សិក្ខាបទ៨
ផ្នែកមួយនៃ |
ព្រះពុទ្ធសាសនា |
កិរិយាតំកល់ចិត្តក្នុងសីល |
ការរក្សាឧបោសថសីល
កែប្រែឧបាសក ឧបាសិកា ជាអ្នករក្សានូវឧបោសថសីល កាលបើដល់ថ្ងៃជិតនឹងរក្សានូវឧបោសថសីល គឺថ្ងៃមុន១ថ្ងៃដែលកំណត់ថា ព្រឹកឡើងនឹងរក្សានូវឧបោសថសីលនោះគប្បីចាត់ចែងការងារដែលគួរនឹងចាត់ចែង មានការចាត់ចែងនូវអាហារជាដើម ដែលជាការងារគឺខ្លួននឹងត្រូវធ្វើ ឬនឹងត្រូវប្រើឲ្យគេធ្វើក្នុងថ្ងៃស្អែក គឺក្នុងថ្ងៃឧបោសថកាល ឲ្យហើយក្នុងថ្ងៃនោះមុន តែកុំចាត់ចែងការងារដែលមិនប្រកបដោយធម៌ ដែលជាការងារគឺខ្លួនជាឧបាសក ឧបាសិកា មិនគួរនឹងចាត់ចែងនោះឡើយ។ លុះដល់ថ្ងៃព្រឹកឡើងជាថ្ងៃឧបោសថកាល ត្រូវរក្សាឧបោសថសីល គប្បីភ្ញាក់ឡើងពីព្រលឹមហើយខ្ពុរមាត់ ជំរះធ្មេញឲ្យស្អាតរួចហើយ ទើបបានសមាទាននូវឧបោសថសីលក្នុងថ្ងៃនោះក៏ជាការប្រពៃ បើឃើញថានឹងសមាទានពីព្រលឹមនោះមិនទាន់ទេ ក៏គប្បីកំណត់នូវឧបោសថកាល គឺកាលជាទីរក្សានូវឧបោសថសីល ក្នុង១ថ្ងៃ១យប់នោះដោយបញ្ចេញវាចាអធិដ្ឋានថា៖
- អជ្ជ ឧបោសថោ ឥមញ្ច រត្តឹ ឥមញ្ច ទិវសំ ឧបោសថិកោ ភវិស្សាមិ់់់ (ឧបាសិកាត្រូវថា ឧបោសថិកា)
- ថ្ងៃនេះជាថ្ងៃត្រូវរក្សានូវឧបោសថសីល ខ្លួនអញនឹងជាអ្នករក្សានូវឧបោសថសីល អស់ថ្ងៃនេះនិងយប់នេះ ។ កាលបើបានអធិដ្ឋានដូច្នេះរួចហើយ តអំពីពេលនោះមក ក៏គប្បីសមាទាននូវឧបោសថសីល អំពីបុគ្គលដទៃមានភិក្ខុជាដើម តាមកាលគួរ បើទុកជាដល់ពេលព្រះអាទិត្យរះខ្ពស់ឡើង ប្រមាណពេញពន្លឺធំទើបបានសមាទានក្តី ក៏ឈ្មោះថាបានសមាទានដោយប្រពៃ ឈ្មោះថាបានរក្សានូវឧបោសថសីល ពេញកាលកំណត់១ថ្ងៃ១យប់ដោយបរិបូណ៌ ។
ពាក្យសុំសមាទានឧបោសថសីល
កែប្រែកាលបើឧបាសក ឧបាសិកា នឹងសមាទាននូវឧបោសថសីល ប្រកបដោយអង្គ៨ ជាបច្ចេកសមាទាន អំពីភិក្ខុនោះ ត្រូវសូត្រនមស្ការ ហើយសូមនូវឧបោសថសីលព្រមទាំងព្រះត្រៃសរណគមន៍ ចំពោះភិក្ខុថា៖
- ឧកាស អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
- ទុតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
- តតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
- តតិ យម្បិ អហំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ អដ្ឋសីលានិ យាចា មិ
សូមគោរព បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នាបពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៨ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា ជាគំរប់២ដងផង ជាគំរប់៣ដងផង ។
ឧបោសថសីល
កែប្រែអ្នកសមាទានសូត្រកំណត់ឧបោសថកាលថា៖
កែប្រែ- ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សម្មទេវអភិរក្ខិតុំ សមាទិយាមិ
- ឥមំ អដ្ឋង្គសមន្នាគតំ ពុទ្ធប្បញ្ញត្តំ ឧបោសថំ ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សម្មទេវអភិរក្ខិតុំ សមាទិយាមិ
ខ្ញុំព្រះករុណាសូមសមាទាន នូវឧបោសថសីល ដ៏ប្រកបព្រមដោយអង្គ៨ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់បញ្ញត្តិទុកហើយនេះ ដើម្បីនឹងរក្សាឲ្យបរិបូណ៌ប្រពៃអស់កាលកំណត់ថ្ងៃនេះនិងយប់នេះ សូមកុសលចូលជាឧបនិស្ស័យ ធ្វើឲ្យច្បាស់នូវព្រះនិព្វាន ឰដ៏អនាគតកាលទៅឯមុខនោះហោង ។
ព្រះសង្ឃរំលឹកថា
កែប្រែ- ឥមានិ អដ្ឋសិក្ខាបទានិ ឧបោសថសីលវសេន ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ
- ឥមានិ អដ្ឋសិក្ខាបទានិ ឧបោសថសីលវសេន ឥមញ្ចរត្តឹ ឥមញ្ចទិវសំ សាធុកំ កត្វា អប្បមាទេន សម្មារក្ខិតព្វំ
អ្នក (អ្នកទាំងឡាយ) គប្បីធ្វើនូវសិក្ខាបទទាំងឡាយ៨នេះឲ្យប្រពៃ ត្រូវរក្សាឲ្យល្អដោយអំណាចនៃឧបោសថសីល អស់កាលកំណត់ត្រឹម១ថ្ងៃ១យប់នេះ ដោយសេចក្តីមិនប្រមាទ គឺថាកុំបីធ្វេសប្រហែសឡើយ។ (អ្នកសមាទានទទួលថា អាម ភន្តេ សាធុ ប្រពៃ)
- សីលេន សុគតឹ យន្តិ សីលេនភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ
- សីលេន សុគតឹ យន្តិ សីលេនភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំវិសោធយេ
សត្វទាំងឡាយ បានទៅកាន់ស្ថានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វានក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជំរះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង។ (អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃ )
ឯកសារយោង
កែប្រែ- ដកស្រង់ចេញពីសៀវភៅគិហិបតិបត្តិពិសេស។