អាដុលហ្វ៍ ហ៊ីទ្លែរ
អាដុលហ្វ៍ ហ៊ីទ្លែរ (ភាសាអាល្លឺម៉ង់ ៖ Adolf Hitler [ˈadɔlf ˈhɪtlɐ]; ២០ មេសា ១៨៨៩ - មេសា ១៩៤៥) គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេសអូទ្រីសមួយរូប ។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំគណបក្សណាស៊ី ។ គាត់បានជាព្រឺទ្ធបុរសរបស់អាល្លឺម៉ងពីឆ្នាំ១៩៣៣ ដល់ ១៩៤៥ និងជាអ្នកដឹកនាំផ្តាច់ការរបស់ណាស៊ីអាល្លឺម៉ង់ (Führer und Reichskanzler) ពីឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៤៥ ។ អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាផ្ចិតកណ្តាលនៃណាស៊ីអាល្លឺម៉ង់ សង្គ្រាមលោកលើកទី២នៅអឺរ៉ុប ក៏ដូចជាការសម្លាប់រង្គាល (Holocaust) ផងដែរ ។
សក្កដា | |
---|---|
Adolf Hitler | |
លោក អ៊ីទ្លែរ ក្នុងឆ្នាំ១៩៣៧ | |
អ្នកដឹកនាំ (Führer) នៃអាល្លឺម៉ង់ | |
ក្នុងការិយាល័យ ២ សីហា ១៩៣៤ – ៣០ មេសា ១៩៤៥ | |
រង |
|
មុន | Paul von Hindenburg (ជាប្រធានាធិបតី) |
បន្ទាប់ | Karl Dönitz (ជាប្រធានាធិបតី) |
អធិការបតីនៃអាល្លឺម៉ង់ | |
ក្នុងការិយាល័យ ៣០ មករា ១៩៣៣ – ៣០ មេសា ១៩៤៥ | |
ប្រធានាធិបតី | Paul von Hindenburg (រហូតដល់ ១៩៣៤) |
រង |
|
អ្នកដឹកនាំ (Führer) នៃគណបក្សណាស៊ី | |
ក្នុងការិយាល័យ ២៩ កក្កដា ១៩២១[១] – ៣០ មេសា ១៩៤៥ | |
រង | Rudolf Hess (១៩៣៣–១៩៤១) |
មុន | Anton Drexler (ប្រធាន) |
បន្ទាប់ | Martin Bormann (រដ្ឋមន្ត្រីគណបក្ស) |
មេបញ្ជាការកំពូលនៃកងទ័ពអាល្លឺម៉ង់ | |
ក្នុងការិយាល័យ ១៩ ធ្នូ ១៩៤១ – ៣០ មេសា ១៩៤៥ | |
មុន | Walther von Brauchitsch |
បន្ទាប់ | Herdinand Schörner |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ២០ មេសា ១៨៨៩ ប្រៅណៅអាំអ៊ីន អូទ្រីសហុងគ្រី (បច្ចុប្បន្ន អូទ្រីស) |
ស្លាប់ | ៣០ មេសា ១៩៤៥ (អាយុ ៥៦ ឆ្នាំ) ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ |
មូលហេតុនៃការស្លាប់ | ការធ្វើអត្តឃាតដោយគ្រាប់កាំភ្លើង |
ពលរដ្ឋ |
|
គណបក្សនយោបាយ | គណបក្សណាស៊ី (១៩២១–១៩៤៥) |
ទំនាក់ទំនងនយោបាយ ផ្សេងទៀត | គណបក្សពលករអាល្លឺម៉ង់ (១៩២០–១៩២១) |
ពន្ធភាព | Eva Braun (២៩-៣០ មេសា ១៩៤៥) |
អាជីព | អ្នកនយោបាយ ទាហាន |
ពានរង្វាន់ |
|
ហត្ថលេខា | |
សេវាយោធា | |
ភក្ដីភាព | ចក្រភពអាល្លឺម៉ង់ |
សាខា/សេវាកម្ម | Reichsheer |
ឆ្នាំកាន់តំណែង | ១៩១៤-១៩១៨ |
ឋានៈ | Gefreiter |
ឯកតា | 16th Bavarian Reserve Regiment |
សមរភូមិ/សង្គ្រាម | សង្គ្រាមលោកលើកទី១ |
អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាទាហានជើងចាស់ពីសង្គ្រាមលោកលើកទី១ ដែលត្រូវបានគេឲ្យពានរង្វាន់មួយរូប ។ គាត់បានចូលរួម គណបក្សអ្នកធ្វើការរបស់អាល្លឺម៉ង់ (German Workers' Party ដែលក្រោយមកក្លាយទៅជា NSDAP) នៅឆ្នាំ ១៩១៩ ហើយក្រោយមកក៏បានក្លាយទៅជា ប្រធានដឹកនាំរបស់ NSDAP នាឆ្នាំ ១៩២១។ ក្នុងឆ្នាំ ១៩២៣ គាត់បានប្រកាស់រដ្ឋប្រហារមួយ នៅឯទីក្រុងមូនិច (Munich) ដែលត្រូវបានគេដាក់ឈ្មោះថា Beer Hall Putsch ។ ការបរាជ័យនៃរដ្ឋប្រហារនេះ បានធ្វើអោយមានការចាប់ហ៊ីទ្លែរដាក់គុក ដែលនៅកំឡុងពេលនោះ គាត់បានសរសេរកំណត់ប្រវត្តិរូបរបស់គាត់ ដែលមានឈ្មោះថា ការតស៊ូរបស់ខ្ញុំ (Mein Kampf )។ ក្រោយពីគាត់ត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ១៩២៤ មក អ៊ីត្លែរបានបង្កើនប្រជាប្រិយភាព ដោយការវាយប្រហារទៅកាន់ សន្ធិសញ្ញាវ៉ាសាលីស (Treaty of Versailles ) និងដោយសារការឃាសនា លទ្ធិស្នេហាជាតិអាល្លឺម៉ង់ទាំងមូល (Pan-Germanism) លទ្ធិប្រឆាំងនឹងពួកជ្វីហ្វ (antisemitism) និង លទ្ធិប្រឆាំងនឹងរបបកុម្មុយនីស (antisemitism) គួបផ្សំនឹងការថ្លែងសន្ទរកថាដ៏មានមន្តស្នេហ៍ និង ការឃោសនាណាហ្ស៊ី (Nazi propaganda)។ ក្រោយពីត្រូវបានគេតែងតាំងជា ព្រឺទ្ធបុរសនៅក្នុងឆ្នាំ ១៩៣៣ គាត់បានធ្វើការផ្លាស់ប្តូរ សាធារណរដ្ឋ វ៉ីម៉ា (Weimar Republic) អោយទៅជា សឺតរីឆ (Third Reich) រដ្ឋអំណាចផ្តាច់ការ ឯកបក្សមួយ ដែលសម្អាងទៅលើលទ្ធិណាស៊ីផ្តាច់ការ ( totalitarian) និងណាស៊ីអត្តាធិប្បតេយ្យ (autocratic)។
គោលបំណងរបស់ហ៊ីទ្លែរគឺ ចង់បង្កើតនូវ New Order នៃការដឹកនាំអាណានិគម ផ្តាច់មុខរបស់ពួកណាស៊ីអាល្លឺម៉ង់ទៅលើទ្វីបអ៊ឺរ៉ុប ។ ដើម្បីសម្រេចនូវគោលបំនងនេះ គោលនយោបាយក្នុង និងក្រៅសុ្រករបស់គាត់បានផ្តោតសំខាន់ទៅនឹងការវាតទីយក Lebensraum («ទីកន្លែងដើម្បីរស់នៅ») អោយប្រជាជនអាល្លឺម៉ង់។ គាត់ជាអ្នកដឹកនាំ ការផ្គត់់ផ្គង់អាវុធឡើងវិញរបស់ពួកអាល្លឺម៉ង់ និងការវាយលុកប្រទេសប៉ូឡូញ ដោយក្រុមទាហ៊ាន វែម៉ាត នៅខែកញ្ញា ឆ្នាំ ១៩៣៩។ ការវាយលុកនេះបាននាំអោយកើតមានសង្គ្រាមលោកលើកទី២ ។ នៅក្រោមការដឹកនាំរបស់ អ៊ីត្លែរ មកដល់ឆ្នាំ ១៩៤១ ក្រុមកម្លាំងរបស់អាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្ត បានកាន់កាប់ភាគច្រើននៃទ្វីបអ៊ឺរ៉ុប និង អាមេរិកខាងត្បូង។ មកដល់ឆ្នាំ ១៩៤៣ ប្រទេសអាល្លឺម៉ង់ បានទទួលរងការវាយលុកម្តង ហើយបានចាញ់នូវសង្គ្រាមជាប់ៗគ្នា ដែលមានចំនួនច្រើនគួរអោយកត់សម្គាល់។ នៅប៉ុន្មានថ្ងៃចុងបញ្ចប់នៃសង្គ្រាម ពោលគឺនៅ ក្នុង ការប្រយុទ្ធនៅប៊ែឡាំង អ៊ីត្លែរបានរៀបការជាមួយនឹងដៃគូរយូរឆ្នាំរបស់លោក គឺ អ៊ីវ៉ា ប្រន។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥ ជាង២ថ្ងៃក្រោយការអាពាហ៌ពិពាហ៌របស់ពួកគេទាំងអ្នកទាំងពីរបានសម្លាប់ខ្លួន ដើម្បីគេចពីការចាប់ខ្លួនដោយ ពួកទាហ៊ានក្រហម។ សាកសពរបស់ពួកគេទាំងពីររូបត្រូវបានគេដុត។
គោលនយោបាយយ៉ាងកម្រោលរបស់ហ៊ីទ្លែរ ត្រូវបានគេយល់ថា ជាមូលហេតុចម្បងក្នុងការផ្ទុះសង្គ្រាមលោកលើកទី២ នៅទ្វីបអ៊ឺរ៉ុប។ នៅក្រោមការដឹកនាំរបស់ អ៊ីត្លែរ និង មនោគមប្រកាន់ពូជសាសន៍របស់គាត់ របបគ្រប់គ្រងរបស់គាត់បានទទួលខុសត្រូវ ក្នុងការប្រល័យពូជសាសន៍ របស់ពួកជ្វីហ្វយ៉ាងហោចណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើនលាននាក់ទៀតដែល គាត់និងអ្នកនៅក្រោមបង្គាប់របស់គាត់បានគិតថា ជាពួកដែលមានជាតិសាសន៍អន់ជាង។
ឆ្នាំដំបូងឡើយ
កែប្រែពូជពង្ស
កែប្រែឪពុករបស់អ៊ីត្លែរ មានឈ្មោះថា អាឡូអ៊ីស អ៊ីត្លែរ (Alois Hitler) (១៨៣៧ ដល់ ១៩០៣) គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ (Maria Anna Schicklgruber)។ ដោយហេតុតែ ការចុះឈ្មោះក្នុងបញ្ជីលាងបាប មិនបានបង្ហាញពីឈ្មោះរបស់ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយកត្រកូលតាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ(Johann Georg Hiedler) បានរៀបការជាមួយនឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាពរបស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ (Johann Nepomuk Hiedler) យកទៅចិញ្ចឹម។ [២] នៅឆ្នាំ ១៩៧៦ អាឡូអ៊ីសបានត្រូវគេធ្វើអោយពេញច្បាប់ ហើយបញ្ជីលាងបាបរបស់គាត់ត្រូវបានសង្ឃម្នាក់ចុះ ចូអាន ចូច អ៊ីដ្លែរ ជាឪពុករបស់គាត់។ នៅក្នុងបញ្ជីគាត់បានចុះជាលាយលក្ខណ៍អក្សរថា ចូច អ៊ីត្លែរ (Georg Hitler)។[៣]
តាំងពីពេលនោះមក ទើបអាឡូអ៊ីស ចាប់ផ្តើមប្រើត្រកូល អ៊ីត្លែរ [៤](អាចសរសេរបានជា Hitler, Hüttler រឺ Huettler')។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា «អ្នកដែលរស់នៅក្នុងខ្ទម Hütte» រឺ «អ្នកគង្វាល hüten»។ បើមិនដូច្នោះទេ វាអាចត្រូវបានគេទាញយកពី ពាក្យHidlar រឺ Hidlarcek នៃភាសា ស្លាវិក (Slavic)។[៥]
មន្ត្រីផ្លូវការរបស់ណាហ្ស៊ី ហាន់ស្ស ហ្វ្រែង ( Hans Frank) បានសើ្នរថា ម្តាយរបស់អាឡូអ៊ីស ធ្លាប់បានធ្វើការជា អ្នកថែទាំផ្ទះ អោយគ្រួសារជនជាតិជីហ្វមួយនៅ ទីក្រុងហ្គ្រែតស្ស (Graz) ហើយថា លីអូផូល ហ្វ្រែងខិនបឺហ្គឺ (Leopold Frankenberger) កូនប្រុសអាយុ១៩ឆ្នាំរប់សគ្រួសារនេះ ជាឪពុករបស់អាឡូអ៊ីស[៦]។ ក៏ប៉ុន្តែ ដោយសារគ្មានឯកសារណាចុះឈ្មោះ[៧] ហ្វ្រែងខិនបឺហ្គឺ នៅអំឡុងពេលនោះ អ្នកប្រវត្តិវិទូ បានបដិសេធនូវការលើកឡើងថា ឪពុករបស់អាឡូអ៊ីស ជាជនជាតិជីហ្វី។ [៨][៩]
កុមារភាព និងការសិក្សា
កែប្រែអាឌូល អ៊ីត្លែរ កើតនៅថ្ងៃ ២០ ខែមេសា ឆ្នាំ ១៨៨៩ នៅ ហ្គាស្តុហ្វ ហ្សុម ផូមឺ (Gasthof zum Pommer) ដែលជាផ្ទះសំណាក់មួយ មានទីតាំង នៅ ផ្ទះសំណាក់ ប្រណូ អាម (Braunau am Inn) នៅ ប្រទេស អូស្ត្រី-ហុងហ្គារី Austria-Hungary) នៅក្នុងក្រុងមួយដែលមានព្រំប្រទល់ជាប់ជាមួយ រដ្ឋ បាវ៉ារីយ៉ា( Bavaria)ប្រទេសអាល្លឺម៉ង់[១០]។ គាត់ជាកូនទី ៤ ក្នុងចំនោមបងប្អូន៦នាក់។ ឪពុកគាត់គឺ អាឡូអ៊ីស អ៊ីត្លែរ ឯម្តាយគឺ ក្លារ៉ា ផិលហ្សិល (Klara Pölzl) (១៨៦០ ដល់ ១៩០៧)។ បងៗរបស់ អ៊ីត្លែរ មានដូចជា ហ្គូសតាវ Gustav, អ៊ីដា Ida, និង អូតូ Otto បានទទួលមរណភាពតាំងពីនៅជាទារក[១១]។ នៅពេលដែលអ៊ីត្លែរ បានអាយុ ៣ ឆ្នាំ គ្រួសាររបស់គាត់បានរើទីលំនៅ ទៅកាន់ ក្រុងផឺសាវ (Passau), ប្រទេសអាល្លឺម៉[១២]ង់។ នៅទីនោះហើយ ដែល អ៊ីត្លែរ បានរៀនចេះនិយាយតុង អ្នកបាវ៉ារីយ៉ាខាងក្រោម ជំនួសអោយតុងអ្នក អូស្ត្រី អាល្លឺម៉ង់។ តុងនេះត្រូវបានគាត់ប្រើប្រាស់ពេញមួយជីវិតរបស់គាត់[១៣][១៤]។ [១៥]នៅ ឆ្នាំ ១៨៩៤ គ្រួសាររប់សគាត់បានរើទីលំនៅមកកាន់ ក្រុងលីអូនឌីង«(Leonding) «នៅជិត ក្រុងលីនហ្ស (Linz)»។ នៅខែមិថុនា ឆ្នាំ ១៨៩៥ អាឡូអ៊ីស បានចូលនិវត្តទៅរស់នៅឯ ដីមួយដុំ នៅ ហាហ្វេល (Hafeld) ដែលមានទីតាំងនៅជិតក្រុង ឡាមបាឆ (Lambach)។ នៅទីនោះ គាត់បានធ្វើចំការ និងរកស៊ីលក់ឃ្មុំ។ អ៊ីត្លែរ បានចូលរៀននៅក្នុងសាលារដ្ឋមួយ នៅជិតក្រុង ហ្វីសឆ្ហាម (Fischlham)។ គាត់ចាប់ផ្តើមមានចំនូលចិត្តខាងសង្គ្រាម ក្រោយពីបានអានសៀវភៅរូបភាពមួយរបស់ឪពុកគាត់ និយាយអំពី សង្គ្រាមរវាង ហ្វ្រង់កូនិង ព្រូស៊ាន (Franco-Prussian War)។ [១៦][១៧]
ឯកសារយោង
កែប្រែ- ↑ Evans 2003, p. 180.
- ↑ Maser 1973, p. 4.
- ↑ Maser 1973, p. 15.
- ↑ Kershaw 1999, p. 5.
- ↑ Jetzinger 1976, p. 32.
- ↑ Rosenbaum 1999.
- ↑ Hamann 2010, p. 50.
- ↑ Toland 1992, pp. 246–247.
- ↑ Kershaw 1999, pp. 8–9.
- ↑ House of Responsibility.
- ↑ Shirer 1960, pp. 6–9.
- ↑ Rosmus 2004, p. 33.
- ↑ Keller 2010, p. 15.
- ↑ Hamann 2010, pp. 7–8.
- ↑ Kubizek 2006, p. 37.
- ↑ Kubizek 2006, p. 92.
- ↑ Hitler 1999, p. 6.