ឃុំសំរោង​ក្រោម គឺជាឃុំមួយដែលស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ2017 ប្រជាជននៅទីនោះគឺមានភាពជឿនលឿន ពីព្រោះមានអ្នកចេះដឹងច្រើន។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងពីមុនគឺវាមានភាពផ្ទុយស្រលះពីគ្នា ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំសំរោងក្រោម​ អាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាសំរោងនិងអនុវិទ្យាល័យសំរោងដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំ ដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យខេត្តកំពត ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិសំរោងក្រោមគឺជាភូមិតូចនៅក្នុងឃុំ ក៏ប៉ុន្តែមានភាពរីកចម្រើនជាងគេមាន សុខសន្តិភាព ហើយសម្បូអ្នកមានចំនេះដឹងច្រើន ចំពោះការងា អ្នកខ្លះជារាជការ អជីវករ លក់ដូ និងអ្នកខ្លះទៀតជាកសិករ ហើយនៅទីនោះមានសាលារៀនចាប់ពីថ្នាក់បឋមសិក្សាដល់ អនុវិទ្យាល័យ និងមានផ្លូវជាតិ១ខ្សែទើបសាងសង់រួច និងមានសាលាឃុំសម្រាប់បម្រើ និងជួយ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ ដោះស្រាយវិវាទផ្សេងៗរបស់ប្រជាពលរដ្ធ និង មានការពន្យល់ក្នុងការរស់នៅប្រចាំថ្ងៃ និងភិក្សាយោបល់ដើម្បីភាពរីកចម្រើនរបស់ភូមិ ឃុំ កាន់តែទៅមុខបន្តទៅទៀត។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ។