អរិយធម៍ចិនបុរាណ
ប្រទេសចិនគឺជាមជ្ឈមណ្ឌលអរិយធម៌ដ៏ចំនាស់ជាងគេមួយ។ អរិយធម៌នេះចាប់ផ្ដើមនៅរវាងឆ្នាំ១៥០០មុនគ.ស ។ ទោះបីប្រទេសចិនត្រូវខណ្ឌ័ដាច់ស្រលះពីឥណ្ឌា និងអឺរ៉ុបដោយសារភ្នំ និងវាលរហោឋានក៏ដោយក៏អរិយធម៌ចិនអាចរីកចំរើន ហើយផ្សព្វផ្សាយពេញទ្វីបអាស៊ី ពិសេសកូរ៉េ ជប៉ុន និងវៀតណាម ។
ចក្រភពកណ្ដាល
កែប្រែនៅក្នុងពិភពចិនជីវភាពរស់នៅនៃប្រទេសចិនមានលក្ខណៈផ្សេងៗក្នា។នៅភាគខាងលិចប្រទេសចិនមានភ្នំនិងខ្ពង់រាបខ្ពស់ៗ។ប្រជាជនបានប្រមូលផ្ដុំនៅផ្នែកខាងកើតនៃប្រទេស។ នៅវាលទំនាបខាងត្បូងដែលទទួលខ្យល់រដុវមូសុង គេដាំស្រុវ ។នាឆ្នាំ១២០០មុនគ.សវាលទំនាបទន្លេលឿងបានត្រូវបង្រួបបង្រួមឡើងអោយឯកភាពនៅក្រោមការដឹកនាំនៃរាជវង្សជូព្រះរាជានានានៃរាជវង្សជូបានបាត់បង់អំនាចបន្តិចម្ដងៗដោយក្សត្របុរីទា មទារឯករាជ្យនិងបែងចែកប្រទេស។ក្នុងឆ្នាំ២២១មុនគ.សក្សត្រមួយអង្គនៃក្សត្របុរីស៊ីនបានពង្រីកឥទ្ធិពលទៅភាគខាងត្បូងរហូតដល់ទន្លេខៀវព្រះមហាក្សត្រនៃបុរីស៊ីនបានទៅជាព្រះចៅអធិរា ទី១ដែលមានព្រះនាមថាស៊ីនសឺហង់ទី(២២១២១០មុនគ.ស)ព្រះចៅអធិរាជមានស្នាមព្រះហស្ដធំៗខាងផ្នែកយោធានិងបានកសាងមហាកំពែងដែលមានប្រវែង៦៤០០គ.ស(១)សំរាប់ការពារទឹកដីមិនតែប៉ុននោះព្រះអង្គបានលុបបំបាត់ចោលនូវភាពខុសគ្នានៅក្នុងរដ្ឋសក្ដិភូមិនីមួយៗ ដោយបង្កើតប្រពន្ធ័ច្បាប់តែមួយនៅក្នុងចក្រភពទាំងមូល។ ទំរង់រូបិយវត្ថុ ប្រពន្ធ័រង្វាស់រង្វាល់ និងប្រពន្ធ័ប្រមូលពន្ធដារឯកភាពមួយក៏បានបង្កើតឡើងដែរសំរាប់គ្រប់ខេត្តទាំងអស់។ទំរង់អក្សរដែលខុសប្លែកពីរដ្ឋមួយទៅរដ្ឋមួយ ត្រូវបានព្រះចៅអធិរាជធ្វើអោយទៅជាទំរង់តែមួយបែប ដែលគេអាចយល់គ្រប់ៗគ្នាពាសពេញចក្រភព។ នៅឆ្នាំ២០៦មុនគ.ស មានអ្នកបះបោរមួយម្នាក់បានបង្កើតរាជ្សទី១ ហើយឡើងគ្រប់គ្រងប្រទេសចិនទាំងមូល គឺរាជវង្សហាន ។ រាជវង្សនេះបានធ្វើអោយចក្រភពទទួលអរិយធម៍ដ៏ត្រចះត្រចង់ ។ ហើយនៅក្នុងឆ្នាំ១៣៩មុនគ.សជនជាតិហានបានបើកផ្លូវសូត្រដែលតភ្ជាប់ប្រទេសចិនទៅអាស៊ីកណ្ដាលនិងទៅតំបន់មាត់សមុទ្រមេឌីទែរ៉ានេ ។ នៅពេលនោះសមាគមចិនដំបូង បានកើតឡើងនៅតាមទន្លេលឿង ។ គេបានកសាងទីក្រុងដោយមានកំពែងពទ្ធ័ជុំវិញជារបងការពារ និងមានអ្នកដឹកនាំផ្សេងៗគ្នា ។
ស្ថានភាពប្រជាករ និងសេដ្ឋចិនបុរាណ
កែប្រែក្នុងប្រទេសចិនបុរាណ វិសាលភាពក្នុងសង្គមមានទំហំធំធាងណាស់ ។ចរិយាធម៍ដែលចេញមកពីទស្សនវិទូខុងជឺបានអប់រំប្រជាជនគ្រប់រូបអោយគោរពឋានុក្រមនិងស្ដាប់បង្កាប់រដ្ឋអំនាច ។នៅក្នុងសង្គមចិនមានឋានៈមន្រ្តី កសិករ សិប្បករ និង ឈ្មួញ ។ វណ្ណៈទាំងនេះស្ថិតនៅក្រោមអំនាចនៃព្រះចៅអធិរាជ ។មន្រ្តីគឺជាក្របខណ្ឌនៃរដ្ឋបាលជាតិ មូលដ្ឋាន ។មន្រ្តីត្រុវបានជ្រើសរើសតាមរយការប្រលងប្រជែងផ្នែកចំនេះដឹងខាងអក្សរសាស្រ្ត ។ប្រជាជនភាគច្រើនក្នុងសង្គមចិន ជាកសិករក្រីក្រដែលខ្វះដីធ្លីសំរាប់បង្កបង្កើនផល ។តែកសិករក្រីក្រទាំងនេះមានបន្ទុកយ៉ាងធ្ងន់ធ្ងរនៅក្នុងជីវភាព ដូចជាបង់ឈ្នួលអោយម្ចាស់ដី បង់ពន្ធជូនរដ្ឋជាប់កំនែនយោធា ។ម៉្យាងទៀតការងារដាំដុះលំបាក ហើយភោគទ្រព្យបានច្រើនអាស្រយ័ដោយការអនុគ្រោះពីធម្មជាតិ ។ នៅក្នុងទីក្រុង សិប្បករ និង ឈ្នួញបានត្រូវប្រមូលផ្ដុំគ្នាជាសហគមន៍មុខរបរក្រោមការឃាំមើលពីរដ្ឋ ។ឈ្នួញដែរមានប្រាក់កាសច្រើនបានខិតខំជ្រៀតចូលចូលទៅក្នុងការវណ្ណៈអ្នកចេះដឹង(ប្រភេទអភិជន)។ដោយសារការគោរពបូជាបុព្វបុរស កសិករចិនមានសាមគ្គីភាពរឹងមាំ ហើយប្រមូលផ្ដុំគ្នាជាគ្រួសារធំៗ ។អ្នកទាំងនោះរកមធ្យោបាយទប់ទល់ជាមួយរដ្ឋនិងមន្រ្តីដែលបង្ខិតបង្ខំគេអោយបង់ពន្ធនិងបំពេញកាតព្វកិច្ចយោធា។ ចំនួនកសិករកើនឡើងមិនឈប់ឈរ ហើយបញ្ហាដីធ្លីបង្កបង្កើនផលក៏ចោទឡើងដែរការកែទំរង់ដីធ្លីត្រូវបានសាកល្បងធ្វើតាំងពីបុរាណកាលមកកំនើនចំនួនប្រជាជនកើនឡើងឥតឈប់ឈរនិងការជំពាក់បំណុលបានបង្កអោយមានភាពទុរគតនិងឆក់ប្លន់។ស្រទាប់មន្រ្តីបានសាកល្បងដោះស្រាយវិបត្តិនេះដោយបញ្ចូលអត្តរាគមន៍របស់នៅក្នុងវិសយ័សេដ្ឋកិច្ច ។មន្រ្តីបានដឹកនាំសហគ្រាសដោយផ្ទាល់ ។ ការដឹកនាំពាណិជ្ជកម្មក្រៅប្រទេស មានតែ អំបិលនិងស្រាទោះជាមានការដោះស្រាយយ៉ាងណាក៏ដោយស្ថានភាពជីវភាពប្រជាករចិននៅតែជួបបរិបត្តិឥតឈប់ឈរដោយសារជំលោះរាជវង្ស និងមន្ត្រីធំៗ ប្រកួតប្រជែងគ្នា ។
ជំនឿសាសនា
កែប្រែមរតកអរិយធម៌ចិន
កែប្រែសង្គមសេដ្ឋកិច្ចនៃប្រជាជនចិនភាគច្រើនពឹងផ្អែកទៅលើមរតកដ៏សំខាន់ពីអតីតកាលសក្ការៈខាងកសិកម្ម(បុណ្យចំរូត)ដែលគេនិយមអនុវត្តក្នុងក្របខណ្ឌ័ភូមិនៅពេលប្រមូលភោគ ផលដាក់ដល់ជង្រុក។បច្ចុប្បន្នពីធីនេះបានបញ្ជាក់សារសំខាន់នៃការធ្វើកសិកម្ម និង ចំនងចងភ្ជាប់រវាងកសិករទៅនឹងដីកម្មសិទ្ធិរបស់គេ។សក្ដារៈទេវតា ដែលមានព្រះចៅអធិរាជជានិមិត្តរូប និង ជាអ្នកតំនាងទេវតាលើផែនដី។សក្ការៈដីនតា គឺជាចំនងចង អ្នករស់នៅទោនិងអ្នកស្លាប់។ បច្ចុប្បន្នកាលពិធីសែនដូនតាជានិច្ចភាពមួយដ៏សំខាន់ ចងភ្ជាប់បុគ្គលនីមួយៗជាខ្សែស្រលាយ មួយដ៏វែងដែលគ្មានទីបញ្ចប់។អក្សរចិន: ការបង្កើតអក្សរចិនគឺជាសក្ដីភាបដ៏ប្រសើរដែលបានទាក់ទាញប្រជាជនអោយមានឯកភាព និងមោតនភាពគេបានរកឃើញអក្សរ រូបចំនួន ២០០០តួនៅសតវត្សទី១១មុនគ.សក្រៅពីអក្សររូបគេបានបង្កើតប្រតិទិនសំរាបកិច្ចការកសិកម្មហើយវិស្វករក្សេត្រសាស្រ្តចិនបុរាណបានចងក្រងសៀវភៅដ៏សំខាន់សំរាប់ អធិប្បាយពីរបៀបដាំដំនាំផ្សេងៗដែលទាក់ទងទោនឹងរុក្ខជាតិនិងអំពិលំណែនាំប្រជាកសិករក្នុងមុខរបរកសិកម្ម៕
លទ្ធិខុងជឺ
កែប្រែខុងជឺគឺជាទស្សនវិទូមួយរូបរបស់ចិន ។លោកកើតនៅឆ្នាំ៥៥១មុនគ.សហើយស្លាប់ទៅវិញនៅឆ្នាំ៤៧៩មុនគ.ស។ខុងជឺបានសាកបង្ហាញពីការស៊ីចង្វាក់គ្នារវាងបុគ្គល សង្គម និងធម្មជាតិ ។មនុស្សម្នាក់ត្រូវាបានចាប់ផ្ដើមដោយការរៀបរយក្នុងខ្លួនឯងផ្ទាល់ ។ប្រសិនបើមនុស្សម្នាក់ៗនាំគ្នាប្រព្រឹត្តតែអំពើល្អសុចរិតទៀងត្រង់មានរបៀបរៀបរយក្នុងសង្គមឩបសគ្គផ្សេងៗ មិនអាចកើតមានឡើយ។ បើមនុស្សកសាងជិវិតបានល្អហើយ សន្ដិភាព និងសុភមង្គល នឹងកើតមានពាសពេញពិភបលោក។
ទស្សនៈនេះត្រូវបានគេយកមកអនុវត្ត នៅក្នុងប្រទេសចិនបុរាណ ។ រាល់ស្នាដៃរបស់ខុងជឺ បានបកស្រាយពីការបែងចែករវាងថ្នាក់ដឹកនាំ និងថ្នាក់ត្រូវគេដឹកនាំ ។មនុស្សគ្រប់រូបត្រូវគោរពតំលៃនៃអតីតកាល និងជាឋានុក្រម ដើម្បីរក្សារបៀបរៀបរយ។ វិធីមួយនៃការពារគោរពតំលៃ អតីតកាលគឺ ពិធីសក្ការៈបូជាបុព្វបុរស ។
លទ្ធិនេះបង្កើតឡើងដោយទស្សនវិទូឡាវស៊ឺ (ឡាវជឺ រឺ ថាយសានឡៅជី)
កែប្រែតាមលទ្ធិនេះរបៀបរៀបរយនៅក្នុងពិភពលោកអាស្រ័យដោយលំនឹងនៃមូលភាពពីរជាសំខាន់ គឺមូលភាពយិន និងមូលភាពយ៉ាង ។ មូលភាពយិនតំនាងអោយរដូវរងាភេទស្រី សេចក្ដីទុក្ខព្រួយ រឺភាពរួមក្ដោប។ មូលភាពយ៉ាង តំនាងរដូវក្ដៅ ភេទប្រុស សេចក្ដីសុ ខសប្បាយរឺភាពរាលដាល ។ លំនឹងត្រូវបានកាត់ផ្ដាច់ ពីភពលោកស្គាល់តែកលយុគ និង ទុក្ខព្រួយ ។ នៅសតវត្សទី២មុនគ.ស សាសនារបស់រដ្ឋ ត្រូវបានគេបង្កើតឡើងដើម្បីពង្រីកអំនាច ក្នុងទិសដៅជនជាតោហានពឹងផ្អែកលើលទ្ធិតាវនិងធ្វើសក្ការៈបូជាដល់ធម្មជាតិនិងដលបុព្វបុរស (លទ្ធិខុងជឺ)។ ព្រះចៅធិរាជមានឋានន្ដរនាមជា “បុត្រអាទិទេព" គឺ ជាស្ពានចំនងរវាងអាទិទេពនិង ផែនដី ។ ព្រះអង្គត្រូវធ្វើយ៉ាងណាអោយមានការស្រុះស្រួលគ្នា នៅក្នុងពិភពលោក ។