ស្ពានអ្នកលឿង
ស្ពានអ្នកលឿង ជាប្រភេទស្ពានហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ កុម្ភៈ ២០១១ ចំណាយទឹកប្ទឹកប្រាក់អស់ប្រមាណ130លានដុល្លា ដុល្លារ ។ ស្ពានអ្នកលឿង ជាស្ពានមួយតភ្ជាប់ស្រុកពីរ ស្ថិតនៅត្រើយម្ខាងម្នាក់ នៃទន្លេមេគង្គក្រោម នៃស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមរ ខេត្តព្រៃវែង។ ស្ពាននេះមានប្រវែងបណ្ដោយ ២២១៥ម៉ែត្រ ទទឹង ១៣ម៉ែត្រកន្លះ
ស្ពានអ្នកលឿង | |
---|---|
ឆ្លងកាត់ | ទន្លេមេគង្គ |
តំបន់ភូមិសាស្ត្រ | ខេត្តកណ្ដាល និង ខេត្តព្រៃវែង, កម្ពុជា |
ប្រវែង | 2215 ម |
ទទឹង | 13.5ម |