សាវកប៉ុល
សាវកប៉ុល គឺជាអ្នាកដឹកនាំដ៏សំខាន់ម្នាក់នៅក្នុងក្រុមគ្រីសបរិស័ទដើម ។
ជីវប្រវត្តិ
កែប្រែការអប់រំ
កែប្រែឪពុកម្ដាយលោកប្រហែលជាដាក់ឈ្មោះលោកថា សុល ទៅតាមឈ្មោះស្តេចដំបងរបស់ អ៊ីស្រាអែល ដែលជាមនុស្សក្នុងអំបុរ បេនយ៉ាមីន ដែរ។ លោកប៉ុល បានរៀននៅក្នុងលទ្ធិ ផារិស៊ី នៅឯសាលាបង្រៀនពួកគ្រូដោយមាន លោកកាម៉ាលាល ជាប្រមុខ។[១] គាត់ថ្លាប់ជាកវីក្រក[២] ហើយ លោកក៏បានប្រើជម្លោះជាមួយក្រេកដោយសំណូមពរឲ្យមានឥទ្ធិពលក្រេក រ៉ូម វិញ។[៣]
អ្នកបៀតបៀនអ្នកកាន់តាមព្រះយេស៊ូ
កែប្រែលោកជាជនជាតិយូដា ជាផារីស៊ីដ៏ទឹងរឹងហើយស្រឡាញ់ជាតិយូដាណាស់។ លោកជាសមាជិករបស់ក្រុម ផារីស៊ី មានចិត្តខ្នះខ្នែង ហ៊ានប្រឆាំង ដើម្បីសាសនាយូដា ជាពិសេសលោកស្អប់សាសនាថ្មីណាស់ សាសនានោះគឺ សាសនារបស់ ព្រះយេស៊ូ ឬហៅ “គ្រិស្តសាសនា”។ នៅគម្ពីរកិច្ចការរបស់ក្រុមគ្រិស្តទូត ជំពូកទី ៩ បានរៀបរាប់ថា មានថ្ងៃមួយ លោកទទួលបេសកកម្ម ទៅចាប់គ្រិស្តបរិស័ទនៅក្រុងដាម៉ាស ជាមួយទាហានមួយចំនួន។ ក្នុងពេលកំពុងធ្វើដំណើរ លោកបានជួប ជាមួយព្រះយេស៊ូ ដែលមានទំនាក់ទំនងជាមួយលោកតាមរយៈសំឡេងនិងពន្លឺ។ ព្រះអង្គហៅឈ្មោះលោក សូលថា «សាអ៊ូលអើយ សាអ៊ូល! ហេតុដូចម្តេច បានជាអ្នកបៀតបៀនខ្ញុំ» លោកសូលសួរវិញថា «លោកម្ចាស់អើយ! តើលោកជានរណា?» សំឡេងនោះឆ្លើយវិញថា «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែ បៀតបៀន»។
បេសកកម្មចែករំលែកដំណឹងល្អ
កែប្រែក្រោយបានទទួលពិធីជ្រមុជទឹកពីលោកអាណាញាស លោកសូលបានដូរឈ្មោះថ្មីវិញថា «ប៉ូល» ។ លោកប៉ូលបានកែប្រែចិត្តគំនិតហើយ ដើមដំបូង គ្រិស្តបរិស័ទមិនទុកចិត្តលោកទេ។ ប៉ុន្តែលោកមិនអន់ចិត្តទេ ផ្ទុយទៅវិញ លោកខិតខំបំពេញបេសកកម្មរបស់ព្រះយេស៊ូ ដោយបែរទៅរកសាសន៍ដទៃ។ ទោះបី លោកមិនមែនម្នាក់ ក្នុងក្រុមគ្រិស្តទូតទាំង ១២ ក្តី ក៏លោកទទួលឈ្មោះថា «គ្រីស្តទូត» ដែរ។ លោកធ្វើដំណើរទៅប្រកាសដំណឹងល្អចំនួន ៣ ដង ។
ដំណើរដំបូង
កែប្រែមានការធ្វើដំណើរដ៏សំខាន់គឺ ដំណើរលើកទី ១ ព្រោះមានលោកបាណាបាសទៅជាមួយ ដោយចាប់ផ្តើមចេញធ្វើដំណើរ ពីក្រុងអន់ទីយូក ។ លោកឈប់សម្រាក់នៅកោះ គីប្រូស ហើយបន្តទៅ ប្រទេស តួកគី។
ដំណើរលើកទីពីរ
កែប្រែក្រោយបានប្រជុំមហាសន្និបាតក្រុមគ្រិស្តទូល នៅក្រុងយេរូសាឡឹម។ ក្រោយបានធ្វើដំណើរ ប្រកាស ដំណឹងល្អលើកទីពីរ ដែលត្រូវទទួលអង្វរពីក្រុមគ្រិស្តទូតជាផ្លូវការ ។[៤] លោកឆ្លងកាត់ ប្រទេសទ័រគីសព្វថ្ងៃ ទៅដល់ស្រុកហ្វ្រីជានិងកាឡាទី ហើយលោកធ្លាក់ ខ្លួនឈឺ[៥] ក្រោយមកឆ្លងចូលទ្វីបអឺរ៉ុបជាមួយសន្តលូកា ហើយបង្កើត ព្រះសហគមន៍នៅក្រុងភីលីព(ប្រទេសក្រិកសព្វថ្ងៃ) នៅទីនេះលោកត្រូវគេចាប់ដាក់គុក ក្រោយដោះលែង លោកប្រកាសដំណឹងល្អម្តងទៀតនៅទីក្រុងអាថែន(ទីក្រុងរបស់ប្រទេស ក្រិក)។ បេសកកម្មរបស់លោកត្រូវផ្អាក់ចំពោះមុខអ្នកប្រាជ្ញជនជាតិក្រិក។ លោកបានបង្កើត ព្រះសហគមន៍ ក្រុងកូរិនថូ ដែលធ្វើឲ្យលោកពិបាកចិត្តជាងព្រះសហគមន៍ឯទៀតៗ ក្រោយមក ត្រឡប់ទៅក្រុងអន់ទីយូកម្តងទៀត។
ដំណើរទីបី
កែប្រែការធ្វើដំណើរលើកទី ៣[៦] លោកបានទៅសួរសុខទុក្ខតាម ព្រះសហគមន៍ ដែលលោកបង្កើត ដូចជានៅក្រុងអេភេសូ ជាដើម ក្រោយមកទៅប្រទេសក្រិក ទៅសួរសុខទុក្ខគ្រិស្តបរិស័ទ ក្រុងកូរិនថូ ហើយឆ្លងទៅក្រុងមិលេតុស។ លោកដាក់តឿនឲ្យក្រុមព្រឹទ្ធាចារ្យដឹងមុនអំពីការសាកល្បងនានា ដែលលោកកំពុងទទួល។ ក្រោយមក អ្វីដែលលោក និយាយក្លាយទៅជារឿងពិត ព្រោះលោកត្រូវចាប់ និងជាប់ឃំឃាំង[៧] ប៉ុន្តែដោយសារ លោកមានសញ្ជាតិរ៉ូម៉ាំងផង លោកឧទរណ៍ទៅក្រុងរ៉ូម។
ការធ្វើដំណើរចុងក្រោយ
កែប្រែការធ្វើដំណើរចុងក្រោយរបស់លោកគឺ ធ្វើដំណើរទៅទីក្រុងរ៉ូម ប៉ុន្តែមានទាហានចាប់លោក ទៅជាមួយដែរ[៨] លោកដល់ក្រុងរ៉ូមប្រហែលឆ្នាំ ១៩៦០ ឬ ១៩៦១ ហើយត្រូវ ជាប់ ឃុំឃាំងរហូតដល់ឆ្នាំ ១៩៦៣។ ទោះបីលោកគ្មានសេរីភាព លោកទទួលជំនួនគ្រាន់បើ រហូតដល់លោកអាចទំនាក់ទំនងគ្រិស្តបរិស័ទ នៅទីនោះបាន។ មានការកត់ទុកថា លោកចង់ធ្វើដំណើរទៅប្រទេសអេស្ប៉ាញា[៩] ឬអាច ទៅសួរសុខទុក្ខគ្រិស្ត បរិស័ទនៅកន្លែងណាមួយ។ លោកសរសេរប្រាប់លោកទិម៉ូថេនិងទិទុស ឲ្យដឹងមរណភាពរបស់លោក។
លោកប៉ូលទទួលជីវិតមរណសាក្សីប្រហែលឆ្នាំ ៦៧ ដោយត្រូវកាប់ក ដោយដាវ។
សំណេរ
កែប្រែសំបុត្រដប់បីនៅក្នុងគម្ពីរសញ្ញាថ្មីត្រូវបានផ្តល់ជូនប៉ុល ក្នុងចំណោមពួកគេប្រាំពីរត្រូវបានគេចាត់ទុកថាពិតប្រាកដ (រ៉ូម កូរិនថូសទី កូរិនថូស ទីមួយ និង ទី២ កាឡាទី ភីលីព ថេស្សាឡូនិក ទីមួយ និង ភីលេមុន) បីនាក់មានការសង្ស័យហើយបីនាក់ទៀតមិនត្រូវបានសរសេរដោយគាត់ទេ។ វាត្រូវបានគេជឿជាក់ថាខណៈពេលដែលប៉ុលបានសរសេរសំបុត្ររបស់គាត់លេខារបស់គាត់បានបកស្រាយខ្លឹមសារនៃសាររបស់គាត់។ រួមជាមួយការងារផ្សេងទៀតសំបុត្ររបស់ប៉ុលត្រូវបានចែកចាយនៅក្នុងព្រះសហគមន៍នៅក្នុងព្រះវិហារឯងទៀតៗ ។ អ្នករិះគន់ភាគច្រើនមានទស្សនៈថាសំបុត្រដែលសរសេរដោយប៉ុលគឺជាសៀវភៅដែលបានសរសេរដំបូងបំផុតនៃគម្ពីរសញ្ញាថ្មី។ សំបុត្ររបស់គាត់ដែលភាគច្រើនត្រូវបានផ្ញើទៅដល់ក្រុមជំនុំដែលគាត់បានបង្កើតឬបានទៅជួបមានការពន្យល់អំពីអ្វីដែលគ្រីស្ទបរិស័ទគួរជឿនិងរបៀបដែលពួកគេគួររស់នៅ។ ស្នាដៃរបស់ប៉ុលមានកំណត់ហេតុសរសេរដំបូងអំពីអត្ថន័យនៃការក្លាយជគ្រីសបរិស័ទហើយដូច្នេះភាពខាងវិញ្ញាណគ្រីស្ទបរិស័ទ។
ទេវវិទ្យា
កែប្រែសាវ័កប៉ុលបានពន្យល់ប្រាប់គ្រីស្ទបរិស័ក្នុងសំបុត្រទាំងមូល ដែលគាត់សរសេរថា ដំណឹងល្អជា “ព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ”។[១០] អ្នកដែលកំពុងរងទុក្ខនៅក្រោមការគ្រប់គ្រងរបស់ស្តេចសេសា ពិតជាត្រូវការដំណឹងល្អនេះណាស់។ គឺដំណឹងល្អនៃព្រះអង្គសង្រ្គោះដែលបានសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ជាអ្នករំដោះ ដែលបានឈ្នះខ្មាំងសត្រូវរបស់ទ្រង់ ដោយបង្ហាញឲ្យពួកគេដឹងថា ព្រះអង្គស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា។[១១]