ហាំង ង៉ោ
ហាំង សំណាង ង៉ោ (អង់គ្លេស: Haing Somnang Ngor; ចិន: 吳漢潤; ភិងអ៊ិង: Wú Hànrùn,[១] ២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬហៅយ៉ាងខ្លីថា ហាំង ង៉ោ គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង និងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែក "តួសម្ដែងរងល្អបំផុត" សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុង "រឿងវាលពិឃាត" (The Killing Fields) ដែលស្ដីអំពីជីវិតរបស់អ្នកសារព័ត៌មាន លោក ឌិត ប្រន ។[២] លោកក៏បានក្លាយជាតារាសម្ដែងបុរសរបស់អាស៊ីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់អូស្ការ (Oscar) ក្នុងផ្នែកសម្ដែង ។ ម្តាយរបស់គាត់គឺជាជនជាតិខ្មែរ រីឯឪពុករបស់គាត់គឺជនជាតិចិនតឺជីវ ។[៣] លោកហាំង ង៉ោ និង ហារ៉ូលត៍ រ៉ូស្សេល (Harold Russell) គឺជាតារាសម្តែងមិនមានជំនាញពីរនាក់ប៉ុណ្ណោះដែលទទួលបានពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែង ។ [៤]
វេជ្ជ. ហាំង ង៉ោ | |
---|---|
កើត | ហាំង សំណាង ង៉ោ 22 មីនា 1940 សំរោងយ៉ោង កម្ពុជា |
ស្លាប់ | 25 កុម្ភៈ 1996 ឡូសអាន់ជ័រលេស រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក | (អាយុ 55 ឆ្នាំ)
អាជីព | តួសម្ដែង វេជ្ជបណ្ឌិត អ្នកនិពន្ធ |
ឆ្នាំដែលសម្តែង | 1984–1996 (សម្ដែង) |
ពន្ធភាព | ម៉ី ហួយ ង៉ោ |
ជីវិតក្រោមរបបខ្មែរក្រហម
កែប្រែកើតនៅសំរោងយ៉ោង ប្រទេសកម្ពុជា លោកហាំង ង៉ោ បានទទួលការបណ្តុះបណ្តាលជាគ្រូពេទ្យវះកាត់និងជំនាញរោគស្ត្រី ។ លោកបានចុះអនុវត្តនៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ 1975 នៅពេលដែលពួកខ្មែរក្រហមដណ្តើមបានអំណាច ហើយបានប្រកាសថាជារបបកម្ពុជាប្រជាធិបតេយ្យ ។[៥] គាត់ត្រូវបង្ខំចិត្តលាក់បាំងប្រវត្តិសិក្សា ជំនាញវេជ្ជសាស្ត្រ ហើយសូម្បីតែការពាក់វ៉ែនតាក៏គាត់ត្រូវលាក់ដែរ ដើម្បីជៀសវាងពីការរង្គាសចិត្ត និងចងសត្រូវរបស់របបថ្មីទៅលើអ្នកជំនាញ និងបញ្ញវន្ត ។ គាត់ត្រូវគេជន្លៀសចេញពីរាជធានីភ្នំពេញ រួមជាមួយប្រជាជនជាងពីរលាននាក់ទៀត ដែលជាផ្នែកមួយនៃការពិសោធសង្គម "ឆ្នាំសូន្យ" របស់ខ្មែរក្រហម ។ លោកហាំង ង៉ោ ក៏បានជាប់ឃុំឃាំងនៅក្នុងជំរុំមួយជាមួយប្រពន្ធរបស់គាត់ គឺលោកស្រី ម៉ី ហួយ ដែលក្រោយមកបានស្លាប់ដោយសារការសម្រាលកូន ។ បើទោះបីជាគាត់មានជំនាញរោគស្ត្រី គាត់នៅតែមិនអាចព្យាបាលប្រពន្ធរបស់គាត់ដែលតម្រូវឱ្យមានការវះកាត់ផ្នែកណាមួយទេ ព្រោះគាត់គិតថាអាចនឹងមានផលប៉ះពាល់ចំពោះខ្លួនឯងនិងប្រពន្ធរបស់គាត់ (រួមទាំងកូនរបស់គាត់) ហើយអាចនឹងត្រូវគេសម្លាប់ថែមទៀតផង ។[៦] បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ លោកហាំង ង៉ោ បានធ្វើការជាគ្រូពេទ្យមួយរូបនៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ ហើយបានចាកចេញជាមួយនឹងក្មួយស្រីរបស់គាត់ទៅសហរដ្ឋអាមេរិក កាលនៅថ្ងៃ៣០ ខែសីហា ឆ្នាំ១៩៨០ ។ នៅសហរដ្ឋអាមេរិក លោកហាំង ង៉ោ មិនអាចបន្តវិជ្ជាជីវៈវេជ្ជសាស្ត្ររបស់គាត់បានទេ[៧] ហើយគាត់ក៏មិនបានរៀបការជាថ្មីទៀតដែរ ។
នៅឆ្នាំ១៩៨៨ លោកបានសរសេរសៀវភៅមួយដោយដាក់ចំណងជើងថា "ហាំង ង៉ោ ៖ ដំណើរផ្សងព្រេងនៃជនជាតិខ្មែរម្នាក់" (Haing Ngor: A Cambodian Odyssey) ដែលពណ៌នាអំពីជីវិតរបស់គាត់ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា ។ នៅក្នុងការរៀបរៀងលើកទីពីរនៃរឿង ការរួចជីវិតក្នុងវាលពិឃាដ លោក Roger Warner ដែលជាសហអ្នកនិពន្ធជាមួយលោកហាំង ង៉ោ បានបន្ថែមសេចក្ដីបញ្ចប់ដោយរៀបរាប់ដំណើរជីវិតរបស់លោកហាំង ង៉ោ ក្រោយឈ្នះពានរង្វាន់ ។
លោកហាំង ង៉ោ បានបង្កើតមូលនិធិមួយនៅឆ្នាំ១៩៨៧ ដើម្បីស្វែងរកថវិកាជួយដល់ប្រទេសកម្ពុជា ។ ក្នុងការរួមចំណែកផ្នែកមនុស្សធម៌ លោកហាំង ង៉ោ បានសាងសង់សាលាបឋមសិក្សាមួយ និងបើកដំណើរការរោងឈើតូចមួយ ដើម្បីផ្ដល់ការងារនិងចំណូលដល់គ្រួសារនៅមូលដ្ឋាន ។ ក្មួយស្រីរបស់លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី (Ngor Sophia Demetri) ជាសាក្សីមួយរូបនៅសវនាការក្នុងរឿងក្ដីឃាតកម្មលោក ហាំង ង៉ោ។ បច្ចុប្បន្ននាងគឺជាប្រធានមូលនិធិ។[៨]
អាជីពសម្ដែង
កែប្រែលោកហាំង ង៉ោ បានសម្ដែងជាតួអង្គ ឌិត ប្រន នៅក្នុងភាពយន្ត "វាលពិឃាដ" បើទោះបីជាលោកគ្មានបទពិសោធសម្ដែងពីមុនមកក្ដី ។ ហើយបន្ទាប់ពីនោះមក លោកបានពានរង្វាន់ចំនួនបីដោយរួមមាន Golden Globe Award និងពានរង្វាន់ Academy Award ក្នុងផ្នែក Best Supporting Actor ផងដែរ ។ [៧] បន្ទាប់ពីបង្ហាញខ្លួននៅក្នុងភាពយន្ត "វាលពិឃាដ" មក លោកបានប្រាប់ទៅទស្សនាវដ្ដី People ថា "ខ្ញុំចង់បង្ហាញទៅពិភពលោកអំពីភាពស្រេកឃ្លានយ៉ាងខ្លាំងនៅកម្ពុជា និងចំនួនមនុស្សដែលបានស្លាប់នៅក្រោមរបបកុម្មុយនីស្តមួយនេះ ។ បេះដូងរបស់ខ្ញុំស្កប់ស្កល់ហើយ ។ ខ្ញុំបានធ្វើអ្វីមួយដែលល្អរួចហើយ" (អង់គ្លេស ៖ "I wanted to show the world how deep starvation is in Cambodia, how many people die under communist regime. My heart is satisfied. I have done something perfect.") ។[៩]
លោកហាំង ង៉ោ ក៏បានបង្ហាញខ្លួននៅក្នុងភាពយន្តផ្សេងៗទៀត ព្រមទាំងកម្មវិធីទូរទស្សន៍មួយចំនួនដែរ ដូចជា Heaven & Earth របស់ Oliver Stone និងរឿងភាគខ្លី Vanishing Son ។ លោកក៏មានវត្តមាននៅក្នុងភាពយន្តហុងកុងចំណងជើង "សត្វត្មាតភាគខាងកើត" (Eastern Condors) ដែលបានដឹកនាំនិងសម្ដែងដោយ Sammo Hung ។
លោកក៏បានសម្ដែងជាតួរងនៅក្នុងរឿងភាគវៀតណាមឆ្នាំ១៩៨៩ ចំណងជើង "The Iron Triangle" ។ លោកក៏ធ្លាប់បានសម្ដែងជាតារាកិត្តិយស (guest-starred) នៅក្នុងសាច់រឿងពីរភាគនៃខ្សែភាពយន្ត ឆ្នេរសមុទ្រចិន (ក្នុងភាគ "How to Stay Alive in Vietname 1 & 2") ដោយដើរតួជាឈ្លើយសង្គ្រាមជនជាតិខ្មែរម្នាក់បានរងរបួស ហើយបានជួយនាង Collen McMurphy ពេលស្ថិតក្រោមការថែទាំរបស់នាង ។ គាត់ក៏បានសម្ដែងជាតារាកិត្តិយសក្នុងខ្សែភាពយន្ត Miami Vice មួយភាគចំណងជើង "The Savage / Duty and Hornor" ។ លោកក៏បានដើរតួនៅក្នុងរឿង My Life បន្ទាប់ពីលោក Michael Keaton ។
មូលនិធិនិងមត៌ក
កែប្រែមូលនិធិវេជ្ជបណ្ឌិត ហាំង ង៉ោ ត្រូវបានរៀបចំឡើងនៅឆ្នាំ១៩៩០ ដោយលោកហាំង ង៉ោ និង Jack Ong ។ តារាសម្ដែងទាំងពីរបានជួបគ្នានៅឆ្នាំ១៩៨៩ ពេលថតរឿង "The Iron Triangle" ហើយក្រោយមក ព្រះវិហាររបស់អ្នកគង្វាល Ong (សមាគមគ្រិស្តបរិស័ទនៅ Venice, CA) បានចាប់ផ្ដើម គម្រោងកម្ពុជា ស្វែងរកថវិកាដើម្បីថែទាំកុមារកំព្រា និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសកម្ពុជា ។ គម្រោងកម្ពុជា (Project of Cambodia) គឺជាមូលនិធិដើមនៃមូលនិធិរបស់លោកហាំង ង៉ោ ដែលបានដាក់បញ្ចូលជាអង្គការសប្បុរសធម៌នៅឆ្នាំ១៩៩៧ ក្រោយឃាតកម្មរបស់លោកហាំង ង៉ោ (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦)។ គោលដៅនៃមូលនិធិនេះរួមមានការថែរក្សាការសម្រេច (សមិទ្ធផល) របស់លោកហាំង ង៉ោ និងសិទ្ធិមនុស្ស ក៏ដូចជាការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្តនិងវប្បធម៌កម្ពុជាតាមរយៈការអប់រំ សកម្មភាព និងសិល្បៈ។ ក្មួយស្រីរបស់លោកហាំង ង៉ោ គឺ សុភីយ៉ា ង៉ោ ឌីមេទ្រី (Sophia Ngor Demetri) ដែលជាអ្នកផ្ដល់ភស្តុតាងនៅក្នុងសវនាការឃាតកម្មរបស់លោក និងជាអ្នកដែលលោកបានយកមកនៅអាមេរិកជាមួយ បច្ចុប្បន្ននេះនាងគឺប្រធានមូលនិធិ ហើយលោក Ong គឺជានាយកប្រតិបត្តិ ។
ឃាតកម្ម
កែប្រែនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ លោកហាំង ង៉ោ ត្រូវបានគេបាញ់សម្លាប់នៅក្រោយផ្ទះគាត់ នៅ សង្កាត់ចិន ក្នុងទីប្រជុំជន ឡូសអាន់ជើឡេស រដ្ឋកាលីហ្វញ៉ា ។ ជនជាតិខ្មែរជាច្រើនបានអះអាងថាពួកគេមានជាប់ជំពាក់នៅក្នុងអចលទ្រព្យរបស់គាត់ ហើយមានស្ត្រីម្នាក់ទៀតថា លោកបានរៀបការជាមួយនាងក្រោយពេលមកដល់សហរដ្ឋអាមេរិក ។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោកហាំង ង៉ោ បានទៅប្អូនរបស់គាត់គឺលោក ចាន់ សារុន(ចិន: 吳和顺 or 吴汉顺; ភិងអ៊ិង: Wú Hànshùn, (ជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅកម្ពុជា) ខណៈពេលដែលទ្រព្យសម្បត្តិអាមេរិករបស់គាត់ត្រូវបានប្រើក្នុងថ្លៃសេវាច្បាប់នៃការពន្យារពាក្យបណ្ដឹងចំពោះអចលនទ្រព្យរបស់គាត់។[១០] គេបានបញ្ចុះសពរបស់គាត់នៅ Rose Hills Memorial Park នៅឯ Whittier រដ្ឋកាលីហ្វញ៉ា ។
សមាជិកបីនាក់នៃក្រុម "Oriental Lazy Boyz" ដែលជាក្រុមពាលតាមផ្លូវ ត្រូវបានចោទពីបទឃាតកម្ម ហើយក៏ធ្លាប់បានចាប់ខ្លួនពីមុនមកដែរក្នុងបទឆក់កាបូបអលង្ការ ។ ពួកគេត្រូវបានកាត់ទោសរួមគ្នានៅក្នុងតុលាការកំពូលនៃរដ្ឋឡូសអាន់ជើឡេស ទោះបីជារឿងក្ដីរបស់ពួកគេត្រូវបានក្រុមប្រឹក្សាតុលាការដឹងដាច់ដោយឡែកពីគ្នាក៏ដោយ ។ ព្រះរាជអាជ្ញាបានអះអាងថា ពួកគេបានសម្លាប់លោកហាំង ង៉ោ ក្រោយពេលប្រគល់នាឡិកាដៃមាសម៉ាក Rolex របស់លោកឲ្យគេ ប៉ុន្តែបដិសេធមិនឲ្យបន្តោងខ្សែកដែលមានរូបប្រពន្ធរបស់គាត់ដែលបានស្លាប់ទៅហើយនោះ គឺលោកស្រី ម៉ី ហួយ។ មេធាវីការពារក្ដីបានលើកឡើងថាឃាតកម្មនេះទាក់ទងនឹងរឿងនយោបាយ ដែលបានធ្វើឡើងដោយអ្នកគាំទ្ររបបខ្មែរក្រហម ប៉ុន្តែមិនមានភស្តុតាងណាមួយគាំទ្រទស្សនៈនេះទេ ។[១១] កាំង ហ្គេកអ៊ាវ ដែលជាអតីតមន្ត្រីខ្មែរក្រហម ហើយកំពុងស្ថិតក្នុងការកាត់ទោសនៅកម្ពុជា បានអះអាងនៅខែវិច្ឆិកា ឆ្នាំ២០០៩ ថាការសម្លាប់លោកហាំង ង៉ោ គឺជាបញ្ជាពីប៉ុលពត ។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតអាមេរិករកមិនឃើញថាគាត់គួរឲ្យជឿទុកចិត្តទេ ។[១១]
មនុស្សមួយចំនួនបានរិះគន់មតិដែលថាលោកហាំង ង៉ោ ត្រូវបានគេសម្លាប់ក្នុងអំពើប្លន់មិនបានសម្រេច ដោយផ្អែកទៅលើសាច់ប្រាក់ ២៩០០ដុល្លារអាមេរិក ដែលបានបន្សល់ទុក ហើយការពិតនោះ ចោរមិនបានរើកកាយកាបបូបលុយរបស់គាត់ទេ។ មកទល់ពេលនេះ គ្មានចម្លើយពីមូលហេតុដែលចោរទាមទារបន្តោងខ្សែករបស់គាត់នោះទេ ហើយជាធម្មតា លោកហាំង ង៉ោ តែងពាក់បន្តោងខ្សែកនោះនៅខាងក្នុងសម្លៀកបំពាក់ ហើយពិបាកនឹងមើលដឹងណាស់។ នៅឆ្នាំ២០០៣ បន្តោងខ្សែកនោះនៅតែមិនទាន់រកឃើញ។[១២]
អ្នកទាំងបីត្រូវបានរកឃើញថាមានទោសនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៩៨ នៅចំថ្ងៃដែលគេបានបញ្ជាក់អំពីការស្លាប់របស់ ប៉ុល ពត នៅកម្ពុជាដែរ ។[១៣] Tak Sun Tan ត្រូវបានផ្ដន្ទាទោសចាប់ពី ៥៦ឆ្នាំ ដល់មួយជីវិត, Indra Lim ពី ២៦ឆ្នាំ ដល់មួយជីវិត ចំណែកឯ Jason Chan គឺជាប់ទោសមួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែង ។ នៅឆ្នាំ២០០៤ តុលាការសង្កាត់អាមេរិកនៃសង្កាត់កណ្ដាលនៅរដ្ឋកាលីហ្វ័រញ៉ា បានចេញដីកាលើកលែងទោស ជាសេចក្ដីសម្រេចដែលព្រះរាជអាជ្ញាបានប្រើការអាណិតអាសូររបស់ក្រុមប្រឹក្សាតាមរយៈការបង្ហាញភស្តុតាងមិនពិត ការសម្រេចនេះត្រូវបានបដិសេធ ។ ហើយជាចុងក្រោយ ការផ្ដន្ទាទោសនៅតែបន្តតម្កល់ទុកដោយ តុលាការសហរដ្ឋអាមេរិកនៃបណ្ដឹងឧទ្ធរណ៍សម្រាប់មណ្ឌលទីប្រាំបួន នៅឆ្នាំ២០០៥ ។
ក្រោយពេលចេញផ្សាយខ្សែភាពយន្ត វាលពិឃាត លោកហាំង ង៉ោ បានប្រាប់ទៅអ្នកយកព័ត៌មាន New York Times ថា "ប្រសិនបើខ្ញុំស្លាប់នៅពេលឥឡូវ គឺគ្មានបញ្ហាទេ ព្រោះភាពយន្តនេះនឹងស្ថិតនៅរាប់រយឆ្នាំទៅមុខទៀត" ។ (អង់គ្លេស៖ "If I die from now on, OK! This film will go on for a hundred years.") [១៤]
លោកឌិត ប្រន ដែលលោកហាំង ង៉ោ បានដើរតួនៅក្នុងរឿងវាលពិឃាត បានថ្លែងចំពោះការស្លាប់របស់លោកហាំង ង៉ោ ថា "គាត់ប្រៀបដូចជាកូនភ្លោះជាមួយខ្ញុំ ។ គាត់ប្រៀបបានជាអ្នកផ្ញើសារជាមួយខ្ញុំ ប៉ុន្តែពេលនេះខ្ញុំនៅតែម្នាក់ឯងហើយ" ។ (អង់គ្លេស៖ "He is like a twin with me. He is like a co-messenger to me, but now I am alone.")[១៥]
ការថតខ្សែភាពយន្ត
កែប្រែឆ្នាំ | ចំណងជើង | សម្ដែងជាង | ចំណាំ |
---|---|---|---|
1984 | វាលពិឃាដ | ឌិត ប្រន | |
1986 | Eastern Condors | Yeung Lung | |
1987 | In Love and War | Major Bui | |
1989 | Vietnam War Story: The Last Days | Major Huyen | segment "The Last Outpost" |
The Iron Triangle | Colonel Tuong, NVA | ||
1990 | Vietnam, Texas | Wong | |
1990 | Last Flight Out | Pham Van Minh | |
1991 | Ambition | Tatay | |
1993 | My Life | Mr. Ho | |
1993 | Heaven & Earth | Papa | |
1993 | Fortunes of War | Khoy Thuon | |
1994 | The Dragon Gate | Sensei | |
1996 | Hit Me | Billy Tungpet |
ឯកសារយោង
កែប្រែ- ↑ "Haing S. Ngor footston". Find A Grave. 1999-11-06. Retrieved 2013-08-05.
- ↑ "Ngor, Haing S.". Encyclopædia Britannica. http://www.britannica.com/eb/article-9113310/Ngor,%20Haing%20S។ បានយកមក 2007-10-06.
- ↑ Hyung-chan Kim, Stephen Fugita, Dorothy C. L. Cordova (1999). Distinguished Asian Americans: A Biographical Dictionary. Greenwood Publishing Group. pp. 264–5. ល.ស.ប.អ. 0-313-28902-6.
- ↑ "Information about the actor". Archived from the original on 2008-07-24. Retrieved 2014-03-11.
- ↑ "Biography". Dr. Haing S. Ngor Foundation. http://www.haingngorfoundation.org/។ បានយកមក 2007-10-06.
- ↑ "Court Revives Convictions in Murder of 'Killing Fields' Survivor". Metropolitan News. 2005-07-08. http://www.metnews.com/articles/2005/tanx070805.htm។ បានយកមក 2007-10-06.
- ↑ ៧,០ ៧,១ "Famous Chinese-Americans in Entertainment: Acting; Haing S. Ngor". Yellow Bridge. http://www.yellowbridge.com/people/actingM.html។ បានយកមក 2007-10-06.
- ↑ "Foundation". Dr. Haing S. Ngor Foundation. http://www.haingngorfoundation.org/។ បានយកមក 2007-10-06.
- ↑ Donahue, Deirdre. "Cambodian Doctor Haing Ngor Turns Actor in the Killing Fields, and Relives His Grisly Past". People.com. Archived from the original on 2016-03-03. Retrieved 2013-08-05.
- ↑ Ngor, Haing; Roger Warner (2003). Survival in the Killing Fields. New York: Carroll & Graf. pp. 512–513. ល.ស.ប.អ. 0786713151.
- ↑ ១១,០ ១១,១ My-Thuan Tran, Revisiting Haing Ngor's murder: 'Killing Fields' theory won't die, Los Angeles Times, January 21, 2010
- ↑ Ngor & Warner, p. 515.
- ↑ Daniel Yi, Greg Krikorian, Three Men Convicted of Killing Ngor, Los Angeles Times, April 17, 1998
- ↑ "Haing S. Ngor". Find a grave. Retrieved 2013-08-05.
- ↑ Jim Hill (February 27, 1996). "Actor Haing Ngor found gunned down outside L.A. home". CNN. http://www.cnn.com/US/9602/haing_ngor/។ បានយកមក 2007-09-06.
គួរអានបន្ត
កែប្រែ- Ngor, Haing with Roger Warner. A Cambodian Odyssey. Macmillian Publishing Company, 1987. ISBN 0-02-589330-0.
- Ngor, Haing with Roger Warner. Survival in the Killing Fields. Carroll & Graf Publishers, 2003. ISBN 0-7867-1315-1.
តំណខាងក្រៅ
កែប្រែ- ហាំង ង៉ោ នៅក្នុង Internet Movie Database
- {{Find a Grave|5681}តុកតា
}