ឡេមន្ធ៏ (ភូមា: လိပ်မွတ်ထော, បញ្ចេញសំឡេង [leiʔ mʊ̀ɴ tʰɔ́] [ឡេមន្ធ៏]; មន: မမောဟ်ထာဝ်; រ. ១៤៣២–១៤៥៤) គឺជាព្រះមហាក្សត្រទី១៤នៃនគរហង្សាវត្តីពគោនៅភូមាសោយរាជ្យបានរយៈពេលប្រាំពីរខែក្នុងឆ្នាំ១៤៥៣-៥៤។ ព្រះអង្គបានឡើងកាន់អំណាចដោយការធ្វើឃាតព្រះភាតាអយ្យកោមួយរបស់ទ្រង់ ព្រះបាទពញាចាន់។ ពញាចាន់ខ្លួនព្រះអង្គឯងបានឡើងកាន់អំណាចក្នុងឆ្នាំ១៤៥១ ដោយធ្វើឃាតព្រះភាតាអយ្យកោមួយរបស់ទ្រង់ ព្រះបាទពញាហ្វារ្យូ ហើយបានបន្តកាប់សំលាប់ព្រះសាច់សែលោហិតជាព្រះឱរសខាងព្រះបាទរាជាធិរាជចោល។[] ឡេមន្ធ៏ ជាបុត្រានៃព្រះបាទពញារាមទី១ និង ជាព្រះនត្តានៃព្រះបាទរាជាធិរាជបានជ្រែករាជ្យពញាចាន់ ដែលពញាចាន់ក៏ត្រូវជាព្រះនត្តានៃព្រះបាទរាជាធិរាជខាងព្រះរាជបុត្រច្បងរបស់ព្រះអង្គ។ ឡេមន្ធ៏បានបន្តសំលាប់គូសត្រូវជាច្រើនទៀត។ នៅដើមឆ្នាំ១៤៥៤ ពួកមន្ត្រីវាំងបានធ្វើគតព្រះឡេមន្ធ៏ ដែលទ្រង់មិនបានបន្សល់ទុកនូវរជ្ជទាយាទជាព្រះឱរសនៃខ្សែស្រឡាយរបស់រាជាធិរាជមួយអង្គណាសោះ។ ពួកមន្ត្រីទាំងនោះក៏បានជ្រើសរើសបុត្រីរបស់ព្រះអង្គ ព្រះនាងឝ៊ីនចៅពូឱ្យឡើងសោយរាជ្យជាអ្នកគ្រងហង្សាវត្តីបន្ត។[]

ឡេមន្ធ៏
လိပ်မွတ်ထော
ព្រះមហាក្សត្រនៃហង្សាវត្តី
រជ្ជកាលរ.មិថុនា ១៤៥៣ – មករា ១៤៥៤
អង្គមុនពញាចាន់
អង្គក្រោយឝ៊ីនចៅពូ
ប្រសូតរ. ១៤៣២
ពគោ (បាហ្គោ)
សុគតរ. មករា ១៤៥៤
ពគោ (បាហ្គោ)
បិតាពញារាមទី១
មាតាសូមីនវិមលទេវី[]
សាសនាពុទ្ធសាសនាថេរវាទ

សង្ខេប

កែប្រែ

ពង្សាវតារភូមាផ្សេងៗមិនបានស្របគ្នានូវកាលបរិច្ឆេទសំខាន់ៗអំពីខ្សែជីវិតរបស់ព្រះមហាក្សត្រអង្គនេះឡើយ។ ជាការពិតទៅ មហារាជវង្ស និង ប្រាសាទកែវរាជវង្ស រាយការណ៍អញ្ចេះ អញ្ចុះក្នុងអត្ថបទសំណេររៀងៗខ្លួន។

ពង្សាវតារ ប្រសូត–ទិវង្គត ព្រះជន្ម រជ្ជកាល ល្វែងនៃរជ្ជកាល
ស្លាផាតរាជវង្ស[កំណត់ ១] មិនបានរាយការណ៍ មិនបានរាយការណ៍ ១៤៤៥–១៤៤៦ ៧ ខែ
មហារាជវង្ស រ. ១៤៣៨–១៤៥២[កំណត់ ២] ~២៤ ១៤៥១–១៤៥២[] ៧ ខែ
ប្រាសាទកែវរាជវង្ស រ. ១៤៣២–១៤៥៣[កំណត់ ៣] ~៣១ ១៤៥២–១៤៥៣[] ៧ ខែ
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស (ក្នុងផ្នែកសង្ខេបនៃព្រះមហាក្សត្រហង្សាវត្តី) មិនបានរាយការណ៍ មិនបានរាយការណ៍ ១៤៥៣–១៤៥៤[][] ១ ឆ្នាំ

កំណត់

កែប្រែ

ឯកសារយោង

កែប្រែ
  1. Hmannan Vol. 2 2003: 74
  2. Harvey 1925: 368
  3. Phayre 1967: 84
  4. (Maha Vol. 2 2006: 81): 813 ME = 1451/52
  5. (Hmannan Vol. 2 2003: 91): 814 ME = 1452/53
  6. Maha Vol. 2 2006: 140
  7. Hmannan Vol. 2 2003: 185

គន្ថនិទ្ទេសន៍

កែប្រែ
  • Athwa, Sayadaw (1785) (ជាភូមា). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press. 
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Kala, U (1724) (ជាភូមា). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
  • Royal Historical Commission of Burma (1832) (ជាភូមា). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar. 
ឡេមន្ធ៏
សុគត/ស្លាប់: រ. មករា ១៤៥៤
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ពញាចាន់
ព្រះមហាក្សត្រនៃហង្សាវត្តី
រ. មិថុនា ១៤៥៣ – មករា ១៤៥៤
តដោយ
ឝ៊ីនចៅពូ

ទំព័រគំរូ:Burmese monarchs


ទំព័រគំរូ:Burma-royal-stub
Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found