អំពែរ (និមិត្តសញ្ញា៖ A) ជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ចរន្តអគ្គីសនី១អំពែរមានន័យថា​មានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់​នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។ ខ្នាតនេះត្រូវបានដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ អង់ដ្រេ ម៉ារី អំពែរ ដែលជាអ្នកប្រាជ្ញម្នាក់ដែលរកឃើញអេឡិចត្រូម៉ាញ៉េទិច

និយមន័យ

កែប្រែ

និយមន័យក្នុងប្រព័ន្ធខ្នាតអន្តរជាតិសរសេរថា៖មួយអំពែរ​ជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្ម​ស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។ និយមន័យនេះផ្អែកលើច្បាប់កំលាំងរបស់អំពែរ។ អំពែជាខ្នាតគោល

គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីត្រូវបានអោយនិយមន័យដូចតទៅ "១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដឹកនាំងដោយចរន្តអគ្គីសនី១អំពែរក្នុងរយៈពេល១វិនាទី" ។ផ្ទុយមកវិញ ចរន្តអគ្គីសនី១អំពែរមានន័យថា​មានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់​នៃខ្សែចំលងក្នុងរយៈពេល១វិនាទី

 

ជាទូទៅបន្ទុកអគ្គីសនីQកំនត់ដោយចរន្តអចិន្ត្រៃយ៍Iឆ្លងកាត់ក្នុងរយៈពេលt

 

ពហុគុណអំពែរ

កែប្រែ
ពហុគុណអំពែរ
10N ឈ្មោះជាភាសាបារាំង និមិត្តសញ្ញា ឈ្មោះជាភាសាខ្មែរ
1024 yottaampère YA យ៉ុតតាអំពែរ
1021 zettaampère ZA 1018 exaampère EA អិចសាអំពែរ
1015 pétaampère PA ប៉េតាអំពែរ
1012 téraampère TA តេរ៉ាអំពែរ
109 gigaampère GA ហ្គីហ្គាអំពែរ
106 mégaampère MA មេហ្គាអំពែរ
10³ kiloampère kA គីឡូអំពែរ
10² hectoampère hA ហិកតូអំពែរ
101 décaampère daA ដេកាអំពែរ
100 ampère A អំពែរ
10-1 déciampère dA ដេស៊ីអំពែរ
10-2 centiampère cA សង់ទីអំពែរ
10-3 milliampère mA មីល្លីអំពែរ
10-6 microampère μA មីក្រូអំពែរ
10-9 nanoampère nA ណាណូអំពែរ
10-12 picoampère pA ពីកូអំពែរ
10-15 femtoampère fA ហ្វង់តូអំពែរ
10-18 attoampère aA អាត់តូអំពែរ
10-21 zeptoampère zA ហ្សិបតូអំពែរ
10-24 yoctoampère yA យ៉ុកតូអំពែរ
ពហុគុណបុរាណរបស់អំពែរ
10N ឈ្មោះជាភាសាបារាំង និមិត្តសញ្ញា ឈ្មោះជាភាសាខ្មែរ
104 myriaampère maA មីរីយ៉ាអំពែរ
10-4 myrioampère moA មីរីយ៉ូអំពែរ