អាណាចក្រចតុមុខ
អាណាចក្រចតុមុខ រឺ អាណាចក្រខាងត្បូង (១៤៧៥-១៤៧៦) lvr មានរាជធានីនៅក្រុងចតុមុខclay
អាណាចក្រចតុមុខ អាណាចក្រខាងត្បូង | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
១៤៧៥–១៤៧៦ | |||||||||||
ធានី | ក្រុងចតុមុខ | ||||||||||
ភាសាទូទៅ | ខ្មែរសម័យកណ្ដាល | ||||||||||
សាសនា | ពុទ្ធសាសនា | ||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||||
សម្ដេចព្រះបាទ | |||||||||||
ប្រវត្តិសាស្រ្ត | |||||||||||
▪ កើតឡើងក្រោយពីខ្លាចមានការគំរាមកំហែងពីស្រីរាជា និង ស្រីសុរិយោទ័យទី២ | ១៤៧៥ | ||||||||||
▪ ក្លាយជាកម្ពុជាធិបតីវិញ | ១៤៧៦ | ||||||||||
រូបិយវត្ថុ | គ្មាន | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា វៀតណាម |
(ភ្នំពេញ) បន្ទាប់ពីនៅខាងលិចព្រះបាទស្រីរាជា អាណាចក្រខាងជើង ព្រះបាទស្រីសុរិយោទ័យទី២ត្រើយខាងកើតទន្លេធំ អាណាចក្រខាងកើតមានរាជធានីនៅក្រុងបាសាន្ត និង អាណាចក្រខាងត្បូងមាន រាជធានីក្រុងចតុមុខ។ ដោយឆ្លៀតឱកាសបានក្នុងពេលនោះព្រះបាទស្រីធម្មរាជាទី១ ទ្រង់បានឡើងសោយរាជ្យនៅក្រុងចតុមុខធិបតី ហើយក៏បានចាត់បេសកទូតទៅពឹងស្ដេចសៀមចក្រពត្រាធិរាជមកជួយផ្សះផ្សារចំបាំងរវាងខ្មែ នឹងខ្មែរ រួចហើយក៏រៀបឧបាយសំងាត់ជាមួយសៀមដើម្បីកំចាត់ព្រះញាតិវង្សទាំងពីរព្រះអង្គ មួយអង្គជាព្រះរៀម និង មួយអង្គទៀតជាព្រះភិគនេយ្យោ។
ទឹកដី
កែប្រែបរិវេណនៃទឹកដីនៃអាណាចក្រខាងត្បូងមានវិសាលភាពលើបណ្តាខែត្រត្រើយខាងលិចដែលមិននៅក្រោមចំណុះព្រះជេដ្ឋាទាំងអស់ ថែមទាំងខែត្រតាំងពី៖
- ១. ខែត្រសំរោងទង (ស្រុកសំរោងទង)
- ២. ខែត្របាទី (ស្រុកបាទី)
- ៣. ខែត្រលើកដែក (ប្រហែលឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល)
- ៤. ខែត្រទ្រាំង (ស្រុកទ្រាំង ខេត្តតាកែវ ស្រុកទ្រាំងខាងជើង ខេត្តមាត់ជ្រូក កម្ពុជាក្រោមខាងត្បូង)
- ៥. ខែត្របន្ទាយមាស (ស្រុកបន្ទាយមាស)
- ៦. ខែត្រថ្ពង (ស្រុកថ្ពង)
- ៧. ខែត្របាសាក់ (ស្រុកបាសាក់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម)
- ៨. ខែត្របារៀ (ខេត្តបារៀ-វុងតាវ ប្រទេសវៀតណាម)
- ៩. ខែត្រពាម (ទីរួមខេត្តហាទៀង ប្រទេសវៀតណាម)
- ១០.ខែត្រកោះស្លាកែត (ស្រុកលើកដែកសព្វថ្ងៃ)
- ១១.ខែត្រកំពត
- ១២.ខែត្រកំពង់សោម (ខេត្តព្រះសីហនុ)
- ១៣.ខែត្រព្រះត្រពាំង (ខេត្តត្រាវិញ ប្រទេសវៀតណាម)
- ១៤.ខែត្រក្រមួនស (ខេត្តកៀនយ៉ាង ប្រទេសវៀតណាម)
- ១៥.ខែត្រដូនណៃ (ខេត្តដុងណាយ រឺ វាលប្រើស ប្រទេសវៀតណាម)
រៀងទៅទល់នឹងសមុទ្រ។ បន្ទាប់ពីកំចាត់សត្រូវហើយបញ្ចប់សង្គ្រាមរវាងខ្មែរស្ដេចអង្គនេះក៏បានបង្រួបបង្រួមនគរឡើងវិញក៏ប៉ុន្តែទឹកដីខ្មែរមួយភាគធំនៅភាគខាងលិចបានបាត់បង់ទៅអោយសៀមជាថ្នូរនឹងអន្តរាគមន៍របស់សៀមចំពោះវិបត្តិរាជវង្សខ្មែរ។ បញ្ជាក់ខែត្រអស់ទាំងនោះត្រូវបានរំដោះដោយព្រះបាទស្រីរាជា។