ស្ដេចសៀម រាមាទី៣ ដូចនេះហើយស្ដេចសៀមបានបញ្ជូន មន្ត្រីទ័ព ព្យាបដិន ឱ្យត្រឡប់មកកម្ពុជាម្ដងទៀតដើម្បីឃ្លាំមើលអំពីរឿងនេះ ។ ព្រះបាទអង្គឌួង ក្រោយពេលដឹងថាសៀមបញ្ជូនមន្ត្រីអង្កេតការរឿងនេះ នោះប្រាកដណាស់សៀមនិងជំទាស់ ដើម្បីកុំឱ្យកម្ពុជាមានឱ្យកាសធ្វើពាណិជ្ជកម្មនិង ពួកលោកខាងលិច ដូចនេះហើយ ព្រះបាទអង្គឌួង បានបិតបាំងអំពីរឿងនេះ ចំណែកឯភាគីសៀមនៅតែបន្តតាមដាន និង សង្ស័យអំពីបញ្ហានេះ ។ រយៈពេលអស់ជាច្រើនខែ ដែលកម្ពុជាមិនមានសកម្មភាពសាងសង់ផ្លូវលំហូរសេដ្ឋកិច្ចទាល់តែសោះ មន្ត្រីទ័ពសៀម ព្យាបដិន បានត្រឡប់ទៅវិញ ប៉ុន្តែពួកគេបានសុំយកបុត្ររបស់ព្រះអង្គឌួងមួយចំនួនយកទៅសិក្សានៅឯធន់បុរី ដែលមើលទៅឃើញថាពួកសៀមយកចិត្តទុកដាក់ និងធ្វើល្អជាមួយកម្ពុជាណាស់ ប៉ុន្តែធាតុពិត បុត្ររបស់ព្រះអង្គឌួងត្រូវជាប់ជាចំណាត់ខ្មាំងបន្តទៀត ដើម្បីកុំឱ្យកម្ពុជាមានការងាករេចេញពីសៀម ក្រោយពេលមន្ត្រីទ័ពសៀមចាកចេញពីកម្ពុជា ព្រះបាទអង្គឌួង បានមានព្រះតម្រិះឃើញថា បើបណ្ដោយឱ្យមន្ត្រីចារកិច្ចសៀមធ្វើព្យុះភ្លៀងក្នុងកិច្ចការនយោបាយនគរកម្ពុជាទៀតមិនកើតទេ ដូចនេះ ព្រះអង្គឌួង បានបង្កើតលេះនិងការចោទប្ដឹងតាមរយៈអ្នកម្នាងសៀមរបស់ព្រះអង្គ ដើម្បីរឹបអូសអំណាចមន្ត្រីសៀមក្នុងជួរមន្ត្រីរាជការកម្ពុជា ក្រោយពេលព្រះអង្គឌួងរឹបអូសដកដំណែងមន្ត្រីសៀម ក្នុងជួរមន្ត្រីរាជការកម្ពុជារួចហើយ ព្រះអង្គឌួងបានសាងសង់ផ្លូវលំហូរសេដ្ឋកិច្ចក្នុងឆ្នាំ ១៨៥០ ដើម្បីរើខ្លួនចេញពីឥទ្ធិពលសៀម ។[] []

ការធ្វើពាណិជ្ជកម្មជាមួយពួកអុឺរ៉ុប

កែប្រែ

Trade with Europeans

ការរងគំនាបសេដ្ឋកិច្ចពីប្រទេសជិតខាង តាមរយៈការបាត់បង់កំពង់ផែសំខាន់ៗ ២ របស់កម្ពុជា គឺកំពង់ផែអូកែវ (Óc Eo) ដែលស្ថិតនៅ ខេត្តពាម (Hà Tiên) ដែលជាអតីតទឹកដីរបស់កម្ពុជា ដែលបាត់បង់ទៅអណ្ណាមក្នុងឆ្នាំ ១៧៥៨ ក្នុងរាជព្រះនរាយ៍រាជា អង្គតន់ទី២ បន្ទាប់ពីអណ្ណាមចូលច្បាំងដណ្ដើមយកពី ក្រុមគ្រួសារម៉ក់កូវ (Mac Cuu Family) ដែលចូលកាន់កាប់ខេត្តពាម របស់កម្ពុជាពីឆ្នាំ ១៧០៥ រហូតដល់ ១៧៥៨ ដែលមានរយៈពេល ៥៣ឆ្នាំ ។ កំពង់ផែសំខាន់មួយទៀតរបស់កម្ពុជា គឺកំពង់ផែក្រុងព្រៃនគរ ដែលបាត់បង់ទៅអណ្ណាម ក្នុងឆ្នាំ ១៦៩៨ ក្នុងរាជ ព្រះជ័យជេស្ឋាទី៣ នៃ រជ្ជកាលទី៣ ការបាត់បង់នេះដោយសារតែ ចៅហ្វាយខេត្តកម្ពុជា នាម "អមនរិន្ទ" បានក្បត់ និង ព្រះរាជាកម្ពុជា ហើយ បានកាត់យកក្រុងព្រៃនគរមួយកំណាត់ទៀតទៅភ្ជាប់ និង តំបន់យ៉ាដិញរបស់អណ្ណាម ដូចនេះហើយព្រះចៅអណ្ណាម ក៏ផ្លាសប្ដូរឈ្មោះ យ៉ាឌិញ ឱ្យទៅជា ក្រុងសាយហ្គន (Saigon) ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ ក្រោយពេលព្រះអង្គឌួង ធ្វើផ្លូវលំហូរសេដ្ឋកិច្ចពីក្រុងឧដុង្គ ទៅខេត្តកំពត និង ពីភ្នំពេញ ទៅច្រកសមុទ្រកំពង់សោមរួចមក ការមកដល់នៅសំពៅឈ្មួញពួកអុឺរ៉ុប ដែលធ្វើដំណើរតាមដងទន្លេមេគង្គក្រោម បានមកដល់ក្រុងឧដុង្គ ដែលមានការទួលរាក់ទាក់ពីព្រះមហាក្សត្រកម្ពុជា ក្រុមឈ្មួញសំពៅ ដែលមានកាប់ពីទែនក្រុម ជាជនជាតិស្កុតលែន បានត្អូញត្អែរពីការលំបាករបស់ពួកគេ តាមរយៈការបកប្រែពីនាវិករបស់ពួកគេ ដែលជាជនជាតិសៀម ។ ក្រុមឈ្មួញសំពៅ បានត្អូញត្អែរ អំពីកង្វះខាតរបស់កម្ពុជា ក្នុងការគាំពារពួកគេ ពីការប៉ុនប៉នប្លន់ទំនិញតាមរយៈក្រុមចោរសមុទ្រ បន្ថែមលើបញ្ហាផ្សេងៗទៀត ដែលកម្ពុជាមានកង្វះខាតលំនៅដ្ឋានល្អៗសម្រាប់ក្រុមឈ្មួញផ្សេងៗទៀត ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ។ ព្រះអង្គឌួង ទ្រង់សណ្ដាប់ពាក្យត្អូញត្អែរ របស់ក្រុមឈ្មួញសំពៅ ដោយការយកចិត្តទុកដាក់ ហើយទ្រង់បានដាក់បញ្ជារ ឱ្យមន្ត្រីក្រោមឱវាទ លើកកម្ពស់ ការធ្វើពាណិជ្ជម្មកម្ម ជាមួយពួកអុឺរ៉ុប ផងដែរ ។[]

បំរាមការជក់អាភៀន

កែប្រែ

Prohibition of opium smoking

ទោះបីជាកម្ពុជាបាត់បង់កំពង់ផែសំខាន់ៗ ចំនួ២ ក៏ពិតមែន ប៉ុន្តែកម្ពុជា នៅមានកំពង់ផែសំខាន់មួយទៀតនៅដែនដីកម្ពុជាក្រោមនោះ គឺកំពង់ផែ ខេត្តព្រែកឬស្សី (Can Tho) ដែលមានក្រុមទូកដឹកទំនិញ ចិន-យួន ជាច្រើនប្រកប របររកសុីជួញដូរនៅទីនេះ ក្នុងនោះមានទំនិញមួយប្រភេទ ដែលមានការនាំចូលច្រើនតាមរយៈសំពៅរបស់ពួកអុឺរ៉ុប ថៃ និង សិង្ហបុរី នោះគឺទំនិញថ្នាំជក់ប្រភេទហេរ៉ូអុីន ដែលពួកគេយកមកច្នៃជាអាភៀន រយៈពេលត្រឹមតែ ២ឆ្នាំ ប៉ុនណោះការនាំចូលអាភៀនមានចំនួនច្រើនលើសលប់ដែលគិតចាប់ពីឆ្នាំ ១៨៥០ ដល់ឆ្នាំ ១៨៥២ ការនាំចូលអាភៀនទាំងនេះបានធ្វើឱ្យប្រជាជនក្នុងតំបន់ ទាំងប្រជាជនខ្មែរ និង ប្រជាជនបរទេស ចាប់ផ្ដើមជក់ញៀនពាសពេញតំបន់ដែលធ្វើឱ្យតំបន់កំពង់ផែព្រែកឬស្សីទាំងមូល មិនអាចគ្រប់គ្រងបានក្នុងដែនអាជ្ញាធរកម្ពុជា ដែលមានន័យថារដ្ឋបាលកណ្ដាលកម្ពុជា មិនអាចគ្រប់គ្រងពួកគេបាន ។ ព្រះបាទអង្គឌួង ដោយមើលឃើញពីផលលំបាក និង ផលប៉ះពាល់ពីការជក់អាភៀន របស់ប្រជាជនរបស់ព្រះអង្គ ទ្រង់បានដាក់ចេញនូវសេចក្ដីបំរាម ហាមប្រជាជននៃកម្ពុជាទាំងអស់ ទិញនិងប្រើប្រាសអាភៀន ដោយអ្នកណាមួយបំពានបំរាមនេះ ត្រូវវាយហ្នឹងរំព័តខ្សែរតី ហើយត្រូវយកទៅឃុំឃាំងដើម្បីផ្ដាច់អាភៀន ។ រយៈពេលត្រឹមតែ ១ឆ្នាំ ប៉ុនណោះ ពីកិច្ចខិតខំប្រឹងប្រែង របស់ព្រះបាទអង្គឌួង ក្នុងការទប់ស្កាត់ការប្រើប្រាសអាភៀននៅកម្ពុជា បានទាំងស្រុងក្នុងឆ្នាំ ១៨៥៣ ។[]

ការចាប់ផ្ដើមទំនាក់ទំនងកម្ពុជា-បារាំង

កែប្រែ

The beginning of Cambodian-French relations

បុព្វហេតុដែលកងកម្លាំងបារាំងមកដល់ឧបទ្វីបឥណ្ឌូចិន គឺនៅពេលដែលស្ដេចអណ្ណាមចុងក្រោយ ព្រះនាមធីវទ្រី (Thieu Tri) ត្រូវបានមន្ត្រីទ័ពយួនធ្វើឃាតក្នុងរាជដំណាក់ ស្ដេចអណ្ណាមថ្មី ព្រះនាម "ធុយដុក" (Tự Đức) ដែលជាជនជាតិយួនភាគខាងជើង បានឡើងមកគ្រប់គ្រងនគរអណ្ណាមហើយគោលនយោបាយ ស្ដេចធុយដុក គឺកំទេចរាល់ការជ្រៀតចូលណាមួយពីឥទ្ធិពលបរទេសមកក្នុងសង្គមអណ្ណាម ដូចនេះ បុព្វជិត អ្នកផ្សព្វផ្សាយសាសនាកាតុលិក ដែលជាជនជាតិបារាំងត្រូវបានកាប់សម្លាប់ជាបន្តបន្ទាប់ ដែលការកាប់សម្លាប់នេះត្រូវបានប្រព្រឹត្តឡើងក្នុងឆ្នាំ ១៨៥៥ ដែលនេះជាព្រឹត្តិការណ៍ នៃការប្រឆាំងឥទ្ធិពលសាសនាកាតុលិកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអណ្ណាម (Anti-Catholicism persecution) ហើយនេះក៏ជាមូលហេតុដ៏ចម្បងដែលអធិរាជបារាំងងៀកមកចាប់អារម្មណ៍លើបញ្ហានេះ ។[]

ការមកដល់របស់បារាំងនៅកម្ពុជា ១៨៥៦

កែប្រែ

French arrival in Cambodia 1856

ក្រោយពេលមានការសម្លាប់រង្គាលនូវបុព្វជិតអ្នកកាន់គ្រឹះសាសនា នៅអណ្ណាម អធិរាជបារាំង ណាប៉ូឡេអុងទី៣ (Napoleon III) បានបញ្ជូនបេសកទូតបារាំងលោក ឆាឡេស ឌី ម៉ុងទីញី (Charles de Montigny) ឱ្យមកអង្កេតមើលពីបញ្ហានេះ លោកម៉ុងទីញី បានធ្វើដំណើរចេញពីដែនកោះ សិង្ហបុរី ហើយមកដល់កម្ពុជានៅអំឡុងខែកញ្ញា ឆ្នាំ១៨៥៦ លោកបានចូលកប៉ាល់មកសំចតនៅក្នុង ខេត្តកំពត ។ ការមកដល់យ៉ាងកម្ររបស់បេសកទូតបារាំងរូបនេះបានធ្វើឱ្យព្រះអង្គឌួង មានចិត្តខ្វាយខ្វល់ជាខ្លាំង ព្រោះទ្រង់មានបំណងចង់ចងសម្ព័នមិត្តជាមួយនិងបារាំងផងដែរ ដូចនេះហើយ ព្រះអង្គឌួងបានសរសេរសារលិខិតមួយច្បាប់ ដាក់ជូនអធិរាជបារាំងណាប៉ូឡេអុងទី៣ តាមរយៈការបកប្រែនៃបុព្វជិតបារាំងគឺលោក "ហ្សង់គ្ល័រឌីមុីស" (Jean-Claude Miche) ប៉ុន្តែលោក ឌីម៉ុងទីញី មិនបានយកសេចក្ដីព្រៀងច្បាប់នេះដាក់ជូនអធិរាជបារាំងនោះទេ ដែលធ្វើឱ្យបេសកកម្មនេះត្រូវបរាជ័យ ហើយកម្ពុជាបាត់បង់ឱ្យកាសចងសម្ព័នមិត្តជាមួយនិងបារាំងក្នុងការយកបារាំងធ្វើជាខ្នងបង្អែកផងដែរ ។[]

ការបះបោររបស់ចាម ១៨៥៨

កែប្រែ

Cham Rebellion 1858

  • ព្រះអង្គឌួងភៀសព្រះកាយទៅសៀមអំឡុងពេល ពួកចាមបះបោរ គ.សករាជ ១៨៥៨
  • King Ang Duong fled to Siam during the Cham rebellion in 1858

ក្រោយពេលស្ដេចអណ្ណាមសម្លាប់រង្គាលអ្នកបុព្វជិតគ្រឹស្តសាសនា អធិរាជបារាំងបានបញ្ជារឱ្យលោក ឧត្តមសេនីយ៍ អ៊ែកនេស ឌូដាត ដឺឡាក្រេ (Ernest Doudart de Lagrée) ឱ្យដកកងកម្លាំងរបស់ខ្លួនដែលកំពុងធ្វើសង្គ្រាមអាភៀននៅឯប្រទេសចិនភាគខាត្បូង លើកមកច្បាំងនិងអណ្ណាមផងដែរ ។ កងនាវាចម្បាំងចំនួន ១៣គ្រឿង របស់បារាំង និង កងកម្លាំងរបស់អេស្ប៉ាញ បានវាយចូលកាន់កាប់កំពង់ផែតួរ៉ាណ (Tourane) (បច្ចុប្បន្ន: ទីក្រុងដាណាង) (Danang city) ក្នុងឆ្នាំ ១៨៥៨ នៃគ.សករាជ ។[១០] ក្នុងអំឡុងខែកញ្ញា គ.សករាជ ១៨៥៨ ជនជាតិចាម បានប្រមូលផ្ដុំគ្នាបះបោរ និង ព្រះរាជាកម្ពុជា ដោយពួកគេបានវាយចូលកាន់កាប់ ខេត្តត្បូងឃ្មុំ , ខេត្តកំពង់ចាម, ស្រុកសំបូរ ខេត្តក្រចេះ, រកាពោ និង ប្រាំភូមិ ហើយជនជាតិចាមទាំងនោះមានបំណងចង់វាយចូលកាន់កាប់រាជធានីឧដុង្គផងដែរ ដូចនេះហើយដើម្បីសុវត្ថិភាពព្រះរាជាក្រុមមន្ត្រីបានជម្លៀស ព្រះអង្គឌួង ភៀសព្រះកាយទៅកាន់ប្រទេសសៀម ។ មន្ត្រីទ័ពកម្ពុជាបានដឹកនាំកម្លាំងប្រមាណជា ២០,០០០ (២មុឺននាក់) ទៅបង្ក្រាបការបះបោររបស់ពួកចាមទាំងអស់នេះរហូតទទួលបានជោគជ័យ ក្រុមមន្ត្រីទ័ពកម្ពុជាបានថ្វាយសារលិខិតទៅព្រះអង្គឌួង ដើម្បីឱ្យទ្រង់សម្រេចព្រះទ័យ តើគួរសម្លាប់ជនជាតិចាមទាំងអស់នៅកម្ពុជា ឬ ទុកជីវិតឱ្យពួកគេ ? ដោយសេចក្ដីសណ្ដោសប្រណី ព្រះអង្គឌួង ចេញបញ្ជារឱ្យប្រហារជីវិតតែអ្នកដឹកនាំបះបោរប៉ុនណោះ ដោយរក្សាជីវិតជនជាតិចាមឱ្យរស់នៅកម្ពុជាបន្ត ហើយជនជាតិចាមត្រូវចាត់តំណាងម្នាក់ មកថ្វាយសារតាំងដល់ព្រះមហាក្សត្រក្នុងព្រះរាជវាំងជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងការគោរពស្មោះស្ម័គចំពោះក្សត្រកម្ពុជា ។ [១១]

បារាំង​ចូលកាន់កាប់​ក្រុង​សៃហ្គន ១៨៥៩

កែប្រែ

French occupy Saigon 1859

គ.សករាជ ១៨៥៩ កងនាវាចម្បាំងរបស់បារាំង ចំនួន ៤៥០គ្រឿង ជាមួយនិងកងទ័ពបារាំង ចំនួន ២០,០០០ (២មុឺននាក់) បានមកដល់អណ្ណាមភាគខាងត្បូង និង បានវាយចូលទីក្រុងសៃហ្គន នៅថ្ងៃទី២ ខែកុម្ភៈ ហើយកងទ័ពអណ្ណាមចំនួន ៥០,០០០ (៥មុឺននាក់) បានចូលច្បាំងនិងកងទ័ពបារាំង ដើម្បីការពារទីក្រុង ចំណែកឯភាគីកម្ពុជា បានបញ្ជូនកងទ័ពប្រមាណជា ១០,០០០ (១មុឺននាក់) ចូលទៅជួយបារាំង ដើម្បីដណ្ដើមយកទីក្រុងសៃហ្គន សង្គ្រាមបានអូសបន្លាយអស់ ២សប្ដាហ៍ នៅទីបំផុតបារាំងបានចូលកាន់កាប់ទីក្រុងសៃហ្គនទាំងស្រុង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៨៥៩ កងទ័ពអណ្ណាម ៥មុឺននាក់ ត្រូវបានសម្លាប់ចោលទាំងស្រុង ។ ក្រោយពេលកម្ពុជាចូលទៅជួយបារាំងយកឈ្នះទៅលើអណ្ណាម បារាំងបានសន្យានិងកម្ពុជា និង ធ្វើអន្តរាគមន៍ដើម្បីឱ្យភាគីសៀម ដោះលែងព្រះអង្គឌួង និង ញាតិវង្សរបស់ព្រះអង្គឱ្យត្រឡប់មកកម្ពុជាវិញ អំឡុងពេលដែល ព្រះអង្គឌួង ភៀសព្រះកាយទៅសៀមនាពេលដែលពួកចាមធ្វើការបះបោរ សៀមបានបង្ខាំងព្រះមហាក្សត្រកម្ពុជាមិនឱ្យត្រឡប់មកវិញនោះទេ ។[១២]

សង្គ្រាមរវាងបារាំង-អេស្ប៉ាញ ទល់និង សៀម ១៨៥៩

កែប្រែ

Franco-Spanish War against Siam 1859

បុព្វហេតុដែលមានសង្គ្រាមរវាងបារាំង-អេស្ប៉ាញ ទល់និង សៀម កើតឡើងគឺនៅពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសចក្រពត្តិពីរនោះគឺបារាំងនិង អង់គ្លេស ។ ដែលនៅឆ្នាំ ១៨៥៥ ស្តេចសៀម រាមាទី៤ ដែលមានព្រះនាមហៅក្រៅថា មងឃុត (Mongkut) និង បេសកជនអង់គ្លេស និង ជាអភិបាលក្រុងហុងកុង លោក ចន ប៊ូរីង "Sir John Bowring" បានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មជាមួយគ្នា ។ ឯកសារនេះ ដែលបើកឱ្យសៀមយ៉ាងមានប្រសិទ្ធភាពចំពោះលទ្ធភាពនៃសកម្មភាពពាណិជ្ជកម្មរបស់អង់គ្លេស និង ការមិនយកពន្ធលើពាណិជ្ជកម្មធ្ងន់ៗរបស់អង់គ្លេសផងដែរ ប្រហែលជាអ្វីដែលសំខាន់បំផុតនោះគឺថា ការទទួលយកសន្ធិសញ្ញានេះបានទទួលស្គាល់យ៉ាងច្បាស់នូវអំណាចរបស់អង់គ្លេសនៅក្នុងតំបន់ ។ ក្រោយបារាំងយកឈ្នះសង្គ្រាមជាមួយអណ្ណាម បារាំងបានចូលទៅដាក់ពាណិជ្ជនៅទឹកដីភាគកើតប្រទេសសៀមផងដែរ ប៉ុន្តែភាគីអង់គ្លេសមិនពេញចិត្តនោះទេដោយបង្ខំឱ្យសៀមបណ្ដេញបារាំងចេញ សៀមបានរឹបអូសទំនេញបារាំងនៅ ខេត្តចន្ទបុរី (Chanthaburi) ដែលធ្វើឱ្យបារាំងមិនសប្បាយចិត្តនោះទេក៏បើកការវាយប្រហារទៅលើសៀមនៅអំឡុងខែកញ្ញា ឆ្នាំ1859 ហើយសម្ព័នមិត្តបារាំងគឺ អេសស្ប៉ាញ បានចូលច្បាំងនិងសៀមផងដែរ អំឡុងពេលប៉ះទង្គិចគ្នារវាងសៀម និង បារាំង ភាគីអង់គ្លេស បានចូលទៅសម្របសម្រួលហើយធ្វើការចរចារជាមួយបារាំង ដោយបារាំងបានបង្ខំឱ្យសៀមដោះលែងព្រះមហាក្សត្រកម្ពុជា និង ក្រុមគ្រួសារញាតិវង្សរបស់ព្រះអង្គឌួង ឱ្យត្រឡប់មកកម្ពុជាវិញ តាមការសន្យារវាងបារាំងនិងកម្ពុជា អំឡុងពេលដែលកម្ពុជាចូលទៅជួយបារាំងធ្វើសង្គ្រាមទល់និងអណ្ណាម ។[១៣]

ចំណារពន្យល់

កែប្រែ

មូលហេតុដែលក្រុមប្រវត្តិវិទូរកម្ពុជាផ្លាសប្ដូរការសរសេរ ពីអង្គដួង ទៅជា អង្គឌួង

ឯកសារយោង

កែប្រែ
  1. George Cœdès (1983) The Making of South East Asia, Publisher: University of California Press p.268 ISBN: 0520050614, 9780520050617
  2. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan p.113
  3. American Numismatic Society (1907- ) (1974) Museum Notes, Issues 19-20, Publisher: American Numismatic Society, Original from the University of California p.42
  4. Tham (Seong Chee) (1981) Essays on Literature and Society in Southeast Asia Political and Sociological Perspectives, Publisher: Singapore University Press p.360 ISBN: 9789971690366, 9971690365
  5. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
  6. Tham (Seong Chee) (1981) Essays on Literature and Society in Southeast Asia Political and Sociological Perspectives, Publisher: Singapore University Press p.360 ISBN: 9789971690366, 9971690365
  7. Gregor Muller (2006) Colonial Cambodia's 'Bad Frenchmen' The Rise of French Rule and the Life of Thomas Caraman, 1840-87, Publisher: Taylor & Francis p.312 ISBN: 9781134253715, 1134253710
  8. Kenneth Scott Latourette (1944) “A” History of Expansion of Christianity: “The” great century : in Northern Africa and Asia ; A.D. 1800 - A.D. 1914, Volume 6, Publisher: Harper & Brothers Publ., Original from the University of Michigan p.502
  9. Roger M. Smith (1965) Cambodia's Foreign Policy, Publisher: Cornell University Press p.273
  10. United States. Department of State (1929) Department of State Publication, Issue 8955, Publisher: U.S. Government Printing Office, 1990 Original from the University of Michigan
  11. Arthur J. Dommen (2002) The Indochinese Experience of the French and the Americans Nationalism and Communism in Cambodia, Laos, and Vietnam, Publisher: Indiana University Press p.1,192 ISBN: 9780253109255, 0253109256
  12. Purcell (1965) South East Asia Since 1800, Publisher: Cambridge University Press p.238 ISBN: 9780521060073, 0521060079
  13. Charles Eugene Little (1967) Cyclopedia of Classified Dates with an Exhaustive Index, Publisher: Gale Research Company Original from The Ohio State University p.1,454 ISBN: 9780810333345, 0810333341