អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (១៩៩៦–២០០១)

អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន (ភាសាបាស្តូ៖ د افغانستان اسلامي امارت) ឬ​គេអាចសម្ដៅហៅម្យ៉ាងទៀតថា អេមីរ៉ាត​ឥស្លាម​​អាហ្វហ្កានីស្ថានទីមួយ គឺជារដ្ឋផ្ដាច់ការនិយមឥស្លាមដែលដឹកនាំដោយចលនាតាលីបង់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១។ នៅកម្រិតកំពូល រដ្ឋាភិបាលតាលីបង់បានគ្រប់គ្រងប្រហែល ៩០% នៃប្រទេសអាហ្វហ្កានីស្ថាន ខណៈដែលតំបន់ដែលនៅសេសសល់នៅឯភាគឦសានត្រូវបានកាន់កាប់ដោយសម្ព័ន្ធភាពខាងជើង ដែលជាក្រុមអាជ្ញាធរបន្សល់ពីរបបចាស់ ពោលគឺ រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន និងជាក្រុមដែលមានការ​ទទួល​ស្គាល់ជា​អន្តរជាតិ​លើរបបតាលីបង់នេះ។[]

អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាន

د افغانستان اسلامي امارت
១៩៩៦–២០០១
បាវចនា
لا إله إلا الله، محمد رسول الله
"គ្មានព្រះណាក្រៅពីអាឡោះទេ មូហាម៉ាដគឺជាទេវទូតរបស់អាឡោះ" (សាហាដា)
ភ្លេងជាតិ
دا د باتورانو کور
"ទីនេះជាមាតុប្រទេសរបស់ជនក្លាហាន"[]
ទីតាំងនៃ អាហ្វហ្កានីស្ថាន
រដ្ឋធានី
និង ទីក្រុងធំបំផុត
កាប៊ុល
ភាសាផ្លូវការ
សាសនា
ឥស្លាមស៊ុននី
រដ្ឋាភិបាលអេមីរ៉ាតនិយមឥស្លាម
ក្រោមអំណាចអត្ថាធិបតេយ្យផ្ដាច់ការ[]
មេដឹកនាំកំពូល 
▪ ១៩៩៦–២០០១
ម៉ូហាម៉ាដ អូម៉ារ
នាយករដ្ឋមន្ត្រី 
▪ ១៩៩៦–២០០១
ម៉ូហាម៉ាដ រ៉ាបបានី
▪ ២០០១ (ស្ដីទី)
អាប់ឌុល កាបៀ
នីតិបញ្ញត្តិក្រុមប្រឹក្សាកំពូល (អង្គស្ថាប័នព្រឹក្សា)
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមស៊ីវិលអាហ្វហ្កានីស្ថាន / សង្គ្រាមប្រឆាំងភេវរកម្ម
▪ មូលឡា អូមារត្រូវបានប្រកាសជាមេបញ្ជាការសាសនា
៤ មេសា ១៩៩៦
២៧ កញ្ញា[] ១៩៩៦
▪ ប្ដូរឈ្មោះទៅ"អេមីរ៉ាត"
២៩ តុលា ១៩៩៧
៧ តុលា ២០០១
១៣ វិច្ឆិកា ២០០១
៧ ធ្នូ ២០០១
ក្រឡាផ្ទៃ
• ផ្ទៃសរុប
៥៨៧៥៨០ គ.ម (២២៦៨៧០ ម៉ាយ ក.)
រូបិយវត្ថុអាហ្វហ្កានី
កូដហៅទូរសព្ទ+៩៣
កូដ ISO 3166AF
Preceded by
Succeeded by
រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
រដ្ឋឥស្លាមអាហ្វហ្កានីស្ថាន
ឥឡូវជាផ្នែកនៃអាហ្វហ្កានីស្ថាន

បន្ទាប់ពីព្រឹត្តិការណ៍ ១១ កញ្ញា និងការប្រកាស "សង្គ្រាមលើភេរវកម្ម" ដោយសហរដ្ឋអាមេរិក មតិប្រឆាំងអន្តរជាតិចំពោះរបបតាលីបង់មួយនេះបានកើនឡើងជាលំដាប់ ខណៈដែលការទទួលស្គាល់ការទូតពីអេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថានត្រូវបានលុបចោលវិញ។ អេមីរ៉ាតឥស្លាមត្រូវលែងមានអត្ថិភាពនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០១ បន្ទាប់ពីត្រូវបានផ្ដួលរំលំដោយចលនាសម្ព័ន្ធភាពខាងជើង ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះហៅ កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ បង្កើតឡើងក្រោយការឈ្លានពានរបស់សហរដ្ឋអាមេរិកមកលើអាហ្វហ្កានីស្ថានកាលពីរយៈពេលពីរខែមុន។ ពួកតាលីបង់នៅតែបានបន្តហៅខ្លួនឯងថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថាននៅក្នុងទំនាក់ទំនងផ្លូវការ[] នៅអំឡុងពេលដែលខ្លួនឃ្លាតចេញពីអំណាចនៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២១។

ប្រវត្តិសាស្ត្រ

កែប្រែ

ប្រវត្តិដើម និងជម្លោះជាតិសាសន៍

កែប្រែ

ក្រុមតាលីបង់ និងរបបគ្រប់គ្រងរបស់ពួកគេបានកើតចេញពីស្ថានភាពវឹកវរច្របូកច្របល់បន្ទាប់ពីសង្គ្រាមសូវៀត–អាហ្វហ្កានីស្ថានបានបញ្ចប់។ តាលីបង់ត្រូវបានគេបង្កើតឡើងជាចលនានយោបាយសាសនាឥស្លាមជាតិប៉ាស្តុន ដែលមាននិស្សិតម៉ាដ្រាសាជាសមាជិក និងមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ដោយសមាជិកភាគច្រើនជាជនជាតិប៉ាស្តុន ពួកតាលីបង់ក៏បានច្របាច់បញ្ចូលនូវក្រមកុលសម្ព័ន្ធបាស្តុនវ៉ាលី ជាមួយនឹងសិក្ខាបទសាលាហ្វី ដើម្បីបង្កើតចេញជាមនោគមវិជ្ជាឥស្លាមរួមមួយដែលមានទំនោរប្រឆាំងលោកខាងលិច និងសម័យទំនើប។[] ពីដំបូង តាលីបង់បានទទួលបានការគាំទ្រពីប៉ាគីស្ថានដែលជាប្រទេសជិតខាង ក៏ដូចជាពីអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ កងជីវពលតូចមួយរបស់តាលីបង់បានលេចឡើងជាលើកដំបូងនៅជិតក្រុងកាន់ហាដារនៅក្នុងឆ្នាំ១៩៩៤ ហើយភ្លាមនោះបានធ្វើសកម្មភាពប្រយុទ្ធនឹងមេដឹកនាំក្នុងតំបន់[] ដោយទទួលបានការគាំទ្រខ្លះៗពីក្រុមមេដឹកនាំជាតិប៉ាស្តុនឌូរ៉ានី។[]

សកម្មភាពយោធាដ៏សំខាន់ដំបូងរបស់តាលីបង់គឺបានប្រព្រឹត្តិធ្វើឡើងនៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំ១៩៩៤ នៅពេលដែលពួកគេបានចល័តទ័ពពីទីក្រុងមេវែននៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ទៅវាយដណ្ដើមទីក្រុងកាន់ដាហារ និងបណ្ដាខេត្តនៅជុំវិញ ដោយបានបាត់បង់ជីវិតយុទ្ធជនតែរាប់សិបនាក់ប៉ុណ្ណោះ។[១០] នៅក្នុងរយៈពេលបីខែបន្ទាប់ កងកម្លាំងថ្មីថ្មោងមួយនេះបានគ្រប់គ្រងខេត្តចំនួនដប់ពីរលើខេត្តសរុបចំនួន ៣៤ របស់ប្រទេសអាហ្វហ្កានីស្ថាន ដោយពួកមេទ័ពមូចាហ៊ីឌីននៅក្នុងខេត្តដែលតាលីបង់គ្រប់គ្រងទាំងនោះភាគច្រើនបានសុំទទួលចុះចាញ់ជាមុនដោយគ្មានការបាញ់សម្លាប់បង្ហូរឈាមគ្នា ឬដោយសារកងជីវពលតាមតំបន់នីមួយៗបានទម្លាក់អាវុធចុះ។[១១] ដំបូងឡើយ តាលីបង់បានទទួលនូវការគោរពសាទរពីប្រជាជនអាហ្វហ្កានីស្ថានដែលនឿយហត់នឹងអំពើពុករលួយ អំពើហិង្សាឃោរឃៅ និងការប្រយុទ្ធសម្លាប់គ្នាឥតឈប់ឈររបស់ក្រុមមូចាហ៊ីឌីន។ ប៉ុន្តែតទៅមុខទៀត ប្រតិកម្មអវិជ្ជមាន និងការតស៊ូប្រឆាំងនឹងតាលីបង់ក៏បានកើនឡើង ពិសេសក្នុងចំណោមប្រជាជនអាហ្វហ្កានីស្ថានដែលមិនមែនជាជនជាតិប៉ាស្តុន។[១២]

ពួកតាលីបង់បានចាត់ទុកសហគមន៍ជាតិសាសន៍ផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានថាជាជាតិសាសន៍បរទេស។ លើសពីនេះ ប៉ាស្តុនគឺជាក្រុមជនជាតិដ៏ធំបំផុតនៅអាហ្វហ្កានីស្ថាន ហើយចលនាតាលីបង់មានជនជាតិនេះភាគច្រើនជាសមាជិក។ ពេលដែលតាលីបង់បានពង្រីកទឹកដីចេញពីមូលដ្ឋានប៉ែកខាងត្បូង និងអាគ្នេយ៍របស់ខ្លួន ពួកគេក៏បានជួបប្រទះនូវចលនាតស៊ូរបស់សត្រូវកាន់តែច្រើនឡើងៗ។ មនោគមវិជ្ជាឌីអូបង់ឌីនិយមដែលតាលីបង់បានយកមកផ្គុំផ្សំជាមួយក្រមកុលសម្ព័ន្ធបាស្តុនវ៉ាលីនោះ ត្រូវបានក្រុមជនជាតិផ្សេងទៀតចាត់ទុកថាជាគំនិតទំនៀមទម្លាប់បរទេស។[១៣] សមរភូមិទីក្រុងម៉ាហ្សារី ឆារីហ្វ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញពីជម្លោះជាតិសាសន៍នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននាសម័យនោះ។[១៤]

ការឡើងកាន់កាប់អំណាច និងរបបគ្រប់គ្រង

កែប្រែ

តាលីបង់បានវាយដណ្តើមយកទីក្រុងកាប៊ុលដែលជារដ្ឋធានីប្រទេសអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ១៩៩៦។ នៅចុងឆ្នាំ២០០០ ពួកតាលីបង់បានគ្រប់គ្រងទឹកដីប្រមាណ ៩០% ដោយកាត់ចេញតែទឹកដីរបស់ក្រុមប្រឆាំង (សម្ព័ន្ធភាពខាងជើង) ប៉ុណ្ណោះ ដែលមានមូលដ្ឋានចម្បងនៅប៉ែកឦសាននៃខេត្តបាដាកឆាន។ តំបន់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយផ្ទាល់​របស់​ក្រុម​តាលីបង់ ភាគ​ច្រើន​គឺ ​ទីប្រជុំជន និង​ផ្លូវ​ជាតិ​ធំៗនៅក្នុងប្រទេស។[១៥] នៅក្នុងរបបនេះ តាលីបង់បានអនុវត្តនូវច្បាប់ និងទម្លាប់ដ៏តឹងរឹង ដោយផ្អែកទៅលើច្បាប់ឥស្លាមសារីយ៉ា បូករួមជាមួយនឹងសាសនាបញ្ញត្តិរបស់ម៉ូហាម៉ាដ អូម៉ារ[១៦]

យោងតាមច្បាប់នេះ អាជ្ញាធរតាលីបង់បានហាមឃាត់ការទទួលទានសាច់ជ្រូក និងគ្រឿងស្រវឹង, ហាមប្រាមការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនធំដូចជា តន្ត្រី ទូរទស្សន៍ ភាពយន្ត, បូករួមទាំងទម្រង់សិល្បៈភាគច្រើនដូចជា គំនូរការថតរូប, ការចូលរួមរបស់បុរសនិងនារីក្នុងវិស័យកីឡា ហើយសកម្មភាពកម្សាន្តមួយចំនួនដូចជា ការបង្ហោះខ្លែង និងមើលបីបាច់ថែរក្សាសត្វព្រាប ឬសត្វចិញ្ចឹមនានា ដោយអំពើខាងលើសុទ្ធតែត្រូវបានគេចាត់ទុកថាល្មើសនឹងច្បាប់របស់រដ្ឋ។[១៦] លើសពីនេះ រោងកុន​ត្រូវ​បាន​បិទ និងកែទៅ​ជា​វិហារ​សាសនា​, ការប្រារព្ធពិធីចូលឆ្នាំសកល និងអ៊ីរ៉ង់ត្រូវបានហាមឃាត់ ហើយការថតរូប និងការបង្ហាញរូបភាពទាំងឡាយក៏ត្រូវបានហាមឃាត់ដែរ។[១៦] មិនតែប៉ុណ្ណោះ ស្ត្រីត្រូវបានគេហាមប្រាមមិនឱ្យប្រកបរបរការងារ ឯក្មេងស្រីវិញមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅក្នុងសាលា ឬមហាវិទ្យាល័យណាឡើយ ផ្ទុយទៅវិញពួកគេត្រូវបានអាជ្ញាធរបង្គាប់ឱ្យប្រតិបត្តិនូវវិន័យ ប៉ូរដា (បំបែករូបភេទ) និង អោរ៉ា (បិទបាំងរាងកាយដោយសម្លៀកបំពាក់) ហើយពេលចេញក្រៅផ្ទះម្តងៗ នារីគ្រប់រូបត្រូវតែមានបុរសយ៉ាងហោចណាស់ម្នាក់ដែលជាប់សាច់ឈាមនៅអមជិតជានិច្ច ខណៈអ្នកដែលធ្វើខុសពីទង្វើ​ទាំង​នេះនឹងត្រូវ​ទទួល​ទោស។[១៦] ចំណែកឯបុរស​ៗវិញត្រូវ​បានរដ្ឋាភិបាល​ហាម​មិន​ឱ្យ​កោរ​ពុក​មាត់ ហើយ​តម្រូវ​ឱ្យ​រក្សា​ពុកមាត់ឱ្យ​បាន​វែង​តាមចំណង់របស់​អាជ្ញាធរតាលីបង់ ហើយ​ត្រូវ​តែពាក់​ឈ្នួតក្បាលរាល់​ពេញចេញ​ក្រៅ​ផ្ទះ​។[១៦][១៧] ជននិយមកុម្មុយនីស្តត្រូវបានគេយកទៅប្រហារជីវិតដោយមិនរើសមុខ។ ការលេងល្បែងស៊ីសងគ្រប់រូបភាពត្រូវបានហាមឃាត់ ហើយបុគ្គលដែលប្រព្រឹត្តិអំពើចោរកម្មត្រូវបានផ្តន្ទាទោសដោយការកាត់ដៃ ឬជើងរបស់ពួកគេ។[១៦] នៅក្នុងឆ្នាំ២០០០ មេដឹកនាំតាលីបង់ ម៉ូហាម៉ាដ អូម៉ារ បានចេញច្បាប់ផ្លូវការហាមឃាត់ការដាំដុះអាភៀន និងការជួញដូរគ្រប់គ្រឿងញៀននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន[១៦][១៨][១៩] ហើយជាលទ្ធផល រដ្ឋាភិបាលតាលីបង់បានលុបបំបាត់ផលិតកម្មអាភៀនបានស្ទើរតែទាំងអស់ (៩៩%) បើគិតត្រឹមឆ្នាំ២០០១។[១៨][១៩][២០] ក្រោមយុត្តាធិការតាលីបង់ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរគ្រប់រូបត្រូវទទួលនូវស្ថានទម្ងន់ទោសយ៉ាងធ្ងន់ធ្ងរ។[១៦]

គណៈរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនៃរបបនេះគឺសុទ្ធតែជា មូលឡា (មេសាសនា) ដោយទទួលបាន"ការអប់រំបែបម៉ាដ្រាសា"។[២១] នៅឯថ្នាក់ជាតិ រាល់មន្ត្រីជាន់ខ្ពស់ដែលជាជនជាតិតាជិក អ៊ូសបេក និងហាសារ៉ា គឺសុទ្ធតែត្រូវបានជំនួសដោយជនជាតិប៉ាស្តុនទាំងអស់ ទោះបីជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬអត់ក្ដី។[២២]

អ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក អាម៉េដ រ៉ាស៊ីត បានរៀបរាប់ពីរដ្ឋាភិបាលតាលីបង់ថាជា "សង្គមសម្ងាត់ដែលគ្រប់គ្រងដោយអ្នកក្រុងកាន់ដាហារ ... ពោរពេញដោយអាថ៌កំបាំង លាក់ការ និងផ្តាច់ការ"។[២៣] របបតាលីបង់​គ្មាន​ការ​បោះ​ឆ្នោតអ្វីទេ ​ដូចដែល​អ្នក​នាំ​ពាក្យរបស់ពួកគេបាន​ពន្យល់​ថា៖

ច្បាប់សារីយ៉ាមិនបានអនុញ្ញាតឱ្យមាននយោបាយ ឬគណបក្សនយោបាយណាឡើយ ហេតុ​នេះ​ទើប​បាន​ជា​យើង​មិន​ផ្តល់​ប្រាក់​ខែ​ដល់​មន្ត្រី​ ឬទាហាន​ គ្រាន់​តែ​អាហារ សម្លៀក​បំពាក់ ស្បែកជើង និង​គ្រឿងសព្វាវុធ។ យើងចង់បាននូវជីវិតដូចព្យាការីរបស់ព្រះនៅប្រមាណ ១,៤០០ ឆ្នាំមុន យើងចង់រស់ដូចកាលនៅសម័យលោករស់នៅ ហើយពួកយើងគ្រាន់តែធ្វើនូវអ្វីៗដែលប្រជាជនអាហ្វហ្កានីស្ថានចង់បានក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។[២៤]

ការចែករំលែកអំណាចគ្រប់គ្រងនៅក្នុងរបបនេះគឺមានកំណត់ណាស់ ខណៈដែលតាលីបង់ប៉ាស្តុនត្រូវគ្រប់គ្រងលើប្រជាជនអាហ្វហ្កានីស្ថានប្រមាណ ៦០% ដែលមិនមែនជាជនជាតិប៉ាស្តុន។ នៅក្នុងជួរអាជ្ញាធរតាមតំបន់វិញ ដូចជាក្រុមប្រឹក្សាក្រុងកាប៊ុល[២៣] ឬហេរ៉ាតជាដើម[២៥] ពួកអ្នកស្មោះស្ម័គ្រនឹងតាលីបង់គឺជាអ្នកដឹកនាំគ្រប់គ្រង មិនមែនជាអ្នកស្រុកនោះឡើយ។ កត្តានេះបាននាំឱ្យតាលីបង់មានបញ្ហាក្នុងការទំនាក់ទំនងជាមួយប្រជាជននៅក្នុងប្រទេសប្រហែលជាងពាក់កណ្តាលដែលជាអ្នកនិយាយភាសាដារី ឬភាសាផ្សេងៗទៀតក្រៅពីប៉ាស្តុន។[២៥] អ្នកជំនាញបានរិះគន់ទៅលើរឿងនេះថា "ដោយសារកង្វះអ្នកស្រុកតំណាងឱ្យតំបន់រដ្ឋបាលនីមួយៗដូច្នេះ របបតាលីបង់អាចប្រៀបបានជារបបត្រួតត្រាកាន់កាប់ច្រើនជាជាងរបបតំណាងឱ្យប្រជាជន"។[២២]

ការដួលរលំ

កែប្រែ

របបអេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានបានបិទបញ្ចប់នៅក្នុងឆ្នាំ២០០១ បន្ទាប់ពីមានការចូលឈ្លានពានពីសហរដ្ឋអាមេរិក។ នៅខែឧសភា និងខែមិថុនា នៃឆ្នាំ២០០៣ មន្ត្រីជាន់ខ្ពស់តាលីបង់បានប្រកាសថា តាលីបង់បានប្រមូលផ្តុំឡើងជាថ្មី ហើយកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមបណ្តេញកងកម្លាំងអាមេរិកចេញពីទឹកដីអាហ្វហ្កានីស្ថាន។[២៦][២៧] នៅចុងឆ្នាំ២០០៤ មេដឹកនាំតាលីបង់ ម៉ូហាម៉ាដ អូម៉ារ បានប្រកាសអំពីការបះបោរប្រឆាំងនឹង "អាមេរិក និងអាយ៉ងរបស់វា" ដើម្បី"ដណ្តើមអធិបតេយ្យភាពជូនប្រទេសខ្លួនវិញ"។[២៨] សង្គ្រាមបះបោរបានអូសបន្លាយអស់ជាច្រើនឆ្នាំដោយទីបំផុត តាលីបង់ក៏បានឡើងកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១។[២៩]

ទំនាក់ទំនងអន្តរជាតិ

កែប្រែ

ចំពោះទំនាក់ទំនងជាមួយពិភពលោកវិញ អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានបានប្រកាន់យកគោលនយោបាយឯកោនិយម ពោលគឺ "តាលីបង់ជឿជាក់លើការមិនជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសដទៃ ហើយក៏មិនចង់មានការជ្រៀតជ្រែកពីខាងក្រៅមកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនដែរ"។[១៦] ថ្វីបើខ្លួនបានប្រកាន់គោលនយោបាយនេះដោយខ្ជាប់ខ្ជួនក៏ពិតមែន ក្រុមតាលីបង់នូវតែបន្តចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រេងកាត អគ្គិសនី និងឧស្ម័នជាមួយប្រទេសតួកមេនីស្ថាន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបំពង់ឧស្ម័នតួកមេនីស្ថាន–អាហ្វហ្កានីស្ថាន–ប៉ាគីស្ថាន–ឥណ្ឌា[៣០] ប្រទេសតួកមេនីស្ថានបានប្រកាន់យកគោលជំហរ "អព្យាក្រឹតភាពវិជ្ជមាន" និងកិច្ចសហប្រតិបត្តិការមានកម្រិតជាមួយរបបតាលីបង់។[៣១][៣២]

ប្រទេសចិនបានផ្តើមបង្កើតទំនាក់ទំនងជាមួយរបបតាលីបង់ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។[៣៣] នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០០ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថាន លោកលី ស្យូលីនបានក្លាយជាអ្នកតំណាងជាន់ខ្ពស់បរទេសដំបូងបង្អស់ដែលមិនមកពីប្រទេសឥស្លាម ដែលបានចូលជួបជាមួយម៉ូហាម៉ាដ អូម៉ារ។[៣៤]

ការទទួលស្គាល់

កែប្រែ

ឯកសារយោង

កែប្រែ
  1. Afghanistan (1996–2001, 2021–)
  2. "Role of the Taliban's religious police". 27 ខែមេសា 2013. Archived from the original on 9 ខែសីហា 2014. Retrieved 17 ខែតុលា 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. Gunaratna, Rohan; Woodall, Douglas (2015). Afghanistan After the Western Drawdown. p. 117. 
  4. Marcin, Gary (1998). "The Taliban". King's College. Archived from the original on 13 December 2013. Retrieved 17 October 2023.
  5. "Map of areas controlled in Afghanistan '96". Archived from the original on 25 August 2004. Retrieved 17 October 2023.
  6. Nordland, Rod; Rubin, Alissa J. (2013-06-24). "Taliban Flag Is Gone in Qatar, but Talks Remain in Doubt". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2013/06/24/world/middleeast/taliban-flag-is-gone-in-qatar-but-talks-remain-in-doubt.html. 
  7. Rashid, Taliban (2000)
  8. Coll 2005, pp. 284–285.
  9. Coll 2005, p. 285.
  10. Rashid, Taliban, (2000) pp. 27–29
  11. Rashid, Taliban (2000), p.!1
  12. Encyclopedia of Islam and the Muslim world / editor in chief, Richard C. Martin, Macmillan Reference US : Thomson/Gale, 2004
  13. "Why are Customary Pashtun Laws and Ethics Causes for Concern?". Archived from the original on 21 October 2014. Retrieved 18 October 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help); Zahid, Farham. "TRIBUNE LIBRE N°37 UNDERSTANDING TALIBAN THROUGH THE PRISM OF PASHTUNWALI CODE". www.cf2r.org. Archived from the original on 10 August 2014. Retrieved 18 October 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help); "Wandering Kuchis pay for their Taliban links". The Age. 27 August 2005. Archived from the original on 23 October 2018. Retrieved 18 October 2023.
  14. "Massacre in Mazar Sharif – 2". www.hazara.net. 19 April 2013. Archived from the original on 6 May 2013. Retrieved 18 October 2023.; Travis, Hannibal (2013). Genocide, Ethnonationalism, and the United Nations: Exploring the Causes of Mass Killing Since 1945. Routledge. p. 115. ល.ស.ប.អ. 978-0-415-53125-2. https://books.google.com/books?id=NbWdlRL8WzMC&pg=PA115។ បានយកមក 18 October 2023. 
  15. Griffiths 226.
  16. ១៦,០ ១៦,១ ១៦,២ ១៦,៣ ១៦,៤ ១៦,៥ ១៦,៦ ១៦,៧ ១៦,៨ Matinuddin, Kamal (1999). "The Taliban's Religious Attitude". The Taliban Phenomenon: Afghanistan 1994–1997. Karachi: Oxford University Press. pp. 34–43. ល.ស.ប.អ. 0-19-579274-2. https://books.google.com/books?id=BIyVMkjat2MC&pg=PA34។ បានយកមក 30 October 2023. 
  17. "US Country Report on Human Rights Practices – Afghanistan 2001". State.gov. 4 March 2002. Archived from the original on 6 February 2009. Retrieved 31 October 2023.
  18. ១៨,០ ១៨,១ (March 2005)"Where Have All the Flowers Gone?: Evaluation of the Taliban Crackdown Against Opium Poppy Cultivation in Afghanistan". International Journal of Drug Policy 16 (2): 81–91. DOI:10.1016/j.drugpo.2004.07.007.
  19. ១៩,០ ១៩,១ Ghiabi, Maziyar (2019). "Crisis as an Idiom for Reforms". Drugs Politics: Managing Disorder in the Islamic Republic of Iran. Cambridge: Cambridge University Press. pp. 101–102. ល.ស.ប.អ. 978-1-108-47545-7. https://books.google.com/books?id=HoOWDwAAQBAJ&pg=PA101។ បានយកមក 31 October 2023. 
  20. "Afghanistan, Opium and the Taliban". opioids.com. Archived from the original on 8 November 2001. Retrieved 31 October 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. Rashid 2000, ទ. 100.
  22. ២២,០ ២២,១ Rashid 2000, ទទ. 101–102.
  23. ២៣,០ ២៣,១ Rashid 2000, ទ. 98.
  24. Rashid 2000, ទ. 43 Interview with Mullah Wakil, March 1996
  25. ២៥,០ ២៥,១ Rashid 2000, ទទ. 39–40.
  26. Tohid, Owias; Baldauf, Scott (8 May 2003). "Taliban appears to be regrouped and well-funded". Christian Science Monitor. http://www.csmonitor.com/2003/0508/p01s02-wosc.html. 
  27. Tohid, Owias (27 June 2003). "Taliban regroups – on the road". Christian Science Monitor. Archived from the original on 19 August 2003. Retrieved 6 November 2023.
  28. Gall, Carlotta (13 November 2004). "Asia: Afghanistan: Taliban Leader Vows Return". The New York Times. https://query.nytimes.com/gst/fullpage.html?res=9F05E5DB173FF930A25752C1A9629C8B63. 
  29. Latifi, Ali M. "Kabul near standstill on day one of the Taliban's 'Emirate'". www.aljazeera.com. Archived from the original on 16 August 2021. Retrieved 2023-11-06.
  30. "Turkmenistan Takes a Chance on the Taliban". Stratfor. Archived from the original on 8 December 2019.
  31. "Turkmenistan-Foreign Relations". Globalsecurity. Archived from the original on 1 September 2017.
  32. "Turkmenistan Takes a Chance on the Taliban". Stratfor. Archived from the original on 8 December 2019.
  33. "China's Outreach to Taliban Draws Mixed Reactions". Voice of America. 2021-08-31. https://www.voanews.com/south-central-asia/chinas-outreach-taliban-draws-mixed-reactions. 
  34. ពហុប្រភព៖