ទ្វីបអឺរ៉ុប

(ត្រូវបានបញ្ជូនបន្តពី អឺរ៉ុប)

អឺរ៉ុប (ពីភាសាបារាំង Europe អ៊ើរ៉ុប៉ិ៍) គឺជា​ទ្វីប​មួយ​ក្នុងចំណោម​ទ្វីប​ទាំង ៧ នៅលើ​ពិភពលោក ដែល​ស្ថិតនៅ​ចុង​ខាងលិច​បំផុត​នៃ​​អឺរ៉ាស៊ី​។ អឺរ៉ុប ត្រូវ​ចែក​ចេញពី​ទ្វីបអាស៊ី ខាងកើត​ដោយ​ខ្សែទឹក​នៃ ជួរភ្នំ​អ៊ូរ៉ាល់ ទន្លេ​អ៊ូរ៉ាល់ សមុទ្រ​កាសព្យែន និង ខាងត្បូង​ឆៀង​ខាងកើត​ដោយ​ជួរភ្នំ​កាវកាស​។ ក្រៅពីនេះ ទ្វីប​អឺរ៉ុប ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​មហាសមុទ្រអាកទិក​នៅ​ខាងជើង, មហាសមុទ្រអាត្លង់ទិក​នៅ​ខាងលិច, សមុទ្រមេឌីទែរ៉ានេ​នៅ​ខាងត្បូង និង សមុទ្រខ្មៅ​នៅ​ប៉ែក​អាគ្នេយ៍ ព្រមទាំង​ផ្លូវទឹក​ភ្ជាប់​ទៅកាន់​សមុទ្រមេឌីទែរ៉ានេ​។ គេ​នៅ​ពុំ​ទាន់​មាន​ការកំណត់​ខណ្ឌសីមា​ច្បាស់លាស់​សម្រាប់​ទ្វីប​អឺរ៉ុប​នៅឡើយ​ទេ បើ​យើង​ក្រឡេក​មើល​ទៅ​សម័យ​កាល​បុរាណ​ដ៏​យូរលង់​មក​ហើយ​នោះ គឺជា​អ្វី​ដែល​ជា​រំលោភបំពាន​ដោយ​អំណាច ដូចជា​ពាក្យ​ថា «ទ្វីប» (Continent) អាច​តំណាង​ឲ្យ​ការ​បែកចែក​ភាព​ខុសគ្នា​នូវ «វប្បធម៌និងនយោបាយ» ឬក៏លក្ខណៈ​រូបភូមិសាស្ត្រ​មួយ​។

អឺរ៉ុប
ផ្ទៃក្រឡា10,180,000 km2 (3,930,000 sq mi)[n]
ចំនួនប្រជាជន739,165,030[n] (2011), 3rd)
សន្ទភាពប្រជាជន72.5/km2
ប្រជានាមEuropean
ប្រទេស50 (list of countries)
ភាសាList of languages
ល្វែងម៉ោងUTC to UTC+6
អន្តរជាល ដ.ក.ច..eu (European Union)
ទីក្រុងសំខាន់ៗList of metropolitan areas in Europe

អឺរ៉ុប គឺជា​ទ្វីប​តូចជាងគេ​ទី២ បន្ទាប់ពី «អូសេអានី» ដែល​មាន​ក្រឡាផ្ទៃ​ប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃ​ផ្ទៃ​ផែនដី និង ប្រហែល ៦.៨% នៃ​ផ្ទៃដី​។ អឺរ៉ុប​មាន​ប្រទេស​ប្រហែល ៥០ ដែល​រុស្ស៊ី​ជា​ប្រទេស​ធំជាងគេ​ទាំង​ផ្ទៃដី និង ប្រជាជន ចំណែក "បុរីវ៉ាទីកង់" ជា​រដ្ឋ​តូចជាងគេ​បង្អស់​។ អឺរ៉ុប គឺជា​ទ្វីប​ដែល​មាន​ប្រជាជន​ច្រើនជាងគេ​ទី៣ បន្ទាប់ពី​អាស៊ី និង អាហ្វ្រិក ដែល​មាន​ប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃ​ប្រជាជន​ពិភពលោក​។ ទោះយ៉ាងណាក៏ដោយ តាម​របាយការណ៍​អង្គការសហប្រជាជាតិ ចំនួន​ប្រជាជន​នៅ​ទ្វីប​នេះ នឹង​ធ្លាក់​មក​នៅ​ត្រឹមតែ ៧% នៅ​ឆ្នាំ​២០៥០ ដែល​មាន​ចំនួន​ប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ​។

អឺរ៉ុប គឺជា​ទីកន្លែង​កំណើត​នៃ​«វប្បធម៌​បស្ចិមលោក»។ ប្រជាជាតិ​អឺរ៉ុប បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​សកលលោក​ចាប់ពី​សតវត្ស​ទី១៦​មក ជាពិសេស​ការចាប់ផ្ដើម​ធ្វើ​អាណានិគម​។ រហូត​មកដល់​សតវត្ស​ទី១៧ និង ១៨ ជនជាតិ​អឺរ៉ុប បាន​ត្រួតត្រា​ទ្វីប​អាហ្វ្រិក និង អាមេរិក ស្ទើរតែ​ទាំងមូល ព្រមទាំង​មួយ​ផ្នែក​ធំ​នៃ​ទ្វីប​អាស៊ីសង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បាន​បញ្ចប់​នូវ​ភាព​នាំមុខ​របស់​អឺរ៉ុប​នៅក្នុង​កិច្ចការ​សកល ហើយ​បាន​ធ្វើឲ្យ​ប្រជាជាតិ​ធំៗ​ពីរ​គឺ​៖ សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​លេចធ្លោ​ឡើង​ជា​កំពូល​មហាអំណាច​ពិភពលោក​។ សង្គ្រាមត្រជាក់​រវាង​កំពូល​មហាអំណាច​ទាំងពីរ បាន​ខណ្ឌ​ចែក​ទ្វីប​អឺរ៉ុប​ជាមួយ "វាំងននដែក" ។ ការ​បង្រួបបង្រួម​ទ្វីប​អឺរ៉ុប​ឡើងវិញ បាន​អនុញ្ញាត​ឲ្យ​មាន​ការបង្កើត​ឡើង​នូវ​ក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅ​អឺរ៉ុបខាងលិច ហើយ​អង្គការ​ទាំងពីរ​នេះ​បាន​ពង្រីក​ខ្លួន​ទៅ​ខាងកើត​ចាប់តាំងពី​ការដួលរលំ​នៃ​សហភាព​សូវៀត នា​ឆ្នាំ​១៩៩១​។

និយមន័យ

កែប្រែ

 

ពាក្យ «អឺរ៉ុប» ត្រូវ​បាន​ប្រើ​ក្នុង​គោលដៅ​ច្រើនយ៉ាង​។ មូលដ្ឋាន​របស់​វា គឺ​យោង​ទៅ​តាម​លក្ខណៈ ភូមិសាស្ត្រ និង នយោបាយ​។

  • តាម​លក្ខណៈ​នយោបាយ អឺរ៉ុប​សំដៅ​ទៅលើ​ប្រទេស​ទាំងឡាយ​ណា​ស្ថិតនៅ​ក្នុង​សហភាពអឺរ៉ុប ប៉ុន្តែ​នៅ​ពេលខ្លះ​អាច​ត្រូវ​បាន​ប្រើ​ជា​ផ្លូវការ ឬ ញឹកញាប់ តំណាង​ឲ្យ​ទាំង​សហភាពអឺរ៉ុប រួម​ជាមួយ​បណ្ដា​ប្រទេស​មិន​មែន​សហភាពអឺរ៉ុប​ផងដែរ ឧទាហរណ៍ ក្រុមប្រឹក្សាអឺរ៉ុប មាន​សមាជិក ៤៧ ប្រទេស និង រួមបញ្ចូល​ទាំង​សមាជិក​ទាំង ២៧ នៃ​សហភាពអឺរ៉ុប​ផង​។

ប្រទេស និង តំបន់​នៅ​អឺរ៉ុប

កែប្រែ
 
អឺរ៉ុប តាម​និយមន័យ​ដែល​គេ​ទទួល​ស្គាល់​ជា​ទូទៅ: ភូមិសាស្ត្រ​នៃ​ទ្វីបអឺរ៉ុប ពណ៌បៃតង, និង តំបន់​វប្បធម៌​អឺរ៉ុប ពណ៌​ខៀវជាំ (ផ្នែក​អាស៊ី នៃ​ប្រទេស​អឺរ៉ុប មាន​ពណ៌ខៀវស្រាល)​។
 
ផែនទី​នយោបាយ​បច្ចុប្បន្ន
 
ការ​ចាត់ថ្នាក់​តំបន់​តាម The World Factbook
 
ការ​ចាត់ថ្នាក់​តំបន់​តាម "អ.ស.ប"
 
អឺរ៉ុប តាម​ការ​កំណត់​របស់ "សហភាពអឺរ៉ុប"[]
 
WEU • Members • Associate members • Observers • Associate partners
 
ក្រុមប្រឹក្សា​ប្រជាជាតិ​អឺរ៉ុប
ឈ្មោះប្រទេស និង ទង់ជាតិ ផ្ទៃដី
(គិតជា​គ.ម២)
ប្រជាជន
(០១ កក្កដា ២០០៨)
ដង់ស៊ីតេ
(នាក់/១គ.ម)
រដ្ឋ/រាជធានី
ទំព័រគំរូ:ទិន្នន័យប្រទេស អាឡែន (ហ្វាំងឡង់) 1,552 26,008 16.8 Mariehamn
  អាល់បានី 28,748 3,600,523 125.2 Tirana
  អង់ដូរ៉ា 468 68,403 146.2 Andorra la Vella
  អូទ្រីស 83,858 8,169,929 97.4 វ្យ៉ែន
  អាមេនី [] 29,800 3,229,900 101 យ៉េរ៉េវ៉ាន
ទំព័រគំរូ:ទិន្នន័យប្រទេស អាហ្សែបែហ្សង់ [] 86,600 8,621,000 97 បាគូ
  បេឡារុស 207,600 10,335,382 49.8 មីនស្ក
  បែលហ្ស៊ីក 30,510 10,274,595 336.8 ប្រ៊ូស្សែល
ទំព័រគំរូ:ទិន្នន័យប្រទេស បូស្នៀ និង ហេហ្សេហ្គូវីណា 51,129 4,448,500 77.5 សារ៉ាយេវ៉ូ
ទំព័រគំរូ:ទិន្នន័យប្រទេស បុលការី 110,910 7,621,337 68.7 សូហ្វីយ៉ា
  ក្រូអាត 56,542 4,437,460 77.7 ហ្សាហ្គ្រេប
  ស៊ីប [] 9,251 788,457 85 នីកូហ្ស៊ី
  ឆេក 78,866 10,256,760 130.1 ប្រាក
  ដាណឺម៉ាក 43,094 5,368,854 124.6 Copenhagen
  អេស្តូនី 45,226 1,415,681 31.3 តាលីន
  Faroe Islands (ដាណឺម៉ាក) 1,399 46,011 32.9 Tórshavn
  ហ្វាំងឡង់ 336,593 5,157,537 15.3 ហេស៊ីនគី
  បារាំង [] 547,030 59,765,983 109.3 ប៉ារីស
  ហ្សកហ្ស៊ី [] 69,700 4,661,473 64 ធីប៊ីលីស៊ី
ទំព័រគំរូ:DE 357,021 83,251,851 233.2 ប៊ែរឡាំង
ទំព័រគំរូ:ទិន្នន័យប្រទេស ហ្គីប្រាលតា (UK) 5.9 27,714 4,697.3 ទីក្រុងហ្គីប្រាលតា
ទំព័រគំរូ:ទិន្នន័យប្រទេស ក្រិច 131,940 10,645,343 80.7 អាតែន
  Guernsey 78 64,587 828.0 St. Peter Port
  ហុងគ្រី 93,030 10,075,034 108.3 ប៊ូដាប៉េស្ត
  អ៊ីស្លង់ 103,000 307,261 2.7 Reykjavík
  អៀរឡង់ 70,280 4,234,925 60.3 ឌូប្ល៊ីន
  Isle of Man 572 73,873 129.1 Douglas
  អ៊ីតាលី 301,230 58,751,711 191.6 រ៉ូម
  Jersey 116 89,775 773.9 Saint Helier
  កាហ្សាក់ស្ថាន [] 2,724,900 15,217,711 5.6 អាស្តាណា
  កូសូវ៉ូ [] 10,887 2,126,708 220 ព្រីស្ទីណា
ទំព័រគំរូ:ទិន្នន័យប្រទេស ឡាតវី 64,589 2,366,515 36.6 រីហ្កា
  Liechtenstein 160 32,842 205.3 Vaduz
  លីទុយអានី 65,200 3,601,138 55.2 Vilnius
ទំព័រគំរូ:ទិន្នន័យប្រទេស លុចហ្សំប៊ួរ 2,586 448,569 173.5 ទីក្រុងលុចហ្សំប៊ួរ
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ាសេដូនី 25,333 2,054,800 81.1 Skopje
  ម៉ាល់តា 316 397,499 1,257.9 Valletta
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ូលដូវី 33,843 4,434,547 131.0 Chişinău
  ម៉ូណាកូ 1.95 31,987 16,403.6 ទីក្រុងម៉ូណាកូ
  ម៉ុងតេណេក្រូ 13,812 616,258 44.6 Podgorica
  ហូឡង់[] 41,526 16,318,199 393.0 អាំទែរដាំ
ទំព័រគំរូ:ប្រទេសន័រវេ 324,220 4,525,116 14.0 អូសឡូ
  ប៉ូឡូញ 312,685 38,625,478 123.5 វ័រសរ
  ព័រទុយហ្គាល់ [១០] 91,568 10,409,995 110.1 លីសបុន
  រ៉ូម៉ានី 238,391 21,698,181 91.0 Bucharest
  រុស្ស៊ី[១១] 17,075,400 142,200,000 26.8 មូស្គូ
  សានម៉ារីណូ 61 27,730 454.6 ទីក្រុងសានម៉ារីណូ
  ស៊ែប៊ី [១២] 88,361 9,663,742 109.4 បេលហ្គ្រាត
  ស្លូវ៉ាគី 48,845 5,422,366 111.0 ប្រាទីស្លាវ៉ា
ទំព័រគំរូ:ទិន្នន័យប្រទេស ស្លូវ៉េនី 20,273 1,932,917 95.3 Ljubljana
  អេស្ប៉ាញ 504,851 45,061,274 89.3 ម៉ាឌ្រីដ
ទំព័រគំរូ:ទិន្នន័យប្រទេស Svalbard and JanMayen Islands (នរវេ) 62,049 2,868 0.046 Longyearbyen
ទំព័រគំរូ:ទិន្នន័យប្រទេស ស៊ុយអ៊ែត 449,964 9,090,113 19.7 Stockholm
  ស្វីស 41,290 7,507,000 176.8 Bern
ទំព័រគំរូ:ទិន្នន័យប្រទេស ទួរគី [១៣] 783,562 70,586,256 93 អង់ការ៉ា
  អ៊ុយក្រែន 603,700 48,396,470 80.2 គីវ
  សហរាជាណាចក្រ 244,820 61,100,835 244.2 ឡុងដ៍
  វ៉ាទីកង់ 0.44 900 2,045.5 វ៉ាទីកង់
សរុប 10,180,000 731,000,000 70

សេដ្ឋកិច្ច

កែប្រែ

អឺរ៉ុប គឺជា​ទ្វីប​មួយ​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ផែនដី នា​ពេល​បច្ចុប្បន្ន​នេះ​។ ជាមួយ​ទ្វីប​ដទៃ អឺរ៉ុប​មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ជាមួយ​ប្រទេស​នានា​របស់​ខ្លួន​។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ច្រើន​ស្ថិតនៅ​ប៉ែក​ខាងលិច ចំណែក​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស អឺរ៉ុបខាងកើត​ខ្លះ​ទើប​តែ​បាន​ស្គាល់​ភាព​រីកចម្រើន នា​ក្រោយ​ការ​រលំរលាយ​នៃ​សហភាព​សូវៀត និង យូហ្គោស្លាវី​ប៉ុណ្ណោះ​។ សហភាពអឺរ៉ុប ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាល​មួយ​នៃ​ប្រទេស​អឺរ៉ុប​ចំនួន ២៧ បាន​លេច​រូបរាង​ឡើង​ជា «តំបន់​សេដ្ឋកិច្ច​មួយ​ធំបំផុត» (largest single economic area) នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន សមាជិក​សហភាពអឺរ៉ុប​ចំនួន ១៥ បាន​ប្រើប្រាស់​រូបិយវត្ថុ​រួមគ្នា​តែមួយ​គឺ "អឺរ៉ូ"​។ ប្រទេស​០៥​នៃ​សហភាពអឺរ៉ុប បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​១០​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក បើ​គិត​តាម​អំណាចទិញ (PPP) ។ ចំណាត់ថ្នាក់​រួមមាន​៖ អល្លឺម៉ង់ (៥), រាជាណាចក្ររួម (៦), រុស្ស៊ី (៧), បារាំង (៨) និង អ៊ីតាលី (១០) បើ​យោង​ទៅ​តាម​ទីន្នន័យ​របស់ The CIA World Factbook[១៤]

ឧស្សាហកម្ម​លូតលាស់​មុន​សង្គ្រាមលោកលើកទី២

កែប្រែ

បដិវត្តន៍​ឧស្សាហកម្ម បាន​ចាប់ផ្ដើម​ឡើង​នៅ​អឺរ៉ុប ជាពិសេស​រាជាណាចក្ររួម នា​សតវត្ស​ទី១៨ និង សតវត្ស​ទី១៩ ដែល​ជា​សម័យ​ឧស្សាហកម្ម​នៅ​អឺរ៉ុប​។ ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​បង្អាក់ ដោយសារ​សង្គ្រាមលោកលើកទី១ ប៉ុន្តែ​ពួកគេ​បាន​ស្ដារសេដ្ឋកិច្ច​ឡើងវិញ និង អាច​ប្រកួតប្រជែង​ជាមួយ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​សហរដ្ឋអាមេរិក​បាន រហូតមកដល់​មុន​ការ​ចាប់ផ្ដើម​សង្គ្រាមលោកលើកទី២​។ ឧស្សាហកម្ម​អឺរ៉ុប បាន​រង​ការបំផ្លាញ​យ៉ាង​ដំណំ​ម្ដងទៀត ដោយ​សង្គ្រាមលោកលើកទី២​។

សង្គ្រាមត្រជាក់ (១៩៤៥-១៩៩០)

កែប្រែ

ក្រោយ​សង្គ្រាមលោកលើកទី២ សេដ្ឋកិច្ច​រាជាណាចក្ររួម បាន​ស្ថិតនៅ​ក្នុង​ភាព​ខ្ទេចខ្ទាំ​យ៉ាង​ដំណំ និង​បាន​អូស​បន្លាយ​ស្ថានភាព​បែប​នេះ​ជាច្រើន​ទសវត្ស​បន្ត​មក​ទៀត​។ អ៊ីតាលី ក៏​ស្ថិតនៅ​ក្នុង​ស្ថានភាព​តោកយ៉ាក​ដែរ ប៉ុន្តែ​បាន​ស្គាល់​នូវ​ភាព​រីកចម្រើន​ឡើងវិញ​នា​ទសវត្ស​ឆ្នាំ​១៩៥០​។ អាល្លឺម៉ង់ខាងលិច បាន​ស្ដារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស និង​បាន​បង្កើន​ផលិតផល​ទ្វេដង​ពី​សម័យ​មុន​សង្គ្រាម នា​ទសវត្ស​ឆ្នាំ​១៩៥០​។ ប្រទេស​បារាំង ក៏​ស្ថិតនៅ​ក្នុង​ដំណាក់កាល​នៃ​ភាព​រុងរឿង​ដ៏​អស្ចារ្យ​ឡើងវិញ និង​ការ​ធ្វើ​ទំនើបកម្ម​។ ក្រោយមក ប្រទេស​អេស្ប៉ាញ ក្រោម​ការដឹកនាំ​របស់ «ហ្វ្រង់កូ» ក៏​បាន​ស្ដារ​ឡើងវិញ ហើយ​ប្រជាជាតិ​បាន​ស្គាល់​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ ដែល​ពុំ​ដែល​ជួបប្រទះ នា​ទសវត្ស​ឆ្នាំ​១៩៦០ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា "អច្ឆរិយហេតុ​អេស្ប៉ាញ" (Spanish miracle) ។ បណ្ដា​រដ្ឋ​អឺរ៉ុប​សំខាន់ៗ​ជាច្រើន បាន​ធ្លាក់​ទៅ​ក្នុង​អំណាច​គ្រប់គ្រង​របស់​របស់​សហភាព​សូវៀត និង លើស​ពី​នេះ​ទៅទៀត បាន​ក្លាយទៅជា​សមាជិក​នៃ "ក្រុមប្រឹក្សា​នៃ​កិច្ចសង្គ្រោះ​សេដ្ឋកិច្ច​ទៅវិញទៅមក" (Council for Mutual Economic Assistance) ដែល​ហៅ​កាត់​ថា "កូមេកុង" (COMECON) ។ បណ្ដា​រដ្ឋ​ដែល​បាន​រក្សា​ទុក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ត្រូវ​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​សហរដ្ឋអាមេរិក តាម​រយៈ "ផែនការ​ម៉ារសាល" (Marshall Plan) ។ ប្រទេស​អឺរ៉ុបខាងលិច បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​គ្នា ដែល​ជា​មូលដ្ឋាន​សម្រាប់​សហភាពអឺរ៉ុប និង​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​។ គន្លឹះ​នេះ បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ចំណែក​បណ្ដា​នៃ​អង្គការ​សេដ្ឋកិច្ច​កូមេកុង កំពុងតែ​តស៊ូ​ពុះពារ​នៅក្នុង​មួយ​ផ្នែក​ធំ​ក្នុង​ការ​ចំណាយ​នៃ​សង្គ្រាមត្រជាក់​។ រហូតមកដល់​ឆ្នាំ​១៩៩០ សហគមន៍អឺរ៉ុប​បាន​បង្កើន​សមាជិក​ពី ០៦ ទៅ ១២​។ ចំណុច​សំខាន់​គឺ​ការ​រស់រាន​ឡើងវិញ​នៃ​សេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បាន​នាំមុខ​រាជាណាចក្ររួម ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​អឺរ៉ុប​។

ការលេចឡើង​នៃ​សហភាពអឺរ៉ុប

កែប្រែ

ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិកុម្មុយនិស្ត នៅ​អឺរ៉ុបខាងកើត​នា​ឆ្នាំ​១៩៩១​មក ប្រទេស​អឺរ៉ុបខាងកើត​មួយចំនួន បាន​ប្ដូរ​មក​អនុវត្ត​របប​ទីផ្សារ​សេរី​។ មាន​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អឺរ៉ុបកណ្ដាល​ខ្លះ​ដូចជា ប៉ូឡូញ ហុងគ្រី និង ស្លូវ៉េនី ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ចំណែក​ប្រទេស​អឺរ៉ុបខាងកើត​ដូចជា អ៊ុយក្រែន និង​រុស្ស៊ី នៅ​តែ​រក្សា​របប​សេដ្ឋកិច្ច​ចាស់​ជាច្រើន​ឆ្នាំ​បន្ត​មក​ទៀត​។ ប្រទេស​អឺរ៉ុបខាងលិច បាន​ជួយ​អឺរ៉ុបខាងកើត តាមរយៈ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ជាមួយ​ពួកគេ​។ បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់​ទាំងពីរ​បាន​ធ្វើការ​បង្រួបបង្រួម​ឡើងវិញ​នៅ​ឆ្នាំ​១៩៩០ សេដ្ឋកិច្ច​អាល្លឺម៉ង់​ខាងលិច បាន​ជួប​ការ​លំបាក ដោយសារ​តែ​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ នៃ​ប្រទេស​អាល្លឺម៉ង់​ខាងកើត​ឡើងវិញ​។ ប្រទេស​យូហ្គោស្លាវី ដែល​មាន​ការ​វិវត្ត​ក្រោយ​គេ ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម និង​នៅ​ឆ្នាំ​២០០៣ នៅតែ​មាន​កងទ័ព​រក្សា​សន្តិភាព​របស់​សហភាពអឺរ៉ុប និង​អង្គការ​ណាតូ​ជាច្រើន​ស្ថិតនៅ​កូសូវ៉ូ សាធារណរដ្ឋ​ម៉សេដូនី និង បូស្នៀ និង​ហេហ្សេហ្គូវីណា ដែល​មាន​តែ​ស្លូវ៉េនី​ប៉ុណ្ណោះ​បាន​ស្គាល់​នូវ​វឌ្ឍនភាព​ពិតប្រាកដ​។ នា​ឱកាស​ឆ្លង​សហស្សវត្ស​ថ្មី សហភាពអឺរ៉ុប​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​អឺរ៉ុប​មាន​ស្គាល់​ការ​រីកចម្រើន​យ៉ាងខ្លាំងក្លា ជាពិសេស​ប្រទេស​អឺរ៉ុប​ចំនួន​០៥ ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​គឺ​៖ អាល្លឺម៉ង់ រាជាណាចក្ររួម បារាំង អ៊ីតាលី និង អេស្ប៉ាញ​។ នៅ​ឆ្នាំ​២០០៥ ប្រទេស​ចំនួន ១២ ក្នុងចំណោម​សមាជិក​ទាំង ១៥ នៃ​សហភាពអឺរ៉ុប​បាន​រួម​គ្នា​បង្កើត​តំបន់​ប្រាក់អឺរ៉ូ ដែល​ប្រើប្រាស់​ប្រាក់អឺរ៉ូ​រួម ជំនួស​ឲ្យ​រូបិយវត្ថុ​ជាតិ​របស់​ពួកគេ​។ ប្រទេស ០៣ ទៀត​ដែល​មិន​ប្រើប្រាស់​ប្រាក់អឺរ៉ូ​មាន​៖ រាជាណាចក្ររួម ដាណឺម៉ាក និង ស៊ុយអែត​។

ភាសា​នៅ​អឺរ៉ុប​ភាគច្រើន មាន​ទំនង​ទៅ​នឹង​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ចំនួន​០៣​គឺ​៖ ក្រុម​ភាសារ៉ូម៉ាំង ដែល​បាន​មកពី​ភាសាឡាតាំង​នៃ​ចក្រភព​រ៉ូម, ក្រុម​ភាសាអាល្លឺម៉ង់ ដែល​ចាប់កំណើត​ចេញ​មកពី​ភាសា​នៃ​តំបន់​ស្កង់ឌីណាវ ខាងត្បូង និង ក្រុម​ភាសាស្លាវ​។ ចំណែក​ភាសាអង់គ្លេស គឺជា​ភាសា​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ភាសាអាល្លឺម៉ង់ តែ​ពាក្យ​ជាច្រើន​នៃ​ភាសាអង់គ្លេស មាន​ប្រភព​ចេញ​មកពី​ក្រុម​ភាសារ៉ូម៉ាំង​។

ក្រុម​ភាសារ៉ូម៉ាំង ត្រូវ​បាន​និយាយ​ជាបឋម​នៅ​អឺរ៉ុប​ប៉ែក​ពាយ័ព្យ​ដូចជា នៅ​រ៉ូម៉ានី និង ម៉ូលដូវី ជាដើម​។ ក្រុម​ភាសាអាល្លឺម៉ង់ ត្រូវ​បាន​និយាយ​នៅ​ប៉ែក​និរតី​នៃ​អឺរ៉ុប និង ផ្នែក​ខ្លះ​នៃ​អឺរ៉ុបកណ្ដាល​។ ក្រុម​ភាសាស្លាវ ត្រូវ​បាន​និយាយ​នៅ​ប៉ែក​កណ្ដាល ខាងកើត និង ប៉ែក​អាគ្នេយ៍​នៃ​អឺរ៉ុប​។

នៅ​មាន​ភាសា​ជាច្រើន ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​ភាសា​ទាំង​០៣​ខាងលើ​នេះ​។ អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ផ្សេង​ទៀត​មាន​ដូចជា​៖ ក្រុម​ភាសាបាលទិក (ដូចជា​៖ ភាសាឡាតវី និង ភាសាលីទុយអានី), ក្រុម​ភាសាសែលទិក (ដូចជា​៖ ភាសាអៀរឡង់, ភាសាស្កុតហ្កាអ៊ិលិក, ភាសាម៉ានស៍, ភាសាវ៉ែល, ភាសាកូរនីស្ហ និង ភាសាប្រេតុន), ភាសាក្រិច ភាសាអាល់បានី និង ភាសាអាមេនី ។ ក្រុម​ភាសា​មួយ​ទៀត​ដែល​ផ្សេង​ពី​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​គឺ​ក្រុម​ភាសាអ៊ូរ៉ាល់ (Uralic Language) ដែល​មាន​៖ ភាសាអេស្តូនី, ភាសាហ្វាំងឡង់ និង ភាសាហុងគ្រី ត្រូវ​បាន​និយាយ​នៅ​តាម​តំបន់​នៃ​ប្រទេស​ខ្លះ​ដូចជា​៖ រ៉ូម៉ានី រុស្ស៊ី ស៊ែប៊ី និង ស្លូវ៉ាគី​។ ភាសា​មួយ​ចំនួន​ផ្សេងទៀត​ដែល​មិន​មែន​អម្បូរ​ភាសាឥណ្ឌូ-អឺរ៉ុប​ដែរ​នោះ​មាន​ដូចជា​៖ ភាសាបាស្ក (Basque), ភាសាហ្សកហ្ស៊ី, ភាសាអហ្សែបែហ្សង់ និង ភាសា​នៃ​ជនជាតិ​ភាគតិច​នៃ​ប្រទេស​រុស្ស៊ី​។

ពហុភាសានិយម និង ការ​អភិរក្ស​ភាសា​តំបន់ និង​ភាសា​ជនជាតិ​ភាគតិច ត្រូវ​បាន​ទទួល​ស្គាល់​ជា​គោលដៅ​នយោបាយ​នៃ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​។

សូមមើលផងដែរ

កែប្រែ

កំណត់សម្គាល់

កែប្រែ
  1. "Countries". គណៈកម្មការអឺរ៉ុប. Retrieved 2008-06-13.
  2. អាមេនី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​អាស៊ីខាងលិច ប៉ុន្តែ​ប្រទេស​មាន​ប្រវត្តិសាស្ត្រ និង សង្គមនយោបាយ​ជាមួយ​អឺរ៉ុប​។ ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់​បញ្ចូល​ផ្ទៃដី និង ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​។
  3. អាហ្សែបែហ្សង់ ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បង្ហាញ​តែ​ផ្ទៃដី និង ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​។
  4. ស៊ីប ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​មានភូមិសាស្ត្រ​ស្ថិតនៅ​អាស៊ីខាងលិច ប៉ុន្តែ​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ និង សង្គម​នយោបាយ​ខ្លាំង​ជាមួយ​អឺរ៉ុប។ ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់​បញ្ចូល​ផ្ទៃដី និង ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​។
  5. បារាំង ត្រូវ​បាន​ដាក់​បញ្ចូល​តែ​ទឹកដី​កំណើត​នៃ​ប្រទេស​បារាំង​តែ​ប៉ុណ្ណោះ​។ អាណាខេត្ត​ចំណុះ​បារាំង​ខ្លះ មាន​ទីតាំងភូមិសាស្ត្រ​ស្ថិត​នៅ​ក្រៅ​ទ្វីប​អឺរ៉ុប​។
  6. ហ្សកហ្ស៊ី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់បញ្ចូល​ផ្ទៃដី និង ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​រួមទាំង​តំបន់ "អាប់ខាស៊ី" និង "អូសេទីខាងត្បូង" ដែល​ប្រកាស​ឯករាជ្យ​ផ្ដាច់ខ្លួន​ចេញពី​ហ្សកហ្ស៊ី​ផងដែរ​។
  7. កាហ្សាក់ស្ថាន ជា​ប្រទេស​មួយ​នៅ​អាស៊ីកណ្ដាល (UN Region) និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់​បញ្ចូល​ផ្ទៃដី និង ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​។
  8. កូសូវ៉ូ បាន​ប្រកាស​ឯករាជ្យ​ជាឯកតោភាគី​ពី​ស៊ែប៊ី នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០០៨​។ អធិបតេយ្យភាព​របស់​រដ្ឋ​នៅ​ពុំ​ទាន់​ប្រាកដ​នៅ​ឡើយ​។ ចំនួន​ប្រជាជន​ក្នុង​ទិន្នន័យ​នេះ ត្រូវ​បាន​គេ​ប៉ាន់ស្មាន​កាលពី​ឆ្នាំ​២០០៧​។
  9. ទិន្នន័យ​នេះ បាន​មកពី​ចំនួន​ប្រជាជន​ហូឡង់​ឆ្នាំ​២០០៤​។ យើង​បាន​ដាក់​បញ្ចូល​តែ​ទិន្នន័យ​នៅ​ផ្នែក​អឺរ៉ុប​ប៉ុណ្ណោះ​។ ហូឡង់ មាន​ផ្នែក​ពីរ​ដែល​នៅ​ក្រៅ​ទ្វីបអឺរ៉ុប​គឺ​៖ អារូបា (Aruba) និង Netherlands Antilles ។
  10. ព័រទុយហ្គាល់ ត្រូវ​បាន​រួមបញ្ចូល​ទាំង​ប្រជុំកោះ "អាហ្សូរេស" (Azores) និង ម៉ាដេរ៉ា (Madeira) ដែល​ស្ថិតនៅ​ក្នុង​មហាសមុទ្រអាត្លង់ទិកខាងជើង​ផងដែរ​។
  11. រុស្ស៊ី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងជើង និង អឺរ៉ុបខាងកើត​។ ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់​បញ្ចូល​​ផ្ទៃដី និង ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​។
  12. ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់បញ្ចូល​ទាំង "កូសូវ៉ូ" ដែល​ជា​ខេត្ត​ផ្ដាច់ខ្លួន ហើយ​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​កាលពី​ថ្ងៃ​១៧ កុម្ភៈ ២០០៨ នេះ​ផងដែរ​។
  13. ទួរគី ត្រូវ​បាន​សន្មត​ថា​ជា​ប្រទេស​មួយ​នៅ​អាស៊ីខាងលិច និង អឺរ៉ុបខាងត្បូង​។ ក្នុង​ទិន្នន័យ​នេះ យើង​បាន​ដាក់​បញ្ចូល​ទាំងផ្ទៃដី និង ប្រជាជន​នៅ​តំបន់​អាស៊ី និង អឺរ៉ុប​​។
  14. The CIA World Factbook - GDP (PPP)". CIA (2008-07-15). Retrieved on 2008-07-19.