មុសា

សិក្ខាបទ

កែប្រែ

សិក្ខាបទ ៥ (បាលី បញ្ចសីលានិ, សំស្ក្រឹត បញ្ចសីលានិ) គឺជា សិក្ខាបទចាំបាច់ របស់ពុទ្ធសាសនិកជន ដែលសមាទានដោយគ្រហស្ថ (ឧបាសក និង ឧបាសិកា) អ្នក​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ និង មហាយានសិក្ខាបទ នៃប្រពៃណីទាំង ២ នេះ មានសារសំខាន់ដូចគ្នា គឺការប្រកាន់យក កិរិយា​វៀរចាក​ការ​សម្លាប់​សត្វ, វៀរចាក​ការលួចយកទ្រពគេ, វៀរចាកការប្រព្រឹត្តខុសក្នុងកាម, វៀរចាកការពោលនូវពាក្យកុហក, វៀរចាកការសេពគ្រឿងស្រវឹង ។ សមាទានសិក្ខាបទ៥ គឺជាការ[[ប្រតិបត្តិ[[ដំបូង និង ទៀងទាត់ប្រកប​​​ដោយវិរិយភាព នៃពុទ្ធសាសនិក ដែលជាគ្រហស្ថសិក្ខាបទ៥ នេះ មិនតាំងឡើងដោយការបង្ខិតបង្ខំទេ ប៉ុន្តែជាក្បួនសំរាប់គ្រហស្ថរៀន ធ្វើដោយស្ម័គ្រចិត្ត ដើម្បីសម្រួលការប្រតិបត្តិ។

បទបាលី និង ប្រែ

កែប្រែ

ខាងក្រោមនេះគឺ បញ្ចសិក្ខាបទ ឬ បញ្ចសីលា ជាភាសាខ្មែរ និង បាលី ។

  1. បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
  2. អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
  3. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
  4. មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។

សិក្ខាបទ

កែប្រែ

    1. សត្វមានជីវិត
    2. សេចក្តីដឹងថាសត្វមានជីវិត
    3. គិតនឹងសម្លាប់
    4. ព្យាយាមនឹងសម្លាប់
    5. សត្វស្លាប់ដោយព្យាយាមនោះ
  1. អទិន្នាទាន មានអង្គ ៥ គឺ ៖
    1. ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
    2. សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេហួងហែងរក្សា
    3. គិតនឹងលួច
    4. ព្យាយាមនឹងលួច
    5. លួចបានមកដោយព្យាយាមនោះ
  2. កាមេសុមិច្ឆាចារ មានអង្គ ៤ គឺ ៖
    1. ស្ត្រីដែលមានគេហួងហែងរក្សា
    2. គិតនឹងសេពមេថុនធម្មនឹងស្ត្រីនោះ
    3. ព្យាយាមនឹងសេពនូវមេថុនធម្ម
    4. ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា
  3. មុសាវាទ មានអង្គ ៤ គឺ ៖
    1. វត្ថុមិនពិត
    2. គិតនឹ
    3. ព្យាយាមនឹងពោលឲ្យខុស
    4. ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ
  4. សុរាមេរយ មានអង្គ ៤ គឺ ៖
    1. វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ
    2. គិតបំរុងនឹងផឹក
    3. ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
    4. បានផឹកទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ

ការពិពណ៌នាបន្ថែម

កែប្រែ

តាមគម្ពីរបាលី សេចក្តីពិពណ៌នាបន្ថែម តែងជាប់មកជាមួយនឹងការហាត់រៀនសិក្ខាបទជាញឹកញយ ៖
“ ពេលខ្លះបុគ្គលណាមួយ បោះបង់ការសម្លាប់សត្វមានជីវិត វៀរចាកការសម្លាប់សត្វមានជីវិត គាត់រស់នៅដោយដំបងបានដាក់ចុះហើយ កាំបិតបានដាក់ចុះហើយ ស្គាល់សេចក្តីខុសឬត្រូវ អាណិតករុណាដើម្បីសេចក្តីសុខដល់សព្វសត្វទាំងពួង ។ គាត់បោះ បង់​ការ​កាន់យក​របស់ ដែល​គេមិនបានឲ្យ, វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យ, គាត់មិនបានយកតាមបែបជាអ្នកលួចនូវរបស់ក្នុងស្រុកភូមិ ឬ ក្នុងព្រៃ ដែល​ជា​របស់អ្នកដទៃ ហើយម្ចាស់របស់នោះ​ មិនបានឲ្យដល់គាត់ ។ គាត់បោះបង់ការប្រព្រឹត្តខុសក្នុងកាម, វៀរចាកការប្រព្រឹត្តខុសក្នុងកាម គាត់​មិន​ជាប់ជំពាក់​ក្នុងកាម ជាមួយនឹងអ្នក ដែលមានម្តាយឪពុក បងប្អូនប្រុសស្រីនិងញាតិថែរក្សា អ្នកដែលមានប្តី ឬមានបុរសដទៃហួងហែងរក្សា ។

មានពេលខ្លះបុគ្គលណាមួយ បោះបង់ការពោលពាក្យខុស វៀរចាកការពោលពាក្យ ខុស ។ នៅពេលដែលគេប្រជុំគ្នាក្នុងភូមិ ពួកក្រុម ឬ​ក្រុមគ្រួសារ ហើយត្រូវគេហៅ ឲ្យឆ្លើយ ក្នុងភាពជាសាក្សី បុគ្គលនោះ កាលបើខ្លួនមិនដឹង ក៏ឆ្លើយថាខ្ញុំមិនដឹង កាលបើខ្លួនដឹង ក៏ឆ្លើយថាខ្ញុំដឹង ឬកាលបើខ្លួនមិនឃើញ ក៏ឆ្លើយថាខ្ញុំមិនឃើញ កាលបើខ្លួនឃើញ ក៏ឆ្លើយថាខ្ញុំឃើញ ។ ធ្វើយ៉ាងដូច្នេះ គាត់មិនបាននិយាយកុហកដោយចេតនា ដើម្បីបំណងផ្ទាល់ខ្លួន ដើម្បីបំណងរបស់អ្នកដទៃ ដើម្បីបំណងឲ្យបាន រង្វាន់ណាមួយ ។ ដោយបោះបង់វាចាខុស គាត់​បាន​វៀរចាក​ការ​ពោល​វាចា​ខុស ។ ព្រះសម្មាសម្ពុទ្ធ មានព្រះបន្ទូលថាការសម្លាប់សត្វ ការលួចទ្រពគេ ការប្រព្រឹត្តខុសក្នុងកាម និងការពោលពាក្យកុហក មិន​ដែល​ជា​ការ​ចំណាន​សោះឡើយ ។”សរេសរឪ្យអស់ផងទានម្ចាស់ករុណាសូម ចុះឥមានោះអត់ផងនិង

ការទាក់ទាញ

កែប្រែ

ក្នុងគម្ពីរបាលី ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា បញ្ចសិក្ខាបទ ជាជំនូនដល់ខ្លួនឯងផង និងដល់អ្នកដទៃផង៖
“ពេលនេះ មានជំនូន៥យ៉ាង គឺជំនូនដ៏ប្រសើរ ជារបស់ដើម ស្ថិតនៅយូរអង្វែង ជាប្រពៃណី ជារបស់បូរាណ ជារបស់បរិសុទ្ធ បរិសុទ្ធ​តាំង​ពី​ដើម​មក មិនបើកចំហរដល់សេចក្តីសង្ស័យ និង មិនបើកដល់សេចក្តីសង្ស័យ ទៅពេលក្រោយ ហើយត្រូវអ្នកចេះដឹងខាងសាសនា និង​សមណៈ​ពោល​សរសើរ ។ ៥​ ណាខ្លះ ?

មានពេលខ្លះ សិស្សរបស់ព្រះអារិយណាមួយ បោះបង់ការសម្លាប់សត្វ វៀរចាកការសម្លាប់សត្វ ក្នុងការធ្វើយ៉ាងនេះ ជន​នោះ​ឲ្យ​ការ​រួចរំដោះ​ពី​គ្រោះ​កាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ទៅលើពពួកសត្វឥតរើសមុខ ។ ក្នុងការឲ្យការរួចរំដោះពីគ្រោះកាច ការ​រួច​រំដោះ​ពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ទៅលើពពួកសត្វឥតរើសមុខ​ គាត់ក៏បានទទួលចំណែក ក្នុង​ការ​រួចរំដោះ​ឥត​រើស​មុខ​ពី​គ្រោះ​កាច ការរួចរំដោះពីសេចក្តីព្យាបាទ ការរួចរំដោះពីការសង្កត់សង្កិន ។ នេះជាជំនូនទីមួយ គឺជាជំនូនដ៏ប្រសើរ ជារបស់ដើម ស្ថិតនៅយូរអង្វែង ជា​ប្រពៃណីជារបស់បូរាណ ជារបស់បរិសុទ្ធ បរិសុទ្ធតាំងពីដើមមក មិនបើកចំហរដល់សេចក្តីសង្ស័យ នឹង​មិន​បើក​ដល់​សេចក្តី​សង្ស័យ​ទៅ​ពេល​ក្រោយ ហើយត្រូវអ្នកចេះដឹងខាងសាសនា និង សមណៈពោលសរសើរ” ។

សិក្ខាបទ៨

កែប្រែ
សិក្ខាបទ៨ ឬសីល៨ ឬ ឧបោសថសីល ជាសិក្ខាបទសម្រាប់គ្រហស្ថ ដែលមានបំណង នឹងបតិបត្តិឲ្យបានតឹងរឹងជាងសិក្ខាបទ៥ ។ សិក្ខាបទ៨នេះសំដៅយក ការលះបង់ឥរិយាបទអាក្រក់ចេញដូចសិក្ខាបទ៥ដែរ ហើយនិងនាំឆ្ពោះទៅកាន់ការរស់នៅបែបជា អ្នកបួស ។ នៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាផ្នែកថេរវាទ ដូចជាស្រីលង្កា ខ្មែរ និងថៃឡង់ដ៍ ពុទ្ធសាសនិកគ្រហស្ថយកថ្ងៃខែដាច់ ថ្ងៃ៨កើត ថ្ងៃពេញបូណ៌មី និងថ្ងៃ៨រោច ជាថ្ងៃសម្រាប់សមាទានឧបោសថសីល ។

អានិសង្សរបស់សីល

កែប្រែ
សីលរបស់បុគ្គលដែលបានសមាទានហើយ ដុសខាត់ឲ្យស្អាតផូរផង់បរិសុទ្ធ នឹងមានអានិសង្សច្រើន ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យឲ្យកើតអវិប្បដិសារៈ សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ ។ អានិសង្សរបស់សីល មាន៥ប្រការគឺ បុគ្គលអ្នកមានសីលបាននូវគំនរភោគសម្បត្តិ១, បុគ្គលអ្នកមានសីលបាននូវកល្យាណកិត្តិសព្ទ១, បុគ្គលអ្នកមានសីលរមែងក្លៀវក្លា ចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ក៏មិនអៀនអន់១, បុគ្គលអ្នកមានសីលជាអ្នកមិនវង្វេងនៅពេលស្លាប់១, បុគ្គលអ្នកមានសីល បន្ទាប់ពីបែកធ្លាយរាងកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ដើម្បីដុសខាត់សីលឲ្យបានស្អាតបរិសុទ្ធផូរផង់ បុគ្គលអ្នករក្សាសីលគប្បីវៀរចាក

ឯកសារយោង

កែប្រែ
  1. គិហិបដិបត្តិ
  2. កម្មបថ១០