សួន ថាមាន
ខ្ញុំបាទឈ្មោះ សួន ថាមាន ជាសិស្សផ្នែកអាយធីនៃសាលាបច្ចេកទេសដុនបូស្កូ ជំនាន់ទី៥ កើតថ្ងៃទី១៤ខែកក្កដាឆ្នាំ១៩៩៩។
ភូមិច្រកឃ្លៃ
ជាភូមិមួយស្ថិតក្នុង ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ប្រជាជនក្នុងភូមិនេះភាគច្រើនធ្វើស្រែចំការ និងទំនេរពីធ្វើស្រែចំការអ្នកខ្លះធ្វើការរោងចក្រ អ្នកខ្លះទៀតលក់ដូរម្ហូបអារហារ និងការងារជាច្រើនផ្សេងទៀត។ ក្នុងភូមិនេះមានសាលារៀនចំនួនមួយដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី ៩ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សានុស្សិសក្នុងការសិក្សា និងមានរោងចក្រស៉ីម៉ង់K-cement មួយ និងមានវត្ត២ ហើយមានប្រជាជនប្រហែល១១៥០នាក់ ប្រហែលជា២១៥គ្រួសារ។ភូមិនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។ភូមិច្រកឃ្លៃ មានព្រំប្រទល់ខាងជើងជាប់ ភូមិស្រែព្រៃ ខាងលិច ជាប់ភូមិចង្កៀង ខាងកើតជាប់ ភូមិទូកមាស និងខាងត្បូងជាប់ស្រូវលើ ភូមិ។ ហើយភូមិច្រកឃ្លៃគឺមានភាពស្រស់ស្អាតណាស់និងប្រជាជនជាច្រើនហើយចេះស្រលាញ់រាប់អាននិងចេះជួយទុក្ខធូរះគ្នាទៅវិញទៅមកមិនរើសអើងអ្នកមានឬអ្នកក្រអ្នកមានឡើយ។ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពានសាលារៀមមន្ទីពេទ្យមណ្ឌលសុខភាពជាពិសេសសំណង់ផ្ទះប្រជាជនគឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត ល្ហុង ស្វាយ ក្រូច ត្របែក ។
សេដ្ធកិច្ច
ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
សន្តិសុខ
ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ នេះក៏ព្រោះមានរឺតបន្តឺងយ៉ាងខ្លាំងទៅលើបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត ។
ការអប់រំ
ការអប់រំក្នុងភូមិនេះមានការរៀនសូត្របានខ្ពង់ខ្ពស់ដោយសារតែ មានលោកគ្រូអ្នកគ្រូបង្រៀនបានគ្រប់គ្រាន់ភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់អនុវិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង គ្រូសារ អោយការរីនចម្រើន។
វិស័យសុខាភិបាល
ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
សាលាដុនបូស្កូខេត្តកែប
កែប្រែលេខ | ឈ្មោះសិស្សអាយធី | ជាឡាតាំង | ភេទ |
---|---|---|---|
០១ | កែត ឡាយ | KET LAY | ប្រុស |
០២ | ចន ដាលីន | CHON DALIN | ស្រី |
០៣ | ជីម រតនា | CHIM ROTHANA | ស្រី |
០៤ | ជឿង ពិសិទ្ធ | CHEUONG PISETH | ប្រុស |
០៥ | ឈឹម សុជាតិ | CHHEM SOCHEAT | ប្រុស |
០៦ | ញ៉ែម សីហា | NHEM SEYHA | ប្រុស |
០៧ | នាក់ ចិន្ដា | NEAK CHENDA | ស្រី |
០៨ | ម៉ា រ៉ាទី | MA RATI | ប្រុស |
០៩ | មាស សុប៉ិ | MEAS SOPEK | ប្រុស |
១០ | មាស ឡៃឆេត | MEAS LAICCHET | ប្រុស |
១១ | ម៉ឺន សិទ្ធិ | MEUON SETH | ប្រុស |
១២ | មួន ផានិត | MUON PHANITH | ប្រុស |
១៣ | វ៉ឹង ស្រីលក្ខ័ | VENG SREYLEAK | ស្រី |
១៤ | ស៊ន សារឿន | SORN SARERN | ប្រុស |
១៥ | ជិន ថេប | CHIN THEB | ប្រុស |
១៦ | ស៉ិង សារិត | SING SARITH | ប្រុស |
១៧ | ធៀន ហុង | THEIN HONG | ប្រុស |
១៨ | ស៊ុន សុវណ្ណាវី | SUN SOVANDAVY | ស្រី |
១៩ | សុខ ចាន់វត្តី | SOK CHANVATTEY | ស្រី |
២០ | សួន ថាមាន | SUON THAMEAN | ប្រុស |