អាស៊ីហ្គេមរដូវរងារ
អាស៊ីហ្គេមរដូវរងារ (ជាភាសាអង់គ្លេស៖ Asian Winter Games) ជាព្រឹត្តិការណ៍ពហុកីឡា ធ្វើឡើងក្នុងចំនោមសមាជិករបស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលមានវិញ្ញាសាកីឡារដូវរងារ។ គណកម្មាធិការអូឡាំពិកជប៉ុន បានផ្ដួចផ្ដើមគំនិតនេះមុនគេនៅឆ្នាំ១៩៨២ និងបានធ្វើជាម្ចាស់ផ្ទះកីឡានេះដំបូងគេ គឺនៅឆ្នាំ១៩៨៦ ដែលធ្វើឡើងនៅសាប់ប៉ូរ៉ូ។ សមាជិកដំបូងមានតែ៧ប្រទេសប៉ុណ្ណោះ តែចំនួនសមាជិកបានកើនឡើងជាលំដាប់ៗ គឺរហូតដល់ឆ្នាំ២០០៧ មានប្រទេសដល់ទៅ២៧ក្នុងចំនោមសមាជិកទាំង៤៥ចូលរួម។
អាស៊ីហ្គេមរដូវរងារ
កែប្រែឆ្នាំ | លើកទី | ទីក្រុងម្ចាស់ផ្ទះ | ប្រទេសម្ចាស់ផ្ទះ |
---|---|---|---|
១៩៨៦ | I | សាប់ប៉ូរ៉ូ | ជប៉ុន |
១៩៩០ | II | សាប់ប៉ូរ៉ួ | ជប៉ុន |
១៩៩៦ | III | ហារប៊ីន | ចិន |
១៩៩៩ | IV | ហ្គាងវុន | កូរ៉េខាងត្បូង |
២០០៣ | V | អាអុម៉ុរី | ជប៉ុន |
២០០៧ | VI | ចាងចុន | ចិន |
២០១១ | VII | អាល់ម៉ាទី | កាហ្សាក់ស្ថាន |
កំនត់ត្រាមេដាយ
កែប្រែ- គិតមកត្រឹមឆ្នាំ២០០៧
ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|
ជប៉ុន | ១០១ | ១០២ | ៧៥ | ២៧៨ |
ចិន | ៧១ | ៧១ | ៨៤ | ២២៤ |
កូរ៉េខាងត្បូង | ៤៥ | ៥៣ | ៦៣ | ១៦១ |
កាហ្សាក់ស្ថាន | ៣៧ | ៣០ | ២៧ | ៩៤ |
កូរ៉េខាងជើង | ១ | ៤ | ១០ | ១៥ |
ទំព័រគំរូ:ទិន្នន័យប្រទេស អ៊ូបេគីស្ថាន | ១ | ២ | ៣ | ៦ |
លីបង់ | ១ | ១ | ០ | ០ |
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ុងហ្គោល | ០ | ០ | ២ | ២ |