អាស៊ីហ្គេម (ជាភាសាអង់គ្លេស៖ Asian Games) ជាព្រឹត្តិការណ៍ពហុកីឡា ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង​ក្នុងចំនោមកីឡាករនៅអាស៊ី។ ព្រឹត្តិការណ៍នេះរៀបចំដោយ​ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)និង ក្រោមការត្រួតពិនិត្យពី គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ជាទូទៅ​មានតែរដ្ឋដែលត្រូវបានទទួលស្គាល់ទេ​ដែលចូលរួម លើកលែងករណីរបស់ប្រទេសគ្មានអធិបតេយ្យភាពមួយចំនួន ដូចជាតៃវ៉ាន់ ដែលត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតក្នុងនាមចិនតៃប៉ិ ដោយសារស្ថានភាពនយោបាយរបស់តៃវ៉ាន់

ប្រវត្តិ

កែប្រែ

អាស៊ីហ្គេម​មានឫសគល់​ពីការប្រកួតពហុកីឡានៅអាស៊ីតូចមួយ ដែលមានឈ្មោះថា ការប្រកួតកីឡាជើងឯកចុងបូព៌ា។ វាជាការប្រកួតដែលត្រូវបានបង្កើតឡើង​ក្នុងការរឹតចំនងសាមគ្គីភាព​និងសហប្រតិបត្តិការ​រវាងប្រទេស៣គឺ៖ ចក្រភពជប៉ុន កំរងកោះហ្វីលីពីន និង ចិន។ ការប្រកួតលើកទី១​ធ្វើឡើងនៅទីក្រុង​ម៉ានីល នៅឆ្នាំ១៩១៣។ ប្រទេសនៅអាស៊ី​ដទៃទៀត​បានចូលរូម​ជាបណ្ដើរៗនាពេលបន្ទាប់។ ប៉ុន្តែព្រឹត្តិការណ៍នេះ​ត្រូវបានផ្អាកនៅឆ្នាំ១៩៣៨ ពេលដែល​ជប៉ុនឈ្លានពានចិន ដែលជាបុព្វហេតុនៃ​សង្គ្រាមលោកលើកទី២នៅប៉ាស៊ីហ្វិក។

ការបង្កើតអាស៊ីហ្គេម

កែប្រែ

បន្ទាប់ពីសង្គ្រាមលោកលើកទី២ ប្រទេសនៅអាស៊ីមួយចំនួនបានទទួលឯករាជ្យ។ ប្រទេសដែលទើបបានឯករាជ្យ​ថ្មីៗទាំងនេះ ចង់អោយមាន​ការប្រកួតប្រជែង​ថ្មី១ ដែលនៅក្នុងនោះ កិត្យានុភាពរបស់​ប្រទេសនៅអាស៊ី​មិនមែនបង្ហាញឡើង​តាមអំពើហឹង្សាទេ តែគួរតែត្រូវបានពង្រឹងដោយ​ការយោគយល់គ្នាទៅវិញទៅមក។ នៅខែសីហា ១៩៤៨ ក្នុងឱកាស​ការប្រកូតកីឡាអូឡាំពិកលើកទៅ១៤នៅឡិនដិន តំនាងរបស់ IOC ជនជាតិឥណ្ឌា លោក ហ្គុរុ ឌុត សុងឌី វានស្នើដល់អ្នកដឹកនាំក្រុមកីឡាករពីអាស៊ី​ទាំងអស់​អោយធ្វើការពិភាក្សាគ្នាក្នុងការរៀបចំអាស៊ីហ្គេម។ ពួកគេបានព្រមព្រៀងគ្នាបង្កើតសហព័ន្ឋ​អត្តពលិកអាស៊ី​មួយ។ គណកម្មាធិការ​មួយត្រូវបានបង្កើតឡើង​ដើម្បីចងក្រង​ច្បាប់សំរាប់សហព័ន្ឋ។ នៅខែកុម្ភៈ ១៩៤៩ សហព័ន្ឋអាស៊ីហ្គេមត្រូវបានបង្កើតជាផ្លូវការ។ សហព័ន្ឋបានសំរេច​ធ្វើការប្រកួតអាស៊ីហ្គេមលើកទី១​នៅឆ្នាំ ១៩៥១ នៅទីក្រុងញូដេលីប្រទេសឥណ្ឌា

ការទទួលស្គាល់របស់សហព័ន្ឋ

កែប្រែ

នៅឆ្នាំ១៩៦២ សហព័ន្ឋមានការខ្វែងគំនិតគ្នា​ក្នុងការរាប់បញ្ចូល​សាធារណរដ្ឋចិន និង អ៊ីស្រាអែល។ ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះនាពេលនោះ បានបដិសេដការចូលរួមរបស់អ៊ីស្រាអែល និង សាធារណរដ្ឋចិន (ដោយសារវត្តមាន​សាធារណរដ្ឋប្រជាមានិតចិន)។ នៅឆ្នាំ១៩៧០ កូរ៉េខាងត្បូងបានលុបចោលគំរោងធ្វើជាម្ចាស់ផ្ទះ ដោយសារមានគំរាមគំហែង​សន្ដិសុខពីកូរ៉េខាងជើង ជាហេតុបង្ខំអោយថៃ​ដែលជាម្ចាស់ផ្ទះមុន ធ្វើជាម្ចាស់ផ្ទះម្ដងទៀត​ក្រោម​មូលនិធិកូរ៉េខាងត្បូង។ នៅឆ្នាំ១៩៧៣ សហព័ន្ឋមានភាពចំរូងចំរាស់​ម្ដងទៀត ដោយសារអាមេរិក​និងប្រទេសដទៃទៀត​ទទួលស្គាល់ជាផ្លូវការ​ការប្រឆាំងរបស់សាធារណរដ្ឋចិន​និងប្រជាជាតិអារ៉ាប់​ចំពោះអ៊ីស្រាអែល។ នៅឆ្នាំ១៩៧៧ ប៉ាគីស្ថាន​បានលុបចោលគំរោងធ្វើជាម្ចាស់ផ្ទះ ដោយសារជំលោះ​ជាមួយបង់ក្លាដែស្ស និង ឥណ្ឌា ។​ ថៃបានស្ម័គ្រចិត្តជួយ​ដោយទទួលរៀបចំអាស៊ីហ្គេមនៅបាងកក។

គណកម្មាធិការអូឡាំពិកជាតិនៅអាស៊ីទាំងអស់​សំរេចចិត្ត​សើរើធម្មនុញ្ញ​សហព័ន្ឋអាស៊ីហ្គេមឡើងវិញ។ សមាគមថ្មីមួយឈ្មោះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានចាប់បដិសន្ឋិ នៅខែវិច្ឆិកា ១៩៨១ ហើយឥណ្ឌាត្រូវបានអនុញ្ញាតិអោយធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេមឆ្នាំ១៩៨២ ស្របតាម​កាលវិភាគរបស់សហព័ន្ឋចាស់ដដែល។ តៃវ៉ាន់(សាធារណរដ្ឋចិន)ត្រូវបានអនុញ្ញាតិអោយចូលរួមឡើងវិញ ប៉ុន្តែ OCA សំរេចធ្វើតាមស្តង់ដារ IOC ដោយអោយប្រើឈ្មោះជា ចិនតៃប៉ិ។ OCA ក៏សំរេច​ដកអ៊ីស្រាអែល​ចេញជានិរន្តន៍ និងបានស្នើសុំអោយប្រទេសនេះ ចួលរួមប្រកួតកីឡានៅទ្វីបអឺរ៉ុបវិញ។

ការពង្រីក

កែប្រែ

នៅអាស៊ីហ្គេមឆ្នាំ១៩៩៤ OCA បាន​អនុញ្ញាតិអោយប្រទេសក្រោមអតីត​សហភាពសូវៀតទាំង៥ (កាហ្សាក់ស្ថាន គាហ្គីស្ថាន អ៊ូបេគីស្ថាន តូរមិនីស្ថាន និង តាជីគីស្ថាន) ចូលរួម ទោះជាមានការជំទាស់​ពីបណ្ដាប្រទេសមួយចំនួន​ក៏ដោយ។ នៅឆ្នាំ២០០៦ អូស្ត្រាលី​ត្រូវបានបដិសេដ​មិនអោយចូលជាសមាជិក ដោយការណ៍នេះ​វាអយុត្តិធម៌​ចំពោះប្រទេសតូចៗដទៃទៀតនៅអូសេអានី

បញ្ជីរាយព្រឹត្តិការណ៍អាស៊ីហ្គេម

កែប្រែ
 
ប្រទេសធ្វើជាម្ចាស់ផ្ទះ(គិតរហូតដល់ឆ្នាំ២០១៤) ។ ចំនុចក្រហមជាទីក្រុងម្ចាស់ផ្ទះ។
ឆ្នាំ លើកទី ក្រុងម្ចាស់ផ្ទះ ប្រទេសម្ចាស់ផ្ទះ
១៩៥១
I
ញូដេលី   ឥណ្ឌា
១៩៥៤
II
ម៉ានីល   ហ្វីលីពីន
១៩៥៨
III
តូក្យូ   ជប៉ុន
១៩៦២
IV
ចាការតា   ឥណ្ឌូនេស៊ី
១៩៦៦
V
បាងកក   ថៃ
១៩៧០
VI1
បាងកក   ថៃ
១៩៧៤
VII
តេអេរ៉ង់   អ៊ីរ៉ង់
១៩៧៨
VIII2
បាងកក   ថៃ
១៩៨២
IX
ញូដេលី   ឥណ្ឌា
១៩៨៦
X
សេអ៊ូល   កូរ៉េខាងត្បូង
១៩៩០
XI
ប៉េកាំង   ចិន
១៩៩៤
XII
ហ៊ីរ៉ូស៊ីម៉ា   ជប៉ុន
១៩៩៨
XIII
បាងកក   ថៃ
២០០២
XIV
ពូសាន់   កូរ៉េខាងត្បូង
២០០៦
XV
ដូហា ទំព័រគំរូ:ទិន្នន័យប្រទេស កាតារ
២០១០
XVI
ក្វាងចូវ   ចិន
២០១៤
XVII
អ៊ិនឆ័ន   កូរ៉េខាងត្បូង

1 ដោយឡើយគ្រោងធ្វើនៅ កូរ៉េខាងត្បូង
2 ដើមឡើយគ្រោងធ្វើនៅ ប៉ាគីស្ថាន

ព្រឹត្តិការណ៍កីឡា

កែប្រែ

ខាងក្រោមនេះជា​ព្រឹត្តិការណ៍កីឡា​ដែលត្រូវបានធ្វើ​និងនឹងត្រូវធ្វើឡើងនៅអាស៊ីហ្គេម។

សូមមើលផងដែរ

កែប្រែ

តំនភ្ជាប់ក្រៅ

កែប្រែ