ហ្គេមយុវជនអាស៊ី
ព្រឹត្តិការណ៍ហ្គេមយុវជនអាស៊ី ដែលគេស្គាល់ថាជា AYG គឺជាព្រឹត្តិការណ៍ពហុកីឡា ដែលបានប្រារព្ធឡើងរៀងរាល់បួនឆ្នាំម្តងក្នុងចំណោមអត្តពលិក មកពីទូទាំងអាស៊ី ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។ ហ្គេមនេះត្រូវបានគេពណ៌នាថាជាព្រឹត្តិការណ៍ពហុកីឡាធំទីពីរបន្ទាប់ពី ព្រឹត្តិការណ៍អាស៊ីហ្គេម ។
ការបង្កើតហ្គេមយុវជនអាស៊ី គឺជាផ្នែកមួយនៃការដេញថ្លៃរបស់សិង្ហបុរីក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនរដូវក្ដៅឆ្នាំ២០១០ ។ វាមានបំណងបង្ហាញពីសមត្ថភាពស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធរបស់សិង្ហបុរី។ [១]
ក្នុងប្រវត្តិសាស្ត្រប្រទេសចំនួនពីរបានធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី។ ប្រទេសចំនួន៤៥បានចូលរួមក្នុងហ្គេមនេះ។
ហ្គេមចុងក្រោយ ត្រូវបានប្រារព្ធឡើងនៅ ទីក្រុងណានជីង ប្រទេសចិន ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ ហើយ ហ្គេមបន្ទាប់ នឹងធ្វើឡើងនៅ ទីក្រុងតាសខេន ប្រទេសអ៊ូសបេគីស្ថាន ក្នុងឆ្នាំ២០២៥ និងហ្គេមបន្ទាប់មកទៀតប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅឆ្នាំ២០២៩។ [២]
បញ្ជីឈ្មោះហ្គេមយុវជនអាស៊ី
កែប្រែលើកទី | ឆ្នាំ | ទីក្រុងម្ចាស់ផ្ទះ | ប្រទេសម្ចាស់ផ្ទះ | បើកដោយ | ថ្ងៃចាប់ផ្តើម | ថ្ងៃបញ្ចប់ | ប្រជាជាតិ | គូប្រជែង | កីឡា | ព្រឹត្តិការណ៍ | ក្រុមដែលជាប់ចំណាត់ថ្នាក់កំពូល | ឯកសារយោង |
---|---|---|---|---|---|---|---|---|---|---|---|---|
១ | ឆ្នាំ ២០០៩ | សិង្ហបុរី | សិង្ហបុរី | នាយករដ្ឋមន្ត្រី លី សៀនឡុង | ២៩ មិថុនា | ៧ កក្កដា | ៤៣ | ១.២៣៧ | ៩ | ៩០ | [៣] | |
២ | ឆ្នាំ 2013 | ណានជីង | ចិន | ឧបនាយករដ្ឋមន្ត្រី លីវ យ៉ាន់ទុង | ១៦ សីហា | ២៤ សីហា | ៤៥ | ២.៤០៤ | ១៦ | ១២២ | [៤] | |
— | ហាំបានតូតា | ស្រីលង្កា | ដើមឡើយត្រូវបានប្រគល់ជូនហាំបានតូតា បន្ទាប់មកប្រគល់ជូន ទីក្រុងហ្សាកាតា ទីបំផុតត្រូវបានលុបចោលដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) | |||||||||
— | សានទូ | ចិន | ដើមឡើយត្រូវបានប្រគល់ជូនស៊ូរ៉ាបាយ៉ា បន្ទាប់មកប្រគល់ជូនទៅសានទុ ទីបំផុតត្រូវបានលុបចោលដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដោយសារ ជំងឺរាតត្បាតកូវីដ-១៩ | [៥] | ||||||||
៣ | ២០២៥ | តាសខេន | អ៊ូសបេគីស្ថាន | ព្រឹត្តិការណ៍នាពេលអនាគត | ||||||||
៤ | ២០២៩ | ភ្នំពេញ | កម្ពុជា | ព្រឹត្តិការណ៍នាពេលអនាគត | [៦] |
ឯកសារយោង
កែប្រែ- ↑ "The inaugural Asian Youth Games 2009 | Infopedia". eresources.nlb.gov.sg. Retrieved 2021-07-06.
- ↑ "Tashkent-2025: The process of building sports facilities for the Asian Games was discussed".
- ↑ "OCA » Singapore 2009". ocasia.org. Archived from the original on 2021-10-27. Retrieved 2021-07-06.
- ↑ "OCA » Nanjing 2013". ocasia.org. Archived from the original on 2021-10-20. Retrieved 2021-07-06.
- ↑ "OCA Press Release on Hangzhou Asian Games 2022 and Shantou Asian Youth Games 2021". Olympic Council of Asia. 6 May 2022. https://ocasia.org/news/2987-oca-press-release-on-hangzhou-asian-games-2022-and-shantou-asian-youth-games-2021.html.
- ↑ "Cambodia to host OCA's 5th Asian Youth Games in 2029". Olympic Council of Asia. 21 November 2021. Archived from the original on 21 November 2021. Retrieved 22 October 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)