សំណួរ ស្លេសស្វីគហុលស្តាញ
សំណួរ ស្លេសស្វីគហុលស្តាញ គឺជាបណ្តុំនៃបញ្ហាការទូត និងបញ្ហាផ្សេងៗទៀតដែលលេចឡើងក្នុងសតវត្សទី១៩ ទាក់ទងនឹងឌុចឈីទាំងពីរគឺ ស្លេសស្វីគ ( Sønderjylland/Slesvig ) និង ហុលស្តាញ ( Holsten ) ទៅនឹងរាជអាណាចក្រដាណឺម៉ាក ទៅនឹងសហព័ន្ធអាល្លឺម៉ង់ និងទៅកាន់គ្នាទៅវិញទៅមក។ រដ្ឋបុរសជនជាតិអង់គ្លេស ឡត ប៉ាមឺស្តូន បានលើកឡើងថា "មានតែមនុស្សបីនាក់ប៉ុណ្ណោះ ដែលបានយល់ច្បាស់អំពីរឿងស្លេសស្វីគ ហុលស្តាញគឺ ព្រះអង្គម្ចាស់អាល់បឺត ដែលបានចូលទីវង្គត សាស្រ្តាចារ្យជនជាតិអាឡឺម៉ង់ម្នាក់ដែលបានឆ្កួត ហើយនិងខ្ញុំដែលបានបំភ្លេចវាចោលទាំងអស់។" [១] [២]
ស្លេសស្វីគ គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ក្នុងអំឡុង យុគសម័យវីគីង ហើយបានក្លាយជាឌុចឈីរបស់ដាណឺម៉ាកនៅសតវត្សទី១២ ។ ដាណឺម៉ាក បានព្យាយាមម្តងហើយម្តងទៀតដើម្បីធ្វើសមាហរណកម្មឌុចឈីនៃស្លេសស្វីគ ទៅក្នុងនគរដាណឺម៉ាក។ ហុលស្តាញ ដែលនៅម្ខាងទៀតនៃព្រំដែនដាណឺម៉ាកពី ស្លេសស្វីគ នៅក្នុងមជ្ឈិមសម័យជាចំណុះនៃ ចក្រភពហូលីរ៉ូម៉ាំង ។ ចាប់ពីឆ្នាំ ១៤៦០មក តំបន់ទាំងពីរត្រូវបាន គ្រប់គ្រងរួមគ្នាដោយឌុចតែមួយ ដែលក៏ជាស្តេចនៃប្រទេសដាណឺម៉ាកផងដែរ។ សន្ធិសញ្ញា រីប ដែលយល់ព្រមដោយស្តេចដាណឺម៉ាក ដើម្បីទទួលបានការគ្រប់គ្រងរដ្ឋទាំងពីរ ហាក់ដូចជាបង្ហាញថា ស្លេសស្វីគ និងហុលស្តាញ ត្រូវរក្សាការរួបរួម ទោះបីជាការបកស្រាយនោះត្រូវបានជំទាស់នៅពេលក្រោយក៏ដោយ។
ចក្រភពហូលីរ៉ូម៉ាំង ត្រូវបានរំលាយនៅឆ្នាំ១៨០៦ ។ សហព័ន្ធអាល្លឺម៉ង់ដែលបានបង្កើតឡើងក្នុងឆ្នាំ១៨១៥ រួមមានហុលស្តាញក្នុងនោះផងដែរ ។ នៅដើមសតវត្សទី១៩ ចំនួនប្រជាជនរបស់ហុលស្តាញ គឺរួមជាមួយនឹងស្លេសស្វីគភាគច្រើនជាជនជាតិអាឡឺម៉ង់ស្ទើរតែទាំងស្រុង។
ទាំងស្លេសស្វីគ និងហុលស្តាញ ត្រូវបានគ្រប់គ្រងតាមរយៈស្ថាប័នដាច់ដោយឡែកពីព្រះរាជាណាចក្រដាណឺម៉ាក។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៨៤៨ ស្តេចហ្រ្វេដេរីកទី៧ នៃប្រទេសដាណឺម៉ាក បានប្រកាសដល់ប្រជាជននៃស្លេសស្វីគនូវ ការប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញសេរីដែលចែងថា តំបន់នេះទោះជារក្សាស្វ័យភាពយ៉ាងណាក្តី នឹងក្លាយជាផ្នែកមួយរបស់ប្រទេសដាណឺម៉ាក។ នេះបាននាំឱ្យមានការបះបោរបើកចំហដោយជនជាតិអាល្លឺម៉ង់ភាគច្រើនរបស់ ស្លេសស្វីគហុលស្តាញ ក្នុងការគាំទ្រឯករាជ្យភាពពីប្រទេសដាណឺម៉ាក និងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយសហព័ន្ធអាល្លឺម៉ង់ ។ អន្តរាគមន៍យោធានៃ ព្រះរាជាណាចក្រព្រុស បានគាំទ្រការបះបោរហើយ កងទ័ពព្រុស បានបណ្តេញកងទ័ពរបស់ដាណឺម៉ាកពីស្លេសស្វីគ និងហុលស្តាញ ដោយចាប់ផ្តើម សង្គ្រាម ស្លេសស្វីគលើកទីមួយ (១៨៤៨-៥១) ដែលបានបញ្ចប់ដោយជ័យជំនះរបស់ដាណឺម៉ាកនៅ អ៊ីស្តែត ជាមួយនឹង ពិធីសារទីក្រុងឡុងដ៍ សហគមន៍អន្តរជាតិបានយល់ព្រមលើស្ថានភាពរបស់ឌុចឈី។
វិបត្តិទីពីរបានកើតឡើងដោយសារវិបត្តស្នងរាជ្យ ។ រាជអំណាចហុលស្តាញនិងឡោនបឺគ អ្នកដឹកនាំស្នងរាជ្យដោយស្របក្រោម ច្បាប់សាលីក របស់អាល្លឺម៉ង់ដែលបំបាត់សិទ្ធិស្ត្រីក្នុងការស្នងរាជ្យ ។ ច្បាប់ខុសគ្នានៅក្នុងព្រះរាជាណាចក្រដាណឺម៉ាកជាមួយស្លេសស្វីគ បានអនុញ្ញាតឱ្យអ្នកស្នងមរតកជាបុរសតាមរយៈខ្សែលោហិតស្រី។ នៅក្រោមច្បាប់ផ្សេងៗគ្នានេះ ស្តេចហ្វ្រេដេរីកទី៧ នៃប្រទេសដាណឺម៉ាក ដែលគ្មានបុត្រ នឹងមានអ្នកស្នងរាជ្យខុសគ្នាមួយនៅដាណឺម៉ាក និងមួយទៀតនៅហុលស្តាញ។ ប៉ុន្តែនៅពេលដែលព្រះអង្គ បានចូលទីវង្គតនៅឆ្នាំ១៨៦៣ ក្សត្រស្នងរាជ្យបន្តនៅដាណឺម៉ាក គ្រីស្ទៀនទី៩ បានអះអាងថាទ្រង់បានទទួលមរតក ឌុចឈីនៃហុលស្តាញ ផងដែរ ហើយបានព្យាយាមបញ្ចូលឌុចឈីនៃស្លេសស្វីគទៅក្នុងព្រះរាជាណាចក្រដាណឺម៉ាកដោយការចុះហត្ថលេខាលើអ្វីដែលគេហៅថា រដ្ឋធម្មនុញ្ញខែវិច្ឆិកា ។ នេះត្រូវបានគេមើលឃើញថាជាការរំលោភលើពិធីសារទីក្រុងឡុងដ៍ ហើយវាបាននាំទៅរក សង្រ្គាមស្លេសស្វីគទីពីរ នៃឆ្នាំ១៨៦៤និងនៅទីបំផុតដល់ការដាក់បញ្ជូលឌុចឈីទាំងពីរ ទៅក្នុងប្រទេសអាល្លឺម៉ង់។ [៣]
បន្ទាប់ពីបរាជ័យរបស់អាល្លឺម៉ង់ក្នុង សង្គ្រាមលោកលើកទី១ តំបន់ភាគច្រើននៃស្លេសស្វីគភាគខាងជើង បានបង្រួបបង្រួមជាមួយដាណឺម៉ាកវិញបន្ទាប់ពីការប្រជុំពីរដែលរៀបចំដោយមហាអំណាចសម្ព័ន្ធមិត្ត។ ជនជាតិភាគតិចជាតិអាឡឺម៉ង់ មួយភាគតូចនៅតែរស់នៅក្នុង ស្លេសស្វីគខាងជើង ខណៈដែល ជនជាតិដាណឺម៉ាកភាគតិច បន្តរស់នៅ ស្លេសស្វីគខាងត្បូង ។
បញ្ហារដ្ឋធម្មនុញ្ញ
កែប្រែចាប់តាំងពីឆ្នាំ១៨៤៩ ប្រព័ន្ធផ្សេងគ្នានៃរដ្ឋាភិបាលបានបន្តមានវត្តមានជាមួយគ្នានៅក្នុងរដ្ឋដាណឺម៉ាក។ ប្រទេសដាណឺម៉ាកបានក្លាយទៅជាប្រទេស ប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។ ទោះជាយ៉ាងណាក៏ដោយ ភាពផ្តាច់ការ នៅតែជាប្រព័ន្ធរបស់ស្លេសស្វីគនិង ហុលស្តាញដោយមានសភាប្រឹក្សាផ្អែកលើប្រព័ន្ធអចលនទ្រព្យដែលផ្តល់អំណាចកាន់តែច្រើនដល់សមាជិកដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៃសង្គម។ អង្គភាពទាំងបីត្រូវបានគ្រប់គ្រងដោយគណៈរដ្ឋមន្ត្រីមួយ រួមមានរដ្ឋមន្ត្រីសេរីនៃប្រទេសដាណឺម៉ាក ដែលបានជំរុញឱ្យមានកំណែទម្រង់សេដ្ឋកិច្ច និងសង្គម ហើយមានពួកមន្រ្តីអភិរក្សនិយមមានកំណើតមកពីពួកអភិជនហុលស្តាញ ដែលប្រឆាំងនឹងកំណែទម្រង់នយោបាយ។ បន្ទាប់ពីការបះបោរនៅហុលស្តាញ និងស្លេសស្វីគ ស្តេចមិនចាប់អារម្មណ៍ក្នុងការចែករំលែកអំណាចជាមួយប្រជាជនទេ ដែលភាគច្រើនធ្លាប់មានប្រវត្តិបះបោរ។ ពួកម្ចាស់អចលនទ្រព្យនៃអាណាចក្រ ដោយមានការភ័យខ្លាចថាពួកគេនឹងត្រូវបានជំនួសដោយស្ថាប័នប្រជាធិបតេយ្យ មានភាពងាយស្រួលជាងក្នុងការសម្របសម្រួលជាមួយ។
នេះបណ្តាលឱ្យមានការជាប់គាំងសម្រាប់ការបង្កើតច្បាប់ជាក់ស្តែង ភាពតានតឹងផ្នែកជនជាតិភាគតិច និងអសមត្ថភាពក្នុងការគ្រប់គ្រងមិនអាចជៀសផុត។ ជាងនេះទៅទៀត គូប្រជែងនឹងនយោបាយដាណឺម៉ាកក្នុងការបង្រួបបង្រួមទឹកដី( Helstaten ) មានការភ័យខ្លាចថាវត្តមានរបស់ ហុលស្តាញនៅក្នុងរដ្ឋាភិបាល ហើយក្នុងពេលជាមួយគ្នានោះ សមាជិកភាពរបស់ ហុលស្តាញក្នុងសហព័ន្ធអាល្លឺម៉ង់នឹងនាំឱ្យមានការជ្រៀតជ្រែករបស់អាល្លឺម៉ង់ជាមួយហុលស្តាញ ឬអាចលូកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ដាណឺម៉ាកតែម្តង។
នៅទីក្រុងកូពែនហាក ព្រះរាជវាំងនិងរដ្ឋាភិបាលភាគច្រើនបានគាំទ្រការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះស្ថានភាពបច្ចុប្បន្ន។ ដូចគ្នានេះដែរត្រូវបានអនុវត្តចំពោះមហាអំណាចបរទេសដូចជាចក្រភពអង់គ្លេស បារាំង និងរុស្ស៊ី ដែលនឹងមិនទទួលយកដាណឺម៉ាកទន់ខ្សោយ ដែលធ្វើឲ្យអាល្លឺម៉ង់បង្កើនឥទ្ធិពលដូចដែរនឹងប្រទេសអូទ្រីស ឬព្រុសទេ ដែលចង់កាន់កាប់ហុលស្តាញ ជាដែលកំពង់ផែកងទ័ពជើងទឹកដ៏សំខាន់ឬគ្រប់គ្រងច្រកចូលសមុទ្របាល់ទិកជាដើម។
ភាសា និងសញ្ជាតិ
កែប្រែមាន សំណួរជាតិ ចោទឡើងផងដែរ ទាំងប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ប្រាថ្នាចង់បាន តាមលក្ខណៈនៃសតវត្សទីដប់ប្រាំបួន ដើម្បីបង្កើត និងបង្រួបបង្រួមជាតិសាសន៍ពីផ្ទៃខាងក្រោយនៃការអនុវត្តវប្បធម៌ និងគ្រាមភាសាដែលបែកខ្ញែក។
ចុងក្រោយ មានចម្ងល់អន្តរជាតិ៖ មហិច្ឆតាគូប្រជែងរបស់មហាអំណាចអាល្លឺម៉ង់ពាក់ព័ន្ធ ហើយលើសពីនោះ ផលប្រយោជន៍របស់រដ្ឋអឺរ៉ុបផ្សេងទៀត ជាពិសេសគឺចក្រភពអង់គ្លេសក្នុងការទប់ស្កាត់ការកើនឡើងនៃមហាអំណាចសមុទ្រអាល្លឺម៉ង់នៅភាគខាងជើង។
អាឡឺម៉ង់ធ្លាប់ជាភាសារបស់រដ្ឋាភិបាលនៅ ស្លេសស្វីគ និង ហុលស្តាញ ក្នុងពេលដែលស្តេចដាណឺម៉ាកនិងផ្នែកខ្លះនៃពួកឌុចនៅហ្គ៊រតូហ្វគ្រប់គ្រង ហើយបានក្លាយជាភាសារបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រដាណឺម៉ាកក្នុងសម័យជាច្រើន។ ចាប់តាំងពី កំណែទម្រង់ លូទែររ៉ង់ ភាសាអាឡឺម៉ង់បានលេចធ្លោនៅក្នុងព្រះវិហារនិងសាលារៀននៅភាគខាងត្បូងនៃស្លេស្វីគ ហើយភាសាដាណឺម៉ាកគឺជាភាសាសំខាន់ក្នុងចំណោមកសិករនៅស្លេសស្វីគ ។
ភាសាអាល្លឺម៉ង់ទាប គឺជាភាសាប្រើប្រាស់ក្នុងហុលស្តាញទាំងមូល ។ ក្នុងកំឡុងសតវត្សក្រោយ យុគសម័យកណ្តាល ភាសាអាល្លឺម៉ង់ទាបបានមកគ្របដណ្តប់នៅ ស្លេស្វីគខាងត្បូង ដែលដើមឡើយភាគច្រើនជាអ្នកនិយាយភាសាដាណឺម៉ាក។ ភាសាដាណឺម៉ាកនៅតែគ្របដណ្តប់នៅភាគខាងជើង ដដែល។ ប្រហែលឆ្នាំ១៨០០ ភាសាអាឡឺម៉ង់ និងដាណឺម៉ាកត្រូវបានគេនិយាយក្នុងសមាមាត្រស្មើគ្នានៅទូទាំងអ្វីដែលឥឡូវជា ស្លេសស្វីគភាគកណ្តាល ។
ភាសាអាឡឺម៉ង់បានរីករាលដាលបន្តិចម្តងៗ ជាថ្នូរនឹងការចុះឱនថយនៃភាសាដាណឺម៉ាកក្នុងសតវត្សមុនៗ ជាឧទាហរណ៍ ភាសាដាណឺម៉ាកនៅតែត្រូវបានគេនិយាយនៅលើឧបទ្វីប ស្វានសេន ប្រហែលឆ្នាំ១៧៨០ (ការប្រើប្រាស់ភាសាដាណឺម៉ាកចុងក្រោយគេគឺនៅក្នុងភូមិក្បែរស្លី) ប៉ុន្តែក្រោយមកបានបាត់ទាំងស្រុង។ .
ព្រំដែននៃភាសានៅសតវត្សទី១៩ អនុលោមតាមព្រំដែនបច្ចុប្បន្នរវាងដាណឺម៉ាក និងអាល្លឺម៉ង់[ត្រូវការអំណះអំណាង] ។
វាច្បាស់ណាស់ថាការគ្រប់គ្រងរបស់ដាណឺម៉ាកនៅស្លេសស្វីគ គឺងាយរងគ្រោះ និងចុះខ្សោយ។ តាមរយៈសកម្មភាពសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួនក្នុងតំបន់ជនជាតិអាឡឺម៉ង់នៅភាគខាងត្បូងបានពង្រីកដែនភូមិសាស្ត្ររបស់ខ្លួន។ បើគិតតាមភាសា ជនអន្តោប្រវេសន៍ អាឡឺម៉ង់ភាគខាងក្រោម បានមកដល់ឥតឈប់ឈរ ហើយគ្រួសារដែលនិយាយភាសាដាណឺម៉ាកពីមុនមក បានផ្លាស់ប្តូរភាសាកំណើតដើម្បីមានភាពងាយស្រួលក្។ ភាសាអាឡឺម៉ង់ទាប ជាជាងភាសាដាណឺម៉ាក បានក្លាយជាភាសាធម្មតារបស់ហុលស្តាញ និងភាគច្រើននៃភាគខាងត្បូងស្លេសស្វីគ ។
ដំណោះស្រាយមួយដែលក្រោយមកមានការគាំទ្រពីស្តេច ណាប៉ូឡេអុងទី៣ គឺត្រូវបែងចែកស្លេសស្វីគ ផ្អែកលើសញ្ជាតិ ដោយប្រគល់ផ្នែកមានជនជាតិដាណឺម៉ាករស់នៅទៅឱ្យប្រទេសដាណឺម៉ាក និងអាល្លឺម៉ង់ទៅហុលស្តាញ ។ គំនិតនេះដែលក្រោយមកមានអ្នកគាំទ្រក្នុងចំណោមទាំងជនជាតិដាណឺម៉ាក និងជនជាតិអាឡឺម៉ង់ មិនអាចអនុវត្តបាននៅពេលនោះ ដោយសារការមិនពេញចិត្តភាគច្រើននៃភាគីទាំងពីរ។ [៤] ដំណោះស្រាយនេះត្រូវបានអនុវត្តជាបន្តបន្ទាប់ដោយការបោះឆ្នោតផ្ទាល់ ក្នុងឆ្នាំ១៩២០ ជាលក្ខខណ្ឌនៃ សន្ធិសញ្ញា វែសៃយ ហើយ ស្លេស្វីគខាងជើង ត្រូវបានប្រគល់ត្រឡប់ឲ្យទៅប្រទេសដាណឺម៉ាកវិញ។
សន្ធិសញ្ញារីប
កែប្រែជនជាតិអាឡឺម៉ង់នៅស្លេសស្វីគហុលស្តាញ ជារឿយៗបានដកស្រង់ឃ្លាពី សន្ធិសញ្ញារីប ឆ្នាំ១៤៦០ ដោយបញ្ជាក់ថា ស្លេសស្វីគ និងហុលស្តាញ គួរតែ "ត្រូវរួបរួមជាមួយគ្នាជានិច្ចហើយមិនអាចបែងចែកបាន ( ឬ បំបែក)" ។ ទោះបីជាសន្ធិសញ្ញានេះបានដើរតួនាទីតូចតាចនៅក្នុងកម្រិតផ្លូវការនៃជម្លោះក៏ដោយ ក៏ការប្រកាសថា "ជារៀងរហូតមិនអាចបំបែកបាន" ( Up ewig ungedeelt ) ទទួលបានឋានៈជាសុភាសិតមួយ ក្នុងអំឡុងពេលការកើនឡើងនៃស្មារតីជាតិនិយមអាល្លឺម៉ង់ ទាំងក្នុងចំណោមអ្នកដែលប្រាថ្នាឯករាជ្យចំពោះ ស្លេសស្វីគហុលស្តាញ និងនៅក្នុងចលនា បង្រួបបង្រួមអាល្លឺម៉ង់ ជាទូទៅ។
នៅប្រទេសដាណឺម៉ាក វាត្រូវបានគេផ្តល់សារៈសំខាន់តិចជាង ហើយការលើកឡើងនេះត្រូវបានចាត់ទុកថានៅក្រៅបរិបទ ព្រោះវាអាចបង្ហាញប្រាប់ទឹកដីឌុចឈីទាំងពីរមិនអាចបំបែកពីគ្នាបាន ឬមិនអាចមានការបែងចែកទឹកដីទៅជាចំណែកតូចៗបន្តទៀត។ រឿងនេះបានកើតឡើងជាច្រើនដងមកហើយ ដោយបន្សល់ទុកនូវគំរូនៃការយល់ច្រឡំនៃ អង្គភាពសក្តិភូមិ ។ ដាណឺម៉ាក ក៏បានលើកឡើងនូវសេចក្តីសម្រេចរបស់តុលាការបព្វជិតដាណឺម៉ាក និងអធិរាជអាឡឺម៉ង់នៅឆ្នាំ១៤២៤ និង១៤២១ ដោយបញ្ជាក់ថា ស្លេស្វីគជាកម្មសិទ្ធិរបស់ដាណឺម៉ាកដោយត្រឹមត្រូវព្រោះវាជា ដែនចំណុះ របស់ដាណឺម៉ាក ហើយហុលស្តាញ គឺជាដែនចំណុះនៃចក្រភពហូលីរ៉ូម៉ាំង ដោយចង់បំបែកដែនទាំងពីរឲ្យនៅដាច់ពីគ្នា។
ប្រទេសមហាអំណាចហាក់ដូចជាបានផ្តល់សារសំខាន់តិចតួចដល់សន្ធិសញ្ញា រីប បើប្រៀបធៀបទៅនឹងជម្លោះជនជាតិ និងការព្រួយបារម្ភអំពីតុល្យភាពអំណាចរបស់អឺរ៉ុប។
ដំណោះស្រាយ
កែប្រែសង្រ្គាមស្លេសស្វីគ លើកទីពីរ បានដោះស្រាយសំណួរ ស្លេសស្វីគហុលស្តាញ យ៉ាងហឹង្សា ដោយបង្ខំស្តេចដាណឺម៉ាកឱ្យបោះបង់ចោល (នៅថ្ងៃទី១ ខែសីហាឆ្នាំ១៨៦៤) សិទ្ធិទាំងអស់របស់ទ្រង់នៅក្នុងដែនទាំងពីរ ថ្វាយដល់អធិរាជ ហ្រ្វង់ចូសេហ្វទី១ នៃប្រទេសអូទ្រីស និងស្តេច វីល្លៀមទី១ នៃប្រទេសព្រុស ។ ដោយមាត្រា XIX នៃ សន្ធិសញ្ញាក្រុងវីយែន ដែលបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៨៦៤ មានរយៈពេលប្រាំមួយឆ្នាំ ដែលបានអនុញ្ញាតក្នុងអំឡុងនោះ ឲ្យប្រជាជននៃទឹកដីទាំងពីរ អាចជ្រើសរើសសញ្ជាតិដាណឺម៉ាក ហើយផ្លាស់ទៅកាន់ប្រទេសដាណឺម៉ាក ហើយអាចរក្សាសិទ្ធិកំណើតក្នុងទឹកដីទាំងពីរបានដដែល។
នៅក្នុង សង្រ្គាមអូទ្រីសព្រុស ឆ្នាំ១៨៦៦ ព្រុសបានដក ហុលស្តាញពីប្រទេសអូទ្រីស ហើយឌុចឈីទាំងពីរបានបញ្ចូលជាបន្តបន្ទាប់ទៅក្នុង ខេត្ត ស្លេសស្វីគហុលស្តាញ ។ ចាប់ពីចំណុចនេះមក សំណួរស្លេសស្វីគហុលស្តាញ ត្រូវបានគ្របដណ្តប់ដោយបញ្ហាធំនៃទំនាក់ទំនងអូទ្រីសព្រុស ដែលសង្រ្គាមឆ្នាំ ១៨៦៦ បានជះឥទ្ធិពលយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ វាបានបន្តចោទជាបញ្ហារវាងជនជាតិដាណឺម៉ាក និងជនជាតិអាឡឺម៉ង់ តាមរយៈបញ្ហាចំណោទជោគវាសនារបស់ប្រជាជនដាណឺម៉ាក នៅស្លេសស្វីគ។ សំណួរនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិតនៃច្បាប់អន្តរជាតិ និងជាការបង្ហាញពីបញ្ហាជាក់ស្តែងដែលពាក់ព័ន្ធនឹងការអះអាងនូវគោលការណ៍ទំនើបអំពី សញ្ជាតិ ។
សម្រាប់ឥទ្ធិពលលើ ជនជាតិដាណឺម៉ាកនៅស្លេសស្វីគ និងព្រឹត្តិការណ៍បន្ទាប់ សូមមើល ប្រវត្តិនៃស្លេសស្វីគហុលស្តាញ ។
បន្ទាប់ពីការបរាជ័យរបស់អាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី1មហាអំណាចសម្ព័ន្ធមិត្តបានរៀបចំការបោះឆ្នោតចំនួនពីរនៅភាគខាងជើងនិងកណ្តាល ស្លេសស្វីគ នៅថ្ងៃទី១០ ខែកុម្ភៈ និងថ្ងៃទី១៤ ខែមីនាឆ្នាំ១៩២០។ នៅស្លេសស្វីគភាគខាងជើង ៧៥% បានបោះឆ្នោតសម្រាប់ការបង្រួបបង្រួមជាមួយដាណឺម៉ាកនិង ២៥% សម្រាប់នៅបន្តក្នុងប្រទេសអាល្លឺម៉ង់។ វាបានក្លាយជា ស្រុកជូតលែន ក្នុងប្រទេសដាណឺម៉ាក ដែលឥឡូវនេះជាផ្នែកមួយនៃ តំបន់ភាគខាងត្បូងនៃប្រទេសដាណឺម៉ាក ។ នៅស្លេសស្វីគកណ្តាល ស្ថានភាពត្រូវបានផ្លាស់ប្តូរដោយការបោះឆ្នោត៨០% សម្រាប់ប្រទេសអាល្លឺម៉ង់និង ២០% សម្រាប់ប្រទេសដាណឺម៉ាក។ គ្មានការបោះឆ្នោតណាមួយបានកើតឡើងនៅភាគខាងត្បូងទីបីនៃស្លេសស្វីគ ឬនៅហុលស្តាញទេព្រោះលទ្ធផលត្រូវបានចាត់ទុកថាជាការសន្និដ្ឋានមុន។ សព្វថ្ងៃនេះវាបានបង្កើតជា រដ្ឋអាល្លឺម៉ង់ ស្លេសស្វីគហុលស្តាញ ។
អក្សរសិល្ប៍
កែប្រែធាតុនៃសំណួរស្លេសស្វីគហុលស្តាញ ត្រូវបានប្រឌិតនៅក្នុង Royal Flash ដែលជារឿងទីពីរនៃប្រលោមលោក The Flashman Papers របស់ George MacDonald Fraser ។
ដំណោះស្រាយដ៏មានសក្ដានុពលរបស់វា (ឬកង្វះរបស់វា) ក៏ជាផ្នែកមួយនៃដំណោះស្រាយចំពោះអាថ៌កំបាំងនៅចំកណ្តាលនៃរឿងខ្លី "Tomorrow Town" របស់ Kim Newman ។
អ្នកនិពន្ធជនជាតិដាណឺម៉ាក Herman Bang បានសរសេរអំពីជីវិតនៅលើកោះ Als បន្ទាប់ពី សមរភូមិ Dybbøl ក្នុង សង្គ្រាមទីពីរនៃស្លេសស្វីគ នៅក្នុងប្រលោមលោករបស់គាត់ Tine ដែលបានបោះពុម្ពនៅឆ្នាំ១៨៨៩ ។
Dostoevsky សំដៅទៅលើរឿងនេះថាជា "The farce in Schleswig-Holstein" នៅក្នុង Notes from Underground ។
សំណួរនេះលេចឡើងនៅក្នុងភាគទីមួយនៃ ការចងចាំ របស់ Carl Schurz [៥] ជាបញ្ហានៃការព្រួយបារម្ភនៅក្នុង បដិវត្តន៍ឆ្នាំ១៨៤៨ និងក៏ដូចជាការរំលឹកដ៏ឆ្ងាយរបស់មិត្តរបស់គាត់ Adolf Strodtmann ទាក់ទងនឹងការចូលរួមរបស់ Strodtmann នៅក្នុងជម្លោះ (សូមមើលជំពូកទី 5 ទំព័រ . – និង ជំពូក ៦ ទំព័រ។ – )។
សូមមើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ Lytton Strachey, Queen Victoria, 1921.
- ↑ "Only Three People Understood It: The Prince Consort Who is Dead, a German Professor Who Has Gone Mad, and I Who Have Forgotten All About It". Quote Investigator. Retrieved 2018-12-16.
- ↑ Keith A.P. Sandiford, Great Britain and the Schleswig–Holstein question, 1848-64: a study in diplomacy, politics, and public opinion (University of Toronto Press, 1975).
- ↑ La Question de Slesvig, p. 135 seq., Historique de l'idée d'un partage du Slesvig
- ↑ Carl Schurz, Reminiscences (3 vols.), New York: McClure Publ. Co., 1907
ការអានបន្ថែម
កែប្រែ- Müller, Friedrich Max. The Schleswig–Holstein Question and Its Place in History in "Last Essays by the Right Hon. Professor F. Max Müller", 1881, (accessed on-line August 2017).
- Price, Arnold. "Schleswig–Holstein" in Encyclopedia of 1848 Revolutions (2005) online
- Sandiford, Keith AP. Great Britain and the Schleswig–Holstein question, 1848-64: a study in diplomacy, politics, and public opinion (University of Toronto Press, 1975).
- Steefel, Lawrence D. The Schleswig–Holstein Question. 1863-1864 (Harvard U.P. 1923).
- Thaler, Peter. Of Mind and Matter: The Duality of National Identity in the German-Danish Borderlands (West Lafayette: Purdue University Press, 2009).