Lens and mounting of a large-format camera

ទំព័រគំរូ:Infobox tool

ការថតរូប គឺជាវិទ្យាសិល្បះនៃការបង្កើតរូបភាពដោយកាំរស្មីអេឡិចត្រូពន្លឺនិងអិឡិចត្រូគីមីដោយប្រើឧបករណ៍ចាប់យករូបភាពរឺវីដេអូ.[]

រូបថតធម្មជាតិអំពីការរស់នៅប្រហែលឆ្នាំ១៨២៦របស់លោកនេសេបប៉រ​​​​ នីហ្វ "បង្ហាញនៅលី​ ហ្គ្រាស," សៀនលុប ឌី​វ៉ារិននេស (បារាំង).

រូបថតដែលគេបានបង្កើតដំបូងគេគឺនៅក្នុងឆ្នាំ១៨២៦[]ដោយជនជាតិបារាំងឈ្មោះចូសេប​ នេសេបប៉រ នីហ្វ(Joseph Nicéphore Niépce)[]

ដើមកំនើតនៃពាក្យ​រូបថត

កែប្រែ

ពាក្យរូបថតគឺមកពីភាសាក្រិច ផូ(phōs)​ មានន័យថាពន្លឺ​ ក្រាហ្វិន(gráphein)មានន័យថា​គូស​។ ពាក្យនេះត្រូវ​បានបកប្រែដោយលោក​ចន ហើស្សែល(John Herschel)នៅឆ្នាំ​១៨៣៩។

បច្ចេកវិទ្យាដំបូង

កែប្រែ
 
កាម៉ារ៉ាអប់ស្កូរ៉ាប្រើសំរាប់ថតរូប

រូបថតបានបង្កើតឡើងដោយសារការផ្សំរវៀងបច្ចេកវិទ្យាផ្សេងៗ។​រូបថតដំបូងគឺត្រូវបានបង្កើ់តឡើងដោយអ្នកទស្សនវិទូជនជាតិចិនឈ្មោះ​​មូ​ ទី(Mo Ti )​និង​អ្នកគណិតសាស្រ្តជនជាតិក្រិច​ឈ្មោះ​អារីស្តល(Aristle)​និង​អេឃ្លីត(Euclid)​បានបង្ហាញពី​កែវរបស់កាម៉ាសំរាប់ថត​​នៅស.វ​ទី៤និង​ទី៥នៃBCE។[][]ហើយនៅស.វ​ទី៦​​ អ្នកគណិតសាស្រ្តប្រទេសប៊ីសង់បានប្រើកាម៉ារ៉ា​អ​ប់ស្កូរ៉ា(camara obcura)​នៅក្នុងការពិសោធន៍របស់គាត់[]អប​ អាល ហៃដាម (Ibn al-Haytham) (Alhazen)នៅឆ្នាំ៩៦៥ដល់ឆ្នាំ​​១០៤០​បានសិក្សាអំពីកាម៉ារ៉ា​ អប់ស្កូរ៉ានិង​កែវថត​របស់កាម៉ារ៉ា[][] អាលប៊ឺតូស(Albertus Magnus)បានរកឃើញប្រាក់និង​នីត្រាតនៅឆ្នាំ១១៩៣និងឆ្នាំ១២០៦ ។ ចក​ហ្វេប្រ៊ីខៀសបាន​រកឃើញ​មាសនិង​ក្លូរីន​ដានីលបានបង្ហាញពីសន្ទះនៅក្នុងកាម៉ារ៉ានៅឆ្នាំ១៥៦៨។ វាលហិល​ ហូមប៊ឺហ្គបានបង្ហាញវិធីដែលព្លឺធ្វើអោយភាពងងឹតខ្លះនៃគីមីនៅឆ្នាំ១៦៩៤។​ប្រលោមលោក ហ្គីបផាថៃ(Giphantie)បានបង្ហាញនូវអ្វីដែលគេបានបកប្រែដូចជា​រូបថត។

ប្រវត្តិសាស្រ្តបន្ទាប់របស់រូបថត

កែប្រែ
 
"Boulevard du Temple", ថតដោយ Louis Daguerreនៅចន្លោះឆ្នាំ 1838 និង1839, ជារូបថតមនុស្សដំបូង។វាជារូបថតដែលនិយាយពីផ្លូវដមមារញឹក ប៉ុន្តែមានតែ១៥នាទី ចរាចរបានប្លាស់ប្ដូរយ៉ាងលឿន។មានមនុស្សសំខាន់ពីរនាក់នៅខាងក្រោមជ្រុងខាងឆ្វេងនិងម្នាក់ទៀតកំពុងពាក់ស្បែកជើងកវែងថ្មី និងរូបភាពជាច្រើនទៀតនៅក្នុងរូបថត
 
រូបរបស់Robert Corneliusនៅខែតុលា​រឺ​​ វិច្ឆិកា ១៨៣៩ ដែលរូបថតមានទំរង់ជិតបួនជ្រុង។នេះជារូបដែលមានពន្លឺដែលបានបង្កើតដំបូងគេ។នេះជារូបថតដែលមានសំរស់នៃបុរសដែលបានផលិត
 
មុនពេលរកឃើញរបកគំហើញថ្មីនៃរូបថតCorneliusនេះគឺជារូបថតដែលចាស់ជាងគេបានបង្កើតដោយ Dr. Joseph Draper of New York នៅឆ្នាំ 1840។រូបនេះគឺជាប្អូនស្រីរបស់គាត់ Anna Katherine Draper។

ភាពមានតែមួយព៌រ

ការថតរូបថតដំបូង(បន្ទាប់មកត្រូវបានបំផ្លាញ)គឺជារូបភាពដែលបានផលិតនៅឆ្នាំ២៨២៦[] ដោយអ្នកវិទ្យាសាស្រ្តជនជាតិបារាំងឈ្មោះជួសេ នេប៉រ នីហ្វ (Joseph Nicéphore Niépce)។ រូបថតរបស់គាត់ត្រូវបានធ្វើអំពីផ្ទាំងសំនររលោងដែលព័ទ្ធ ទៅដោយតេលសិលាដែលក្លាយពី ការរំលាយនៅក្នុងប្រេងកាតស។ កាកប្រេងកាតរឹងហាលពន្លឺថ្ងៃ។វត្ថុមិនរឹងត្រូវបានសំអាតចោលហើយបន្ទះស្ពាន់​យកទៅធ្វើជារូបថតនិងពន្លឺនៃកាកប្រេងកាតនិងព៌ណខ្មៅនៃសំនរ។ []នីហ្វបានចាប់ផ្ដើមការពិសោធជាមួយប្រាក់់ជាច្រើនដោយពឹងផ្អែកជូហានហិនរិចស្កល្ស(Johann Heinrich Schultz)បានរកឃើញប្រាក់លាយនីត្រាត(AgNO3)បានបំបាត់ភាពងងឹត។ [១០]នៅក្នុងការសហការរបស់លោកនីហ្វ(Niépce)និងលោកលៀសដាហ្គឺរី(LouisDaguerre) នៅទីក្រុងបារីស បានរកឃើញ​សារះសំខាន់​របស់ប្រាក់។ [១១]នៅឆ្នាំ១៨៣៣នីហ្វបានស្លាប់ដោយត្រូវគេវាយដំអំលុងពេលគាត់បានទៅកត់ត្រានៅដាហ្គឺរី(Daguerre)។​នៅពេលដែលគាត់មិនទាន់ក្លាយជាអ្នកវិទ្យាសាស្រ្តដាហ្គឺបានធ្វើវិភាគទានពីរលើកដើម្បីជួយក្នុងការស្រាវជ្រាវ។​គាត់បានរំលាយប្រាក់ដំបូងជាមួយចំហាយអ៊ីយ៉ូដមុននិងដុតហើយបន្ទាប់មកលាយចំហាយបារត​នៅពេលដែល​រូបថតបានធ្វើរួចដែលជារូបថតមិនទាន់ឃើញច្បាស់។​ការលាងរូបថតជាមួយទឹកអំបិលដើម្បីបានរូបភាព។​នៅខែមករាឆ្នាំ១៨៣៩ដាហ្គឺរីបានផ្សាយនូវអ្វីដែលគាត់បានប្រើបា្រក់លាយ​និងទង់ដែងបង្កើតរូបថតដែលគេហៅថា​ប្រភេទដាហ្គឺរី​ហើយនិងបង្ហាញនូវ​រូបថតដំបូង។[១២]​រដ្ឋាភិបាលបារាំងបានទិញរូបថតដំបូងភ្លាមៗ(នៅថ្ងៃទី១៩ខែសីហាឆ្នាំ១៨៣៩)ហើយបានផ្សព្វផ្សាយជាកម្មសិទ្ធ។​នៅក្នុងឆ្នាំ១៨៣២អ្នកវិចិត្តករប្រទេសបារាំងហើយនិងអ្នកវិទ្យាសាស្រ្តហឺខោលហ្លរិនបានបង្កើតរូបថតស្រដៀងគ្នាជាច្រើន។​​បន្ទាប់ពីអានអំពីវិទ្យាសាស្រ្តរបស់ដាហ្គឺរីលោកហ្វកថាលបុត(FoxTalbot)​បានបង្កើតរូបថតរបស់គាត់បានយ៉ាងល្អនៅក្នុងឆ្នាំ១៨៣៩​គាត់បានមានឈ្មោះល្បីជាអ្នកជាអ្នកជួសជុលដោយលោកចនហឺសែល​ដែលជាដារាវិទូបានបង្ហាញយ៉ាងពិតប្រាកដថាពិតជាល្អដែលរំលាយប្រាក់និងចំ ហាយអំបិល។​បន្ទាប់ពីឆ្នាំនោះហឺសែលបានបង្កើតកែវថតរូបដំបូង។​​

ឯកសារ:Frederick Langenheim​circa1849.jpg
រូបថតបង្ហាញអំពីអ្នកថតរូបជនជាតិអាមេរិចហ្វ្រិដឺរិក​ លេងហេម( Frederick Langenheim)(ប្រហែលឆ្នាំ1849)កត់ត្រា,ចំនងជើងនៅលើរូបថតហៅថាTalbotype

​នៅឆ្នាំ១៨៤០តាលបុត(Talbot)​មិនដូចប្រភេទដាហ្គឹរី ប្រភេទនេះថ្មីនេះត្រូវបានផ្ដិតឡើងជារូបថត ដែលដូចហ្វិម(film)សព្វថ្ងៃ។​​ការថតដោយកែវបានយកទៅប្រើប្រាស់ដូចគ្នាជាមួយ​ រូបថតមុននៅថ្ងៃនោះហើយបានទទួលគុណភាពល្អនិងច្បាស់នៅពេលផ្ដិត។ នេះជាការរកឃើញដំបូងសំរាប់ទេសភាពពីព្រោះវាមើលទៅហាក់បីដូចជារូបភាពនេះទន់ ជាការពិតណាស់ ការថត​ពិតជាមានសារៈសំខាន់នៅក្នុងទុកជាឯកសាររឺក៏ជាការសំអាងនៅ

អ្វីមួយ ហើយវាមានភាពងាយស្រួលក្នុងការដឹង ថាតើរូបនេះគេចង់និយាយអំពីអ្វី ហើយគេធ្វើការសំគាល់ទៅលើវា ថាគេថតនៅសម័យណា នៅពេលណា នៅកន្លែងណា ប៉ុន្មានឆ្នាំហើយ។​​​​​​​​ថាបូត(Talbot)[១៣] បានប្រើវិធីនេះដែលជារបស់ខ្លូន។​គត់បានចំនាយពេលសំរាកស្រាវរហូតគាត់បាត់បង់ជីវិត។​​​​​បន្ទាប់ពីចចអេសមេន​(George Eastman) បានរកឃើញផលិតផលរបស់លោក ថាលបូតម្ដងទៀត ដែលជាបច្ចេកវិទ្យាដំបូង​ដែលបានប្រើហ្វីមការម៉ារ៉ានៅថ្ងៃនេះ។​​​​ហ៊ីភភូលីត បាយ៉ាដ(Hippolyte Bayard)​បានបង្កើតវិធីធ្វើរូបថតផងដែរប៉ុន្តែបានពន្យាពេលវា​ហើ់យមិនបានរៀបំថ្មីដើម្បីស្រាវជា្រវ។​​​នៅឆ្នាំ១៨៣៩​ចនហឹសែលបានបង្កើតកែវដំបូងសំរាប់ថតរូប ប៉ុន្តែការបង្កើតរបស់គាត់មានការលំបាកក្នុងការផលិត។ ​ស្លូវិនចានីស្ស ផូហា(Janez Puhar)បានបង្កើតរូបថតដោយកែវថតរូបនៅក្នុងឆ្នាំ១៨៤១ ដែបានរៀបចំម្តងទៀតនៅថ្ងៃទី១៧ ​ខែមិថុនាឆ្នាំ១៨៥២នៅក្នុងទីក្រុងបារីសដោយ Académie Nationale Agricole, Manufacturière et Commerciale។​[១៤]ហើយនៅក្នុងឆ្នាំ១៨៤៧បងប្អូនជីដូនមួយរបស់NicephoreNiépceដែលជាអ្នកគីមីវិទ្យាឈ្មោះនិហ្វអេសធីវិចថរ​(NiépceSt.Victor)ការរកឃើញរបស់គាត់ក្នុងការបង្កើតម៉ាស៊ីនថតជាមួយនិងតលូទកាសរ។​​​​​​​​​​ បងប្រុសរបស់ភីលេដេលភា(Philadelphia)និងចនវីភលបូស្ទូនបានរកឃើញកែវថតរូបនៅអំឡុងឆ្នាំ១៨៤០។ការថតនៅ សម័យមុនវាគ្មានពណ៏ទេ តែនូវនាសម័យនោះការថត និងសម័យ

ថ្មីនេះមានភាពខុសគ្នា​​​ តែសម័យថ្មីគេនិយមរូបពីសម័យមុន ដែលធ្វើអោយពួកគេមានការចាប់អារម្មណ៏[១៥]នៅឆ្នាំ១៨៥១ភីលេដេលភាបានរកឃើញcollodionprocess[ត្រូវការអំណះអំណាង]អ្នកថតរូបនិងអ្នកនិពន្ធក្រោយបានប្រើកាម៉ារ៉ានេះ។[ត្រូវការអំណះអំណាង]

 
ជំនួយការរបស់Roger Fentonអង្គុយលើរទេះកាម៉ារ៉ា​ នៅ Crimea, 1855.

ហឺបឺតបូវយឺបឹកិលិយ(HerbertBowyerBerkeley)​បានពិសោធន៍និងជាតិអន្ធឹលភ្នែករបស់គាត់បន្ទាប់ពីសាមាន(Samman)បានបង្ហា​ញគំនិតក្នុងការបន្ថែមdithioniteទៅការបង្កើនពន្លឹ។​បឺកិលិយបានរកឃើញការបន្ថែមនៃsulfite​ដើម្បីស្រូបយកsulfurdioxideបានអោយពីសារធាតុគីមីដែលមិនតំរូវនៅក្នុងការបង្កើត។​​នៅក្នុងឆ្នាំ១៨៨១គាត់បានបង្ហាញការរកឃើញរបស់គាត់។​​​រូបមន្តរបស់លោកបឺកិលិយsulfite​និងអាស៊ីតនៃក្រូចឆ្មា។​​គេបន្ថែមអាម៉ូញាក់មុនប្រើដើម្បីធ្វើរូបមន្តទឹកក្បុង។​រូបមន្តថ្មីត្រូវបា​នលក់ដោយក្រុមហ៊ុន​ផ្លាទីនូថាយ(Platinotype)​នៅក្នុងទីក្រុងឡុង។​​​​[១៦]នៅស.វទី១៩ការពិសោធន៍ជាមួយស៊ីនុយសូអ៊ីតនៃម៉ាស៊ីនថតបានក្លាយជាទ្រព្យសម្បត្តិយ៉ាងអស្ចារ្យ។​អ្នកថតរូបថ្មីរបស់អាឡឺម៉ង់ឈ្មោះដិដរលិលីនដាល(TheodoreLilienthal)បានទទួលជោគជ័យយ៉ាងពេញ​លេញនៅឆ្នាំ១៨៨១អំពីLambert Process​របស់គាត់នៅក្នុងភាគខាងកើតនៃLouisiana។

ភាពពេញនិយម

កែប្រែ
 
General view of The Crystal Palace at Sydenham by Philip Henry Delamotte
 
Mid 19th century "Brady stand" photo model's armrest table, meant to keep portrait models more still during long exposure times (studio equipment nicknamed after the famed US photographer, Mathew Brady).
 
1855 cartoon satirizing problems with posing for Daguerreotypes; slight movement during exposure resulted in blurred features
 
A photographer appears to be photographing himself in a 19th-century photographic studio. Note clamp to hold the poser's head still. A 1893 satire on photographic procedures already becoming obsolete at the time.

ប្រភេទដាហ្គឺរី​មានភាពពេញនិយមនៅក្នុងការថតរូបដែលមានការស្រម៉ៃនៅក្នុងអំឡុងពេលIndustrial Revolution។​​​[ត្រូវការអំណះអំណាង]​ការទាមទានេះមិនអាចជួបនិងអោយតំលៃដោយប្រេងសំរាប់គូស​ដើម្បីបង្កើនគុណភាពរូបថត។​ នៅឆ្នាំ១៨៤៧​ ចំនួនការឆ្នៃប្រឌិតដោយកាម៉ារ៉ាSergei Lvovich Levitsky​ដែលមានការសំខាន់ក្នុងការធ្វើអោយកាម៉ារ៉ាកាន់តែល្អ។​ការផ្លាស់ប្ដូរនេះមានឥទ្ធិពលលើការឆ្នៃរូបភាពសំរាប់ទស្សវត្សនេះ​​និងបន្តរហូតបានឃើញអ្វីថ្មីសំរាប់អោយអ្នកជំនាញថតរូបប្រើនៅថ្ងៃនេះ។​​អំឡុងពេលនៅប៉ារីស​វ Levitsky​​​បានក្លាយជាអ្នកថតរូបដំបូងដោយគូររូបមនុស្ស​​នៅក្នុងដោយគួរអោយឆ្ងល់និង​​ព្រឹត្តិការណ៍ផ្សេងៗ។​ [ត្រូវការអំណះអំណាង] រូហ្គឺ ហ្វិនតុន(Roger Fenton)និងភីលីហ្វ ហេនរី ដេឡាម៉ូត(Philip Henry Delamotte)​បានជួយបង្កើតវិធីថ្មី​ដើម្បីផ្ដិតយកព្រឹត្តិការណ៍ជាច្រើន ដំបូងគឺរូបថតសង្គ្រាមនៅ Crimean ទីពីរគឺរូបថតអំពីការស្ថាបនានៃThe Crystal Palaceនៅទីក្រុងឡុង(London) ។​​​ មានរូបថតជាច្រើននៅស.វទី១៩បានបង្កើតត្រឹមត្រូវមានក្បាច់រចនាយ៉ាងស្អាតរបស់ទាសភាពនិងស្ថាបត្យកម្ម។នៅឆ្នាំ១៨៤៩ ​រូបភាពដែលបានបង្កើតដោយ​Levitsky​ដែលមានទស្សនទៅ​Caucasus​ដែលបានបង្ហាញដោយ​អ្នកបង្កើតកែវឧបទិចជនជាតិប៉ារីសChevalierនៅទីក្រុងប៉ារីសដែលបានផ្សព្វផ្សាយជាសាធារណលើកទីពីរនូវកែវកាម៉ារ៉ា។​​រូបថតទាំងនេះបានទទួលមេដាយមាសដែលជារង្វាន់ដំបូងសំរាប់រូបថត។[ត្រូវការអំណះអំណាង]​​នៅក្នុងឆ្នាំ១៨៤៩នោះផងដែរ St. Petersburg ​ស្ទូឌីយ៉ូរបស់រូស៊ីបានដាក់គំនិតរបស់ ​Levitsky​​ ដំបូងដើម្បីថតនៅក្នុងស្ទូឌីយ៉ូដោយប្រើភ្លើងអគ្គិសនីដើម្បីជំនួយពន្លឺថ្ងៃ។​​គាត់បាននិយាយថាខ្ញុំដឹងថាការប្រើពន្លឺអគ្គិសនីសំរាប់ជំនួយការថតនោះ​​មិនធា្លប់មានការសាកល្បងពីមុនឡើយវាគឺជាអ្វីដែលថ្មីដែលនិងអាចអោយអ្នកថតរូបប្រើប្រាស់វាបាន ពីព្រោះវាមានភាពងាយស្រួល។​​[ត្រូវការអំណះអំណាង]នៅឆ្នាំ១៨៥១ការតាំងពិពរ៌នៅទីក្រុងប៉ារីស រូបថតរបស់Levitskyបានទទួលមេដាយមាស។[ត្រូវការអំណះអំណាង]នៅឆ្នាំ១៨៥១នៅក្នុងប្រទេសអាមេរិចបានផ្សាយអំពី daguerreotypist Augustus ​Washingtonដែលមានតំលៃចាប់ពី៥០សេនទៅ១០ដុល្លា។ ​.[១៧]ទោះបីជាdaguerreotypesស្រួយនិងពិបាកចម្លង។​អ្នកថតរូបនៅតែបន្តស្រាវជា្រវ​ក្នុងការចម្លងជាច្រើន ហើយថោកដែលធ្វើអោយត្រលប់ទៅប្រើប្រាស់ម៉ាស៊ីនថត Talbot។​នៅទីបំផុតម៉ូតphotographicprocess​បានមកជាបន្តបន្ទាប់ហើយបង្កើនភាពរីកចំរើននៅ២០ឆ្នាំមុន។​នៅឆ្នាំ១៨៨៤​GeorgeEastman​នៅRochester,NewYork​បានបង្កើតរូបថតស្ងួតរីរូបថតដោយប្រើហ្វីមជំនួសផ្ទាំងរូបថតធំៗ​ពីមុនដូច្នេះអ្នកថតរូបងាយស្រួលប្រើប្រាស់វា។​នៅខែកក្កដាកាម៉ារ៉ាកូដាក(Kodak)របស់អេសមាន (Eastman) បានឈានចូល​ទៅក្នុងទីផ្សារ​និងមានពាក្យស្លោកថា​”ពេលដែលអ្នកចុចបុតុងយើងនិងចាប់យក”។​ឥលូវយើងអាចថតរូបនិងបំបាត់នូវភាពស្មុគស្មាញផ្សេងៗ​​ ក្នុងការទំនាក់ទំនងផ្សេងៗ ​ហើយរូបថតបានលក់នៅក្នុងទីផ្សាជាច្រើននៅឆ្នាំ១៩០១ដែលមានការណែនាំអំពី KodakBrownie។​នៅស.វទី២០កាម៉ារ៉ាកាន់តែទំនើបនិងរហ័សដូចជាសេវាកម្មជំនួញ។​​អ្នកប្រើចុងក្រោយផ្ដល់សំភារៈទុកសំរាប់ត្រឹមតែ២០%សំរាប់ធ្វើ​ទុន។​សំរាប់អ្នកថតរូបហ្វីលខ្មៅសបានផ្លាស់មកប្រើកាម៉ារ៉ាលិកា(Leica)នៅឆ្នាំ១៩២៥[ត្រូវការអំណះអំណាង]។ ​ម៉ាស៊ីនស្កេនដំបូងគេបានបង្កើតនៅឆ្នាំ១៩៥៧ដែលរកឃើញដោយRussell A. Kirsch,ជាកុំព្យូទ័រសំរាប់ផ្ដិតរូបភាពនៅ National Institute of Standards and Technology. គាត់បានបង្កើតប្រព័ន្ធខ្សែសំរាប់ភ្ជាប់រូបភាពទៅ ក្នុងកុំព្យូទ័រហើយរូបភាព ដំបូងនោះគឺ ជាកូនប្រុសរបស់គាត់ Walden Kirsch. រូបថតមានទំហំ 176x176 pixels.[១៨]

ព៌រនៃរូបថត

កែប្រែ
 
រូបថតមានព៌រដំបូងធ្វើដោយJames Clerk Maxwell, 1861.

ទោះបីជាព៌ណនៃរូបថតត្រូវបានគេរកឃើញនៅក្នុងស.វទី១៩ការពិសោធន៍បានបង្ហាញនៅក្នុងរូបភាពបណ្ដោះអាសន្នប្រសើជាងធ្វើ​ជារូបភាពពិតលើសពីនេះទៅទៀតនៅឆ្នាំ១៨៧០អ្វីដែលគេធ្វើបានមនអាចស្គាល់ពន្លឺក្រហមរឺបៃតងឡើយ។រូបថតដែលមានព៌រដំបូង​បានបន្ថែមនូវចំរៀកសំពត់នៅឆ្នាំ១៨៦១​ដោយScottishដែលជាអ្នកចូលចិត្តរូបថតឈ្មោះJames Clerk Maxwell.​[១៩] ជាវិធីដែលយកទៅប្រើសំរាប់ធ្វើរូបថតនៅឆ្នាំ១៨៦២ដោយអ្នកវិទ្យាសាស្រ្តជនជាតិបារាំងពីរនាក់Louis Ducos du Hauronនិង Charles Cros.[២០]​ការប្រើវិធីនេះដើម្បីធ្វើហ្វីមព៌ណប្រាក់ទៅជាព៌ណបៃតងនិងព៌ណទឹកក្រូច​ដែលបានរកឃើញ​​​នៅឆ្នាំ១៨៧៣និង១៨៨៤ដោយHermannW.Vogel,ប៉ុន្តែព៌ណក្រហមមិនអាចបង្កើតបានទេរហូតដល់ជិតស.វទី២០។​ការប្រើប្រាស់រូបថតមានព៌ណគ្រាប់Autochrome,មិនមាននៅតាមទីផ្សារហូតដល់ឆ្នាំ១៩០៧។ហើយវាអាស្រ័យទៅលើប្រភេទកាម៉ារ៉ាដែលកំពុងប្រើpotato starch។​​​​​​កាម៉ារ៉ាដែលមានពន្លឺក្រហម បៃតង ខៀវ​បានខ្លាយទៅជារូបថតដែលមានអត្ថន័យ។​​​ផ្ទាំងរូបថតបានមានការរីកចំរើននិងពេញនិយមដែលមានទេសភាពនិងផ្ទុកនូវព័ណដើមទាំងស្រុង។​ប្រភេទរូបភាពមានព៌ណដទៃទៀតដូចជារូបភាពដែលមានព៌ណចែកដាច់ពីគ្នារបស់លោក​Sergei Mikhailovich Prokudin-Gorskiiដែលមានបីព៌ណដូចជា​ ក្រហម បៃតង និងខៀវ។​នេះគឺជាម៉ាស៊ីនពិសេសសំរាប់បង្ហាញ​ប៉ុន្តែនៅពេលដែលផ្ដិតគឺមានលទ្ធផលល្អ។​​​​​​​ការប្រមូលកែវថតរបស់គាត់ត្រូវបានទិញដោយទ្រព្យសម្បត្តិរបស់គាត់Library of Congress នៅឆ្នាំ១៩៤៨​ ហើយអាចប្រើនៅក្នុងកាម៉ារ៉ាឌីយីថល។​​

ភាពជឿនលឿននៃកាម៉ារ៉ាឌីយីថល

កែប្រែ
 
កាម៉ារ៉ាកានុង Canon PowerShot A95

ការ ឧបករណ៍សំរាប់ផ្ទុក(charge-coupled device) (CCD)គឺមានសារសំខាន់ក្នុងការបង្កើតកាម៉ារ៉ាឌីយីថល[ត្រូវការអំណះអំណាង]។វាត្រូវបានបង្កើតនៅឆ្នាំ១៩៦៩ដោយWillard Boyle និង George E. Smith at AT&T Bell Labs។ កន្លែងពិសោធន៍កំពុងតែបង្កើតកាម៉ារ៉ានៅលើទូរស័ព្ទ(Picturephone)និងបង្កើតmemory។ គំនិតពីរនេះត្រូវបានរកឃើញដោយBoyle និង Smith ជាអ្នកមានគំនិតឆ្នៃប្រឌិតបង្កើតនូវអ្វីដែលក្រុមពួកគេបង្កើតគឺ'Charge "Bubble" Devices'។ការប៉ិនប្រសព្វក្នុងការបង្កើតរបស់ពួកគេបានផ្ទេររហូតនៃពាក់កណ្តាលរង្វង់។

  • 1973 - Fairchild Semiconductorគេបានបង្កើតរូបថតយ៉ាងធំពីCCD chipដែលមានទំហំ100បន្ទាត់ដេកនិង100បន្ទាត់ឈរ[ត្រូវការអំណះអំណាង].
  • 1975 - Bryce Bayer of Kodak បានបងកើតBayer filter ជាគំនូដែលមានភាពលំអតូចៗសំរាប់ព៌ររូបភាពរបស់CCD
  • 1986 - អ្នកវិទ្យាសាស្រ្តKodakបានបង្កើតនៅមុនគេលើពិភពលោកmegapixelwebបានក្លាយជាពេញនិយមដែលផ្ទុកនិងចែករំលែករូបថតដែលមានតាំងពីដំបូងដាក់នៅវិបសាយដោយ Tim Berners-Leeនៅឆ្នាំ១៩៩២(ជារូបថតនៃក្រុមផ្ទះ(CERN) Les Horribles Cernettes)។សព្វថ្ងៃនេះវិបសាយដែលល្បីមានFlickr, Picasa និង PhotoBucket ដែលត្រូវបានប្រើដោយមនុស្សរាប់លាននាក់និងចែករំលែករូបភាពរបស់ពួកគេ។

ផ្សេងៗ

កែប្រែ

ឯកសារយោង

កែប្រែ
  1. Spencer, D A (1973). The Focal Dictionary of Photographic Technologies. Focal Press. p. 454. ល.ស.ប.អ. 978-0133227192. 
  2. Seizing the Light: A History of Photography By Robert Hirsch
  3. Seizing the Light: A History of Photography By Robert Hirsch
  4. "Light Through the Ages".
  5. ៥,០ ៥,១ Robert E. Krebs (2004). Groundbreaking Scientific Experiments, Inventions, and Discoveries of the Middle Ages and the Renaissance. Greenwood Publishing Group. ល.ស.ប.អ. 0313324336. http://books.google.com/?id=MTXdplfiz-cC&pg=PA20&dq=Mo-Ti+pinhole+camera+obscura. 
  6. Alistair Cameron Crombie, Science, optics, and music in medieval and early modern thought, p. 205
  7. Wade, Kaitlyjj; Finger, Stanley (2001). "The eye as an optical instrument: from camera obscura to Helmholtz's perspective". Perception 30 (10): 1157–77. DOI:10.1068/p3210.
  8. Window+of+Gras&dq=Joseph+Nicephore+Niepce+View+From+the+Window+of+Gras&client=safari&cd=3 Seizing the Light: A History of Photography By Robert Hirsch
  9. aza5G2lVkTYIp5BE3Nqa6Tyf6W4&hl=da&ei =f0PKTd_TJ8mhOvq9rdAH&sa=X&oi=book_result&ct=result&resnum=7ved=0CEIQ6AEwBjgK#v=onepageq =Bitumen%20of%20Judea%20photography%20chemistryf= falseByTuckerFriend
  10. {{cite web | url=http://freephotocourse.com/history-of-photography-part-a.htm%7Ctitle=History of Photography | publisher=[FreePhotoCourse.com]
  11. "Daguerre (1787–1851) and the Invention of Photography". Timeline of Art History. Metropolitan Museum of Art. October 2004 accessdate=2008-05-06. {{cite web}}: Check date values in: |date= (help); Missing pipe in: |date= (help)
  12. {{cite book|last=Crawford|first=William|title=The Keepers of Light: A History and Working Guide to Early Photographic Processes|year=1979|publisher=Morgan & Morgan|location=Dobbs Ferry, New York|isbn=0871001586|page=20
  13. Improvement in photographic pictures, Henry Fox Talbot, United States Patent Office, patent no. 5171, June 26, 1847.
  14. "Life and work of Janez Puhar". {{cite web}}: Text "(accessed December 13, 2009)" ignored (help)
  15. Michael R. Peres (2007). The Focal encyclopedia of photography: digital imaging, theory and applications, history, and science. Focal Press. p. 38. ល.ស.ប.អ. 9780240807409. http://books.google.com/?id=VYyldcYfq3MC&pg=PT70&dq=first+glass+negative+st-victor+1848+albumen&cd=4#v=onepage&q=first%20glass%20negative%20st-victor%201848%20albumen. 
  16. Levenson, G. I. P (May 1993). "Berkeley, overlooked man of photo science". Photographic Journal 133 (4): 169–71.
  17. {{cite news|url=http://query.nytimes.com/gst/fullpage.html?res=9E0DE5DD1F39F934A35754C0A9669C8B63&sec=&spon=&partner=permalink&exprod=permalink |title= Photography review; In a John Brown Portrait, The Essence of a Militant|accessdate=2007-03-16 | work=The New York Times | first=Margarett | last=Loke | date=July 7,2000
  18. Listverse.com
  19. James Clerk Maxwell (2003). The Scientific Papers of James Clerk Maxwell. Courier Dover Publications. p. 449. ល.ស.ប.អ. 0486495604. 
  20. Brian, Coe (1976). The Birth of Photography. Ash & Grant. ល.ស.ប.អ. 0904069079. 

លើកតំកើងការអាន

កែប្រែ
  • រូបថតចំនួនប្រាំនៅស.វ​ទី១៩របស់ Hannavy, John. ENCYCLOPAEDIA [១]
  • Clerc, L.P. ទ្រឹស្ដីថតរូបនិងការអនុវត្តន៍បានក្លាយជាអ្នកកែប្រែភាសាខ្មែរនៃ "La Technique Photographique" [២]

ទំនាក់ទំនងខាងក្រៅ

កែប្រែ
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:


ទំព័រគំរូ:Photography