អាស៊ីហ្គេមលើឆ្នេរខ្សាច់
អាស៊ីហ្គេមលើឆ្នេរខ្សាច់ (ជាភាសាអង់គ្លេស៖Asian Beach Games) ជាព្រឹត្តិការណ៍ពហុកីឡា ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ក្នុងចំនោមកីឡាករនៅអាស៊ី។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ព្រឹត្តិការណ៍កីឡានេះ មានកីឡាដែលមានប្រជាប្រិយភាពក្នុងការផ្សាយតាមទូរទស្សន៍ដូចជា ជិះរលក ជិះក្ដារលើទឹក ហែលទឹក បាល់ទះលើឆ្នេរខ្សាច់ បាល់គប់លើឆ្នេរខ្សាច់ បាល់ទាត់លើឆ្នេរខ្សាច់ និង ប្រណាំងទូកនាគ ជាដើម។