ប្រទេសអូទ្រីស (ភាសាអាល្លឺម៉ង់៖ Österreich) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋអូទ្រីស (ភាសាអាល្លឺម៉ង់៖ Republik Österreich) គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អឺរ៉ុបកណ្តាល។ ប្រទេសនេះបានចែកចេញជារដ្ឋសហព័ន្ធចំនួនប្រាំបួនដោយមានរដ្ឋធានីនិងទីក្រុងបំផុតឈ្មោះ វីយែន។ អូទ្រីសមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់នៅភាគពាយព្យ ប្រទេសឆែកនៅភាគខាងជើង ប្រទេសស្លូវ៉ាគីនៅភាគឦសាន ប្រទេសហុងគ្រីនៅភាគខាងកើត ប្រទេសស្លូវេនីនិងអ៊ីតាលីនៅភាគខាងត្បូង និងប្រទេសស្វីសនិងលិកតិនស្តាញនៅភាគខាងលិច។ អូទ្រីសគ្របដណ្តប់លើផ្ទៃដីសរុប ៨៣,៨៧៩ គម និងមានប្រជាជនរស់នៅសរុបប្រមាណជិត ៩ លាននាក់។

សាធារណរដ្ឋអូទ្រីស
Republik Österreich (ភាសាអាល្លឺម៉ង់)
ភ្លេងជាតិ
Bundeshymne der Republik Österreich
"ភ្លេងជាតិនៃសាធារណរដ្ឋអូទ្រីស"
ទីតាំងប្រទេសអូទ្រីស (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសអូទ្រីស (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
វីយែន
48°12′N 16°21′E / 48.200°N 16.350°E / 48.200; 16.350
ភាសាផ្លូវការភាសាអាល្លឺម៉ង់
ភាសាទទួលស្គាល់
ក្រុមជនជាតិ
(ឆ្នាំ ២០១២)
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាស្រ័យសភា
អាឡិចសាន់ដឺ វ៉ាន ឌែរ បេលឡេន
កាល់ នីហាំម៉ើ
នីតិបញ្ញត្តិសភាតំណាងរាស្រ្ត
ក្រុមប្រឹក្សាសហព័ន្ធ
ក្រុមប្រឹក្សាជាតិ
និម្មិតកម្ម
១ វិច្ឆិកា ៩៩៦
១៧ កញ្ញា ១១៥៦
៦ មករា ១៤៥៣
១១ សីហា ១៨០៤
៣០ មីនា ១៨៦៧
១០ កញ្ញា ១៩១៩
១ ឧសភា ១៩៣៤
១២ មីនា ១៩៣៨
២៧ មេសា ១៩៤៥
២៧ កក្កដា ១៩៥៥
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៨៣,៨៧៩ គ.ម   (ទី១១៣)
- ផ្ទៃទឹក (%)
១.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ៨,៩៣៥,១១២[] (ទី៩៨)
១០៦ នាក់/គ.ម   (ទី១០៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
៤៦១.៤៣២ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
៥១,៩៣៦ ដុល្លារ[] (ទី១៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៤៤៦.៣១៥ ពាន់លានដុល្លារ[] (ទី២៧)
- ក្នុងម្នាក់
៥០,២៧៧ ដុល្លារ[] (ទី២៧)
ជីនី (២០២០)positive decrease ២៧.០[]
ទាប
HDI (២០១៩)increase ០.៩២២[]
ខ្ពស់ណាស់ · ទី១៨
រូបិយវត្ថុអឺរ៉ូ () (EUR)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៤៣
ដែនកម្រិតខ្ពស់.at

ដំបូងឡើយ អូទ្រីសបានលេចជារដ្ឋពញាបច្ចន្តប្រទេស បន្ទាប់មកបានវិវត្តទៅជាពញារដ្ឋ និងពញាអាជ្ញារដ្ឋ។ នៅសតវត្សទី១៦ អូទ្រីសបានក្លាយជាបេះដូងនៃរាជាធិបតេយ្យហាបស្បួក និងជាសាខាតូចមួយរបស់រាជវង្សហាបស្បួក (រាជវង្សដែលមានអំណាចឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុប)។ ខណៈជាពញាអាជ្ញារដ្ឋ អូទ្រីសត្រូវជារដ្ឋសមាជិកនិងជាមជ្ឈមណ្ឌលរដ្ឋបាលដ៏សំខាន់មួយនៅក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅសតវត្សទី១៩ អូទ្រីសបានប្រែទៅជាចក្រភពមួយដែលឈ្មោះជារដ្ឋមហាអំណាច និងថែមទាំងជាកម្លាំងនាំមុខនៃសហព័ន្ធអាល្លឺម៉ង់ទៀតផង។ ក្រោយពីចាញ់សង្គ្រាមអូទ្រីស-ព្រុសនៅក្នុងឆ្នាំ១៨៦៦ ចក្រភពអូទ្រីសបានផ្តាច់ខ្លួនចេញពីឥទ្ធិពលនិងទំនាក់ទំនងជិតស្និទជាមួយរដ្ឋអាល្លឺម៉ង់ទាំងអស់។ នៅក្នុងឆ្នាំ១៨៦៧ បន្ទាប់ពីយល់ស្របគ្នាជាមួយរដ្ឋហុងគ្រីនៅក្នុងកិច្ចព្រមព្រៀងមួយ រាជាធិបតេយ្យក្បាលពីរអូទ្រីស-ហុងគ្រីក៏បានបង្កើតឡើង។

អូទ្រីសបានប្រលូកចូលទៅក្នុងសង្គ្រាមលោកលើកទី១ នៅក្នុងរជ្ជកាលព្រះចៅអធិរាជហ្រ្វង់ ហ្សូសែហ្វទី១ បន្ទាប់ពីរជ្ជទាយាទរាជបល្ល័ង្កអូទ្រីសព្រះនាម ហ្រ្វង់ ហ៊្វែរឌីណង់ត្រូវបាននិស្សិតជនជាតិស៊ែប៊ីម្នាក់ធ្វើគុត។ បន្ទាប់ពីចាញ់មហាសង្គ្រាមនោះ របបរាជានិយមអូទ្រីសក៏ត្រូវបានរំលាយចោលហើយរដ្ឋថ្មីឈ្មោះសាធារណរដ្ឋអាល្លឺម៉ង់-អូទ្រីសក៏បានប្រកាសបង្កើតឡើងក្នុងគោលបំណងចូលជាសហភាពជាមួយប្រទេសអាល្លឺម៉ង់នាពេលអនាគត។ ប៉ុន្តែ មហាអំណាចខាងសម្ព័ន្ធមិត្តបានដកសម្លេងគាំទ្រនិងមិនទទួលស្គាល់នូវរដ្ឋថ្មីនោះជាដាច់ខាត។ នៅឆ្នាំ១៩១៩ សាធារណរដ្ឋអូទ្រីសទីមួយបានក្លាយជារដ្ឋស្នងស្របច្បាប់នៃប្រជាជាតិអូទ្រីស។ នៅក្នុងឆ្នាំ១៩៣៨ អធិការបតីអាល្លឺម៉ង់លោកអាដុល ហ៊ីត្លែរបានកាត់ទឹកដីប្រទេសអូទ្រីសធ្វើជាកម្មសិទ្ធិរបស់អាល្លឺម៉ង់។ បន្ទាប់ពីអាល្លឺម៉ង់ណាស៊ីត្រូវចាញ់សង្គ្រាម បូករួមទាំងការកាន់កាប់រយៈពេលដ៏យូររបស់ក្រុមសម្ព័ន្ធមិត្ត រដ្ឋអូទ្រីសត្រូវបានបង្កើតជាប្រទេសឯករាជ្យសារជាថ្មីវិញដោយប្រកាន់យករបបប្រជាធិបតេយ្យថ្មី។

អូទ្រីសគឺជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យតំណាងសភាដោយមានប្រធានាធិបតីជាប្រមុខរដ្ឋ និងអធិការបតីជាប្រមុខរដ្ឋាភិបាលសហព័ន្ធ។ តំបន់ទីប្រជុំជនធំៗនៅក្នុងប្រទេសអូទ្រីសរួមមាន៖ រដ្ឋធានីវីយែន ក្រាតស៍ លីនស៍ សាល់បួក និងអ៊ីនស៍ប្រាក។ល។ ប្រទេសអូទ្រីសសព្វថ្ងៃកំពុងជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមប្រទេសដែលមានជាងគេបំផុតទាំង ២០ នៅលើពិភពលោកដោយគិតតាមផលិតផលក្នុងស្រុកក្នុងមនុស្សម្នាក់ៗ។ អូទ្រីសជាប្រទេសដែលមានកម្រិតជីវភាពប្រជាជនខ្ពស់ហើយនៅឆ្នាំ២០១៨ អូទ្រីសបានជាប់ចំណាត់ថ្នាក់លេខ ២០ ទូទាំងពិភពលោកនៅក្នុងលិបិក្រមអភិវឌ្ឍន៍មនុស្ស

សាធារណរដ្ឋអូទ្រីសទីពីរនេះបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងកិច្ចនយោបាយការបរទេសតាំងពីឆ្នាំ១៩៥៥ មក។ វាបានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៥៥ និងបានចូកជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំ១៩៩៥។ អូទ្រីសបានចុះលើកិច្ចព្រមព្រៀងស្សិនហ្កិននៅក្នុងឆ្នាំ១៩៩៥[] និងបានជ្រើសយកលុយអឺរ៉ូជារូបិយវត្ថុជាតិនៅក្នុងឆ្នាំ១៩៩៩។[]

និរុត្តិសាស្ត្រ

កែប្រែ

ប្រវត្តិសាស្ត្រ

កែប្រែ

ឯកសារយោង

កែប្រែ
  1. "Die verschiedenen Amtssprachen in Österreich". DemokratieWEBstatt.at. Archived from the original on 24 ខែឧសភា 2018. Retrieved 9 ខែកុម្ភៈ 2022.
  2. "Regional Languages of Austria". Rechtsinformationssystem des Bundes. Archived from the original on 18 ខែតុលា 2013. Retrieved 9 ខែកុម្ភៈ 2022.
  3. "(អាល្លឺម៉ង់) Kommission für Migrations und Integrationsforschung der Österreichischen Akademie der Wissenschaften" (PDF). Statistik Austria. p. 23. Archived from the original (PDF) on 14 ខែតុលា 2017. Retrieved 9 ខែកុម្ភៈ 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "Population by Year-/Quarter-beginning". 7 ខែវិច្ឆិកា 2018. Archived from the original on 12 ខែមិថុនា 2015. Retrieved 9 ខែកុម្ភៈ 2022.
  5. ៥,០ ៥,១ ៥,២ ៥,៣ "Austria". មូលនិធិរូបិយវត្ថុអន្តរជាតិ. 1 April 2018. Retrieved 9 កុម្ភៈ 2022.
  6. "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 9 កុម្ភៈ 2022.
  7. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. United Nations Development Programme. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 9 កុម្ភៈ 2021. 
  8. "Austria joins Schengen". Migration News. ខែឧសភា 1995. Archived from the original on 7 ខែកក្កដា 2009. Retrieved 10 ខែកុម្ភៈ 2022.
  9. "Austria and the euro". European Commission - European Commission. Archived from the original on 8 ខែមករា 2018. Retrieved 10 ខែកុម្ភៈ 2022.