អាណាចក្របាសាន្ត
អាណាចក្របាសាន្ត រឺ អាណាចក្រខាងកើត (គ.ស ១៤៧៥-១៤៨៥) រាជធានីតាំងនៅក្រុងបាសាន្ត (ស្រីសន្ធរទាំងមូល) គឺជានគរខ្មែរដែលស្ថិតនៅត្រើយខាងកើតទន្លេធំ ដែលកើតឡើងក្រោយពីមានវិបត្តិរាជវង្សកាលណោះនគរខ្មែរបានបែកខ្ញែកជាបី គឺ អាណាចក្រខាងជើងរបស់ព្រះបាទស្រីរាជា អាណាចក្រត្រើយខាងកើតរបស់ព្រះបាទស្រីសុរិយោទ័យទី២ និង អាណាចក្រចតុមុខរបស់ព្រះស្រីធម្មរាជាទី១។ ក្រោយពីព្រះបាទនរាយណ៍រាជាទី១ បានសោយទិវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គមិនបានសោយរាជ្យបន្តទេ ដូច្នេះពួកមន្ត្រីនិងញាតិវង្សបានលើកព្រះអនុជព្រះអង្គអោយឡើងសោយរាជ្យជំនួស គឺព្រះបាទស្រីរាជា បន្ទាប់ពីឡើងសោយរាជ្យរួចហើយព្រះអង្គបានធ្វើចំបាំងរំដោះទឹកដីនៅភាគខាងលិច អស់រយៈកាលជាច្រើនឆ្នាំ។
អាណាចក្របាសាន្ត អាណាចក្រខាងកើត | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៤៧៥–១៤៨៥ | |||||||||||||
ធានី | ក្រុងបាសាន្ត | ||||||||||||
ភាសាទូទៅ | ខ្មែរសម័យកណ្ដាល | ||||||||||||
សាសនា | ពុទ្ធសាសនា | ||||||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||||||
សម្ដេចព្រះបាទ | |||||||||||||
ប្រវត្តិសាស្រ្ត | |||||||||||||
▪ កើតឡើងដោយយល់ថាខ្លួនគួរសោយរាជ្យតពីស្ដេចព្រះនរាយណ៍រាជាទី១ | ១៤៧៥ | ||||||||||||
▪ ក្លាយជាកម្ពុជាធិបតីវិញ | ១៤៨៥ | ||||||||||||
រូបិយវត្ថុ | គ្មាន | ||||||||||||
| |||||||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា វៀតណាម |
ទឹកដី
កែប្រែបន្ទាប់មកក្រោយពីស្រីសុរិយោទ័យធំឡើងកាលណាក៏គិតចិញ្ចឹមដណ្ដើមរាជសម្បត្តិមកវិញព្រោះទ្រង់យល់ថារាជ្យសម្បត្តិគួរណាបានមកលើទ្រង់ ក្រោយមកទ្រង់ក៏បះបោរហើយសង្កត់ប្រជារាស្ត្រយកបានតាំងពី៖
- ១. ខែត្រសៀមបូក (ស្រុកសៀមបូក)
- ២. ខែត្រសម្បុកសម្បូរណ៍ (ស្រុកសម្បុកសម្បូរណ៍)
- ៣. ខែត្រក្រចេះ (ក្រុងក្រចេះ)
- ៤. ខែត្រឆ្លូង (ស្រុកឆ្លូង)
- ៥. ខែត្រត្បូង (ប្រហែល ផ្នែកដ៏ធំនៃខេត្តត្បូងឃ្មុំ)
- ៦. ខែត្របាសាន្ត (ស្រុកស្រីសន្ធរ)
- ៧. ខែត្រទទឹងថ្ងៃ (ប្រហែល ស្រុកស៊ីធរកណ្ដាល រឺ ស្រុកស្រីសន្ធរកណ្ដាល)
- ៨. ខែត្រព្រៃវែង (ប្រហែល ក្រុងព្រៃវែង)
- ៩. ខែត្របាភ្នំ (ស្រុកបាភ្នំ)
- ១០.ខែត្ររំដួល (ស្រុករំដួល)
- ១១.ខែត្រស្វាយទាប (ស្រុកស្វាយទាប)
- ១២.ខែត្ររោងដំរី (ខេត្តតៃនិញ ប្រទេសវៀតណាម)
- ១៣.ខែត្រព្រៃនគរ (ក្រុងព្រៃនគរ)
- ១៤.ខែត្រលង់ហោ (ខេត្តវិញឡុង ប្រទេសវៀតណាម)
- ១៥.ខែត្រជើងបាក់ដែង (ម្ដុំភ្នំជើងបាក់ដែង)
រៀងទៅទល់នឹងនគរចាម្ប៉ា នោះបានទៅខាងព្រះអង្គទាំងអស់។ ក្រោយពីនោះមកនោះព្រះបាទស្រីធម្មរាជាទី១ ទ្រង់ក៏ឆ្លៀតឱកាសសោយរាជ្យនៅក្រុងចតុមុខធិបតីដែរ រឿងនេះមិនបានស្ងប់សុខវាធ្វើអោយនគរវឹកវរចលាចលអស់រាប់ទសវត្ស៍។ បន្ទាប់ពីបានដួលរលំនៅបន្ទាប់ពីសៀមបានចាប់ខ្លួនព្រះអង្គបញ្ជូនទៅសៀមមក នគរនេះបានបង្រួបប្រួមទៅអាណាចក្រខ្មែរកម្ពុជាធិបតីវិញ ដែលស្ថិតនៅក្រោមសម្ដេចព្រះស្រីធម្មរាជាទី១វិញតមក។