អុងធនបតិក្រាម
ក្ឝត្រអុងធនបតិក្រាម (យួន: Cam Bốt thuộc [កាមប៊តសួច]) រជ្ជកាល (១២០៣-១២២០) នៅគ.ស ១១៩០ ព្រះបាទជយវម៌្មទី៧ បានធ្វើឲ្យមហាវៀត (នៃមហារាជាលី-កៅទុន) នៅអព្យាក្រឹតដើម្បីឲ្យងាយស្រួលក្នុងការវាយចាមក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តចចាមជយឥន្រ្ទវម៌្មទី៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជយវម៌្មទី៨ ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា? សិលាចារឹកនៅពោធិនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយក បានក្រុងវិជយ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជយឥន្រ្ទវម៌្មទី៤ជាឈ្លើយមកថ្វាយព្រះបាទជយវម៌្មទី៨។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជយវម៌្មទី៧ ឈ្មោះអិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជយ ដោយមានព្រះបរមនាមថា សូយ៌្យជយវម៌្មទេវ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបណ្ឌុរង្គហើយឡើងសោយរាជ្យនៅទីនោះដោយមានព្រះរាជបរមនាមថា សូយ៌្យវម៌្មទេវ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាមវិទ្យានន្ទន៍។ តែមិនយូរប៉ុន្មាន ពួកចាមនៅវិជយបះឡើងដោយបណេ្តញព្រះអង្គម្ចាស់អិនរត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាមព្រះនាមស៌ុបតិឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជយឥន្រ្ទវម៌្មទី៥ (ស៌ុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូលពីគ.ស. ១១៩២ ដល់ ១២០៣។ នៅគ.ស. ១១៩៣ និង ១១៩៤ ព្រះបាទជយវម៌្មទី៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញតែឥតប្រយោជន៍រហូតដល់គ.ស. ១២០៣ ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀតព្រះនាមអុងធនបតិក្រាម ដែលត្រូវជាឪពុកមារបស់ទ្រង់វិទ្យានន្ទន៍ឲ្យលើកទ័ពទៅវាយកំចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី គ.ស. ១២០៣ ដល់ ១២២០ ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។
អុងធនបតិក្រាម | |
---|---|
ក្ឝត្រ | |
រជ្ជកាល | ១២០៣-១២២០ |
រាជ្យមុន | សូយ៌្យវម៌្មទេវ |
រាជ្យបន្ត | ជយបរមេឝ្វរវម៌្មទី២ |
សន្តតិវង្ស | រាជវង្សទី១២ |
អុងធនបតិក្រាម | |
---|---|
ព្រះអនុរាជនៃចាម្ប៉ា | |
ក្នុងការិយាល័យ គ.ស ១២០៣ – ១២២០ | |
ព្រះមហាក្សត្រ | ជយវម៌្មទី៧ |
មុន | វិទ្យានន្ទន៍ |
បន្ទាប់ | ជយបរមេឝ្វរវម៌្មទី២ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ឥន្ទ |
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ វិទ្យានន្ទន៍ |
ក្ឝត្រនៃចាម្ប៉ា ១២០៣–១២២០ |
តដោយ ជយបរមេឝ្វរវម៌្មទី២ |
យសស័ក្ដិខ្មែរ | ||
មុនដោយ វិទ្យានន្ទន៍ |
ព្រះអនុរាជនៃវិជយ ១២០៣–១២២០ |
តដោយ ជយបរមេឝ្វរវម៌្មទី២ |