ស្រុកលើកដែក

ស្រុកលើកដែក ខេត្តកណ្ដាល

Coordinates: 11°10′25″N 105°13′43″E / 11.17361°N 105.22861°E / 11.17361; 105.22861

ស្រុកលើកដែក (អង់គ្លេស: Leuk Daek ) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ខេត្តកណ្តាល។ ស្រុកលើកដែកមាន ៧ឃុំ (កំពង់ភ្នំ ក្អមសំណ ខ្ពបអាទាវ ពាមរាំង ព្រែកដាច់ ព្រែកទន្លាប់ សណ្ដារ) និង ២៥ភូមិ។

លើកដែក
ស្រុក
ស្រុកលើកដែក is located in កម្ពុជា
លើកដែក
ទីតាំងនៅកម្ពុជា
កូអរដោនេ: 11°10′25″N 105°13′43″E / 11.17361°N 105.22861°E / 11.17361; 105.22861
ប្រទេស កម្ពុជា
ខេត្តកណ្ដាល
ឃុំ
ភូមិ២៥
ប្រជាជន (១៩៩៨)[១]
 • សរុប៥២,៩៧៦
ល្វែងម៉ោង+៧
ភូមិក្រម០៨០៥
ស្រុកលើកដែក
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
៨០៥០១ ឃុំកំពង់ភ្នំ Kampong Phnum Commune
៨០៥០២ ឃុំក្អមសំណ K'am Samnar Commune
៨០៥០៣ ឃុំខ្ពបអាទាវ Khpob Ateav Commune
៨០៥០៤ ឃុំពាមរាំង Peam Reang Commune
៨០៥០៥ ឃុំព្រែកដាច់ Preaek Dach Commune
៨០៥០៦ ឃុំព្រែកទន្លាប់ Preaek Tonloab Commune
៨០៥០៧ ឃុំសណ្ដារ Sandar Commune
ចំនួនភូមិសរុប


ស្រុកលើកដែកស្ថិតនៅជាប់ដងទន្លេមេគង្គក្រោមដែលជាផ្លូវទក​ដឹក​ជញ្ជូន​​យ៉ាង​សំខាន់​ភ្ជាប់​ទៅ​ប្រទេស​វៀត​ណាម​ និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​បម្រើ​ឱ្យ​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​សម្រាប់​ស្រោច​ស្រព​ស្រូវ​ និង​ដំណាំ​រួម​ផ្សំ​របស់​ប្រជា​ពល​រដ្ឋ​ ហើយមាន អំណោយ​ផល​ល្អ​សម្រាប់​វិស័យ​កសិកម្ម​ឧស្សាហកម្ម និងកំពង់ផែ។ ស្រុកលើកដែក មានព្រំប្រទល់រដ្ឋបាល ខាងលិចជាប់ស្រុកស្អាង និងស្រុកកោះធំ ខាងកើតជាប់ ស្រុកពាមជរ នៃខេត្តព្រៃវែង ខាងជើងជាប់ស្រុកកៀនស្វាយ និងខាងត្បូងជាប់ខេត្តអានយ៉ាង នៃប្រទេស វៀតណាម ដែលជាច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។ តំបន់រដ្ឋបាល ចែកជាឃុំ ០៧ និងភូមិ ២៥ មានផ្ទៃដី ៣,៧៤៣.៦ គ.ម២ប្រជាពលរដ្ឋសរុប ១២,៣៥៩ គ្រួសារ ស្មើនឹង ៥៨,៩០៦ នាក់ ស្រី ២៩,៥៥២ នាក់ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ៣៩,៩៤៤ នាក់។ (របាយការណ៍រដ្ឋបាលស្រុក ប្រចាំខែ មេសា ឆ្នាំ ២០១៤)

អប់រំ កែប្រែ

ឯកសារពិគ្រោះ កែប្រែ

  1. ជំរឿនប្រជាជនសកលកម្ពុជា ១៩៩៨: វចនានុក្រមភូមិសាស្ត្រភូមិ. វិទ្យាស្ថានជាតិស្ថិតិ. ខែកុម្ភៈ ២០០០. pp. ១៤៩–១៥២. 

តំណខាងក្រៅ កែប្រែ