អ៊ិចណែត
រីករាយការមកកាន់ទំព័រដើមរបស់ខ្ញុំណែត
កែប្រែI am Ich neth.i'm 19 years old .I was born in 06 March 1992 in Angkorchey village Damnakkontout Commune Kampong Trach District Kampot Province.Now i am a student in Don Bosco Technical school in communication section .I have 6 brothers and a sister .
ប្រវត្តិរូបផ្ទាល់ខ្លួន
កែប្រែកើតនៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ១៩៩២ ក្នុងភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បួង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូន ៧ នាក់ ស្រីម្នាក់។ឪពុកឈ្មោះអ៊ិច ម៉េង(ស្លាប់ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ដោយសារជំងឺ )ម្ដាយឈ្មោះ លេង កប មុខរបរ ជាកសិករ ដែលចិញ្ចឹមកូន ៧នាក់ពេលដែលលោកឪពុកបានស្លាប់។បងទីមួយ រៀបការក្នុងខែ៩ ខែកក្កដា ឆ្នាំ២០០៧ នៅខេត្តកំពង់ស្ពឺ ,បងទីពីរ រៀបការហើយ នៅខេត្តកោះកុង ។
ជិវិតកាលពីក្មេង
កែប្រែ ក្នុងឆ្នាំ១៩៩៧ ចូលរៀននៅថ្នាក់មន្តេយ្យ សិក្សានៃបឋមសិក្សា វត្តបឹង នៅក្នុងភូមិកំនើត។ បន្ទាប់ពីឪពុកស្លាប់ ក៏បានរស់នៅជាមួយជីដូនជីតា ដែលបានសំរួលការចិញ្ចឹមបីបាច់ពីម្ដាយ ។ក្នុងការរៀនសូត្រ ទាំងអស់គឺជីដូនជីតាជួយឧបត្ថម្ភ និងមានការជួយពីម្ដាយ ខ្លះៗដែរ ។នៅក្នុងឆ្នាំ១៩៩៨ បានចូលរៀននៅបឋមសិក្សា នៅក្នុងសាលានោះដែរ គឺចូលរៀននៅថ្នាក់ទី១ ,តាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី ៦ គ្មានការលំបាកក្នុងការរៀនសូត្រទេ គឺសាលានៅជិតផ្ទះ អាចដើរទៅរៀនបាន តែមានក្មេងៗ នៅក្នុងភូមិមួយចំនួនដែល ជាកូនគ្រួសារ អ្នកធូរធារ មានកង់ជិះ ហើយក្មេងៗមួយចំនួនទៀត ក៏មិនមានកង់ជិះទេ ។ តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ តែងតែទទួលបានចំណាត់លេខ ជានិច្ច ។ហើយតែងតែទទួលបាន រង្វាន់ពីរលោកគ្រូអ្នកគ្រូ ដែលបានលោកបានលើទឹកចិត្ត ដល់សិស្សពូកែក្នុងថ្នាក់ ប្រចាំឆ្នាំ ។ក្រៅពីការសិក្សា បានជួយសំរួលការងារខ្លះៗ ដល់អ្នកផ្ទះ ដូចជា ជួយក្នុងការធ្វើកសិកម្ម ជួយស្ទួងដក ច្រូតកាត់ ឃ្វាលគោក្របី ជាដើម ។ប៉ុន្តែនៅពេលឃ្វាលគោក្របី មិនភ្លេចទេ គឺ សៀវ ភៅដាក់ជាប់ខ្លួន ដូចជាសៀវភ៊ៅដែលទាក់ទងនឹងសង្គម អប់រំ សុខភាព និងចំនេះដឹងទូទៅ។ ពេលយប់បន្ទាប់ពីការងារចប់សព្វគ្រប់អង្គុយស្ដាប់លោកយាយ លោកតា និយាយពីរៀងប៉ុល ពត និងការលំបាក នៅក្នុងជំនាន់នោះ ,ជួនកាលគាត់និយាយពីជំនាន់លន នល់ អោយស្ដាប់ផងដែរ ។នៅក្នុងគ្រួសារគឺគ្មានបងប្អូនណាម្នាក់ដែលបានចប់បាក់ឌុបទេ ដូច្នេះគឺមានតែរូបខ្ញុំម្នាក់ដែលបានបញ្ចប់បាក់ឌុបមុនគេនៅក្នុងគ្រួសារ ព្រោះថា នៅមានប្អូនៗ រៀនក្រោយៗទៀត ។
ជីវិតការសិក្សា
កែប្រែនៅក្នុងឆ្នាំ១៩៩៧ ចូលរៀននៅថ្នាក់មតេ្តយ្យសិក្សា នៅក្នុងភូមិ នៅក្នុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៤ ចូលរៀន នៅបឋមសិក្សា នៅក្នុងភូមិនោះដែរ នៅក្នុងឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ រៀននៅអនុវិទ្យាល័យ ឧត្តមមានជ័យ ក្នុងភូមិអូររលួសឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅក្នុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ រៀននៅវិទ្យាល័យ ព្រះបិតាថវិកាជាតិ ដែលសព្វថ្ងៃ ដាក់ទៅជា សាលាវិទ្យាល័យ ព្រះបិតាជាតិ នៅក្នុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ រៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ផ្នែកទំនាក់ទំនងសង្គម ។
សកម្មភាពនៅពេលសិក្សា
កែប្រែក្នុងអំឡុងពេលសិក្សាមិនមានការលំបាកទេពេលរៀននៅបឋមសិក្សា និងអនុវិទ្យាល័យ ប៉ុន្តែពេលរៀននៅវិទ្យាល័យមានការលំបាកខ្លះៗដោយសារតែសាលានៅឆ្ងាយពីផ្ទះ វាមានចំងាយរហូតដល់ទៅ ជាង១០គីឡូម៉ែត្រឯ ណោះ ដែលត្រូវចំនាយពេលពីផ្ទះទៅសាលារយៈពេល ៣០ ទៅ ១ម៉ោង ។នៅក្នុងឆ្នាំ ២០០៧ បានចូលប្រលង សិស្សពូកែ ថ្នាក់ជាតិ( ថ្នាក់ទូទាំងប្រទេស )នៅឯខេត្តបាត់ដំបង មុខវិទ្យារូបវិទ្យា គឺបានប្រងជាប់សិស្សពូកែ នៅទូទាំងខេតកំពត ។ក្នុងអំឡុងពេលរៀននៅអនុវិទ្យាល័យ នៅអំឡុងខែ មេសាបានចូលរួមសកម្មភាពជាមួយអង្គការ លីកាដូ LICADHO ហើយក៏បានជួយការងារខ្លះៗដល់អង្គការលីកាដូ រហូតដល់ឆ្នាំ ២០១០ ។
លិខិតបញ្ជាក់ដែលទទួលបាន
កែប្រែ- នៅឆ្នាំ ២០០៥ ដល់២០០៧ ទទួលបានលិខិតសរសើរពីនាយកសាលាអនុវិទ្យាល័យ ឧត្តមមានជ័យ ដែលរៀនបានលេខមួយ បីឆ្នាំ
- នៅឆ្នាំ ២០០៦ បានទទួល បណ្ណ័ បញ្ជាក់ការសិក្សាពីអង្គការលីកាដូ ប្រធានបទ ពលកម្មលើកុមារ
- នៅឆ្នាំ២០០៧ ទទួលបានលខិតបញ្ជាក់ សិស្សពូកែទូទាំងប្រទេស ថ្នាក់ទីប្រាំបួន
- នៅឆ្នាំ ២០០៧ នេះដែរបានប្រលងជាប់សញ្ញាបត្រ័មធ្យមសិក្សាបឋមភូមិ
- នៅឆ្នាំ ២០០៧ បានទទួល លិខិតសរសើរពីអង្គការ លីកាដូ ពីការចូលរួម ក្នុងការធ្វើការស្ម័គ្រចិត្ត (ក្រុមការពារកុមារ )
អត្ថបទកំណាព្យបទពាក្យប្រាំពីរ
កែប្រែបុត្រល្អ
កែប្រែកូនល្អជាបុត្រដែលចេះស្ដាប់ ម្ដាយឪពុកប្រាប់ចេះវិចារណ៍
គោរពបងប្អូនក្នុងគ្រួសារ ចេះមានឥរិយាប្រាជ្ញាវៃ ។ កូនល្អមិនធ្វើអោយម៉ែឪ កើតរឿងអាស្រូវនាំចង្រៃ មិនធ្វើអោយគាត់ទាស់ហឬទ័យ នាំលាភជោគជ័យដល់គ្រួសារ ។ កូនល្អនាំអោយឪពុកម្ដាយ រីករាយសប្បាយក្នុងចិន្ដា ខិតខំរៀនសូត្រក្នុងសាលា នៅផ្ទះឧស្សាហ៍ជួយពុកម៉ែ ។ បុត្រល្អព្យាយាមរៀនបានចេះ អោយមានចំនេះដូចគេដែរ សៀវភៅនិងប៊ិចជាគូស្នេហ៍ រៀនសូត្រពូកែទើបថ្លៃថ្លា។ បុត្រល្អមិនចេះលួចលុយកាក់ ម៉ែឪទុកដាក់ព្រួយរក្សា បើត្រូវការលុយគួរសុំប៉ា- ម៉ាក់ជាអាណាព្យាបាលយើង ។ កូនល្អត្រូវចេះមើលថែទ្រព្យ មាសប្រាក់អោយជាប់កុំអោយប៉ើង បងប្អូនរួមគ្នាលើកតំកើង គ្រួសារអោយឡើងខ្ពស់មុខមាត់ ។ កូនល្អមិនត្រូវដើរលេងយប់ សេពគប់មិត្តភក្ដិដើរវាយវាត់ មិនអោយពុកម៉ែបាក់មុខមាត់ ត្រូវធ្វើអោយគាត់សប្បាយចិត្ត ។ កូនល្អមិនដែលចេះមុសា ទោះទៅដល់ណាក៏ញាតិមិត្ត ស្រលាញ់រាប់រកដោយជិតស្និត ចោមរោមជុំជិតប្រោសប្រណី ។ បុត្រល្អដឹងគុណម៉ែនិងពុក នេះជាទំនុកច្បាប់ផែនដី ពេលផ្ដល់កំនើតទោះប្រុសស្រី រស់ក្រោមបារមីគាត់ជាម្លប់ ។ កូនល្អបំរើឪពុកម្ដាយ មិនថាជិតឆ្ងាយថ្ងៃរឺយប់ ទឹកក្ដៅត្រជាក់ទុកលាងលុប មានសព្វមានគ្រប់តបគុណវិញ ។
ប្រវត្តិភូមិអង្គរជ័យ
កែប្រែភូមិអង្គមជ័យជាភូមិមួយដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង ,ស្រុកកំពង់ត្រាច ,ខេត្តកំពត។ឈ្មោះភូមិនេះដាក់តាមប្រវត្តិភ្នំគងជ័យ។ ពីដើមឡើយនៅក្នុងភូមិនេះមានភ្នំមួយឈ្មោះថាភ្នំគងជ័យ ចាស់ដំណាលតៗគ្នាថារៀងរាល់ថ្ងៃ១៥កើតពេញបូរមីគេតែងតែលឺស្នូរគងជ័យបន្លឺឡើងនៅលើភ្នំនោះ។តែសម័យកាលតមកក៏រលាយបាត់។សព្វថ្ងៃភូមិមានការរីកចំរើនគួរអោយកតសំគាល់ ប្រជាជនមានជីវភាពធូធារដោយសារពួកគេមានដីសំរាប់ដាំដំនាំផ្សេងជាំពិសេសនោះគឺដំណាំម្រេចដែលជាដំណាំពេញនិយមសំរាប់ការនាំចេញទៅប្រទេសបារាំង ហើយតំលៃក៏បានថ្លៃទៀត។មិនតែប៉ុណ្ណោះនៅក្នុងភូមិនេះក៏មានដំណាំបន្ទាប់បន្សំផ្សេងៗទៀតមានបន្លែផ្លែឈើ។ប្រជាជនភូមិអង្គរជ័យពួកគាត់ធ្វើស្រែបានក្នុងមួយឆ្នាំពីរដង គឺនៅលើកទីមួយនៅខែ4ខែ6។ដូច្នេះហើយបានជាជីវភាពប្រជាជនមិនសូវជាពិបាក។
ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ
កែប្រែបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាពិធីបុណ្យមួយ ដែលប្រជាជនខ្មែរតែងតែប្រារពធ្វើឡើងនៅ ថ្ងៃទី១៣ រឺ១៤,១៥,១៦ ខែមេសាជារៀងរាល់ឆ្នាំ គឺអំឡុងខែ ចេត្រ ឬពិសាខ(ខែចន្ទគតិ)។កាលដើមឡើយខ្មែរយើងប្រារពធ្វើពិធីនេះនៅអំឡុងខែមិគសិរ (ខែចន្ទគតិ) គឺត្រូវនឹងខែធ្នូឬគ៏មករា (ខែសុរិយគតិ) ទេដោយមើលឃើញថានៅអំឡុងខែនេះ ប្រជាជនពុំមានពេលគ្រាប់គ្រាន់ដើម្បីទៅចូលរួមក្នុងពិធីបុណ្យទើបគេ ប្ដូរមកនៅខែមេសាវិញ។ ប្រវតិ្តបុណ្យចូលឆ្នាំមានដំនើររៀងដូចតទៅ៖មានដំណាលថាកាលដើមឡើយ មានបុត្រមហាសេដ្ឋីមា្នក់មានឈ្មោះថាធម្មបាលកុមារ គាត់ជាក្មេងឆ្លាតម្នាក់នៅក្នុងភូមិ លុះគាត់ធំឡើងគាត់បានសុំឪពុកខ្លួនសង់ប្រាសាទមួយនៅក្រោមដើមជ្រៃធំមួយហើយគាត់ក៏ស្នាក់អាស្រ៍យនៅទីនោះ។ធម្មបាលកុមារជាអ្នកចេះដឹងម្នាក់នៅក្នុងភូមិ ប្រជាជននៅក្នុងភូមិតែងតែគោរពកោតខ្លាចនូវចំនេះដឹងរបស់គាត់ ហើយជាពិសេសគាត់អាចមើលឃើញវាសនាមនុស្សមុនទៀតផង មនុស្សម្នាចាត់ទុកគាត់ជាអាទិទេព ដំណឹងនេះក៏បានជ្រាបទៅដល់ព្រះកបិលមហាព្រហ្ម លោកលែងគោរពខ្លួន។កបិលមហាព្រហ្មចង់ផ្ចាញ់ធម្មបាលកុមារ ដោយអោយធម្មបាលកុមារដោះប្រស្នាបីខ ហើយដាក់លក្ខខ័ណ្ឌថាបើធម្មបាលដោះមិនចេញខ្លួននឹងកាត់ក្បាលធម្មបាល ហើយបើធម្មបាលដោះចេញ ខ្លួនសុខចិត្តកាត់ក្បាលខ្លួនឯងធម្មបាលកុមារក៏យល់ព្រម តែសុំពន្យារពេល ប្រាំពីរថ្ងៃ។លុះជិតដល់គំរប់ថ្ងៃកំណត់ធម្មបាលនៅតែដោះមិនចេញ ធម្មបាលគិតក្នុងចិត្តថាបើខ្លួននៅទីនេះទៀតកបិលមហាព្រហ្ម នឹងមកកាត់ក្បាលខ្លួនជាក់ជាមិនខាន ដូច្នេះបើខ្លួនស្លាប់ក៏ស្លាប់ដោយកិត្តិយសដែរ មិនព្រមស្លាប់នៅចំពោះមុខមនុស្សម្នាដែរ ទើបធម្មបាលរត់ទៅពួននៅក្រោមដើមត្នោតមួយយ៉ាងធំដែលជាជំរករបស់សត្វឥន្រ្ទីយ៍ញីឈ្មោល ។នៅពេលនោះធម្មបាលកុមារបានលឺសត្វឥន្រ្ទីយ៍សាសងគ្នា ឥន្ទ្រីយ៍ញីសួរឥន្ទ្រីយ៍ឈ្មោលថាតើនៅថ្ងៃស្អែកនេះយើងបានអ្វីឆី?ឥន្ទ្រីយ៍ឈ្មោលឆ្លើយថា យើងនឹងបានសាច់ធម្មបាលឆីជាអាហារ ពីព្រោះធម្មបាលឆ្លើយដោះប្រស្នារបស់កបិលមហាព្រហ្មមិនបាន កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលបូជាអ្នកតាព្រៃភ្នំ។ឥន្ទ្រីយ៍ញីសួរទៀតថាចុះប្រស្នានោះសួរដូចម្ដេចហើយត្រូវឆ្លើយយ៉ាងណា ?ឥន្ទ្រីយ៍ឈ្មោលឆ្លើយថា ៖ ប្រស្នាទីមួយគឺសួរថា តើសិរីសួរស្ដីរបស់មនុស្សនៅពេលព្រឹកស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថាសិរីសួរស្ដីរបស់មនុស្សនៅពេលព្រឹកគឺស្ថិតនៅត្រង់លើមុខ ។ ប្រស្នាទីពីរគឺសួរថា តើសិរីសួរស្ដីរបស់មនុស្សនៅពេលថ្ងៃត្រង់ស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា សិរីសួរស្ដីរបស់មនុស្សនៅពេលថ្ងៃត្រង់ គឺស្ថិតនៅលើដើមទ្រូង។ ចំនែកឯប្រស្នាទីបី កបិលមហាព្រហ្មសួរថា តើសិរីសួរស្ដីរបស់មនុស្សនៅពេលល្ងាច ស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា សិរីសួរស្ដីរបស់មនុស្សនៅពេលល្ងាច គឺស្ថិតនៅត្រង់ជើង។ តាមប្រស្នាទាំងបីនេះទើបមនុស្សយើង តែងតែយកទឹកមកលុបលាងមុខ នៅវេលាពេលព្រឹក ហើយ យកទឹកមកលាបដើមទ្រូងនៅវេលាថ្ងៃត្រង់ និង គេតែងតែយកទឹកមកលាងជើងមុនពេល ដែលគេចូលគេង។គឺគ្រាន់ឆ្លើយតាមរបៀបនេះ ធម្មបាលនឹងមិនស្លាប់ទេ ។ប៉ុន្តែធម្មបាលគេឆ្លើយមិនចេញទើបនៅវេលាព្រឹកស្អែកនេះកបិលមហាព្រហ្មនឹងចុះមកកាត់ក្បាលជាក់ជាមិនខានឡើយ ពេលដែលធម្មបាលលឺដូច្នេះ សប្បាយរីករាយជាខ្លាំង ហើយក៏ឡើងទៅប្រាសាទវិញរង់ចាំកបិលមហាព្រហ្មមក។លុះដល់គំរប់ថ្ងៃដែលបានសន្យាកបិលមហាព្រហ្មក៏បានចុះមក រកចំលើយពីធម្មបាល ។ប៉ុន្តែគ្រប់សំនួរដែលកបិលមហាព្រហ្មដាក់អោយ ធម្មបាលឆ្លើយបានទាំងអស់ ធ្វើអោយព្រះកបិលមហាព្រហ្ម ចាញ់យ៉ាងអាម៉ាស់ ហើយសុខចិត្តកាត់ព្រះសិរសា ខ្លួនឯងអោយ ធម្មបាលកុមារ ប៉ុន្តែ មុននឹងកាត់ក្បាលរបស់ខ្លួន កបិលមហាព្រហ្ម ក៏បានហៅរាជបុត្រីទាំង៧អង្គ មកហើយផ្ដាំថាក្បាលរបស់ខ្លួន បើធ្លាក់ដល់ដីនឹងមានភ្លើងឆេះផែនដីរលាយ បើបោះទៅមហាសមុទ្រ នឹងរីងហួតអស់ បើបោះទៅលើអាកាស នឹងគ្មានភ្លៀងធ្លាក់ជារៀងរហូត ។ហេតុដូចនេះហើយទើបកបិលមហាព្រហ្មចាត់អោយបុត្រីទាំង៧អង្គចាំទ្រព្រះសិរសារបស់ព្រះអង្គដែលតំកល់លើជើងពាន ម្នាក់១ ឆ្នាំៗ ។ព្រះអង្គទ្រង់បញ្ជាអោយបុត្រីច្បងព្រះនាមទុង្សា យកពានមកទទួលព្រះកេសព្រះអង្គមុនគេ រួចហើយក៏ហែរព្រះកេសនោះប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបយកទៅតំកល់ទុក។ តាមទំនាយក្នុងតំរាមហាសំការសូត្របាននិយាយថា ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧រូបនឹងគ្រឿងអាភរណៈនាងថា
បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាឈ្មោះទង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ភរ អាវុធស្ដាំចក្រ និង ពាហនៈគ្រុឌ។ បើសង្ក្រាន្តជា ថ្ងៃចន្ទ័ ទេពធីតាឈ្មោះ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធព្រះខន័ និងឈើច្រត់ ពាហនៈ ខ្លា។
បើសង្ក្រាន្តជា ថ្ងៃអង្គារ ទេពធីតាឈ្មោះរាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធ ត្រីសូល៍ និងធ្នូ ពាហនៈអស្សរត (សេះ)។
បើសង្ក្រាន្តជា ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារ ទឹកដោះសិប្បិ អាវុធម្ជុល និងឈើច្រត់ ពាហនៈលា។ បើសង្ក្រាន្តជា ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះកិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារ សណ្ដែក ល្ង អាវុធកង្វេរ និងកាំភ្លើង ពាហនៈដំរី ។ បើសង្ក្រាន្តជា ថ្ងៃសុក្រ ទេពធីតាឈ្មោះកិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ៍ម ភក្សាហារ ចេកណាំវ៉ា អាវុធព្រះខ័ន និងពិណ ពាហនៈក្របី។ បើសង្ក្រាន្តជា ថ្ងៃសៅរ៍ ទេពធីតាឈ្មោះមហោទរាទេវី សៀតផ្កាត្រកៀត គ្រៀងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធខាងស្ដាំចក្រ ឆ្វេងត្រីសូល៍ពាហនៈក្ងោក។ ឯកសារដកស្រង់