អវតារ
អវតារ (ភាសាសំស្រ្កឹត៖ अवतार) មានន័យថា ការបែកភាគ (ពីមនុស្សម្នាក់ទៅមនុស្សម្នាក់) គឺសំដៅទៅលើការបែងភាគ ពីអាទិទេព មកកើតជាមនុស្ស ឬសត្វ ដើម្បីបំពេញបេសកកម្មណាមួយ។ ពាក្យនេះ ប្រើនៅក្នុងសាសនាហិណ្ឌូ គឺសម្រាប់ព្រះវិស្ណុ (អាទិទេពមួយអង្គ ក្នុងសាសនាហិណ្ឌូ) ដែលត្រូវបានគេគោរពបូជា ជាព្រះអាទិទេពដែលមានឋានៈខ្ពស់ជាងគេ។
អវតាររបស់ព្រះវិស្ណុ
កែប្រែអវតារទាំងដប់របស់ព្រះវិស្ណុ
កែប្រែព្រះវិស្ណុ មានអវតារទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វ និងប្រាំអវតារទៀតជាមនុស្ស[១] ដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈ” ជាភាសាសំស្ក្រឹត ប្រែថាដប់)៖
- មត្ស្យា ជាត្រីដែលបានជួយជីវិតស្ដេចមនុ ឲ្យរួចពីទឹកជំនន់។
- កូម៌ៈ (កូ-រ-ម័ក) ជាអណ្ដើកដែលបានធ្វើជា កំណល់ទ្រភ្នំមន្ទរៈ ពេលកូរសមុទ្រទឹកដោះ។
- វរាហៈ ជាជ្រូកព្រៃ ដែលបានជួយលោកឲ្យផុតពីការជិះជាន់ សង្កត់សង្កិនរបស់ហិរណយក្ស។
- នរសិង្ហ ជាមនុស្សក្បាលតោ ដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ។
- វាមនៈ មនុស្សតឿ ដែលបានរំដោះលោក ដោយសុំដីបីជំហានពីយក្សពាលី។
- បរសុរាម ជាព្រះរាមកាន់ពូថៅ ដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច។
- ព្រះរាម ជាតួអង្គក្នុងរឿងរាមាយណៈ ដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍។
- ក្រឹស្ណៈ ជាមនុស្សសម្បុរខ្មៅ ដែលបានសម្រេចស្នាដៃជាច្រើន។
- ពុទ្ធៈ គឺព្រះពុទ្ធ ដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុ ដើម្បីអូសទាញពុទ្ធបរិស័ទ។
- កល្ហិន ជាមនុស្សក្បាលសេះ ដែលនឹងមកដល់ក្នុងអនាគត ដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។
ឯកសារយោង
កែប្រែ- ↑ សៀវភៅខ្ញុំចង់ដឹង យើងទៅទស្សនាសារមន្ទីរជាតិ